Jump to content

អាន ដ្យឿង វឿង

ពីវិគីភីឌា
ប្រវត្តិសាស្ត្រ នៃ វៀតណាម
រាជវង្សហុងបាង កាលពីមុនរហូតដល់២៥៧ ម.គ.
រាជវង្សថាច់ ២៥៧២០៧ ម.គ.
រាជវង្សទ្រៀវ ២០៧១១១ ម.គ.
ការត្រួតត្រារបស់ចិនលើកទីមួយ ១១១ ម.គ.–៣៩ គ.ស.
បងប្អូនស្រីទ្រុង ៤០៤៣
ការត្រួតត្រារបស់ចិនលើកទីពីរ ៤៣៥៤៤
រាជវង្សលីដំបូង ៥៤៤៦០២
ការត្រួតត្រារបស់ចិនលើកទីបី ៦០២៩០៥
ស្វ័យភាព ៩០៥៩៣៨
រាជវង្សង៉ោ ៩៣៩៩៦៧
រាជវង្សឌិញ ៩៦៨៩៨០
រាជវង្សឡេដំបូង ៩៨០១០០៩
រាជវង្សលី ១០០៩១២២៥
រាជវង្សថ្រាន់ ១២២៥១៤០០
រាជវង្សហូ ១៤០០១៤០៧
ការត្រួតត្រារបស់ចិនលើកទីបួន ១៤០៧១៤២៧
រាជវង្សថ្រាន់ចុងក្រោយ ១៤០៧១៤១៣
រាជវង្សឡេចុងក្រោយ (ឡេដំបូង) ១៤២៨១៥២៧
រាជវង្សម៉ាក់ ១៥២៧១៥៩២
រាជវង្សឡេចុងក្រោយ (ស្ដារឡេ) ១៥៣៣១៧៨៨
ពួកលោកម្ចាស់ទ្រិញ ១៥៤៥១៧៨៧
ពួកលោកម្ចាស់ង្វៀន ១៥៥៨១៧៧៧
រាជវង្សតៃសឺន ១៧៧៨១៨០២
រាជវង្សង្វៀន ១៨០២១៩៤៥
ចក្រពត្តិនិយមបារាំង ១៨៨៧១៩៥៤
ការបែងចែក ១៩៥៤១៩៧៥
សាធារណរដ្ឋប្រជាធិបតេយ្យ (ខាងជើង) ១៩៤៥១៩៧៦
រដ្ឋវៀតណាម (ខាងត្បូង) ១៩៤៩១៩៥៥
សាធារណរដ្ឋវៀតណាម (ខាងត្បូង) ១៩៥៥១៩៧៥
សាធារណរដ្ឋសង្គមនិយម ពីឆ្នាំ ១៩៧៦
ប្រធានបទពាក់ព័ន្ធ
រាជវង្សចាម្ប៉ា ១៩២១៨៣២
បញ្ជីស្ដេចវៀតណាម
ប្រវត្តិសេដ្ឋកិច្ចវៀតណាម
វប្បធ៌មបុរេប្រវត្តិវៀតណាម

អាន ដ្យឿង វឿង (យួន:An Dương Vương; ) គឺជាងាររបស់ថាច់ ផាន់ (Thục Phán រឺ ), ដែលជាអ្នកគ្រប់គ្រងលើនគរឪវៀតបុរាណពី២៥៧ដល់២០៧ម.គ.បន្ទាប់ពីឈ្នះរដ្ឋវ៉ាន់ឡាង ហើយក៏បង្រួបបង្រួមកុលសម្ព័ន្ធពីរគឺ ឪវៀត និងឡាក់វៀត ។ ព្រះអង្គត្រូវបានគេនិយាយ ជាប្រពៃណីថាមានព្រះជន្មប្រហែលជា១០០ព្រះវស្សា ។

រឿងរ៉ាវប្រវត្តិសាស្ត្រ

[កែប្រែ]

