ភពអង្គារ
អត្ថបទនេះអាចនឹងត្រូវបានពង្រីកជាមួយនឹងអត្ថបទដែលបានបកប្រែពីភាសាអត្ថបទដែលត្រូវគ្នានៅក្នុងភាសាអង់គ្លេស។ Click [show] on the right for instructions.
|
ទិដ្ឋភាពនៃព្រះអង្គារពី កែវពង្រីកអវកាស Hubble (Hubble Space Telescope) |
||||||||||
Epoch J2000 | ||||||||||
Aphelion | 249,209,300 km 1.665 861 AU |
|||||||||
Perihelion | 206,669,000 km 1.381 497 AU |
|||||||||
Semi-major axis | 227,939,100 km 1.523 679 AU |
|||||||||
Eccentricity | 0.093 315 | |||||||||
Orbital period | 686.971 day 1.8808 Julian years |
|||||||||
Synodic period | 779.96 day 2.135 Julian years |
|||||||||
Average orbital speed | 24.077 km/s | |||||||||
Inclination | 1.850° to ecliptic 5.65° to Sun's equator 1.67° to invariable plane[២] |
|||||||||
Longitude of ascending node | 49.562° | |||||||||
Argument of perihelion | 286.537° | |||||||||
Satellites | ២ | |||||||||
លក្ខណៈទូទៅនៃសណ្ឋានខាងក្រៅ
| ||||||||||
Equatorial radius | 3,396.2 ± 0.1 km[a][៣] 0.533 Earths |
|||||||||
Polar radius | 3,376.2 ± 0.1 km[a][៣] 0.531 Earths |
|||||||||
Flattening | 0.005 89 ± 0.000 15 | |||||||||
ផ្ទៃដី | 144,798,500 km² 0.284 Earths |
|||||||||
មាឌ | 1.6318×10១១ km³ 0.151 Earths |
|||||||||
ម៉ាស់ | 6.4185×10២៣ kg 0.107 Earths |
|||||||||
Mean density | 3.934 g/cm³ | |||||||||
Equatorial surface gravity | 3.69 m/s² 0.376 g |
|||||||||
Escape velocity | 5.027 km/s | |||||||||
Sidereal rotation period |
1.025 957 day 24.622 96 h[៤] |
|||||||||
Equatorial rotation velocity | 868.22 km/h (241.17 m/s) | |||||||||
Axial tilt | 25.19° | |||||||||
North pole right ascension | 21 h 10 min 44 s 317.681 43° |
|||||||||
North pole declination | 52.886 50° | |||||||||
Albedo | 0.15 (geometric) or 0.25 (bond) | |||||||||
សីតុណ្ហភាពផ្ទៃខាងក្រៅ Kelvin Celsius |
| |||||||||
Apparent magnitude | +1.8 to −2.91 | |||||||||
Angular diameter | 3.5—25.1" | |||||||||
បរិយាកាស
| ||||||||||
សម្ពាធផ្ទៃខាងក្រៅ | 0.6–1.0 kPa | |||||||||
Composition | 95.72% Carbon dioxide 2.7% Nitrogen |
|||||||||
ភពអង្គារ (អង់គ្លេស: Mars ម៉ាស្ស) ជាភពទីបួន ពីព្រះអាទិត្យ និង ភពដែលតូចជាងគេបំផុតទីពីរ ក្នុង ប្រព័ន្ធព្រះអាទិត្យ បន្ទាប់ពីភពព្រះពុធ។ ជនខ្លះហៅព្រះអង្គារថា "ភពក្រហម" [៥] [៦]ពីព្រោះអុកស៊ីដជាតិដែកដ៏ទូទៅផ្ទៃកំពូលរបស់ភពនេះ ធ្វើឱ្យវាមានរូបរាងពណ៌ក្រហម។ ភពអង្គារមានបរិយាកាសស្ដេីង។ ផ្ទៃរបស់ភពនេះមានដីក្រហូងស្រដៀងទៅនឹងព្រះច័ន្ទ ព្រមទាំង វាលខ្សាច់ និង ប៉ូលទឹកកក ស្រដៀងទៅនឹង ភពផែនដី។
ថ្ងៃនិងរដូវកាលរបស់ភពនេះ គឺអាចប្រៀបធៀបទៅនឹងផែនដីបានពីព្រោះរយៈពេលវិលជុំ ក៏ដូចជាភាពទ្រេត នៃអ័ក្សរង្វិលរបស់ភពទាំងពីរ គឺស្រដៀងគ្នា។ នៅលេីភពអង្គារ មាន Olympus Mons ដែលជាភ្នំភ្លើង ធំជាងគេក្នុងប្រព័ន្ធព្រះអាទិត្យ និង Valles Marineris ដែលជាអន្លង់ធំជាងគេមួយក្នុងប្រព័ន្ធព្រះអាទិត្យ។ អាង Borelis ដែលនៅអឌ្ឍគោលខាងជើងគ្របដណ្តប់ ៤០% នៃភពនេះ ហើយប្រហែលជាកេីតឡើងពី ការប៉ះទង្គិចគ្នា កាលពីរាប់លានឆ្នាំមុន។ [៧][៨] ភពព្រះអង្គារមានព្រះចន្ទចំនួនពីរគឺ ផូបូស និង ឌីម៉ូស ដែលមានរាងតូចនិងមិនទៀងទាត់។[៩][១០]
ភពអង្គារត្រូវបានរុករកដោយយានអវកាសគ្មានមនុស្សបើកជាច្រើន។ យាន ម៉ារីនេីទី៤ (Mariner 4) ជាយានអវកាសដំបូងគេដែលធ្វើដំណើរទៅកាន់ភពព្រះអង្គារ។ វាត្រូវបានបង្ហោះឡេីងដោយអង្គការណាសា (NASA) នៅថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ ១៩៦៤។ វាបានខិតទៅជិតភពអង្គារបំផុតនៅ ថ្ងៃទី១៥ ខែកក្កដាឆ្នាំ ១៩៦៥។ ម៉ារីនេីទី៤ បានចាប់យកបាន ខ្សែក្រវាត់វិទ្យុសកម្មខ្សោយរបស់ភពអង្គារ ដែលស្មេីនឹង ០.១% របស់ភពផែនដី ព្រមទាំងចាប់យកបានរូបភាពរបស់ភពមួយផ្សេងទៀតក្នុងទីអវកាសជ្រៅ។ [១១]បេសកកម្មភពអង្គារទី៣របស់សូវៀតបានទៅដល់ភពអង្គារនៅ ខែធ្នូ ឆ្នាំ ១៩៧១ ប៉ុន្តែវាបានបាត់បង់ទំនាក់ទំនងជាមួយភពផែនដីបន្ទាប់ពីវាបានចុះចតលេីភពនេះ។[១២] នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៧ យាន វ៉ៃឃីងទី១ (Viking 1) បានចុះចតលើផ្ទៃនៃភពអង្គារ។[១៣] នៅថ្ងៃទី ៤ ខែកក្កដាឆ្នាំ ១៩៩៧ យានអវកាស Mars Pathfinder បានចុះចតនៅលើភពព្រះអង្គារ ហើយនៅថ្ងៃទី៥ ខែកក្កដា វាបានបញ្ចេញ យានរ៉ូបូតរបស់ខ្លួនឈ្មោះ សូជូន័រ (Sojourner) ដែល ជាយានរ៉ូបូតដំបូងគេដែលដំណើរការនៅលើភពព្រះអង្គារ។[១៤] យានអវកាស Mars Express ជាយានអវកាសរបស់ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ដំបូងគេដែលបានទៅដល់ភពអង្គារ។ វាបានចូលក្នុងគន្លងភពនេះនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៣។[១៥] នៅខែមករាឆ្នាំ ២០០៤ យានរុករកភពព្រះអង្គាររបស់អង្គការណាសាដែលមានឈ្មោះថា Spirit និង Opportunity បានចុះចតនៅលើភពព្រះអង្គារ។ Spirit បានដំណើរការរហូតដល់ថ្ងៃទី ២២ ខែមីនាឆ្នាំ ២០១០ ហើយ Opportunity បានបន្តរហូតដល់ថ្ងៃទី ១០ ខែមិថុនាឆ្នាំ ២០១៨ ។[១៦] ណាសាបានចុះចតយាន Curiosity របស់ខ្លួនកាលពីថ្ងៃទី ៦ ខែសីហាឆ្នាំ ២០១២ ដែលជាផ្នែកមួយនៃបេសកកម្មមន្ទីរពិសោធន៍វិទ្យាសាស្ត្រភពអង្គារ (MSL) ដើម្បីស៊ើបអង្កេតអាកាសធាតុ និងភូគព្ភសាស្ដ្រ របស់ភពអង្គារ។[១៧] នៅថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០១៤ អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានក្លាយជាទីភ្នាក់ងារអវកាសទី ៤ ដែលបានបញ្ជូនយានអវកាសទៅកាន់ភពអង្គារនៅពេល យានដែលបញ្ជូនទៅដោយបេសកកម្ម Mars Orbiter Mission របស់ខ្លួនបានចូលក្នុងគន្លងរបស់ភពនេះ។[១៨] នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២១ យានអវកាសរបស់ប្រទេសអារ៉ាប់រួម បានចូលក្នុងគន្លងរបស់ភពព្រះអង្គារដោយជោគជ័យ។[១៩] យានអវកាស ធៀនវេន-១ របស់រដ្ឋបាលអវកាសជាតិចិន (CNSA) បានចូលក្នុងគន្លងរបស់ភពអង្គារនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។[២០] រ៉ូបូត Perseverance និងឧទ្ធម្ភាគចក្រ Ingenuity របស់អង្គការណាសានៃសហរដ្ឋអាមេរិក បានចុះចតដោយជោគជ័យនៅលើភពព្រះអង្គារនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១។[២១] Ingenuity បានក្លាយជាយានយន្តដំបូងគេ ដែលហោះហើរនៅភពក្រៅពីភពផែនដីនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។[២២][២៣] នៅថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០២១ រ៉ូបូត ស៊ូរ៉ុង (Zhurong) របស់រដ្ឋបាលអវកាសជាតិចិនបានចុះចតដោយជោគជ័យលើភពព្រះអង្គារ។[២៤] ស៊ូរ៉ុង ចាប់ផ្ដើមដំណើរការ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ ដែលធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសទី ២ ដែលដាក់ រ៉ូបូត ដោយជោគជ័យនៅលើភពព្រះអង្គារបន្ទាប់ពីសហរដ្ឋអាមេរិក។[២៥]
មានការស៊ើបអង្កេតមួយចំនួនបានធ្វើឡើង ព្រោះគេចង់ដឹងថាភពអង្គារមានលទ្ធភាពទ្រទ្រង់ជីវិតបានឬទេ កាលពីអតីតកាល។ បេសកកម្មមួយចំនួនទៀតកំពុងត្រូវគ្រោងទុក ដូចជា យានរុករក រ៉ូសាលីន ហ្វ្រេងឃ្លីន (Rosalind Franklin rover) របស់ទីភ្នាក់ងារអវកាសអឺរ៉ុប។[២៦][២៧][២៨][២៩] ទឹកដែលជាសារធាតុរាវ មិនអាចមាននៅលើភពអង្គារបានទេ ព្រោះសម្ពាធបរិយាកាសនៃភពនេះខ្សោយ តូចជាង ១% នៃសម្ពាធបរិយាកាសរបស់ភពផែនដី។ [៣០][៣១][៣២] តាមការគណនា ប្រសិនបើកាតឹបទឹកកកនៅតំបន់ប៉ូលទាំងពីរនៃភពអង្គាររលាយនោះ វានឹងមានមាឌគ្រប់គ្រាន់សម្រាប់គ្របដណ្ដប់ផ្ទៃនៃភពទាំងមូលជម្រៅ ១១ ម៉ែត្រ។[៣៣] នៅខែវិច្ឆិកា ឆ្នាំ២០១៦ NASA បានប្រកាសពីការរកឃើញកំណប់ទឹកកកដ៏ធំមួយនៅក្រោមដីនៃភពអង្គារ។[៣៤][៣៥][៣៦]
គេអាចមើលឃើញភពពណ៍ក្រហមនេះយ៉ាងងាយពីភពផែនដី។ វាមាន apparent magnitude ដល់ −២.៩៤ តូចជាង ភពសុក្រ ព្រះចន្ទ និងព្រះអាទិត្យ។[៣៧]
រូបរាង
[កែប្រែ]ភពអង្គារមានអង្កត់ផ្ចិតស្មើនឹង ប្រហែលពាក់កណ្ដាលនៃភពផែនដី។[៣៨] ភពនេះមានមាឌស្មើនឹង ប្រហែល ១៥% នៃមាឌរបស់ភពផែនដី និងម៉ាសស្មើនឹង ប្រហែល ១១% នៃម៉ាសរបស់ភពផែនដី ធ្វើឱ្យភពនេះមានទំនាញស្មើនឹងប្រហែល ៣៨% នៃទំនាញរបស់ភពផែនដី។ ផ្ទៃនៃភពអង្គារមានផ្ទៃពណ៍ក្រហម ព្រោះតែ ដែកIIIអុកស៊ីត ឬ ច្រែះ។[៣៩]
ផ្នែកខាងក្នុង
[កែប្រែ]ផ្នែកខាងក្នុងនៃភពអង្គារមានលក្ខណៈស្រដៀងនឹងផ្នែកខាងក្នុងនៃភពផែនដីដែរ។[៤០] គេប៉ាន់ប្រមាណថា ស្នូលនៃភពនេះសម្បូរទៅដោយ ដែក និង នីកែល ព្រមជាមួយនឹង ស៊ុលផួរ ១៦–១៧%។[៤១] ស្នូលរបស់ភពនេះត្រូវព័ទ្ធដោយ ម៉ង់តូ ស៊ីលីកាត ដែលបង្កើតបានជា ផ្លាកតិចតូនិច និង ភ្នំភ្លើងផ្សេងៗ ដែលសព្វថ្ងៃនេះគ្មានសកម្មភាពឡើយ។ ក្រៅពីស៊ីលីកូន និងអុកស៊ីសែន ធាតុដែលសម្បូរជាងគេក្នុងភពព្រះអង្គារ គឺ ដែក ម៉ាញេស្យូម អាលុយមីញ៉ូម កាល់ស្យូម និងប៉ូតាស្យូម។ កម្រាស់មធ្យមរបស់សម្បកភពព្រះអង្គារគឺ ៥០ គ.ម; កម្រាស់ក្រាស់បំផុត ១២៥ គ.ម។[៤២]
ភពអង្គារមានសកម្មភាពរញ្ជួយដីច្រើន ដែលនៅឆ្នាំ២០១៩ យានចុះចត អ៊ីនសៃ (InSight) បានកត់ត្រាសកម្មភាពរញ្ជួយផ្សេងៗ ជាង៤៥០ដង។[៤៣][៤៤] នៅឆ្នាំ២០២១ ដោយយោងទៅតាមការរញ្ជួយដីដែលមានប្រេកង់ទាប១១លើក ដែលចាប់យកបាន ដោយយានចុះចត អ៊ីនសៃ (InSight) គេប៉ាន់ស្មានថាស្នូលនៃភពអង្គារជា សារធាតុរាវ ដែលមានកាំប្រហែល ១៨៣០ ±៤០ km (គ.ម) និងមានសីតុណ្ហភាពប្រហែល ១៩០០–២០០០ K (កែលវិន)។ កាំនៃស្នូលរបស់ភពអង្គារ ស្មើនឹងប្រហែលពាក់កណ្ដាលនៃកាំរបស់ភពនេះទាំងមូល ឬស្មើនឹងប្រហែលពាក់កណ្ដាលនៃស្នូលរបស់ភពផែនដី។
ស្នូលនៃភពអង្គារត្រូវគ្របដណ្ដប់ដោយ ម៉ង់តូ។ ប៉ុន្តែម៉ង់តូរបស់ភពនេះ មិនមានស្រទាប់ម៉ង់តូមួយផ្សេងទៀតនៅខាងក្រោម ដូចរបស់ភពផែនដីឡើយ។ ម៉ង់តូរបស់ភពអង្គារមានសភាពតាន់រហូតដល់ជម្រៅ ៥០០ km(គ.ម)។[៤៥] សម្បកទ្វីបនៃភពអង្គារមានកម្រាស់ជាមធ្យមប្រហែល ២៤–៧២&nbp;km។[៤៦]
ភូគព្ភសាស្ត្រនៃផ្ទៃភពអង្គារ
[កែប្រែ]ផ្ទៃនៃភពអង្គារសម្បូរទៅដោយសារធាតុរ៉ែដែលផ្ទុក ស៊ីលីកូន អុកស៊ីសែន លោហធាតុ និងធាតុផ្សេងៗដែលបង្កើតជាថ្ម។ ផ្ទៃនៃភពនេះភាគច្រើនបង្កើតឡើងដោយ បាសាល់តូលៃអ៊ីទីក (tholeiitic basalt)។[៤៨] ផ្នែកភាគច្រើននៃភពនេះ ត្រូវគ្របដណ្ដប់ដោយកម្ទេច ដែកIIIអុកស៊ីត។[៤៩][៥០]
