ប្រវត្តិសាស្ត្រវៀតណាម
ប្រវត្តិសាស្ត្រវៀតណាមចាប់ផ្ដើមជាង២៧០០ឆ្នាំកន្លងមកហើយ ។ ជាយូណាស់មកហើយទំនាក់ទំនងអន្តរជាតិជាប្រវត្តិសាស្រ្តដ៏សំខាន់បំផុត របស់ប្រទេសវៀតណាមគឺប្រទេសចិន។[១] បុរេប្រវត្តិវៀតណាមបានបញ្ចូលបន្ថែម នូវរឿងព្រេងមួយតំណាលអំពីនគរមួយឈ្មោះថា វ៉ាន ឡាង (Van Lang) (២៨៥៨–២៧៨៧ម.ស.) ដែលរាប់បញ្ចូលនូវអ្វីដែលឥលូវជាតំបន់ស្វយ័តគ័ងស៊ី និងខេត្តគ័ងតុងប្រទេសចិន ក៏ដូចជាមានភាគខាងជើងប្រទេសវៀតណាមដែរ ។[២] ក្រោយមកទៀត រាជវង្សបន្តបន្ទាប់ នៅស្រុកចិនបានកាន់កាប់វៀតណាម ដោយផ្ទាល់អស់ជាច្រើនសម័យកាលចាប់ ពីឆ្នាំ ២០៧ ម.គ.រហូតដល់៩៣៨ គ.ស.ពេលនោះវៀតណាមបានទទួលឯករាជ្យមកវិញ ។ [២] វៀតណាមនៅតែជារដ្ឋចំណុះមួយរបស់ចិន ដែលជាប្រទេសជិតខាងដ៏ធំជាងគេ អស់រយះពេលជាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រប្រទេស ក៏ប៉ន្តែបានរុញច្រានចេញ នូវការលុកលុយរបស់ចិនហើយ ដូចគ្នានេះដែរ ក៏មានការលុកលុយបីដងដោយសំណាក់ពួកម៉ុងហ្គោលរវាងឆ្នាំ ១២៥៥ និង១២៨៥ទៀត ។[៣] ព្រះចៅអធិរាជ ថ្រាន ញ៉ាន តុង (Trần Nhân Tông) ក្រោយមកបានព្រមមកធ្វើជារដ្ឋចំណុះរាជវង្សយានតាមផ្លូវទូតដើម្បីចៀសវាងជម្លោះតទៅទៀត ។ តំណាក់កាលឯករាជ្យបណ្ដោះអាសន្នបានបញ្ចប់ក្នុងពាក់កណ្ដាល ដល់ចុងសតវត្សទី១៩ នៅពេលដែលប្រទេសត្រូវបានដាក់ក្រោមអាណានិគមបារាំង (សូមមើលបារាំងឥណ្ឌូចិន) ។ កំឡុងសង្គ្រាមលោកលើកទី២ ចក្រពត្តិជប៉ុនបានបណ្ដេញពួកបារាំងចេញដើម្បីកាន់កាប់ប្រទេសវៀតណាមវិញ ថែមទាំងពួកគេឃាត់បង្ខាំងរដ្ឋបាលគ្រប់គ្រង របស់បារាំងកំឡុងការកាន់កាប់របស់ពួកគេទៀត ។ បន្ទាប់ពីសង្គ្រាម បារាំងបានព្យាយាមបង្កើតការកាន់កាប់អាណានិគមឡើងវិញក៏ប៉ុន្តែជាចុងក្រោយបានបរាជ័យក្នុងសង្គ្រាមឥណ្ឌូចិនលើកទីមួយ ។ កិច្ចព្រមព្រៀងក្រុងសឺណែវ បានបែងចែកប្រទេសជាពីរដោយមានកិច្ចសន្យាក្នុងការបោះឆ្នោតប្រជាមតិដើម្បីបង្រួបបង្រួមប្រទេសឡើងវិញ ។
ក៏ប៉ុន្តែផ្ទុយមកវិញការបង្រួមបង្រួមដោយសន្តិភាពទៅ ជាការបែងចែកដែលដឹកនាំប្រទេសធ្លាក់ចូលសង្គ្រាមវៀតណាមទៅវិញ ។ រយះពេលនេះដែរ សាធារណរដ្ឋប្រជាមានិតចិន និងសហភាពសូវៀតបានគាំទ្រពួកភាគខាងជើងខណៈនោះដែរ សហរដ្ឋអាមេរិកបានគាំទ្រពួកភាគខាងត្បូង ។ បន្ទាប់ពីមរណភាពប្រជាជនវៀតណាមរាប់លាននាក់ សង្គ្រាមបានបញ្ចប់ជាមួយនឹងការធ្លាក់ក្រុងសៃហ្កនទៅពួកភាគខាងជើងក្នុងខែ មេសា ឆ្នាំ ១៩៧៥ ។ វៀតណាមបានបង្រួបបង្រួមគ្នាឡើងវិញ ហើយរងទុកដោយសម្ពាធខាងក្រៅបន្ថែមទៀត និងនៅដាច់ឃ្លាតឆ្ងាយពីអន្តរជាតិ ដោយសារតែសង្គ្រាមត្រជាក់កំពុងបន្ត និងការឈ្លានពានរបស់វៀតណាមនៅកម្ពុជា ។ ក្នុងឆ្នាំ១៩៨៦ បក្សកុម្មុយនិស្តវៀតណាមបានផ្លាស់ប្ដូរនយោបាយសេដ្ឋកិច្ចរបស់ប្រទេស និងចាប់ផ្ដើមកំណែទម្រង់វិស័យឯកជនស្រដៀងទៅ នឹងអ្វីក្នុងប្រទេសចិនដែរ ។ តាំងពីពាក់កណ្ដាលទសវត្សឆ្នាំ ១៩៨០ វៀតណាមពេញចិត្តការលូតលាស់សេដ្ឋកិច្ចដ៏ច្រើនគួរសមដែរ និងការចុះថយនូវសម្ពាធនយោបាយខ្លះ ទោះបីជារបាយការណ៍អំពើពុករលួយបានកើនឡើងផងដែរក៏ដោយ ។
នគរដំបូងៗ
[កែប្រែ]ភស្តុតាងដំបូងបង្អស់ដែលបានបង្កើតសង្គមក្រៅពីវប្បធ៌ម ដុង សឺន(Đông Sơn)បុរេប្រវត្តិយុគដែកនៅវៀតណាមខាងជើងបានរកឃើញនៅកូឡាក់ (Cổ Loa) ទីក្រុងបុរាណមួយបានតាំងនៅក្បែរហានណូយ(Hà Nội)សព្វថ្ងៃនេះ ។
តាមរយះទេវកថា ប្រជាជនវៀតណាមបានជាប់ពូជពង្សពីលោកម្ចាស់នាគឡាក់ ឡុង ខ្វាន (Lạc Long Quân) និងទេពធីតាអមតៈ អៅ កូ (Âu Cơ) ។ ឡាក់ ឡុង ខ្វាន និង អៅ កូ មានកូនប្រុស ១០០នាក់ មុនពេលសម្រេចចិត្តចែកផ្លូវគ្នា ។ កូន៥០នាក់ទៅខាងម្ដាយតាមតំបន់ភ្នំ និង៥០នាក់ទៀតទៅខាងឪពុកនៅឯសមុទ្រ ។ កូនប្រុសច្បងគេបង្អស់ក្លាយជាខ្សែស្រឡាយទីមួយ នៃក្រុមស្ដេចវៀតណាមដំបូងដោយរួបរួមគ្នាជា ក្រុមស្ដេចហុង (ហុង វុង រឺ រាជវង្ស ហុង បាង) ។ ក្រុមស្ដេចហុង ហៅប្រទេសពួកគេ ដែលស្ថិតនៅតាមដីសណ្ដទន្លេក្រហម នៅវៀតណាមភាគខាងជើងថា វ៉ាន ឡាង ។ ប្រជាជន វ៉ាន ឡាង ត្រូវបានគេស្គាល់ថា ជាពួក ឡាក់ វៀត (Lạc Việt) ។
វ៉ាន ឡាង ត្រូវបានគេគិតថាធ្លាប់ជាសង្គមមាតាធិបតេយ្យស្រដៀងគ្នាទៅ នឹងសង្គមមាតាធិបតេយ្យមួយចំនួនផ្សេងៗ ជាធម្មតានៅអាស៊ីគ្នេយ៍ និងក្នុងប្រជុំកោះប៉ាស៊ីភ្វិក នៅពេលនោះដែរ ។ ស្ថានីយ៍បុរាណវត្ថុផ្សេងៗ នៅវៀតណាមខាងជើងដូចជា ដុង សឺន(Đông Sơn)[អសង្ស័យកម្មត្រូវការ]មានអាវុធនិងឧបករណ៍ ដែលបានផលិតក្នុងសម័យនោះ ។ ភាគច្រើននៃវត្ថុបុរាណដ៏ល្បីល្បាញទាំងនេះ គឺស្គរសំរិទ្ធធំៗប្រហែលជាបង្កើតឡើងសំរាប់គោលបំណងពិធីបុណ្យ ដែលមានការរចនាស្មុគស្មាញនៅលើផ្ទៃរបស់វា ដែលព៌ណនាទិដ្ឋភាពនៃជីវិត ជាមួយនឹង អ្នកចម្បាំង ទូក ផ្ទះសម្បែង បក្សី និងសត្វពាហនៈ ក្នុងរង្វង់ព័ទ្ធជុំវិញព្រះអាទិត្យកំពុងបញ្ចេញរស្មីនៅចំកណ្ដាល ។
រឿងព្រេងនិទានជាច្រើនពីសម័យនោះផ្ដល់គំនិតខ្លីៗចូលទៅកាន់ជីវិត នៃប្រជាជនសម័យនោះ ។ រឿងនិទាននំអង្ករគឺនិយាយ អំពីព្រះរាជបុត្រជាអ្នកដែលឈ្នះការប្រកួតធ្វើនំ ទ្រង់ក្រោយមកឈ្នះបានរាជ្យបល្ល័ង ពីព្រោះតែការបង្កើតថ្មីរបស់ទ្រង់គឺនំអង្ករ ដែលឆ្លុះបញ្ចាំងការយល់ដឹងយ៉ាងជ្រៅចំពោះដីគឺជាអាយុជីវិតនៃសេដ្ឋកិច្ច:ការដាំដុះស្រូវ ។ រឿងនិទានហ្គីអុង និយាយអំពីមាណពម្នាក់ទៅធ្វើសង្គ្រាមដើម្បីសង្គ្រោះជាតិដោយពាក់អាវក្រោះដែកជិះសេះក្រោះ និងកាន់ដំបងដែកមួយបានបង្ហាញពីការលុតដែក គឺជាការងារស្មុគស្មាញ ។ រឿងនិទានស្នាទិព្វនិយាយអំពីស្នាមួយ ដែលអាចដាក់បានព្រួញបានរាប់ពាន់ដើមបង្ហាញ ពីការប្រើប្រាស់ព្រួញយ៉ាងទូលំទូលាយក្នុងចម្បាំង ។
ការស្រាវជ្រាវថ្មីៗ បានដោះសោរដោយសាររបកគំហើញនៃដីលើកជារង្វង់បែបសិប្បនិមិត្ត ក្នុងតំបន់មួយចំនួន នៃវៀតណាមខាងត្បូងសព្វថ្ងៃ ហើយឆ្លងទៅដល់ព្រំដែននៃប្រទេសកម្ពុជាទៀត ។ សំណល់បុរាណវត្ថុទាំងនេះត្រូវប៉ាន់ស្មានថាជាអង្គវប្បធ៌ម សង្គម និងសេដ្ឋកិច្ចកាលពី សហវត្សទី១ម.គ. ។[៤]
នៅសតវត្សទី៣ម.គ. ពួកវៀត (Viet)ផ្សេងទៀត ឪ វៀត (Au Viet=Âu Việt) បានធ្វើចំនាកស្រុកពីចិនភាគខាងត្បូងសព្វថ្ងៃនេះ មកតំបន់ដីសណ្ដទន្លេក្រហម ហើយនៅលាយឡំ ជាមួយប្រជាជនដើម វ៉ាន ឡាង ។ ក្នុងឆ្នាំ២៥៨ម.គ. រាជាណាចក្រថ្មីមួយ ឪ ឡាក់ (Âu Lạc) បានលេចត្រដែតឡើង តាមការរួបរួមគ្នានៃពួក ឪ វៀត (Âu Lạc) និងពួក ឡាក់ វៀត(Lạc Việt)ដែលមានថាច់ ផាន់ (Thục Phán)ដែលប្រកាសខ្លួនឯងថាជា ស្ដេច អាន ដុង វុង (An Dương Vương) ។ នៅឯរាជធានីទ្រង់ កូ ឡូវ (Cổ Loa) ទ្រង់បានកសាងកំផែងរាងមូលព័ទ្ធជុំវិញក្រុងជាច្រើនដើម្បីគោលបំណងបង្ការការពារ ។ កំផែងទាំងនេះ រួមមានពួកខ្មាន់ធ្នូ ឪ ឡាក់ដែលស្ទាត់ជំនាញ ដែលចាំថែរក្សាការពាររាជធានីឲមានសុវត្ថិភាព ពីពួកឈ្លានពានភ្លាមៗ ។ ក៏ប៉ុន្តែ វាក៏បានផ្ដល់ការកើនឡើងនូវករណីចារកិច្ចសម្ងាត់ ដែលបានកត់ទុកលើកទីមួយក្នុងប្រវត្តិសាស្ត្រជនជាតិវៀតណាម ដែលជាលទ្ធផលនៃការដួលរលំនៃស្ដេច អាន ដុង វុង ។
នៅឆ្នាំ២០៧ ម.គ. ស្ដេចត្រាញ់ចិនដ៏មានមហិច្ឆតាម្នាក់ ដែលមាននាមថា ទ្រៀវ ដា (Triệu Đà,ចិន: ចាវ ធូវ = Zhao Tuo ) បានកម្ចាត់ ស្ដេច អាន ដុង វុង ដោយមានកូនប្រុសលោក ទ្រុង ធុយ (Trọng Thủy ,ចិន: ចុងស៊ឺ = Zhong Shi) ដើរតួជាគីញសម្ងាត់ម្នាក់ក្រោយមកបានរៀបអភិសេកជាមួយនឹងបុត្រី អាន ដុង វុង ។ ទ្រៀវ ដា បានបញ្ចូល ឪ ឡាក់ ក្រោមការត្រួតត្រារបស់ខ្លួន ដែលមានមូលដ្ឋាននៅគ័ងតុងបច្ចុប្បន្ន ប្រទេសចិនភាគខាងត្បូង ក្រោយមកបានប្រកាសខ្លួនឯងជាស្ដេចនៃរាជាណាចក្រឯករាជ្យមួយ ណាមវៀត (Nam Việt) (ចិន:南越, ណានយៀក = Nan Yue) ។ ទ្រុង ធុយ រាជបុត្រម្កុដរាជដែលគិតទុកជាមុន បានលង់ខ្លួន នៅ កូ ឡូវ ក្រោយពីវិប្បដិសារីចំពោះការចូលទីវង្គត់នៃមហេសីទ្រង់ ក្នុងសង្គ្រាម ។
ជនជាតិវៀតណាមខ្លះចាត់ទុក ការគ្រប់គ្រងរបស់ទ្រៀវជាសម័យកាលនៃការត្រួតត្រារបស់ចិនមួយដែរ ដោយហេតុថា ទ្រៀវ ដាជាអតីតមេទ័ពឈិន ។ អ្នកដ៏ទៃផ្សេងទៀតចាត់ទុកថាវាជាសម័យមួយ នៃឯករាជ្យភាពរបស់វៀត ពេល ដែលគ្រួសារទ្រៀវ នៅណាម វៀតត្រូវបាននៅលាយឡំគ្នាទៅ នឹងវប្បធ៌មក្នុងតំបន់ ។ ពួកគេបានកាន់កាប់ដោយឯករាជ្យនូវអ្វី ដែលក្រោយមកទៀតរួម នឹងរាជវង្សហានចិន ។ នៅចំនុចនោះ ទ្រៀវ ដា ថែមទាំងប្រកាសខ្លួនថាជាព្រះចៅអធិរាជ ស្មើនឹងព្រះចៅអធិរាជហានចិននៅភាគខាងជើង ។
សម័យកាលនៃការត្រួតត្រារបស់ចិន (១១១ម.គ.– ៩៣៨ គ.ស.)
[កែប្រែ]ក្នុងឆ្នាំ១១១ម.គ. កងទ័ពចិនបានឈ្លានពាន ណាម វៀត ហើយបង្កើតឡើងតំបន់ថ្មីៗ គៀវ ឈី (Giao Chỉ,ចិន:交趾 pinyin: ជាវជឺ, ឥឡូវដីសណ្ដទន្លេក្រហម ) គូអ៊ុ ឆាន (Cửu Chân) ពីថ្រាញ់ វ៉ា (Thanh Hoá) ដល់ ហា ទៀង (Hà Tĩnh) និង ញ៉ាត ណាម (Nhật Nam) បច្ចុប្បន្ននេះ ពីខ្វាង ប៊ិញ (Quảng Bình) ដល់ ហួ (Huế) សព្វថ្ងៃនេះ ។ ពេលនោះពួកចិនដែលជាចៅហ្វាយខេត្ត និងមន្ត្រីកំពូលៗ ដែលជាអភិជនដើមកំណើតវៀតណាម (ឡាក់ ហ៊ៅ = Lạc Hầu, ឡាក់ ទួង = Lạc Tướng) នៅតែបានគ្រប់គ្រងតាមតំបន់ភ្នំខ្ពស់ៗខ្លះៗដែរ ។
ក្នុងឆ្នាំ៤០ គ.ស. ការបះបោរដ៏ជោគជ័យមួយប្រឆាំងនឹងការគ្រប់គ្រងដ៏យង់ឃ្នងដោយចៅហ្វាយខេត្តហាន តូ ឌិញ (Tô Định, ចិន:ស៊ូ ទីង = 蘇定 pinyin: Sū Dìng) ដែលបានដឹកនាំដោយ ស្ត្រីអភិជនម្នាក់ ទ្រុង ថ្រាក់ (Trưng Trắc) និងបងប្អូនរបស់នាង ទ្រុង ញី (Trưng Nhị) បានកាន់កាប់ឡើងវិញនូវរដ្ឋទាំង៦៥ (រួមទាំងគ័ងស៊ីសម័យទំនើបនេះ) ហើយ ទ្រុង ថ្រាក់ បានក្លាយជាម្ចាស់ក្សត្រី ទ្រុង នូ វុង (Trưng Nữ Vương) ។ ក្នុងឆ្នាំ៤២គ.ស. ព្រះចៅអធិរាជគ័ងអ៊ូនៃរាជវង្សហាន បានបញ្ជូនមេទ័ពដ៏ល្បីរបស់ព្រះអង្គ ម៉ា វៀន (Mã Viện, ចិន:ម៉ាយាន = Ma Yuan) ដើម្បីបង្ក្រាបការបះបោរ ។ បន្ទាប់ពីយុទ្ធនាការយ៉ាងស្មុគស្មាញមួយមក ម៉ា យាន បានកម្ចាត់ម្ចាស់ក្សត្រីទ្រុង ដែលក្រោយមកទ្រង់បានធ្វើអត្តឃាតខ្លួនឯងសុគតទៅ ។ មកទល់សព្វថ្ងៃ បងប្អូនស្រីត្រកូលទ្រុង ត្រូវបានដឹងនៅក្នុងប្រទេសវៀតណាមថាជានិមិត្តរូបជាតិនៃស្ត្រីវៀតណាម ។ ដោយបានរៀនមេរៀនមួយពីពួកអ្នកបះបោរត្រកូលទ្រុងមក ហាន និងរាជវង្សចិនដែលសោយរាជ្យបន្តៗទៀត បានដាក់វិធានការ ដើម្បីកាត់បន្ថយអំនាចនៃពួកអភិជនវៀតណាមចេញ ។ ឥស្សរជនវៀតណាម អាចនឹងបានបង្ខិតបង្ខំឲរស់នៅលាយឡំក្នុងនយោបាយ និងវប្បធ៌មចិន ។ យ៉ាងណាក៏ដោយ ស្ត្រីម្នាក់ផ្សេងទៀត ទ្រៀវ ធី ទ្រិញ (Triệu Thị Trinh) ដែលគេបានស្គាល់ថជាទូទៅថាជាអ្នកស្រីទ្រឿវ (បា ទ្រៀវ = Bà Triệu) បានដឹកនាំការបះបោរមួយទៀតដែលបន្តរហូតដល់ឆ្នាំ ២៤៨ គ.ស. ។
កំឡុងរាជវង្សថាង វៀតណាមត្រូវបានហៅថា អណ្ណាម (គៀវ ចូវ = Giao Châu) រហូតដល់ដើមសតវត្សទី១០នៃ គ.ស. ។ គៀវឈី (Giao Chỉ) (ដែលមានរាជធានីនៅក្បែរៗខេត្តបាក់ និញ = Bắc Ninh សព្វថ្ងែនេះ ) បានក្លាយជាទីប្រជុំជនដោះដូរពាណិជ្ជកម្មយ៉ាងរស់រវើក ដែលទទួលបានទំនិញពីសមុទ្រខាងត្បូង ។ ប្រវត្តិសាស្ត្រនៃចុងរាជវង្សហាន (ហៅ ហាន ធូ = Hậu Hán Thư, ចិន:ហៅ ហានស៊ូ = Hou Hanshu) បានកត់ត្រាថាក្នុងឆ្នាំ ១៦៦ គ.ស. បេសកជនទីមួយមកពីចក្រភពរ៉ូម ទៅដល់ប្រទេសចិនតាមរយះច្រកនេះ ហើយនិងពួកឈ្មួញក៏មកតាមច្រកនេះយ៉ាងរហ័សដែរ ។ រឿងនិទានវ៉ី (Wei) សតវត្សទី៣ (ងុយ លុក = Ngụy Lục, "វ៉ីលូ = Weilue") បានបកស្រាយអំពីផ្លូវទឹកមួយ (ទន្លេក្រហម) ពីជាវជឺ ទៅកាន់អ្វីដែល គឺជាយូណានខាងត្បូងឥឡូវនេះ ។ ពីទីនោះទៅ ទំនិញត្រូវបានយកឡើងដីគោកទៅពាសពេញប្រទេសចិន កាត់តាមតំបន់មួយចំនួន នៃឃុនមិង(Kunming) និងឆឹងទូ(Chengdu) សម័យថ្មីនេះ ។
នៅក្នុងពេលតំណាលគ្នានេះដែរ នៅវៀតណាមកណ្ដាលបច្ចុប្បនេះ ធ្លាប់មានការបះបោរបានសម្រេចមួយនៃពួកជនជាតិចាម ។ រាជវង្សចិនខ្លះ បានហៅថា លីន អ៊ី (Lin-Yi) (ភូមិលីន) ។ ពេលក្រោយមកទៀតបានក្លាយជានគរមួយដ៏មានអំនាច ចាម្ប៉ា ដែលលាតសន្ធឹងពី ខ្វាង ប៊ិញ (Quảng Bình) ដល់ ផាន់ ធាត (Phan Thiết, ឥឡូវ ប៊ិញ ធួន = Bình Thuận) ។
ក្នុងសម័យរវាងការចាប់ផ្ដើមយុគនៃការបែកបាក់ប្រទេសចិនដល់សម័យរាជវង្សថាង ពួកអ្នកបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ចិនជាច្រើនបានចូលរួមគ្នាដូចជា ពួកលី បុន (Lý Bôn)និងមេទ័ព និងទាយាទរបស់លោក ទ្រៀវ ខ្វាង ផាច់ (Triệu Quang Phục) និងក្រុមពួកម៉ាយ ថាច់ លាន់ (Mai Thúc Loan) និងផុង ហុង (Phùng Hưng) ។ ក្នុងចំនោមពួកគេទាំងអស់ ជាចុងក្រោយបានបរាជ័យទាំងអស់ ក៏ប៉ុន្តែគួរឲកត់សំគាល់ខ្លាំងបំផុតគឺ លី បុន និងទ្រៀវ ខ្វាង ផាច់ រាជវង្សលីដែលនាំមុខគេរបស់ពួកគេ បានកាន់កាប់អស់រយះពេលកន្លះសតវត្ស (៥៤៤ គ.ស.ដល់ ៦០២ គ.ស.) មុនពេលរាជវង្សសួយចិន បានធ្វើសញ្ជ័យអាណាចក្រ វ៉ាន សួន (Vạn Xuân) របស់ពួកគេម្ដងទៀត ។
ឯករាជ្យដើមដំបូង (៩៣៨ គ.ស. – ១០០៩ គ.ស.)
[កែប្រែ]នៅដើមសតវត្សទី១០ ពេលដែលចិនបានបែកខ្ញែកខាងនយោបាយ ពួកលោកម្ចាស់ដែលស្នងបន្តពីគ្រួសារខាច់ (Khúc) ដើរតាមដោយ ដុង ឌិញ ង៉ែ (Dương Đình Nghệ) បានកាន់កាប់ គៀវ ចូវ (Giao Châu) ដោយស្វយ័តភាពក្រោមពួកថាង ដែលមានគោរម្យងារថា ទៀត ដូ ស៊ូ (Tiết Độ Sứ) លោកម្ចាស់គុណធ៌ម ក៏ប៉ុន្តែក៏ឈប់ភ្លាមទៅ ដោយប្រកាសពួកខ្លួនថាពួកស្ដេច ។
ក្នុងឆ្នាំ៩៣៨ ហានខាងត្បូង បានបញ្ជូនកងទ័ពដើម្បី ធ្វើសញ្ជ័យតំបន់ស្វយ័ត គៀវ ចូវ (Giao Châu) ។ ង៉ោ គុយយិង (Ngô Quyền) កូនប្រសារ របស់ដុង ឌិញ ង៉ែ បានកម្ចាត់កងសំពៅហានខាងត្បូងនៅឯសមរភូមិទន្លេ បាច់ ដាង (៩៣៨) (Bạch Đằng) ។ លោកក្រោយមកបានប្រកាសខ្លួនជាព្រះចៅង៉ោ និងចាប់ផ្ដើមយ៉ាងមានប្រសិទ្ធិភាពនូវយុគ នៃឯករាជ្យភាពរបស់វៀតណាម ។
ការចូលទីវង្គត់ដោយមិនត្រូវកាលៈទេសៈរបស់ទ្រង់ ង៉ោ គុយយិន បន្ទាប់ពីរជ្ជកាលដ៏ខ្លីបានហុចជាលទ្ធផលក្នុងការដណ្ដើមអំនាចគ្នាសោយរាជ្យ បង្កជាសង្គ្រាមផ្ទៃក្នុងដ៏ធំលើកទីមួយក្នុងប្រទេស គឺជាការឡើងដៃនៃស្ដេចក្រាញ់ទាំងដប់ពីរ (លាន់ ថាប ញី ស៊ូ ខ្វាន = Loạn Thập Nhị Sứ Quân) ។ សង្គ្រាមបានបន្តពីឆ្នាំ៩៤៥ គ.ស. ដល់៩៦៧ គ.ស. នៅពេលដែលបក្សពួកដឹកនាំដោយ ឌិញ បូ លិញ (Đinh Bộ Lĩnh) បានកម្ចាត់ពួកស្ដេចក្រាញ់ដ៏ទៃៗ ហើយក៏បង្រួបបង្រួមប្រទេសឡើងវិញ ។ លោកម្ចាស់ឌិញ បានស្ថាបនិករាជវង្សឌិញ (Đinh) និងប្រកាសខ្លួនថាជាព្រះចៅអធិរាជទីមួយ (ធាន វ៉ាង = Tiên Hoàng) នៃ ដៃ កូ វៀត (Đại Cồ Việt) (ហាន ធូ = Hán tự:大瞿越 ដែលមានន័យចំថា "មហាប្រទេសវៀត") ដែលមានរាជធានី នៅវ៉ា លូ (Hoa Lư) (សម័យថ្មីនេះ និញ ប៊ិញ = Ninh Bình) ។ យ៉ាងណាក៏ដោយរាជវង្សសុងចិនបានទទួលស្គាល់ទ្រង់ជាផ្លូវការត្រឹមតែជាព្រះអង្គម្ចាស់ជាវជឺ (គៀវ ឈី ខ្វាន វុង = Giao Chỉ Quận Vương)ប៉ុណ្ណោះ ។ ព្រះចៅអធិរាជឌិញ បានបញ្ចូលច្បាប់ព្រហ្មទណ្ឌយ៉ាងតឹងរឹង ដើម្បីទប់ស្កាត់ភាពចលាចលកើតឡើងម្ដងទៀត ។ ព្រះអង្គបានព្យាយាមបង្កើតសម្ព័ន្ធភាព ដោយផ្ដល់គោរម្យងារជាម្ចាស់ក្សត្រីទៅឲស្ត្រីប្រាំនាក់មកពីគ្រួសារ ដែលមានអំនាចខ្លាំងបំផុត ។
ក្នុង៩៧៩ គ.ស. ព្រះចៅអធិរាជ ឌិញ បូ លិញ និងរជ្ជទាយាទ (ព្រះអង្គម្ចាស់ម្កុដរាជ) ឌិញ លាន ត្រូវបានគេលួចធ្វើឃាត បន្សល់ទុកព្រះបុត្រារបស់ទ្រង់ដែលនៅមានព្រះជន្មកណ្ដោចកណ្ដែង ឌិញ ធាន់ (Đinh Toàn) ដែលមានព្រះជន្ម៦ព្រះវស្សា ទទួលស្នងរាជ្យបល្ល័ង្កបន្ត ។ ដោយទាញបានប្រយោជន៍ពីស្ថានភាពនេះ រាជវង្សសុងចិនបានធ្វើការលុកលុយ ដៃ កូ វៀត (Đại Cồ Việt) ។ ដោយប្រឈមមុខដូចគ្នា នូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយ ចំពោះឯករាជ្យជាតិ មេបញ្ជាការកងទ័ពវាំងទាំងដប់ (ថាប ដាវ ទួង ខ្វាន = Thập Đạo Tướng Quân) ឡេ ហ៊ាន់ (Lê Hoàn) បានជ្រែករាជ្យ ដោយស្ថាបនាអតីតរាជវង្សឡេ ។ ជាអ្នកកលយុទ្ធយោធាដ៏មានសមត្ថភាព ឡេ ហ៊ាន់ បានយល់ដឹងនៅគ្រោះថ្នាក់ ដោយជាប់ទាក់ទងនឹកងទ័ពចិនដ៏ខ្លាំងពូកែបានធ្វើដំណើរចុះមក ដូច្នេះលោកក៏បានធ្វើល្បិចជាមានកងទ័ពឈ្លានពាននៅឯច្រក ឈី ឡាង (Chi Lăng) ក្រោយមកទៀតក៏ព័ទ្ធស្ទាក់វាយឆ្មក់ និងកាប់សម្លាប់មេបញ្ជាការពួកគេអស់ទៅ ភ្លាមនោះក៏បញ្ចប់នូវការគំរាមកំហែងដល់ប្រទេសដ៏ក្មេងខ្ចីរបស់លោកនៅឆ្នាំ ៩៨១ គ.ស. ។ រាជវង្សសុងបានដកទ័ពទៅយ៉ាងនេះក្ដីក៏នៅតែទទួលស្គាល់ ឡេ ហ៊ាន់ ត្រឹមតែជាព្រះអង្គម្ចាស់ជាវជឺលុះ១២ឆ្នាំក្រោយមកទៀតផ្ទុយមកវិញលោកត្រូវបានគេអះអាង ក្នុងអាណាចក្ររបស់លោកថាជាព្រះចៅអធិរាជ ដាយ ហាញ់ (ដាយ ហាញ់ ហួង ដេ = Đại Hành Hoàng Đế) ។ ព្រះចៅអធិរាជ ឡេ ហ៊ាន់ ក៏ជាស្ដេចវៀតណាមទីមួយដែរ ដែលចាប់ផ្ដើមការពង្រីកទឹកដីឆ្ពោះមកភាគខាងត្បូងទល់នឹងនគរចាម្ប៉ា ។
ការចូលទីវង្គត់នៃព្រះចៅអធិរាជ ឡេ ហ៊ាន់ក្នុងឆ្នាំ ១០០៥ គ.ស. បានហុចលទ្ធផលជាជម្លោះគ្នាឯង ដើម្បីដណ្ដើមរាជបល្ល័ង្ក ក្នុងចំនោមព្រះរាជបុត្រារបស់ព្រះអង្គ ។ អ្នកឈ្នះចុងក្រោយ ឡេ ឡុង ឌិញ (Lê Long Đĩnh) បានក្លាយជាស្ដេចផ្ដាច់ការ ដែលគេបានស្គាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រវៀតណាម ។ ទ្រង់បានដាក់ទារុណកម្មចំពោះអ្នកទោសយ៉ាងឃោរឃៅដើម្បីការកំសាន្តផ្ទាល់របស់ព្រះអង្គ ហើយផ្ដេកផ្ដួលខ្លួនទ្រង់ក្នុងរឿងស្រីញីយ៉ាងបែកឆ្វង ។ មកទល់នឹងព្រះជន្មដ៏ខ្លីរបស់ទ្រង់–ទ្រង់បានសុគតនៅព្រះជន្ម២៤–ឡេ ឡុង ឌិញ បានធ្លាក់ខ្លួនព្រះឈួនធ្ងន់ ដែលទ្រង់បានដួលលើដី នៅពេលកំពុងប្រជុំជាមួយមន្ត្រីព្រះអង្គ នៅក្នុងរាជវាំង ។
សម័យឯករាជ្យនៃដាយវៀត (១០១០ គ.ស.– ១៥២៧ គ.ស.)
[កែប្រែ]- សូមមើល: ប្រវត្តិរាជវង្សសុង#ទំនាក់ទំនងជាមួយលីនៃវៀតណាមនិងជម្លោះព្រំដែន បន្ថែម
នៅពេលដែលស្ដេច ឡេ ឡុង ឌិញ បានសុគតទៅក្នុងឆ្នាំ១០០៩ គ.ស. មេទ័ពការពាររាជវាំងដែលមានឈ្មោះថា លី កុង អួន (Lý Công Uẩn) ត្រូវបានតែងតាំងដោយពួកមន្ត្រីវាំងឲឡើងសោយរាជ្យ ហើយក៏បង្កើតបានជារាជវង្សលី ។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជាកាផ្ដើម នៃយុគមាសក្នុងប្រវត្តិសាស្ត្រវៀតណាម ជាមួយនឹងក្រុមរាជវង្សដ៏ឆ្នើមៗល្បីៗបន្តបន្ទាប់គ្នា ។ វិធីដែល លី កុង អួន ស្នងរាជ្យបល្ល័ង្កផ្ទុយខុស ពីធម្មតាក្នុងប្រវត្តិសាស្ត្រវៀតណាម ។ បើតាមឋានៈជាមេបញ្ជាការជាន់ខ្ពស់កំពុងតែឈរជើងនៅរាជធានី លោកមានគ្រប់ឱកាសទាំងអស់ ដើម្បីដណ្ដើមឈោងយកអំនាច កំឡុងពេលប៉ុន្មានឆ្នាំជ្រួលច្របល់បន្ទាប់ពីការសោយទីវង្គត់របស់ព្រះចៅអធិរាជ ឡេ ហ៊ាន់ ក៏ប៉ុន្តែមិនសាកសមទេ ដើម្បីធ្វើដូច្នេះក្រៅពីហេតុផល នៃការគោរពតួនាទីនោះទេ ។ លោកយកវិធីមួយ ដោយការជ្រើសរើសដោយពួកមន្ត្រីក្នុងវាំងបន្ទាប់ពីការជជែកពិភាក្សាខ្លះមុនពេលមានការព្រមព្រៀងបានឈានមកដល់ ។
លី កុង អួន បានបញ្ជាក់ថាជា លី ថាយ ថូ ក្រោយពីសុគត បានផ្លាស់ឈ្មោះប្រទេសទៅជា ដាយ វៀត (ហាន ធូ = Hán tự: 大越; ដែលមានន័យចំថាមហាវៀត) ។ រាជវង្សលីត្រូវបានគេសរសើរ ចំពោះកាចាក់គ្រឹះយ៉ាងរឹងមាំ ដោយមានទស្សនៈវិស័យយុទ្ធសាស្ត្រសំរាប់ជនជាតិវៀតណាម ។ ដោយបន្សល់នៅ ហួ លូ (Hoa Lư) បន្ទាយធម្មជាតិព័ទ្ធទៅដោយភ្នំ និងទន្លេ លី កុង អួន បានផ្លាស់រាជវាំងទ្រង់ទៅតាំងរាជធានីថ្មីនៅហានណូយបច្ចុប្បន្ននេះ ហើយបានហៅថា ថាង ឡុង (Thăng Long) (នាគរះ) ។ ដូច្នេះហើយ លី កុង អួន បានងាកចេញពីគំនិតការពារដោយកងទ័ពនៃបុព្វការីជនមុនៗរបស់លោក ហើយបានប្រមើលលើសេដ្ឋកិច្ចរឹងមាំជាគន្លឹះ សំរាប់អាយុជីវិតរបស់ប្រទេសជាតិវិញ ។ ពួកក្រុមស្ដេចលីដែលសោយរាជ្យបន្តបន្ទាប់ បានបន្តបង្ហើយសមិទ្ធិផលដ៏វែងឆ្ងាយ:ការសាងនូវប្រព័ន្ធទំនប់ទឹកដើម្បីគាំពារដល់តំបន់ផលិតកម្មស្រូវ ការស្ថាបនា ខ្វុក ធូ ហ្គាម (Quốc Tử Giám) សាកលវិទ្យាល័យជាន់ខ្ពស់ទីមួយ ដោយមានធ្វើការប្រលងជាទៀងទាត់ដើម្បីជ្រើសរើសជនសាមញ្ញ ដែលមានសមត្ថភាពដើម្បីទទួលបានតំនែងក្នុងរាជការរយះពេលបីឆ្នាំម្ដង រៀបចំប្រព័ន្ធពន្ធដារថ្មី និងការបង្កើតឡើងការព្យាបាលដោយមនុស្សធ៌មចំពោះអ្នកទោស ។ ស្ត្រីៗក៏បានកាន់តួនាទីសំខាន់ដែរ ក្នុងសង្គមលីជាពួកស្រីស្នំដែលទទួលបន្ទុកខាងប្រមូលពន្ធ ។ រាជវង្សលីក៏បានលើកតំកើងព្រះពុទ្ធសាសនា ក៏ប៉ុន្តែបានថែរក្សាលក្ខណៈពហុនិយមចំពោះប្រព័ន្ធទស្សនៈធំៗបីនៅពេលនោះ:ពុទ្ធនិយម ខុងជឺនិយម និងតាវនិយម ។ កំឡុងរាជវង្សលី រាជវង្សសុងចិនបានទទួលស្គាល់ជាផ្លូវការ នូវមហាក្សត្រ ដាយ វៀត ជាស្ដេច គៀវ ឈី (Giao Chỉ) (គៀវ ឈី ខ្វាន វុង = Giao Chỉ Quận Vương) ។
រាជវង្សលីធ្លាប់មានសង្គ្រាមពីរធំៗជាមួយ សុងចិន និងមានចម្បាំងតិចតួចទល់នឹងប្រទេសចាម្ប៉ាជិតខាងនៅភាគខាងត្បូង ។ សមរភូមិគួរឲកត់សំគាល់បំផុតបានប្រព្រឹត្តទៅនៅលើទឹកដីចិន ១០៧៥ គ.ស. ។ នៅពេលដែលដឹងថាមានការលុកលុយរបស់សុងដ៏ធំអស្ចារ្យ ទាហាន និងកងទ័ពជើងទឹកលីសរុបទៅប្រហែល ១០០,០០០នាក់ក្រោមការបញ្ជារបស់ លី ធួង គៀត (Lý Thường Kiệt) តុង ដាន (Tông Đản) បានប្រើប្រត្តិបត្តិការដែលប្រកបដោយមហិច្ឆតាដើម្បីកម្ទេចឲបានមុននូវការដាក់ពង្រាយកងទ័ពរបស់សុងបីកងពលនៅឯ យ៉ុង ចូវ (Yong Zhou), ឈិន ចូវ (Qin Zhou) និងលៀន ចូវ (Lian Zhou) សម័យបច្ចុប្បន្ន គ័ងតុង (Guangdong) និងគ័ងស៊ី (Guangxi)ហើយនិងបានកាប់សម្លាប់ជនជាតិចិន១០០,០០០ នាក់ទៀត ។ រាជវង្សសុងបាននាំមកដោយកំហឹងសងសឹក និងឈ្លានពាន ដាយ វៀត ក្នុងឆ្នាំ១០៧៦ ក៏ប៉ុន្តែកងទ័ពសុងត្រូវបានដកថយទៅវិញនៅឯសមរភូមិទន្លេ ញូ ង៉ុយយិត (Như Nguyệt) ដែលគេស្គាល់ជាទូទៅថាជាទន្លេកៅ ឥឡូវស្ថិតក្នុងខេត្ត បាក់ និញ (Bắc Ninh)ប្រហែលជា៤០ គ.ម.ពីរដ្ឋធានីថ្មី ហានណូយ ។ មិនថាខាងណាទេក៏មិនអាចយកឈ្នះគ្នាបាន ដូច្នេះរាជវង្សលីបានសុំឲមានការផ្អាកសង្គ្រាម ដែលរាជវង្សសុងក៏បានយល់ព្រមដែរ ។
មកទល់នឹងចុងនៃរាជវង្សលី មន្ត្រីរាជវាំងដ៏មានអំនាចម្នាក់មានឈ្មោះថា ថ្រាន់ ធូ ដុ (Trần Thủ Độ) បានបង្ខំឲស្ដេច លី ហួ តុង (Lý Huệ Tông) ក្លាយជាព្រះសង្ឃពុទ្ធសាសនា និងលី ឆៀវ ហ៊ាង់ (Lý Chiêu Hoàng) បុត្រីដ៏ក្មេងវ័យរបស់ ហួ តុង បានក្លាយម្ចាស់ក្សត្រី ។ ថ្រាន់ ធូ ដុ ក្រោយមកបានរៀបចំរៀបអភិសេក ឆៀវ ហ៊ាង់ ជាមួយនឹងក្មួយប្រុសរបស់លោក ថ្រាន់ កាញ់ (Trần Cảnh) ហើយនៅទីបំផុតក៏បានរាជ្យបល្ល័ង្ករួចផ្ទេរទៅឲ ថ្រាន់ កាញ់ ដូចនេះហើយក៏បានចាប់ផ្ដើម រាជវង្សថ្រាន់ (Trần) ។ ថ្រាន់ ធូ ដុ បានបោសសំអាតសមាជិកនៃពួកអភិជនត្រកូលលីដោយជោគជ័យ ព្រះអង្គម្ចាស់លីខ្លះក៏បានភៀសព្រះកាយទៅប្រទេសកូរ៉េ រួមមាន លី កុង ទួង (Lý Long Tường)ជាដើម ។
បន្ទាប់ពីការបណ្ដេញចេញ ភាគច្រើនពួកស្ដេចត្រាន់ បានដឹកនាំប្រទេសក្នុងសភាពស្រដៀងគ្នាទៅនឹងពួកស្ដេចលីដែរ ។ សមិទ្ធិផលសម្រេចរាជវង្សថ្រាន់ដែលគួរឲកត់សំគាល់រួមមានការបង្កើតថ្មីនៃប្រព័ន្ធកត់ត្រាអត្រាប្រជាជនពឹងផ្អែកនៅថ្នាក់ភូមិ ការចងក្រងប្រវត្តិសាស្ត្រ ដាយ វៀតជាផ្លូវការ៣០ខ្សែ (ដាយ វៀត ស៊ុ គី = Đại Việt Sử Ký) ដោយ ឡេ វ៉ាន់ ហ៊ុ (Lê Văn Hưu) ហើយនិងការបង្កើតឡើងនូវលក្ខណៈនៃអក្សរណូម (Nôm) ប្រព័ន្ធសំនេរនៃភាសាវៀតណាម ។ រាជវង្សថ្រាន់ក៏បានអនុម័តរបៀបថ្មីតែមួយគត់ដើម្បីបង្រៀនពួកស្ដេចថ្មីៗ:ពេលស្ដេចមួយអង្គដល់វ័យចាស់ឆ្នាំ ទ្រង់នឹងលះបង់រាជបល្ល័ង្កទៅឲរជ្ជទាយាទ (រាជបុត្រស្នងរាជ្យ) ក៏ប៉ុន្តែកាន់គោរម្យងារជាព្រះចៅឧត្ដមបរមរាជាធិរាជ (ថាយ ធ័ង ហួង = Thái Thượng Hoàng) ដើរតួជា អ្នកផ្ដល់ដំបូន្មានដល់ព្រះចៅអធិរាជថ្មី ។
ការលុកលុយឈ្លានពានរបស់ម៉ុងហ្គោល
[កែប្រែ]កំឡុងរាជវង្សថ្រាន់ កងទ័ពនៃចក្រភពម៉ុងហ្គោល ក្រោមការដឹកនាំរបស់ម៉ុងខឹ ខាន់ (Mongke Khan) និងគូប៊ីឡៃ ខាន់ (Kublai Khan) ស្ថាបនិករាជវង្សយានបានលុកលុយវៀតណាមក្នុងឆ្នាំ១២៥៧ គ.ស. ១២៨៤ គ.ស. និង១២៨៨ គ.ស. ។ ដាយ វៀត បានវាយបកគ្រប់ការវាយប្រហារនៃពួកយានទាំងអស់កំឡុងរជ្ជកាលនៃគូប៊ីឡៃ ខាន់ ។ គន្លឹះចំពោះជ័យជំនះរបស់ដាយ វៀតគឺត្រូវចៀសវាងកម្លាំងរបស់ពួកម៉ុងហ្គោលនៅសមរភូមិទីវាល និងបន្ទាយក្រុង រាជវាំងពួកថ្រាន់បានបោះចោលរាជធានី និងទីក្រុងជាច្រើន ។ ពួកម៉ុងហ្គោលក្រោយមកត្រូវបានតបតយ៉ាងដាច់ណាត់ត្រង់ចំនុចខ្សោយរបស់ពួកគេ ដែលជាសមរភូមិនៅក្នុងតំបន់វាលភក់មួយចំនួន ដូចជា ឆួង ដួង (Chương Dương) ហ៊ែម ទូ (Hàm Tử) វ៉ាន់ គៀប (Vạn Kiếp) និងតាមដងទន្លេជាច្រើនដូចជា វ៉ាន់ ដូន (Vân Đồn) និងបាច់ ដាង (Bạch Đằng) ។ ពួកម៉ុងហ្គោលក៏រងទុក្ខដោយសារជំងឺតំបន់ក្ដៅ និងការបាត់បង់នូវការផ្គត់ផ្គង់ ដោយការវាយឆ្មក់របស់កងទ័ពថ្រាន់ ។ សង្គ្រាមយាន-ថ្រាន់បានឈានទៅ ដល់កម្រិតកំពូលនៅពេលកងសំពៅយានកំពុងដកថយដោយត្រូវបានបំផ្លាញដប់ដងនៅសមរភូមិ បាច់ ដាង (១២៨៨) (Bạch Đằng) ។ អ្នកមុខការកាន់កងទ័ពពីក្រោយជោគជ័យរបស់ ដាយ វៀត គឺមេបញ្ជាការកងទ័ង ថ្រាន់ កុក ទួន (Trần Quốc Tuấn) ដែលគេនិយមស្គាល់ទៀតថាជា ថ្រាន់ ហុង ដាវ (Trần Hưng Đạo) ។ ដើម្បីចៀសវាងយុទ្ធនាការសឹក ដែលប្រកបដោយមហន្តរាយ ពួកថ្រាន់ និងចាម្ប៉ា បានទទួលស្គាល់នូវឧត្ដមភាពរបស់ម៉ុងហ្គោល ។
ចាម្ប៉ា
[កែប្រែ]កំឡុងសម័យនោះផងដែរ ពួកស្ដេចថ្រាន់បានធ្វើសង្គ្រាមប្រឆាំងនឹងនគរចាម្ប៉ា នៅភាគខាងត្បូង ការបន្តនូវប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ នៃការពង្រីកទឹកដីខាងត្បូងរបស់ពួកវៀត (បានស្គាល់ថាជា ណាម ធាន = Nam Tiến) ដែលបានចាប់ផ្ដើមបន្តិចៗម្ដងបន្ទាប់ ពីការទទួលបានឯករាជ្យពីចិនវិញ ។ ជារឿយ ពួកគេបានប្រទះនឹងការតស៊ូខ្លាំងក្លាពីពួកចាម ។ កងទ័ពចាម្ប៉ាដឹកនាំដោយស្ដេចស្រី បុប្ផា (ចាម:Po Binasuor រឺ Che Bonguar) បានសម្លាប់ស្ដេច ថ្រាន់ ឌឺ តុង (Trần Duệ Tông) ក្នុងសមរភូមិប្រយុទ្ធ និងថែមទាំងតាំងបន្ទាយ នៅរាជធានី ដាយ វៀត ថាង ឡុង ក្នុងឆ្នាំ១៣៧៧ គ.ស. និងម្ដងទៀតនៅឆ្នាំ១៣៨៣ គ.ស. ។ ក៏ប៉ុន្តែ រាជវង្សថ្រាន់ក៏ទទួលជោគជ័យដែរ ក្នុងការទទួលបានខេត្តចាម្ប៉ាពីរ ដែលស្ថិតនៅក្បែរ ហួ (Huế) សព្វថ្ងៃនេះ តាមរយះការបង្កប់ន័យសន្តិភាពនៃការអភិសេកតាមបែបនយោបាយនៃព្រះនាង ហ៊ុយយិន ថ្រាន់ (Huyền Trân) ទៅឲស្ដេចចាម ។
ការកាន់កាប់របស់មិងនិងការងើបឡើងនៃរាជវង្សឡេ
[កែប្រែ]រាជវង្សថ្រាន់ដល់ពេលផ្ដួលរំលំដោយមន្ត្រីវាំងម្នាក់នៃរាជវង្ស ហូ គុយ លី (Hồ Quý Ly) ។ ហូ គុយ លី បានបង្ខំស្ដេចថ្រាន់ចុងក្រោយឲដាក់រាជ្យ ហើងនិងបានដណ្ដើមរាជ្យបល្ល័ង្កទៀតក្នុងឆ្នាំ១៤០០ ។ លោកក៏បានផ្លាស់ប្ដូរឈ្មោះប្រទេសទៅជា ដាយ ងូ (Đại Ngu) (Hán tự: 太虞) និងប្ដូររាជធានីទៅ តាយ ដុ (Tây Đô) រាជធានីខាងលិច ថាញ់ ហូវ (Thanh Hóa) ។ ថាង ឡុង ត្រូវបានដាក់ឈ្មោះសារជាថ្មីថា ដុង ដុ (Đông Đô) រាជធានីខាងកើត ។ ទោះបីជាត្រូវបានគេស្ដីបន្ទោសយ៉ាងធំធេងចំពោះការបង្កឲគ្មានសាមគ្គីភាពជាតិ ហើយនិងក្រោយមកបង់ខាតប្រទេសទៅឲរាជវង្សមិងចិនក៏ដោយ ក៏រជ្ជកាលរបស់ ហូ គុយ លី បានបញ្ចូលនូវកំណែទម្រង់ដ៏ជឿនលឿនធំធេងឲស្ដែងឡើងជាច្រើន រួមមាន ការបន្ថែមលេខនពន្ធដើម្បីការប្រលងថ្នាក់ជាតិខ្លះៗ ការទិះតៀនដោយចំហចំពោះទស្សនវិជ្ជាខុងជឺ ការប្រើប្រាស់ក្រដាសរូបបិយបណ្ណជំនួសកាក់ ការបណ្ដាក់ទុនក្នុងការសាងសង់សំពៅចម្បាំងធំៗ និងកាំភ្លើងធំ ហើយនិងកំណែទម្រង់ដីធ្លីជាដើម ។ ទ្រង់បានផ្ទេររាជ្យបល្ល័ង្កទៅឲបុត្រារបស់ព្រះអង្គ ហូ ហាន ធឿង (Hồ Hán Thương) ក្នុងឆ្នាំ ១៤០១ និងបានសន្មតគោរម្យងារថា ថាយ ធឿង វ៉ាង (Thái Thượng Hoàng) ដែលលក្ខណៈស្រដៀង នឹងពួកស្ដេចថ្រាន់ដែរ ។
ក្នុងឆ្នាំ១៤០៧ ក្រោមលេសដើម្បីជួយស្ដាររាជវង្សថ្រាន់ឡើងវិញ កងទ័ពមិងចិនបានធ្វើការឈ្លានពាន ដាយ ងូ និងចាប់ខ្លួន ហូ គុយ លី និងហូ ហាន ធឿង ។ រាជវង្សហូ បានមកដល់ទីបញ្ចប់បន្ទាប់ពីកាន់អំនាចបានត្រឹមតែ៧ឆ្នាំប៉ុណ្ណោះ ។ ពួកទ័ពដែលកាន់កាប់ដោយមិងបានបញ្ចូល ដាយ ងូ ចូលទៅក្នុងចក្រភពមិង បន្ទាប់ពីបានអះអាងថាគ្មានរាជទាយាទរាជបល្ល័ង្កស្ដេចថ្រាន់ទេ ។ ភ្លាមៗនោះដែរ ស្ទើរតែទាំងអស់នៃ អ្នករាជានិយមថ្រាន់បានចាប់ផ្ដើមធ្វើសង្គ្រាមតស៊ូ ។ ការតស៊ូ ក្រោមការដឹកនាំរបស់ថ្រាន់ គុយ (Trần Quĩ) នៅលើកដំបូងបានទទួលភាពជឿនលឿនខ្លះដែរ ក៏ប៉ុន្តែនៅពេលដែល ថ្រាន់ គុយ បានប្រហារជីវិត មេទ័ពធំៗកំពូលពីរនាក់ ឲអស់ក្ដីសង្ស័យ ការប្រេះឆាក៏បានរីកធំៗឡើងក្នុងតំនែងរបស់គាត់ និងឲជាលទ្ធផលនៃការបរាជ័យនៅឆ្នាំ ១៤១៣ ។
ក្នុងឆ្នាំ១៤១៨ កសិករដ៏ស្ដុកស្ដម្ភម្នាក់ ឡេ ឡយ (Lê Lợi) បានដឹកនាំការបះបោរនូវ ឡាម សឺន (Lam Sơn) ប្រឆាំងនឹងពួកមិងពីមូលដ្ឋានទ័ពរបស់គាត់នៅ ឡាម សឺន (ខេត្ត ថាញ់ វ៉ា = Thanh Hóa) ។ ដោយជំនះលើដំណើរថយក្រោយនៅពេលដំបូងខ្លះ ហើយនិងការប្រឹក្សាយុទ្ធសាស្ត្រពី ងុយយិន ថ្រៃ (Nguyễn Trãi) ចលនារបស់ ឡេ ឡយ ជាចុងក្រោយប្រមូលបានភិមសា ហើយចល័តឆ្ពោះទៅខាងជើង និងចាប់ផ្ដើមសង់បន្ទាយមួយនៅ ដុង ខ្វាន (Đông Quan) (ឥឡូវហានណូយ) រាជធានីគ្រប់គ្រងដោយពួកមិង ។ ព្រះចៅអធិរាជមិងបានបញ្ជូនកងទ័ពជំនួយ ក៏ប៉ុន្តែ ឡេ ឡយ បានធ្វើការវាយឆ្មក់និងសម្លាប់មេទ័ពបញ្ជាការមិង លាវ ថាង (Liễu Thăng, ចិន:Liu Sheng = លាវ សឹង) នៅ ឈី ឡាង (Chi Lăng) ។ កងទ័ពមិងនៅឯ ដុង ខ្វាន (Đông Quan) បានសុំចុះចាញ់ ។ ការបះបោរ ឡាម សឺន បានសម្លាប់ទាហានមិង៣០០,០០០នាក់ ។ ក្នុងឆ្នាំ១៤២៨ ឡេ ឡយ បានស្នងរាជ្យ ហើយបានចាប់ផ្ដើម រាជវង្ស ហាវ ឡេ (Hậu Lê) (ឡេមុន រឺ ចុងក្រោយ) ។ ឡេ ឡយ បានដាក់ឈ្មោះប្រទេសឡើងវិញថា ដាយ វៀត (Đại Việt) ដូចមុន និងប្ដូររាជធានី ទៅ ថាង ឡុង (Thăng Long) វិញ ។
រាជវង្សឡេ បានបន្តកំណែទម្រង់ដីធ្លី ដើម្បីសេដ្ឋកិច្ចរស់ឡើងបន្ទាប់ពីសង្គ្រាម ។ មិនដូចពួកស្ដេចលី និងថ្រាន់ទេ ដែលរងឥទ្ធិពលពីពុទ្ធសាសនា ក្រុមស្ដេចឡេទោរទន់ទៅរកលទ្ធិខុងជឺ ។ ការចែងច្បាប់ដែលអាចយល់បានមួយ ច្បាប់ ហុង ឌុក (Hồng Đức) ត្រូវបានដាក់បញ្ចូលជាមួយធាតុរបស់ខុងជឺដ៏តឹងរឹងខ្លះ ក៏ប៉ុន្តែក៏រួមមានដែរ ច្បាប់ដែលបានវិវត្ត ដូចជាសិទ្ធិស្ត្រី ។ សិល្បៈ និងស្ថាបត្យកម្មកំឡុងរាជវង្សឡេក៏រងឥទ្ធិពលខ្លាំងដោយរចនាបថចិន ជាងនៅសម័យរាជវង្សលី និងថ្រាន់ ។ រាជវង្សឡេ បានដាក់ឲប្រើគំនូរផែនទីប្រទេស ហើយដែលមាន ង៉ោ ស៊ី លាន (Ngô Sĩ Liên) បន្តកិច្ចការនិពន្ធប្រវត្តិសាស្ត្រ ដាយ វៀតរហូតដល់សម័យស្ដេច ឡេ ឡយ ។ ស្ដេច ឡេ ថាញ់ តុង (Lê Thánh Tông) បានបើកសម្ភោធមន្ទីរពេទ្យជាច្រើន ដែលមានមន្ត្រីៗចែកចាយថ្នាំសង្កូវជាច្រើនទៅតំបន់មួយចំនួន ដែលរងការប៉ះពាល់ជាមួយ ជំងឺឆ្លងរាតត្បាត ។
ឆ្នាំ១៤៧១ កងទ័ពឡេដឹកនាំដោយស្ដេច ឡេ ថាញ់ តុង (Lê Thánh Tông) បានចូលលុកលុយចាម្ប៉ា ជាការឈ្លានពានរបស់វៀតណាមនៅចាម្ប៉ាឆ្នាំ១៤៧១ និងកាន់កាប់បានរាជធានីចាម វិជ័យ ។ ព្រឹត្តិការណ៍នេះ បានបញ្ចប់ឥទ្ធិពលចាម្ប៉ាដែលជានគរមានអំនាច ទោះបីជានគរចាម ដែលនៅសល់តូចៗនៅតែបន្តអស់រយៈពេលពីរបីសតវត្សទៀតក៏ដោយ ។ វាជាដើមហេតុ នូវការរប៉ាត់រប៉ាយបែកខ្ញែកប្រជាជនចាមទូទាំងអាស៊ីអាគ្នេយ៍ ។ ដោយនគរចាម្ប៉ាបានខ្ទេចខ្ទីភាគច្រើនហើយ និងប្រជាជនចាមបានត្រូវនិរទេសបំបង់ រឺ ត្រូវសង្កត់សង្កិន ការដាក់អាណានិគមរបស់វៀតណាម នូវអ្វីដែលឥលូវជាភាគកណ្ដាលនៃប្រទេសវៀតណាមបានបណ្ដាលឲគ្មានការតស៊ូណារឹងមាំទៀតឡើយ ។ ក៏ប៉ុន្តែ ការយាយីព្យាបាទបានកើនឡើងយ៉ាងខ្លាំងដោយអ្នកតាំងលំនៅថ្មី គិញ (Kinh) (វៀត) ហើយនិងការធ្វើសមាហរណកម្មនៃដែនដីចាមដើមទៅជាជាតិវៀតណាម ភាគច្រើននៃប្រជាជនចាមថ្វីត្បិតនៅមានក្នុងប្រទេសវៀតណាម ហើយនិងឥលូវពួកគេបានចាត់ទុកថាជាជនជាតិមួយ ក្នុងចំណោមជនជាតិភាគតិចដ៏សំខាន់ៗនៅក្នុងប្រទេសវៀតណាមសម័យទំនើបនេះ ។ ទីក្រុង ហ៊ូ បានស្ថាបនិក ក្នុងឆ្នាំ១៦០០តាំងនៅក្បែរៗជិតនឹងរាជធានីចាម្ប៉ានៃ ឥន្ទ្របុរៈ ដែលស្ថិតនៅទីនោះយូរហើយ ។ ឆ្នាំ១៤៧៩ ស្ដេច ឡេ ថាញ់ តុង (Lê Thánh Tông) ក៏បានធ្វើយុទ្ធនាការតទល់នឹង ប្រទេសឡាវដែរ ហើយបានកាន់កាប់រាជធានី ហ្លួងព្រះបាង ។ ទ្រង់បានធ្វើការលុកលុយបន្ថែមឆ្ពោះទៅខាងត្បូងទៅ ក្នុងតំបន់ទន្លេអិរ៉ាវ៉ាឌី ប្រទេសភូមាសព្វថ្ងៃនេះ មុនពេលដកទ័ពថយមកវិញ ។
សម័យបែងចែក (១៥២៨-១៨០២)
[កែប្រែ]សង្គ្រាមផ្ទៃក្នុងឡេ និងម៉ាក់
[កែប្រែ]រាជវង្សឡេ ត្រូវបានផ្ដួលរំលំដោយមេទ័ពរបស់ខ្លួន នាម ម៉ាក់ ដាង ឌុង (Mạc Đăng Dung) ក្នុងឆ្នាំ១៥២៧ ។ លោកបានសម្លាប់ព្រះចៅអធិរាជឡេ ហើយប្រកាសខ្លួនឯងថាជាព្រះចៅអធិរាជ ដោយចាប់ផ្ដើមនូវ រាជវង្សម៉ាក់ (Mạc) ។ បន្ទាប់ពីការកម្ចាត់ការបះបោរជាច្រើនអស់រយះពេលពីរឆ្នាំ ម៉ាក់ ដាង ឌុង បានអនុវត្តតាមរាជវង្សថ្រាន់ និងបានផ្ទេររាជ្យសម្បត្តិទៅឲកូនប្រុសលោក ម៉ាក់ ដាង ដូញ (Mạc Đăng Doanh) ហើយបានក្លាយជា ថាយ ធឿង ហ៊័ង (Thái Thượng Hoàng) ។
ខណៈនោះដែរ ង្វៀន គីម (Nguyễn Kim) អតីតមន្ត្រីក្នុងរាជវាំងឡេបានបះបោរប្រឆាំងនឹងពួកម៉ាក់និងជួយស្ដេច ឡេ ថ្រាង តុង (Lê Trang Tông) ស្ដាររាជវាំងឡេឡើងនៅតំបន់ ថាញ់ វ៉ា (Thanh Hóa) ។ នេះជាហេតុ ដែលសង្គ្រាមក្នុងស្រុកបានចាប់ផ្ដើមរវាងហ្លួងខាងជើង (ម៉ាក់) និងហ្លួងខាងត្បូង (ស្ដារឡេ) ។ ខាង ង្វៀន គីម បានគ្រប់គ្រងប៉ែកខាងត្បូងនៃ ដាយ វៀត (ពី ថាញ់វ៉ា = Thanhhoa មកខាងត្បូង ) ទុកភាគខាងជើង (រួមមាន ដុង គីញ-ហានណូយ ) ស្ថិតក្រោមការគ្រប់គ្រងរបស់ម៉ាក់ ។ នៅពេលដែល ង្វៀន គីម ត្រូវបានគេលួចធ្វើឃាតក្នុងឆ្នាំ១៥៤៥ អំនាចកងទ័ពបានធ្លាក់ចូលក្នុងកណ្ដាប់ដៃកូនប្រសាររបស់លោក ទ្រិញ គៀម (Trịnh Kiểm) ។ ឆ្នាំ១៥៥៨ កូនប្រុសរបស់ ង្វៀន គីម ង្វៀន ហួង (Nguyễn Hoàn) ដោយសង្ស័យថា ទ្រិញ គៀមបានសំលាប់ ឪពុក ពេលនោះគេក៏បានសុំអំនាចពីបងប្អូនរបស់គេឲដោយភិតភ័យ បានសុំធ្វើជាចៅហ្វាយស្រុកខេត្តខាងត្បូងដ៏ឆ្ងាយក្បែរៗខ្វាង ប៊ិញ (Quảng Bình) មកទល់ ប៊ិញ ឌិញ (Bình Định) សព្វថ្ងៃនេះ ។ ហួង បានធ្វើពុតជាវង្វេង ដូច្នេះ គៀម ត្រូវបានគេបញ្ឆោតដោយគិតថាបញ្ជូនហួងទៅភាគខាងត្បូងវាជាការល្អ ពេលនោះហួងនឹងត្រូវស្លាប់យ៉ាងលឿន នៅតំបន់ព្រំដែនដែលគ្មានច្បាប់ទម្លាប់ ។ យ៉ាងណាក៏ដោយ ហួង បានគ្រប់គ្រងភាគខាងត្បូងយ៉ាងប៉ិនប្រសប់ ខណៈពេលដែល ទ្រិញ គៀម និងកូនប្រុសរបស់គេបានបន្តធ្វើសង្គ្រាមតទល់នឹងពួកម៉ាក់ ។ ង្វៀន ហួង បានបញ្ជូនប្រាក់កាស និងពួកទាហានទៅភាគខាងជើងដើម្បីជួយ ក្នុងសង្គ្រាមប៉ុន្តែគេបន្តិចៗម្ដងកាន់តែឯករាជ្យឡើងៗ ដោយប្រែក្លាយធនធានសេដ្ឋកិច្ច របស់អាណាចក្ររបស់ពួកគេទៅជាគោលដៅដោះដូរពាណិជ្ជកម្មអន្តរជាតិទៅវិញ ។
សង្គ្រាមក្នុងស្រុករវាង រាជវង្សឡេ/ទ្រិញ និងម៉ាក់បានបញ្ចប់ក្នុងឆ្នាំ១៥៩២ នៅពេលដែលកងទ័ព ទ្រិញ ទុង (Trịnh Tùng) បានសញ្ជ័យបានហានណូយ និងប្រហារជីវិតស្ដេច ម៉ាក់ ម៉ៅ ហុប (Mạc Mậu Hợp) ។ អ្នករស់រាននៃព្រះញាតិវង្សម៉ាកបានភៀសខ្លួនទៅ កាន់ភ្នំភាគខាងជើងក្នុងខេត្ត កាវ បាង (Cao Bằng) និងបន្តគ្រប់គ្រងនៅទីនោះទៀតរហូតដល់ឆ្នាំ១៦៦៧នៅពេលនោះ ទ្រិញ តាក់ (Trịnh Tạc) បានធ្វើសញ្ជ័យយកបានដែនដីម៉ាក់ចុងក្រោយមួយនេះទៀត ។ ពួកស្ដេចឡេ តាំងតែពីការស្ដារមកវិញរបស់ ង្វៀន គីម ដើរតួត្រឹមតែជានាមប៉ុណ្ណោះ ។ បន្ទាប់ពីធ្លាក់រាជវង្សម៉ាក់ អំនាចពិតទាំងអស់នៅភាគជើងជារបស់ពួកលោកម្ចាស់ទ្រិញ (Trịnh) ។
សង្គ្រាមទ្រិញ-ង្វៀន
[កែប្រែ]
- សូមមើល: កាំភ្លើងធំពួកលោកម្ចាស់ង្វៀន បន្ថែម
ក្នុងឆ្នាំ១៦០០ ង្វៀន ហួង ក៏បានប្រកាសខ្លួនថាជាលោកម្ចាស់ (ជាផ្លូវការ វឿង = Vương, និយមហៅថា ឆួ = Chúa = ខ្មែរ:ហៅថា ចៅ) និងបានបដិសេដបញ្ជូនមាសប្រាក់ និងកងទ័ពបន្ថែមទៀតជួយដល់ពួកទ្រិញ ។ លោកក៏បានផ្លាស់រាជធានីទៅ ភូ សួន (Phú Xuân) សម័យបច្ចុប្បន្ន ហ៊ូ (Huế) ។ ង្វៀន ហួងបានទទួលមរណៈនៅឆ្នាំ១៦១៣ បន្ទាប់ពីគ្រប់គ្រងភាគខាងត្បូងអស់រយះពេល៥៥ឆ្នាំមក ។ លោកត្រូវបានបន្តវេនដោយកូនប្រុសទី៦របស់លោក ង្វៀន ផាក់ ង្វៀន (Nguyễn Phúc Nguyên) ដែលជាអ្នកដូចគ្នាបដិសេធទទួលស្គាល់នូវអំនាចរបស់ពួកទ្រិញ ប៉ុន្តែនៅតែសច្ចាស្មោះស្ម័គ្រចំពោះស្ដេចឡេ ។
ទ្រិញ ត្រាង (Trịnh Tráng) បានបន្តវេន ទ្រិញ តុង (Trịnh Tùng) ឪពុកគាត់ រហូតដល់មរណភាពរបស់គាត់ក្នុងឆ្នាំ១៦២៣ ។ លោកត្រាងបានបញ្ជាឲ ង្វៀន ផាក់ ង្វៀនប្រគល់អំនាចឲគាត់ ។ បញ្ជាត្រូវបានបដិសេធទាំងពីរលើក ។ ឆ្នាំ១៦២៧ ទ្រិញ ត្រាង បានបញ្ជូនកងទ័ព១៥០,០០០នាក់ ទៅភាគខាងត្បូងក្នុងយុទ្ធនាការសឹកបរាជ័យមួយ ។ ពួកទ្រិញ កាន់តែខ្លាំងរឹងមាំឡើង ដោយមានប្រជាជន សេដ្ឋកិច្ច និងកងទ័ពកាន់តែច្រើន ប៉ុន្តែពួកគេមិនអាចផ្ចាញ់ពួកង្វៀនបានទេ ដោយពួកគេបានសាងកំផែងថ្មការពារពីរផ្ទាំង និងបានបណ្ដាក់ទុនលើកាំភ្លើងធំរបស់ប៉ទុយហ្កាល់ ។
សង្គ្រាមទ្រិញ-ង្វៀនបានបន្តពី១៦២៧ដល់១៦៧២ ។ កងទ័ពទ្រិញបានធ្វើការវាយលុកយ៉ាងហោចណាស់ប្រាំពីរលើក សុទ្ធតែបរាជ័យទាំងអស់ ដើម្បីចាប់យក ភូ សួន (Phú Xuân) ។ ម្ដងនោះ ផ្ដើមឡើងក្នុងឆ្នាំ១៦៥១ ពួកង្វៀនខ្លួនឯងបានបន្តការវាយលុក និងបានវាយប្រហារលើផ្នែកមួយចំនួននៃដែនដីទ្រិញ ។ យ៉ាងណាក៏ដោយពួកទ្រិញក្រោមការដឹកនាំមេដឹកនាំថ្មី ទ្រិញ តាក់ (Trịnh Tạc) បានបង្ខំឲពួកង្វៀនត្រលប់ទៅវិញនៅឆ្នាំ១៦៥៥ ។ បន្ទាប់ពីការវាយលុកលើកចុងក្រោយមួយមកក្នុងឆ្នាំ១៦៧២ ទ្រិញ តាក់បានយល់ព្រមនឹងការផ្អាកសង្គ្រាមជាមួយលោកម្ចាស់ង្វៀន ង្វៀន ផាក់ តាន (Nguyễn Phúc Tần) ។ ប្រទេសក៏ត្រូវបែងចែកជាពីរយ៉ាងពិតមែន ។
ការពង្រីកទឹកដីមកភាគខាងត្បូង
[កែប្រែ]ពួកទ្រិញ និងង្វៀនបានថែរក្សាសន្តិភាពជាបងប្អូន សំរាប់រយះពេលរាប់រយឆ្នាំបន្ទាប់មកទៀត កំឡុងសម័យនោះភាគីទាំងពីរបានបង្កើតនូវសមិទ្ធិផលសំខាន់ៗជាច្រើន ។ ពួកទ្រិញបានបង្កើតការិយាល័យរាជការកណ្ដាលទទួលបន្ទុកថវិការរដ្ឋ និងផលិតរូបិយវត្ថុ បង្រួមអង្គភាពធំៗជាច្រើនទៅជាប្រព័ន្ធទសភាគបង្កើតរោងបោះពុម្ព ដើម្បីកាត់បន្ថយតំរូវការសម្ភារៈបោះពុម្ពសំខាន់ៗពីប្រទេសចិន បើកសម្ភោធបណ្ឌិត្យសភាយោធា និងចងក្រងសៀវភៅប្រវត្តិសាស្ត្រ ។
ខណៈពេលនោះដែរ ពួកលោកម្ចាស់ង្វៀនបានបន្តការពង្រីកទឹកដីទៅភាគខាងត្បូងដោយការធ្វើសញ្ជ័យលើទឹកដីចាម ដែលនៅសេសសល់ ។ និគមជនវៀតក៏បានមកដល់ដែរ តំបន់ដែលមានប្រជាជននៅរប៉ាត់រប៉ាយ ដែលគេស្គាល់ថាជាចេនឡាទឹកលិចគឺជាផ្នែកមួយ នៃដីសណ្ដមេគង្គក្រោមនៃចេនឡា (សព្វថ្ងៃកម្ពុជា) ។ នៅចន្លោះពាក់កណ្ដាលសតវត្សទី១៧ដល់ពាក់កណ្ដាលសតវត្សទី១៨ ពេលនោះចេនឡា បានចុះខ្សោយដោយសារវិវាទ និងការលុកលុយរបស់សៀម ពួកលោកម្ចាស់ង្វៀនបានប្រើវិធីផ្សេងៗ នយោបាយអភិសេក ការដាក់សម្ពាធការទូត ការគាំទ្រខាងនយោបាយ និងកងទ័ព ដើម្បីទទួលបានតំបន់ដែលនៅជុំវិញសៃហ្កន និងដីសណ្ដទន្លេមេគង្គសព្វថ្ងៃនេះ ។ កងទ័ពង្វៀនជាច្រើនដងក៏បានទង្គិចគ្នាផងដែរ ជាមួយកងទ័ពសៀមដើម្បីបង្កើតឥទ្ធិពលើចេនឡា ។
កាលបះបោរនិងរាជវង្ស តៃ សឺន
[កែប្រែ]ក្នុងឆ្នាំ១៧៧១ ការបះបោរ តៃ សឺន បានបែកធ្លាយឡើងនៅ គុយ ញ៉ុន (Quy Nhơn) ដែលស្ថិតក្រោមការដឹកនាំនៃត្រកូលង្វៀន ។ ក្រុមមេដឹកនាំនៃការបះបោរនេះគឺជាបងប្អូនបីនាក់ដែលមានឈ្មោះថា ង្វៀន ញ៉ាក់ (Nguyễn Nhạc), ង្វៀន លូ (Nguyễn Lữ) និង ង្វៀន ហ៊ូ មិនជាប់សាច់ឈាមនឹងពួកលោកម្ចាស់ង្វៀនទេ ។ នៅឆ្នាំ១៧៧៦ ពួក តៃ សឺន បានកាន់កាប់ទឹកដីលោកម្ចាស់ង្វៀនទាំងអស់ និងសម្លាប់ស្ទើរតែគ្មានសល់នូវក្រុមគ្រួសាររាជវង្ស ។ ព្រះអង្គម្ចាស់មួយអស់នៅមានព្រះជន្មនៅឡើយ ង្វៀន ផាក់ អាញ់ (Nguyễn Phúc Ánh) (ជារឿយៗហៅថា ង្វៀន អាញ់ = Nguyễn Ánh ) បានភៀសព្រះកាយទៅដល់សៀម ហើយបានទទួលបានការគាំទ្រខាងកងទ័ពពីស្ដេចសៀម ។ ង្វៀន អាញ់ បានត្រលប់មកវិញជាមួយកងទ័ពសៀម៥០០០០នាក់ ដើម្បីដណ្ដើមអំណាចមកវិញក៏ប៉ុន្តែត្រូវបរាជ័យនៅសមរភូមិ រ៉ាច់ កាម-ស៊យ មុត (Rạch Gầm–Xoài Mút)និងត្រូវគេសម្លាប់ស្ទើរតែទាំងអស់ ។ ង្វៀន អាញ់ បានភៀសខ្លួនពីវៀតណាម ក៏ប៉ុន្តែទ្រង់មិនបានបោះបង់ចោលឡើយ ។
កងទ័ព តៃ សឺន បានបញ្ជាដោយ ង្វៀន ហ៊ូ ចល័តទៅភាគជើងនៅឆ្នាំ១៧៨៦ ដើម្បីតទល់ប្រឆាំងនឹងលោកម្ចាស់ទ្រិញ ទ្រិញ ខៃ (Trịnh Khải)។ កងទ័ពទ្រិញបានបរាជ័យ ហើយនិង ទ្រិញ ខៃបានធ្វើអត្តឃាត ។ កងទ័ព តៃ សឺន បានកាន់កាប់រាជធានីតិចជាងពីរខែ ។ ព្រះចៅអធិរាជឡេចុងក្រោយ ឡេ ឆៀវ ថុង (Lê Chiêu Thống)បានភៀសព្រះកាយទៅចិន ហើយបានដាក់សំនើទៅព្រះចៅអធិរាជឈិងចិនសុំជំនួយ ។ ព្រះចៅអធិរាជឈិង ឆៀនឡុង (Qianlong) បានផ្គត់ផ្គង់ដល់ ឡេ ឆៀវ ថុង ជាមួយនឹងកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់ប្រហែល២០០,០០០កងដើម្បីយករាជ្យបល្ល័ង្កមកវិញពីពួកអ្នកជ្រែករាជ្យ ។ ង្វៀន ហ៊ូ បានប្រកាសខ្លួនថាជាព្រះចៅអធិរាជ ខ្វាង ទ្រុង (Quang Trung) និងកម្ចាត់កងទ័ពឈិងជាមួយនឹងទាហាន១០០,០០០នាក់ ក្នុងយុទ្ធនាការ៧ថ្ងៃដ៏គួរឲភ្ញាក់ផ្អើលកំឡុងថ្ងៃចូលឆ្នាំថ្មី (តេត = Tết ) ។ កំឡុងរជ្ជកាលរបស់ព្រះអង្គ ខ្វាង ទ្រុង បានធ្វើឲលេចឡើងឃើញនូវកំនែទម្រង់ជាច្រើន ក៏ប៉ុន្តែបានសុគតដោយមិនដឹងមូលហេតុ នៅតាមផ្លូវយាងទៅភាគខាងត្បូងក្នុងឆ្នាំ១៧៩២ ក្នុងព្រះជន្ម៤០វស្សា ។
កំឡុងរជ្ជកាលអធិរាជ ខ្វាង ទ្រុង, ដាយ វៀត ជាការពិតទៅបានបែកជាបីអង្គភាពនយោបាយ ។ មេដឹកនាំ តៃ សឺន ង្វៀន ញ៉ាក់ បានគ្រប់គ្រងភាគកណ្ដាលនៃប្រទេសចាប់ពីរាជធានីរបស់លោក គុយ ញ៉ុន (Qui Nhơn) ។ ព្រះចៅអធិរាជ ខ្វាង ទ្រុង បានគ្រប់គ្រងភាគខាងជើងពីរាជធានី ភូ សួន ហ៊ូ (Phú Xuân Huế) ។ នៅភាគខាងត្បូង ង្វៀន អាញ់ បានជួយដោយកំណែនកងទ័ពឆ្នើមៗជាច្រើនពីភាគខាងត្បូង បានកាន់កាប់បាន គៀ ឌិញ (Gia Định) (សម័យបច្ចុប្បន្ន សៃហ្កន) ក្នុងឆ្នាំ១៧៨៨ និងបង្កើតបានជាមូលដ្ឋានដ៏រឹងមាំសំរាប់កងទ័ពទ្រង់ ។
បន្ទាក់ពីការចូលទីវង្គត់ ស្ដេច ខ្វាង ទ្រុង, រាជវង្ស តៃ សឺន ប្រែជារង្គោះរង្គើដោយហេតុបងប្អូន ដែលនៅសល់បានប្រយុទ្ធប្រឆាំងគ្នាទៅវិញទៅមក ហើយនិងប្រជាជនមានភក្ដីភាពទៅនឹងបុត្រាតូចរបស់ ង្វៀន ហ៊ូ (Nguyễn Huệ) ។ ង្វៀន អាញ់ (Nguyễn Ánh) បានចេញក្ដោងទៅខាងជើងក្នុងឆ្នាំ១៧៩៩ ដោយកាន់កាប់មូលដ្ឋានទ័ព តៃ សឺន គុយ ញ៉ុន (Qui Nhơn) ។ ក្នុងឆ្នាំ១៨០១ កងកម្លាំងរបស់ទ្រង់បានដណ្ដើមបាន ភូ សួន (Phú Xuân) រាជធានីនៃពួក តៃ សឺន ។ ង្វៀន អាញ់នៅទីបញ្ចប់បានឈ្នះសង្គ្រាមក្នុងឆនាំ១៨០២ នៅពេលនៅទ្រង់បានឡោមព័ទ្ធ ថាង ឡុង (ហានណូយ) និងបានប្រហារជីវិតបុត្រារបស់ ង្វៀន ហ៊ូ, ង្វៀន ខ្វាង ទ័ន រួមជាមួយមេទ័ពនិងមន្ត្រីរបស់ តៃ សឺន ជាច្រើន ។ ង្វៀន អាញ់ បានឡើងសោយរាជ្យនិងហៅខ្លួនឯងថាជាព្រះចៅអធិរាជ គា ឡុង ។ គា គឺសំដៅលើ គា ឌិញ (Gia Định) ឈ្មោះចាស់នៃសៃហ្កន ឡុងគឺសំដៅលើ ថាង ឡុង ឈ្មោះចាស់នៃហានណូយ ។ ហេតុនេះហើយ គា ឡុង បាននាំមកនូវការបង្រួបបង្រួមប្រទេស ។ រាជវង្សង្វៀនបានបន្តរហូតដល់ការដាក់រាជ្យរបស់ បាវ ដាយ (Bảo Đại)ក្នុងឆ្នាំ១៩៤៥ ។ ដោយចិនអស់ជាច្រើនសតវត្សមកហើយបានចាត់ទុកថា ដាយ វៀត ជាអណ្ណាម គា ឡុង បានសុំឲព្រះចៅអធិរាជឈីងចិនដាក់ឈ្មោះប្រទេសឡើងវិញ ពីអណ្ណាមទៅណាមវៀតវិញ ។ ដើម្បីការពារការភាន់ច្រឡំណាមួយនៃអាណាចក្ររបស់ គា ឡុងជាមួយនគរពីបុរាណរបស់ ទ្រៀវ ដា (Triệu Đà) ព្រះចៅអធិរាជចិនបានឆ្លាស់លំដាប់លំដោយនៃពាក្យពីរម៉ាត់ទៅជា វៀត ណាមវិញ ។ ដូច្នេះហើយឈ្មោះវៀតណាមត្រូវបានប្រើតាំងពីរជ្ជកាលព្រះចៅអធិរាជ គា ឡុង មក ។ ពួកអ្នកប្រវត្តិវិទូថ្មីៗនេះបានរកឃើញថាឈ្មោះនេះមាន ក្នុងសៀវភៅចាស់ៗជាច្រើនដែលពួកវៀតណាមចាត់ទុកប្រទេសពួកគេថា ជាវៀតណាម ។
សម័យការនៃការបែងចែករួមជាមួយសោកនាដកម្ម និងការវិវត្តខាងប្រវត្តិសាស្ត្រដែលដុនដាបជាច្រើនបានជំរុញឲកវីនិពន្ធមួយចំនួន និងបានបង្កើតជាលើកស្នាដៃជាកំណាព្យរបស់វៀតណាមខ្លះ ដូចជាកំណាព្យវីរកថា រឿងនិទាននៃនាងគាវ (ទ្រុយយ៉ិន គាវ = Truyện Kiều) ដោយលោក ង្វៀន ឌុ (Nguyễn Du) ចំរៀងប្រពន្ធទាហាន (ឈិញ ភូ ង៉ាម = Chinh Phụ Ngâm) ដោយ ដាង ថ្រាន កុង (Đặng Trần Côn) និង ដូន ធី ដៀម (Đoàn Thị Điểm) ហើយនិងសមូហកម្មតិះដៀលជាកំណាព្យស្នេហានិពន្ធដោយកវីស្រី ហូ សួន ហឿង (Hồ Xuân Hương) ។
សតវត្សទី១៩ និងអាណានិគមបារាំង
[កែប្រែ]
ការផ្សព្វផ្សាយពួកភាគខាងលិចក្នុងប្រទេសវៀតណាម និងការផ្សព្វផ្សាយរបស់វៀតណាមទៅពួកអឺរ៉ុបបានចុះកាលបរិច្ឆេទត្រលប់ ក្រោយវិញទៅឆ្នាំ១៦៦ម.គ.រួមជាមួយ និងការមកដល់នៃពួកឈ្មួញមកពីចក្រភពរ៉ូមមកទល់នឹងឆ្នាំ១២៩២រួមមានដំនើរទស្សនកិច្ចរបស់លោកម៉ាខូ ប៉ូឡូហើយនិងដើមសតវត្សទី១៦មានការមកដល់ នៃពួកប៉ទុយហ្កាល់និងពួកពាណិជ្ជករ និងសាសនទូតអឺរ៉ុបផ្សេងៗទៀត ។[ត្រូវការអំណះអំណាង] អេឡិចសង់ដ្រេ ដឺ រ៉ូដស៍ (Alexandre de Rhodes) អាចារ្យយេស៊ូជាតិបារាំងម្នាក់ បានធ្វើកិច្ចការដើមដំបូងឡើយឲកាន់តែប្រសើរឡើងដោយពួកសាសនទូតប៉ទុយហ្កាល់ និងបានអភិវឌ្ឍអក្សររ៉ូម៉ាំងវៀតណាមខ្វឿក ងូ (Quốc Ngữ) ក្នុងឌីស្យុងណារ្យូម អង់ណាមមីទីកាំ លូស៊ីតង់ណាម អេត ឡាតាំងណាំ (Dictionarium Annamiticum Lusitanam et Latinum) នៅឆ្នាំ១៦៥១ ។[៦]
រវាងឆ្នាំ១៦២៧និង១៧៧៥ ត្រកូលមានឥទ្ធិពលពីរបានបែងចែកប្រទេស:ពួកលោកម្ចាស់ង្វៀនបានគ្រប់គ្រងភាគខាងត្បូង និងពួកលោកម្ចាស់ទ្រិញគ្រប់គ្រងភាគខាងជើង ។ សង្គ្រាមទ្រិញ-ង្វៀនបានផ្ដល់ឲពួកពាណិជ្ជករអឺរ៉ុម នូវឱកាសជាច្រើនដើម្បីគាំទ្រភាគឺនីមួយៗជាមួយ និងអាវុធនិងបច្ចេកវិទ្យា:ពួកប៉ទុយហ្កាល់បានជួយដល់ពួកង្វៀននៅភាគខាងត្បូងខណះពេលនោះពួកដាឆ់ ក៏ជួយពួកទ្រិញនៅខាងជើងដែរ ។
- សូមមើល: បន្ទាយប្រាការសៃហ្កន បន្ថែម
ក្នុងឆ្នាំ១៧៨៤ កំឡុងការប៉ះទង្គិចគ្នារវាង ង្វៀន អាញ់ (Nguyễn Ánh) ទាយាទនៃពួកលោកម្ចាស់ង្វៀនដែលនៅរស់ និងរាជវង្ស តៃ សឺន សង្ឃរាជកាតូលិកជាតិបារាំង ពីណេអុច ដឺ បេហាំង (Pigneaux de Behaine) បានចេញសំពៅទៅបារាំងដើម្បីស្វែងរកកងទ័ពត្រលប់មករក ង្វៀន អាញ់វិញ ។ ក្នុងរាជវាំងនៃស្ដេចល្វីទី១៦ ពីណេអុចបានចូលជាអាជ្ញារកណ្ដាលសន្ធិសញ្ញាវ៉ឺសៃខ្លី (Versailles) មួយដែលសន្យាថាកងទ័ពបារាំងជួយក្នុងការបន្ធូរបន្ថយឲសភាពការណ៍នៅវៀតណាមដូចដើមវិញ ។ បដិវត្តន៍បារាំងបានផ្ទុះឡើងហើយផែនការរបស់ ពីណេអុចក៏មិនបានសម្រេចទៅ ។ ដោយមិនចុះញ៉ម ពីណេអុច បានធ្វើដំណើរទៅដែនដីពូឌូឆឺរីបារាំង (Puducherry) នៅឥណ្ឌា ។ លោកបានក៏ប៉ាល់ពីរគ្រឿង កងវរសេនាធំឥណ្ឌាមួយកង និងពោរពេញដោយពួកអ្នកស្ម័គ្រចិត្ត ហើយបានត្រលប់ទៅវៀតណាមវិញក្នុងឆ្នាំ១៧៨៨ ។ ម្នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តរបស់ពីណេអុច ហ្សង់-ម៉ារី ដាយ៉ូត (Jean-Marie Dayot) បានរៀបចំកងទ័ពជើងទឹក ង្វៀន អាញ់ ឡើងវិញចូលរួមជាមួយជួរកងទ័ពអឺរ៉ុបហើយបានកម្ចាត់ពួក តៃ សឺន នៅឃ្វី ញ៉ន (Qui Nhơn)ក្នុងឆ្នាំ១៧៩២ ។ ពីរបីឆ្នាំក្រោយមក កងទ័ពរបស់ ង្វៀន អាញ់ បានកាន់កាប់ សៃហ្កន ជាកន្លែងដែលលោកពីណេអុចបានទទួលមរណភាពក្នុងឆ្នាំ១៧៩៩ ។ អ្នកស្ម័គ្រចិត្តម្នាក់ទៀត វិចទ័រ អូលីវ្យែរ ដឺ ពុយម៉ាណេល (Victor Olivier de Puymanel)អាចនឹងសាងសង់បន្ទាយ គា ឌិញ (Gia Định)នៅភាគកណ្ដាលសៃហ្កន ។
បន្ទាប់ពីង្វៀន អាញ់ បង្កើតឡើងនូវរាជវង្សង្វៀនក្នុងឆ្នាំ១៨០២ ទ្រង់បានប្រោសប្រណីដល់សាសនាកាតូលិក និងបានប្រើប្រាស់ជនជាតិអឺរ៉ុបខ្លះក្នុងរាជវាំងជាទីប្រឹក្សា ។ ក៏ប៉ុន្តែ ព្រះអង្គនិងអ្នកស្នងរាជ្យរបស់ព្រះអង្គគឺជាពួកខុងជឺអភិរក្សនិយម ដែលតស៊ូនឹងបស្ចឹមោបនីយកម្ម ។ ព្រះចៅអធិរាជង្វៀនក្រោយៗមកទៀត មិញ ម៉ាង, ធាវ ទ្រី (Thiệu Trị) និង ទូ ដុក (Tự Đức)បានសង្កត់សង្កិនយ៉ាងសាហាវឃោរឃៅលើសាសនាកាតូលិក និងបន្តនយោបាយ'បិទទ្វារ' ដោយការឃ្លាំមើលលើពួកបស្ចឹមលោកតាមការគំរាមកំហែង ដោយបន្តបន្ទាប់ដោយព្រឹត្តិការណ៍ជាច្រើនដូចជាការបះបោររបស់ ឡេ វ៉ាន់ ខូយ (Lê Văn Khôi)នៅពេលសាសនទូតជាតិបារាំង ចូសិផ្វ ម៉ាឆង់ដ៍ (Joseph Marchand) បានលើកទឹកចិត្តដល់ពួកកាតូលិក ក្នុងស្រុកបះបោរក្នុងបំណងលើកព្រះចៅអធិរាជកាតូលិកមួយអង្គ ឲឡើងសោយរាជ្យ ។ រាប់សិបពាន់នាក់នៃជនជាតិវៀតណាម និងគ្រិស្តសាសនានិកកើតក្រៅប្រទេសត្រូវបានធ្វើទុក្ខបុកម្នេញ ហើយការដោះដូរពាណិជ្ជកម្ម ជាមួយពួកបស្ចឹមប្រទេសបានបង្អង់យឺតៗក្នុងរយៈកាលនេះ ។ មានការបះបោរជាញឹកញយប្រឆាំងនឹងពួកង្វៀន ដែលមានរាប់រយនៃព្រឹត្តិការណ៍ដូចៗគ្នា បានបន្តកត់ទុកក្នុងកាលប្បវត្តិជាច្រើន ។ អំពើទាំងនេះកំពុងត្រូវបានប្រើជាលេសសំរាប់បារាំងចូលលុកលុយវៀតណាម ។ នៅដើមរាជវង្សង្វៀនបានភ្ជាប់សកម្មភាពស្ថាបនាជាច្រើននៃបុព្វការីជនមុនៗរបស់រាជវង្ស ធ្វើផ្លូវ ជីកប្រឡាយ ចេញច្បាប់ ធ្វើការប្រឡង ឧបត្ថម្ភបន្ធូរបន្ថយដល់ការថែរក្សាចំពោះអ្នកជំងឺ ចងក្រងផែនទីនិងសៀវភៅប្រវត្តិសាស្ត្រ ហើយដាក់ឥទ្ធិពលលើកម្ពុជានិងឡាវ ។ យ៉ាងណាក៏ដោយការរៀបចំទាំងនោះមិនគ្រប់គ្រាន់ ដើម្បីបាននូវភាពជឿនលឿនក្នុងយុគសម័យថ្មីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា ឧស្សាហកម្ម និងពាណិជ្ជកម្ម ហើយនិងនយោបាយអន្តរជាតិឡើយ ជាពិសេសនៅពេលប្រឈមមុខជាមួយកងទ័ពអឺរ៉ុបប្រកប ដោយឧត្ដមភាពខាងបច្ចេកវិទ្យា ដែលជះឥទ្ធិពលយ៉ាងខ្លាំងលើតំបន់នេះ ។ រាជវង្សង្វៀនជាធម្មតាត្រូវបានគេស្ដីបន្ទោស ចំពោះការស្រុតចុះធ្វើទំនើបកម្មប្រទេស ក្នុងពេលរារាំងទប់ស្កាត់ការធ្វើអាណានិគមបារាំងនៅចុងសតវត្សទី១៩ ។
ការលុកលុយឈ្លានពានរបស់បារាំង
[កែប្រែ]
ស្ថិតក្រោមរាជបញ្ជានៃព្រះចៅណាប់ប៉ូឡេអុងទី៣នៃប្រទេសបារាំង (Napoleon) សំពៅកំភ្លើងបារាំង ក្រោមការដឹកនាំរបស់ រីហ្កូលត៍ ដឺ ហ្សង់នូលី (Rigault de Genouilly) បានវាយប្រហារកំពង់ផែ ដា ណាង (Đà Nẵng) ក្នុងឆ្នាំ១៨៥៨ បង្កឲមានការបំផ្លាញសំខាន់ៗ នៅតែបរាជ័យគ្មានកន្លែងឈរជើងជាបន្តបន្ទាប់ ក៏នៅតែរងទុក្ខវេទនាដោយសារតែជំងឺ នៅតំបន់ក្ដៅហើយសើមទៀត ។ ដឺ ហ្សង់នូលី បានចេញសំពៅទៅត្បូងនិងកាន់កាប់ទីក្រុង គា ឌិញ (Gia Định) ដែលមានការពារមិនរឹងមាំ (សម័យបច្ចុប្បន្ន ទីក្រុង ហូ ជី មិញ) ។ ពីឆ្នាំ១៨៥៩ដល់១៨៦៧ កងទ័ពបារាំងបានពង្រីកការគ្រប់គ្រងរបស់ពួកគេទៅ លើខេត្តទាំងប្រាំមួយតាមតំបន់ដីសណ្ដទន្លេមេគង្គ ហើយបានបង្កើតអាណានិគមដែលគេស្គាល់ថាជាកូសាំងស៊ីន ។ ពីរបីឆ្នាំក្រោយមកទៀត កងទ័ពបារាំងបានឈរជើងនៅលើដីវៀតណាមខាងជើង (ដែលគេហៅថាតុងកឹង) ហើយកាន់កាប់បាន ហានណូយពីរដងក្នុងឆ្នាំ១៨៧៣ និង១៨៨២ ។ ពួកបារាំងបានរៀបចំថែរក្សាតុងកឹង ក្នុងកណ្ដាប់ដៃរបស់ពួកគេ ទោះបីជាទាំងពីរលើក មេបញ្ជាការកំពូលៗរបស់ពួកគេ ផ្វ្រង់ស៊ីស ហ្កាញ៉េ (Francis Garnie)និងហង់រី រីវ្យែរ (Henri Rivière)ត្រូវបានពួកស្ទាក់វាយនិងសម្លាប់ចោលក៏ដោយ ។ បារាំងបានក្ដោបក្ដាប់អំនាចលើប្រទេសវៀតណាមទាំងមូលបន្ទាប់ពីសង្គ្រាមចិន-បារាំង (១៨៨៤-១៨៨៥)ហើយ ។ សហភាពឥណ្ឌូចិន ត្រូវបានបង្កើតឡើងក្នុងខែតុលា ១៨៨៧ពីអណ្ណាម (ទ្រុង គី=Trung Kỳ,វៀតណាមកណ្ដាល) តុងកឹង (បាក់ គី=Bắc Kỳ, វៀតណាមខាងជើង) កូសាំងស៊ីន (ណាម គី=Nam Kỳ,វៀតណាមខាងត្បូងនិងកម្ពុជាជាមួយឡាវដែលបានបញ្ចូលក្នុងឆ្នាំ១៨៩៣) ។ នៅក្នុងសហភាពឥណ្ឌូចិន កូសាំងស៊ីនមានឋានៈជាអាណានិគម អណ្ណាមជារដ្ឋក្រោមអាណាព្យាបាលដែលមានតែឈ្មោះដែលរាជវង្សង្វៀននៅតែគ្រប់គ្រង និងតុងកឹងមានអភិបាលបារាំងម្នាក់ ដែលមានអភិបាលកិច្ចក្នុងស្រុកដំណើរការដោយមន្ត្រីៗវៀតណាម ។
បន្ទាប់ពី គា ឌិញ (Gia Định) ធ្លាក់ទៅកងទ័ពបារាំង ចលនាតស៊ូវៀតណាមជាច្រើនបានផ្ទុះឡើងក្នុងតំបន់ដែលបានកាន់កាប់ហើយ ខ្លះបានដឹកនាំដោយអតីតមន្ត្រីវាំងមួយភាគ ដូចជា ទ្រឿង ឌិញ (Trương Định) ខ្លះទៀតដោយពួកកសិករស្រែចម្ការដូចជា ង្វៀន ទ្រុង ទ្រុក (Nguyễn Trung Trực) ដែលជាអ្នកពន្លិចកប៉ាល់កាំភ្លើងបារាំង ឡឺអេះស្ប៉ឺរ៉ង់សេ ដោយប្រើប្រាស់ក្បួនទ័ពព្រៃ ។ នៅភាគខាងជើងចលនាភាគច្រើនបំផុតដឹកនាំ ដោយអតីតមន្ត្រីៗវាំងហើយបានបន្តជាច្រើនទសវត្ស ដែលមាន ការប្រឆាំងរបស់ផាន់ ឌិញ ភុង (Phan Đình Phùng)នៅភាគកណ្ដាលប្រទេសវៀតណាមរហូតដល់ឆ្នាំ១៨៩៥ ។ នៅប្រជុំភ្នំភាគខាងជើង អតីតមេដឹកនាំចោរព្រៃ ហួង ហួ ថាម (Hoàng Hoa Thám)បានប្រយុទ្ធប្រឆាំងរហូតដល់ឆ្នាំ១៩១១ ។ ថែមពីនេះព្រះចៅអធិរាជង្វៀន វ័យជំទង់ ហាម ងី បានចាកចេញពីព្រះបរមរាជវាំងអធិរាជនៅហ៊ូ (Huế) ក្នុង១៨៨៥ជាមួយសម្ដេចរាជានុសិទ្ធិ តុន ថាត់ ធុយយិត (Tôn Thất Thuyết) ហើយបានចាប់ផ្ដើម កាន់ វឿង (Cần Vương) រឺ សង្គ្រោះស្ដេច ជាចលនាមួយ ខិតខំប្រមូលកម្លាំងប្រជាជនដើម្បីតស៊ូនឹងពួកបារាំង ។ ទ្រង់ត្រូវចាប់បានក្នុងឆ្នាំ១៨៨៨ ហើយបាននិរទេសព្រះកាយទៅអាល់សេរីបារាំង (French Algeria) ។ ប៉ុន្មានទសវត្សក្រោយមកទៀត ស្ដេចង្វៀនពីរអង្គទៀត ថាញ់ ថាយ (Thành Thái)និង ឌុយ តាន (Duy Tân)ក៏ត្រូវនិរទេសខ្លួនទៅអាភ្វ្រិកកាចំពោះការមាននិន្នាករប្រឆាំងបារាំងជាច្រើនដង ។ អ្នកចាស់ៗត្រូវបានដកចេញដោយលេសដែលមិនសមហេតុផល ហើយ ឌុយ តានត្រូវបានចាប់ខ្លួនដោយការរួមគំនិតជាមួយមន្ត្រីម្នាក់ ថ្រាន់ កាវ វ៉ាន់ (Tran Cao Van) ដែលព្យាយាមផ្ដើមការបះបោរ ។
សតវត្សទី២០
[កែប្រែ]នៅដើមសតវត្សទី២០ ពួកអ្នកស្នេហាជាតិវៀតណាមបានដឹងថា ពួកគេមិនអាចកម្ចាត់បារាំងចេញដោយគ្មានទំនើបកម្មឡើយ ។ ដោយការយល់ដឹងអំពីទស្សនវិជ្ជាលោកខាងលិច ពួកគេមានបំណងបង្កើតឡើងសាធារណរដ្ឋមួយពឹងលើឯករាជ្យភាព ដែលងាកចេញពីគំនិតរាជានិយមនៃចលនា កាន វឿង ។ ការធ្វើឲរុស្ស៊ីបរាជ័យដោយសារប្រទេសជប៉ុនក្នុងសង្គ្រាមរុស្ស៊ី-ជប៉ុនបានធ្វើជាឧទាហរណ៍ដ៏ឥតខ្ចោះ នៃទំនើបកម្មដែលជួយប្រទេសអាស៊ីមួយនេះ កម្ចាត់ចក្រភពអឺរ៉ុប ដែលប្រកបដោយឥទ្ធិពលបាន ។
នោះហើយបានបំផុសចលនាទំនើបកម្មស្របគ្នាពីរ ។ លើកទីមួយគឺ ចលនា (ដំនើរទៅភាគខាងកើត) ''ដុង ឌូ'' (Đông Du) ចាប់ផ្ដើមក្នុងឆ្នាំ១៩០៥ ដោយ ផាន់ បូយ ចៅ (Phan Bội Châu) ។ ផែនការរបស់លោកចៅគឺត្រូវបញ្ជូននិសិត្សវៀតណាមទៅជប៉ុន ដើម្បីរៀនជំនាញថ្មីៗ ដូច្នេះក្នុងពេលអនាគត ពួកគេអាចដឹកនាំការបះបោរប្រដាប់អាវុធដ៏ជោគជ័យប្រឆាំង នឹងពួកបារាំង ។ ជាមួយគ្នានេះដែរព្រះអង្គម្ចាស់ កឿង ដេ (Cường Để) ព្រះអង្គបានចាប់ផ្ដើមអង្គការពីរនៅជប៉ុន:ឌុយ តាន ហូយ (Duy Tân Hội) និងវៀតណាម កុង ហៀន ហូយ (Việt Nam Công Hiến Hội) ។ ដោយសារតែការដាក់សម្ពាធការទូតរបស់បារាំង ជប៉ុនក្រោយមកបាននិរទេសលោកចៅទៅចិនវិញ ។
ផាន់ ជូ ទ្រិញ (Phan Chu Trinh) ជាអ្នកជ្រោមជ្រែងការតស៊ូតាមបែបសន្តិភាពអហិង្សា ដើម្បីទទួលបានឯករាជ្យបានដឹកនាំចលនា (ទំនើបកម្ម) ឌុយ តាន (Duy Tân) លើកទីពីរ ។ លោកបានសង្កត់ធ្ងន់លើតំរូវការអប់រំមនុស្សដ៏ច្រើនសន្ធឹក ធ្វើទំនើបកម្មប្រទេស ជំរុញលើកតំកើងការយោគយល់គ្នា និងការអធ្យាស្រ័យរវាងជនជាតិបារាំងនិងវៀតណាម ហើយនិងការដោះដូរអំណាចគ្នាដោយសន្តិវិធី ។
ផ្នែកដំបូងនៃសតវត្សទី២០ក៏បានមើលឃើញផងដែរ នូវការរីកចំរើនលក្ខណៈអក្ខរក្រម ខ្វឿក ងូ (Quốc Ngữ) រ៉ូម៉ាំងសម្រាប់ភាសាវៀតណាម ។ អ្នកស្នេហាជាតិវៀតណាមបានស្គាល់នូវសក្ដានុពលនៃ ខ្វឿក ងូ ជាឧបករណ៍ដ៏មានប្រយោជន៍ដើម្បីកាត់បន្ថយអនក្ខរកម្មយ៉ាងលឿន និងអប់រំមនុស្សបានចំនួនដ៏ច្រើនសន្ធឹក ។ តួអក្សរចិនប្រពៃណី រឺ តួអក្សរ ណូម (Nôm)ត្រូវបានឃើញថាក្រវិចក្រវៀនពេក និងពិបាករៀនមែនទែន ។ ការប្រើប្រាស់ពាក្យរាយក្នុងអក្សរសាស្ត្រក៏បានក្លាយជាពេញនិយម ជាមួយនឹងរូបរាងខាងក្រៅ នៃប្រលោមលោកជាច្រើន ល្បីបំផុតគឺប្រលោមលោកទាំងនោះបានពីការគូសវង់ជាវណ្ណគតិ ទូ លុក វ៉ាន់ ដួន (Tự Lực Văn Đoàn) ។
ពេលនោះពួកបារាំងបានគាបសង្កត់លើចលនាទាំងពីរ ហើយបន្ទាប់ពីសក្ខីកម្មពួកអ្នកបដិវត្តជាច្រើនកំរើក នៅប្រទេសចិននិងរុស្ស៊ី ពួកអ្នកបដិវត្តវៀតណាមបានចាប់ផ្ដើមងាកទៅរកផ្លូវគាំទ្របន្ថែមទៀត ដើម្បីផ្លាស់ប្ដូរ ។ ផាន់ បូយ ចៅ បានបង្កើតឡើងសម្ព័ន្ធលើកស្ទួយប្រទេសវៀតណាម (វៀតណាម ខ្វាង ផាក់ ហូយ = Viet Nam Quang Phuc Hoi) នៅគ័ងចូវ (Guangzhou) ដោយរៀបចំផែនការតស៊ូប្រដាប់អាវុធប្រឆាំងបារាំង ។ ក្នុងឆ្នាំ១៩២៥ ពួកភ្នាក់ងារបារាំងបានចាប់លោកបាននៅ សៀងហៃ ហើយបានជំរុញលោកទៅវៀតណាម ។ ដោយសារតែប្រជាប្រិយភាពរបស់លោក លោកចៅត្រូវបានរួចរស់ពីការប្រហារជីវិត ហើយត្រូវបានចាប់ឃុំខ្លួនក្នុងផ្ទះរហូតដល់មរណភាពរបស់លោកនៅឆ្នាំ១៩៤០ ។ ក្នុងឆ្នាំ១៩២៧ គណបក្សជាតិនិយមវៀតណាម (Việt Nam Quốc Dân Đảng) បានយកគំរូតាមគួមិងតាង (Kuomintang)នៅប្រទេសចិន ត្រូវបានបង្កើតឡើង ។ ក្នុងឆ្នាំ១៩៣០ គណបក្សបានផ្ដើមការដណ្ដើមអំណាច យិន បាយ តាមបែបប្រដាប់អាវុធនៅតុងកឹងដែលជាលទ្ធផល ប្រធានបក្ស ង្វៀន ថាយ ហុក (Nguyen Thai Hoc)និងមេដឹកនាំផ្សេងៗមួយចំនួនទៀតត្រូវបានចាប់ និងប្រហារជីវិតដោយម៉ាស៊ីនកាត់ក្បាល ។ លទ្ធិម៉ាខត្រូវបានបញ្ចូលទៅក្នុងប្រទេសវៀតណាមជាមួយការផុសឡើងនៃគណបក្សកុម្មុយនិស្តដាច់ពីគ្នាបី បក្សកុម្មុយនិស្តឥណ្ឌូចិន បក្សកុម្មុយនិស្តវៀតណាម និងសហភាពកុម្មុយនិស្តឥណ្ឌូចិន បានចូលរួមក្រោយមកទៀតដោយចលនាត្រូតស្គី (Trotsky) ដឹកនាំដោយ តា ធូ ធៅ (Tạ Thu Thâu) ។ ក្នុងឆ្នាំ១៩៣០ អង្គការកុម្មុយនិស្តអន្តរជាតិ (កុំមីនតែន = Comintern)បានបញ្ជូន ង្វៀន អាយ ខ្វឿក (Nguyễn Ái Quốc) ទៅ ហុងកុង ដើម្បីសម្របសម្រួលក្នុងការបង្រូបបង្រួមបក្សជាច្រើនទៅជាបក្សកុម្មុយនិស្តវៀតណាម ដែលមាន ថ្រាន់ ភូ (Trần Phú) ជាអគ្គលេខាទីមួយ ។ ក្រោយមកទៀតបក្សបានផ្លាស់ប្ដូរឈ្មោះ ទៅជាបក្សកុម្មុយនិស្តឥណ្ឌូចិនវិញជាកំមិនតែន ក្រោមការដឹកនាំរបស់ ចូសិផ្វ ស្ទ៉ាលីន (Joseph Stalin) មិនអនុគ្រោះដល់គំនិតជាតិនិយមទេ ។ ង្វៀន អាយ ខ្វឿក គឺជាអ្នកបដិវត្តឆ្វេងនិយមរស់នៅប្រទេសបារាំងតាំងពីឆ្នាំ១៩១១ ។ លោកបានចូលរួម ក្នុងការស្ថាបនាបក្សកុម្មុយនិស្តបារាំង ហើយក្នុងឆ្នាំ១៩២៤បានធ្វើដំណើរទៅសហភាពសូវៀត ដើម្បីចូលរួមកំមិនតែន ។ តាមរយៈចុងទសវត្សឆ្នាំ១៩២០ លោកបានដើរតួជាភ្នាក់ងារកំមិនតែន ដើម្បីជួយកសាងចលនាកុម្មុយនិស្តនៅអាស៊ីអាគ្នេយ៍ ។ កំឡុងទសវត្សឆ្នាំ១៩៣០ បក្សកុម្មុយនិស្តវៀតណាមត្រូវបាជម្រះចោលស្ទើរតែអស់ហើយ ក្រោមការសង្កត់សង្កិនរបស់បារាំង ជាមួយនឹងការប្រហារជីវិតមេដឹកនាំកំពូលៗដូចជាលោកភូ (Phú) , ឡេ ហុង ផុង (Lê Hồng Phong)និង ង្វៀន វ៉ាន់ គុ (Nguyễn Văn Cừ) ។
ក្នុងឆ្នាំ១៩៤០ កំឡុងសង្គ្រាមលោកលើកទី២ ជប៉ុនបានឈ្លានពានឥណ្ឌូចិន ដោយទុកនៅតែរដ្ឋបាលអាណានិគមបារាំងវិចឈីមាននាទីជាអាយ៉ងជប៉ុន ។ ក្នុងឆ្នាំ១៩៤១ ង្វៀន អាយ ខ្វឿក (Nguyễn Ái Quốc) ដែលឥឡូវស្គាល់ថាជា ហូ ជី មិញ បានមកដល់វៀតណាមខាងជើង ដើម្បីបង្កើតរណសិរ្សវៀតមិញ (Việt Minh) ទំរង់កាត់របស់ វៀតណាម ដុក លាបដុង មិញ ហូយ (Việt Nam Độc Lập Đồng Minh Hội) មានន័យថា (សម្ព័ន្ធដើម្បីឯករាជ្យវៀតណាម) ។ រណសិរ្សវៀតមិញ ត្រូវបានគេស្មានថាជាក្រុមឆ័ត្ររបស់គ្រប់បក្សទាំងអស់ វាយដណ្ដើមឯករាជ្យឲវៀតណាម ប៉ុន្តែវាត្រូវបានត្រួតត្រាដោយបក្សកុម្មុយនិស្ត ។ ពួកវៀតមិញមានកងកម្លាំងប្រដាប់អាវុធសុភាពរាបសារ ហើយកំឡុងពេលសង្គ្រាមបានធ្វើការ ជាមួយការិយាល័យសេវាយុទ្ធសាស្ត្រអាមេរិកដើម្បីប្រមូលព៌តមានសម្ងាត់នៅជប៉ុន ។ ពីប្រទេសចិន គណបក្សវៀតណាមដែលមិនមែនកុម្មុយនិស្តផ្សេងទៀតក៏បានចូលរួម នឹងពួកវៀតមិញដែរ ហើយបានបង្កើតឡើងនូវកងកម្លាំងប្រដាប់អាវុធ ជាមួយការចាកត្រលប់មកពីពួកគួមិងតាងវិញ ។
ឯករាជ្យ និងសង្គ្រាម
[កែប្រែ]
លោកប្រធានាធិបតីអាមេរិកាំង រូស៊្វែលថ៍ និងលោកឧត្ដមសេនីយ ស្ទីលវែលបានធ្វើដោយផ្ទាល់ នូវការចរចារយ៉ាងដាច់ខាតថាពួកបារាំងមិនត្រូវស្នើសុំសហភាពឥណ្ឌូចិន (សម័យថ្មី វៀតណាម កម្ពុជានិងឡាវ) វិញបន្ទាប់ពីសង្គ្រាមបានបញ្ចប់ឡើយ ។ លោករូស៊្វែលថ៍បានផ្ដល់ឲចាង ខាយចៀក (Chiang Kai-shek) នូវតំបន់ឥណ្ឌូចិនទាំងមូលឲ នៅក្រោមការគ្រប់គ្រងរបស់ចិន ។ ដែលនិយាយថា ចាង ខាយចៀកបានឆ្លើយតបថា៖ត្រួតត្រាតែមិនឆ្លៀតឱកាស! ។[៧]
បន្ទាប់ពីសង្គ្រាម កងទ័ពចិន២០០,០០០នាក់ ក្រោមការដឹកនាំរបស់ឧត្ដមសេនីយ លូ ហាន ដែលបានបញ្ជូនដោយ ចាង ខាយចៀក ទៅលុកភាគខាងជើងឥណ្ឌូចិន នៅខ្សែស្របខាងជើងទី១៦ ដើម្បីទទួលការសុំចុះចាញ់របស់កងកម្លាំងជប៉ុន ដែលកំពុងតែកាន់កាប់ និងនៅសេសសល់រហូតដល់ឆ្នាំ១៩៤៦ ។[៨] ពួកចិនបានប្រើប្រាស់គណបក្សជាតិនិយមវៀតណាម (VNQDD) សាខាកួមិងតាងចិននៅវៀតណាម ដើម្បីបង្កើនឥទ្ធិពលនៅឥណ្ឌូចិន និងដាក់សម្ពាធដល់បច្ចាមិត្ររបស់ខ្លួន ។[៩] ចាង ខាយចៀក បានគំរាមពួកបារាំងជាមួយសង្គ្រាមដោយការឆ្លើយតបទៅនូវការធ្វើកលល្បិចដោយឲពួកបារាំងនិងហូ ជីមិញ ប្រឆាំងគ្នា ដែលបង្ខំឲពួកគេមករកកិច្ចព្រមព្រៀងសន្តិភាព និងបង្ខំឲបារាំងប្រគល់ឲនូវការសម្បទានទាំងអស់ នៅប្រទេសចិននិងប្រកាសឡើងវិញឯកសិទ្ធិនៅក្រៅដែនដី ក្នុងការដោះដូរចំពោះការដកទ័ពពីភាគខាងជើងឥណ្ឌូចិន ហើយអនុញ្ញាតឲទ័ពបារាំងគ្រប់គ្រងតំបន់នោះឡើងវិញ ចាប់ផ្ដើមក្នុងខែមិនា១៩៤៦ ។[១០][១១][១២][១៣]
ក៏ប៉ុន្តែ ពួកបារាំងភ្លាមៗបានអះអាងអំណាចឡើងវិញ ដែលពួកគេបានប្រគល់ឲពួកជប៉ុន ហើយសង្គ្រាមឥណ្ឌូចិនលើកទីមួយ (១៩៤៦-៥៤)ក៏បានចាប់ផ្ដើមឡើង ។ ការគ្រប់គ្រងរបស់បារាំងបានបញ្ចប់នៅថ្ងៃ ៧ឧសភា ១៩៥៤ នៅពេលដែលកងកម្លាំងរបស់វៀតណាមធ្វើឲពួកបារាំងបរាជ័យនៅដៀន បៀន ភុ (Dien Bien Phu) ។ សន្និសិតសឺណែវឆ្នាំ១៩៥៤បានបន្សល់ឲវៀតណាមនូវប្រទេសដែលបែងចែកគ្នា ដែលមានរដ្ឋាភិបាលកុម្មុយនិស្តរបស់ ហូ ជីមិញគ្រប់គ្រងនៅភាគខាងជើងពីហានណូយ និងរបប ង៉ោ ឌិញ ឌៀម (Ngo Dinh Diem) ដែលគាំទ្រដោយសហរដ្ឋអាមេរិកគ្រប់គ្រងនៅភាគខាងត្បូងពីសៃហ្កន (ក្រោយមកទៀតជាទីក្រុង ហូ ជីមិញ) ។
ជាលទ្ធផលនៃសង្គ្រាមឥណ្ឌូចិនលើកទីពីរ (១៩៥៤-៧៥) វៀតកុង និងកងទ័ពប្រជាជនវៀតណាម (PAVN)ជារឿយៗ ប្រើកម្លាំងពីភាគខាងជើង ដើម្បីបង្រួបបង្រួមវៀតណាមក្រោមការដឹកនាំតាមបែបកុម្មុយនិស្ត ។ ក្នុងការប៉ះទង្គិចនេះ ពួកបដិវត្តជាមួយការគាំទ្រខាងព័ស្ពភានិងកងទ័ពពីចិន និងសហភាពសូវៀតនៅទីបំផុតបានវាយកម្ចាត់កងទ័ពសាធារណរដ្ឋវៀតណាម ដែលប្រមើលដើម្បីរក្សាឯករាជ្យភាពវៀតណាមខាងត្បូង ជាមួយការគាំទ្រពីយោធាស.រ.អា. ដែលកម្លាំងកងទ័ពរបស់ពួកគេដល់ទៅ៥៤០,០០០នាក់កំលុងពេលការវាយលុកថិត ដែលនាំមុខដោយពួកកុម្មុយនិស្តក្នុងឆ្នាំ១៩៦៨ ។ ពួកខាងជើងមិនធ្វើតាមលក្ខ័ណ្ឌកិច្ចព្រមព្រៀងប៉ារីស១៩៧៣ទេ ដែលផ្សះផ្សារសង្គ្រាមជាផ្លូវការដោយកោះហៅ ដើម្បីធ្វើការបោះឆ្នោតដោយសេរីនៅភាគខាងត្បូង និងការបង្រួបបង្រួមដោយសន្តិភាពឡើងវិញ ។ ពីរឆ្នាំបន្ទាប់មកការដកទ័ពរបស់ស.រ.អា.ក្នុងឆ្នាំ១៩៧៣ សៃហ្កន រដ្ឋធានីនៃវៀតណាមខាងត្បូងបានធ្លាក់ក្នុងដៃពួកកុម្មុយនិស្ត និងទាហានវៀតណាមខាងត្បូងបានសុំចុះចាញ់នៅថ្ងៃ ៣០មេសា ១៩៧៥ ។ ក្នុងឆ្នាំ១៩៧៦ រដ្ឋាភិបាលបង្រួបបង្រួមវៀតណាមបានប្ដូរឈ្មោះសៃហ្កនទៅជា ទីក្រុងហូ ជីមិញវិញ ជាកិត្តិយសដល់មេដឹកនាំកុម្មុយនិស្តសម័យសង្គ្រាមដែលបានស្លាប់នៅ ខែ កញ្ញា ១៩៦៩ ។ ជនជាតិវៀតណាមបានប៉ាន់ប្រមាណសរុបថាជីវិត ស្ទើរតែ៣លាននាក់បានបាត់បង់ និងរបួស៤លាននាក់កំឡុងពេលការពាក់ព័ន្ធ របស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមនោះ ។
សង្គមនិយមក្រោយឆ្នាំ១៩៧៥
[កែប្រែ]
ក្នុងការប្រារព្ធពិធីមួយនៅសៃហ្កន ប្រហែលឆ្នាំ១៩៧០នៅវៀតណាមត្បូង) ។ „យើងស្គាល់គាត់ គាត់គឺ ជាគ្រូនិងព្រះសង្ឃរាជ របស់យើង”! [១៤]]]
នៅសម័យក្រោយឆ្នាំ១៩៧៥ ភ្លាមបានលេចឡើងដែលនូវប្រជាប្រិយភាពនិងប្រសិទ្ធភាព នៃនយោបាយបក្សកុម្មុយនិស្តវៀតណាម (VCP) ដែលមិនបានពន្យារពេលដ៏សំខាន់ដល់ផែនការកសាងជាតិ ក្នុងសម័យសន្តិភាពជាច្រើនរបស់បក្សឡើយ ។ ដោយកំពុងបង្រួបបង្រួមខាងជើងនិងខាងត្បូងតាមបែបនយោបាយ បក្សកុម្មុយនិស្តវៀតណាមនៅតែត្រូវធ្វើសមាហរណកម្មពួកគេទាំងសង្គម និងសេដ្ឋកិច្ច ។ ក្នុងកិច្ចការនេះ អ្នកបង្កើតនយោបាយបក្សកុម្មុយនិស្តវៀតណាមត្រូវប្រឈមមុខ ជាមួយនឹងការតស៊ូរបស់ពួកភាគខាងត្បូង ចំពោះការប្ដូរទៅជាកុម្មុយនិស្តវិញ ក៏ដូចគ្នាការស្អប់គ្នាខាងប្រពៃណី ដែលងើបឡើងពីភាពផ្សេងគ្នាខាងវប្បធ៌ម និងប្រវត្តិសាស្ត្ររវាងខាងជើងនិងខាងត្បូង ។ ច្រើនជាងមួយលាននាក់នៃពួកខាងត្បូង ក្នុងនោះប្រហែល៥៦០,០០០នាក់ជា“ប្រជាជនទូក” បានភៀសខ្លួនចេញពីប្រទេសភ្លាមបន្ទាប់ពីពួកកុម្មុយនិស្តកាន់កាប់ ដោយភ័យខ្លាចការធ្វើទុក្ខបុកម្នេញ និងការរឹបអូសដីធ្លី និងការរកស៊ីរបស់ពួកគេ ។ ជនជាតិវៀតណាមប្រហែលមួយលាននាក់ត្រូវតាំងលំនៅឡើងវិញ ដើម្បីដីធ្លីទំនេរមុនៗ ដែលហៅថា“តំបន់សេដ្ឋកិច្ចថ្មី”សំរាប់រៀនសូត្រឡើងវិញ ។
វិធានការលុបបំបាត់កំអែលមូលធននិយមក្រោយសង្គ្រាមយ៉ាងយង់ឃ្នង នៅភាគខាងត្បូងបាននាំទៅ ដល់ការធ្លាក់ចុះសេដ្ឋកិច្ច កំឡុងទសវត្សឆ្នាំ១៩៨០ ។ ជាមួយនឹងសេដ្ឋកិច្ចស្ថិតក្នុងភាពច្របូកច្របល់ រដ្ឋាភិបាលវៀតណាមបានប្ដូរទិសដៅ ហើយបានទទួលយកនយោបាយសមស្រប ដែលបានធ្វើជាស្ពានលើទស្សនវិស័យផ្ទុយគ្នានៃពួកការណនិយម និងពួកអ្នកកាន់ប្រពៃណីកុម្មុយនិស្តនិយម ។ ក្នុងឆ្នាំ១៩៨៦ ង្វៀន វ៉ាន់ លិញ (Nguyen Van Linh) ដែលត្រូវបានតំឡើង ជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមនៅឆ្នាំបន្ទាប់ បានផ្ដើមយុទ្ធនាការ ដើម្បីការផ្លាស់ប្ដូរសាជាថ្មីខានយោបាយ និងសេដ្ឋកិច្ច (ដូយ ម៉ូយ = Doi Moi) ។ នយោបាយរបស់លោក ត្រូវបានបង្ហាញចរិកលក្ខណៈនូវបទពិសោធន៍នយោបាយ និងសេដ្ឋកិច្ចដែលស្រដៀងនឹងរបៀបវារៈកំនែទំរង់ ដែលកើតឡើងតំណាលគ្នា ដែលបានទទួលធ្វើនៅសហភាពសូវៀត ។ ដោយឆ្លុះបញ្ចាំងនូវគំនិតនៃការស្រុះស្រួលគ្នាខាងនយោបាយ វៀតណាមបានឈប់បន្តិចម្ដងនូវកិច្ចប្រឹងប្រែងការអប់រំឡើងវិញ ។ រដ្ឋាភិបាលក៏បានបញ្ឈប់ការលើកទឹកចិត្ត ដល់សហករណ៍កសិកម្ម និងឧស្សាហកម្មដែរ ។ កសិករត្រូវបានអនុញ្ញាតឲភ្ជួរដីធ្លីកម្មសិទ្ធិឯកជន ក្បែរដីកម្មសិទ្ធិរដ្ឋ ហើយនៅឆ្នាំ១៩៩០ រដ្ឋាភិបាលបានអនុម័តច្បាប់លើកទឹកចិត្ត ដល់ការបង្កើតជំនួញឯកជន ។ ដោយរួមផ្សំភាពលំបាកខាងសេដ្ឋកិច្ចគឺជាការប្រកួតប្រជែងផ្នែកយោធាថ្មី ។ ក្នុងចុងទសវត្សឆ្នាំ១៩៧០ ប្រទេសពីរកម្ពុជានិងចិនបានដាក់ការគំរាមកំហែងដល់វៀតណាម ។ ការទាស់គ្នាជាច្រើនរវាងពួកកុម្មុយនិស្តវៀតណាម និងកម្ពុជានៅតាមព្រំដែនរួម ដែលចាប់ផ្ដើមស្ទែរតែភ្លាមៗ បន្ទាប់ពីការបង្រួបបង្រួមវៀតណាមឡើងវិញក្នុងឆ្នាំ១៩៧៥ ។ ដើម្បីទប់ទល់នឹងការគំរាមកំហែងវៀតណាមបានចូលលុកលុយកម្ពុជានៅខែធ្នូ១៩៧៨ ហើយបានលុករុលដល់ភ្នំពេញរដ្ឋធានីកម្ពុជាដោយកម្ចាត់ នូវរបបកុម្មុយនិស្តខ្មែរក្រហមដែលកំពុងកាន់អំណាច និងបញ្ចូលការត្រួតត្រាខាងកងទ័ពជាសម្ងាត់បន្តយ៉ាងយូរ នៅក្នុងប្រទេសនេះ ។
នៅខែកុម្ភៈនិងមិនា១៩៧៩ ចិនបានសងសឹកប្រឆាំងនឹងការលុកលុយរបស់វៀតណាម នៅកម្ពុជាដោយដែលផ្ដើមការលុកលុយតាមព្រំដែនវៀតណាមប៉ុន្តែការលុកលុយដណ្ដើមរបស់ចិនត្រូវបានច្រានទៅវិញភ្លាមៗ ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរក៏នៅតែយ៉ាប់យ៉ឺនម្ដងម្កាលដែរ ។ ការខ្វែងគំនិតគ្នាខាងដែនដីតាមបណ្ដោយព្រំដែន និងនៅសមុទ្រវៀតណាមខាងកើតដែលនៅតែស្ងប់ស្ងាត់កំឡុងសង្គ្រាមវៀតណាមលើកទីពីរត្រូវធ្វើឲកម្រើកឡើងវិញ នៅចុងនៃសង្គ្រាមនេះនិងយុទ្ធនាការក្រោយសង្គ្រាមបានធ្វើវិស្វកម្ម នៅហានណូយកំណត់តួនាទីសហគមន៍ចិននៅវៀតណាម ក្នុងវិស័យពាណិជ្ជកម្មក្នុងស្រុក ដែលស្រូបទាញយកការប្រឆាំងយ៉ាងខ្លាំងក្លាពីប៉ីជិង (Beijing) ។ ចិនក៏មិនសប្បាយចិត្តជាមួយនឹងវៀតណាមដែរ ពីព្រោះទំនាក់ទំនងរបស់វៀតណាមកាត់តែប្រសើរឡើង ជាមួយនឹងសហភាពសូវៀត ។
កំឡុងពេលលុកលុយរបស់វៀតណាមនៅកម្ពុជា ក្នុងឆ្នាំ១៩៧៨-៨៩ ការដាច់ឆ្ងាយពីអន្តរជាតិរបស់វៀតណាម បានពន្យារពន្យឺតទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ។ សហរដ្ឋអាមេរិក បន្ថែមចូលខ្លួនក្នុងសហប្រត្តិបត្តិការតិចតួចរបស់វៀតណាម ដោយបង្ហាញថាជនជាតិអាមេរិកដែលកំពុងតែបាត់ខ្លួនក្នុងបេសកកម្ម (MIAs)ជាឧបសគ្គមួយចំពោះទំនាក់ទំនងជាប្រក្រតី ដែលបញ្ឈប់ចំណងទាក់ទងប្រក្រតី រហូតដល់កងទ័ពវៀតណាមបានកាន់កាប់កម្ពុជា ។ វ៉ាស៊ីងតោនក៏បានបន្តបង្ខំនិន្នាវារណ៍ពាណិជ្ជកម្មរំលោភ លើហានណូយនៅចុងបញ្ចប់ នៃសង្គ្រាមក្នុងឆ្នាំ១៩៧៥ ។
នៅពេញមួយទសវត្សឆ្នាំ១៩៨០ វៀតណាមបានទទួលជិត $៣ពាន់លានក្នុងមួយឆ្នាំជាជំនួយសេដ្ឋកិច្ច និងកងទ័ពពីសហភាពសូវៀត និងនាំមកវិញនូវការដោះដូរពាណិជ្ជកម្មជាមួយស.ស.ស.ស.និងបណ្ដាប្រទេសកំមីកុន ដ៏ទៃទៀត (ក្រុមប្រឹក្សាដើម្បីជំនួយពាណិជ្ជកម្មគ្នាទៅវិញទៅមក) ។ ពួកកម្មាភិបាលខ្លះ ដឹងថាការរងគ្រោះសេដ្ឋកិច្ចនៃប្រជាជនបានចាប់ផ្ដើមបំបែកច្បាប់ និងទទួលបានបទពិសោធន៍ជាមួយក្រុមសហគ្រាសទីផ្សារបូព៌ា ។ អ្នកខ្លះត្រូវបានដាក់ទោសចំពោះការប៉ុនប៉ងរបស់ពួកគេ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកក៏ប្រហែលជាគោរព តាមពួកអ្នកនវានុវត្តន៍ដែលប្រកបដោយទស្សនវិស័យវិញ ។ [ត្រូវការអំណះអំណាង]
ការផ្លាស់ប្ដូរឈ្មោះ
[កែប្រែ]- សូមមើល: បញ្ជីរាជវង្សវៀតណាម បន្ថែម
សម្រាប់ភាគច្រើនបំផុតនៃប្រវត្តិសាស្ត្ររបស់ប្រទេស ព្រំដែនភូមិសាស្ត្រនៃវៀតណាមសព្វថ្ងៃនេះ បានគ្របដណ្ដប់នូវប្រទេសជាតិផ្សេងៗ៣ទៀត៖ប្រទេសវៀតណាម ប្រទេសចាមនិងជាផ្នែកមួយនៃចក្រភពខ្មែរ ។
ប្រទេសវៀតដើមឡើយនៅតំបន់ដីសណ្ដទន្លេក្រហមនៅវៀតណាមខាងជើងសព្វថ្ងៃនេះ និងបានពង្រីកវិសាលភាពប្រវត្តិសាស្ត្រ របស់ប្រទេសមកដល់ព្រំដែនថ្មីៗនេះ ។ ប្រទេសបានឆ្លងកាត់ការប្ដូរឈ្មោះជាច្រើន ដែលមានតែដាយវៀតទេបានប្រើយូរជាងគេបំផុត ។ ខាងក្រោមគឺជាការសង្ខេបឈ្មោះ៖
សម័យ | ឈ្មោះប្រទេស | រយៈកាល | ព្រំប្រទស់ |
---|---|---|---|
រាជវង្ស ហុង បាង | វ៉ាន ឡាង | ពីមុនឆ្នាំ ២៥៨ម.គ. | គ្មានការកត់ត្រាពិតប្រាកដអំពីព្រំដែនរបស់ប្រទេស ។
រឿងនិទានមួយចំនួនបានអះអាងថាព្រំប្រទល់ខាងជើង ប្រហែលជាដល់ទន្លេយ៉ាងសេ ។ ក៏ប៉ុន្តែ សៀវភៅអត្ថបទប្រវត្តិសាស្ត្រសម័យថ្មីភាគច្រើន នៅប្រទេសវៀតណាម អះអាងថាដីសណ្ដទន្លេក្រហម ជាទឹកដីកំណើតនៃវប្បធ៌ម ឡាក់ វៀត ។ |
រាជវង្សថាច់ | ឪ ឡាក់ | ២៥៨ម.គ.-២០៧ម.គ. | ដីសណ្ដទន្លេក្រហមនិងជំនាប់គ្នា
នឹងតំបន់ភ្នំខាងជើងនិងខាងលិច ។ |
រាជវង្សទ្រៀវ | ណាម វៀត | ២០៧ម.គ.-១១១ម.គ. | ឪ ឡាក់ គ័ងតុងនិងគ័ងស៊ី ។ |
ការត្រួតត្រារបស់រាជវង្សហានចិន | គាវ ឈី (ជាវ ជឺ) | ១១១ម.គ.-៥៤៤គ.ស. | បច្ចុប្បន្នភាគខាងជើង និងដើមខាងជើងនៃវៀតណាម
(ព្រំដែនខាងត្បូងបានពង្រីកចុះមកក្រោម ដល់ដីសណ្ដ ទន្លេម៉ានិងទន្លេកា) ។ |
រាជវង្សចិនបន្តបន្ទាប់ | ជាទូទៅហៅថា គាវ ចូវ ។
វ៉ាន សួន កំឡុងឯករាជ្យបានកន្លះសតវត្សនៃអតីតរាជវង្សលី ។ ត្រូវបានដាក់ឈ្មោះជាផ្លូវការអណ្ណាម ដោយរាជវង្សថាងចិនតាំងពីឆ្នាំ៦៧៩គ.ស. ។ |
៥៤៤គ.ស.-៩៦៧គ.ស. | ដូចខាងលើដែរ ។ |
រាជវង្សឌិញ និង ឡេដំបូង | ដាយ កូ វៀត | ៩៦៧គ.ស.-១០០៩គ.ស. | ដូចខាងលើដែរ ។ |
រាជវង្សលី និង ថ្រាន់ | ដាយ វៀត | ១០១០គ.ស.-១៤០០គ.ស. | ព្រំដែនខាងត្បូងលាតចុះមក
តំបន់ហ៊ូសព្វថ្ងៃនេះ ។ |
រាជវង្សហូ | ដាយ វៀត | ១៤០០គ.ស.-១៤០៧គ.ស. | ដូចខាងលើដែរ ។ |
រាជវង្សឡេ ម៉ាក់ | ដាយ វៀត | ១៤២៨គ.ស.-១៨០២គ.ស. | បានលាតសន្ធឹងបន្តិចម្ដងៗមកដល់
ព្រំដែនវៀតណាមបច្ចុប្បន្ននេះ ។ |
រាជវង្សង្វៀន | វៀតណាម | ១៨០២គ.ស.-១៨៨៧គ.ស. | វៀតណាមបច្ចុប្បន្នបូកដែនដី |
អាណានិគមបារាំង | សហភាពឥណ្ឌូចិន, បញ្ចូលនូវកូសាំងស៊ីន (វៀតណាមខាងត្បូង)
អណ្ណាម (វៀតណាមកណ្ដាល) តុងកឹង (វៀតណាមខាងជើង) កម្ពុជា និងឡាវ ។ |
១៨៨៧គ.ស.-១៩៤៥គ.ស.-១៩៤៥គ.ស. | វៀតណាមបច្ចុប្បន្ន ឡាវនិងកម្ពុជា ។ |
ឯករាជ្យ | វៀតណាម (ជាមួយរដ្ឋដ៏ទៃៗដូចជា សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម | សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (១៩៤៥-១៩៧៦)
រដ្ឋវៀតណាម (១៩៤៩-១៩៥៦) សាធារណរដ្ឋវៀតណាម (១៩៥៦-១៩៧៥នៅវៀតណាមខាងត្បូង) សាធារណរដ្ឋសង្គមនិយមវៀតណាម (១៩៧៦-បច្ចុប្បន្ន) |
វៀតណាមបច្ចុប្បន្ន ។ |
ស្ទើរតែគ្រប់រាជវង្សវៀតណាមទាំងអស់បានដាក់ឈ្មោះ តាមត្រកូលរបស់ស្ដេច មិនដូចពួករាជវង្សចិនទេ ដែលឈ្មោះរបស់រាជវង្សត្រូវបានបង្ហាញ ដោយស្ថាបនិករាជវង្សនិងជារឿយៗប្រើជាឈ្មោះប្រទេស ។
វានៅតែមានបញ្ហាជជែកតទល់គ្នាថាតើរាជវង្ស ហុង បាងគឺពិតជាមែនរឺក៏ជារាជវង្សសំគាល់តំណាងឲប្រទេស ឡាក់ វៀត មុនពេលបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ ។ រាជវង្សថាច់ ទ្រៀវ អតីតលី ង៉ោ ឌិញ ឡេដំបូង លី ថ្រាន់ ហូ ឡេ ម៉ាក់, តៃ សឺន និងង្វៀនជាធម្មតាត្រូវបានចាត់ទុក ដោយពួកអ្នកប្រវត្តិវិទូថាជាក្រុមរាជវង្សផ្លូវការ ។ រាជវង្ស តៃ សឺន របស់ ង្វៀន ហ៊ូ ផ្ទុយមកវិញគឺជាឈ្មោះដែលបង្កើតឡើង ដោយពួកអ្នកប្រវត្តិវិទូដើម្បីចៀសវាងការភាន់ច្រលំ ជាមួយរាជវង្សង្វៀនរបស់ ង្វៀន អាញ់ ។
មើលផងដែរ
[កែប្រែ]- ប្រវត្តិសេដ្ឋកិច្ចវៀតណាម
- នាយករដ្ឋមន្ត្រីវៀតណាម
- ការឈ្លានពានរបស់វៀតណាមខាងជើងនៅឡាវ
- ប្រវត្តិសាស្ត្រចិន-ជីវចលផែនទីលំអិត នៃដែនដីវៀតណាម ដែលបានកាន់កាប់ដោយចិនទាំងស្រុងក្នុងអតីតកាល ។
ឯកសារយោង
[កែប្រែ]- ↑ ខេននី (Kenny), ហិនរី ជេ.(Henry J.) (២០០២). ស្រមោលនាគរាជ:ការតស៊ូបន្តរបស់វៀតណាមជាមួយចិននិងការជំពាក់ជំពិនដល់នយោបាយការបរទេសស.រ.អា.. របស់លោកប្រាសសី (Brassey). ល.ស.ប.អ. 9781574884791. http://books.google.com/books?id=EWWOKb5t5G0C. ទំ. ១៨[តំណភ្ជាប់ខូច].
- ↑ ២,០ ២,១ ខេននី ២០០២, ទ. ២១.
- ↑ ណេហឺ (Neher), ខ្លាខ ឌី (Clark D.); Ross Marlay (១៩៩៥). ប្រជាធិបតេយ្យនិងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍៖ជំនោរនៃការផ្លាស់ប្ដូរ. p. ១៦២.
- ↑ ហ្កឺដ អាល់ប្រិចថ៍ (Gerd Albrecht)៖ ការលើកដីមូលខ្រេខ៥២/៦២៖ការស្រាវជ្រាវថ្មីៗនៃបុរេប្រវត្តិកម្ពុជាតំនភីឌីអ៊ែផ្វ Archived 2020-04-22 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ មរណភាព សាសនទូតកាតូលិក, ខែសីហ១៩០៣, សងខាង ២៥៥-២៥៧, ផ្វ្រេបឺហ្ក អ៊ិម ប្រេសហ្កូ
- ↑ ដាវីដសុន (Davidson), ចឺរ៉េមី អេក.ស៊ី.អ៊ែស. (Jeremy H. C. S.); H. L. Shorto (១៩៩១). ភាសាអាស៊ីខាងត្បូង៖ បទនិពន្ធជាកិត្តិយសដល់អេក.អ៊ែល.ស្ហតតូ (H.L. Shorto). p. ៩៥.
- ↑ បាបារ៉ា វ៉ឺថេម ថាច់មេន (Barbara Wertheim Tuchman) (១៩៨៥). ដំនើរលីលា៖ពីថ្រយទៅវៀតណាម. រោងពុម្ពរ៉េនដុំ, អាយអិនស៊ី ។. p. ២៣៥. ល.ស.ប.អ. 0345308239. http://books.google.com/books?id=v5YlBtzklvQC&pg=PA235&dq=chiang+kai-shek+vietnam+Under+no+circumstances&hl=en&ei=hI4OTZGwIcL98Aasn5iVDg&sa=X&oi=book_result&ct=result&resnum=2&ved=0CCgQ6AEwAQ#v=onepage&q=chiang%20kai-shek%20vietnam%20Under%20no%20circumstances&f=false។ បានយកមក ២០១០-១១-២៨.
- ↑ ឡរី អេក. អេដឌីងតុន (Larry H. Addington) (2000). សង្គ្រាមអាមេរិកនៅវៀតណាម៖ប្រវត្តិសាស្ត្រនិទានខ្លី. កាសែតសាកលវិទ្យាល័យឥណ្ឌាណា. p. ៣០. ល.ស.ប.អ. 0253213606. http://books.google.com/books?id=iF3MG43x--0C&pg=PA30&dq=chiang+kai-shek+vietnam+french+concessions&hl=en&ei=_Y0OTYTpIsL38Aa2_MiwDg&sa=X&oi=book_result&ct=result&resnum=3&ved=0CC0Q6AEwAg#v=onepage&q=chiang%20kai-shek%20vietnam%20french%20concessions&f=false។ បានយកមក ២០១០-១១-២៨.
- ↑ ភិតថឺ ណេវីល (Peter Neville) (2007). ជនជាតិប្រ៊ីតថេននៅវៀតណាម៖ការផ្ដើមនូវមហន្តរាយ ១៩៤៥-៦. កាសែតចិត្តវិទ្យា. p. ១១៩. ល.ស.ប.អ. 0415358485. http://books.google.com/books?id=o1t8-EjWyrgC&pg=PA119&dq=chiang+kai-shek+vietnam+french+concessions&hl=en&ei=_Y0OTYTpIsL38Aa2_MiwDg&sa=X&oi=book_result&ct=result&resnum=8&ved=0CEUQ6AEwBw#v=onepage&q=chiang%20kai-shek%20vietnam%20french%20concessions&f=false។ បានយកមក ២០១០-១១-២៨.
- ↑ វ៉ាន់ ង្វៀន ឌឿង (២០០៨). សោកនាដកម្មនៃសង្គ្រាមវៀតណាម៖បទវិភាគរបស់អ្នករដ្ឋការវៀតណាមខាងត្បូងម្នាក់. ម៉ខ់ផ្វាលេនដ៍ (McFarland). p. ២១. ល.ស.ប.អ. 0786432853. http://books.google.com/books?id=pVNaoUu7veUC&pg=PA21&dq=chiang+kai-shek+vietnam+french+concessions&hl=en&ei=_Y0OTYTpIsL38Aa2_MiwDg&sa=X&oi=book_result&ct=result&resnum=9&ved=0CEoQ6AEwCA#v=onepage&q=chiang%20kai-shek%20vietnam%20french%20concessions&f=false។ បានយកមក ២០១០-១១-២៨.
- ↑ ស្ទ៉េន តូននេសុន (២០១០). វៀតណាមឆ្នាំ១៩៤៦៖សង្គ្រាមចាប់ផ្ដើមយ៉ាងម៉េច. សារព៌តមានសាកលវិទ្យាល័យកាលីផ្វនា. p. ៤១. ល.ស.ប.អ. 0520256026. http://books.google.com/books?id=1I4HOcmE4XQC&pg=PA41&dq=chiang+kai-shek+vietnam+french+concessions&hl=en&ei=_Y0OTYTpIsL38Aa2_MiwDg&sa=X&oi=book_result&ct=result&resnum=2&ved=0CCgQ6AEwAQ#v=onepage&q=chiang%20kai-shek%20vietnam%20french%20concessions&f=false។ បានយកមក ២០១០-១១-២៨.
- ↑ អេលីហ្សាបេថ ចេន អេរីងតុន (១៩៩០). សង្គ្រាមវៀតណាមជាប្រវត្តិសាស្ត្រ៖រៀបរៀងដោយ អេលីហ្សាបេថ ចេន អេរីងតុន និង ប៊ី.ជែ.ស៊ី. ម៉ខ់ខឺឆឆឺ. ក្រុមបោះពុម្ពព្រៃបៃតង. p. ៦៣. ល.ស.ប.អ. 0275935604. http://books.google.com/books?id=yQGqQ3LmExwC&pg=PA63&dq=chiang+kai-shek+vietnam+french+concessions&hl=en&ei=_Y0OTYTpIsL38Aa2_MiwDg&sa=X&oi=book_result&ct=result&resnum=4&ved=0CDIQ6AEwAw#v=onepage&q=chiang%20kai-shek%20vietnam%20french%20concessions&f=false។ បានយកមក ២០១០-១១-២៨.
- ↑ "គ្រាប់ពូជនៃការប៉ះទង្គិច១៩៤៥-១៩៦០នៃសង្គ្រាមវៀតណាម". កន្លែងប្រវត្តិសាស្ត្រ. ១៩៩៩. Retrieved ២០១០-១២-២៨.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ Majcen – ustanovitelj salezijanske družbe v Vietnamu. "Poznamo ga, bil je naš magister in patriarh" (មែជសេន ស្ថាបនិកនៃសង្គមសេលេសៀននៅវៀតណាម ។ ពួកយើងស្គាល់លោក លោកគឺជាគ្រូគង្វាលនិងសម្ដេចសង្ឃរបស់យើង), បាននិយាយដោយ ផ្វ្រ. ចន សម្ដេចសង្ឃ ង្វៀន វ៉ាន់ ថេម ។ មើល៖ Andrej Majcen, Dobrotna božja sled, Zbornik študijskega dneva ob 100-letnici rojstva Rakovnik, 22. oktobra 2005, (អេនដ្រិច មែជសេន ផ្លូវព្រះមេត្តា សៀវភៅសិក្សារាល់ថ្ងៃឆ្នាំទី១០០ នៃកំនើតរបស់លោកនៅ ថ្ងៃរ៉ាក់កូវនីក២២តុលា២០០៥បោះពុម្ពដោយ៖សាលវ៉េ ល្ជូប្លចាណា ២០០៦ ស្លូវ៉េនា ។ ISBN 961-211-354-8
អានបន្ថែម
[កែប្រែ]- ហ៊ីល, ចន អ៊ី. ២០០៣ ។ "ការបកប្រែកំនត់ហេតុជំពូកមួយនៃតំបន់ខាងលិចតាមរយៈហ៊ូ ហានស្ឈូ ។" ការរៀបរៀងពង្រាងលើកទី២ ។ [http://depts.washington.edu/uwch/silkroad/texts/hhshu/hou_han_shu.html[
- ហ៊ីល, ចន អ៊ី. ២០០៤ ។ប្រជាជនភាគខាងលិចវ៉ីលូ 魏略 ដោយអ៊ី ហួន 魚豢៖រឿងរ៉ាវចិនក្នុងសតវត្សទីបីបាននិពន្ធរវាង២៣៩និង២៦៥ គ.ស.។សេចក្ដីព្រាងចារទុកការបកប្រែជាភាសាអង់គ្លេស ។ [១]
- មេសនី, វីលាម ។ ១៨៨៤ ។ តុងកឹង។ ណូរ៉ូនហា & ខូ., ហុងកុង ។
- ង្វៀន ខាច់ វៀន ១៩៩៩ ។ វៀតណាម-ប្រវត្តិសាស្ត្រដ៏យូរលង់។ ហានណូយ ពួកអ្នកបោះពុម្ពផ្សាយគីអូយ ។
- ស្ទ៉េវ៉ិនស៍, ខេថ ។ ១៩៩៦ ។ "អ្នកផ្សងព្រេងចឺស៊ីនៅចិន៖អ្នករត់ពន្ធកាំភ្លើង មន្ត្រីអតិថិជន និងសហគ្រិនជំនួញហើយនិងមេទ័ពក្នុងជួរកងទ័ពអធិរាជចិន ។ ១៨៤២-១៩១៩ ។" ទស្សនាវដ្ដីសាខាហុងកុងនៃសង្គមរាជានិយមជាតិអាស៊ី ។។ ខ្សែ៣២ (១៩៩២) ។ បោះពុម្ពឆ្នាំ១៩៩៦ ។
- ផ្វ្រាន់ស៊ីស ភ្វីតហ្កឺរ៉លដ៍ ។ ១៩៧២ ។ ភ្លើងក្នុងថ្លុក៖ពួកវៀតណាមនិងអាមេរិកនៅវៀតណាម ។ លីតថល, ប្រោន និងកងអនុសេនាធំ ។
- ហុង, ហួង ឌុយ ។ ២០០៥ ។ សំនួរដ៏សាមញ្ញមួយចំពោះអនាគតវៀតណាម ។ ការចេញផ្សាយ វៀត ឡុង ។
- ស្នាក់ការឧត្ដមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន ។ ២០០០ ។ រដ្ឋនៃជនភៀសខ្លួនពិភពលោកឆ្នាំ២០០០៖៥០ឆ្នាំនៃសកម្មភាពមនុស្សធ៌ម-ជំពូក៤៖ការហោះហើរពីឥណ្ឌូចិន (ភីឌីអ៊ែផ្វ)
- ឡេ វ៉ាន់ ហ៊ឺ និង ង៉ោ ស៊ី លាន ។ ដាយវៀត ស៊ុ គី ទាន់ ធូ ។
- ថ្រាន់ ត្រុង គីម ។ វៀតណាម ស៊ុ ឡឿក ។ ទ្រុង តាម ហុក លៀវ ១៩៧១ ។
- ផាម វ៉ាន់ សឺន ។ វៀត ស៊ុ ទាន់ ធូ ។
- ថាយល័រ, ខេថ ដាប់បលយូ ។ កំណើតប្រទេសវៀតណាម ។
- ថ្រាន់ ដាន់ ទៀន ។ ញូង ម៉ៅ ឆ្វៀន វ៉េ ដូយ ហ៊ាត់ ដុង កួ ហូ ឈូ តិច ។
- វ៉ាន់ តៀន ឌុង ។ ដាយ ថាង ម៉ៅ សួន ។
- ប៊ុយ ដៀម ។ ក្នុងមាត់ទ្វារប្រវត្តិសាស្ត្រ ។
- ង្វៀន ទៀន ហុង, ចឺរ៉ូលដ៍ អ៊ែល. ស្ឆិចថឺ ។ ឯកសាររាជវាំង ។
- ផាម ហួន ។ កឿក ត្រៀត ថោយ កាវ ង្វៀន ១៩៧៥ ។
- ហាញ់ ទ្រិញ បៀន ដុង ខ្សែ១និង២ ។ កម្រងកំណាព្យនៃប្រវត្តិដោយប្រជាជនទូកវៀតណាម ។
- ង្វៀន ខាច់ ងុ ។ ងឿន ហ្កុក ដាន់ តុក វៀតណាម ។ ញ៉ុម ងាន គឺ សុ ដៀ ។
- វ៉ាន់ ផូ ហោង ដុង ។ នាន បៀវ លិច សុ វៀតណាម ថូយ គី ១៩៤៥-១៩៧៥ ។ ដាយ ណាម ២០០៣ ។
- ឡេ ឌួន ។ ដេ កឿង កាច់ ម៉ាង មៀន ណាម ។
- ញ៉ាត ទៀន, ដឿង ផាច់, វុ ថាញ់ ធុយ ។ ពួកចោរសមុទ្រនៅឈូងសមុទ្រសៀម ។
- ង្វៀន វ៉ាន់ ហ៊ុយ, ទិម ហ៊ាវ កុង ដុង ឆាម តៃ វៀតណាម ។
តំណភ្ជាប់
[កែប្រែ]- ប្រវត្តិសាស្ត្រវៀតណាមពីសម័យបុរាណ Archived 2011-10-26 at the វេយប៊ែខ ម៉ាស៊ីន.
- ទិន្នន័យប្រវត្តិសាស្ត្រពិភពលោកកាលប្បវត្តិវិទ្យាវៀតណាម Archived 2011-09-04 at the វេយប៊ែខ ម៉ាស៊ីន.
- ប្រវត្តិសាស្ត្រនិងរឿងព្រងដើមដំបូងវៀតណាម ដោយស៊ី.អ៊ែន. ឡឹ (ជាតិអាស៊ី-ទេសភាពនៃអាមេរិកាអាស៊ី)
- តុងកឹង ដោយវីលាម មេសនី
- វៀតណាមមុនអាណានិគម ដោយ អឺនណេសថ៍ ប៊លថ៍ (សាកលវិទ្យាល័យរិឆម៉ុនដ៍)
- សិទ្ធិមនុស្សនៅវៀតណាមឆ្នាំ២០០៦ Archived 2008-11-14 at the វេយប៊ែខ ម៉ាស៊ីន. (អង្គការឃ្លាំមើលសិទ្ធិមនុស្ស)
- សហភាពឥណ្ឌូចិន ច្រកចូលនៅក្នុងវេវចនាសព្វកាតូលិកឆ្នាំ១៩១០អំពីឥណ្ឌូចិន (ការមកដល់ថ្មី) ។
- សមិទ្ធិផលវៀតណាមជាក់ស្ដែង សមូហកម្មនៃឯកសារដែលទាក់ទងនឹងវៀតណាមដ៏ល្អិតល្អន់ (សាកលវិទ្យាល័យថិច ថិចសាស់)
- កិច្ចព្រមព្រៀងសឺណែវ១៩៥៤ Archived 2011-11-29 at the វេយប៊ែខ ម៉ាស៊ីន. អត្ថបទកិច្ចព្រមព្រៀងឆ្នាំ១៩៥៤ដោយ វិនសិនថ៍ ផ្វឺរ៉េរ៉ូ (មហាវិទ្យាល័យ ម៉ោនថ៍ ហូលីយ៉ូខ)
- វៀត-ហុក ធូ-ខ្វាន - វិទ្យាស្ថានសិក្សាវៀតណាម - វៀន វៀត ហុក ភីឌីអ៊ែផ្វមួយចំនួននៃសៀវភៅប្រវត្តិសាស្ត្រវៀតណាម
- នាគនិងព្រេងនិទានវៀតណាម ប្រវត្តិសាស្ត្រនិងវប្បធ៌មវៀតណាមដោយ ដាង ទួន ។
- ឥណ្ឌូចិន - តំនភ្ជាប់ប្រវត្តិសាស្ត្រសម្រាប់ការពាក់ព័ន្ធបារាំងនៅឥណ្ឌូចិន, casahistoria.net
- វៀតណាម - តំណភ្ជាប់ប្រវត្តិសាស្ត្រសម្រាប់ការពាក់ព័ន្ធស.រ.អា.នៅឥណ្ឌូចិន, casahistoria.net
- [http://www.vwam.com/vets/history/vietnam.html/ ប្រវត្តិសាស្ត្រដំបូងនៃវៀតណាម
] Archived 2011-06-04 at the វេយប៊ែខ ម៉ាស៊ីន. - ដើមកំនើតនៃឈ្មោះវៀតណាម
- សង្គ្រាមអាមេរិកាំង៖ស.រ.អា.នៅវៀតណាម Archived 2006-12-16 at the វេយប៊ែខ ម៉ាស៊ីន. - កម្មវិធីព៌ណផ្កាឈូក ខ្សែអាត់ឯកសារលើខ្សែដែលបញ្ចូលប្រវត្តិសាស្ត្រវៀតណាមខ្លីៗ
- ផ្វាង វ៉ាន់ ឈី, ទុ ថាច់ ដាន់ ដេន កុង សាន Archived 2011-10-27 at the វេយប៊ែខ ម៉ាស៊ីន.
- ផ្វាង វ៉ាន់ ផ្វាន, ហ្កៀត នឿក ត្រុង បៀន កា Archived 2011-10-27 at the វេយប៊ែខ ម៉ាស៊ីន.
- ផ្វាង វ៉ាន់ ឈី, ត្រាម ផ្វា ឌួ ណូ ត្រិន ដាត បាក់ Archived 2011-10-27 at the វេយប៊ែខ ម៉ាស៊ីន.
- ង្វៀន ថាញ់ ហ្កៀង, តឿង នៀម កុន ដឿង ផាន់ ឈូ ទ្រិញ Archived 2011-10-27 at the វេយប៊ែខ ម៉ាស៊ីន.
|
|
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូច
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីមករា 2023
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- CS1 errors: dates
- Pages using ISBN magic links
- Pages using duplicate arguments in template calls
- អត្ថបទមានតំណត្រូវការអសង្ស័យកម្ម
- អត្ថបទទាំងអស់ជាមួយការថ្លែងគ្មានប្រភព
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីខែធ្នូ២០០៧
- Articles with hatnote templates targeting a nonexistent page
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីខែមេសា២០១០
- ប្រវត្តិសាស្ត្រវៀតណាម