អ្នកប្រើប្រាស់:Tur sc
រូបថតដែលគេបានបង្កើតដំបូងគេគឺនៅក្នុងឆ្នាំ១៨២៦[១]ដោយជនជាតិបារាំងឈ្មោះចូសេប នេសេបប៉រ នីហ្វ(Joseph Nicéphore Niépce)[២]។
ដើមកំនើតនៃពាក្យរូបថត
[កែប្រែ]ពាក្យរូបថតគឺមកពីភាសាក្រិច ផូ(phōs) មានន័យថាពន្លឺ ក្រាហ្វិន(gráphein)មានន័យថាគូស។ ពាក្យនេះត្រូវបានបកប្រែដោយលោកចន ហើស្សែល(John Herschel)នៅឆ្នាំ១៨៣៩។
បច្ចេកវិទ្យាដំបូង
[កែប្រែ]រូបថតបានបង្កើតឡើងដោយសារការផ្សំរវៀងបច្ចេកវិទ្យាផ្សេងៗ។រូបថតដំបូងគឺត្រូវបានបង្កើ់តឡើងដោយអ្នកទស្សនវិទូជនជាតិចិនឈ្មោះមូ ទី(Mo Ti )និងអ្នកគណិតសាស្រ្តជនជាតិក្រិចឈ្មោះអារីស្តល(Aristle)និងអេឃ្លីត(Euclid)បានបង្ហាញពីកែវរបស់កាម៉ាសំរាប់ថតនៅស.វទី៤និងទី៥នៃBCE។[៣][៤]ហើយនៅស.វទី៦ អ្នកគណិតសាស្រ្តប្រទេសប៊ីសង់បានប្រើកាម៉ារ៉ាអប់ស្កូរ៉ា(camara obcura)នៅក្នុងការពិសោធន៍របស់គាត់[៥]អប អាល ហៃដាម (Ibn al-Haytham) (Alhazen)នៅឆ្នាំ៩៦៥ដល់ឆ្នាំ១០៤០បានសិក្សាអំពីកាម៉ារ៉ា អប់ស្កូរ៉ានិងកែវថតរបស់កាម៉ារ៉ា[៤][៦] អាលប៊ឺតូស(Albertus Magnus)បានរកឃើញប្រាក់និងនីត្រាតនៅឆ្នាំ១១៩៣និងឆ្នាំ១២០៦ ។ ចកហ្វេប្រ៊ីខៀសបានរកឃើញមាសនិងក្លូរីន។ដានីលបានបង្ហាញពីសន្ទះនៅក្នុងកាម៉ារ៉ានៅឆ្នាំ១៥៦៨។ វាលហិល ហូមប៊ឺហ្គបានបង្ហាញវិធីដែលព្លឺធ្វើអោយភាពងងឹតខ្លះនៃគីមីនៅឆ្នាំ១៦៩៤។ប្រលោមលោក ហ្គីបផាថៃ(Giphantie)បានបង្ហាញនូវអ្វីដែលគេបានបកប្រែដូចជារូបថត។
ប្រវត្តិសាស្រ្តបន្ទាប់របស់រូបថត
[កែប្រែ]ភាពមានតែមួយព៌រ
ការថតរូបថតដំបូង(បន្ទាប់មកត្រូវបានបំផ្លាញ)គឺជារូបភាពដែលបានផលិតនៅឆ្នាំ២៨២៦[៧] ដោយអ្នកវិទ្យាសាស្រ្តជនជាតិបារាំងឈ្មោះជួសេ នេប៉រ នីហ្វ (Joseph Nicéphore Niépce)។ រូបថតរបស់គាត់ត្រូវបានធ្វើអំពីផ្ទាំងសំនររលោងដែលព័ទ្ធ ទៅដោយតេលសិលាដែលក្លាយពី ការរំលាយនៅក្នុងប្រេងកាតស។ កាកប្រេងកាតរឹងហាលពន្លឺថ្ងៃ។វត្ថុមិនរឹងត្រូវបានសំអាតចោលហើយបន្ទះស្ពាន់យកទៅធ្វើជារូបថតនិងពន្លឺនៃកាកប្រេងកាតនិងព៌ណខ្មៅនៃសំនរ។ [៨]នីហ្វបានចាប់ផ្ដើមការពិសោធជាមួយប្រាក់់ជាច្រើនដោយពឹងផ្អែកជូហានហិនរិចស្កល្ស(Johann Heinrich Schultz)បានរកឃើញប្រាក់លាយនីត្រាត(AgNO3)បានបំបាត់ភាពងងឹត។ [៩]នៅក្នុងការសហការរបស់លោកនីហ្វ(Niépce)និងលោកលៀសដាហ្គឺរី(LouisDaguerre) នៅទីក្រុងបារីស បានរកឃើញសារះសំខាន់របស់ប្រាក់។ [១០]នៅឆ្នាំ១៨៣៣នីហ្វបានស្លាប់ដោយត្រូវគេវាយដំអំលុងពេលគាត់បានទៅកត់ត្រានៅដាហ្គឺរី(Daguerre)។នៅពេលដែលគាត់មិនទាន់ក្លាយជាអ្នកវិទ្យាសាស្រ្តដាហ្គឺបានធ្វើវិភាគទានពីរលើកដើម្បីជួយក្នុងការស្រាវជ្រាវ។គាត់បានរំលាយប្រាក់ដំបូងជាមួយចំហាយអ៊ីយ៉ូដមុននិងដុតហើយបន្ទាប់មកលាយចំហាយបារតនៅពេលដែលរូបថតបានធ្វើរួចដែលជារូបថតមិនទាន់ឃើញច្បាស់។ការលាងរូបថតជាមួយទឹកអំបិលដើម្បីបានរូបភាព។នៅខែមករាឆ្នាំ១៨៣៩ដាហ្គឺរីបានផ្សាយនូវអ្វីដែលគាត់បានប្រើបា្រក់លាយនិងទង់ដែងបង្កើតរូបថតដែលគេហៅថាប្រភេទដាហ្គឺរីហើយនិងបង្ហាញនូវរូបថតដំបូង។[១១]រដ្ឋាភិបាលបារាំងបានទិញរូបថតដំបូងភ្លាមៗ(នៅថ្ងៃទី១៩ខែសីហាឆ្នាំ១៨៣៩)ហើយបានផ្សព្វផ្សាយជាកម្មសិទ្ធ។នៅក្នុងឆ្នាំ១៨៣២អ្នកវិចិត្តករប្រទេសបារាំងហើយនិងអ្នកវិទ្យាសាស្រ្តហឺខោលហ្លរិនបានបង្កើតរូបថតស្រដៀងគ្នាជាច្រើន។បន្ទាប់ពីអានអំពីវិទ្យាសាស្រ្តរបស់ដាហ្គឺរីលោកហ្វកថាលបុត(FoxTalbot)បានបង្កើតរូបថតរបស់គាត់បានយ៉ាងល្អនៅក្នុងឆ្នាំ១៨៣៩គាត់បានមានឈ្មោះល្បីជាអ្នកជាអ្នកជួសជុលដោយលោកចនហឺសែលដែលជាដារាវិទូបានបង្ហាញយ៉ាងពិតប្រាកដថាពិតជាល្អដែលរំលាយប្រាក់និងចំ ហាយអំបិល។បន្ទាប់ពីឆ្នាំនោះហឺសែលបានបង្កើតកែវថតរូបដំបូង។
