អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាន (១៩៩៦–២០០១)
អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាន د افغانستان اسلامي امارت
| |||||||||
---|---|---|---|---|---|---|---|---|---|
១៩៩៦–២០០១ | |||||||||
រដ្ឋធានី និង ទីក្រុងធំបំផុត | កាប៊ុល | ||||||||
ភាសាផ្លូវការ | |||||||||
សាសនា | ឥស្លាមស៊ុននី | ||||||||
រដ្ឋាភិបាល | អេមីរ៉ាតនិយមឥស្លាម ក្រោមអំណាចអត្ថាធិបតេយ្យផ្ដាច់ការ[៣] | ||||||||
មេដឹកនាំកំពូល | |||||||||
▪ ១៩៩៦–២០០១ | ម៉ូហាម៉ាដ អូម៉ារ | ||||||||
នាយករដ្ឋមន្ត្រី | |||||||||
▪ ១៩៩៦–២០០១ | ម៉ូហាម៉ាដ រ៉ាបបានី | ||||||||
▪ ២០០១ (ស្ដីទី) | អាប់ឌុល កាបៀ | ||||||||
នីតិបញ្ញត្តិ | ក្រុមប្រឹក្សាកំពូល (អង្គស្ថាប័នព្រឹក្សា) | ||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមស៊ីវិលអាហ្វហ្កានីស្ថាន / សង្គ្រាមប្រឆាំងភេវរកម្ម | ||||||||
▪ មូលឡា អូមារត្រូវបានប្រកាសជាមេបញ្ជាការសាសនា | ៤ មេសា ១៩៩៦ | ||||||||
២៧ កញ្ញា[៤] ១៩៩៦ | |||||||||
▪ ប្ដូរឈ្មោះទៅ"អេមីរ៉ាត" | ២៩ តុលា ១៩៩៧ | ||||||||
៧ តុលា ២០០១ | |||||||||
១៣ វិច្ឆិកា ២០០១ | |||||||||
៧ ធ្នូ ២០០១ | |||||||||
ក្រឡាផ្ទៃ | |||||||||
• ផ្ទៃសរុប | ៥៨៧៥៨០ គ.ម២ (២២៦៨៧០ ម៉ាយ ក.) | ||||||||
រូបិយវត្ថុ | អាហ្វហ្កានី | ||||||||
កូដហៅទូរសព្ទ | +៩៣ | ||||||||
កូដ ISO 3166 | AF | ||||||||
| |||||||||
ឥឡូវជាផ្នែកនៃ | អាហ្វហ្កានីស្ថាន |
អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាន (ភាសាបាស្តូ៖ د افغانستان اسلامي امارت) ឬគេអាចសម្ដៅហៅម្យ៉ាងទៀតថា អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថានទីមួយ គឺជារដ្ឋផ្ដាច់ការនិយមឥស្លាមដែលដឹកនាំដោយចលនាតាលីបង់ពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០១។ នៅកម្រិតកំពូល រដ្ឋាភិបាលតាលីបង់បានគ្រប់គ្រងប្រហែល ៩០% នៃប្រទេសអាហ្វហ្កានីស្ថាន ខណៈដែលតំបន់ដែលនៅសេសសល់នៅឯភាគឦសានត្រូវបានកាន់កាប់ដោយសម្ព័ន្ធភាពខាងជើង ដែលជាក្រុមអាជ្ញាធរបន្សល់ពីរបបចាស់ ពោលគឺ រដ្ឋឥស្លាមអាហ្វហ្កានីស្ថាន និងជាក្រុមដែលមានការទទួលស្គាល់ជាអន្តរជាតិលើរបបតាលីបង់នេះ។[៥]