ថ្វីត្បិតតែភពអង្គារគ្មានភស្តុតាងនៃដែនម៉ាញ៉េទិចសកល[៥១] ការសង្កេតបង្ហាញថាផ្នែកខ្លះនៃសំបករបស់ភពអង្គារមានលក្ខណៈម៉ាញេទិច មានន័យថាការបញ្ច្រាសរវាងប៉ូលផ្ទុយគ្នានៃវាលឌីប៉ូលរបស់វាបានកើតឡើងកាលពីអតីតកាល។ ការសិក្សាផ្នែកប៉ាលេអូម៉ាញេទិចសាស្ត្រ នៃធាតុរ៉ែដែលងាយនឹងទទួលលក្ខណៈម៉ាញេទិចក្នុងសំបកនៃភពអង្គារ បង្ហាញថាវាមានលក្ខណៈស្រដៀងនឹងការឆ្លាស់លក្ខណៈម៉ាញេទិចក្នុងបាតសមុទ្រនៃភពផែនដីដែរ។ តាមទ្រឹស្ដីមួយដែលត្រូវលើកឡើងនៅឆ្នាំ ១៩៩៩ និងពិនិត្យឡើងវិញនៅ ខែតុលា ឆ្នាំ២០០៥ (ដោយមានជំនួយពីផ្កាយរណប Mars Global Surveyor) ការផ្លាស់ប្ដូរលក្ខណៈម៉ាញេទិចនេះ បង្ហាញថា ភពអង្គារមានសកម្មភាពផ្លាកតិចតូនិចកាលពីពេល ៤ ពាន់លានឆ្នាំមុន មុនពេលឌីណាម៉ូនៃភពជាប់គាំងលែងដំណើរការ ហើយដែនម៉ាញេទិចនៃភពត្រូវបានបាត់បង់។[៥២]
គេគិតថា នៅពេលប្រព័ន្ធព្រះអាទិត្យកំពុងកកើតឡើង ភពព្រះអង្គារត្រូវបង្កើតឡើងដោយដំណើរការស្តូកាស្ទីក នៃវត្ថុនានាដែលស្ថិតក្នុងគន្លងព្រះអាទិត្យនៅពេលនោះ។ ភពអង្គារមានលក្ខណៈធាតុគីមីប្លែកពីភពផែនដីដោយសារទីតាំងរបស់វានៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ធាតុដែលមានចំណុចរំពុះទាប ដូចជា ក្លរ ផូស្វរ និងស៊ុលផួរ មាននៅភពអង្គារច្រើនជាងនៅភពផែនដី។ ធាតុទាំងនេះប្រហែលជាត្រូវរុញច្រានទៅខាងក្រៅដោយខ្យល់ព្រះអាទិត្យ ដែលមានថាមពលខ្លាំងកាលពីព្រះអាទិត្យនៅក្មេង។[៥៣]
បន្ទាប់ពីភពនីមួយៗត្រូវបង្កើតឡើង វាត្រូវប៉ះទង្គិចជាមួយអាចម៍ផ្កាយជាច្រើន។ ដោយហេតុនេះហើយ ទើបគេរកឃើញថា ប្រហែល៦០% នៃភពអង្គារមានស្នាមបង្ហាញពីការប៉ះទង្គិច។[៥៤][៥៥][៥៦] ចំណែកឯផ្ទៃដែលនៅសល់ ស្ថិតនៅក្រោមអាងដ៏ធំផ្សេងៗដែលកើតឡើងពីការប៉ះទង្គិចដែរ។ គេមានភស្តុតាងបង្ហាញពីអាងដ៏ធំមួយដែលកើតពីការប៉ះទង្គិច នៅអឌ្ឍគោលខាងជើងនៃភពអង្គារ លាតសន្ធឹង ១០,៦០០ គុណនឹង ៨,៥០០ គីឡូម៉ែត្រ ស្មើនឹងបួនដងនៃទំហំ ប៉ូលខាងត្បូង-អាងអែទគេន (South Pole — Aitken basin) នៃព្រះចន្ទរបស់ភពផែនដី ហើយវាជាអាងធំជាងគេដែលគេធ្លាប់រកឃើញ។[៥៧][៥៨] ទ្រឹស្ដីមួយបានលើកឡើងថា ភពអង្គារបានប៉ះទង្គិចនឹងវត្ថុមួយដែលមានទំហំប្រហែលនឹងភពព្លុយតុង កាលពីប្រមាណបួនពាន់លានឆ្នាំមុន។ ព្រឹត្តិការណ៍នេះបានបង្កើតនូវភាពខុសគ្នារវាងអឌ្ឍគោលទាំងពីរនៃភពអង្គារ និងបង្កើតអាងបូរ៉េអាល់ (Borealis basin) ដែលគ្របដណ្ដប់ផ្ទៃ ៤០%នៃភព។[៥៩][៦០]
ប្រវត្តិសាស្ត្រភូគព្ភវិទ្យានៃភពអង្គារអាចចែកចេញជាច្រើនសម័យកាល ប៉ុន្តែសម័យកាលបឋមទាំងបីគឺ:[៦២][៦៣]
- សម័យកាលនូអាឆៀង (Noachian period): ការបង្កើតផ្ទៃខាងក្រៅចាស់បំផុតនៃភពព្រះអង្គារ កាលពីប្រហែល ៤.៥ ទៅ ៣.៥ ពាន់លានឆ្នាំមុន។ ផ្ទៃនៃភពក្នុងសម័យកាលនេះ ពោរពេញទៅដោយស្លាកស្នាមដែលបង្កើតដោយរណ្ដៅផ្សេងៗ ដែលកើតចេញពីការប៉ះទង្គិច។ ទួល តាសុីស (Tharsis bulge) ដែលជាតំបន់ខ្ពង់រាបភ្នំភ្លើងត្រូវបានគេគិតថាបានបង្កើតឡើងនៅក្នុងអំឡុងសម័យកាលនេះ។ គេគិតថាភពអង្គារត្រូវជន់លិចដោយទឹកក្នុងពេលនោះ។
- សម័យកាលអ៊ីសពៀរៀង (Hesperian period): ពី ៣.៥ ទៅចន្លោះ ៣.៣ និង ២.៩ ពាន់លានឆ្នាំមុន។ សម័យកាលនេះ មានការបង្កើតទំនាប ដែលសម្បូរទៅដោយកម្អែរភ្នំភ្លើង។
- សម័យកាលអាម៉ាហ្សូនៀង (Amazonian period): ពី ចន្លោះ ៣.៣ និង ២.៩ ពាន់លានឆ្នាំមុន មកដល់បច្ចុប្បន្ន។ សម័យកាលនេះ ភពអង្គារមានការប៉ះទង្គិចជាមួយនឹងអាចម៍ផ្កាយតិចតួច។ ភ្នំ អូឡាំ (Olympus Mons) ត្រូវបានកកើតឡើងក្នុងសម័យកាលនេះ។
ភពអង្គារនៅតែមានភាពសកម្ម ផ្នែកសកម្មភាពភូគព្ភសាស្ត្រផ្សេងៗ។ ជ្រលងភ្នំ អាតាបាស្កា (Athabasca Valles) មានការហូរកម្អែរភ្នំភ្លើង មានរាងដូចជា សន្លឹក បង្កើតឡើង ២០០ លានឆ្នាំមុន។ លំហូរទឹកក្នុងក្រាបែន (grabens) ដែលគេហៅថា ស៊ែរប៊ែរ ហ្វូស៊ីស (Cerberus Fossae) ប្រហែល ២០ លានឆ្នាំមុន បញ្ជាក់ពីការជ្រៀតចូលនៃភ្នំភ្លើងក្នុងអំឡុងពេលនោះ។[៦៤] នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០០៨ រូបភាពពី យានស៊ើបការណ៍ភពអង្គារ (Mars Reconnaissance Orbiter) បានបង្ហាញភស្តុតាងនៃការធ្លាក់ផ្ទាំងដុំថ្ម ពីច្រាំងថ្មចោទកម្ពស់ ៧០០ ម៉ែត្រ។[៦៥]
ដី
[កែប្រែ]យានចុះចត ហ្វ៊ីនីកស៍ (Phoenix lander) បានបង្ហាញទិន្នន័យថា ដីនៃភពអង្គារមានជាតិ អាល់កាឡាំង បន្តិចបន្តួច ហើយមានផ្ទុកធាតុដូចជា ម៉ាញ៉េស្យូម សូដ្យូម ប៉ូតាស្យូម និងក្លរ។ សារធាតុចិញ្ចឹមទាំងនេះមាន នៅក្នុងដីនៃភពផែនដី ហើយវាចាំបាច់សម្រាប់ការលូតលាស់របស់រុក្ខជាតិ។[៦៦] ការពិសោធន៍ដែលអនុវត្តដោយយានចុះចតខាងលើ បានបង្ហាញថាដីនៃភពអង្គារ មានកម្រិត pH បាស ៧.៧ និងមានផ្ទុក ០.៦% នៃ អំបិលពែក្លរ៉ាត[៦៧][៦៨][៦៩][៧០] ជាកំហាប់ដែលមានជាតិពុលដល់មនុស្ស។[៧១][៧២]
មាន ស្ទ្រីអាក់ (Dark slope streak) ជាច្រើននៅភពព្រះអង្គារ ហើយ ស្ទ្រីអាក់ថ្មីៗ កើតឡើងជាញឹកញាប់ នៅលើជម្រាលភ្នំ រណ្ដៅរូងភ្នំ និងជ្រលងភ្នំ។ ស្ទ្រីអាក់ទាំងនោះ កាលពីដំបូងមានពណ៍ខ្មៅ ប៉ុន្តែវាប្រែពណ៍ទៅជា សទៅៗ តាមអាយុរបស់វា។ ស្ទ្រីអាក់អាចកើតនៅតំបន់តូចមួយ ហើយរីកធំទៅៗ រហូតដល់រាប់រយគីឡូម៉ែត្រ។ ទ្រឹស្ដីមួយចំនួនដែលគេទទួលស្គាល់ បានលើកឡើងថា ពួកវាជាដីនៅស្រទាប់ក្រោម ដែលត្រូវបានលេចឡើង ក្រោយពីការធ្លាក់នៃដីមានពណ៍ស ឬខ្យល់កួចដី។[៧៣] ការពន្យល់មួយចំនួនទៀតត្រូវបានគេលើកឡើង ដូចជា ពួកវាអាចកើតឡើងដោយសារទឹក ឬការលូតលាស់របស់សារពាង្គកាយផ្សេងៗ។[៧៤][៧៥]
ធារាសាស្ត្រ