នៅឆ្នាំ១៨៤០តាលបុត(Talbot)មិនដូចប្រភេទដាហ្គឹរី ប្រភេទនេះថ្មីនេះត្រូវបានផ្ដិតឡើងជារូបថត ដែលដូចហ្វិម(film)សព្វថ្ងៃ។ការថតដោយកែវបានយកទៅប្រើប្រាស់ដូចគ្នាជាមួយ រូបថតមុននៅថ្ងៃនោះហើយបានទទួលគុណភាពល្អនិងច្បាស់នៅពេលផ្ដិត។ នេះជាការរកឃើញដំបូងសំរាប់ទេសភាពពីព្រោះវាមើលទៅហាក់បីដូចជារូបភាពនេះទន់ ជាការពិតណាស់ ការថតពិតជាមានសារៈសំខាន់នៅក្នុងទុកជាឯកសាររឺក៏ជាការសំអាងនៅ
អ្វីមួយ ហើយវាមានភាពងាយស្រួលក្នុងការដឹង ថាតើរូបនេះគេចង់និយាយអំពីអ្វី ហើយគេធ្វើការសំគាល់ទៅលើវា ថាគេថតនៅសម័យណា នៅពេលណា នៅកន្លែងណា ប៉ុន្មានឆ្នាំហើយ។ថាបូត(Talbot)[១២] បានប្រើវិធីនេះដែលជារបស់ខ្លូន។គត់បានចំនាយពេលសំរាកស្រាវរហូតគាត់បាត់បង់ជីវិត។បន្ទាប់ពីចចអេសមេន(George Eastman) បានរកឃើញផលិតផលរបស់លោក ថាលបូតម្ដងទៀត ដែលជាបច្ចេកវិទ្យាដំបូងដែលបានប្រើហ្វីមការម៉ារ៉ានៅថ្ងៃនេះ។ហ៊ីភភូលីត បាយ៉ាដ(Hippolyte Bayard)បានបង្កើតវិធីធ្វើរូបថតផងដែរប៉ុន្តែបានពន្យាពេលវាហើ់យមិនបានរៀបំថ្មីដើម្បីស្រាវជា្រវ។នៅឆ្នាំ១៨៣៩ចនហឹសែលបានបង្កើតកែវដំបូងសំរាប់ថតរូប ប៉ុន្តែការបង្កើតរបស់គាត់មានការលំបាកក្នុងការផលិត។ ស្លូវិនចានីស្ស ផូហា(Janez Puhar)បានបង្កើតរូបថតដោយកែវថតរូបនៅក្នុងឆ្នាំ១៨៤១ ដែបានរៀបចំម្តងទៀតនៅថ្ងៃទី១៧ ខែមិថុនាឆ្នាំ១៨៥២នៅក្នុងទីក្រុងបារីសដោយ Académie Nationale Agricole, Manufacturière et Commerciale។[១៣]ហើយនៅក្នុងឆ្នាំ១៨៤៧បងប្អូនជីដូនមួយរបស់NicephoreNiépceដែលជាអ្នកគីមីវិទ្យាឈ្មោះនិហ្វអេសធីវិចថរ(NiépceSt.Victor)ការរកឃើញរបស់គាត់ក្នុងការបង្កើតម៉ាស៊ីនថតជាមួយនិងតលូទកាសរ។ បងប្រុសរបស់ភីលេដេលភា(Philadelphia)និងចនវីភលបូស្ទូនបានរកឃើញកែវថតរូបនៅអំឡុងឆ្នាំ១៨៤០។ការថតនៅ សម័យមុនវាគ្មានពណ៏ទេ តែនូវនាសម័យនោះការថត និងសម័យ
ថ្មីនេះមានភាពខុសគ្នា តែសម័យថ្មីគេនិយមរូបពីសម័យមុន ដែលធ្វើអោយពួកគេមានការចាប់អារម្មណ៏[១៤]នៅឆ្នាំ១៨៥១ភីលេដេលភាបានរកឃើញcollodionprocess។[ត្រូវការអំណះអំណាង]អ្នកថតរូបនិងអ្នកនិពន្ធក្រោយបានប្រើកាម៉ារ៉ានេះ។[ត្រូវការអំណះអំណាង]
ហឺបឺតបូវយឺបឹកិលិយ(HerbertBowyerBerkeley)បានពិសោធន៍និងជាតិអន្ធឹលភ្នែករបស់គាត់បន្ទាប់ពីសាមាន(Samman)បានបង្ហាញគំនិតក្នុងការបន្ថែមdithioniteទៅការបង្កើនពន្លឹ។បឺកិលិយបានរកឃើញការបន្ថែមនៃsulfiteដើម្បីស្រូបយកsulfurdioxideបានអោយពីសារធាតុគីមីដែលមិនតំរូវនៅក្នុងការបង្កើត។នៅក្នុងឆ្នាំ១៨៨១គាត់បានបង្ហាញការរកឃើញរបស់គាត់។រូបមន្តរបស់លោកបឺកិលិយsulfiteនិងអាស៊ីតនៃក្រូចឆ្មា។គេបន្ថែមអាម៉ូញាក់មុនប្រើដើម្បីធ្វើរូបមន្តទឹកក្បុង។រូបមន្តថ្មីត្រូវបានលក់ដោយក្រុមហ៊ុនផ្លាទីនូថាយ(Platinotype)នៅក្នុងទីក្រុងឡុង។[១៥]នៅស.វទី១៩ការពិសោធន៍ជាមួយស៊ីនុយសូអ៊ីតនៃម៉ាស៊ីនថតបានក្លាយជាទ្រព្យសម្បត្តិយ៉ាងអស្ចារ្យ។អ្នកថតរូបថ្មីរបស់អាឡឺម៉ង់ឈ្មោះដិដរលិលីនដាល(TheodoreLilienthal)បានទទួលជោគជ័យយ៉ាងពេញលេញនៅឆ្នាំ១៨៨១អំពីLambert Processរបស់គាត់នៅក្នុងភាគខាងកើតនៃLouisiana។