តាមរយៈកំណត់ត្រាប្រវត្តិសាស្ត្រវៀតណាម ដាយវៀតស៊ុគីទាន់ធូ ("大越史記全書") និង ខាំឌិញវៀតស៊ូថុងហ្កៀមកឿងម៉ាច់ ("欽定越史通鑑綱目") ថាច់ ផាន់ គឺជាព្រះអង្គម្ចាស់នៃរដ្ឋស្ឈូចិន (, ដែលប្រើប្រាស់តួអក្សរចិនដដែលជាត្រកូលរបស់ទ្រង់ ថាច់) [ត្រូវការអំណះអំណាង] ដែលបានបញ្ជូនដោយបិតាទ្រង់ដំបូង ដើម្បីរុករកអ្វីដែលឥឡូវជាខេត្តគ័ងស៊ី និងយូនណានចិនខាងត្បូងហើយទីពីរ ដើម្បីបំលាស់ទីប្រជារាស្ត្ររបស់ពួកទ្រង់ ទៅកាន់វៀតណាមខាងជើងសម័យបច្ចុប្បន្ន កំឡុងពេលការលុកលុយរបស់រាជវង្សឈិង ។

ក៏ប៉ុន្តែ ពួកអ្នកប្រាជ្ញវៀតណាមសម័យទំនើបនេះខ្លះអះអាងថា ថាច់ ផាន់ គឺជាឈ្មោះជនជាតិដើមអាស៊ីខាងត្បូង ដែលមានន័យថា ទេព្ដាស្នា ហើយនិងទ្រង់គឺជាជនជាតិដើមវៀតណាម ។[ត្រូវការអំណះអំណាង]

ជនជាតិវៀតណាមសម័យថ្មីនេះខ្លះមានជំនឿថា ថាច់ ផាន់ បានមកដល់ដែនដី ឪវៀត (甌越) (ចុងបំផុតវៀតណាមខាងជើងនាសម័យបច្ចុប្បនេះ គ័ងតុងភាគខាងលិច និងខេត្តគ័ងស៊ីខាងត្បូងដែលមានរាជធានីនៅអ្វីដែលបច្ចុប្បនេះគឺជាខេត្តកាវបាង) ។[] បន្ទាប់ពីប្រមូលផ្ដុំកងទ័ពមួយកង ទ្រង់បានកម្ចាត់ស្ដេច ហុង វឿង (雄王) ទី១៨ ព្រះរាជាចុងក្រោយនៃរាជវង្សហុងបាង នៅប្រហែលឆ្នាំ២៥៧ម.គ. ។ ព្រះអង្គបានប្រកាសខ្លួនថាជា អាន ដ្យឿង វឿ (安陽王, "ស្ដេច អាន ដ្យឿង") ។ ទ្រង់ក្រោយមកទៀតបានដាក់ឈ្មោះរដ្ឋថ្មីពីវ៉ាន់ឡាង ទៅ ឪឡាក់ (甌貉/甌雒/甌駱) និងស្ថាបនារាជធានីថ្មីនៅ ផុងខេ (Phong Khê) នៅឯកូនក្រុងភូថូ (Phú Thọ) នាសម័យបច្ចុប្បន្ននៅវៀតណាមខាងជើង ដែលទ្រង់ខិតខំសាងកូឡូវថាញ់ (បន្ទាយប្រាការកូឡូវ រឺ Cổ Loa Thành) បន្ទាយរាងគូទខ្យងនៅប្រហែល១០ម៉ាយល៍ភាគខាងជើងរាជធានីថ្មីនេះ ។

ថាច់ ផាន់ និងរដ្ឋបាលឪឡាក់

[កែប្រែ]

