កីឡាជើងឯកចុងបូព៌ា
ការប្រកួតកីឡាជើងឯកចុងបូព៌ា ឬ កីឡាចុងបូព៌ា (ជាភាសាអង់គ្លេស Far Eastern Championship Games ឬ Far East Games) គឺជាព្រឹត្តិការណ៍កីឡាតូចមួយនៅអាស៊ីដែលត្រូវបានគេជឿថាជាឫសគល់របស់អាស៊ីហ្គេម។
នៅឆ្នាំ១៩១២ លោក E.S. Brown ប្រធានសមាគមអត្តពលិកហ្វីលីពីន បានស្នើទៅចិន និងជប៉ុនដើម្បីអោយមានការបង្កើត កីឡាអូឡាំពិកចុងបូព៌ា នេះឡើង។ កីឡាអូឡាំពិកចុងបូព៌ាលើកទី១ត្រូវបានធ្វើឡើងនៅទីលានខារនីវល (បច្ចុប្បន្ន ពហុកីឡាដ្ឋានអនុស្សាវរីយ៍រីហ្សាល់) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី៤ កុម្ភៈ ១៩១៣។ ប្រទេសចំនួន៦ (កំរងកោះហ្វីលីពីន សាធារណរដ្ឋចិន ចក្រភពជប៉ុន ម៉ាឡេស៊ី ថៃ និង ហុងកុង) បានចូលរួមក្នុងព្រឹត្តការណ៍៨ថ្ងៃនេះ។ នៅឆ្នាំ១៩១៥ វាបានផ្លាស់ប្ដូរឈ្មោះជា កីឡាជើងឯកចុងបូព៌ា ពេលដែលព្រឹត្តិការណ៍នេះត្រូវបានប្រារព្ឋធ្វើនៅសៀងហៃ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំធ្វើឡើងរៀងរាល់២ឆ្នាំម្ដង លើកលែងឆ្នាំ១៩២៩ ពេលដែលជប៉ុនងសំរេចចិត្តពន្យាពេលទៅធ្វើនៅឆ្នាំ១៩៣០វិញ។ ក្រោយមកទៀត គេក៏សំរេចចិត្តប្ដូរទៅធ្វើរៀងរាល់៤ឆ្នាំម្ដងវិញ ហើយហ្វីលីពីនបានធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ១៩៣៤។ ឥណ្ឌូនេស៊ីបានចូលរួមនៅឆ្នាំ១៩៣៤នេះដែរ។ នៅខែកញ្ញា ឆ្នាំ១៩៣៧ ជប៉ុនវានឈ្លានពានចិន នៅក្នុងហេតុការណ៍ដែលគេហៅថា ឧប្បត្តិហេតុស្ពានម៉ារកូប៉ូឡូ និងបង្កជាសង្គ្រាមចិន-ជប៉ុនលើកទី២ (ដែលក្រោយមកទៀតក្លាយជាសង្គ្រាមលោកលើកទី២)។ ហេតុនេះព្រឹត្តិការណ៍កីឡាដែលគ្រោងធ្វើនៅឆ្នាំ១៩៣៨ត្រូវអាក់ខានវិញ។
ព្រឹត្តិការណ៍កីឡា
[កែប្រែ]- អត្តពលកម្ម
- ហែលទឹក
- បេសបល
- តិននីស
- បាល់ទាត់
- បាល់បោះ
- បាល់ទះ
- ប្រណាំងកង់ (១៩១៣ ដល់ ១៩១៧)
- ប្រដាល់
តំនភ្ជាប់ក្រៅ
[កែប្រែ]- កីឡាជើងឯកចុងបូព៌ា Archived 2011-05-23 at the វេយប៊ែខ ម៉ាស៊ីន.
- រូបថត
- ជប៉ុន ចិន និង កីឡាជើងឯកចុងបូព៌ា
- ប្រវត្តិសង្ខេប Archived 2012-02-11 at the វេយប៊ែខ ម៉ាស៊ីន.
|