ភាពពេញនិយម
[កែប្រែ]ប្រភេទដាហ្គឺរីមានភាពពេញនិយមនៅក្នុងការថតរូបដែលមានការស្រម៉ៃនៅក្នុងអំឡុងពេលIndustrial Revolution។[ត្រូវការអំណះអំណាង]ការទាមទានេះមិនអាចជួបនិងអោយតំលៃដោយប្រេងសំរាប់គូសដើម្បីបង្កើនគុណភាពរូបថត។ នៅឆ្នាំ១៨៤៧ ចំនួនការឆ្នៃប្រឌិតដោយកាម៉ារ៉ាSergei Lvovich Levitskyដែលមានការសំខាន់ក្នុងការធ្វើអោយកាម៉ារ៉ាកាន់តែល្អ។ការផ្លាស់ប្ដូរនេះមានឥទ្ធិពលលើការឆ្នៃរូបភាពសំរាប់ទស្សវត្សនេះនិងបន្តរហូតបានឃើញអ្វីថ្មីសំរាប់អោយអ្នកជំនាញថតរូបប្រើនៅថ្ងៃនេះ។អំឡុងពេលនៅប៉ារីសវ Levitskyបានក្លាយជាអ្នកថតរូបដំបូងដោយគូររូបមនុស្សនៅក្នុងដោយគួរអោយឆ្ងល់និងព្រឹត្តិការណ៍ផ្សេងៗ។ [ត្រូវការអំណះអំណាង] រូហ្គឺ ហ្វិនតុន(Roger Fenton)និងភីលីហ្វ ហេនរី ដេឡាម៉ូត(Philip Henry Delamotte)បានជួយបង្កើតវិធីថ្មីដើម្បីផ្ដិតយកព្រឹត្តិការណ៍ជាច្រើន ដំបូងគឺរូបថតសង្គ្រាមនៅ Crimean ទីពីរគឺរូបថតអំពីការស្ថាបនានៃThe Crystal Palaceនៅទីក្រុងឡុង(London) ។ មានរូបថតជាច្រើននៅស.វទី១៩បានបង្កើតត្រឹមត្រូវមានក្បាច់រចនាយ៉ាងស្អាតរបស់ទាសភាពនិងស្ថាបត្យកម្ម។នៅឆ្នាំ១៨៤៩ រូបភាពដែលបានបង្កើតដោយLevitskyដែលមានទស្សនទៅCaucasusដែលបានបង្ហាញដោយអ្នកបង្កើតកែវឧបទិចជនជាតិប៉ារីសChevalierនៅទីក្រុងប៉ារីសដែលបានផ្សព្វផ្សាយជាសាធារណលើកទីពីរនូវកែវកាម៉ារ៉ា។រូបថតទាំងនេះបានទទួលមេដាយមាសដែលជារង្វាន់ដំបូងសំរាប់រូបថត។[ត្រូវការអំណះអំណាង]នៅក្នុងឆ្នាំ១៨៤៩នោះផងដែរ St. Petersburg ស្ទូឌីយ៉ូរបស់រូស៊ីបានដាក់គំនិតរបស់ Levitsky ដំបូងដើម្បីថតនៅក្នុងស្ទូឌីយ៉ូដោយប្រើភ្លើងអគ្គិសនីដើម្បីជំនួយពន្លឺថ្ងៃ។គាត់បាននិយាយថាខ្ញុំដឹងថាការប្រើពន្លឺអគ្គិសនីសំរាប់ជំនួយការថតនោះមិនធា្លប់មានការសាកល្បងពីមុនឡើយវាគឺជាអ្វីដែលថ្មីដែលនិងអាចអោយអ្នកថតរូបប្រើប្រាស់វាបាន ពីព្រោះវាមានភាពងាយស្រួល។[ត្រូវការអំណះអំណាង]នៅឆ្នាំ១៨៥១ការតាំងពិពរ៌នៅទីក្រុងប៉ារីស រូបថតរបស់Levitskyបានទទួលមេដាយមាស។[ត្រូវការអំណះអំណាង]នៅឆ្នាំ១៨៥១នៅក្នុងប្រទេសអាមេរិចបានផ្សាយអំពី daguerreotypist Augustus Washingtonដែលមានតំលៃចាប់ពី៥០សេនទៅ១០ដុល្លា។ .[១៦]ទោះបីជាdaguerreotypesស្រួយនិងពិបាកចម្លង។អ្នកថតរូបនៅតែបន្តស្រាវជា្រវក្នុងការចម្លងជាច្រើន ហើយថោកដែលធ្វើអោយត្រលប់ទៅប្រើប្រាស់ម៉ាស៊ីនថត Talbot។នៅទីបំផុតម៉ូតphotographicprocessបានមកជាបន្តបន្ទាប់ហើយបង្កើនភាពរីកចំរើននៅ២០ឆ្នាំមុន។នៅឆ្នាំ១៨៨៤GeorgeEastmanនៅRochester,NewYorkបានបង្កើតរូបថតស្ងួតរីរូបថតដោយប្រើហ្វីមជំនួសផ្ទាំងរូបថតធំៗពីមុនដូច្នេះអ្នកថតរូបងាយស្រួលប្រើប្រាស់វា។នៅខែកក្កដាកាម៉ារ៉ាកូដាក(Kodak)របស់អេសមាន (Eastman) បានឈានចូលទៅក្នុងទីផ្សារនិងមានពាក្យស្លោកថា”ពេលដែលអ្នកចុចបុតុងយើងនិងចាប់យក”។ឥលូវយើងអាចថតរូបនិងបំបាត់នូវភាពស្មុគស្មាញផ្សេងៗ ក្នុងការទំនាក់ទំនងផ្សេងៗ ហើយរូបថតបានលក់នៅក្នុងទីផ្សាជាច្រើននៅឆ្នាំ១៩០១ដែលមានការណែនាំអំពី KodakBrownie។នៅស.