ហុងស្ស៊ូ

ពីវិគីភីឌា
ហុងស្ស៊ូ
រូបភាពផ្កាយរណបរបស់ហុងស្ស៊ូ
ភូមិសាស្ត្រ
ទីតាំងជប៉ុន
កូអរដោនេ36°N 138°E / 36°N 138°E / 36; 138Coordinates: 36°N 138°E / 36°N 138°E / 36; 138
ប្រជុំកោះប្រជុំកោះជប៉ុន
ផ្ទៃដី២២៧,៩៦០[១] km (Expression error: Unrecognized punctuation character "". sq mi)
ចំណាត់ថ្នាក់ផ្ទៃដីទី៧
ប្រវែង១៣០០ km (៨១០ mi)
ទទឹងConversion error: Value "៥០" must be a number
ឆ្នេរ១០០៨៤ km (៦២៦៥.៩ mi)
រយៈកម្ពស់ខ្ពស់បំផុត៣៧៧៦ m (១២៣៨៨ ft)
ចំណុចខ្ពស់បំផុតភ្នំហ្វឹជី
រដ្ឋបាល
អនុខេត្ត
ការតាំងទីលំនៅធំបំផុត តូក្យូ (pop. ១៤,០៤៣,២៣៩)
ប្រជាសាស្រ្ត
ចំនួនប្រជាជន១០៤,០០០,០០០[២] (២០១៧)
ដង់ស៊ីតេ​ប្រជាជន៤៤៨ /km (១១៦០ /sq mi)
ក្រុមជនជាតិជប៉ុន
ព័​ត៍​មាន​បន្ថែម

កោះហុងស្ស៊ូ (本州 Honshū?), ឈ្មោះជាប្រវត្តិសាស្ត្រ ហុងដូ (本土?), គឺជាកោះធំជាងគេ និងមានប្រជាជនច្រើនជាងគេនៅប្រទេសជប៉ុន[៣][៤]​ មានទីតាំងនៅភាគខាងត្បូងរបស់ហុកកៃដូឆ្លងកាត់ច្រកត្ស៊ឹការឹ ភាគខាងជើងរបស់កោះស៊ិកុគឹឆ្លងកាត់សមុទ្រក្នុង និងភាគឦសានរបស់កោះឃ្យូស្ស៊ូឆ្លងកាត់ច្រកខាន់ម៉ុង កោះបំបែកសមុទ្រជប៉ុន ដែលស្ថិតនៅខាងជើង និងខាងលិច ពីមហាសមុទ្រប៉ាស៊ីហ្វិកខាងជើងទៅខាងត្បូង និងខាងកើត ជាកោះធំជាងគេទី ៧ នៅលើពិភពលោក និងមានប្រជាជនច្រើនជាងគេទីពីរបន្ទាប់ពីកោះជ្វារបស់ឥណ្ឌូនេស៊ី[៥][៦][៧]

កោះហុងស្ស៊ូមានប្រជាជនចំនួន ១០៤ លាននាក់គិតត្រឹមឆ្នាំ ២០១៧ ស្មើនឹង ៨១,៣% នៃប្រជាជនជប៉ុនទាំងមូល[៨] ហើយភាគច្រើនប្រមូលផ្តុំនៅតំបន់ឆ្នេរ និងវាលទំនាប ប្រហែល ៣០% នៃប្រជាជនសរុបរស់នៅតំបនតូក្យូធំនៅលើវាលទំនាបខាន់តូ ជាមជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៃអំណាចវប្បធម៌ និងនយោបាយរបស់ជប៉ុន[៩] កោះនេះរួមមានរាជធានីរបស់ប្រទេសជប៉ុនកាលពីអតីតកាលមួយចំនួនរួមទាំងក្យូតុ, ណារ៉ា, និងកាម៉ាគឹរ៉ា ភាគច្រើនរបស់ច្រាំងខាងត្បូងរបស់កោះនេះបង្កើតបានជាផ្នែករបស់ក្រវ៉ាត់ថៃហេយ៉ូ មហាទីក្រុងដែលលាតសន្ធឹងលើកោះជប៉ុនជាច្រើន[៩] ហុងស្ស៊ូមានភ្នំខ្ពស់បំផុតរបស់ប្រទេសជប៉ុន ភ្នំហ្វឹជិ និងបឹងប៊ីវ៉ា ជាបឹងធំជាងគេ[១០]

ឧស្សាហកម្មភាគច្រើនរបស់ប្រទេសជប៉ុនមានទីតាំងនៅខ្សែក្រវាត់មួយដែលរត់តាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងរបស់កោះហុងស្ស៊ូ ពីទីក្រុងតូក្យូ ដល់ទីក្រុងណាហ្គោយ៉ា, ក្យូតុ, អូសាកា, កូបិ, និងទីក្រុងហ៊ីរ៉ុស៊ិម៉ា[៩] ផ្ទុយទៅវិញ សេដ្ឋកិច្ចនៅតាមបណ្តោយឆ្នេរភាគពាយព្យនៃសមុទ្រជប៉ុនគឺភាគច្រើនពឹងផ្អែកលើការនេសាទ និងកសិកម្ម[១១] កោះនេះត្រូវបានតភ្ជាប់ទៅកោះជប៉ុនធំៗចំនួនបីផ្សេងទៀតដោយស្ពាន និងផ្លូវរូងក្រោមដីជាច្រើន អាកាសធាតុរបស់កោះគឺសើម និងស្រាល

ឯកសារយោង[កែប្រែ]

  1. Farjon, Aljos; Filer, Denis (2013). An Atlas of the World's Conifers: An Analysis of their Distribution, Biogeography, Diversity and Conservation Status. BRILL. p. 268. ល.ស.ប.អ. 9789004211810. https://books.google.com/books?id=uUNWAgAAQBAJ&pg=PA268. 
  2. ២,០ ២,១ "Tokyo Metropolis' Population overview – Reiwa 3 January 1" (in ជប៉ុន). Tokyo Metropolitan Government. Retrieved October 22, 2021.
  3. "離島とは(島の基礎知識) (what is a remote island?)". MLIT (Ministry of Land, Infrastructure, Transport and Tourism) (in ជប៉ុន). Ministry of Land, Infrastructure, Transport and Tourism. 22 August 2015. Archived from the original (website) on 2007-07-13. Retrieved 9 August 2019. MILT classification 6,852 islands(main islands: 5 islands, remote islands: 6,847 islands) {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  4. "Honshu". Encyclopædia Britannica. Retrieved 19 February 2016.
  5. Japan Civil Registry Database 2013
  6. See Japan Census of 2000; the editors of List of islands by population appear to have used similar data from the relevant statistics bureaux and totalled up the various administrative districts that make up each island, and then done the same for less populous islands. An editor of this article has not repeated that work. Therefore this plausible and eminently reasonable ranking is posted as unsourced common knowledge.
  7. "Islands By Land Area". Islands.unep.ch. Archived from the original on 2018-02-20. Retrieved 2010-08-01.
  8. Boquet, Yves (2017). The Philippine Archipelago. Springer. p. 16. ល.ស.ប.អ. 9783319519265. https://books.google.com/books?id=90C4DgAAQBAJ&pg=PA16. 
  9. ៩,០ ៩,១ ៩,២ Dolan, Ronald; Worden, Robert (1992). Japan: a country study. Federal Research Division, Library of Congress. 
  10. "Honshu | Facts, History, & Points of Interest". Encyclopedia Britannica (in អង់គ្លេស). Retrieved 2021-04-14.
  11. Kodansha Encyclopedia of Japan