បន្ទាប់ពីព្រឹត្តិការណ៍ ១១ កញ្ញា និងការប្រកាស "សង្គ្រាមលើភេរវកម្ម" ដោយសហរដ្ឋអាមេរិក មតិប្រឆាំងអន្តរជាតិចំពោះរបបតាលីបង់មួយនេះបានកើនឡើងជាលំដាប់ ខណៈដែលការទទួលស្គាល់ការទូតពីអេមីរ៉ាតអារ៉ាប់រួម និងប៉ាគីស្ថានត្រូវបានលុបចោលវិញ។ អេមីរ៉ាតឥស្លាមត្រូវលែងមានអត្ថិភាពនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០០១ បន្ទាប់ពីត្រូវបានផ្ដួលរំលំដោយចលនាសម្ព័ន្ធភាពខាងជើង ដែលត្រូវបានគាំទ្រដោយក្រុមចម្រុះហៅ កងកម្លាំងជំនួយសន្តិសុខអន្តរជាតិ បង្កើតឡើងក្រោយការឈ្លានពានរបស់សហរដ្ឋអាមេរិកមកលើអាហ្វហ្កានីស្ថានកាលពីរយៈពេលពីរខែមុន។ ពួកតាលីបង់នៅតែបានបន្តហៅខ្លួនឯងថា អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាននៅក្នុងទំនាក់ទំនងផ្លូវការ[៦] នៅអំឡុងពេលដែលខ្លួនឃ្លាតចេញពីអំណាចនៅចន្លោះឆ្នាំ២០០១ និងឆ្នាំ២០២១។
ប្រវត្តិសាស្ត្រ
[កែប្រែ]ប្រវត្តិដើម និងជម្លោះជាតិសាសន៍
[កែប្រែ]ក្រុមតាលីបង់ និងរបបគ្រប់គ្រងរបស់ពួកគេបានកើតចេញពីស្ថានភាពវឹកវរច្របូកច្របល់បន្ទាប់ពីសង្គ្រាមសូវៀត–អាហ្វហ្កានីស្ថានបានបញ្ចប់។ តាលីបង់ត្រូវបានគេបង្កើតឡើងជាចលនានយោបាយសាសនាឥស្លាមជាតិប៉ាស្តុន ដែលមាននិស្សិតម៉ាដ្រាសាជាសមាជិក និងមានមូលដ្ឋាននៅភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន។ ដោយសមាជិកភាគច្រើនជាជនជាតិប៉ាស្តុន ពួកតាលីបង់ក៏បានច្របាច់បញ្ចូលនូវក្រមកុលសម្ព័ន្ធបាស្តុនវ៉ាលី ជាមួយនឹងសិក្ខាបទសាលាហ្វី ដើម្បីបង្កើតចេញជាមនោគមវិជ្ជាឥស្លាមរួមមួយដែលមានទំនោរប្រឆាំងលោកខាងលិច និងសម័យទំនើប។[៧] ពីដំបូង តាលីបង់បានទទួលបានការគាំទ្រពីប៉ាគីស្ថានដែលជាប្រទេសជិតខាង ក៏ដូចជាពីអារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ កងជីវពលតូចមួយរបស់តាលីបង់បានលេចឡើងជាលើកដំបូងនៅជិតក្រុងកាន់ហាដារនៅក្នុងឆ្នាំ១៩៩៤ ហើយភ្លាមនោះបានធ្វើសកម្មភាពប្រយុទ្ធនឹងមេដឹកនាំក្នុងតំបន់[៨] ដោយទទួលបានការគាំទ្រខ្លះៗពីក្រុមមេដឹកនាំជាតិប៉ាស្តុនឌូរ៉ានី។[៩]
