Jump to content

ប្រាសាទភ្នំបូក

ពីវិគីភីឌា
ប្រាសាទភ្នំបូក

ឈ្មោះ: ប្រាសាទភ្នំបូក
អ្នកកសាង: ព្រះបាទយសោវរ្ម័នទី១
កាលបរិច្ឆេទកសាង: ចុងសតវត្សទី៩
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថបាខែង
ទីតាំង: ខេត្តសៀមរាប

ប្រវត្តិប្រាសាទ

[កែប្រែ]

ភ្នំបូកគឺជាភ្នំធម្មជាតិមួយ ដែលមានកម្ពស់២៣៥ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នៅលើភ្នំបូកមានសំណង់បុរាណចំនួន២សំខាន់ ដែលកសាងឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០នៃយុគសម័យប្រាសាទភ្នំបាខែង ប្រាសាទភ្នំក្រោម និងប្រាសាទភ្នំដីដែរ នៅរជ្ជកាលព្រះបាទយសោវរ្ម័នទី១ប្រាសាទភ្នំបូកកសាងឡើងថ្មភក់ ថ្មបាយក្រៀមនិងឥដ្ឋ ដែលមានប្រាង្គបីទំហំដូចគ្នា នៅលើខឿនតែមួយ ដែលមានទ្វារបែរទៅទិសខាងកើត ប្រាង្គទាំងបីនេះកសាងឡើងឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាង្គទាំងបីនេះសម្រាប់តម្កល់រូបនៃអាទិទេពទាំងបីក្នុងព្រហ្មញ្ញសាសនា។ នៅពេលបច្ចុប្បន្នប្រាង្គប្រាសាទមានសភាពទ្រុឌទ្រាមយ៉ាងខ្លាំងដោយសារអាយុកាល។ រីឯបដិមាដែលតម្កល់នៅក្នុងនោះ ត្រូវបានខូចខាត និងបាត់បង់ដោយកត្តាផ្សេងៗ។ សំណង់ក្រៅពីប្រាង្គប្រាសាទ មានទីតាំងសំណង់មួយកន្លែងសម្រាប់តម្កល់ព្រះសិវលិង្គធំមួយ ដែលមានកម្ពស់៤ម៉ែត្រ និងអង្កត់ផ្ចិត១.២០ម៉ែត្រ ដែលមានទម្ងន់ប្រហែល១០តោន តម្កល់លើខឿនថ្មបាយក្រៀមខ្ពស់ផុតពីដី ដែលមានទីតាំងស្ថិននៅខាងលិចប្រាសាទ តែបច្ចុប្បន្នព្រះសិវលិង្គនេះមានលក្ខណបាក់ស្ទើតែទាំងអស់[]

រូបភាព

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. ឯកសារវីដេអូរបស់អាជ្ញាធរជាតិអប្សា ចុះផ្សាយក្នុងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