មិនមានកំណត់ត្រារឺការសរសេរច្រើនអំពីរបៀប ដែលពួកឪឡាក់គ្រប់គ្រងអភិបាលនិងរៀបចំទេ ។ យ៉ាងណាក៏ដោយ ពឹងផ្អែកលើកំណត់ត្រារឿងព្រេងនិទាន ព្រះអង្គត្រូវគេសន្និដ្ឋានលក្ខណៈសម្បត្តិ ដែលប្រកបដោយប្រាជ្ញាឆ្លាតវៃមោះមុត ចំណេះដឹង និងគួរឲកត់សំគាល់ ។ ពិតមែនហើយ ទ្រង់គឺជាមេទ័ពដ៏ប៉ិនប្រសប់ ដែលស្គាល់ពីរបៀបទាញយកផលប្រយោជន៍នូវការច្របូកច្របល់ និងចលាចលនៅប្រទេសចិន កំឡុងសម័យកាលនោះមិនត្រឹមតែដណ្ដើមបានទឹកដីមួយចំណែកសំរាប់ព្រះអង្គទេ ក៏ប៉ុន្តែក៏ធ្វើឲមានសុវត្ថិភាពទ្រព្យសម្បត្តិ និងភាពគង់វង្សរបស់រដ្ឋព្រះអង្គដែរ ។ ប្រហែលជាពេលដូចគ្នានោះដែរ រដ្ឋផ្សេងៗកំពុងធ្វើសឹកនឹងគ្នាដើម្បីគ្រប់គ្រងប្រទេសចិន ។ នៅទីបញ្ចប់ រដ្ឋឈិង បានបង្កើនអំណាចនិងបង្រួបបង្រួមចិនក្រោមព្រះចៅអធិរាជ ឈិន ស៊ឺ ហ៊័ង ។ ពេលនោះ ព្រះចៅអធិរាជ ឈិន ស៊ឺ ហ៊័ង បានចេញរាជបញ្ជាឲមានការសាងសង់នូវមហាកំផែង ហើយព្រះចៅអាន ដ្យឿង វឿង បានចាប់ផ្ដើមការសាងសង់បន្ទាយរាងគូទខ្យងដែលហៅថាកូឡៅថាញ់ (Cổ Loa Thành) ដើម្បីការពារតទល់នឹងការឈ្លានពាន ។

ព្រេងនិទាននៃកូឡៅថាញ់និងស្នាទិព្វ

[កែប្រែ]

កូឡៅថាញ់និងឪឡាក់

[កែប្រែ]

បន្ទាប់ពី ថាច់ ផាន់ បានយកជ័យជំនះលើស្ដេច ហុង វឿងចុងក្រោយហើយក៏បានឡើងសោយរាជ្យពេលនោះ អាន ដ្យឿង វឿង បានដាក់ឈ្មោះប្រទេសសារជាថ្មីពីវ៉ាន់ឡាង មកជាឪឡាក់វិញនិងស្ថាបនាបន្ទាយប្រាការកូឡូវ (古螺) ជារាជធានីថ្មី ។ ទ្រង់បានប្រមើលមើលឃើញនូវភាពសំខាន់ នៃកូឡូវទាំងយុទ្ធសាស្ត្រនិងភូមិសាស្ត្រ ។ ទាំងពីរចំនុចនេះ កូឡូវព័ទ្ធជុំវិញដោយព្រៃភ្នំក្រំថ្មយ៉ាងក្រាស់ ។ ក៏មានទន្លេមួយហូរនៅក្បែរនោះដែរ ។ គ្មានអ្នកណាដឹងទេថា តើហេតុអ្វីបានជា អាន ដ្យឿង វឿង ពេញចិត្តនឹងសណ្ឋានរាងដូចសំបកគូទខ្យងនៃកូឡូវថាញ់ទេ ក៏ប៉ុន្តែតាមរឿងនិទានថា ការសាងសង់ពិតជាស្វិតស្វាញនិងលំបាកមែនទែនដើម្បីបង្ហើយសំណង់នេះ ។ រាល់ពេលវាហៀបជិតនឹងរួចហើយ វាក៏រលំមកជាគំនរនៅពេលយប់ដោយព្រលឹងវិញ្ញាណបិសាច ។

ព្រេងនិទាននៃកូឡូវនិងស្នាទិព្វ

[កែប្រែ]

ព្រះចៅ អាន ដ្យឿង វឿង បានដុតធូប បួងសួងផ្សង ធ្វើជាដង្វាយ ហើយសំបូងសង្រូងដល់ពួកទេព្ដាដើម្បីឲមកជួយទ្រង់ ។ យប់មួយនោះ នៅក្នុងសុបិន្ត បុរសដ៏ចាស់គួរឲគោរពម្នាក់ដែលមានសក់សវែងមកកាន់ក្បែរព្រះអង្គ ហើយប្រាប់ទ្រង់ថាមានតែមនុស្សម្នាក់ទេ ដែលជាអ្នកជួយទ្រង់សាងបន្ទាយប្រាការរបស់ព្រះអង្គបានគឺអណ្ដើកមាស ដែលបានរស់នៅកន្លែងមួយនៅក្បែរកូឡូវ ។