[កែប្រែ]ទឹកដែលជាសារធាតុរាវ មិនអាចមាននៅលើភពអង្គារបានទេ ព្រោះសម្ពាធបរិយាកាសភពអង្គារទាប ដែលស្មើនឹង ១% នៃសម្ពាធបរិយាកាសផែនដី[៣០] លើកលែងតែនៅរយៈកំពស់ទាបបំផុតក្នុងរយៈពេលខ្លី។[៣១][៣២] កាតឹបទឹកកក នៅតំបន់ប៉ូលទាំងពីរនៃភពអង្គារ ត្រូវបានគេជឿថា បង្កើតឡើងដោយទឹក។[៧៦][៧៧] តាមការគណនា ប្រសិនបើកាតឹបទឹកកកនៅតំបន់ប៉ូលទាំងពីរនៃភពអង្គាររលាយនោះ វានឹងមានមាឌគ្រប់គ្រាន់សម្រាប់គ្របដណ្ដប់ផ្ទៃនៃភពទាំងមូលជម្រៅ ១១ ម៉ែត្រ។[៣៣] ភពអង្គារ មាន ម៉ង់តូពែរម៉ាហ្វ្រសថ៍ (permafrost mantle) ដែលលាតសន្ធឹងពី តំបន់ប៉ូល ទៅជុំវិញរយៈទទឹង ៦០°។[៧៦] ទឹកកកដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានគេគិតថាជាប់នៅក្នុង គ្រីយ៉ូស្វ៊ែរ (cryosphere) នៃភពអង្គារ។ ទិន្នន័យរ៉ាដាពីផ្កាយរណប Mars Express និង Mars Reconnaissance Orbiter (MRO) បង្ហាញពីបរិមាណទឹកកកដ៏ច្រើននៅប៉ូលទាំងពីរ (កក្កដា ២០០៥)[៧៨][៧៩] និងនៅរយៈទទឹងកណ្តាល (ខែវិច្ឆិកា ឆ្នាំ ២០០៨) ។[៨០] យានចុះចត ហ្វ៊ីនីកស៍ (Phoenix lander) បានយកគំរូទឹកនៃទឹកកកដោយផ្ទាល់នៅលើដី ភពអង្គារ រាក់នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០០៨ ។[៨១]
ទម្រង់ដីដែលអាចមើលឃើញនៅលើភពអង្គារ បង្ហាញយ៉ាងច្បាស់ថា ទឹករាវធ្លាប់មានវត្តមាននៅលើផ្ទៃនៃភពនេះ។ វាលដីដ៏ធំ ដែលត្រូវបានទឹកហូរច្រោះ ត្រូវបានគេរកឃើញប្រហែល ២៥ កន្លែង។ ទាំងនេះត្រូវបានគេគិតថាជាកំណត់ត្រា នៃសំណឹកដែលបណ្តាលមកពីការបញ្ចេញទឹកដ៏ច្រើនសន្ធឹកសន្ធាប់ពីផ្ទៃទឹកក្រោមដី ហើយ ខ្លះទៀតត្រូវបានគេសន្មតថាបណ្តាលមកពីសកម្មភាពនៃផ្ទាំងទឹកកកឬកម្អែរភ្នំភ្លើង។[៨២][៨៣] ជាក់ស្ដែង ម៉ាអាឌីមវ៉ាលលីស (Ma'adim Vallis) មានប្រវែង ៧០០ គីឡូម៉ែត្រ មានទទឹង ២០ គីឡូម៉ែត្រ និងជម្រៅ ២ គីឡូម៉ែត្រ នៅកន្លែងខ្លះ។ វាត្រូវបានគេគិតថាត្រូវបានបង្កើតឡើងដោយទឹកដែលហូរ នៅលើភពអង្គារ កាលពីយូរលង់មកហើយ។[៨៤] ព្រែកដែលក្មេងជាងគេបំផុត ក្នុងចំណោមព្រែកទាំងនោះ ត្រូវគេគិតថាបង្កើតឡើងប្រហែល ពីរឬបីលានឆ្នាំមុន។[៨៥] នៅកន្លែងផ្សេងទៀត ជាពិសេសនៅលើតំបន់ចាស់បំផុតនៃផ្ទៃភពអង្គារ បណ្តាញជ្រលងភ្នំដែលមានលក្ខណៈល្អិតល្អន់ ត្រូវបានរកឃើញជាច្រើនកន្លែង។ លក្ខណៈពិសេសនៃជ្រលងភ្នំទាំងនេះនិងការបែងចែករបស់វាបញ្ជាក់យ៉ាងច្បាស់ថា ពួកវាត្រូវបានឆ្លាក់ដោយការហូរចេញ ដែលបណ្តាលមកពីទឹកភ្លៀងនៅដើមប្រវត្តិសាស្ត្រភពអង្គារ។ លំហូរទឹកក្រោមដី អាចដើរតួយ៉ាងសំខាន់នៅក្នុងបណ្តាញមួយចំនួន ប៉ុន្តែការធ្លាក់ទឹកភ្លៀងប្រហែលជាមូលហេតុដើមនៃឆ្លាក់ឡើងជាជ្រលងភ្នំ ស្ទើរតែគ្រប់ករណីទាំងអស់។[៨៦]
គេបានរកឃើញជ្រលងធំៗជាច្រើន ដែលគេហៅថា ហ្គូលី (gullies)។ ហ្គូលីភាគច្រើន ស្ថិតនៅតំបន់ដែលមានដីខ្ពស់ក្នុងអឌ្ឍគោលខាងត្បូង និងបែរមុខទៅអេក្វាទ័រ។ វាភាគច្រើនស្ថិតនៅភាគខាងត្បូងនៃ រយៈទទឹង ៣០°។ អ្នកនិពន្ធមួយចំនួនបានលើកឡើងថា ពួកវាប្រហែល ជាកើតឡើងមកពីទឹកកករលាយ[៨៧][៨៨] ហើយខ្លះទៀតគិតថា វាកើតឡើងពី កាបូនឌីអុកស៊ីតកក ឬការធ្វើចលនានៃធូលីស្ងួត។[៨៩][៩០] គេមិនទាន់រកឃើញហ្គូលី ដែលមានភាពរេចរឹលដោយសារអាកាសធាតុទេ ហើយក៏មិនទាន់រកឃើញរណ្ដៅដែលកើតឡើងពីការប៉ះទង្គិចជាមួយអាចម៍ផ្កាយ កើតឡើងនៅលើហ្គូលីដែលមានស្រាប់ដែរ មានន័យថាហ្គូលីទាំងអស់ទើបកើតឡើងថ្មីៗ ហើយប្រហែលជាមានហ្គូលីថ្មីៗទៀតកំពុងកើតឡើង។[៨៨] លក្ខណៈភូគព្ភសាស្ត្រផ្សេងទៀតដូចជា ដែលតា និង កោណដេហ្សេចស្យុង (alluvial fans) ដែលត្រូវរក្សាទុកក្នុងរណ្ដៅដែលកើតឡើងពីការប៉ះទង្គិចពីអាចម៍ផ្កាយ ជាភស្តុតាងបន្ថែមទៀតបញ្ជាក់ពី អាកាសធាតុដែលមានលក្ខណៈក្ដៅហើយសើម ក្នុងចន្លោះពេលមួយឬច្រើន ក្នុងប្រវត្តិសាស្ត្រដើមនៃភពអង្គារ។[៩១] លក្ខខណ្ឌបែបនេះតម្រូវឱ្យមានវត្តមានរីករាលដាលនៃបឹងក្រាទែរ(បឹងដែលកើតឡើងពីសកម្មភាពភ្នំភ្លើង)លើភាគរយដ៏ធំមួយនៃផ្ទៃភពទាំងមូល ហើយភស្តុតាងពីការសិក្សាតាមបែប មីនេរ៉ាឡូហ្ស៊ី(ការសិក្សាអំពីរ៉ែ) សេឌីម៉ង់តូឡូហ្ស៊ី(ការសិក្សាអំពីថ្ម) និងហ្សេអូម៉ហ្វូឡូហ្ស៊ី(ការសិក្សាពីការកកើតឡើងនៃទម្រង់ដី) បានបញ្ជាក់ពីការអះអាងនេះ។[៩២]
មានភស្តុតាងផ្សេងៗទៀត បញ្ជាក់ពីវត្តមានទឹកនៅអតីតកាលលើភពអង្គារ ដូចជាការរកឃើញរ៉ែជាក់លាក់មួយចំនួន ដែលក្នុងនោះមាន អេម៉ាទីត និងហ្គូទីត ដែលភាគច្រើនកកើតឡើងក្រោមវត្តមាននៃទឹក។[៩៥] នៅឆ្នាំ២០០៤ យានរុករក Opportunity បានរកឃើញរ៉ែហ្សារ៉ូស៊ីត។ រ៉ែនេះកកើតឡើងតែក្រោមវត្តមានទឹកមានជាតិអាស៊ីតប៉ុណ្ណោះ ដែលជាភស្តុតាងមួយទៀតបញ្ជាក់ពីវត្តមានទឹកនៅលើភពអង្គារ កាលពីអតីតកាល។[៩៦] ភស្តុតាងថ្មីៗបន្ថែមទៀតបញ្ជាក់ពីវត្តមានទឹករាវ គឺបានមកពីការរកឃើញសារធាតុរ៉ែហ្ស៊ីបស៍ នៅលើផ្ទៃភពអង្គារដោយយានរុករក Opportunity របស់អង្គការណាសាកាលពីខែធ្នូឆ្នាំ ២០១១ ។[៩៧][៩៨] គេប៉ាន់ប្រមាណថាបរិមាណទឹកនៅក្នុងម៉ង់តូខាងលើនៃភពអង្គារ ដែលតំណាងដោយអ៊ីយ៉ុងអ៊ីដ្រុកស៊ីលមានក្នុងសារធាតុរ៉ែក្នុងភពអង្គារ មានប្រហែល ៥០-៣០០ ppm (mg/L) គ្រប់គ្រាន់ក្នុងការគ្របដណ្តប់លើភពអង្គារទាំងមូលដល់ជម្រៅ ២០០-១០០០ ម៉ែត្រ។[៩៩]
នៅឆ្នាំ២០០៥ ទិន្នន័យរ៉ាដាបានបង្ហាញពីបរិមាណទឹកកកដ៏សន្ធឹកសន្ធាប់ នៅតំបន់ប៉ូលទាំងពីរនៃភពអង្គារ[៧៨] និងនៅរយៈទទឹងកណ្ដាល។[៨០][១០០] នៅខែមីនា ឆ្នាំ២០០៧ យានរុករកភពអង្គារ Spirit បានយកគំរូគីមីដែលមានផ្ទុកម៉ូលេគុលទឹក។
កាតឹបទឹកកកនៅតំបន់ប៉ូល
[កែប្រែ]ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ឯកសារយោង
[កែប្រែ]- ↑ Yeomans, Donald K. (2006-07-13). "HORIZONS System". NASA JPL. Retrieved 2007-08-08.—At the site, go to the "web interface" then select "Ephemeris Type: ELEMENTS", "Target Body: Mars" and "Center: Sun".
