ស៊ីរី
الجمهورية العربية السورية (ភាសាអារ៉ាប់) | |
---|---|
ទីតាំងប្រទេសស៊ីរី (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ដាម៉ាស់ 33°30′N 36°18′E / 33.500°N 36.300°E |
ភាសាផ្លូវការ | អារ៉ាប់ |
ក្រុមជនជាតិ | ៨០–៩០% អារ៉ាប់/ឡេវ៉ាន ៩–១០% ឃឺដ ១–១០% ក្រុមជនជាតិផ្សេងៗទៀត |
សាសនា (ឆ្នាំ ២០២០[៦]) |
|
រដ្ឋាភិបាល | រដ្ឋាភិបាលអន្តរកាល |
- មេដឹកនាំ | អាម៉េដ អាល់ឆារ៉ា |
ម៉ូហាម៉េដ អាល់-បាស៊្ហា[៧] | |
នីតិបញ្ញត្តិ | សភាប្រជាជន (ព្យូរ) |
និម្មិតកម្ម | |
៨ មីនា ១៩២០ | |
- រដ្ឋស៊ីរីក្រោមម៉ាន់ដាតបារាំង | ១ ធ្នូ ១៩២៤ |
១៤ ឧសភា ១៩៣០ | |
- ទទួលឯករាជ្យ (ផ្លូវច្បាប់) | ២៤ តុលា ១៩៤៥ |
- ទទួលឯករាជ្យ (ផ្លូវការ) | ១៧ មេសា ១៩៤៦ |
- ដកខ្លួនពីសាធារណរដ្ឋអារ៉ាប់រួម | ២៨ កញ្ញា ១៩៦១ |
៨ មីនា ១៩៦៣ | |
- របបអាសាដត្រូវបានផ្ដួលរំលំ | ៨ ធ្នូ ២០២៤ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១៨៥,១៨០ គ.ម២ (ទី៨៧) |
- ផ្ទៃទឹក (%) | ១.១ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២៤) | ២៥,០០០,៧៥៣[៨] (ទី៥៧) |
- ជំរឿន (ឆ្នាំ ២០១០) | ២១,០១៨,៨៣៤ |
- ដង់ស៊ីតេ | ១១៨.៣ នាក់/គ.ម២ (ទី៧០) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៥) |
- សរុប | ៥០.២៨ ពាន់លានដុល្លារ[៩] |
- ក្នុងម្នាក់ | ២,៩០០ ដុល្លារ[៩] |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
- សរុប | ១១.០៨ ពាន់លានដុល្លារ[៩] |
- ក្នុងម្នាក់ | ៥៣៣ ដុល្លារ[៩] |
ជីនី (២០២២) | ២៦.៦[១០] ទាប |
HDI (២០១៩) |
០.៥៥៧[១១] មធ្យម · ទី១៥៧ |
រូបិយវត្ថុ | ផោនស៊ីរី (SYP) |
ល្វែងម៉ោង | UTC+៣ (AST) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៩៦៣ |
កូដ ISO 3166 | SY |
ដែនកម្រិតខ្ពស់ | .sy |
ប្រទេសស៊ីរី (ភាសាអារ៉ាប់៖ سُورِيَا ឬ سُورِيَة ប្រកបថា ស៊ូ–រី–យ៉ា) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអារ៉ាប់ស៊ីរី (ភាសាអារ៉ាប់៖ الجمهورية العربية السورية) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច ត្រង់តំបន់មេឌីទែរ៉ាណេខាងកើត និងក្នុងអនុតំបន់ឡេវ៉ាន។ ប្រទេសស៊ីរីមានព្រំដែនខាងលិចជាប់សមុទ្រមេឌីទែរ៉ាណេ ខាងជើងជាប់ប្រទេសតួកគី ខាងកើតនិងអាគ្នេយ៍ជាប់អ៊ីរ៉ាក់ ខាងត្បូងជាប់ហ្សកដានី និងខាងនិរតីជាប់ប្រទេសអ៊ីស្រាអែល និងលីបង់។ បច្ចុប្បន្ននេះ ស៊ីរីកំពុងស្ថិតនៅក្រោមរដ្ឋាភិបាលអន្តរកាល និងមានខេត្តចំនួន ១៤។ ទីក្រុងដាម៉ាស់គឺជារដ្ឋធានី និងជាទីក្រុងធំបំផុតប្រចាំប្រទេសស៊ីរី។ ដោយមានប្រជាជនចំនួន ២៥ លាននាក់ និងផ្ទៃដីសរុប ១៨៥,១៨០ គីឡូម៉ែត្រការ៉េ ស៊ីរីគឺជាប្រទេសមួយដែលមានចំនួនប្រជាជនច្រើនបំផុតទី៥៧ និងសណ្ឋានដីធំបំផុតទី៨៧។
