Jump to content

អាស៊ី

ពីវិគីភីឌា
អាស៊ី
Globe centered on Asia, with Asia highlighted. The continent is shaped like a right-angle triangle, with Europe to the west, oceans to the south and east, and Australia visible to the south-east.
ផ្ទៃក្រឡា៤៤,៥៧៩,០០០[]
ចំនួនប្រជាជន៤,៦៩៤,៥៧៦,១៦៧ (២០២១, ទី១)[][]
សន្ទភាពប្រជាជន១០០/គម
ប្រទេសសមាជិក អសប ចំនួន ៤៩
រដ្ឋសង្កេតការណ៍ អសប ចំនួន ១
រដ្ឋចំនួន ៥ ផ្សេងទៀត (list of countries)
Dependencies
Unrecognized regions
ភាសាបញ្ជីភាសា
ល្វែងម៉ោងUTC+២ ទៅ UTC+១២
អន្តរជាល ដ.ក.ច..asia
ទីក្រុងសំខាន់ៗ

អាស៊ី (ភាសាអង់គ្លេស៖ Asia, ភាសាបារាំង៖ Asie) គឺជា​ទ្វីប​មួយ​ធំជាងគេ និងមាន​ប្រជាជន​ច្រើនជាងគេ​បង្អស់​នៅលើ​ភពផែនដី​។ ទ្វីប​នេះ បាន​គ្របដណ្ដប់លើផ្ទៃដី​ប្រមាណ ៤៤,៥៧៩,០០០ គីឡូម៉ែត្រការ៉េ ដែលស្មើនឹង ៣០% នៃផ្ទៃដីសរុបនៅលើផែនដី និង ៨.៧% នៃ​ផ្ទៃផែនដី។ ដោយ​មាន​ប្រជាជន​ជាង ៤ ពាន់លាន​នាក់ដែលស្មើនឹងប្រមាណ ៦០% នៃ​ប្រជាជន​ទាំងអស់នៅលើពិភពលោក អាស៊ីគឺមានចំនួនប្រជាជនច្រើនជាងប្រជាជននៅទ្វីបផ្សេងទៀតទាំងអស់បូកបញ្ចូលគ្នាទៅទៀត។

ដើមឡើយ អាស៊ី​ត្រូវ​បាន​គេ​ចាត់​ថា​ជា​ផ្នែក​មួយ​នៃ​ផ្ទាំងទ្វីប​ដ៏​ធំ "អឺរ៉ាស៊ី" ក្រោយ​ផ្នែក​ខាងកើត​ត្រូវ​បាន​កាត់ចេញ​ទៅជា "ទ្វីបអឺរ៉ុប" ដែល​លាតសន្ធឹង​ចាប់ពី​ខាងកើត​នៃ​ព្រែកជីកស៊ុយអេ ខាងកើត​អ៊ូរ៉ាល់ និង ខាងត្បូង​នៃ​ជួរភ្នំកាវកាស សមុទ្រ​កាសព្យែន និង​សមុទ្រខ្មៅ​។ ទ្វីបអាស៊ី មាន​ព្រំប្រទល់ ខាងកើត​ជាប់នឹង​មហាសមុទ្រប៉ាស៊ីហ្វិក, ខាងត្បូង​ជាប់នឹង​មហាសមុទ្រឥណ្ឌា និង​ខាងជើង​ជាប់នឹង​មហាសមុទ្រអាកទិក​។

ប្រភព​នៃ​ឈ្មោះ

[កែប្រែ]

ពាក្យ "អាស៊ី" (Asia) មាន​ប្រភព​មកពី​ពាក្យ​ក្រិចបុរាណ "Ἀσία" ត្រូវ​បាន​សន្មត​ជាលើកដំបូង​ដោយ​ប្រវត្តិវិទូក្រិច ឈ្មោះ "ហេរ៉ូដូទុស" (ប្រហែល ៤៤០ មុន​គ.ស) ដើម្បី​តំណាង​ឲ្យ "អាណាតូលី" (Anatolia) ឬ ដើម្បី​ពណ៌នា​អំពី​សង្គ្រាមពែក សំដៅ​ទៅលើ "ចក្រភពពែក" ។

ការកំណត់​ខណ្ឌសីមា

[កែប្រែ]

លក្ខណៈ​ភូមិសាស្ត្រ

[កែប្រែ]