ពីរបីថ្ងៃក្រោយមក ពេលដែលកំពុងគង់លើទូកនៅក្នុងទន្លេ ហើយក៏បានព្រះតំរិះអំពីអត្ថន័យនៃសុបិន្តរបស់ទ្រង់ អណ្ដើកមាសយក្សមួយក៏បានផុសឡើងភ្លាមៗមួយរំពេចពីផ្ទៃទឹក ។ អណ្ដើកមាសយក្សបានប្រាប់ព្រះចៅ អាន ដ្យឿង វឿង ថាទ្រង់នៅខ្វះក្រញ៉ាំរបស់វាមួយទេដើម្បីបង្ហើយគ្រោងការរបស់ទ្រង់ ។ ដោយដកក្រញ៉ាំរបស់វាមួយនិងបោះវាទៅឲព្រះចៅ អាន ដ្យឿង វឿងហើយ អណ្ដើកនោះក៏បាត់ខ្លួនទៅវិញទៅ ។

ព្រះចៅ អាន ដ្យឿង វឿង មានកាវ ឡូ (Cao Lỗ) វិស្វករអាវុធរបស់ទ្រង់ បានសាងធ្នូមួយរួមជាមួយក្រញ៉ាំនេះ ដែលអាចបាញ់បានរាប់ពាន់ព្រួញនៅពេលតែម្ដង ។ ត្រូវមែនណាស់បន្ទាប់ពីទទួលបានក្រញ៉ាំនេះ ព្រះចៅ អាន ដ្យឿង វឿងបានមើលឃើញនៅជោគជាតារបស់ទ្រង់បានផ្លាស់ប្ដូរ ។ រាជធានីរបស់ព្រះអង្គបានចាប់ផ្ដើមចេញរូបរាងឡើង ។ នគររបស់ព្រះអង្គបានរុងរឿងថ្កើងថ្កានហើយភ្លាមៗ ក៏មានការប៉ុនប៉ងចង់បានពីរដ្ឋជិតខាងដែរ ។ ក្នុងចំណោមរដ្ឋទាំងនោះ អ្នកដែលចង់បានទឹកដីរបស់ព្រះអង្គគេនោះគឺ ចាវ ថួ (ទ្រៀវ ដា ជាភាសាវៀតណាម) មេទ័ពឈិង ដែលជាអ្នកមិនយល់ព្រមចុះចាញ់ទៅនឹងរាជវង្សហានដែលបានបង្កើតឡើងថ្មី ។ កំឡុងរយៈពេលដប់ឆ្នាំ ប្រហែលឆ្នាំ២១៧ដល់២០៧ម.គ. ទ្រៀវ ដាបានប៉ុនប៉ងការឈ្លានពានជាច្រើនដងដើម្បីសញ្ជ័យយកឪឡាក់ ក៏ប៉ុន្តែត្រូវបរាជ័យរាល់ដងដោយសារតែភាពប៉ិនប្រសប់ខាងកងទ័ព និងយុទ្ធសាស្ត្រការពាររបស់ព្រះចៅ អាន ដ្យឿង វឿង ។

ឧបាយកលរបស់ទ្រៀវដា

[កែប្រែ]

ទ្រៀវ ដា (趙佗) ដោយត្រូវវាយជាច្រើនលើក ក៏បានបង្កើតឡើងនូវផែនការមួយថ្មី ។ លោកបានចរចារសន្ធិសញ្ញាសន្តិភាពជាមួយឪឡាក់ (甌雒/甌駱) ។ លោកបានសម្រេចចិត្តរកកន្លែងដាក់កម្លាំង និងយុទ្ធសាស្ត្រនៃសត្រូវរបស់លោក ។ លោកថែមទាំងស្នើសុំឲមានការរៀបអភិសេកជាមួយបុត្រីរបស់ អាន ដ្យឿង វឿង ព្រះនាង មី ចៅ ()និងបុត្រារបស់លោក ត្រុង ធុយ (, Zhong Shi) ។ ក្នុងពេលនោះ ទ្រៀវ ដា បានដឹងតាមរយៈព្រះសណិសារ មី ចៅ ថា ព្រះចៅ អាន ដ្យឿង វឿង មានស្នាទិព្វដែលធ្វើឲទ្រង់មិនដែលចេះចាញ់ទាល់តែសោះ ។ ទ្រៀវ ដាក្រោយមកបានប្រាប់ទៅកាន់បុត្រារបស់លោក ត្រុង ធុយ លបទៅក្នុងព្រះរាជវាំងរបស់ព្រះបិតាក្មេកហើយលួចស្នាទិព្វនេះ ដោយប្ដូរវាជាមួយនឹងអាក្លែងក្លាយជំនួសវិញ ។ ទ្រៀវ ដា ដោយមានស្នាទិព្វក្នុងដៃ លោកក៏បានផ្ដើមការវាយប្រហារថ្មីលើគូសត្រូវ និងអាន ដ្យឿង វឿងដែលជាដន្លងនឹងគ្នារបស់លោក ។

