រាជវង្សង្វៀន
ដាយវៀត Đại Việt 大越國 (១៨០២–១៨០៤) វៀតណាម Việt Nam 越南國 (១៨០៤–១៨៣៩, ១៩៤៥) ដាយណាម Đại Nam 大南國 (១៨៣៩–១៩៤៥) | |||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១៨០២–១៩៤៥ | |||||||||||||||||
ព្រះរាជទង់
(ប្រ. ១៩២០–១៩៤៥) | |||||||||||||||||
![]() វិសាលភាពកំពូលនៃទឹកដីវៀតណាម (១៨៣៥–១៨៤១)៖
| |||||||||||||||||
![]() បំណែងចែករដ្ឋបាលវៀតណាមក្នុងឆ្នាំ១៨៣៨ កំឡុងរជ្ជកាលព្រះចៅមិញ ម៉ាង | |||||||||||||||||
រាជធានី | ហ្វូស៊ួន (បច្ចុប្បន្នហៅ ហ្វេ) | ||||||||||||||||
ភាសាផ្លូវការ | វៀតណាមវ៉ាន់ង៉ូនបារាំង (ពីឆ្នាំ១៨៨៤) | ||||||||||||||||
សាសនា | មនោគមវិជ្ជារដ្ឋ៖ ខុងជឺ ភាគតិច៖ ព្រះពុទ្ធសាសនាមហាយាន លទ្ធិកាវដៃ គ្រិស្តសាសនា សាសនាប្រជាប្រិយ លទ្ធិហឿហាវ ហិណ្ឌូសាសនា ឥស្លាមសាសនា និងលទ្ធិតាវ | ||||||||||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យផ្ដាច់ការ
| ||||||||||||||||
ព្រះអធិរាជ | |||||||||||||||||
▪ ១៨០២–១៨២០ (ដំបូង) | យ៉ា ឡុង | ||||||||||||||||
▪ ១៨៨៣ (អធិរាជឯករាជ្យចុងក្រោយ) | ហៀប ហ្វា | ||||||||||||||||
▪ ១៩២៦–១៩៤៥ (ចុងក្រោយ) | បាវ ដាយ | ||||||||||||||||
ព្រះឧបរាជ | |||||||||||||||||
▪ ១៨១៨–១៨២០ | មិញ ម៉ាង | ||||||||||||||||
▪ ១៨៨៤–១៨៨៥ | តូន ថិតធ្វៀត & ង្វៀន វ៉ាន់ទឿង | ||||||||||||||||
នាយករដ្ឋមន្ត្រី | |||||||||||||||||
▪ ១៩៤៥ | ជិន ចុងគីម | ||||||||||||||||
នីតិបញ្ញត្តិ | គ្មាន (អាស្រ័យអំណាចព្រះរាជក្រឹត្យ) | ||||||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សម័យទំនើប • សង្គ្រាមលោកលើកទី២ | ||||||||||||||||
▪ ពិធីរាជាភិសេកព្រះចៅយ៉ា ឡុង | ១ មិថុនា ១៨០២ | ||||||||||||||||
២០ កក្កដា ១៨០២ | |||||||||||||||||
១ កញ្ញា ១៨៥៨ | |||||||||||||||||
៥ មិថុនា ១៨៦២ | |||||||||||||||||
២៥ សីហា ១៨៨៣ | |||||||||||||||||
៦ មិថុនា ១៨៨៤ | |||||||||||||||||
១១ មីនា ១៩៤៥ | |||||||||||||||||
២៥ សីហា ១៩៤៥ | |||||||||||||||||
ក្រឡាផ្ទៃ | |||||||||||||||||
១៨៣០ | ៥៥៧០០០ គ.ម២ (២១៥០០០ ម៉ាយ ក.) | ||||||||||||||||
ប្រជាជន | |||||||||||||||||
▪ ១៨៣០ | ១០,៥០០,០០០ | ||||||||||||||||
▪ ១៨៥៨ | ១២,០៣១,០០០ | ||||||||||||||||
▪ ១៨៩០ | ១៤,៧៥២,០០០ | ||||||||||||||||
▪ ១៩៤២ | ២៥,៥៥២,០០០ | ||||||||||||||||