សកម្មភាពយោធាដ៏សំខាន់ដំបូងរបស់តាលីបង់គឺបានប្រព្រឹត្តិធ្វើឡើងនៅចន្លោះខែតុលា និងខែវិច្ឆិកា ឆ្នាំ១៩៩៤ នៅពេលដែលពួកគេបានចល័តទ័ពពីទីក្រុងមេវែននៅភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន ទៅវាយដណ្ដើមទីក្រុងកាន់ដាហារ និងបណ្ដាខេត្តនៅជុំវិញ ដោយបានបាត់បង់ជីវិតយុទ្ធជនតែរាប់សិបនាក់ប៉ុណ្ណោះ។[១០] នៅក្នុងរយៈពេលបីខែបន្ទាប់ កងកម្លាំងថ្មីថ្មោងមួយនេះបានគ្រប់គ្រងខេត្តចំនួនដប់ពីរលើខេត្តសរុបចំនួន ៣៤ របស់ប្រទេសអាហ្វហ្កានីស្ថាន ដោយពួកមេទ័ពមូចាហ៊ីឌីននៅក្នុងខេត្តដែលតាលីបង់គ្រប់គ្រងទាំងនោះភាគច្រើនបានសុំទទួលចុះចាញ់ជាមុនដោយគ្មានការបាញ់សម្លាប់បង្ហូរឈាមគ្នា ឬដោយសារកងជីវពលតាមតំបន់នីមួយៗបានទម្លាក់អាវុធចុះ។[១១] ដំបូងឡើយ តាលីបង់បានទទួលនូវការគោរពសាទរពីប្រជាជនអាហ្វហ្កានីស្ថានដែលនឿយហត់នឹងអំពើពុករលួយ អំពើហិង្សាឃោរឃៅ និងការប្រយុទ្ធសម្លាប់គ្នាឥតឈប់ឈររបស់ក្រុមមូចាហ៊ីឌីន។ ប៉ុន្តែតទៅមុខទៀត ប្រតិកម្មអវិជ្ជមាន និងការតស៊ូប្រឆាំងនឹងតាលីបង់ក៏បានកើនឡើង ពិសេសក្នុងចំណោមប្រជាជនអាហ្វហ្កានីស្ថានដែលមិនមែនជាជនជាតិប៉ាស្តុន។[១២]
ពួកតាលីបង់បានចាត់ទុកសហគមន៍ជាតិសាសន៍ផ្សេងទៀតនៅក្នុងប្រទេសអាហ្វហ្កានីស្ថានថាជាជាតិសាសន៍បរទេស។ លើសពីនេះ ប៉ាស្តុនគឺជាក្រុមជនជាតិដ៏ធំបំផុតនៅអាហ្វហ្កានីស្ថាន ហើយចលនាតាលីបង់មានជនជាតិនេះភាគច្រើនជាសមាជិក។ ពេលដែលតាលីបង់បានពង្រីកទឹកដីចេញពីមូលដ្ឋានប៉ែកខាងត្បូង និងអាគ្នេយ៍របស់ខ្លួន ពួកគេក៏បានជួបប្រទះនូវចលនាតស៊ូរបស់សត្រូវកាន់តែច្រើនឡើងៗ។ មនោគមវិជ្ជាឌីអូបង់ឌីនិយមដែលតាលីបង់បានយកមកផ្គុំផ្សំជាមួយក្រមកុលសម្ព័ន្ធបាស្តុនវ៉ាលីនោះ ត្រូវបានក្រុមជនជាតិផ្សេងទៀតចាត់ទុកថាជាគំនិតទំនៀមទម្លាប់បរទេស។[១៣] សមរភូមិទីក្រុងម៉ាហ្សារី ឆារីហ្វ គឺជាភស្តុតាងជាក់ស្តែងដែលបង្ហាញពីជម្លោះជាតិសាសន៍នៅក្នុងប្រទេសអាហ្វហ្កានីស្ថាននាសម័យនោះ។[១៤]
ការឡើងកាន់កាប់អំណាច និងរបបគ្រប់គ្រង
[កែប្រែ]តាលីបង់បានវាយដណ្តើមយកទីក្រុងកាប៊ុលដែលជារដ្ឋធានីប្រទេសអាហ្វហ្កានីស្ថាននៅក្នុងឆ្នាំ១៩៩៦។ នៅចុងឆ្នាំ២០០០ ពួកតាលីបង់បានគ្រប់គ្រងទឹកដីប្រមាណ ៩០% ដោយកាត់ចេញតែទឹកដីរបស់ក្រុមប្រឆាំង (សម្ព័ន្ធភាពខាងជើង) ប៉ុណ្ណោះ ដែលមានមូលដ្ឋានចម្បងនៅប៉ែកឦសាននៃខេត្តបាដាកឆាន។ តំបន់ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ក្រុមតាលីបង់ ភាគច្រើនគឺ ទីប្រជុំជន និងផ្លូវជាតិធំៗនៅក្នុងប្រទេស។[១៥] នៅក្នុងរបបនេះ តាលីបង់បានអនុវត្តនូវច្បាប់ និងទម្លាប់ដ៏តឹងរឹង ដោយផ្អែកទៅលើច្បាប់ឥស្លាមសារីយ៉ា បូករួមជាមួយនឹងសាសនាបញ្ញត្តិរបស់ម៉ូហាម៉ាដ អូម៉ារ។[១៦]
យោងតាមច្បាប់នេះ អាជ្ញាធរតាលីបង់បានហាមឃាត់ការទទួលទានសាច់ជ្រូក និងគ្រឿងស្រវឹង, ហាមប្រាមការប្រើប្រាស់បច្ចេកវិទ្យាមួយចំនួនធំដូចជា តន្ត្រី ទូរទស្សន៍ ភាពយន្ត, បូករួមទាំងទម្រង់សិល្បៈភាគច្រើនដូចជា គំនូរ ឬការថតរូប, ការចូលរួមរបស់បុរសនិងនារីក្នុងវិស័យកីឡា ហើយសកម្មភាពកម្សាន្តមួយចំនួនដូចជា ការបង្ហោះខ្លែង និងមើលបីបាច់ថែរក្សាសត្វព្រាប ឬសត្វចិញ្ចឹមនានា ដោយអំពើខាងលើសុទ្ធតែត្រូវបានគេចាត់ទុកថាល្មើសនឹងច្បាប់របស់រដ្ឋ។[១៦] លើសពីនេះ រោងកុនត្រូវបានបិទ និងកែទៅជាវិហារសាសនា, ការប្រារព្ធពិធីចូលឆ្នាំសកល និងអ៊ីរ៉ង់ត្រូវបានហាមឃាត់ ហើយការថតរូប និងការបង្ហាញរូបភាពទាំងឡាយក៏ត្រូវបានហាមឃាត់ដែរ។[១៦] មិនតែប៉ុណ្ណោះ ស្ត្រីត្រូវបានគេហាមប្រាមមិនឱ្យប្រកបរបរការងារ ឯក្មេងស្រីវិញមិនត្រូវបានអនុញ្ញាតឱ្យចូលរៀននៅក្នុងសាលា ឬមហាវិទ្យាល័យណាឡើយ ផ្ទុយទៅវិញពួកគេត្រូវបានអាជ្ញាធរបង្គាប់ឱ្យប្រតិបត្តិនូវវិន័យ ប៉ូរដា (បំបែករូបភេទ) និង អោរ៉ា (បិទបាំងរាងកាយដោយសម្លៀកបំពាក់) ហើយពេលចេញក្រៅផ្ទះម្តងៗ នារីគ្រប់រូបត្រូវតែមានបុរសយ៉ាងហោចណាស់ម្នាក់ដែលជាប់សាច់ឈាមនៅអមជិតជានិច្ច ខណៈអ្នកដែលធ្វើខុសពីទង្វើទាំងនេះនឹងត្រូវទទួលទោស។[១៦] ចំណែកឯបុរសៗវិញត្រូវបានរដ្ឋាភិបាលហាមមិនឱ្យកោរពុកមាត់ ហើយតម្រូវឱ្យរក្សាពុកមាត់ឱ្យបានវែងតាមចំណង់របស់អាជ្ញាធរតាលីបង់ ហើយត្រូវតែពាក់ឈ្នួតក្បាលរាល់ពេញចេញក្រៅផ្ទះ។[១៦][១៧] ជននិយមកុម្មុយនីស្តត្រូវបានគេយកទៅប្រហារជីវិតដោយមិនរើសមុខ។ ការលេងល្បែងស៊ីសងគ្រប់រូបភាពត្រូវបានហាមឃាត់ ហើយបុគ្គលដែលប្រព្រឹត្តិអំពើចោរកម្មត្រូវបានផ្តន្ទាទោសដោយការកាត់ដៃ ឬជើងរបស់ពួកគេ។[១៦] នៅក្នុងឆ្នាំ២០០០ មេដឹកនាំតាលីបង់ ម៉ូហាម៉ាដ អូម៉ារ បានចេញច្បាប់ផ្លូវការហាមឃាត់ការដាំដុះអាភៀន និងការជួញដូរគ្រប់គ្រឿងញៀននៅក្នុងប្រទេសអាហ្វហ្កានីស្ថាន[១៦][១៨][១៩] ហើយជាលទ្ធផល រដ្ឋាភិបាលតាលីបង់បានលុបបំបាត់ផលិតកម្មអាភៀនបានស្ទើរតែទាំងអស់ (៩៩%) បើគិតត្រឹមឆ្នាំ២០០១។[១៨][១៩][២០] ក្រោមយុត្តាធិការតាលីបង់ អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកជួញដូរគ្រប់រូបត្រូវទទួលនូវស្ថានទម្ងន់ទោសយ៉ាងធ្ងន់ធ្ងរ។[១៦]
គណៈរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីនៅក្នុងជួររដ្ឋាភិបាលនៃរបបនេះគឺសុទ្ធតែជា មូលឡា (មេសាសនា) ដោយទទួលបាន"ការអប់រំបែបម៉ាដ្រាសា"។[២១] នៅឯថ្នាក់ជាតិ រាល់មន្ត្រីជាន់ខ្ពស់ដែលជាជនជាតិតាជិក អ៊ូសបេក និងហាសារ៉ា គឺសុទ្ធតែត្រូវបានជំនួសដោយជនជាតិប៉ាស្តុនទាំងអស់ ទោះបីជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឬអត់ក្ដី។[២២]
អ្នកសារព័ត៌មានដ៏ល្បីឈ្មោះលោក អាម៉េដ រ៉ាស៊ីត បានរៀបរាប់ពីរដ្ឋាភិបាលតាលីបង់ថាជា "សង្គមសម្ងាត់ដែលគ្រប់គ្រងដោយអ្នកក្រុងកាន់ដាហារ ... ពោរពេញដោយអាថ៌កំបាំង លាក់ការ និងផ្តាច់ការ"។[២៣] របបតាលីបង់គ្មានការបោះឆ្នោតអ្វីទេ ដូចដែលអ្នកនាំពាក្យរបស់ពួកគេបានពន្យល់ថា៖
ច្បាប់សារីយ៉ាមិនបានអនុញ្ញាតឱ្យមាននយោបាយ ឬគណបក្សនយោបាយណាឡើយ ហេតុនេះទើបបានជាយើងមិនផ្តល់ប្រាក់ខែដល់មន្ត្រី ឬទាហាន គ្រាន់តែអាហារ សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងសព្វាវុធ។ យើងចង់បាននូវជីវិតដូចព្យាការីរបស់ព្រះនៅប្រមាណ ១,៤០០ ឆ្នាំមុន យើងចង់រស់ដូចកាលនៅសម័យលោករស់នៅ ហើយពួកយើងគ្រាន់តែធ្វើនូវអ្វីៗដែលប្រជាជនអាហ្វហ្កានីស្ថានចង់បានក្នុងរយៈពេល ១៤ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។[២៤]
ការចែករំលែកអំណាចគ្រប់គ្រងនៅក្នុងរបបនេះគឺមានកំណត់ណាស់ ខណៈដែលតាលីបង់ប៉ាស្តុនត្រូវគ្រប់គ្រងលើប្រជាជនអាហ្វហ្កានីស្ថានប្រមាណ ៦០% ដែលមិនមែនជាជនជាតិប៉ាស្តុន។ នៅក្នុងជួរអាជ្ញាធរតាមតំបន់វិញ ដូចជាក្រុមប្រឹក្សាក្រុងកាប៊ុល[២៣] ឬហេរ៉ាតជាដើម[២៥] ពួកអ្នកស្មោះស្ម័គ្រនឹងតាលីបង់គឺជាអ្នកដឹកនាំគ្រប់គ្រង មិនមែនជាអ្នកស្រុកនោះឡើយ។ កត្តានេះបាននាំឱ្យតាលីបង់មានបញ្ហាក្នុងការទំនាក់ទំនងជាមួយប្រជាជននៅក្នុងប្រទេសប្រហែលជាងពាក់កណ្តាលដែលជាអ្នកនិយាយភាសាដារី ឬភាសាផ្សេងៗទៀតក្រៅពីប៉ាស្តុន។[២៥] អ្នកជំនាញបានរិះគន់ទៅលើរឿងនេះថា "ដោយសារកង្វះអ្នកស្រុកតំណាងឱ្យតំបន់រដ្ឋបាលនីមួយៗដូច្នេះ របបតាលីបង់អាចប្រៀបបានជារបបត្រួតត្រាកាន់កាប់ច្រើនជាជាងរបបតំណាងឱ្យប្រជាជន"។[២២]
ការដួលរលំ
[កែប្រែ]របបអេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថានបានបិទបញ្ចប់នៅក្នុងឆ្នាំ២០០១ បន្ទាប់ពីមានការចូលឈ្លានពានពីសហរដ្ឋអាមេរិក។ នៅខែឧសភា និងខែមិថុនា នៃឆ្នាំ២០០៣ មន្ត្រីជាន់ខ្ពស់តាលីបង់បានប្រកាសថា តាលីបង់បានប្រមូលផ្តុំឡើងជាថ្មី ហើយកំពុងត្រៀមខ្លួនសម្រាប់សង្គ្រាមបណ្តេញកងកម្លាំងអាមេរិកចេញពីទឹកដីអាហ្វហ្កានីស្ថាន។[២៦][២៧] នៅចុងឆ្នាំ២០០៤ មេដឹកនាំតាលីបង់ ម៉ូហាម៉ាដ អូម៉ារ បានប្រកាសអំពីការបះបោរប្រឆាំងនឹង "អាមេរិក និងអាយ៉ងរបស់វា" ដើម្បី"ដណ្តើមអធិបតេយ្យភាពជូនប្រទេសខ្លួនវិញ"។[២៨] សង្គ្រាមបះបោរបានអូសបន្លាយអស់ជាច្រើនឆ្នាំដោយទីបំផុត តាលីបង់ក៏បានឡើងកាន់កាប់ប្រទេសអាហ្វហ្កានីស្ថានជាថ្មីម្តងទៀតនៅក្នុងឆ្នាំ២០២១។[២៩]
ទំនាក់ទំនងអន្តរជាតិ
[កែប្រែ]ចំពោះទំនាក់ទំនងជាមួយពិភពលោកវិញ អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថានបានប្រកាន់យកគោលនយោបាយឯកោនិយម ពោលគឺ "តាលីបង់ជឿជាក់លើការមិនជ្រៀតជ្រែកនៅក្នុងកិច្ចការរបស់ប្រទេសដទៃ ហើយក៏មិនចង់មានការជ្រៀតជ្រែកពីខាងក្រៅមកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួនដែរ"។[១៦] ថ្វីបើខ្លួនបានប្រកាន់គោលនយោបាយនេះដោយខ្ជាប់ខ្ជួនក៏ពិតមែន ក្រុមតាលីបង់នូវតែបន្តចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រេងកាត អគ្គិសនី និងឧស្ម័នជាមួយប្រទេសតួកមេនីស្ថាន ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងបំពង់ឧស្ម័នតួកមេនីស្ថាន–អាហ្វហ្កានីស្ថាន–ប៉ាគីស្ថាន–ឥណ្ឌា។[៣០] ប្រទេសតួកមេនីស្ថានបានប្រកាន់យកគោលជំហរ "អព្យាក្រឹតភាពវិជ្ជមាន" និងកិច្ចសហប្រតិបត្តិការមានកម្រិតជាមួយរបបតាលីបង់។[៣១][៣២]
ប្រទេសចិនបានផ្តើមបង្កើតទំនាក់ទំនងជាមួយរបបតាលីបង់ជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៨។[៣៣] នៅក្នុងខែវិច្ឆិកា ឆ្នាំ២០០០ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសប៉ាគីស្ថាន លោកលី ស្យូលីនបានក្លាយជាអ្នកតំណាងជាន់ខ្ពស់បរទេសដំបូងបង្អស់ដែលមិនមកពីប្រទេសឥស្លាម ដែលបានចូលជួបជាមួយម៉ូហាម៉ាដ អូម៉ារ។[៣៤]
ការទទួលស្គាល់
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ Afghanistan (1996–2001, 2021–)
- ↑ "Role of the Taliban's religious police". 27 ខែមេសា 2013. Archived from the original on 9 ខែសីហា 2014. Retrieved 17 ខែតុលា 2023.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ Gunaratna, Rohan; Woodall, Douglas (2015). Afghanistan After the Western Drawdown. p. 117.