រដ្ឋស៊ីរីសម័យបច្ចុប្បន្នមានទីតាំងស្ថិតនៅលើទឹកដីនៃអាណាចក្របុរាណៗជាច្រើន ចាប់ផ្ដើមពីអរិយធម៌អ៊ីប្លានៅក្នុងសហវត្សរ៍ទី៣ មុន គ.ស។ រដ្ឋធានីដាម៉ាស់ និងទីក្រុងអាឡិបនៅភាគខាងជើងត្រូវបានគេចាត់ទុកថាជាទីក្រុងវប្បធម៌ដ៏សំខាន់ប្រចាំប្រទេសស៊ីរី។ ទីក្រុងដាម៉ាស់នោះធ្លាប់ជាទីអាសនៈកណ្ដាលនៃអាណាចក្រអូមេយ៉ាដ និងជាទីរួមតំបន់នៃស៊ុលតង់ចក្រម៉ាម្លុករបស់អេហ្ស៊ីប។ រដ្ឋស៊ីរីសព្វថ្ងៃត្រូវបានបង្កើតឡើងនៅពាក់កណ្ដាលសតវត្សរ៍ទី២០ ដោយកាលនុះមានទម្រង់ជាទឹកដីម៉ាន់ដាតរបស់បារាំង។ ទីបំផុតមកដល់ឆ្នាំ១៩៤៥ ស៊ីរីក៏ទទួលបានឯករាជ្យដោយមានប្រព័ន្ធរដ្ឋាភិបាលជាសាធារណរដ្ឋអាស្រ័យសភា ហើយក៏ត្រូវបានជាប់ឈ្មោះក្លាយជាសមាជិកស្ថាបនិកមួយរបស់អង្គការសហប្រជាជាតិផងដែរ។កងទ័ពបារាំងដែលនៅសេសសល់ទាំងប៉ុន្មាននៅស៊ីរីត្រូវបានដកចេញទាំងស្រុងនៅក្នុងខែមេសា ឆ្នាំ១៩៤៦ ដែលនាំឱ្យស៊ីរីទទួលបានឯករាជ្យពេញលេញ។
ប្រទេសស៊ីរីក្រោយឯករាជ្យត្រូវជួបនឹងភាពវឹកវរមួយចំនួនដូចជា រដ្ឋប្រហារយោធាដែលបានរង្គួសរង្គើស្ថេរភាពជាតិនៅរវាងឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៧១។ នៅក្នុងឆ្នាំ១៩៥៨ ស៊ីរីបានចូលក្នុងសហភាពជាមួយប្រទេសអេហ្ស៊ីបបានមួយរយៈពេលខ្លី មុនពេលត្រូវដកខ្លួនចេញវិញនៅក្នុងឆ្នាំ១៩៦១ បន្ទាប់ពីដ្ឋប្រហារយោធា។ ក្រោយរដ្ឋប្រហារឆ្នាំ១៩៦១ ស៊ីរីបានប្ដូរឈ្មោះផ្លូវការរបស់ប្រទេសមកជាសាធារណរដ្ឋអារ៉ាប់ស៊ីរី។ មកដល់ឆ្នាំ១៩៦៣ រដ្ឋប្រហារមួយទៀតបានកើតឡើងក្រោមថ្វីដៃរបស់គណៈកម្មាធិការយោធានៃគណបក្សបាស្ស រួចរបបឯកបក្សផ្ដាច់ការក៏បានបង្កើតឡើង។ ជម្លោះផ្ទៃក្នុងនៅក្នុងគណបក្សបាស្សបាននាំឱ្យមានរដ្ឋប្រហារនយោបាយជាបន្តបន្ទាប់ទៀតដូចជា រដ្ឋប្រហារឆ្នាំ១៩៦៦ និងឆ្នាំ១៩៧០ ដែលជារដ្ឋប្រហារនាំលោកហាហ្វេស អាល់-អាសាដឡើងក្ដោបក្ដាប់អំណាច។ លោកហាហ្វេសបានពង្រួមអំណាចនយោបាយក្នុងប្រទេសស៊ីរីមកត្រឹមរង្វង់គ្រួសារបងប្អូនរបស់គាត់ ហើយក្រោយពីលោកបានបាត់បង់ជីវិតទៅនៅក្នុងឆ្នាំ២០០០ កូនប្រុសម្នាក់របស់លោកឈ្មោះបាស្ហា អាល់-អាសាដក៏បានឡើងកាន់អំណាចបន្តជាប្រធានាធិបតីស៊ីរី។
ចាប់តាំងពីបដិវត្តន៍និទាឃរដូវអារ៉ាប់បានកើតឡើងនៅក្នុងឆ្នាំ២០១១ មកប្រទេសស៊ីរីត្រូវធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ដែលបន្តបង្កឱ្យមានវិបត្តិជនភៀសខ្លួនដ៏ធំមួយនៅក្នុងតំបន់ ដោយប្រជាជនប្រមាណ ៦ លាននាក់ត្រូវបង្ខំចិត្តរត់ចោលផ្ទះសម្បែងដើម្បីគេចវេះពីភ្លើងសង្គ្រាម។[ស ១] ក្រុមជ្រុលនិយមរដ្ឋឥស្លាមបានផុសឡើង និងកាន់កាប់ទីប្រជុំជនក្នុងប្រទេសស៊ីរីជាច្រើននៅកំឡុងឆ្នាំ២០១៤–២០១៥ មុនពេលត្រូវសហរដ្ឋអាមេរិកប្រកាសបង្កើតសម្ព័ន្ធភាពអន្តរជាតិវាយកម្ទេចក្រុមនោះរលត់ទៅវិញ។ តាំងពីពេលនោះមក ចលនានយោបាយសំខាន់ៗចំនួនបីបានលេចឡើងជាគូបដិបក្ខប្រឆាំងនឹងរបបផ្ដាច់ការត្រកូលអាសាដ នោះរួមមាន៖ រដ្ឋាភិបាលបណ្ដោះអាសន្នស៊ីរី រដ្ឋាភិបាលសង្គ្រោះស៊ីរី និងក្រុមរូហាវ៉ា។ នៅចុងឆ្នាំ២០២៤ ការវាយលុកជាបន្តបន្ទាប់ពីសំណាក់ក្រុមចលនាប្រឆាំងចម្រុះនោះបាននាំឱ្យពួកគេកាន់កាប់ទីក្រុង និងទីតាំងសំខាន់ៗជាច្រើននៅក្នុងប្រទេស រហូតដល់ទៅរដ្ឋធានីដាម៉ាស់ និងទីបំផុត របបអាសាដក៏ត្រូវបានផ្ដួលរំលំក្រោមថ្វីដៃក្រុមឧទ្ទាមរួមអស់នោះ។[១៣]
ស៊ីរីជាប្រទេសមួយដែលមានវាលទំនាបសម្បូរជីជាតិ ភ្នំខ្ពស់ៗ និងវាលខ្សាច់គ្របដណ្ដប់ស្ទើរគ្រប់ផ្ទៃប្រទេស។ ប្រទេសស៊ីរីផងដែរជាផ្ទះសម្បែងរបស់ក្រុមជនជាតិ និងសាសនាចម្រុះជាច្រើន។ អារ៉ាប់គឺជាក្រុមជនជាតិដ៏ធំបំផុតនៅក្នុងប្រទេស ខណៈឥស្លាមសាសនិកនិកាយស៊ុននីគឺជាក្រុមសាសនាធំបំផុតនៅស៊ីរី។ មុនពេលត្រូវក្រុមឧទ្ទាមវាយក្រុងដាម៉ាស់ផ្ដួលរបបអាសាដ ស៊ីរីគឺជាប្រទេសតែមួយគត់ប៉ុណ្ណោះដែលស្ថិតនៅក្រោមអំណាចរបស់ពួកនិយមនវបាស្ស។ រដ្ឋាភិបាលបាស្សនិយមនោះគឺមានលក្ខណៈផ្តាច់ការដែលអំណាចទាំងប៉ុន្មាននៅក្នុងប្រទេសគឺក្ដោបក្ដាប់ដោយក្រុមគ្រួសារត្រកូលអាសាដ និងក៏ត្រូវបានពិភពខាងក្រៅរិះគន់យ៉ាងគំហុកផងដែរជុំវិញរឿងគាបសង្កត់ប្រជាជនខ្លួនឯង និងឧក្រិដ្ឋកម្មសង្រ្គាមក្រោមរបបអាសាដ។ ស៊ីរីបានជាប់ចំណាត់ថ្នាក់លេខបួននៅក្នុងសន្ទស្សន៍រដ្ឋផុយស្រួយប្រចាំឆ្នាំ២០២៤ ដែលនាំឱ្យប្រទេសនេះជាទីកន្លែងដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់អ្នកសារព័ត៌មាន។ សេរីភាពសារព័ត៌មាននៅស៊ីរីគឺនៅមានដែនកំណត់ច្រើនដោយមានឈ្មោះជាប់ចំណាត់ថ្នាក់លេខពីររាប់ពីក្រោមឡើងលើនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំ២០២៤។ មិនតែប៉ុណ្ណោះ ស៊ីរីជាប្រទេសមួយដែលសម្បូរអំពើពុករលួយច្រើនបំផុតនៅក្នុងតំបន់ម៉េណា ហើយបានជាប់ចំណាត់ថ្នាក់ទាបបំផុតទីពីរនៅទូទាំងសកលលោកក្នុងសន្ទស្សន៍ការយល់ដឹងអំពីអំពើពុករលួយនៅក្នុងឆ្នាំ២០២៣។
ប្រវត្តិសាស្ត្រ
[កែប្រែ]ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
កំណត់សម្គាល់
[កែប្រែ]- ↑ ប្រភព៖
- [១២]
- Alsharif, Asma (16 August 2012). "Organization of Islamic Cooperation suspends Syria". Reuters. https://www.reuters.com/article/us-syria-crisis-islamic-summit-idUSBRE87E19F20120816.
- "Islamic bloc suspends Syria membership over crisis". DW News. 16 August 2012. https://amp.dw.com/en/islamic-bloc-suspends-syria-membership-over-crisis/a-16169355.
- "Organisation of Islamic Cooperation suspends Syria". Ahram Online. 16 August 2012. https://english.ahram.org.eg/NewsContent/2/8/50565/World/Region/Organisation-of-Islamic-Cooperation-suspends-Syria.aspx.
