ក្រុងតាខ្មៅ

ពីវិគីភីឌា
Jump to navigation Jump to search

ក្រុងតាខ្មៅ

ក្រុងតាខ្មៅ
ក្រុងតាខ្មៅ is located in កម្ពុជា

ក្រុងតាខ្មៅ

ទីតាំងនៅកម្ពុជា
កូអរដោនេ: 11°21′45″N 105°0′18″E / 11.36250°N 105.00500°E / 11.36250; 105.00500
ប្រទេស កម្ពុជា
ខេត្តកណ្ដាល
រដ្ឋាភិបាល
 • ប្រភេទរដ្ឋបាលក្រុង
រយៈកំពស់១៥,២៥ ម (១៦ ភ)
ប្រជាជន (២០១២)[១]
 • សរុបនាក់
 នាក់
ល្វែងម៉ោង+៧
ភូមិក្រម០៨
ក្រុងតាខ្មៅ ខេត្តកណ្ដាល
ក្រុងតាខ្មៅ is located in កម្ពុជា
ក្រុងតាខ្មៅ
ប្លង់នៃក្រុងតាខ្មៅ

តាខ្មៅ គឺជាទីរួមខេត្តកណ្ដាលនៅកម្ពុជាភាគកណ្ដាល។ ក្រុងនេះមានចម្ងាយប្រហែល ១១ គម. ភាគខាងត្បូងនៃភ្នំពេញ (ដែលមានព្រំដែនផ្ទាល់ជាប់នឹងភ្នំពេញ)។ ក្រុង​​តាខ្មៅ​​ មាន​​ព្រំ​​ប្រ​ទល់​រដ្ឋ​​បាល​​ខាង​​លិច​​ជាប់​​ខណ្ឌដង្កោ នៃ​​រាជធានីភ្នំពេញ ខាង​​កើត​​ជាប់​​ទន្លេបាសាក់​​ ខាង​​ជើង​​ជាប់​​ខណ្ឌមានជ័យ ​នៃ​​រាជ​ធានី​ភ្នំ​ពេញ​​ ខាង​​ត្បូង​​ជាប់​​ស្រុកស្អាង ​និង​​ស្រុកកណ្ដាលស្ទឹង​។ ក្រុងនេះត្រូវបានបែងចែកទៅជា ៦ សង្កាត់ និង ២០ ភូមិ[២]

ប្រហែល ៦០% នៃពលរដ្ឋក្រុងតាខ្មៅធ្វើដំណើរទៅធ្វើការងារនៅភ្នំពេញ

និរុត្តិសាស្ត្រ[កែប្រែ]

ឈ្មោះ[កែប្រែ]

ក្រុងនេះកាលពីសម័យមុនគឺស្ថិតនៅក្នុងរដ្ឋបាលថ្នាក់ខេត្តដែលគេហៅថា ខេត្តតាខ្មៅ លុះដល់ចំណេរកាលតមកគេក៏បានដាក់ក្នុងរដ្ឋបាល ស្រុកវិញ មកទល់បច្ចុប្បន្នគឺស្ថិតនៅក្នុងថ្នាក់ក្រុងស្មើស្រុក ដែលជាក្រុងមួយស្ថិតនៅទីរួមខេត្តកណ្ដាល តាខ្មៅ យកតាមមេទ័ពម្នាក់របស់ខ្មែរ ដែលលោកមានសក្ដិស្មើពញា និងមានឈ្មោះថា ខ្មៅ ហៅផ្សំគ្នាថា ពញាខ្មៅ លុះដល់លោកចែកឋានទៅអ្នកស្រុកក៏តែងតែហៅលោក ថាតាខ្មៅៗអញ្ជឹងមកទើបឈ្មោះក្រុងនេះត្រូវគេហៅថា តាខ្មៅដូច្នេះ។

ប្រវត្តិសាស្ត្រ[កែប្រែ]

ផ្នែកនេះត្រូវការសរសេរបន្ថែម

រដ្ឋបាល[កែប្រែ]

ក្រុងតាខ្មៅ (អង់គ្លេសTa Khmau Municipality) ស្ថិតនៅ ខេត្តកណ្ដាល មាន ១០សង្កាត់ និង ៥៩ភូមិ÷