រូបិយវត្ថុ | ប្រភេទប្រាក់កាកធ្វើអំពីលោហៈទង់ដែង និងស័ង្កសី (ដូចជា ហ្វាន វ៉ាន់, ម៉ែក និងក្វ័ន) កាកធ្វើអំពីប្រាក់និងមាស និងឆ្ដោរ (ដូចជាហ្វាន ងី ទៀន និងឡាំង / លឿង) ព្យ៉ាស់បារាំងឥណ្ឌូចិន (ពីឆ្នាំ១៨៨៥) | ||||||||||||||||
|
រាជវង្សង្វៀន (ភាសាវៀតណាម៖ Nhà Nguyễn ឬ Triều Nguyễn, ឈូណូម៖ 茹阮, ឈូហាន៖ 阮朝) គឺជារាជវង្សវៀតណាមចុងក្រោយគេបង្អស់ដែលគ្រប់គ្រងរដ្ឋប្រទេសវៀតណាមដោយឯករាជ្យពីឆ្នាំ១៨០២ រហូតដល់ឆ្នាំ១៨៨៤។ ព្រះអធិរាជនៃរាជវង្សមួយនេះគឺត្រូវជាសមាជិកនៃរាជត្រកូលង្វៀនហ្វុក។ ក្នុងមួយអត្ថិភាពរបស់វា រដ្ឋអំណាចមួយនេះបានពង្រីកវាតទីមកកាន់កាប់ទឹកដីកម្ពុជាក្រោម ប្រទេសកម្ពុជា និងឡាវស្ទើរទាំងមូល តាមរយៈយុទ្ធនាការណាំទៀន និងសង្គ្រាមសៀម-វៀតណាមដែលបានអូសបន្លាយជិតមួយសតវត្សរ៍។ បន្ទាប់ពីបារាំងបានចូលមកដល់វៀតណាម រាជវង្សង្វៀនត្រូវបង្ខំបោះអធិបតេយ្យភាពខ្លួនលើទឹកដីភាគខាងត្បូងទៅបារាំងនៅក្នុងឆ្នាំ១៨៦២ និងម្តងទៀតនៅក្នុងឆ្នាំ១៨៧៤ ហើយទីបំផុតត្រូវធ្លាក់ក្រោមអាណាព្យាបាលភាពបារាំងទាំងស្រុងនៅក្នុងឆ្នាំ១៨៨៣។ ដោយមានការគាំទ្រពីចក្រភពជប៉ុន ព្រះចៅអធិរាជង្វៀនចុងក្រោយព្រះនាមបាវ ដាយបានលុបសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំងចោល ហើយបានប្រកាសវៀតណាមជារដ្ឋឯករាជ្យរហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៤៥។
រាជវង្សង្វៀនហ្វុកដំបូងឡើយបានឡើងគ្រប់គ្រងលើទឹកដីវៀតណាមភាគខាងត្បូងនៅក្នុងសតវត្សរ៍ទី១៦ ហើយទីបំផុតក៏បានរើបម្រះផ្ដួលរំលំរាជវង្សតៃសឺន និងបានគ្រប់គ្រងរដ្ឋប្រទេសវៀតណាមទាំងមូលនៅក្នុងសតវត្សរ៍ទី១៩។ អំណាចរាជវង្សង្វៀនលើប្រទេសវៀតណាមត្រូវបានចាប់ផ្ដើមនៅពេលដែលព្រះចៅយ៉ា ឡុងឡើងសោយរាជ្យសម្បត្តិនៅក្នុងឆ្នាំ១៨០២ ក្នុងនាមជាព្រះអធិរាជវៀតណាម។ នៅចុងពាក់កណ្ដាលនៃសតវត្សរ៍ទី១៩ ទឹកដីនិងអំណាចនៃរាជវង្សង្វៀនត្រូវបានបារាំងស្រូបកាន់កាប់បន្តិចម្តងៗ ដោយចាប់ផ្តើមពីយុទ្ធនាការកូសាំងស៊ីននៅក្នុងឆ្នាំ១៨៥៨ ដែលនាំឱ្យបារាំងក្ដោបក្ដាប់យកទឹកដីកម្ពុជាក្រោមពីវៀតណាម។ តាមរយៈសន្ធិសញ្ញាទីក្រុងសៃហ្គនឆ្នាំ១៨៦២ ទឹកដីកម្ពុជាក្រោមបានក្លាយជាទឹកដីអាណានិគមរបស់បារាំងដែលហៅថា កូសាំងស៊ីន ហើយសន្ធិសញ្ញាទីក្រុងហ្វេឆ្នាំ១៨៦៣ បានផ្តល់សិទ្ធិឱ្យបារាំងចូលគ្រប់គ្រងកំពង់ផែ និងបង្កើនអំណាចគ្រប់គ្រងលើកិច្ចការបរទេសវៀតណាម។ នៅទីបំផុត តាមរយៈសន្ធិសញ្ញាឆ្នាំ១៨៨៣ និងឆ្នាំ១៨៨៤ ប្រទេសវៀតណាមត្រូវបានបែងចែកជាបីផ្នែកក្រោមរដ្ឋបាលបារាំងមានដូចជា កូសាំងស៊ីន អណ្ណាម និងតុងកឹង។ នៅក្នុងឆ្នាំ១៨៨៧ ទឹកដីវៀតណាមទាំងបីផ្នែកនេះរួមជាមួយទឹកដីអាណាព្យាបាលកម្ពុជាក៏ត្រូវផ្គុំបញ្ចូលគ្នាបង្កើតបានជាទឹកដីឥណ្ឌូចិនបារាំង។