- ↑ "The MeanPlane (Invariable plane) of the Solar System passing through the barycenter". 2009-04-03. Archived from the original on 2009-04-20. Retrieved 2009-04-10. (produced with Solex 10 Archived 2015-05-24 at the វេយប៊ែខ ម៉ាស៊ីន. written by Aldo Vitagliano; see also invariable plane)
- ↑ ៣,០ ៣,១ Seidelmann, P. Kenneth, Archinal, B. A.; A'hearn, M. F.; et al. (2007). "Report of the IAU/IAG Working Group on cartographic coordinates and rotational elements: 2006". Celestial Mechanics and Dynamical Astronomy 98 (3): 155–180. DOI:10.1007/s10569-007-9072-y. Retrieved on 2007-08-28.
- ↑ ៤,០ ៤,១ "Mars: Facts & Figures". NASA. Retrieved 2007-03-06.
- ↑ Zubrin, Robert; Wagner, Richard (1997). The Case for Mars: The Plan to Settle the Red Planet and Why We Must.. New York: Touchstone. ISBN 978-0-684-83550-1. OCLC 489144963.
- ↑ Rees, Martin J., ed. (October 2012). Universe: The Definitive Visual Guide. New York: Dorling Kindersley. pp. 160–161. ISBN 978-0-7566-9841-6.
- ↑ Sample, Ian (26 June 2008). "Cataclysmic impact created north-south divide on Mars". London: Science @ guardian.co.uk. Retrieved 12 August 2008.
- ↑ Yeager, Ashley (19 July 2008). "Impact May Have Transformed Mars" Archived 2011-08-22 at the វេយប៊ែខ ម៉ាស៊ីន.. ScienceNews.org. Retrieved 12 August 2008.
- ↑ Millis, John P. "Mars Moon Mystery". About.com. Space.
- ↑ Adler, M.; Owen, W.; Riedel, J. (June 2012). Use of MRO Optical Navigation Camera to Prepare for Mars Sample Return (PDF). Concepts and Approaches for Mars Exploration. 12–14 June 2012. Houston, Texas. 4337. Bibcode:2012LPICo1679.4337A.
- ↑ "In Depth | Mariner 04". NASA Solar System Exploration. Retrieved 9 February 2020. "The Mariner 4 mission, the second of two Mars flyby attempts launched in 1964 by NASA, was one of the great early successes of the agency, and indeed the Space Age, returning the very first photos of another planet from deep space." This article incorporates text from this source, which is in the public domain.; "NASA - NSSDCA - Spacecraft - Details". nssdc.gsfc.nasa.gov. Retrieved 9 February 2020. "Mariner 4...represented the first successful flyby of the planet Mars, returning the first pictures of the martian surface. These represented the first images of another planet ever returned from deep space." This article incorporates text from this source, which is in the public domain.
- ↑ Shea, Garrett (20 September 2018). “Beyond Earth: A Chronicle of Deep Space Exploration”. NASA. pp. 101-102. Retrieved 9 February 2020. “Mars 3…Immediately after landing, at 13:50:35 UT, the lander probe began transmitting a TV image of the Martian surface although transmissions abruptly ceased after 14.5 seconds (or 20 seconds according to some sources).” This article incorporates text from this source, which is in the public domain.
- ↑ “In Depth | Viking 1”. NASA Solar System Exploration. Retrieved 9 February 2020. “NASA’s Viking 1 made the first truly successful landing on Mars. The Soviet Mars 3 lander claimed a technical first with a survivable landing in 1971, but contact was lost seconds after it touched down.” This article incorporates text from this source, which is in the public domain.
- ↑ “In Depth | Mars Pathfinder”. NASA Solar System Exploration. Retrieved 9 February 2020. “Landing time for Pathfinder was 16:56:55 UT July 4, 1997, at 19 degrees 7 minutes 48 seconds north latitude and 33 degrees 13 minutes 12 seconds west longitude in Ares Vallis, about 12 miles (19 kilometers) southwest of the original target. The next day, Pathfinder deployed the Sojourner rover on the Martian surface via landing ramps. Sojourner was the first wheeled vehicle to be used on any planet.” This article incorporates text from this source, which is in the public domain.
- ↑ “Frequently asked questions”. www.esa.int. Retrieved 10 February 2020. “Mars Express reached Mars at the end of December 2003. Six days before entering into orbit around Mars, Mars Express ejected the Beagle 2 lander. The orbiter was inserted into orbit around Mars on 25 December 2003.”