វទី២០កាម៉ារ៉ាកាន់តែទំនើបនិងរហ័សដូចជាសេវាកម្មជំនួញ។អ្នកប្រើចុងក្រោយផ្ដល់សំភារៈទុកសំរាប់ត្រឹមតែ២០%សំរាប់ធ្វើទុន។សំរាប់អ្នកថតរូបហ្វីលខ្មៅសបានផ្លាស់មកប្រើកាម៉ារ៉ាលិកា(Leica)នៅឆ្នាំ១៩២៥[ត្រូវការអំណះអំណាង]។ ម៉ាស៊ីនស្កេនដំបូងគេបានបង្កើតនៅឆ្នាំ១៩៥៧ដែលរកឃើញដោយRussell A. Kirsch,ជាកុំព្យូទ័រសំរាប់ផ្ដិតរូបភាពនៅ National Institute of Standards and Technology. គាត់បានបង្កើតប្រព័ន្ធខ្សែសំរាប់ភ្ជាប់រូបភាពទៅ ក្នុងកុំព្យូទ័រហើយរូបភាព ដំបូងនោះគឺ ជាកូនប្រុសរបស់គាត់ Walden Kirsch. រូបថតមានទំហំ 176x176 pixels.[១៧]
ព៌រនៃរូបថត
[កែប្រែ]ទោះបីជាព៌ណនៃរូបថតត្រូវបានគេរកឃើញនៅក្នុងស.វទី១៩ការពិសោធន៍បានបង្ហាញនៅក្នុងរូបភាពបណ្ដោះអាសន្នប្រសើជាងធ្វើជារូបភាពពិតលើសពីនេះទៅទៀតនៅឆ្នាំ១៨៧០អ្វីដែលគេធ្វើបានមនអាចស្គាល់ពន្លឺក្រហមរឺបៃតងឡើយ។រូបថតដែលមានព៌រដំបូងបានបន្ថែមនូវចំរៀកសំពត់នៅឆ្នាំ១៨៦១ដោយScottishដែលជាអ្នកចូលចិត្តរូបថតឈ្មោះJames Clerk Maxwell.[១៨] ជាវិធីដែលយកទៅប្រើសំរាប់ធ្វើរូបថតនៅឆ្នាំ១៨៦២ដោយអ្នកវិទ្យាសាស្រ្តជនជាតិបារាំងពីរនាក់Louis Ducos du Hauronនិង Charles Cros.[១៩]ការប្រើវិធីនេះដើម្បីធ្វើហ្វីមព៌ណប្រាក់ទៅជាព៌ណបៃតងនិងព៌ណទឹកក្រូចដែលបានរកឃើញនៅឆ្នាំ១៨៧៣និង១៨៨៤ដោយHermannW.Vogel,ប៉ុន្តែព៌ណក្រហមមិនអាចបង្កើតបានទេរហូតដល់ជិតស.វទី២០។ការប្រើប្រាស់រូបថតមានព៌ណគ្រាប់Autochrome,មិនមាននៅតាមទីផ្សារហូតដល់ឆ្នាំ១៩០៧។ហើយវាអាស្រ័យទៅលើប្រភេទកាម៉ារ៉ាដែលកំពុងប្រើpotato starch។កាម៉ារ៉ាដែលមានពន្លឺក្រហម បៃតង ខៀវបានខ្លាយទៅជារូបថតដែលមានអត្ថន័យ។ផ្ទាំងរូបថតបានមានការរីកចំរើននិងពេញនិយមដែលមានទេសភាពនិងផ្ទុកនូវព័ណដើមទាំងស្រុង។ប្រភេទរូបភាពមានព៌ណដទៃទៀតដូចជារូបភាពដែលមានព៌ណចែកដាច់ពីគ្នារបស់លោកSergei Mikhailovich Prokudin-Gorskiiដែលមានបីព៌ណដូចជា ក្រហម បៃតង និងខៀវ។នេះគឺជាម៉ាស៊ីនពិសេសសំរាប់បង្ហាញប៉ុន្តែនៅពេលដែលផ្ដិតគឺមានលទ្ធផលល្អ។ការប្រមូលកែវថតរបស់គាត់ត្រូវបានទិញដោយទ្រព្យសម្បត្តិរបស់គាត់Library of Congress នៅឆ្នាំ១៩៤៨ ហើយអាចប្រើនៅក្នុងកាម៉ារ៉ាឌីយីថល។
ភាពជឿនលឿននៃកាម៉ារ៉ាឌីយីថល
[កែប្រែ]ការ ឧបករណ៍សំរាប់ផ្ទុក(charge-coupled device) (CCD)គឺមានសារសំខាន់ក្នុងការបង្កើតកាម៉ារ៉ាឌីយីថល[ត្រូវការអំណះអំណាង]។វាត្រូវបានបង្កើតនៅឆ្នាំ១៩៦៩ដោយWillard Boyle និង George E. Smith at AT&T Bell Labs។ កន្លែងពិសោធន៍កំពុងតែបង្កើតកាម៉ារ៉ានៅលើទូរស័ព្ទ(Picturephone)និងបង្កើតmemory។ គំនិតពីរនេះត្រូវបានរកឃើញដោយBoyle និង Smith ជាអ្នកមានគំនិតឆ្នៃប្រឌិតបង្កើតនូវអ្វីដែលក្រុមពួកគេបង្កើតគឺ'Charge "Bubble" Devices'។ការប៉ិនប្រសព្វក្នុងការបង្កើតរបស់ពួកគេបានផ្ទេររហូតនៃពាក់កណ្តាលរង្វង់។
- 1973 - Fairchild Semiconductorគេបានបង្កើតរូបថតយ៉ាងធំពីCCD chipដែលមានទំហំ100បន្ទាត់ដេកនិង100បន្ទាត់ឈរ[ត្រូវការអំណះអំណាង].