ចំណែកឯរាជវង្សង្វៀនវិញគឺមានតែឈ្មោះជាក្បាលដឹកនាំអណ្ណាម និងតុងកឹងនៅក្នុងឥណ្ឌូចិនតែប៉ុណ្ណោះរហូតដល់សង្គ្រាមលោកលើកទី២ ផ្ទុះឡើង។ ដោយសហការជាមួយបារាំង ជប៉ុនបានចូលមកត្រួតត្រាឥណ្ឌូចិននៅក្នុងឆ្នាំ១៩៤០ ប៉ុន្តែដោយសារខ្លួនបានចាប់ផ្ដើមចាញ់សង្រ្គាមបណ្ដើរៗ ដូច្នេះជប៉ុនក៏បានផ្តួលរំលំរដ្ឋបាលរបស់បារាំងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៤៥ ហើយអំណាចរាជវង្សង្វៀនក៏ត្រូវបានស្ដារឡើងវិញនៅពីរថ្ងៃក្រោយ។ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៤៥ ទឹកដីកូសាំងស៊ីនក៏បានភ្ជាប់ជាមួយប្រទេសវៀតណាមវិញ។ ចក្រភពវៀតណាមក្រោមព្រះចៅបាវ ដាយគឺជារដ្ឋឯករាជ្យតែឈ្មោះប៉ុណ្ណោះ តែតាមការពិតគឺជារដ្ឋអាយ៉ងរបស់ជប៉ុននៅបំណាច់សង្រ្គាមលោកលើកទី២។ ចក្រភពវៀតណាមត្រូវបានរំលាយនៅពេលដែលព្រះចៅបាវ ដាយបានដាក់រាជ្យក្រោយឮថាជប៉ុនបានប្រកាសចុះចាញ់សង្គ្រាម។ អំណាចរាជវង្សង្វៀនទាំងស្រុងត្រូវបានបាត់បង់នៅក្នុងបដិវត្តខែសីហាដែលផ្ដួចផ្ដើមឡើងដោយក្រុមកុម្មុយនីស្តវៀតមិញនៅខែសីហា ឆ្នាំ១៩៤៥ បិទបញ្ចប់របបរាជវង្សង្វៀនដែលមានអាយុកាល ១៤៣ ឆ្នាំ។[១]
ឈ្មោះ
[កែប្រែ]វៀតណាម
[កែប្រែ]ពាក្យថា វៀតណាម (Việt Nam, ឈូហាន៖ 越南) គឺជាទម្រង់ឈ្មោះមួយទៀតនៃពាក្យ ណាមវៀត (Nam Việt, 南越, ដែលមានន័យថា ខាងត្បូងមហិមា ឬមហាត្បូង) ដែលមានដើមកំណើតកើតចេញពីសម័យរាជវង្សឈីវកាលពីសតវត្សរ៍ទីពីរមុន គ.ស. មកម៉្លេះ។[២] ពាក្យ វៀត (Việt, ចិនសរសេរថា 越) គឺត្រូវបានគេឃើញប្រើប្រាស់ដំបូងនៅក្នុងសម័យរាជវង្សសាងនៃប្រទេសចិន (ប្រមាណឆ្នាំ ១២០០ ម.គ.) ដែលកាលនុះជាពាក្យសម្ដៅលើក្រុមមនុស្សដែលរស់នៅទិសពាយព្យនៃចិនសាង។[៣] នៅដើមសតវត្សរ៍ទី៨ ម.គ. កុលសម្ព័ន្ធមួយនៅតំបន់កណ្ដាលនៃដងទន្លេយ៉ង់សេត្រូវបានចិនហៅថា យ៉ាងយួន (揚越) ដែលក្រោយៗមក គេក៏បានប្រើពាក្យនេះដើម្បីសម្ដៅលើក្រុមជនជាតិរស់នៅប៉ែកខាងត្បូងនៃតំបន់នោះ។[៣] នៅរវាងសតវត្សរ៍ទី៧ និងទី៤ ម.គ. ពាក្យ យួន/វៀត គឺត្រូវគេសម្ដៅទៅលើរដ្ឋយួនដែលមានទីតាំងនៅភាគខាងត្បូងទន្លេយ៉ង់សេ និងប្រជាជនរបស់វា។[៤][៣] ចាប់ពីសតវត្សរ៍ទី៣ ម.គ. ពាក្យ យួន ត្រូវបានប្រើសម្ដៅទៅលើក្រុមជនជាតិផ្សេងក្រៅពីជនជាតិចិនដែលរស់នៅភាគខាងត្បូង និងនិរតីនៃប្រទេសចិន និងព្រមទាំងប៉ែកខាងជើងនៃប្រទេសវៀតណាមបច្ចុប្បន្នផងដែរ។ ក្រុមជនជាតិ "យួន" ទាំងអស់នោះមានដូចជា មីងយួ អូយួ និងឡូយួជាដើម (ដែលវៀតណាមតែងហៅថា ឡាកវៀត នោះ) ហើយជារួមត្រូវបានគេហៅថា ប៉ៃយួ (Bách Việt, 百越)។[៤][៣][៥] នៅសតវត្សរ៍ទី១៧ និងទី១៨ នៃ គ.ស. បញ្ញវន្តជនជាតិវៀតណាមបានចាប់ផ្ដើមហៅជនជាតិខ្លួនថា ងឿយវៀត និង ងឿយណាម (người Việt/Nam) ដែលរួមបញ្ចូលគ្នាក្លាយជា ងឿយវៀតណាម (ប្រែថា មនុស្សវៀតណាម)។ ប៉ុន្តែសូមរំលឹកដែរថាកាលសម័យនុះពាក្យនេះគឺគេប្រើសម្ដៅតែលើជនជាតិគេប៉ុណ្ណោះ មិនមែនទៅលើរដ្ឋប្រទេសរបស់គេនោះទេ។[៦]
