ម៉ាក្រូសេដ្ឋកិច្ច
ម៉ាក្រូសេកិច្ច (អង់គ្លេស: Macroeconomics) គឺជាការសិក្សាដែលផ្តោតទៅលើសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល ខុសពី មីក្រូសេដ្ឋកិច្ចដែលផ្តោតសំខាន់ទៅលើបុគ្គល គ្រួសារ រឹក្រុមហ៊ុននីមួយៗ។អ្នកម៉ាក្រូសេកិច្ចគេសិក្សាអំពី ផលទុនជាតិសរុប (GDP) អត្រាអ្នកគ្មានការងារធ្វើ (Unemployment rate) ដើម្បីអោយយល់ពីសេដ្ឋកិច្ចជាតិជារួម។ អ្នកម៉ាក្រូសេកិច្ចបានបង្កើតម៉ូដេល(Model)សំរាប់ពន្យល់ពីអំពីចំណូលជាតិ (National income) ផលិតផល(Output) ការចំណាយ (Consumption) អត្រាអ្នកគ្មានការងារធ្វើ (Unemployment rate) អតិផរណា(Inflation) ការសន្សំ (Saving) ការវិនិយោគ (Investment) ពាណិជ្ជកម្មអន្តរជាតិ (International Trade) និង ហិរញ្ញវត្ថុអន្តរជាតិ (International Finance)។ ចំណែកឯ មីក្រូសេដ្ឋកិច្ច ជាសំខាន់ផ្តោតទៅលើសកម្មភាពរបស់បុគ្គល ដូចជាសហគ្រាស (Firms) អ្នកប្រើប្រាស់ (Consumers) និងការសិក្សាអំពីទង្វើពួកគេទាក់ទងក្នុងការកំនត់តំលៃ (Prices) និងចំនួនផលិតផល (Quantities) នៅលើទីផ្សារ (Markets) អ្វីមួយ។
ម៉ាក្រូសេកិច្ចគឺជាជំនាញសិក្សាធំទូលាយទាក់ទងទៅនឹងសេដ្ឋកិច្ច។ គោលបំណងនៃការសិក្សាសំខាន់របស់ម៉ាក្រូសេកិច្ចមាន២។
- ទីមួយគឺ ចង់យល់ពីមូលហេតុ(Causes) និងផលវិបាក(Consequences)នៃបំរែបំរួលចំណូលជាតិក្នុងរយៈពេលខ្លី (Short-run fluctuations or business cycle)។
- ទីពីរគឺ ចង់យល់អំពីកត្តាដែលកំនត់ការរីកចំរើនសេដ្ឋកិច្ចជាតិរយៈពេលវែង(Long-run economic growth)។
ម៉ូដេលម៉ាក្រូសេកិច្ច ត្រូវបានប្រើដោយរដ្ឋាភិបាល និងសហគ្រាសធំៗសំរាប់ជួយក្នុងការវាយតំលៃនិងដើម្បីអភិវឌ្ឍន៍ គោលនយោបាយសេដ្ឋកិច្ច (Economic Policy) និងយុទ្ធសាស្ត្រក្រុមហ៊ុន (Businese Strategy)។
ការវិវត្តន៍នៃទ្រស្តីបទម៉ាក្រូសេដ្ឋកិច្ច[កែប្រែ]
សៀវភៅដំបូងដែលបានបោះពុម្ភឡើងក្រោមចំនងជើងថា(ម៉ាក្រូសេដ្ឋកិច្ចMacroeconomics)គឹដោយសេដ្ឋកិច្ចវិទូជនជាតិនរវេ(Norwegian)ឈ្មោះRagnar Frischក្នុងឆ្នាំ១៩៣៣។
[១]=== ទ្រឹស្តីសេដ្ឋកិច្ចបែបចាស់និងទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍(Classical economics and the quantity theory of money) ===
រហូតដល់ដើមសតវត្សន៍ទី២០ ទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍គឹជាម៉ូដេលម៉ាក្រូសេកិច្ចដែលពេញនិយមជាងគេក្នុងចំណោមសេដ្ឋកិច្ចវិទូបែបចាស់។ ម៉ូដេលនៃទ្រឹស្តីបទនេះគឺមានសមីការដូចខាងក្រោម៖