- ↑ mars.nasa.gov. "Rover Update: 2010: All". mars.nasa.gov. Retrieved 14 February 2019. This article incorporates text from this source, which is in the public domain.; Northon, Karen (12 February 2019). "NASA to Share Results of Effort to Recover Mars Opportunity Rover". NASA. Retrieved 9 February 2020. This article incorporates text from this source, which is in the public domain.
- ↑ mars.nasa.gov. "Curiosity Has Landed". NASA’s Mars Exploration Program. Retrieved 21 February 2021.
- ↑ "Mars Orbiter Mission Completes 1000 Days in Orbit - ISRO" Archived 2021-07-23 at the វេយប៊ែខ ម៉ាស៊ីន.. isro.gov.in. Retrieved 10 February 2020. “Mars Orbiter Mission (MOM), the maiden interplanetary mission of ISRO, launched on November 5, 2013 by PSLV-C25 got inserted into Martian orbit on September 24, 2014 in its first attempt.”; “India launches spacecraft to Mars”. BBC News. 5 November 2013. Retrieved 10 February 2020.
India's space agency will become the fourth in the world after those of the United States, Russia and Europe to undertake a successful Mars mission.
- ↑ “UAE successfully inserts orbiter to Mars orbit”. BBC News. 9 February 2021.
- ↑ "Tianwen-1 arrives in Mars orbit". BBC News. 10 February 2021.
- ↑ "Nasa Website". Nasa Mars. Archived from the original on 22 February 2021. Retrieved 23 March2019.
- ↑ Palca, Joe (19 April 2021). "Success! NASA's Ingenuity Makes First Powered Flight On Mars". National Public Radio. Retrieved 19 April 2021.
- ↑ Hotz, Robert Lee (19 April 2021). "NASA's Mars Helicopter Ingenuity Successfully Makes Historic First Flight". Wall Street Journal. ISSN 0099-9660. Retrieved 19 April 2021.
- ↑ "China's Zhurong rover lands on Mars". BBC News. 15 May 2021.
- ↑ "China's Zhurong rover starts driving on Mars". BBC News. 22 May 2021.
- ↑ Jarell, Elizabeth M (26 February 2015). "Using Curiosity to Search for Life". Mars Daily. Retrieved 9 August 2015.
- ↑ “The Mars Exploration Rover Mission” (PDF). NASA. November 2013. p. 20. Archived from the original (PDF) on 10 October 2015. Retrieved 9 August 2015.This article incorporates text from this source, which is in the public domain.
- ↑ Wilks, Jeremy (21 May 2015). "Mars mystery: ExoMars mission to finally resolve question of life on red planet". EuroNews. Retrieved 9 August 2015.
- ↑ Howell, Elizabeth (5 January 2015). "Life on Mars? NASA's next rover aims to find out". The Christian Science Monitor. Retrieved 9 August 2015.
- ↑ ៣០,០ ៣០,១ “NASA — NASA Rover Finds Clues to Changes in Mars’s Atmosphere” Archived 2018-12-26 at the វេយប៊ែខ ម៉ាស៊ីន.. NASA.This article incorporates text from this source, which is in the public domain.
- ↑ ៣១,០ ៣១,១ "NASA, Mars: Facts & Figures". Archived from the original on 23 January 2004. Retrieved 28 January 2010. This article incorporates text from this source, which is in the public domain.
- ↑ ៣២,០ ៣២,១ Heldmann, Jennifer L.; et al. (7 May 2005). "Formation of Martian gullies by the action of liquid water flowing under current Martian environmental conditions" (PDF). Journal of Geophysical Research. 110 (E5): Eo5004. Bibcode:2005JGRE..11005004H Archived 2019-09-05 at the វេយប៊ែខ ម៉ាស៊ីន.. CiteSeerX 10.1.1.596.4087. doi:10.1029/2004JE002261. Retrieved 17 September 2008. 'conditions such as now occur on Mars, outside of the temperature-pressure stability regime of liquid water'… 'Liquid water is typically stable at the lowest elevations and at low latitudes on the planet because the atmospheric pressure is greater than the vapor pressureof water and surface temperatures in equatorial regions can reach 273 K for parts of the day [Haberle et al., 2001]'
- ↑ ៣៣,០ ៣៣,១ “Mars’ South Pole Ice Deep and Wide”. NASA. 15 March 2007. Archived from the original on 20 April 2009. Retrieved 16 March 2007. This article incorporates text from this source, which is in the public domain.
- ↑ "Lake of frozen water the size of New Mexico found on Mars – NASA". The Register. 22 November 2016. Retrieved 23 November 2016.
- ↑ "Mars Ice Deposit Holds as Much Water as Lake Superior". NASA. 22 November 2016. Retrieved 23 November 2016. This article incorporates text from this source, which is in the public domain.
- ↑ Staff (22 November 2016). "Scalloped Terrain Led to Finding of Buried Ice on Mars". NASA. Retrieved 23 November 2016. This article incorporates text from this source, which is in the public domain.
- ↑ Mallama, Anthony; Hilton, James L. (October 2018). "Computing apparent planetary magnitudes for The Astronomical Almanac". Astronomy and Computing. 25: 10–24. arXiv:1808.01973. Bibcode:2018A&C....25...10M. doi:10.1016/j.ascom.2018.08.002. S2CID 69912809.
- ↑ Williams, David R. (1 September 2004). "Mars Fact Sheet". National Space Science Data Center. NASA. Archived from the original on 12 June 2010. Retrieved 24 June 2006. This article incorporates text from this source, which is in the public domain.
- ↑ Peplow, Mark (6 May 2004). "How Mars got its rust". Nature: news040503–6. doi:10.1038/news040503-6. Retrieved 10 March 2007.
- ↑ Nimmo, Francis; Tanaka, Ken (2005). "Early Crustal Evolution of Mars". Annual Review of Earth and Planetary Sciences. 33 (1): 133–161. Bibcode:2005AREPS..33..133N. doi:10.1146/annurev.earth.33.092203.122637. S2CID 45843366.
- ↑ Rivoldini, A.; Van Hoolst, T.; Verhoeven, O.; Mocquet, A.; Dehant, V. (June 2011). "Geodesy constraints on the interior structure and composition of Mars". Icarus. 213 (2): 451–472. Bibcode:2011Icar..213..451R. doi:10.1016/j.icarus.2011.03.024.
- ↑ Jacqué, Dave (26 September 2003). "APS X-rays reveal secrets of Mars' core". Argonne National Laboratory. Archived from the original on 21 February 2009. Retrieved 1 July 2006.
- ↑ Golombek, M.; Warner, N. H.; Grant, J. A.; Hauber, E.; Ansan, V.; Weitz, C. M.; Williams, N.; Charalambous, C.; Wilson, S. A.; DeMott, A.; Kopp, M.; Lethcoe-Wilson, H.; Berger, L.; Hausmann, R.; Marteau, E.; Vrettos, C.; Trussell, A.; Folkner, W.; Le Maistre, S.; Mueller, N.; Grott, M.; Spohn, T.; Piqueux, S.; Millour, E.; Forget, F.; Daubar, I.; Murdoch, N.; Lognonné, P.; Perrin, C.; Rodriguez, S.; Pike, W. T.; Parker, T.; Maki, J.; Abarca, H.; Deen, R.; Hall, J.; Andres, P.; Ruoff, N.; Calef, F.; Smrekar, S.; Baker, M. M.; Banks, M.; Spiga, A.; Banfield, D.; Garvin, J.; Newman, C. E.; Banderdt, W. B. (24 February 2020). "Geology of the InSight landing site on Mars". Nature Geoscience. 11 (1014): 1014. Bibcode:2020NatCo..11.1014G. doi:10.1038/s41467-020-14679-1. PMC 7039939. PMID 32094337.
- ↑ Banerdt, W. Bruce; Smrekar, Suzanne E.; Banfield, Don; Giardini, Domenico; Golombek, Matthew; Johnson, Catherine L.; Lognonné, Philippe; Spiga, Aymeric; Spohn, Tilman; Perrin, Clément; Stähler, Simon C.; Antonangeli, Daniele; Asmar, Sami; Beghein, Caroline; Bowles, Neil; Bozdag, Ebru; Chi, Peter; Christensen, Ulrich; Clinton, John; Collins, Gareth S.; Daubar, Ingrid; Dehant, Véronique; Drilleau, Mélanie; Fillingim, Matthew; Folkner, William; Garcia, Raphaël F.; Garvin, Jim; Grant, John; Grott, Matthias; et al. (2020). "Initial results from the in Sight mission on Mars". Nature Geoscience. 13 (3): 183–189. Bibcode:2020NatGe..13..183B. doi:10.1038/s41561-020-0544-y.