ក្រុងតាខ្មៅ
លេខកូដសង្កាត់ ឈ្មោះសង្កាត់ជាអក្សរខ្មែរ ឈ្មោះសង្កាត់ជាអក្សរឡាតាំង ចំនួនភូមិ
០៨១១០១ សង្កាត់តាក្ដុល Ta Kdol Sangkat
០៨១១០២ សង្កាត់ព្រែកឫស្សី Prek Ruessey Sangkat
០៨១១០៣ សង្កាត់ដើមមៀន Doeum Mien Sangkat
០៨១១០៤ សង្កាត់តាខ្មៅ Ta Khmao Sangkat ១១
០៨១១០៥ សង្កាត់ព្រែកហូរ Prek Ho Sangkat
០៨១១០៦ សង្កាត់កំពង់សំណាញ់ Kampong Samnanh Sangkat
០៨១១០៧ សង្កាត់ស្វាយរលំ Svay Rolum Sangkat
០៨១១០៨ សង្កាត់កោះអន្លង់ចិន Khosh Anlong Chien Sangkat
០៨១១០៩ សង្កាត់សិត្បូ Setbou Sangkat
០៨១១១០ សង្កាត់រកាខ្ពស់ Roka Kpos Sangkat
ចំនួនភូមិសរុប ៥៩

មកដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ក្រុងនេះត្រូវបានយកដែនរដ្ឋ ស្រុកស្អាង ៤ឃុំ និង ១៨ភូមិ មកដាក់បញ្ចូលជាក្រុងតាខ្មៅគឺ

ឃុំចំនួន ៤ នៃស្រុកស្អាងចាស់
លេខកូដឃុំ ឈ្មោះឃុំជាអក្សរខ្មែរ ឈ្មោះឃុំជាអក្សរឡាតាំង ចំនួនភូមិ
០៨១០០២ ឃុំកោះអន្លង់ចិន Khosh Anlong Chien Commune
០៨១០០៩ ឃុំរកាខ្ពស់ Roka Kpos Commune
០៨១០១១ ឃុំសិត្បូ Setbou Commune
០៨១០១៣ ឃុំស្វាយរលំ Svay Rolum Commune
  • ចំណាំ
  1. ឃុំរកាខ្ពស់ បង្កើតភូមិថ្មី២ គឺ ភូមិកោះរំដួល និង ភូមិព្រែកឡុង
  2. ឃុំស្វាយរលំ បង្កើតភូមិថ្មី១ គឺ ភូមិលេខ១ ក

រដ្ឋបាលក្រុងតាខ្មៅចាស់[កែប្រែ]

ក្រុងតាខ្មៅ ដែលពីអតីតកាលមកជា ស្រុកតាខ្មៅ តាមប្រកាសលេខ ៤៩៣ ប្រ.ក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០១​ របស់ក្រសួងមហាផ្ទៃ បច្ចុន្បន្នប្តូរជា ក្រុងតាខ្មៅ តាមអនុក្រឹតលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៨។ មានក្រុងតាខ្មៅ បានចែកជា ៦ សង្កាត់ និង ២០ ភូមិ៖

ក្រុងតាខ្មៅ ចាស់
លេខកូដសង្កាត់ ឈ្មោះសង្កាត់ជាអក្សរខ្មែរ ឈ្មោះសង្កាត់ជាអក្សរឡាតាំង ចំនួនភូមិ
០៨១១០១ សង្កាត់តាក្ដុល Ta Kdol
០៨១១០២ សង្កាត់ព្រែកឫស្សី Prek Ruessey
០៨១១០៣ សង្កាត់ដើមមៀន Doeum Mien
០៨១១០៤ សង្កាត់តាខ្មៅ Ta Khmao
០៨១១០៥ សង្កាត់ព្រែកហូរ Prek Ho
០៨១១០៦ សង្កាត់កំពង់សំណាញ់ Kampong Samnanh
ចំនួនភូមិសរុប ២០

អប់រំ[កែប្រែ]

សុខាភិបាល[កែប្រែ]

វត្តអារាម[កែប្រែ]

ផ្សារ[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. ជំរឿនប្រជាជនសកលកម្ពុជា ២០១២: វចនានុក្រមភូមិសាស្ត្រភូមិ វិទ្យាស្ថានជាតិស្ថិតិ កុម្ភៈ ២០០០ pp. ១៤៩–១៥២
  2. "រដ្ឋបាលខេត្តកណ្ដាល" រាជរដ្ឋាភិបាលកម្ពុជា ដកស្រង់នៅថ្ងៃ ២០០៩-០២-០១

តំណខាងក្រៅ[កែប្រែ]