ប្រវត្តិសាស្ត្រ
[កែប្រែ]![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ឯកសារយោង
[កែប្រែ]- ↑ Lockhart, Bruce (2001). "Re-assessing the Nguyễn Dynasty". Crossroads: An Interdisciplinary Journal of Southeast Asian Studies 15 (1): 9–53.
- ↑ Woods 2002, p. 38.
- ↑ ៣,០ ៣,១ ៣,២ ៣,៣ Meacham 1996.
- ↑ ៤,០ ៤,១ Norman & Mei 1976.
- ↑ Yue Hashimoto 1972, p. 1.
- ↑ Lieberman (2003), p. 405.
ប្រភព
[កែប្រែ]សៀវភៅ
[កែប្រែ]- Lieberman, Victor B. (2003). Strange Parallels: Southeast Asia in Global Context, c. 800–1830, volume 1, Integration on the Mainland. Cambridge University Press. ល.ស.ប.អ. 978-0-521-80496-7.
- Woods, L. Shelton (2002). Vietnam: a global studies handbook. ABC-CLIO. ល.ស.ប.អ. 978-1-57607-416-9.
- Knoblock, John; Riegel, Jeffrey (2001). The Annals of Lü Buwei. Stanford University Press. ល.ស.ប.អ. 978-0804733540.
- Yue Hashimoto, Oi-kan (1972). Phonology of Cantonese. Cambridge University Press. ល.ស.ប.អ. 978-0-521-08442-0.
អត្ថបទ
[កែប្រែ]- Meacham, William (1996). "Defining the Hundred Yue". Bulletin of the Indo-Pacific Prehistory Association 15: 93–100. DOI:10.7152/bippa.v15i0.11537.
- (1976). "The Austroasiatics in Ancient South China: Some Lexical Evidence". Monumenta Serica 32: 274–301. DOI:10.1080/02549948.1976.11731121.
- Pages using duplicate arguments in template calls
- Pages with non-numeric formatnum arguments
- Pages using infobox country or infobox former country with the flag caption or type parameters
- Pages using infobox country or infobox former country with the symbol caption or type parameters
- Articles to be expanded
- All articles to be expanded
- Articles with empty sections
- All articles with empty sections
- រាជវង្សង្វៀន
- អតីតរាជាធិបតេយ្យនៅអាស៊ី
- ចលនាឯករាជ្យវៀតណាម
- រាជវង្សវៀតណាម
- អតីតប្រទេសនៅក្នុងប្រវត្តិសាស្ត្រវៀតណាម
- អតីតប្រទេសនៃសម័យអន្តរសង្គ្រាម