- ↑ Marcin, Gary (1998). "The Taliban". King's College. Archived from the original on 13 December 2013. Retrieved 17 October 2023.
- ↑ "Map of areas controlled in Afghanistan '96". Archived from the original on 25 August 2004. Retrieved 17 October 2023.
- ↑ Nordland, Rod; Rubin, Alissa J. (2013-06-24). "Taliban Flag Is Gone in Qatar, but Talks Remain in Doubt". The New York Times. ល.ត.ម.អ. 0362-4331. https://www.nytimes.com/2013/06/24/world/middleeast/taliban-flag-is-gone-in-qatar-but-talks-remain-in-doubt.html.
- ↑ Rashid, Taliban (2000)
- ↑ Coll 2005, pp. 284–285.
- ↑ Coll 2005, p. 285.
- ↑ Rashid, Taliban, (2000) pp. 27–29
- ↑ Rashid, Taliban (2000), p.!1
- ↑ Encyclopedia of Islam and the Muslim world / editor in chief, Richard C. Martin, Macmillan Reference US : Thomson/Gale, 2004
- ↑ "Why are Customary Pashtun Laws and Ethics Causes for Concern?". Archived from the original on 21 October 2014. Retrieved 18 October 2023.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help); Zahid, Farham. "TRIBUNE LIBRE N°37 UNDERSTANDING TALIBAN THROUGH THE PRISM OF PASHTUNWALI CODE". www.cf2r.org. Archived from the original on 10 August 2014. Retrieved 18 October 2023.{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help); "Wandering Kuchis pay for their Taliban links". The Age. 27 August 2005. Archived from the original on 23 October 2018. Retrieved 18 October 2023. - ↑ "Massacre in Mazar Sharif – 2". www.hazara.net. 19 April 2013. Archived from the original on 6 May 2013. Retrieved 18 October 2023.; Travis, Hannibal (2013). Genocide, Ethnonationalism, and the United Nations: Exploring the Causes of Mass Killing Since 1945. Routledge. p. 115. ល.ស.ប.អ. 978-0-415-53125-2. https://books.google.com/books?id=NbWdlRL8WzMC&pg=PA115។ បានយកមក 18 October 2023.
- ↑ Griffiths 226.
- ↑ ១៦,០ ១៦,១ ១៦,២ ១៦,៣ ១៦,៤ ១៦,៥ ១៦,៦ ១៦,៧ ១៦,៨ Matinuddin, Kamal (1999). "The Taliban's Religious Attitude". The Taliban Phenomenon: Afghanistan 1994–1997. Karachi: Oxford University Press. pp. 34–43. ល.ស.ប.អ. 0-19-579274-2. https://books.google.com/books?id=BIyVMkjat2MC&pg=PA34។ បានយកមក 30 October 2023.
- ↑ "US Country Report on Human Rights Practices – Afghanistan 2001". State.gov. 4 March 2002. Archived from the original on 6 February 2009. Retrieved 31 October 2023.
- ↑ ១៨,០ ១៨,១ (March 2005)"Where Have All the Flowers Gone?: Evaluation of the Taliban Crackdown Against Opium Poppy Cultivation in Afghanistan". International Journal of Drug Policy 16 (2): 81–91. DOI:10.1016/j.drugpo.2004.07.007.
