Jump to content

ទន្លេសាប

ពីវិគីភីឌា

ទន្លេសាប ( Tônlé Sap )គឺជាទន្លេមួយដែលតភ្ជាប់ពីបឹងទន្លេសាប ទៅ ទន្លេមេគង្គ ទន្លេមេគង្គក្រោម និងទន្លេបាសាក់នៅត្រង់កន្លែងដែលគេអោយឈ្មោះថាទន្លេចតុមុខ។ ទន្លេនេះមានប្រវែងប្រហែល ១០០គីឡូម៉ែត្រ។ ទន្លេនេះហូរកាត់ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ទន្លេសាបគឺជាតំបន់ដីសើមទឹកសាប ដែលមានសារៈសំខាន់ជាងគេក្នុងភូមិភាគអាស៊ីអាគ្នេយ៍គ្រដណ្ដប់លើផ្ទៃដី២៥០.០០០-៣០០.០០០ហិចតា ក្នុងរដូវក្ដៅនិងមានវិសាលភាពធំជាង៥-៦ដងក្នុងរដូវវស្សា។ ប្រព័ន្ឋតំបន់ដីសើមនេះគឺជាប្រភពផ្គត់ផ្គង់ជលផលទឹកសាបមួយក្នុង ពិភពលោក ហើយប្រព័ន្ឋអេកូឡូស៊ីនេះមានសារៈសំខាន់ជួយដល់ប្រភេទជីវចំរុះ ផ្សេងៗជាច្រើនទៀតក្នុងពិភពលោក។ ទោះបីជាបឹងនេះជួយទ្រទ្រង់ ដល់ចំនួនជីវចំរុះ និងប្រជាជនជាច្រើនក្ដីក៏ការកើតឡើងនូវសម្ពាធ និងការគំរាមកំហែងជាច្រើន នៅកើតមានក្នុងបឹងទន្លេសាបនេះដែរ។ជីវចំរុះនៅបឹងទន្លេសាបជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាជនប្រមាណជាមួយភាគបួន នៃចំនួនប្រជាជនដែលរស់នៅក្នុងខេត្ដទាំង ៥ជុំវិញបឹងនេះ(ប្រហែល ២,៩លាននាក់)និង ផ្គត់ផ្គង់ជីវជាតិប្រូតេអ៊ីនដល់ប្រជាជនកម្ពុជារហូត ៧០%នៃជីវជាតិនេះសរុប។ បឹងនេះជាប្រភពជំរក សំរាប់ផ្ដល់ជាចំណីដល់មច្ឆា ជាកន្លែងត្រីពងនិងបង្កកំណើត ហើយដែលបន្ទាប់មកធ្វើដំណើរទៅកាន់ទន្លេមេគង្គ នឹងស្ទឹងឬ ព្រែកនានាហើយក៏ជាអាងស្ដុកទឹកសំរាប់រដូវប្រាំងនិងសរាប់បន្សាបទឹកប្រៃដែលហូរចូលមកនិង ជួយដល់ការអភិរក្សព្រៃកោងកាង នៅតំបន់ដីសណ្ដមេគង្គផងដែរ។ ដូច្នេះវាគឺជាចំណុចជាទីចាប់អារម្មណ៍ផ្នែកបរិស្ថានយ៉ាងសំខាន់ក្នុងពិភពលោក។ បឹងទន្លេសាប ទន្លេបាសាក់ និងទន្លេមេគង្គផ្នែកក្រោម ។ ផ្ទៃបឹងនេះមានទន្លេទំហំទាំងអស់ ៣.០០០ គមការ៉េ នៅរដូវប្រាំង និង ១០.០០០ គម២ នៅរដូវវស្សា ។ ទន្លេសាបមុនទៅជួបនឹងទន្លេមេគង្គ ជាទន្លេដែលទទួលទឹកពីទំនាបកណ្ដាលទាំងមូល។ រូបភាពតូច

បឹងទន្លេសាប

[កែប្រែ]