ការបាត់បង់កូឡូវនិងស្នាទិព្វ

[កែប្រែ]

ពេលនេះ បន្ទាយកូឡូវបានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ ទ្រៀវ ដា ។ ព្រះចៅ អាន ដ្យឿង វឿង បានដណ្ដើមយកមកវិញ មី ចៅ ជាបុត្រីតែមួយគត់របស់ទ្រង់ហើយបានគេចខ្លួនពីឆាកប្រយុទ្ធ ។ ព្រះអង្គបានជិះសេះទៅទន្លេហើយបានពើបប្រទះ នឹងអណ្ដើកមាសយក្សដែលវាបានប្រាប់ព្រះចៅ អាន ដ្យឿង វឿង ថា “អ្នកដែលទទួលខុសត្រូវចំពោះការបរាជ័យរបស់ទ្រង់ កំពុងតែជិះនៅពីក្រោយក្បែរព្រះអង្គ!”

ដោយសេចក្ដីខឹងក្រេវក្រោធចំពោះការក្បត់របស់បុត្រីទ្រង់ ស្ដេចបានសម្លាប់បុត្រីរបស់ព្រះអង្គ (ក្នុងឈុតឆាកប្រជាប្រិយនៃរឿងនិទានទ្រង់បានកាត់ព្រះសិរិសារព្រះនាង) ។ ក្រោយមកទៀតទ្រង់ក៏បានលោតចូលទន្លេជាមួយនឹងអណ្ដើកមាសយក្សនោះទៅ ។

ត្រុង ធុយ កំពុងតែរកប្រពន្ធសំលាញ់របស់គេ ហើយបន្តិចក្រោយមក ក៏បានមកដល់កន្លែងកើតហេតុ ។ សាកសពប្រពន្ធជាទីស្រលាញ់របស់លោកកំពុងតែដេកក្នុងថ្លុកឈាម ហើយបិតាក្មេកក៏រកមើលមិនឃើញនៅកន្លែងណាមួយសោះ ។ ដោយស្ម័គ្រស្មោះចិត្តជាមួយនិងភាពស្មោះត្រង់ឥតងាករេជាប្ដីប្រពន្ធ លោកក៏បានទាញដាវហើយសំលាប់ខ្លួនឯងតាមប្រពន្ធ ដើម្បីបាននៅជាមួយប្រពន្ធរបស់លោកជារៀងរហូតនៅជាតិក្រោយ ។

ដោយបានកម្ចាត់ព្រះចៅ អាន ដ្យឿង វឿងហើយ ទ្រៀវ ដា បានបញ្ចូលបន្ថែមនូវទឹកដីដែលសញ្ជ័យបានថ្មីៗ ដើម្បីខ្លួនលោកហើយនិងបានបង្កើតរដ្ឋណានយៀក ដោយបានប្រកាសខ្លួនថាជាព្រះចៅអធិរាជនៃរាជវង្សទ្រៀវ (២០៧-១១១ម.គ.) ។

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]

តំណភ្ជាប់ក្រៅ

[កែប្រែ]
អាន ដ្យឿង វឿង
រាជវង្សថាច់
សុគត/ស្លាប់: ២០៧ម.គ.
មុនដោយ
ហុង ដ្វេ វឿង
as ស្ដេចនៃវ៉ាន់ឡាង (រដ្ឋក្នុងព្រេងនិទាន)
ស្ដេចនៃឪឡាក់
២៥៧ម.គ. – ២០៧ម.គ.
តដោយ
ទ្រៀវ ដា
as ស្ដេចនៃណាមវៀត