- 1975 - Bryce Bayer of Kodak បានបងកើតBayer filter ជាគំនូដែលមានភាពលំអតូចៗសំរាប់ព៌ររូបភាពរបស់CCD
- 1986 - អ្នកវិទ្យាសាស្រ្តKodakបានបង្កើតនៅមុនគេលើពិភពលោកmegapixel។ webបានក្លាយជាពេញនិយមដែលផ្ទុកនិងចែករំលែករូបថតដែលមានតាំងពីដំបូងដាក់នៅវិបសាយដោយ Tim Berners-Leeនៅឆ្នាំ១៩៩២(ជារូបថតនៃក្រុមផ្ទះ(CERN) Les Horribles Cernettes)។សព្វថ្ងៃនេះវិបសាយដែលល្បីមានFlickr, Picasa និង PhotoBucket ដែលត្រូវបានប្រើដោយមនុស្សរាប់លាននាក់និងចែករំលែករូបភាពរបស់ពួកគេ។
Coordinates: 11°32′58″N 104°55′04″E / 11.54944°N 104.91778°E
សារមន្ទីរទួលស្លែង
[កែប្រែ]សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬសារមន្ទីរទួលស្លែង គឺជាសារមន្ទីរមួយនៅទីក្រុងភ្នំពេញ សម្រាប់ចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ទីនេះជាអតីតមន្ទីរសន្ដិសុខ២១ (ហៅកាត់ថា «ស.២១») នៃរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយប៉ុល-ពត (ឈ្មោះដើម សាឡុតស) ពេលខ្មែរក្រហមឡើងកាន់អំណាាចនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ មន្ទីរស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និង សម្លាប់ក្រោយពេលបានបំពេញ សំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់។ ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បក្សនិងរដ្ឋបានរៀបចំប្រមូលផ្ដុំវត្ថុតាងដែលមាននៅក្នុងមន្ទីរស២១ ដូចជា រូបថត ហ៊្វីល សំណុំឯកសារសេចក្ដីសារភាពជនរងគ្រោះសម្ភារៈធ្វើទារុណកម្ម ខ្នោះកងជើងនិងសាកសពជនរងគ្រោះចំនួន១៤នាក់(ក្នុងនោះមានស្រ្ដីចំនួន១នាក់)តាំងជាពិពណ៌ជូនភ្ញៀវជាតិនិងអន្ដរជាតិទស្សនា។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានបើកទ្វារនៅថ្ងៃដែលតុលាការប្រជាជនបដិវត្តន៍កម្ពុជាបើកសវនាការកាត់ទោសមេដឹកនាំ កម្ពុជាប្រជាធិបតេយ្យ ប៉ុល-ពត អៀង-សារី និង ខៀវ-សំផន (នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ១៩៧៩)។ អតីតមន្ទីរស២១មានទំហំ៦០០មx៤០០ម មានព្រំប្រទល់ខាងជើងទល់នឹងមហាវិថីព្រះនរោត្តមសីហនុ ខាងត្បូងទល់នឹងមហាវិថីម៉ៅសេទុង ខាងកើតទល់នឹងមហាវិថីព្រះមុនីវង្ស ខាងលិចទល់នឹងផ្លូវលេខ១៦៣ ហ៊ុំព័ន្ធដោយរបងស័ង្កសីពីរជាន់រាយលួសបន្លាយ៉ាងស្អេកស្កះពីលើ។ គ្រឹះស្ថានសិក្សាពីរគឺសាលាបឋមសិក្សាទួលស្លែងនិងវិទ្យាល័យទួលស្វាយព្រៃដែលស្ថិតនៅក្នុងតំបន់នៃការហ៊ុំព័ន្ធតំបន់នោះ ពួកវាបានធ្វើរបងស័ង្កសីមានលក្ខណៈដូចគ្នាហ៊ុំព័ទ្ធគ្រឹះស្ថានទាំងពីរនេះមួយជាន់ទៀតដែលមានព្រំប្រទល់របងខាងកើតទល់នឹងផ្លូវលេខ១១៣ ខាងលិចទល់នឹងផ្លូវលេខ១៣១ ខាងជើងទល់នឹងផ្លូវលេខ៣២០ ខាងត្បូងទល់នឹងផ្លូវលេខ៣៥០។ការហ៊ុំព័ន្ធនេះធ្វើនៅក្រោយពេលបណ្ដេញប្រជាជនចេញពីភ្នំពេញ អោយទៅតំបន់ព្រៃភ្នំ ឬ ជនបទដាច់ស្រយាលរស់នៅជាភាពទាសករប្រៀបដូចជា គុកគ្មានជញ្ជាំង។ អគារទាំង៤នៃវិទ្យាល័យដែលមានបន្ទប់ថ្នាក់រៀនត្រូវបានពួកមន្ទីរស២១ ប្រែក្លាយជាបន្ទប់តូចៗដែលមានប្រវែង២មx០.៨០ម សំរាប់ឃុំឃាំងអ្នកទោសម្នាក់ៗ។ ខាងមុខអគារពាសដោយលួសបន្លាជាក្រឡាចក្រត្រង្គដើម្បីការពារកុំអោយជនរងគ្រោះធ្វើអត្តឃាតដោយលោតពីលើចុះមកក្រោម។ ដោយឡែកនៅឆ្នាំ១៩៧៧~៧៨ អគារ "ក" បានរៀបចំជាបន្ទប់ទំហំ៦មx៤មមានបង្អួចឃាំងដោយចំរឹងដែកយ៉ាងរឹងមាំ និងពាសដោយកញ្ចក់ការពារកុំអោយសំរែកឈឺចាប់នៃជនរងគ្រោះលឺចេញមកក្រៅនៅពេលធ្វើទារុណកម្មម្ដងៗ។ អគារ "ក" សំរាប់ឃុំឃាំងកម្មាភិបាលដែលត្រូវបានចោទប្រកាន់ជា អ្នកប្រឆាំង អង្គការបដិវត្តន៍មានរបបគ្រែដេក ភួយខ្នើយ កន្ទេល។ រីឯកេសដែក និង ប៊ីដុងជ័រ សំរាប់ជនរងគ្រោះប្រើប្រាស់អោយការន្ទោរបង់។ អគារ "ខ គ និង ឃ" ជាន់ខាងក្រោមខណ្ឌជាបន្ទប់តូចៗសង់ពីឥដ្ឋ ជាន់ទី២បន្ទប់អំពីឈើ ជាន់ទី៣បន្ទប់ឃុំឃាំងរួមគ្នា។
ផ្នូរសាកសពចំនួន១៤ គឺសាកសពជនរងគ្រោះ ដែលបានរកឃើញដោយកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សាកសពមានសភាពហើមរលួយមិនអាចមើលស្គាល់ឡើយ បានសែងយកមកកប់នៅខាងមុខ អគារ "ក" ។ សាកសពទាំង១៤នាក់ ក្នុងនោះមានសាកសព១នាក់គឺនារី។ ពួកស២១បានសំលាប់ជនរងគ្រោះទាំងអស់នេះជាចុងក្រោយបង្អស់មុនពេលពួកវារត់គេចភៀសខ្លួនចេញទៅ។
បង្គោលឈើសំរាប់សិស្សានុសិស្សធ្វើលំហាត់កីឡា ត្រូវបានធ្វើជាកន្លែងសំរាប់ធ្វើទារុណកម្មសួរចំលើយ ដោយចងដៃជនរងគ្រោះទាំងពីរទៅក្រោយហើយទាញឡើងខ្ពស់ទៅលើរួចទំលាក់ចុះមកក្រោមជាច្រើនលើកជាច្រើនសាររហូតជនរងគ្រោះសន្លប់បាត់ស្មារតី ទើបពួកវាយកជនរងគ្រោះជ្រមុជក្បាលចូលទៅក្នុងពាងដែលមានទឹកសំអុយដើម្បីអោយមានស្មារតីឡើងវិញរួចសួរចំលើយបន្ដទៀត។