សមីការនេះមានន័យថា ផលគុណបរិមាណផ្គត់ផ្គង់រូបិយបណ្ណន៍(Money Supply) និងល្បឿនរូបិយបណ្ណន៍(Velocity of moneyល្បឿនដែលរូបិយបណ្ណន៍ធ្វើចរន្តពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត)គឹជាតំលៃនៃផលិតផលសរុប(Nominal Ouput=ផលគុណនៃតំលៃទំនិញនិងបរិមាណផលិផលដែលបានផលិត)។ ចំពោះសេដ្ឋកិច្ចវិទូដូចជាIrving Fisherបានឧបមាថាចំណូលពិត(Real income)និងល្បឿនរូបិយបណ្ណន៍(V)មិនប្រែប្រួលក្នុងរយៈពេលខ្លី តាមសមីការខាងលើបើតំលៃ(P)ប្រែប្រួល ធ្វើអោយបរិមាណផ្គត់ផ្គង់រូបិយបណ្ណន៍(M)ប្រែប្រួលដែរ។ សមីការបានក្លាយជាមូលដ្ឋានគ្រឹះសំខាន់របស់ក្រុមសេដ្ឋកិច្ចរូបិយបណ្ណន៍និយម(Monetarism)។ ទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍បែបចាស់នេះ(The classical quantity theory of money)បានផ្អែកទៅលើការឧបមាថាតំរូវការរូបិយបណ្ណន៍(Money Demand)មិនប្រែប្រួល និងមិនមានទំនាក់ទំនងជាមួយកត្តាដទៃទៀតដូចជាអត្រាការប្រាក់(Interest Rates)។ សេដ្ឋកិច្ចវិទូបានលើកយកបញ្ហារបស់ទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍បែបចាស់នេះចំពោះតំរូវការរូបិយបណ្ណន៍នៅពេលដែលវិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ(Great Depression)បានកើតឡើង ដែលនាំអោយល្បឿនរូបិយបណ្ណន៍បានធ្លាក់ចុះយ៉ាងគំហុក។
កេនស៊ាននិយម(Keynesianism)[កែប្រែ]
រហូតឆ្នាំ១៩៣០ អ្នកវិភាគសេដ្ឋកិច្ចស្ទើរតែទាំងអស់មិនបានធ្វើការបែងចែកសកម្មភាពជាបុគ្គល និងសកម្មភាពជារួមទេ។ ក្រោយវិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ(Great Depression)ក្នុងឆ្នាំ១៩៣០ និងការវិវត្តន៍នៃគំនិតស្តីអំពីចំណូលជាតិ(National Income) និងទិន្នន័យផលិតផល(Product statistics) ទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ចត្រូវបានទទួលការចាប់អារម្មណ័ ហើយក៏បានរីកចំរើនឡើង។ មុនពេលនោះការយល់ដឹងអំពីគណនេយ្យជាតិ(National Account)ដូចសព្វថ្ងៃនេះគឺគ្មានទេ។ គំនិតរបស់សេដ្ឋកិច្ចេវិទូជនជាតិអង់គ្លេសឈ្មោះJohn Maynard Keynesដែលខំពន្យល់អំពីវិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ(Great Depression) បានជំរុញអោយមានការទទួលស្គាល់ទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ច។
ក្រោយកេនស៊ាន(After Keynes)[កែប្រែ]
ក្រោយកេនស៊ាន(After Keynes) មានការខិតខំប្រឹងប្រែងដើម្បីពន្យល់ថាគ្មានភាពខុសគ្នារវាងម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ចទេ។ ដោយចាប់ផ្តើមក្នុងឆ្នាំ១៩៥០ ម៉ាក្រូសេដ្ឋកិច្ចវិទូបានបង្កើតម៉ូដេលម៉ាក្រូសេដ្ឋកិច្ចដែលផ្អែកមីក្រូសេដ្ឋកិច្ច(Micro-based models of macroeconomic behavior) ដូចជាអនុគមន៍ចំណាយ(Consumption Function)។ សេដ្ឋកិច្ចវិទូជនជាតិហូឡង់ឈ្មោះJan Tinbergenបានបង្កើតម៉ូដេលម៉ាក្រូសេដ្ឋកិច្ចដំបូងគេសំរាប់ការស្រាវជ្រាវក្នុងប្រទេសហូឡង់ ហើយក្រោយសង្គ្រាមលោកលើកទី២ត្រូវបានយកទៅប្រើក្នុងសហរដ្ឋអាមេរិច ចក្រភពអង់គ្លេស។ ម៉ូដេលម៉ាក្រូសេដ្ឋកិច្ចដំបូងគេសំរាប់ការស្រាវជ្រាវក្នុងពិភពលោកត្រូវបានបង្កើតឡើងដោយលោកLawrence Kleinដែលទទួលបានណូលបែលប្រាយផ្នែកសេដ្ឋកិច្ច(Nobel Memorial Prize in Economics)ក្នុងឆ្នាំ១៩៨០។