- ↑ Khan, Amir; Ceylan, Savas; van Driel, Martin; Giardini, Domenico; Lognonné, Philippe; Samuel, Henri; Schmerr, Nicholas C.; Stähler, Simon C.; Duran, Andrea C.; Huang, Quancheng; Kim, Doyeon; Broquet, Adrien; Charalambous, Constantinos; Clinton, John F.; Davis, Paul M.; Drilleau, Mélanie; Karakostas, Foivos; Lekic, Vedran; McLennan, Scott M.; Maguire, Ross R.; Michaut, Chloé; Panning, Mark P.; Pike, William T.; Pinot, Baptiste; Plasman, Matthieu; Scholz, John-Robert; Widmer-Schnidrig, Rudolf; Spohn, Tilman; Smrekar, Suzanne E.; Banerdt, William B. (23 July 2021). "Upper mantle structure of Mars from InSight seismic data". Science. 373 (6553): 434–438. doi:10.1126/science.abf2966.
- ↑ Knapmeyer-Endrun, Brigitte; Panning, Mark P.; Bissig, Felix; Joshi, Rakshit; Khan, Amir; Kim, Doyeon; Lekić, Vedran; Tauzin, Benoit; Tharimena, Saikiran; Plasman, Matthieu; Compaire, Nicolas; Garcia, Raphael F.; Margerin, Ludovic; Schimmel, Martin; Stutzmann, Éléonore; Schmerr, Nicholas; Bozdağ, Ebru; Plesa, Ana-Catalina; Wieczorek, Mark A.; Broquet, Adrien; Antonangeli, Daniele; McLennan, Scott M.; Samuel, Henri; Michaut, Chloé; Pan, Lu; Smrekar, Suzanne E.; Johnson, Catherine L.; Brinkman, Nienke; Mittelholz, Anna; Rivoldini, Attilio; Davis, Paul M.; Lognonné, Philippe; Pinot, Baptiste; Scholz, John-Robert; Stähler, Simon; Knapmeyer, Martin; van Driel, Martin; Giardini, Domenico; Banerdt, W. Bruce (23 July 2021). "Thickness and structure of the martian crust from InSight seismic data". Science. 373 (6553): 438–443. doi:10.1126/science.abf8966.
- ↑ Tanaka, Kenneth L.; Skinner, James A. Jr.; Dohm, James M.; Irwin, Rossman P. III; Kolb, Eric J.; Fortezzo, Corey M.; Platz, Thomas; Michael, Gregory G.; Hare, Trent M. (14 July 2014). "Geologic Map of Mars – 2014". USGS. Retrieved 22 July 2014. This article incorporates text from this source, which is in the public domain.
- ↑ McSween, Harry Y.; Taylor, G. Jeffrey; Wyatt, Michael B. (May 2009). "Elemental Composition of the Martian Crust". Science. 324 (5928): 736–739. Bibcode:2009Sci...324..736M. CiteSeerX 10.1.1.654.4713. doi:10.1126/science.1165871. PMID 19423810. S2CID 12443584.
- ↑ Christensen, Philip R.; et al. (27 June 2003). "Morphology and Composition of the Surface of Mars: Mars Odyssey THEMIS Results" (PDF). Science. 300 (5628): 2056–2061. Bibcode:2003Sci...300.2056C. doi:10.1126/science.1080885. PMID 12791998. S2CID 25091239.
- ↑ Golombek, Matthew P. (27 June 2003). "The Surface of Mars: Not Just Dust and Rocks". Science. 300 (5628): 2043–2044. doi: 10.1126/science.1082927. PMID 12829771. S2CID 8843743.
- ↑ Valentine, Theresa; Amde, Lishan (9 November 2006). "Magnetic Fields and Mars". Mars Global Surveyor @ NASA. Retrieved 17 July 2009. This article incorporates text from this source, which is in the public domain.
- ↑ Neal-Jones, Nancy; O'Carroll, Cynthia. "New Map Provides More Evidence Mars Once Like Earth" Archived 2012-09-14 at archive.ph Error: unknown archive URL. NASA/Goddard Space Flight Center. Retrieved 4 December 2011. This article incorporates text from this source, which is in the public domain.
- ↑ Halliday, A. N.; Wänke, H.; Birck, J.-L.; Clayton, R. N. (2001). "The Accretion, Composition and Early Differentiation of Mars". Space Science Reviews. 96 (1/4): 197–230. Bibcode:2001SSRv...96..197H. doi:10.1023/A:1011997206080. S2CID 55559040.
- ↑ Zharkov, V. N. (1993). "The role of Jupiter in the formation of planets". Evolution of the Earth and Planets. Washington DC American Geophysical Union Geophysical Monograph Series. 74. pp. 7–17. Bibcode:1993GMS....74....7Z. doi:10.1029/GM074p0007. ISBN 978-1-118-66669-2.
- ↑ Lunine, Jonathan I.; Chambers, John; Morbidelli, Alessandro; Leshin, Laurie A. (2003). "The origin of water on Mars". Icarus. 165 (1): 1–8. Bibcode:2003Icar..165....1L. doi:10.1016/S0019-1035(03)00172-6.
- ↑ Barlow, Nadine G. (5–7 October 1988). H. Frey (ed.). Conditions on Early Mars: Constraints from the Cratering Record. MEVTV Workshop on Early Tectonic and Volcanic Evolution of Mars. LPI Technical Report 89-04. Easton, Maryland: Lunar and Planetary Institute. p. 15. Bibcode:1989eamd.work...15B Archived 2019-06-09 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ Yeager, Ashley (19 July 2008). "Impact May Have Transformed Mars" Archived 2012-09-14 at Archive.is. ScienceNews.org. Retrieved 12 August 2008.
- ↑ Sample, Ian (26 June 2008). "Cataclysmic impact created north-south divide on Mars". London: Science @ guardian.co.uk. Retrieved 12 August2008.
- ↑ "Giant Asteroid Flattened Half of Mars, Studies Suggest". Scientific American. Retrieved 27 June 2008.
- ↑ Chang, Kenneth (26 June 2008). "Huge Meteor Strike Explains Mars's Shape, Reports Say". The New York Times. Retrieved 27 June 2008.
- ↑ ESO។ "Mars: The planet that lost an ocean's-worth of water"។ Press release។ http://www.eso.org/public/news/eso1509/។ បានយកមក 19 June 2015។
- ↑ Tanaka, K. L. (1986). "The Stratigraphy of Mars". Journal of Geophysical Research. 91(B13): E139–E158. Bibcode:1986JGR....91..139T. doi:10.1029/JB091iB13p0E139.
- ↑ Hartmann, William K.; Neukum, Gerhard (2001). "Cratering Chronology and the Evolution of Mars". Space Science Reviews. 96 (1/4): 165–194. Bibcode:2001SSRv...96..165H. doi:10.1023/A:1011945222010. S2CID 7216371.
- ↑ Mitchell, Karl L.; Wilson, Lionel (2003). "Mars: recent geological activity : Mars: a geologically active planet". Astronomy & Geophysics. 44 (4): 4.16–4.20. Bibcode:2003A&G....44d..16M. doi:10.1046/j.1468-4004.2003.44416.x.
- ↑ "Mars avalanche caught on camera". Space.com. 3 March 2008. Retrieved 16 August2018.
- ↑ "Martian soil 'could support life'". BBC News. 27 June 2008. Retrieved 7 August 2008.
- ↑ Chang, Alicia (5 August 2008). "Scientists: Salt in Mars soil not bad for life". USA Today. Associated Press. Retrieved 7 August 2008.
- ↑ "NASA Spacecraft Analyzing Martian Soil Data" Archived 2017-05-22 at the វេយប៊ែខ ម៉ាស៊ីន.. JPL. Retrieved 5 August 2008. This article incorporates text from this source, which is in the public domain.
- ↑ Kounaves, S. P.; et al. (2010). "Wet Chemistry Experiments on the 2007 Phoenix Mars Scout Lander: Data Analysis and Results". J. Geophys. Res. 115 (E3): E00–E10. Bibcode:2009JGRE..114.0A19K. doi:10.1029/2008JE003084. S2CID 39418301.
- ↑ Kounaves, S. P.; et al. (2010). "Soluble Sulfate in the Martian Soil at the Phoenix Landing Site". Icarus. 37 (9): L09201. Bibcode:2010GeoRL..37.9201K. doi:10.1029/2010GL042613. S2CID 12914422.
- ↑ David, Leonard (13 June 2013). "Toxic Mars: Astronauts Must Deal with Perchlorate on the Red Planet". Space.com. Retrieved 26 November 2018.
- ↑ Sample, Ian (6 July 2017). "Mars covered in toxic chemicals that can wipe out living organisms, tests reveal". The Guardian. Retrieved 26 November2018.
- ↑ "Dust Devil Etch-A-Sketch (ESP_013751_1115)". NASA/JPL/University of Arizona. 2 July 2009. Retrieved 1 January 2010.
- ↑ Schorghofer, Norbert; Aharonson, Oded; Khatiwala, Samar (2002). "Slope streaks on Mars: Correlations with surface properties and the potential role of water" (PDF). Geophysical Research Letters. 29 (23): 41–1. Bibcode:2002GeoRL..29.2126S. doi:10.1029/2002GL015889.
- ↑ Gánti, Tibor; et al. (2003). "Dark Dune Spots: Possible Biomarkers on Mars?". Origins of Life and Evolution of the Biosphere. 33 (4): 515–557. Bibcode:2003OLEB...33..515G. doi:10.1023/A:1025705828948. PMID 14604189. S2CID 23727267.
- ↑ ៧៦,០ ៧៦,១ (3 June 2006)"Recent high-latitude icy mantle in the northern plains of Mars: Characteristics and ages of emplacement". Geophysical Research Letters 33 (11). DOI:10.1029/2006GL025946. Retrieved on 5 សីហា 2021. 'Martian high-latitude zones are covered with a smooth, layered ice-rich mantle'.
- ↑ (2003). "A Sublimation Model for Martian South Polar Ice Features". Science 299 (5609): 1051–1053. DOI:10.1126/science.1080148.
- ↑ ៧៨,០ ៧៨,១ "Water ice in crater at Martian north pole". ESA. 28 July 2005. Retrieved 19 March 2010.
- ↑ Whitehouse, David (24 January 2004). "Long history of water and Mars". BBC News. http://news.bbc.co.uk/1/hi/sci/tech/3426539.stm.
- ↑ ៨០,០ ៨០,១ "Scientists Discover Concealed Glaciers on Mars at Mid-Latitudes". University of Texas at Austin. 20 November 2008. Archived from the original on 25 July 2011. Retrieved 19 March 2010.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ "NASA Spacecraft Confirms Martian Water, Mission Extended". Science @ NASA. 31 July 2008. Archived from the original on 18 មេសា 2012. Retrieved 1 August 2008. This article incorporates text from this source, which is in the public domain.
- ↑ Kerr, Richard A. (4 March 2005). "Ice or Lava Sea on Mars? A Transatlantic Debate Erupts". Science 307 (5714): 1390–1391. DOI:10.1126/science.307.5714.1390a.
- ↑ Jaeger, W. L. (21 September 2007). "Athabasca Valles, Mars: A Lava-Draped Channel System". Science 317 (5845): 1709–1711. DOI:10.1126/science.1143315.
- ↑ Lucchitta, B. K.; Rosanova, C. E. (26 August 2003). "Valles Marineris; The Grand Canyon of Mars". USGS. Archived from the original on 11 June 2011. Retrieved 11 March 2007. This article incorporates text from this source, which is in the public domain.
- ↑ Murray, John B. (17 March 2005). "Evidence from the Mars Express High Resolution Stereo Camera for a frozen sea close to Mars' equator". Nature 434 (703): 352–356. DOI:10.1038/nature03379.
- ↑ (2002). "The case for rainfall on a warm, wet early Mars". Journal of Geophysical Research 107 (E11): 21–1. DOI:10.1029/2001JE001505.
- ↑ (30 June 2000)"Evidence for Recent Groundwater Seepage and Surface Runoff on Mars". Science 288 (5475): 2330–2335. DOI:10.1126/science.288.5475.2330.
- ↑ ៨៨,០ ៨៨,១ "NASA Images Suggest Water Still Flows in Brief Spurts on Mars". NASA. 6 December 2006. Archived from the original on 7 សីហា 2011. Retrieved 6 December 2006. This article incorporates text from this source, which is in the public domain.
- ↑ "Water flowed recently on Mars". BBC. 6 December 2006. http://news.bbc.co.uk/2/hi/science/nature/6214834.stm.
- ↑ "Water May Still Flow on Mars, NASA Photo Suggests". NASA. 6 December 2006. https://www.npr.org/templates/story/story.php?storyId=6587226. This article incorporates text from this source, which is in the public domain.
- ↑ (2006). "Stratigraphic analysis of the distributary fan in Eberswalde crater using stereo imagery". Journal of Geophysical Research 111 (E06001): E06001. DOI:10.1029/2005JE002558.
- ↑ (2011). "Hydrology of early Mars: Lake basins". Journal of Geophysical Research 116 (E04001): E04001. DOI:10.1029/2010JE003739.
- ↑ Steep Slopes on Mars Reveal Structure of Buried Ice. NASA Press Release. January 11, 2018. This article incorporates text from this source, which is in the public domain.
- ↑ (2018). "Exposed subsurface ice sheets in the Martian mid-latitudes". Science 359 (6372): 199–201. DOI:10.1126/science.aao1619.
- ↑ NASA (3 March 2004)។ "Mineral in Mars 'Berries' Adds to Water Story"។ Press release។ បានដាក់ទុកឯកសារ ពី[១] នៅថ្ងៃ 9 វិច្ឆិកា 2007។ https://web.archive.org/web/20071109185031/http://www.jpl.nasa.gov/releases/2004/88.cfm។ បានយកមក 13 June 2006។ This article incorporates text from this source, which is in the public domain.
- ↑ "Mars Exploration Rover Mission: Science". NASA. 12 July 2007. Archived from the original on 28 May 2010. Retrieved 10 January 2010.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) This article incorporates text from this source, which is in the public domain. - ↑ "NASA – NASA Mars Rover Finds Mineral Vein Deposited by Water". NASA. 7 December 2011. http://www.nasa.gov/mission_pages/mer/news/mer20111207.html. This article incorporates text from this source, which is in the public domain.
- ↑ "Rover Finds "Bulletproof" Evidence of Water on Early Mars". National Geographic. 8 December 2011. http://news.nationalgeographic.com/news/2011/12/111208-mars-water-nasa-rover-opportunity-gypsum-life-space-science/.
- ↑ "Mars Has "Oceans" of Water Inside?". National Geographic. 26 June 2012. http://news.nationalgeographic.com/news/2012/06/120626-mars-water-mantle-oceans-meteorites-space-science/.
- ↑ Staff (21 February 2005). "Mars pictures reveal frozen sea". ESA. http://news.bbc.co.uk/2/hi/science/nature/4285119.stm.
មើលផងដែរ
[កែប្រែ]ប្រព័ន្ធព្រះអាទិត្យ | |||||||
---|---|---|---|---|---|---|---|
ព្រះអាទិត្យ • Heliosphere |
ភព ☾ = moon(s) ∅ = rings |
ភពព្រះពុធ | ភពសុក្រ | ភពផែនដី ☾ | ភពអង្គារ ☾ | ||
ភពព្រហស្បតិ៍ ☾ ∅ | ភពសៅរ៍ ☾ ∅ | ភពអ៊ុយរ៉ានុស ☾ ∅ | ភពណិបទូន ☾ ∅ | ||||
កូនភព | សឺរេស | ភ្លុយតុង ☾ | ហូមា ☾ | ម៉ាគីម៉ាគី | |||
អៀរីស ☾ | |||||||
Small Solar System bodies |
Asteroids (minor planets) |
Groups and families: Vulcanoids · Near-Earth asteroids · Asteroid belt Jupiter Trojans · Centaurs · Neptune Trojans · Asteroid moons · Meteoroids · Pallas · Juno · Vesta · Hygiea · | |||||
See also the list of asteroids. | |||||||
Trans- Neptunians |
Kuiper belt – Plutinos: Orcus · Ixion – Cubewanos: Varuna · Quaoar · Huya | ||||||
Scattered disc: Sedna | |||||||
Comets | Periodic comets and non-periodic comets Damocloids · Oort cloud | ||||||
See also the list of solar system objects |
តំណភ្ជាប់ខាងក្រៅ
[កែប្រែ]- Mars at Space Wiki
- Mars at ESA/Hubble[តំណភ្ជាប់ខូច]
- Mars Profile Archived 2009-10-14 at the វេយប៊ែខ ម៉ាស៊ីន. by NASA's Solar System Exploration
- Mars Archived 2009-08-10 at the វេយប៊ែខ ម៉ាស៊ីន. - About Space
- NASA's Mars fact sheet
- Mars Research News
- Planets - Mars A kid's guide to Mars.
- Mars
- Canals of Mars
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- Webarchive template unknown archives
- Webarchive template archiveis links
- Pages containing cite templates with deprecated parameters
- CS1 errors: redundant parameter
- Articles to be expanded
- All articles to be expanded
- Articles needing translation from foreign-language Wikipedias
- Articles with empty sections
- All articles with empty sections
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូច
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីសីហា 2024
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- ភព
- ប្រព័ន្ធព្រះអាទិត្យ