ដើម្បីរក្សាសន្ដិសុខ និង ចាត់ចែងការងារផ្ទៃក្នុងមន្ទីរស២១ និងសាខានានា ពួកកម្ពុជាប្រជាធិបតេយ្យ បានប្រើប្រាស់កំលាំងបុគ្គលិកនៅក្នុងឆ្នាំ១៩៧៦ មានចំនួន១៦៨៤នាក់ ចែកចេញជា៣អង្គភាពគឺៈ មន្ទីរស២១(ទួលស្លែង) មន្ទីរស២១ ក(នៅតាខ្មៅ) មន្ទីរស២១ ខ(នៅព្រៃស ខាងលិចក្រុងភ្នំពេញខណ្ឌដង្កោ ខេត្តកណ្ដាល) ជាកន្លែងផលិតគ្រឿងកសិកម្មផ្ដល់អោយមន្ទីរស២១។ មន្ទីរនិងសាខាទាំងអស់នេះ ស្ថិតនៅក្រោមឪវាទក្រសួងការពារប្រទេសនិងមជ្ឈឹមបក្ស ប៉ុលពត ផ្ទាល់ដែលមានគណៈអចិន្រ្ដៃយ៍មជ្ឈឹមបក្សជាជំនួយការម្នាក់និងជាអ្នកទទួលខុសត្រូវគឺឈ្មោះ កាំងហ្គេកអ៊ាវ ហៅ ឌុច ជាតិខ្មែរ ស្រុកកំណើតនៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរសាស្រ្ដាចារ្យ។ ឈ្មោះឌុចគឺអតីតប្រធានមន្ទីរស២១។
ប្រវត្តិ
[កែប្រែ]ដើមឡើយទីនេះគឺជាវិទ្យាល័យចៅពញ្ញាយ៉ាត តែត្រូវពួកខ្មែរក្រហមយកធ្វើជាមន្ទីរឃុំឃាំងនិងសួរចម្លើយ នៅខែសីហាឆ្នាំ១៩៧៥ គឺរយៈពេល៤ខែក្រោយពេលពួកខ្មែរក្រហមឡើងកាន់អំណាច។ ចំនួននេះមិនបានរាប់បញ្ចូលកុមារតូចៗដែលពួកវាបានសំលាប់ផងទេ។ តាមការប៉ាន់ស្មានមានប្រហែល ២០ ០០០នាក់។ រយៈពេលឃុំឃាំងមាន២ខែទៅ៤ខែខ្លះទៀតដែលពាក់ព័ន្ធរឿងនយោបាយ(អ្នកទោសនយោបាយ)គឺឃុំឃាំងរហូតដល់៦ ឬ ៧ខែក៏មាន។
ដូច្នេះជាការចាំបាច់បំផុត យើងត្រូវការពារកន្លែងនេះអោយបានគង់វង្សជាពិសេសឯកសារ និងភស្ដុតាងនានាដើម្បីបញ្ជាក់និងដក់ងំក្នុងចិត្ត នូវអំពើជិះជាន់សង្កត់សង្កិននៃរបប កម្ពុជាប្រជាធិបតេយ្យ ហើយកុំអោយរបបនេះវិលត្រឡប់សារជាថ្មីក្នុងសង្គមកម្ពុជាទៀត។ កូនខ្មែរជំនាន់ក្រោយគ្រប់ៗរូបត្រូវចង់ចាំជានិច្ចនៅសោកនាដកម្មដ៏ខ្លោចផ្សានិងជូរចត់មួយនេះទុកជាបទពិសោធន៍ជីវិតសំរាប់ទៅពេលអនាគត ហើយខិតខំកសាងប្រទេសជាតិដោយដើរជៀសអោយផុតពីផ្លូវមួយនេះ។ យោងតាមការស្រាវជ្រាវទៅលើបញ្ជីឈ្មោះជនរងគ្រោះដែលចេញចូលពីឆ្នាំ១៩៧៥ មកទល់ខែមិថុនាឆ្នាំ១៩៧៨។
ចំនួនអ្នកជាប់ឃុំឃំាង
[កែប្រែ]- ឆ្នាំ១៩៧៥ មានចំនួន១៥៤នាក់
- ឆ្នាំ១៩៧៦ មានចំនួន២២៥០នាក់
- ឆ្នាំ១៩៧៧ មានចំនួន២៣៥០នាក់
- ឆ្នាំ១៩៧៨ មានចំនួន៥៧៦៥នាក់
ប្រាសាទ
[កែប្រែ]ប្រាសាទបាយ័នស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងនៅចុងគ្រិស្តសតវត្សរ៍ទី ១២ និងដើមគ្រិស្តសតវត្សរ៍ទី ១៣ ដោយព្រះបាទជយវរ្ម័ន ទី ៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល ៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួន បានគិតថា មុខទាំង ៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈ អ្នកខ្លះទៀត គិតថា ជារូបតំណាងព្រះបាទជយវរ្ម័ន ទី ៧។ ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទី ១ និងទី ២ មានថែវដែលមានចុម្លាក់ដ៏ល្អ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រា ជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ទិដ្ឋភាពនៃចម្លាក់ បង្ហាញដោយផ្ទាំងតាមជួរ ពីរឬបីជួរ។
ប្រវត្តិនៃឈ្មោះបាយ័ន
[កែប្រែ]ពាក្យថាបាយ័ន អ្នកគ្រូ ពៅ សាវរស បានលើកយកគំនិតរបស់លោក ប្វាស្សឺលីយ៉េរ៍ (Boisselier) ដែលបានកំណត់លើឫសនៃពាក្យនេះ ដោយបានលើកឡើងថា បាយ័នជាស្នាដៃរបស់ ព្រះបាទជយវរ្ម័ន ទី ៧ ដែលបានកសាងនៅក្នុងប្លង់ខុសគេ មានរាងមូល ដែលរំលឹកដល់យន្ត្រ។ គំនិតខាងលើនេះមិនអាចយកជាការបានទេ ហើយអ្នកគ្រូ ពៅ សាវរស បានបន្ថែមទៅគំនិតរបស់លោក សេដែស (Cœdès) ដែលបានឲ្យយោបល់ប្រៀបធៀបនៃពាក្យបាយ័ន ជាមួយ វជយន្ត ដែលនិយាយនៅក្នុងសិលាចារឹក។ វជយន្ត គឺជាវាំងរបស់ព្រះឥន្ទ បើតាមអត្ថបទ ល្បើកអង្គរវត្ត ដែលបានសរសេរឡើងនៅក្នុងសម័យកណ្តាល គឺព្រះឥន្ទបានឲ្យព្រះពិស្ណុការ (វិឝ្វកម៌ន៑) ចុះមកឋានកណ្តាល ដើម្បីកសាងប្រាសាទឲ្យព្រះកេតុមាលា ដែលរំលឹកដល់វាំងរបស់ព្រះអង្គក្នុងគំនិតខ្មែរ គឺពេជយន្តរត្ន ឬ ទេវជយន្ត។ ឈ្មោះមកពីការធ្វើឡើងវិញជាច្រើន និងការបង្ហាញពីការធ្វើឲ្យដូចទៅនឹងស្នាដៃ នៅលើផែនដីរបស់វិឝ្វកម៌ន៑។
Chum Kiri ស្រុកជុំគីរី | |
---|---|
District (srok) | |
កូអរដោនេ: 10°51′N 104°24′E / 10.850°N 104.400°E | |
Country | Cambodia |
Province | Kampot |
Communes | 7 |
Villages | 37 |
ប្រជាជន (1998) | |
• សរុប | ៣៩,៣២០ |
ល្វែងម៉ោង | +7 |
Geocode | 0704 |
Dj tour Chum Kiri District (ខ្មែរ: ស្រុកជុំគីរី) is a district located in Kampot Province, in southern Cambodia.