ក្នុងទសវត្សន៍ទី៧០ អ្នកទ្រឹស្តីដូចជា Robert Lucas Jrបានលើកចោទជាបញ្ហាក្នុងម៉ូដេលម៉ាក្រូសេដ្ឋកិច្ចរបស់កេនស៊ានថាដែលមិនបានគិតបញ្ចូលនូវសកម្មភាពរបស់បុគ្គល ផ្ទុយទៅវិញដោយផ្អែកទៅលើការពិនិត្យអញ្ញតម៉ាក្រូសេដ្ឋកិច្ចកាលពីអតីតកាល។
ភាពចំរូងចំរាស់នៃទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ចមានច្រើន។ ប៉ុន្តែក្នុងឆ្នាំ១៩៥៣ Friedman, M. បានពោលថាគោលបំនងសំខាន់នៃការស្រាវជ្រាវសេដ្ឋកិច្ច មិនមែនជាការរកខុសរឺត្រូវ តែជាការជំរុញធ្វើអោយមានប្រយោជន៍ដល់សេដ្ឋកិច្ច។
វិធីតាមរយៈការវិភាគ(Analytical approaches)[កែប្រែ]
- សេដ្ឋកិច្ចតាមបែបកេនស៊ាន(Keynesian economics)
- សេដ្ឋកិច្ចតាមបែបថ្មីនិងចាស់(Neoclassical economics)
ក្រុម(Schools)[កែប្រែ]
- ក្រុមរូបិយប័ណ្ណនិយម (Monetarism) ដែលដឹកនាំដោយMilton Friedmanបានពោលថាអតិផរណា(Inflation)មាននូវគ្រប់ទិសទីក្នុងសេដ្ឋកិច្ចរូបិយប័ណ្ណ។ វាបានទាត់ចោលនូវវិធានការចំណាយរដ្ ឋ(Fiscal Policy) ព្រោះវិធានការនេះនាំមកនូវCrowding outក្នុងផ្នែកឯកជន។ ជាងនេះទៅទៀត ក្រុមរូបិយប័ណ្ណនិយម មិនព្យាយាមដោះស្រាយបញ្ហាអតិផរណា (Inflation) និងអតិបរណា (Deflation) តាមរយៈគ្រប់គ្រងតំរូវការ (Demand management) ដូចក្រុមកេនស៊ានសេដ្ឋកិច្ចទេ។ ប៉ុន្តែវាព្យាយាមដោះស្រាយតាមរយៈ វិធានការរូបិយប័ណ្ណ (Monetary Policy) ដូចជាការរក្សាកំណើននៃបរិមាណផ្គត់ផ្គង់រូបិយប័ណ្ណអោយថេរ។
- ក្រុមសេដ្ឋកិច្ចតាមបែបថ្មីនិងចាស់ (Neoclassical economics)
- ក្រុមសេដ្ឋកិច្ចតាមបែបកេនស៊ានថ្មី (New Keynesian economics)
- ក្រុមសេដ្ឋកិច្ចតាមបែបក្រោយកេនស៊ាន (Post-Keynesian economics)
វិធានការម៉ាក្រូសេកិច្ច (Macroeconomic Policies)[កែប្រែ]
ដើម្បីជៀសវាងនូវវិវបត្តិសេដ្ឋកិច្ចធំៗ ដូចជា The Great Depression រដ្ឋាភិបាលព្យាយាមកែលសំរួលវិធានការសេដ្ឋកិច្ច ដោយសង្ឃឹមថានឹងអាចរក្សាបានស្ថេរភាពសេដ្ឋកិច្ច។ រដ្ឋាភិបាលជឿថាការជោគជ័យនៃការធ្វើការកែសំរួលសេដ្ឋកិច្ច មានសារសំខាន់ក្នុងការថែរក្សាអោយមានស្ថេរភាពសេដ្ឋកិច្ច និងជំរុញអោយមានការរីកចំរើន។ វិធានការនេះមាន២គឺ៖
- គោលនយោបាយសារពើពន្ធ (Fiscal Policy)
- គោលនយោបាយរូបិយវត្ថុ (Monetary Policy)
មើលផងដែរ[កែប្រែ]
កំណត់ចំណាំ[កែប្រែ]
- ↑ --~~~~អត្ថបទជាអក្សរដិត [[|ស៊ុម]]
ឯកសារយោង[កែប្រែ]
- Blanchard, Olivier (2000), Macroeconomics, Prentice Hall, ល.ស.ប.អ. 0-13-013306-X.
- Blanchard, Olivier (2011). Macroeconomics Updated (5th រ.រ.). Englewood Cliffs: Prentice Hall. ល.ស.ប.អ. 978-0-13-215986-9.