- ↑ ១៩,០ ១៩,១ Ghiabi, Maziyar (2019). "Crisis as an Idiom for Reforms". Drugs Politics: Managing Disorder in the Islamic Republic of Iran. Cambridge: Cambridge University Press. pp. 101–102. ល.ស.ប.អ. 978-1-108-47545-7. https://books.google.com/books?id=HoOWDwAAQBAJ&pg=PA101។ បានយកមក 31 October 2023.
- ↑ "Afghanistan, Opium and the Taliban". opioids.com. Archived from the original on 8 November 2001. Retrieved 31 October 2023.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ Rashid 2000, ទ. 100.
- ↑ ២២,០ ២២,១ Rashid 2000, ទទ. 101–102.
- ↑ ២៣,០ ២៣,១ Rashid 2000, ទ. 98.
- ↑ Rashid 2000, ទ. 43 Interview with Mullah Wakil, March 1996
- ↑ ២៥,០ ២៥,១ Rashid 2000, ទទ. 39–40.
- ↑ Tohid, Owias; Baldauf, Scott (8 May 2003). "Taliban appears to be regrouped and well-funded". Christian Science Monitor. http://www.csmonitor.com/2003/0508/p01s02-wosc.html.
- ↑ Tohid, Owias (27 June 2003). "Taliban regroups – on the road". Christian Science Monitor. Archived from the original on 19 August 2003. Retrieved 6 November 2023.
- ↑ Gall, Carlotta (13 November 2004). "Asia: Afghanistan: Taliban Leader Vows Return". The New York Times. https://query.nytimes.com/gst/fullpage.html?res=9F05E5DB173FF930A25752C1A9629C8B63.
- ↑ Latifi, Ali M. "Kabul near standstill on day one of the Taliban's 'Emirate'". www.aljazeera.com. Archived from the original on 16 August 2021. Retrieved 2023-11-06.
- ↑ "Turkmenistan Takes a Chance on the Taliban". Stratfor. Archived from the original on 8 December 2019.
- ↑ "Turkmenistan-Foreign Relations". Globalsecurity. Archived from the original on 1 September 2017.
- ↑ "Turkmenistan Takes a Chance on the Taliban". Stratfor. Archived from the original on 8 December 2019.
- ↑ "China's Outreach to Taliban Draws Mixed Reactions". Voice of America. 2021-08-31. https://www.voanews.com/south-central-asia/chinas-outreach-taliban-draws-mixed-reactions.
- ↑ ពហុប្រភព៖
- "In Afghanistan, China Is Put to the Test". The National Interest. 2015-08-18. https://nationalinterest.org/feature/afghanistan-china-put-the-test-13605.
- "China's Man in the Taliban". Foreign Policy. 2015-08-03. https://foreignpolicy.com/2015/08/03/chinas-man-in-the-taliban-mullah-omar.
- "Do not fall into this trap': Taliban takeover leaves China uncertain about Afghanistan". Los Angeles Times. 2021-08-31. https://www.latimes.com/world-nation/story/2021-08-18/china-afghanistan-taliban-security-investment.
- "China Sees Opportunity After America's Withdrawal From Afghanistan. But Can Beijing Do Any Better?". TIME. 2021-08-31. https://time.com/6093618/china-afghanistan.
- Pages with non-numeric formatnum arguments
- CS1 errors: redundant parameter
- Pages containing cite templates with deprecated parameters
- Pages using infobox country or infobox former country with the flag caption or type parameters
- Pages using infobox country or infobox former country with the symbol caption or type parameters
- អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាន
- ប្រវត្តិឥស្លាមសាសនានៅអាហ្វហ្កានីស្ថាន
- តាលីបង់
- អតីតប្រទេសនៅអាស៊ីកណ្ដាល
- អតីតប្រទេសនៅអាស៊ីខាងត្បូង
- អតីតអេមីរ៉ាត
- អតីតរដ្ឋអត្ថាធិបតេយ្យ
- ប្រវត្តិសាស្ត្រអាហ្វហ្កានីស្ថាន (១៩៩២–បច្ចុប្បន្ន)
- ជម្លោះអាហ្វហ្កានីស្ថាន (១៩៧៨–បច្ចុប្បន្ន
- រដ្ឋផ្តាច់ការ