ពួក​អឺរ៉ុប​នា​យុគសម័យកណ្ដាល បាន​សន្មត​ថា "អាស៊ី" គឺជា​ទ្វីប​មួយ ជា​ផ្ទាំងដី​មួយ​ដាច់ដោយឡែក​ពី "អឺរ៉ុប" ។ ព្រំដែន​សីមា​រវាង​ទ្វីបអាស៊ី និង អាហ្វ្រិក គឺ​ព្រែកជីកស៊ុយអេ និង សមុទ្រក្រហម​។ ព្រំដែន​រវាង​អាស៊ី និង អឺរ៉ុប គឺ​ត្រូវ​បាន​សន្មត​យក​ចាប់ពី ច្រកសមុទ្រដាដាណេល (Dardanelles), សមុទ្រម៉ាម៉ារ៉ា (Sea of Marmara), ច្រកសមុទ្របូសព័រុស (Bosporus), សមុទ្រខ្មៅ, ជួរភ្នំកាវកាស, សមុទ្រ​កាសព្យែន, ទន្លេអ៊ូរ៉ាល់ ទៅ​ប្រភព​របស់​វា, ជួរភ្នំអ៊ូរ៉ាល់ ទៅ​សមុទ្រការ៉ា នៅ​ជិត​តំបន់​ការ៉ា ប្រទេស រុស្ស៊ី​។

នៅ​ចុង​ប៉ែក​ឦសាន​នៃ​ទ្វីបអាស៊ី គឺជា​តំបន់​ស៊ីបេរី ស្ថិតនៅ​ដាច់​ពី "អាមេរិកខាងជើង" ដោយ​ច្រកសមុទ្រប៊េរីង​។ អាស៊ី មាន​ព្រំប្រទល់ ខាងត្បូង​ជាប់​មហាសមុទ្រឥណ្ឌា (រាប់​ពី​លិច​ទៅ​កើត​គឺ ឈូងសមុទ្រអាដេន សមុទ្រអារ៉ាប់ និង ឈូងសមុទ្របេងហ្គាល់), ខាងកើត​ជាប់​ដែនទឹក​នៃ​មហាសមុទ្រប៉ាស៊ីហ្វិក (ដោយ​រាប់​បញ្ច្រាស​ទ្រនិច​នាឡិកា រួមមាន សមុទ្រចិនខាងត្បូង, សមុទ្រចិនខាងកើត, សមុទ្រលឿង, សមុទ្រជប៉ុន, សមុទ្រអុកហតស៍ និង សមុទ្រប៊េរីង) និង ខាងជើង​ជាប់​មហាសមុទ្រអាកទិក​។ ទ្វីបអូស្ត្រាលី (ឬ អូសេអានី) ស្ថិតនៅ​ប៉ែក​អាគ្នេយ៍​។

អ្នកភូមិសាស្ត្រ​មួយចំនួន មិន​បាន​សន្មត​ថា អាស៊ី និង អឺរ៉ុប ជា​ទ្វីប​ពីរ​ផ្សេងគ្នា​ទេ ដោយ​ពួក​គេពុំ​មាន​លក្ខណៈ​រូប​ណាមួយ​ដើម្បី​ខណ្ឌ​ចែក​ឲ្យ​ដាច់​ពី​គ្នា​នោះ​ឡើយ​។ តាម​លក្ខណៈ​ភូមិសាស្ត្រ អាស៊ី​គឺជា​ផ្នែក​គោល​ខាងកើត​នៃ "ទ្វីបអឺរ៉ាស៊ី" ដែល​មាន​អឺរ៉ុប គឺជា​ឧបទ្វីប​ភាគ​ពាយព្យ​នៃ​ផ្ទាំងទ្វីប​។ អ្នកភូមិសាស្ត្រ​ខ្លះ​ទៀត​យល់​ថា អាស៊ី អឺរ៉ុប និង អាហ្វ្រិក គឺជា​ផ្ទាំងទ្វីប​តែមួយ​ហៅថា "អាហ្វ្រិកអឺរ៉ាស៊ី" (Afro-Eurasia) ។

ភូមិសាស្ត្រនយោបាយ

[កែប្រែ]



ប្រទេស និងតំបន់​នៅ​អាស៊ី

[កែប្រែ]
UN geoscheme subregions of Asia:
  Eastern Asia
  Central Asia
  Southern Asia
  Southeastern Asia
  Western Asia
  Russia (Asia)
ឈ្មោះប្រទេស និង ទង់ជាតិ ផ្ទៃដី
(គិតជា​គ.ម)
ប្រជាជន
(០១ កក្កដា ២០០៨)
ដង់ស៊ីតេ
(នាក់/១គ.ម)
រដ្ឋ/រាជធានី
អាស៊ីកណ្ដាល:
 កាហ្សាក់ស្ថាន[] 2,724,927 15,666,533 5.7 អាស្តាណា
ទំព័រគំរូ:ទិន្នន័យប្រទេស គាហ្គីស្ថាន 198,500 5,356,869 24.3 ប៊ីសកេក
 សហភាពសូវៀត 143,100 7,211,884 47.0 ឌូស្ហានបេ
ទំព័រគំរូ:ទិន្នន័យប្រទេស តួរមិនីស្ថាន 488,100 5,179,573 9.6 អាសហ្កាបាត
 អ៊ូសបេគីស្ថាន 447,400 28,268,441 57.1 តាសកេន
អាស៊ីខាងកើត:
 ចិន[] 9,584,492 1,322,044,605 134.0 ប៉េកាំង
 ហុងកុង[] 1,092 7,903,334 6,688.0
 ជប៉ុន 377,835 127,288,628 336.1 តូក្យូ
 ម៉ាកាវ[] 25 460,823 18,473.3
 ម៉ុងហ្គោលី 1,565,000 2,996,082 1.7 អ៊ូឡង់បាទ័រ
 កូរ៉េខាងជើង 120,540 23,479,095 184.4 ព្យុងយ៉ាង
 កូរ៉េខាងត្បូង 98,480 49,232,844 490.7 សេអ៊ូល
 តៃវ៉ាន់[] 35,980 22,920,946 626.7 តៃប៉ិ
អាហ្វ្រិកខាងជើង:
ទំព័រគំរូ:ទិន្នន័យប្រទេស អេហ៊្សីប[] 980,869 81,713,517 21.7 គែរ
អាស៊ីខាងជើង:
 រុស្ស៊ី[១០] 13,115,200 140,702,092 3.0 មូស្គូ
អាស៊ីអាគ្នេយ៍:
 ប្រ៊ុយណេ 5,770គ.ម² 381,371នាកើ 60.8 បង់ដាសេរីបេកាវ៉ាន់
 កម្ពុជា[១១] 181,035គ.ម² 19,388,910នាក់ 74 ភ្នំពេញ
 ទីម័រខាងកើត [១២] 15,007គ.ម² 1,108,777នាក់ 63.5 ឌីលី
 ឥណ្ឌូនេស៊ី[១៣] 1,919,588គ.ម² 237,512,355នាក់ 159.9 ចាការតា
 ឡាវ 236,800គ.ម² 6,677,534នាក់ 24.4 វៀងច័ន្ទន៍
 ម៉ាឡេស៊ី 330,750គ.ម² 25,274,135នាក់ 68.7 កូឡាឡាំពូរ
 មីយ៉ាន់ម៉ា 678,500គ.ម² 47,758,224នាក់ 62.3 ណាយពីដរ
 ហ្វីលីពីន 300,000គ.ម² 92,681,453នាក់ 281.8 ម៉ានីល
 សិង្ហបុរី 714គ.ម² 4,608,167នាក់ 6,369.0 ទីក្រុងសិង្ហបុរី
 ថៃ 514,000គ.ម² 65,493,298នាក់ 121.3 បាងកក
 វៀតណាម 114.725គ.ម² 86,116,559នាក់ 246.1 ហាណូយ
 កម្ពុជាក្រោម 68,965គ.ម² 10,000,000ជាងនាក់ ព្រៃនគរ
 ចាម 148,000គ.ម² វិជ័យ
អាស៊ីខាងត្បូង:
 អាហ្វហ្គានីស្ថាន 647,500 32,738,775 42.9 កាប៊ុល
ទំព័រគំរូ:ទិន្នន័យប្រទេស បង់ក្លាដេស 144,000 153,546,901 926.2 ដាកា
 ប៊ូតាន 47,000 682,321 14.3 ធីមប៊ូ
 ឥណ្ឌា 3,167,590 1,147,995,226 318.2 ញូដេលី
 អ៊ីរ៉ង់ 1,648,195 65,875,223 42 តេអេរ៉ង់
 ម៉ាល់ឌីវ 300 379,174 1,067.2 ម៉ាល់
 នេប៉ាល់ 140,800 29,519,114 183.8 កាត់ម៉ាន់ឌូ
 ប៉ាគីស្ថាន 803,940 167,762,049 183.7 ឥស្លាមបាត
 ស្រីលង្កា 65,610 21,128,773 298.4 Sri Jayawardenapura-Kotte
អាស៊ីខាងលិច:
 អាមេនី[១៤] 29,800 2,968,586 111.7 យ៉េរ៉េវ៉ាន
ទំព័រគំរូ:ទិន្នន័យប្រទេស អាហ្សែបែហ្សង់[១៥] 46,870 3,845,127 82.0 បាគូ
 បារ៉ែន 665 718,306 987.1 ម៉ាណាម៉ា
 ស៊ីប 9,250 792,604 83.9 នីកួហ្ស៊ី
 ប៉ាឡេស្ទីន ហ្កាសាស្ទ្រីប 363 1,537,269 3,315.7 ហ្កាសា
 ហ្សកហ្ស៊ី[១៦] 20,460 4,630,841 99.3 ធីប៊ីលីស៊ី
 អ៊ីរ៉ាក់ 437,072 28,221,181 54.9 បាកដាត
 អ៊ីស្រាអែល 20,770 7,112,359 290.3 ហ្សេរូសាឡឹម
 ហ្សកដានី 92,300 6,198,677 57.5 អាម៉ង់
 គុយវ៉ែត 17,820 2,596,561 118.5 គុយវ៉ែត
 លីបង់ 10,452 3,971,941 353.6 បេរូត
 អូម៉ង់ 212,460 3,311,640 12.8 ម៉ាស្កាត
ទំព័រគំរូ:ទិន្នន័យប្រទេស កាតារ 11,437 928,635 69.4 ដូហា
 អារ៉ាប៊ីសាអូឌីត 1,960,582 23,513,330 12.0 រីយ៉ាដ
 ស៊ីរី 185,180 19,747,586 92.6 ដាម៉ាស
ទំព័រគំរូ:ទិន្នន័យប្រទេស ទួរគី[១៧] 756,768 71,892,807 76.5 អង់ការ៉ា
 អារ៉ាប់រួម 82,880 4,621,399 29.5 អាប៊ូដាប៊ី
 ប៉ាឡេស្ទីន វេសប៊ែង 5,860 2,611,904 393.1 ហ្សេរូសាឡឹម
 យេម៉េន 527,970 23,013,376 35.4 សាណាអា
សហភាពសូវៀត 99,999,999
សរុប 43,810,582 4,050,404,193 89.07

មើលផងដែរ

[កែប្រែ]

កំណត់សម្គាល់

[កែប្រែ]
  1. National Geographic Family Reference Atlas of the World. Washington, D.C.: National Geographic Society (U.S.). 2006. p. 264. 
  2. ""World Population prospects – Population division"". population.un.org. United Nations Department of Economic and Social Affairs, Population Division. Retrieved November 9, 2019.
  3. ""Overall total population" – World Population Prospects: The 2019 Revision" (xslx). population.un.org (custom data acquired via website). United Nations Department of Economic and Social Affairs, Population Division. Retrieved November 9, 2019.
  4. កាហ្សាក់ស្ថាន ជា​ប្រទេស​មួយ​នៅ​អាស៊ីកណ្ដាល និង អឺរ៉ុបខាងកើត​។ ក្នុង​ទិន្នន័យ​នេះ យើង​បង្ហាញ​តែ​ផ្ទៃដី និង ប្រជាជន​នៅ​អាស៊ី​តែ​ប៉ុណ្ណោះ​។
  5. ចិន​សំដៅ​លើ​ប្រទេស​ចិនដីគោក ឬ សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ក្នុង​ទិន្នន័យ​នេះ យើង​បង្ហាញ​តែ​ផ្ទៃដី និង ប្រជាជន​នៅ​នៃ​ប្រទេស​ចិនដីគោកតែ​ប៉ុណ្ណោះ ដោយ​មិន​មាន​បញ្ចូល​ហុងកុង និង ម៉ាកាវ​ឡើយ​។
  6. ហុងកុង គឺជា​តំបន់រដ្ឋបាលពិសេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។
  7. ម៉ាកាវ គឺជា​តំបន់រដ្ឋបាលពិសេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។
  8. តៃវ៉ាន់ ប្រើ​ឈ្មោះ​ថា "សាធារណរដ្ឋចិន" ដែល​បាន​បែកចេញ​ពី​ប្រទេស​ចិនដីគោក បន្ទាប់ពី​សង្គ្រាមស៊ីវិល​នៅ​ឆ្នាំ​១៩៤៩​។ ប្រទេស​ចិនដីគោក នៅតែ​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់ខ្លួន​។
  9. អេហ្ស៊ីប ជា​ប្រទេស​មួយ​នៅ​អាហ្វ្រិកខាងជើង និង អាស៊ីខាងលិច​​។ ក្នុង​ទិន្នន័យ​នេះ យើង​បង្ហាញ​តែ​ផ្ទៃដី និង ប្រជាជន​នៅ​អាស៊ី​តែ​ប៉ុណ្ណោះ​។
  10. រុស្ស៊ី ត្រូវ​បាន​សន្មត​ថា​ជា​ប្រទេស​មួយ​នៅ​អាស៊ីខាងជើង និង អឺរ៉ុបខាងកើត​។ ក្នុង​ទិន្នន័យ​នេះ យើង​បង្ហាញ​តែ​ផ្ទៃដី និង ប្រជាជន​នៅ​អាស៊ី​តែ​ប៉ុណ្ណោះ​។
  11. ជំរឿនឆ្នាំ​២០០៨ របស់​ក្រសួងផែនការ​។
  12. ទីម័រខាងកើត ត្រូវ​បាន​ចាត់ទុក​ជា​ប្រទេស​មួយ​នៅ​អាស៊ីអាគ្នេយ៍ និង អូសេអានី​។
  13. ឥណ្ឌូនេស៊ី ត្រូវ​បាន​ចាត់ទុក​ជា​ប្រទេស​មួយ​នៅ​អាស៊ីអាគ្នេយ៍ និង អូសេអានី​។ ក្នុង​ទិន្នន័យ​នេះ យើង​មិន​បាន​រួមបញ្ចូល កោះ Irian Jaya និង Maluku ទេ​។
  14. អាមេនី ត្រូវ​បាន​សន្មត​ថា​ជា​ប្រទេស​មួយ​មាន​ភូមិសាស្ត្រ​ស្ថិតនៅ​អាស៊ីខាងលិច ប៉ុន្តែ​ប្រទេស​មាន​ប្រវត្តិសាស្ត្រ និង សង្គមនយោបាយ​ជាមួយ​អឺរ៉ុប​។
  15. អាហ្សែបែហ្សង់ ត្រូវ​បាន​សន្មត​ថា​ជា​ប្រទេស​មួយ​នៅ​អាស៊ីខាងលិច និង អឺរ៉ុបខាងកើត​។ ក្នុង​ទិន្នន័យ​នេះ យើង​បង្ហាញ​តែ​ផ្ទៃដី និង ប្រជាជន​នៅ​អាស៊ី​តែ​ប៉ុណ្ណោះ​។
  16. ហ្សកហ្ស៊ី ត្រូវ​បាន​សន្មត​ថា​ជា​ប្រទេស​មួយ​នៅ​អាស៊ីខាងលិច និង អឺរ៉ុបខាងកើត​។ ក្នុង​ទិន្នន័យ​នេះ យើង​បង្ហាញ​តែ​ផ្ទៃដី និង ប្រជាជន​នៅ​អាស៊ី​តែ​ប៉ុណ្ណោះ​។
  17. ទួរគី ត្រូវ​បាន​សន្មត​ថា​ជា​ប្រទេស​មួយ​នៅ​អាស៊ីខាងលិច និង អឺរ៉ុបខាងត្បូង​។ ក្នុង​ទិន្នន័យ​នេះ យើង​បង្ហាញ​តែ​ផ្ទៃដី និង ប្រជាជន​នៅ​អាស៊ី​តែ​ប៉ុណ្ណោះ ដោយ​មិនរួមបញ្ចូល​ក្រុងអ៊ីស្តង់ប៊ូល​ទេ​។

ឯកសារយោង

[កែប្រែ]