ភាសាបារាំង (បារាំង: le français, la langue française) ជាភាសារ៉ូមម៉ាំងមួយ ដែលត្រូវបាននិយាយជាលើកដំបូង ដោយមនុស្សប្រហែល ១៣៦
លាននាក់នៅជុំវិញពិភពលោក ។
មនុស្សប្រមាណជា ១៩០ លាននាក់យកភាសាបារាំងជាភាសាទីពីរ ហើយលើសពីនេះទៅទៀត មនុស្សជាង ២០០
លាននាក់បានរៀនភាសានេះជាភាសាបរទេសទៀតផង ។ សព្វថ្ងៃប្រទេសជាច្រើនដែលនិយាយបារាំងមាន ៥៦ ប្រទេស
និងអាណាចក្រជាច្រើនទៀត។ អ្នកនិយាយភាសាបារាំងភាគច្រើន ជាជនជាតិដើមរស់នៅក្នុងប្រទេសបារាំង។កន្លែងសំរាកដែលជាកន្លែងសំខាន់នោះគឺនៅក្នុង
ប្រទេសកាណាដា ។ជាពិសេសនៅក្នុងទីក្រុង ខ្យូបេខ "Quebec" ។ មានតំបន់តូចៗ នៅក្នុងទីក្រុង New Brunswick ហើងនិង Maine នៃប្រទេសកាណាដា
រួមបញ្ចូលមានដូចជា៖ ប្រទេសបេលចៀម (Belgium) ប្រទេសស្វីតសឺលែន (Switzerland) ប្រទេសម៉ូណាកូ (Monaco) ប្រទេសលូសេមប៊ើគ (Luxembourg) ។
ហើយនៅក្នុងប្រទេសលូស៊ីអាណា (Louisiana)។ អ្នកដែលនិយមនិយាយភាសាបារាំងធ្វើជាភាសាទីពីររបស់ខ្លួនគឺរស់នៅ អាហ្រ្វិក ដែលអាចនិយាយនិងការប្រាស្រ័យ
ទាក់ទងគ្នាបានដូចនឹងជនជាតិដើមដែរ ។ ភាសាបារាំងគឺជាភាសាក្មេងជាងភាសាឡាតាំង នៃអាណាចក្ររ៉ូមម៉ាំង ដែលមានភាសាជាតិដូចជា៖ ភាសាអ៊ីតាលី ភាសាប៉ទុយហ្គាល់
ភាសាអេស្ប៉ាញ ភាសារូម៉ាំង និង ភាសាកាតាឡាន់។ ហើយភាសាដែលមានអាយុកាលតិចបានមកពីភាសាអ៊ុកស៊ីតេន (Occitan Language) ទៅភាសានេប៉ាល់ ហើយ
មានភាសាដទៃច្រើនផ្សេងទៀត។ យ៉ាងណាក៏ដោយក៏ វាមានភាពទាក់ទងគ្នាយ៉ាងជិតស្និទ នៃភាសាដទៃទៀត ដូចជាភាសាឌយល៍ (langues d'oïl) ហើយនិងភាសាគ្រឹះ
បារំាង និង ភាសាក្រេអូល (French-based creole languages) ។ ភាសានេះត្រូវបានអភិវឌ្ឍន៍ និងមានឥទ្ធិពលដោយសារតែ ជនជាតិដើមដែលនិយាយ ភាសាសេលីក
(Celtic languages) នៃជនជាតិដើមរ៉ូមម៉ាំង ។
- ↑ "Ethnologue: French". Retrieved 14 November 2016.
- ↑ http://www.thelocal.fr/20141106/french-speakers-world-language-english
- ↑ http://www.francophonie.org/Welcome-to-the-International.html Archived 2014-04-01 at the វេយប៊ែខ ម៉ាស៊ីន. Organisation internationale de la Francophonie