Jump to content

ខេត្តខាហ្កាវ៉ា

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី កាង៉ាវ៉ា)
ខេត្តខាហ្កាវ៉ា
香川県
ខេត្ត
ប្រតិចារឹកជាភាសាជប៉ុន
 • ជប៉ុន香川県
 • រ៉ូម៉ាជីKagawa-ken

ទង់

និមិត្តសញ្ញា
Location of ខេត្តខាហ្កាវ៉ា
ប្រទេស ជប៉ុន
តំបន់ស៊ិកុគឹ
កោះស៊ិកុគឹ
រាជធានីតាកាម៉ាត្ស៊ឹ
ផ្នែករងស្រុក: 5, ក្រុង: 17
រដ្ឋាភិបាល
 • អភិបាលកេហ្សូ ហាម៉ាដា
ផ្ទៃក្រឡា[][lower-alpha ១]
 • សរុប១៨៧៦.៨០ គម2 (៧២៤.៦៤ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡាទី 47
ប្រជាជន (1 កញ្ញា 2020)[]
 • សរុប៩៤៩,៣៥៨
 • ចំណាត់ថ្នាក់ទី 40
 • សន្ទភាព០.៥១/km2 (១.៣/sq mi)
ក្រមអ.ម.អ. ៣១៦៦JP-37
គេហទំព័រwww.pref.kagawa.jp

ខេត្តខាហ្កាវ៉ា (香川県 Kagawa-ken?) គឺជាខេត្តមួយរបស់ប្រទេសជប៉ុន ដែលមានទីតាំងនៅលើកោះស៊ិកុគឹ[] ខេត្តខាហ្កាវ៉ាមានប្រជាជនចំនួន 949,358 (គិតត្រឹមឆ្នាំ 2020)[] និង​ជា​ខេត្ត​តូច​បំផុត​តាម​ភូមិសាស្ត្រ​ដែល​មាន​ទំហំ 1,877 គីឡូម៉ែត្រ​ការ៉េ (725 ម៉ែត្រការ៉េ)[] ខេត្តខាហ្កាវ៉ាមានព្រំប្រទល់ជាប់ខេត្តអិហ៊ីម៉ិនៅភាគនិរតី និងខេត្តតុគុស៊ិម៉ានៅភាគខាងត្បូង

ទីក្រុងតាកាម៉ាត្ស៊ឹគឺជារាជធានី និងជាទីក្រុងធំបំផុតនៃខេត្តខាហ្កាវ៉ា[] ជាមួយទីក្រុងធំៗផ្សេងទៀតរួមមានទីក្រុងម៉ារុហ្គាម៉ិ, មិតុយ៉ុ និងទីក្រុងកាន់អុនជិ ខេត្តខាហ្កាវ៉ាមានទីតាំងនៅលើសមុទ្រសេតុក្នុងដីកាត់ពីខេត្តអូកាយ៉ាម៉ានៅលើកោះហុនស្យ៊ូ ដែលតភ្ជាប់ដោយស្ពានសេតុធំ ខេត្តខាហ្កាវ៉ារួមមានកោះស្យូដូស៊ីម៉ា កោះធំជាងគេទីពីរនៅសមុទ្រសេតុក្នុងដី ហើយព្រំប្រទល់ដីភាគខាងត្បូងនៃខេត្តជាមួយខេត្តតុគុស៊ិម៉ាត្រូវបានបង្កើតឡើងដោយភ្នំសានុគិ

ភូមិសាស្ត្រ

[កែប្រែ]

ខាហ្កាវ៉ារួមមានជ្រុងឦសានរបស់កោះស៊ិកុគឹ មានព្រំប្រទល់ជាប់ខេត្តអិហ៊ិម៉ិនៅភាគខាងលិច និងខេត្តតុគុស៊ិម៉ានៅភាគខាងត្បូង ជាមួយនឹងឆ្នេរសមុទ្រនៅលើសមុទ្រសេតុក្នុងដីដែលប្រឈមមុខនឹងខេត្តខេត្តអូកាយ៉ាម៉ានិងតំបន់កាន់សៃ ភ្នំសានុគិរត់តាមព្រំដែនភាគខាងត្បូង

បច្ចុប្បន្នខេត្តខាហ្កាវ៉ាគឺជាខេត្តតូចជាងគេបំផុត តាមតំបន់ក្នុងប្រទេសជប៉ុន ខេត្តខាហ្កាវ៉ាគឺជាខេត្តតូចចង្អៀតមួយដែលស្ថិតនៅចន្លោះភ្នំរបស់កោះស៊ិកុគឹនិងសមុទ្រ

គិតត្រឹមថ្ងៃទី 1 ខែមេសា ឆ្នាំ 2012 11% នៃផ្ទៃដីសរុបនៃខេត្តត្រូវបានកំណត់ជាឧទ្យានធម្មជាតិ គឺឧទ្យានជាតិសេតុណៃកៃ និងឧទ្យានធម្មជាតិឧទ្យានធម្មជាតិខេត្តអូតាគិ-អូកាវ៉ា[]