ប្រវត្តិសាស្រ្ត
[កែប្រែ]ស្រុកជុំគីរីគឺស្រុកមួយដែលស្ថិតនៅភាគខាងជើងខេត្តកំពតហើយក៏ជាស្រុកមួយដែលនៅឯជនបទដែរហើយស្រុកនេះកំពុងមានការអភិវឌ្ឍន៏ និងក្នុងនោះមាន[២១]ហើយស្រុកនោះប្រជាជនភាគច្រើនប្រកបមុខរបរកសិកម្មដុចជា៖ (ធ្វើស្រែចំការនិងអាជីវកម្មលក់ដូរហើយនិងមុខរបរបន្ទប់បន្សំផ្សេងៗជាច្រើនទៀត។ នៅក្នុងស្រុកនោះរួមមានឃុំចំនួន៧ឃុំដែលជាឃុំស្ថិតនៅក្នុងស្រុកជុំគីរីហើយប្រជាជនភាគច្រើនមានជីវភាពទន់ខ្សោយនិងភាគច្រើនមានជីវភាពធូរធារនិងប្រកបមុខរបរកសិកម្ម។
រដ្ឋាភិបាល
[កែប្រែ][២២] ស្រុករួមមានឃុំចំនួន៧គឺ
.ឃុំ ច្រេស
[កែប្រែ].ឃុំ ស្រែក្នុង
[កែប្រែ].ឃុំ ស្រែចែង
[កែប្រែ].ឃុំ សំរោង
[កែប្រែ].ឃុំ ស្នាយអញ្ជិត
[កែប្រែ].ឃុំ ជុំវន្ត
[កែប្រែ].ឃុំ ត្រពាំងរំាង
[កែប្រែ]សេដ្ធកិច្ច
[កែប្រែ]សេដ្ធកិច្ចនៅស្រុកជុំគីរីប្រជាជនភាគច្រើនប្រកបមុខរបរជាកសិករ និង ធ្វើចំការ។ ស្រូវសំខាន់ណាស់សម្រាប់ពួកគាត់ពីព្រោះស្រូវជាមុខរបរសំខាន់បំផុត គាត់ពឹងផ្អែកដំណាំស្រូវទាំស្រុង ។ ប៉ុន្ដែក្រៅពីដំណាំស្រូវ ពួកគេចូលចិត្ដដាំដំនាំជាច្រើនទៀតដូចជា ពោត សណ្ដែក ស្វាយចាន្ទី ដំលូង និងដំណាំរួមផ្សំជាច្រើន ដើម្បីបំពេញតំរូវការសម្រាប់គ្រួសារនិងដែលជូយសេដ្ធកិច្ចគ្រួសារមួយចំណែកទៀត
ស្រុកនេះមានផ្ទៃក្រលា៣១៥៥៧ហិចតា ចំពោះដំណាំស្រូវវិញដោយសារអាកាសធាតុអំណោយផលនិងភ្លៀងធ្លាក់ជាមធ្យម២១៤៨ម.ម ក្នុងមួយឆ្នាំ និង មានការយកចិត្ដទុកដាក់រាជរដ្ជាភិបាលកម្ពុជា ស្រុកជុំគីរីមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ ដើម្បីបំពេញតំរូវការក្នុងស្រុកបាននិង លក់ចេញទៅក្រៅប្រទេសផងដែរ។ ស្រុកដងទង់សំបូរស្រូវណាស់សម្រាប់ប្រជាកសិករនៅក្នុងស្រុកលក់ចេញទៅក្រៅស្រុក។ ប្រជាជនធ្វើស្រែចំការ និងអ្នកមានដីចំការនៅតាមជើងភ្នំភាគច្រើនដាំដំនាំជាច្រើនដូចជា ពោត សណ្ដែក ស្រូវ ស្វាយ ដំឡូង ជាពិសេស ពោតក្រហម សង្គមមានការអភិវឌ្ឍន៍ជាលំដាប់។ នៅរដូវវស្សាមានស្រូវពេញវាលស្រែទាំងអស់ ដែលគួរអោយចាប់អារម្មណ៍ ។
វប្បធម៍
[កែប្រែ]វប្បធំ៍ ប្រជាជននៅទីនេះមានការគោរពព្រះពុទ្ធសាសន៏ ហើយកាន់គ្រឹស្តសាសនាក៏ផ្សេងៗគ្នាដែរ តែពួកគាត់ចេះជួយគ្នាទៅវិញទៅកមពេលមានអាសន្នម្ដងៗ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។
អាកាសធាតុ
[កែប្រែ]អាកាសធាតុ នៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។ នៅរដូវដែលមានខ្យល់មូសុង គឺបានពាំនាំមកនូវចំនួនទឹកភ្លៀងយ៉ាងច្រើនមកជាមួយ ដែលអំណោយផលទៅដល់ការធ្វើកសិកម្មនានា និងដាំដំណាំផ្សេងៗ។ នៅរដូវកាលនេះ អាកាសធាតុ បានធ្វើអោយមានការទាក់ទាញដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ អ្នកដំណើរមិនចង់ជួបនូវគ្រោះធម្មជាតិនោះទេ ដូចជាខ្យល់ព្យុះនៅតំបន់ត្រូពិចឡើយ។ អំពីអាកាសធាតុ៖ - រដូវរងារ៖ ខែ វិច្ឆិកា ដល់ ខែ មីនា (២០ ទៅ ២៨ អង្សា) - រដូវក្តៅ៖ ខែ មីនា ដល់ ខែ ឧសភា (៣០ ទៅ ៣៥ អង្សា) - រដូវភ្លៀង៖ ខែ ឧសភា ដល់ ខែ តុលា (២៣ ទៅ ៣០ អង្សា ជាមួយនិងការឡើងសំណើមទៅដល់ ៩០ ភាគរយ) នៅរដូវនេះជារៀងរាល់ឆ្នាំ គឺមានភ្លៀងធ្លាក់ខ្លាំង នៅពេលល្ងាច និងយប់។
ការអប់រំ
[កែប្រែ]ការអប់រំ វិសយ័អប់រំនៅក្នុងស្រុកជុំគីរីមិនសូវមានសភាពមមាញឹកដូចនៅបណ្ដាខេត្តមួយចំនួននោះទេ ហើយចំនួនគ្រឹះស្ថានអប់រំមានច្រើនគូរសមជាពិសេសការអប់រំតាមសាលាក៏ដូចជាការចុះអប់រំតាមភូមិជាដើម។នៅក្នុងខេត្តនេះមានសាលាជាច្រើនដោយរាប់បញ្ចូលទាំងសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។
ឯកសារយោង
[កែប្រែ][[ឈ្មោះសៀវភៅ ប្រាសាទបាយ័ន អ្នកកសាង ព្រះបាទជយវរ្ម័នទី៧ កាលបរិច្ឆេទកសាង ចុងគ្រិស្គសតវត្សរ៏ទី១២ និងដើមគ្រិស្គសតវត្សរ៏ទី១៣ ស្ថាបត្យកម្ម ខ្មែរ ទីតំាង ក្រុងអង្គរធំ ខេត្តសៀមរាប]]
- ការប្រមូលការកំណត់ពេលវេលាប្រវត្តិសាស្រ្តរូបថត
- ប្រវត្តិសាស្រ្តនៃការថតរូបរបស់ខ្លួនរហូតដល់ពីការចាប់ផ្ដើមមួយបានទសវត្សរ៍ឆ្នាំ 1920, ដោយលោក Robert Leggat
- ប្រវត្តិសាស្រ្តនៃការថតរូប ដោយ Mong-Najera J. , សាកលវិទ្យាល័យកូស្តារីកា
- នេះរូបថតដំបូង នៅសាកលវិទ្យាល័យ Texas នៅ Austin
- Alhazen គឺភព Kepler និងប្រវត្តិនៃអុបទិចនេះ
- អប់ស្កូកាមេរ៉ា បណ្ណាល័យឌីជីថលនៅលើបច្ចេកទេសរូបថតប្រវត្តិសាស្រ្ត
- [៤]
- [៥]
- ↑ Seizing the Light: A History of Photography By Robert Hirsch
