Jump to content

ខេត្តខាហ្កុស៊ីម៉ា

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ខាហ្កុស៊ីម៉ា(ខេត្ត))
ខេត្តខាហ្កុស៊ីម៉ា
鹿児島県
ខេត្ត
ភាសាជប៉ុន
 • ជប៉ុន鹿児島県
 • រ៉ូម៉ាជីKagoshima-ken

ទង់

និមិត្តសញ្ញា
Location of ខេត្តខាហ្កុស៊ីម៉ា
ប្រទេស ជប៉ុន
តំបន់ឃ្យឺស្យ៊ឺ
កោះឃ្យឺស្យ៊ឺ
រាជធានីខាហ្កុស៊ីម៉ា
ផ្នែករងស្រុក: 8, ក្រុង: 43
រដ្ឋាភិបាល
 • អភិបាលខេត្តខូអ៊ិជិ ស៊ីអុតា
ផ្ទៃក្រឡា
 • សរុប៩១៨៧.០១ គម2 (៣៥៤៧.១២ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡាទី 10
ប្រជាជន (1 មករា 2020)
 • សរុប១៥៩៩៧៧៩
 • ចំណាត់ថ្នាក់ទី 24
 • សន្ទភាព១៧០/km2 (៤៥០/sq mi)
ក្រមអ.ម.អ. ៣១៦៦JP-46
គេហទំព័រpref.kagoshima.jp/foreign/english/index.html

ខេត្តខាហ្កុស៊ីម៉ា (鹿児島県 Kagoshima-ken?) ឬអាចសរសេរបានថា ខាហ្គោស៊ីម៉ា គឺជាខេត្តរបស់ប្រទេសជប៉ុន មានទីតាំងនៅលើកោះឃ្យឺស្យ៊ឺនិងកោះរ្យូគ្យូ[] ខេត្តខាហ្កុស៊ីម៉ាមានប្រជាជនចំនួន 1,599,779 នាក់ (1 មករា 2020) និងមានផ្ទៃដី 9,187 km2 (3,547 sq mi) ខេត្តខាហ្កុស៊ីម៉ាមានព្រំប្រទល់ជាប់ខេត្តឃឹម៉ាម៉ុតុនៅភាគខាងជើង និងខេត្តមីយ៉ាហ្សាគិនៅភាគឦសាន

ខាហ្កុស៊ីម៉ាគឺជារាជធានី និងជាទីក្រុងធំបំផុតនៃខេត្តខាហ្កុស៊ីម៉ា ជាមួយទីក្រុងធំៗផ្សេងទៀត រួមមានគីរិស៊ីម៉ា, កាណុយ៉ា និងសាត្ស៊ឹម៉ាសិនដៃ[]​ ខេត្តខាហ្កុស៊ីម៉ាមានទីតាំងនៅចំណុចខាងត្បូងបំផុតរបស់ឃ្យឺស្យ៊ឺនិងរួមបញ្ចូលក្រុមកោះសាត្ស៊ឹណាន់របស់កោះរ្យូគ្យូ ទឹកដីដីគោករបស់ខេត្តខាហ្កុស៊ីម៉ាលាតសន្ធឹងពីសមុទ្រអារិតាកិទៅឈូងសមុទ្រស៊ីប៊ុស៊ិនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក និងត្រូវបានកំណត់លក្ខណៈដោយឧបទ្វីបធំពីរដែលបង្កើតឡើងដោយឈូងសមុទ្រខាហ្កុស៊ីម៉ា ខេត្តខាហ្កុស៊ីម៉ាបានបង្កើតស្នូលរបស់ដែនសាត្ស៊ឹម៉ា គ្រប់គ្រងពីប្រាសាទខាហ្កុស៊ីម៉ា មួយនៃដែនជប៉ុនដ៏សំខាន់បំផុតនៃយុគសម័យអេដុ និងការស្ដារឡើងវិញមេជិ

ទីតាំងភូមិសាស្ត្រ

[កែប្រែ]

ខេត្តខាហ្គុស៊ីម៉ាគឺជាអាណាខេត្តនៅភាគខាងត្បូងទី២នៅ ប្រទេសជប៉ុនបន្ទាប់ពីខេត្តអូគីណាវ៉ា។​វាស្ថិតនៅភាគខាងត្បូងនៅកោះឃ្យឺស្សឺនិងចែកចេញជាតំបន់ធំៗរួមមាន​តំបន់សាត្សឹម៉ា​តំបន់អូស៊ឹមី​និងតំបន់កោះ។​ ខេត្តខាហ្គុស៊ីម៉ាជាប់នឹងសមុទ្រលឿងនៅខាងលិច ជាប់ខេត្តឃឹម៉ាម៉ុតុ​នៅខាងជើង ជាប់ខេត្តមីយ៉ាសាគីនៅខាងលិច និង ជាប់(ដោយសមុទ្រ)ខេត្តអូគីណាវ៉ានៅខាងត្បូង។ វាមានព្រំសមុទ្រ​ប្រវែង ២ ៦៣២គ.ម។ នៅចន្លោះឧបទ្វីបសាត្សឹម៉ានិងឧបទ្វីបអូស៊ឹមី ជាឆកសមុទ្រគីងកូ។ ខេត្តខាហ្គុស៊ីម៉ាសំបូរភ្នំភ្លើងទាំងរស់និងងាប់ ដូចជាភ្នំសាគឹរ៉ាជីម៉ា ដែលផុសឡើងចំកណ្ដាលឆកសមុទ្រគីងកូ ចំងាយប្រហែល៤គ.មពីក្រុងខាហ្គុស៊ីម៉ា។ ភ្នំភ្លើងនេះនៅរស់ ដោយមានសកម្មភាពបញ្ចេញផ្សែងជារាងរាល់ថ្ងៃ និងផ្ទុសបំផុសផេះស្ទើររាល់ឆ្នាំ។ ភ្នំសាគឹរ៉ាជីម៉ាជាភ្នំភ្លើងដ៏សកម្មមួយរបស់ជប៉ុន។ ភ្នំនេះដើមឡើយជាកោះទេ ប៉ុន្តែកំអែពីបន្ទុះឆ្នាំ១៩១៤ បានតភ្ជាប់វាទៅឧបទ្វីបអូស៊ឹមី។


ឯកសារយោង

[កែប្រែ]
  1. Nussbaum, Louis-Frédéric. (2005). "Kagoshima prefecture" in Japan Encyclopedia, p. 447, p. 447, at Google Books.
  2. Nussbaum, "Kagoshima prefecture" at p. 447, p. 447, at Google Books.