ខាហ្កុស៊ីម៉ា(ខេត្ត)
ខេត្តខាហ្គុស៊ីម៉ា (ជាភាសាជប៉ុន: 鹿児島県, ជាភាសារអង់គ្លេស: Kagoshima Prefecture) ជាខេត្តមួយរបស់ប្រទេសជប៉ុនដែលមានទីតាំងនៅកោះឃ្យឺស្សឺ។ ទីរួមខេត្តខាហ្គុស៊ីម៉ាគឺនៅក្រុងខាហ្គុស៊ីម៉ា។
ទីតាំងភូមិសាស្ត្រ[កែប្រែ]
ខេត្តខាហ្គុស៊ីម៉ាគឺជាអាណាខេត្តនៅភាគខាងត្បូងទី២នៅ ប្រទេសជប៉ុនបន្ទាប់ពីខេត្តអូគីណាវ៉ា។វាស្ថិតនៅភាគខាងត្បូងនៅកោះឃ្យឺស្សឺនិងចែកចេញជាតំបន់ធំៗរួមមានតំបន់សាត្សឹម៉ាតំបន់អូស៊ឹមីនិងតំបន់កោះ។ ខេត្តខាហ្គុស៊ីម៉ាជាប់នឹងសមុទ្រលឿងនៅខាងលិច ជាប់ខេត្តឃឹម៉ាម៉ុតុនៅខាងជើង ជាប់ខេត្តមីយ៉ាសាគីនៅខាងលិច និង ជាប់(ដោយសមុទ្រ)ខេត្តអូគីណាវ៉ានៅខាងត្បូង។ វាមានព្រំសមុទ្រប្រវែង ២ ៦៣២គ.ម។ នៅចន្លោះឧបទ្វីបសាត្សឹម៉ានិងឧបទ្វីបអូស៊ឹមី ជាឆកសមុទ្រគីងកូ។ ខេត្តខាហ្គុស៊ីម៉ាសំបូរភ្នំភ្លើងទាំងរស់និងងាប់ ដូចជាភ្នំសាគឹរ៉ាជីម៉ា ដែលផុសឡើងចំកណ្ដាលឆកសមុទ្រគីងកូ ចំងាយប្រហែល៤គ.មពីក្រុងខាហ្គុស៊ីម៉ា។ ភ្នំភ្លើងនេះនៅរស់ ដោយមានសកម្មភាពបញ្ចេញផ្សែងជារាងរាល់ថ្ងៃ និងផ្ទុសបំផុសផេះស្ទើររាល់ឆ្នាំ។ ភ្នំសាគឹរ៉ាជីម៉ាជាភ្នំភ្លើងដ៏សកម្មមួយរបស់ជប៉ុន។ ភ្នំនេះដើមឡើយជាកោះទេ ប៉ុន្តែកំអែពីបន្ទុះឆ្នាំ១៩១៤ បានតភ្ជាប់វាទៅឧបទ្វីបអូស៊ឹមី។
សូមមើលផងដែរ[កែប្រែ]
|