បឹងទន្លេសាប មានខេត្តជាច្រើនព័ទ្ធជុំវិញៈ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង។ នៅរដូវប្រាំង បណ្ដោយមានប្រវែងប្រហែល ១៥០ គម ទទឹងអតិបរមាប្រហែល ៣២ គម និងផ្ទៃ ៣.០០០ គីឡូម៉ែត្រការ៉េ។ រីឯនៅរដូវទឹកឡើង ផ្ទៃអាចឡើងដល់ទៅ ១០.០០០ គីឡូមែត្រការ៉េ ។ របបទឹកបឹងទន្លេសាបមានទិដ្ឋភាពជាសមុទ្រក្នុងមួយយ៉ាងជ្រៅ និងអាចធ្វើនាវាចរបាននៅរដូវវស្សា ឬផ្ទុយទៅវិញនៅរដូវប្រាំង បឹងនេះមានទិដ្ឋភាពមិនខុសអំពីស្រះធំមួយប្រកបទៅដោយភក់ ហើយរាក់ថែមទៀតផង។ រដូវទឹកសម្រក ចាប់ផ្ដើមនៅខែធ្នូ ហើយចប់នៅខែឧសភា ។ ពេលនោះ កម្ពស់ទឹកបឹងទន្លេសាបមានជាអប្បបរមាពី ០,៨០ ម ដល់ ២ ម ជាមធ្យម។ ចាប់ពីកំពង់ឆ្នាំង ជាពិសេស នៅវាលភក់ ជម្រៅទឹកចុះជាលំដាប់រហូតដល់នាវាចរត្រូវហាមឃាត់ លើកលែងតែកូនទូកតូចៗ។ នៅរដូវវស្សា ទិដ្ឋភាពទូទៅនៃបឹងទន្លេសាប ផ្លាស់ប្ដូរជាច្រើន ផ្ទៃព្រមទាំងជម្រៅទឹកក៏កើនជាលំដាប់ រហូតដល់ជួនកាលទឹកជំនន់ចូលពេញទំនាបដែលព័ទ្ធជុំវិញបឹងនោះ ។ កម្ពស់ទឹកអាចឡើងដល់ទៅ ១៤ ម គឺខុសគ្នា ១០ ម យ៉ាងតិចពីកម្ពស់ទឹកនៅរដូវប្រាំង ។ គឺនៅពេលនោះហើយដែលនាវាមានចំណុះច្រើនអាចបើកបរចូលទៅដល់បឹងទន្លេសាប ។ បឹងទន្លេសាបចែកជាបីផ្នែក ៖

  • បឹងធំ៖ ស្ថិតនៅខាងជើងមានបណ្ដោយ ៧៥គីឡូម៉ែត្រ និងទទឹង ៣២គីឡូម៉ែត្រ ។
  • បឹងតូច៖ ស្ថិតនៅចំកណ្ដាលមានបណ្ដោយ ៣៥ គីឡូម៉ែត្រ និងទទឹង ២៨គីឡូម៉ែត្រ។
  • វាលភក់៖ ជាវាលមួយធំធេង ប្រកបទៅដោយកូនកោះទាបៗ និងសម្បូរខ្សាច់ ។ ទីនោះមានតែរុក្ខជាតិក្រិនៗ ។

រូបភាពតូច

ដៃសំខាន់ៗនៃក្រុមបឹងទន្លេសាប

[កែប្រែ]

ដៃទន្លេសាបខាងស្ដាំមាន៖

  • ស្ទឹងស្រែង ៖ មានប្រភពនៅជួរភ្នំដងរែក ហើយមកប្រសព្វគ្នាជាមួយនឹងស្ទឹងសង្កែ។ ដងស្ទឹងស្រែងកណ្ដាលស្ថិតជាព្រំប្រទល់រវាងខេត្តបាត់ដំបង និងខេត្តសៀមរាប។
  • ស្ទឹងសៀមរាប និងស្ទឹងរលួស ៖ជាកូនស្ទឹងតូចពីរ ដែលមានប្រភពនៅភ្នំគូលែន ។ ស្ទឹងសៀមរាបហូរក្បែរប្រាសាទអង្គរ ហើយទឹកស្ទឹងនេះហូរបំពេញបារាយណ៍(អង្គរ)។
  • ស្ទឹងជីក្រែង និងស្ទឹងស្ទោង៖ ដែលហូរចាក់ទៅក្នុងតំបន់វាលភក់ ឬទន្លេឆ្មារ ។
  • ស្ទឹងសែន ៖ ដែលហូរចុះមកពីជួរភ្នំដងរែក មានទឹកច្រើន ដោយសារមានអូរជាច្រើនហូរមកកាន់ ។ ស្ទឹងនេះមានបណ្ដោយ ៤៥០ គម ហើយបត់បែនជាភ្នែនយ៉ាងច្រើនមុនមកដល់កំពង់ធំ ហើយហូរកាត់ច្រកឆ្នុកទ្រូ ។
  • ស្ទឹងជីនិត ៖រីកធំដោយសារទឹក ស្ទឹងតាំងក្រសាំង និងស្ទឹងពង្រង ហូរចាក់មកស្ទឹងនេះ ហូរចាក់ទៅក្នុងវាលភក់ដោយឆ្លងកាត់កំពង់ថ្ម ។

រូបភាពតូច

ដៃទន្លេសាបខាងឆ្វេងមាន ៖

[កែប្រែ]

ឯកសារយោង

[កែប្រែ]