- ↑ Seizing the Light: A History of Photography By Robert Hirsch
- ↑ "Light Through the Ages".
- ↑ ៤,០ ៤,១ Robert E. Krebs (2004). Groundbreaking Scientific Experiments, Inventions, and Discoveries of the Middle Ages and the Renaissance. Greenwood Publishing Group. ល.ស.ប.អ. 0313324336. http://books.google.com/?id=MTXdplfiz-cC&pg=PA20&dq=Mo-Ti+pinhole+camera+obscura.
- ↑ Alistair Cameron Crombie, Science, optics, and music in medieval and early modern thought, p. 205
- ↑ Wade, Kaitlyjj; Finger, Stanley (2001). "The eye as an optical instrument: from camera obscura to Helmholtz's perspective". Perception 30 (10): 1157–77. DOI:10.1068/p3210.
- ↑ Window+of+Gras&dq=Joseph+Nicephore+Niepce+View+From+the+Window+of+Gras&client=safari&cd=3 Seizing the Light: A History of Photography By Robert Hirsch
- ↑ aza5G2lVkTYIp5BE3Nqa6Tyf6W4&hl=da&ei =f0PKTd_TJ8mhOvq9rdAH&sa=X&oi=book_result&ct=result&resnum=7ved=0CEIQ6AEwBjgK#v=onepageq =Bitumen%20of%20Judea%20photography%20chemistryf= falseByTuckerFriend
- ↑ {{cite web | url=http://freephotocourse.com/history-of-photography-part-a.htm%7Ctitle=History of Photography | publisher=[FreePhotoCourse.com]
- ↑ "Daguerre (1787–1851) and the Invention of Photography". Timeline of Art History. Metropolitan Museum of Art. October 2004 accessdate=2008-05-06.
{{cite web}}
: Check date values in:|date=
(help); Missing pipe in:|date=
(help) - ↑ {{cite book|last=Crawford|first=William|title=The Keepers of Light: A History and Working Guide to Early Photographic Processes|year=1979|publisher=Morgan & Morgan|location=Dobbs Ferry, New York|isbn=0871001586|page=20
- ↑ Improvement in photographic pictures, Henry Fox Talbot, United States Patent Office, patent no. 5171, June 26, 1847.
- ↑ "Life and work of Janez Puhar".
{{cite web}}
: Text "(accessed December 13, 2009)" ignored (help) - ↑ Michael R. Peres (2007). The Focal encyclopedia of photography: digital imaging, theory and applications, history, and science. Focal Press. p. 38. ល.ស.ប.អ. 9780240807409. http://books.google.com/?id=VYyldcYfq3MC&pg=PT70&dq=first+glass+negative+st-victor+1848+albumen&cd=4#v=onepage&q=first%20glass%20negative%20st-victor%201848%20albumen.
- ↑ Levenson, G. I. P (May 1993). "Berkeley, overlooked man of photo science". Photographic Journal 133 (4): 169–71.
- ↑ {{cite news|url=http://query.nytimes.com/gst/fullpage.html?res=9E0DE5DD1F39F934A35754C0A9669C8B63&sec=&spon=&partner=permalink&exprod=permalink |title= Photography review; In a John Brown Portrait, The Essence of a Militant|accessdate=2007-03-16 | work=The New York Times | first=Margarett | last=Loke | date=July 7,2000
- ↑ Listverse.com
- ↑ James Clerk Maxwell (2003). The Scientific Papers of James Clerk Maxwell. Courier Dover Publications. p. 449. ល.ស.ប.អ. 0486495604.
- ↑ Brian, Coe (1976). The Birth of Photography. Ash & Grant. ល.ស.ប.អ. 0904069079.
- ↑ ប្រាសាទបាយ័ន[១]ប្រាសាទបាយ័ន
- ↑ ប្រជាជនរសនៅក្នុងឆ្នំា(២០០៨)ស្រុកនេះមានប្រជាជន(47,176)[២]ប្រជាជនរសនៅក្នុងឆ្នំា(២០០៨)ស្រុកនេះមានប្រជាជន(47,176)
- ↑ ឃុំទំាង៧នៅស្រុកជុំគីរី[៣]ឃុំទំាង៧នៅស្រុកជុំគីរី
- ↑ ដកស្រង់ចេញពីសៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ទំព័រ ១២០ និងទំព័រ ១២១ ដោយលេក កែវ ភួង
- ↑ ដកស្រង់ចេញពីសៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ទំព័រ ១២០ ដោយលោក កែវ ភួង
អត្ថបទទីតាំងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |