ប្រាសាទលលៃ

ដោយវិគីភីឌា
Jump to navigation Jump to search
ប្រាសាទលលៃ
Lolei1.JPG
ឈ្មោះ: ប្រាសាទលលៃ
អ្នកកសាង: ព្រះបាទយសោវរ្ម័នទី១
កាលបរិច្ឆេទកសាង: ៨៩៣
ឧទ្ទិសថ្វាយ: ព្រះឥសូរ
ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង: ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប

ទីតាំងភូមិសាស្រ្ត[កែប្រែ]

ប្រាសាទលលៃស្ថិតនៅខាងជើងផ្លូវជាតិលេខ៦ (សៀមរាប-ភ្នំពេញ)ត្រង់បង្គោល គីឡូម៉ែត្រលេខ១៣ បត់ចុះចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិ ក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទនេះស្ថិតនៅកណ្តាលបារាយណ៍ "ឥន្រ្ទតាដាក" ដែលមានបណ្តោយប្រវែង ៣៨០០ម៉ែត្រ និងទទឹង ៣០០ម៉ែត្រ នៅជិតព្រះវិហារវត្តលលៃ។

ប្រវត្តិប្រាសាទ[កែប្រែ]

ឈ្មោះប្រាសាទនេះត្រូវបានប្រជាជននាសម័យក្រោយអង្គរហៅតៗគ្នាមក ប៉ុន្តែឈ្មោះដើមនៃប្រាសាទនេះគឺ ឥស្វរលោក ដែលត្រូវបានកសាងនៅឆ្នាំ៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដែលជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័នទី១[១]។ ព្រះបាទយសោវរ្ម័នទី១ ឡើងគ្រងរាជបន្តពីព្រះបិតារបស់ព្រះអង្គ ចាប់ពីឆ្នាំ៨៨៩-៩១០នៃគ.ស ហើយបានកសាងប្រាសាទលលៃនៅឆ្នាំ៨៩៣ ដើម្បីឧទ្ទិសដល់ដួងព្រលឹងរបស់ព្រះមាតានិងបិតា ជីដូន និងជីតារបស់ព្រះអង្គ។

សំណង់ស្ថាបយ្យកម្ម[កែប្រែ]

ប្រាសាទលលៃមានតួប៉ម៤ ធ្វើពីឥដ្ឋ សង់រៀងជាពីរជួរមុខក្រោយស្ថិតនៅលើទីទួលខ្ពស់កណ្តាល បារាយណ៍ មានសិលាចារឹកដូចប្រាសាទព្រះគោ បែរមុខទៅទិសខាងកើត ហើយមាន ទ្វារបពោ្ឆតបីទិសទ្វារចូលមួយ នៅលើ មេទ្វារប៉មទាំង៤ មានសិលាចារឹកចារស្មើដៃបៀ្របដូចអក្សរពុម្ព។ ចំណែកផែ្តរលើទ្វារមាន ក្បាច់រចនានៅ អមមាត់ទ្វារក្នុងប្រអប់ មានចម្លាក់ជារូបប្រាសាទមានទ្វារបាលដៃកាន់ ស៊ែររីត្រីសូល៍ ។ តួប៉មនីមួយៗ មានតម្កល់សិវលិង្គមិនតែប៉ុណ្ណោះមានឈ្មោះ អ្នកបំរើដែលទទួល នាទីផេ្សងៗពីគ្នាក្នុងការថែទាំនិង រៀបចំកិច្ចបូជាប្រចាំប៉មនីមួយៗ ។ ប្រាសាទនេះប៉មប្រាសាទមួយដួលរលំជិតអស់ នៅសល់ តែមួយផ្ទាំងតូចប៉ុណ្ណោះ រីឯប៉មបីទៀត មានសភាពចាស់ ទ្រុឌទ្រោមខ្លាំង ហើយនៅពេលបច្ចុប្បន្ន ។ ប្រាសាទលលៃកសាងនៅចុងសតវត្សទី៩ នៃគ,ស៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយ ដល់ព្រះឥសូរ ក្នុង សាសនាព្រាហ្មណ៍ ។ តាមសិលាចារឹករបស់ប្រាសាទនេះ បានលំអិតអំពីពេលវេលាល្អ ដែលគេដេញគន់គូរឡើង ដើម្បីប្រារព្ធ ពិធីឆ្លងពេលដែល ព្រះបាទយសោវរ្ម័នទី១ កសាងប្រាសាទលលៃ នេះ​ប្រហែល​ជាព្រះអង្គ​ចាប់ផ្តើមអនុវត្ត​គំរោងផ្លាស់​រាជធានីពី "ហរិហរាល័យ" (តំបន់រលួសសព្វថៃ្ង) ទៅជា "យសោធរ" (តំបន់ឧទ្យានអង្គរសព្វថៃ្ង) ជាបណ្តើរៗ ។ តាមសិលាចារឹកដដែលឲ្យដឹងដែរថាទឹក នៅក្នុងបារាយណ៍នេះ ។ គឺ​សំរាប់ការប្រើប្រាស់នៅទីក្រុងហរិហរាល័យ និងសំរាប់ធ្វើស្រែចំការនៅតំបន់ នេះបច្ចុប្បន្នស្រះដែលនៅជុំវិញប្រាសាទ បាត់អស់ហើយក្លាយទៅជាវាលស្រែ ។ ប្រាសាទលលៃ​នេះ​មាន​ក្រុមអង្គការសហគមន៍ ព្រះអាទិត្យអភិវឌ្ឍន៍កម្ពុជា ដែលជាមជ្ឈមមណ្ឌលបណ្តុះ បណ្តាលកុមារកំព្រាអនាថា និងក្រីក្រ នៅឈរចាំចែក​ខិត្តប័ណ្ណព័ត៌‌មាន​អង្គការ​របស់ខ្លួន​ដល់​ភ្ញៀវទេសចរ ដែល​មកទស្សនាប្រាសាទគ្រាន់បានកំរៃខ្លះ ដើម្បី ផ្គត់ផ្គង់ម្អូបអាហារដល់កុមារនៅក្នុងអង្គការ ព្រោះអង្គការ នេះទើបនឹងបង្កើតឡើង ហើយមានការខ្វះខាតថវិកា ប្រាសាទនេះ​មានភ្ញៀវអន្តរជាតិទៅទស្សនា ជារៀងរាល់ថៃ្ង តែសំរាប់ភ្ញៀវជាតិវិញ កម្រមានទៅទស្សនាណាស់។តើប្រាសាទ​លលៃ​មានអ្វី​ទស្សនាខ្លះ? ប្រាសាទ​លលៃ​កសាង​ឡើង​នៅលើ​ជើង​គ្រឹះ​​ដែល​មាន​ទទឹង ៨០​ម្រ៉ែត បណ្តោយ៩0ម៉្រែត ធ្វើ​អំពីឥដ្ឋ​ទាំងអស់​មាន​គោ​បុរៈផ្នែក​ខាង​កើត​តែមួយ​ប៉ុណ្ណោះ ។​ ប្រាសាទ​នេះ​ជា​ក្រុម​ប្រាសាទ​ដែល​មាន​ទាំង​អស់​៤ ពីរខ្នង​ស្ថិត​​នៅជួរទិសខាងកើត និង ទិសខាង​លិច ចំណែក​ឯ​ប្រាសាទ​ពីរ​ទៀត​ស្ថិត​នៅ​ជួរ​ទិស​ខាង​ជើងនិង​ ខាង​ត្បូង​មាន​សិលាចារឹក​ស្រដៀង​នឹង​ប្រាសាទព្រះគោ ខុសគ្នា​ត្រង់​ចំនួន​ប្រាសាទ​ប៉ុណ្ណោះ ។ រូបចម្លាក់​នៅ​ប្រាសាទ​លលៃ ទោះ​បី​ជាមាន​ការ​ទ្រុឌ​ទ្រោម​ខ្លាំង​ក៏​ដោយ ក៏​នៅ​មាន​ក្បាច់​ចម្លាក់​ដ៏រស់រវើក​តាម​ស៊ុម​ទ្វារ និង ចម្លាក់​ថ្ម​ភក់​នៅ​លើ​ផ្តែរ ដែល​គេ​អាច​សន្និ​ដ្ឋាន​បាន​ថា ប្រាសាទ​ដែល​នៅ​​ទិស​ខាង​កើត​មាន​ហោង​ជាង​រូប​ព្រះ​ឥន្រ្ទ​គង់​លើ​ ដំរីឯរាវ័ណ ។ ផ្នែក​ខាង​ឆ្វេង និងខាង​ស្តាំ​របស់​ក្បាល​ដំរី​ឯរាវ័ណ​មាន​កម្រង​ផ្កា ។នៅ​ហោជាង​លើ​ផ្តែរ​ជា​ចម្លាក់​ផុស​របស់​តាបស​ទាំង​អស់​ដែល​​មាន​ ៨ អង្គ កំពុង​តែអង្គុយ​សមាធិ​តាំង​សិល្ប៏ ។ ចំណែក​ឯ​ចម្លាក់​នៅ​ស៊ុម​ទ្វារ​ធ្វើ​អំពី​ថ្ម​ភក់​ជារូប​សិង្ហ​ពាំ​កម្រង​ ផ្កា ។ នៅ​ហោ​ជាង​លើ​ផ្តែរ​ជា​ចម្លាក់​ផុស​របស់តាបស​ទាំង​អស់​ដែលមាន​ ៨​អង្គ កំពុង​​តែ​អង្គុយ​សមា​ធិតាំង​សិល្ប៏ ។ ចំណែក​ឯចម្លាក់​នៅ​ស៊ុម​ទ្វារ​ធ្វើ​អំពី​ថ្ម​ភក់​ជា​រូប​សិង្ហ​ពាំ​កម្រង​ ផ្កា ។ ទោះ​បី​ជា​ចម្លាក់​ភាគ​ច្រើន​ត្រូវបាន​រលាយ​បាត់​ និងត្រូវ​បំផ្លិច​បំផ្លាញ​ក៏​ដោយ​ក៏​គេ​នៅ​តែ​ចាត់​ទុក​ថា​​សិល្បៈ​ដ៏​ស្អាត ​វិចិត្រ​ក្នុង​ទម្រង់​សិល្បៈ​សម័យ​ព្រះ​គោ ឬ ក្នុង​យុគសម័យ​អាណាចក្រ​ហ​រិ​ហ​រាល័យ

ឯកសារយោង[កែប្រែ]

  1. សៀវភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ ដោយលោក ហែម សោភ័ន្ត ភាគ១ ឆ្នាំ២០១៥ ទំព័រទី៥១។