ទីក្រុង

[កែប្រែ]
ផែនទីរបស់ខេត្តខាហ្កាវ៉ា     ទីក្រុង      ក្រុង
តាកាម៉ាត្ស៊ឹ
ម៉ារុហ្កាម៉ិ
កុតុហ៊ិរ៉ា

ទីក្រុងចំនួន 8 ស្ថិតនៅក្នុងខេត្តខាហ្កាវ៉ាគ:

ឈ្មោះ តំបន់ (km2)[] ចំនួនប្រជាជន (2020)[] ផែនទី
ភាសាខ្មែរ ភាសាជប៉ុន រ៉ូម៉ាជី
ហ៊ិហ្កាស៊ិខាហ្កាវ៉ា 東かがわ市 Higashikagawa 152.86 28,305
កាំងអុនជិ 観音寺市 Kan'onji 117.83 56,639
ម៉ារុហ្កាម៉ិ 丸亀市 Marugame 111.83 109,165
មិតុយ៉ុ 三豊市 Mitoyo 222.70 61,839
សាកៃដិ 坂出市 Sakaide 92.49 50,577
សានុគិ さぬき市 Sanuki 158.63 46,723
តាកាម៉ាត្ស៊ឹ (ជារាជធានី) 高松市 Takamatsu 375.42 417,814
ហ្សិនត្ស៊ឺជិ 善通寺市 Zentsūji 39.93 31,620

ក្រុង

[កែប្រែ]

ខេត្តខាហ្កាវ៉ាមានក្រុងចំនួន 8 ដែលត្រូវបានរៀបចំជា 5 ស្រុក ជាច្រើនត្រូវបានបង្កើតឡើងបន្ទាប់ពីឆ្នាំ 1999 តាមរយៈការរួមបញ្ចូលគ្នា ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងជាតិ ដើម្បីកាត់បន្ថយចំនួនទីក្រុង និងភូមិតូចៗ[]

ឈ្មោះ តំបន់​(km2)[] ចំនួនប្រជាជន (2020)[] ស្រុក[] ផែនទី
ភាសាខ្មែរ ភាសាជប៉ុន រ៉ូម៉ាជី
អាយ៉ាហ្កាវ៉ា 綾川町 Ayagawa 109.75 22,730 អាយ៉ាអ៊ុតា
កុតុហ៊ិរ៉ា 琴平町 Kotohira 8.47 8,466 ណាកាតាដុ
ម៉ានណូ まんのう町 Mannō 194.45 17,324 ណាកាតាដុ
មិគិ 三木町 Miki 75.78 26,859 គិតា
ណាអុស៊ិម៉ា 直島町 Naoshima 14.22[lower-alpha ១] 3,026 ខាហ្កាវ៉ា
ស្យូដុស៊ិម៉ា 小豆島町 Shōdoshima 95.59 13,646 ស្យូហ្ស៊ឹ
តាដុត្ស៊ឹ 多度津町 Tadotsu 24.39 22,813 ណាកាតាដុ
តុណុស្យូ 土庄町 Tonoshō 74.38 12,915 ស្យូហ្ស៊ឹ
អ៊ុតាហ្ស៊ឹ 宇多津町 Utazu 8.10 18,897 អាយ៉ាអ៊ុតា

ឯកសារយោង

[កែប្រែ]
  1. ១,០ ១,១ ១,២ Cite error: Invalid <ref> tag; no text was provided for refs named :0
  2. ២,០ ២,១ "香川県推計人口及び人口移動(令和2年9月1日現在推計)". 香川県 (Kagawa Prefecture). Kagawa Prefectural Government. September 1, 2020. Archived from the original on ឧសភា 11, 2021. Retrieved February 17, 2021.
  3. Nussbaum, Louis-Frédéric. (2005). "Kagawa prefecture" in Japan Encyclopedia, p. 446, p. 446, at Google Books
  4. Nussbaum, "Takamatsu" at p. 934, p. 934, at Google Books.
  5. "General overview of area figures for Natural Parks by prefecture" (PDF). Ministry of the Environment. Retrieved 19 August 2012.
  6. ៦,០ ៦,១ "全国都道府県市区町村別面積調 (10月1日時点) [Areas of prefectures, cities, towns and villages (October 1)]" (PDF). Geospatial Information Authority of Japan. Ministry of Land, Infrastructure, Transport, and Tourism. October 1, 2020. p. 66. Retrieved 18 March 2021.{{cite web}}: CS1 maint: url-status (link)
  7. ៧,០ ៧,១ Cite error: Invalid <ref> tag; no text was provided for refs named Prefpopulation2
  8. "「『平成の合併』について」の公表 [Heisei era mergers]" (PDF). Ministry of Internal Affairs and Communications. March 5, 2010. Retrieved 25 March 2021.{{cite web}}: CS1 maint: url-status (link)
  9. "香川県の郵便番号 ("Postal Codes of Kagawa Prefecture)". Japan Post. Retrieved 15 March 2021.{{cite web}}: CS1 maint: url-status (link)
  1. ១,០ ១,១ Estimate. Part of boundary between Okayama and Kagawa is undefined.[]