- "OIC Suspends Syria Over Crackdown". RFE/RL. 16 August 2012. https://www.rferl.org/amp/oic-suspends-syria/24678392.html.
ឯកសារយោង
[កែប្រែ]- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedCIA - The World Factbook
- ↑ "Syria (10/03)".
- ↑ "Syria's Religious, Ethnic Groups". 20 December 2012.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedKhalifa2013
- ↑ Shoup, John A. (2018), The History of Syria, ABC-CLIO, p. 6, ល.ស.ប.អ. 978-1440858352
- ↑ "Religious Demographics of Syria". Association of Religion Data Archives. Retrieved 16 December 2024.
- ↑ "Mohammed al-Bashir assigned to form new Syrian government". Ammon News.
- ↑ "Syria Population". World of Meters.info. Retrieved 8 December 2024.
- ↑ ៩,០ ៩,១ ៩,២ ៩,៣ "Syria". The World Factbook. Central Intelligence Agency. Archived from the original on 3 February 2021. Retrieved 10 December 2024.
- ↑ "World Bank GINI index". World Bank. Archived from the original on 9 February 2015. Retrieved 8 December 2024.
- ↑ "HUMAN DEVELOPMENT REPORT 2023-24" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. United Nations Development Programme. 13 March 2024. pp. 274–277. Archived (PDF) from the original on 1 May 2024. Retrieved 8 December 2024.
- ↑ "Regional group votes to suspend Syria; rebels claim downing of jet". CNN. 14 August 2012. http://edition.cnn.com/2012/08/13/world/meast/syria-unrest/index.html?hpt=hp_t1.
- ↑ Al-Khalidi, Suleiman; Azhari, Timour (8 December 2024). "Syrian rebels topple Assad, transforming Middle East". Reuters. https://www.reuters.com/world/middle-east/syria-rebels-celebrate-captured-homs-set-sights-damascus-2024-12-07/.
|
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages using duplicate arguments in template calls
- Pages with reference errors
- Pages containing cite templates with deprecated parameters
- Articles to be expanded
- All articles to be expanded
- Articles with empty sections
- All articles with empty sections
- អត្ថបទខ្លីមិនពេញលេញ
- ស៊ីរី
- មេឌីទែរ៉ាណេខាងកើត
- ឡេវ៉ាន
- រដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម
- រដ្ឋសមាជិកនៃអង្គការសម្រាប់មេឌីទែរ៉ានេ
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- ប្រទេសមជ្ឈិមបូព៌ា
- ប្រទេសដើមបូព៌ា
- ប្រទេសនៅអាស៊ី