- Blaug, Mark (1986), Great Economists before Keynes, Brighton: Wheatsheaf.
- Blaug, Mark (2002). "Endogenous growth theory". ជា Snowdon, Brian; Vane, Howard. An Encyclopedia of Macroeconomics. Northhampton, Massachusetts: Edward Elgar Publishing. ល.ស.ប.អ. 978-1-84542-180-9.
- Boettke, Peter (2001), Calculation and Coordination: Essays on Socialism and Transitional Political Economy, Routledge, ល.ស.ប.អ. 0-415-77109-9.
- Bouman, John: Principles of Macroeconomics – free fully comprehensive Principles of Microeconomics and Macroeconomics texts. Columbia, Maryland, 2011
- (2008). "Macroeconomics, origins and history of". DOI:10.1057/9780230226203.1009.
- Durlauf, Steven N.; Hester, Donald D. (2008). "IS–LM". ជា Durlauf, Lawrence E.; Blume. The New Palgrave Dictionary of Economics (Second រ.រ.). Palgrave Macmillan. អ.វ.ល.:10.1057/9780230226203.0855. http://www.dictionaryofeconomics.com/article?id=pde2008_I000303។ បានយកមក 5 June 2012.
- Dwivedi, D.N. (2001). Macroeconomics : theory and policy. New Delhi: Tata McGraw-Hill. ល.ស.ប.អ. 978-0-07-058841-7.
- Friedman, Milton (1953), Essays in Positive Economics, London: University of Chicago Press, ល.ស.ប.អ. 0-226-26403-3.
- Haberler, Gottfried (1937), Prosperity and depression, League of Nations.
- Leijonhufvud, Axel The Wicksell Connection: Variation on a Theme. UCLA. November, 1979.
- Healey, Nigel M. (2002). "AD-AS model". ជា Snowdon, Brian; Vane, Howard. An Encyclopedia of Macroeconomics. Northhampton, Massachusetts: Edward Elgar Publishing. pp. 11–18. ល.ស.ប.អ. 978-1-84542-180-9.
- Heijdra, B. J.; Ploeg, F. van der (2002), Foundations of Modern Macroeconomics, Oxford University Press, ល.ស.ប.អ. 0-19-877617-9.
- Mises, Ludwig Von (1912), Theory of Money and Credit, Yale University Press.
- Mayer, Thomas (2002). "Monetary polic: role of". ជា Snowdon, Brian; Vane, Howard. An Encyclopedia of Macroeconomics. Northhampton, Massachusetts: Edward Elgar Publishing. pp. 495–499. ល.ស.ប.អ. 978-1-84542-180-9.
- Mishkin, Frederic S. (2004), The Economics of Money, Banking, and Financial Markets, Boston: Addison-Wesley, p. 517
- Peston, Maurice (2002). "IS-LM model: closed economy". ជា Snowdon, Brian; Vane, Howard R.. An Encyclopedia of Macroeconomics. Edward Elgar.
- Solow, Robert (2002). "Neoclassical growth model". ជា Snowdon, Brian; Vane, Howard. An Encyclopedia of Macroeconomics. Northhampton, Massachusetts: Edward Elgar Publishing. ល.ស.ប.អ. 978-1-84542-180-9.
- Snowdon, Brian, and Howard R. Vane, ed. (2002). An Encyclopedia of Macroeconomics, Description Archived 2011-07-22 at the វេយប៊ែខ ម៉ាស៊ីន.កាលមានន្ទ បានទឹកផឹកឆ្អែតឆ្អន់ហើយ អ្នកបំផាយសេះ ទៅភូមិរហាត់ទឹក ដោយបោលកាត់តាមវាលស្រែ ដ៏ធំល្វឹងល្វើយ។ អ្នកបានប្រាប់គេថា អ្នកធ្វើដំណើរទៅបាត់ដំបង ។ ប្រាប់យ៉ាងនេះ ដើម្បីបង្វែងដានទេ។ ដល់ចុងភូមិរហាត់ទឹកនេះ បុរសបំបោលសេះ តម្រង់ទៅផ្ទះមួយតូច ដែលសង់ដាច់ពីគេនៅកៀនព្រៃ។ បុរសម្នាក់ អាយុប្រមាណសែសិបឆ្នាំ កាន់ចន្លុះមួយ ចេញមក។ លុះឃើញស្គាល់ជាក់ថា អ្នកជិះសេះជាមានន្ទ អ្នកកាន់ចន្លុះ ក៏គ្រវីចន្លុះឡើង រីករាយ ហើយស្រែកថា៖
- អា ! ជយោលោកគ្រូ ! ជយោលោកគ្រូ មកពីណា ?
ក្នុងសេចក្ដីរីករាយនេះ ទាំងកាយ ទាំងវាចា របស់អ្នកកាន់ចន្លុះ គេសង្កេតឃើញ នូវការគោរពស្រលាញ់ យ៉ាងខ្ជាប់ខ្ជួន ជ្រាលជ្រៅ។ មានន្ទសំរូតចុះពីលើខ្នងសេះ ដោយអស់កម្លាំងខ្លាំងពេក។ មាណពស្ទុះទៅឱបសហជីវិនចាស់ របស់អ្នក យ៉ាងខ្លាំង ដោយក្ដីរលឹក។ មិត្ដចាស់នេះ ឈប់ធ្មឹង បាត់សើចសប្បាយវិញ រួចសួរយ៉ាងស្ងួតថា៖
*ឱ ! លោកគ្រូរបួសផង ?
- ថាហើយអ្នកម្ចាស់ផ្ទះ ស្ទុះទៅគ្រាហ៍មានន្ទ ដោយថ្នាក់ថ្នម។
មានន្ទញញឹមឆ្លើយថា៖
- អឺ ! ខ្ញុំរបួស!
- អ្នកណា អាចកាប់លោកគ្រូ ត្រូវយ៉ាងនេះ ?
មានន្ទញញឹមទៀត ។ បុរសកាន់ចន្លុះផ្លាស់ទឹកមុខ ពីស្រពោន ទៅចងចិញ្ចើម។ សម្លេងមួយ បន្លឺលាន់ឮឡើង តិចៗ ថា៖
- ក្នុងភូមិភាគនេះ មានតែលោកគ្រូមួយទេ ម្ដេចក៏មករបួសយ៉ាងនេះ មកឆាប់អញ្ជើញលោកគ្រូចូលខាងក្នុងភ្លាម។
- អឺ ! ឆាប់ឡើង!
- មានការឬទេ ?
- ប្រហែលមាន បងគីឯងសុខសប្បាយជាទេ ?
- សុខ និង ទុក្ខ ជាធម្មតា តែកុំអាលសិន សម្រាន្តលើគ្រែនេះផ្អែកទៅនឹងខ្នើយ ចាំខ្ញុំដាំទឹក លាងឈាមឲ្យស្អាត រួចចាំខ្ញុំ រុំរបួសឲ្យស្រួល មើលៗ តើមុខរបួសធំទេ !
- មិនអីទេ ?
- ឱ ! ព្រះអើយ ! ធំដែរ ម្ដេចឈឺទេ លោកគ្រូ ឈឺខ្លាំង ឬ ?
មានន្ទប្រឹងធ្វើមុខជូរ តែអ្នក ខំប្រឹងញញឹម ឲ្យសហជីវិនរបស់អ្នក បានធូរទ្រូង។
- មិនជាអ្វីទេ!
- លោកគ្រូ សម្រាន្តនៅឲ្យស្ងៀម ទុកខ្ញុំធ្វើការនេះ។
នាយអគ្គីឆ្លេឆ្លា រហ័សជើង ស្ទុះចូលទៅក្នុងផ្ទះបាយ ដុតភ្លើង ដាំទឹក ឆេះឲ្យទង្គោល រួចមកច្របាច់ដៃជើងឲ្យមានន្ទ ។ នាយអគ្គីនិយាយ ស្ទើរយំ ថា៖
- ខ្ញុំនឹកលោកគ្រូណាស់។ យើងព្រាត់គ្នាយូរមកហើយ លោកគ្រូបានសុខសប្បាយជាទេ សូមនិយាយរឿងប្រាប់ខ្ញុំផង។
- បងគីឯងជាមិត្ដជីវិតមួយ នឹងខ្ញុំ ។ ខ្ញុំក៏នឹករលឹកបងណាស់ដែរ តាំងពីយើងបែកគ្នាមក។ ថ្ងៃនោះ តើបងគីភ្លេចហើយឬនៅ?
- អឺ! គ្មានអ្នកណាអាចភ្លេចបានទេ ភ្លៀងស្រិបៗ ខ្យល់វូៗ គេដេញបាញ់យើង។ បងគីឯងបែកទៅខ្ញុំ តដៃនឹងខ្មាំង សម្លាប់អស់ជាច្រើន ដល់មានឱកាសល្អ ខ្ញុំគេចផុតឆ្ងាយពីសត្រូវ។ ខ្ញុំរត់រកបងគីឯងគ្រប់កន្លែង ស្រែកហៅ តែពុំឃើញ ខ្ញុំខ្លោចចិត្ដ នឹកថា បងគីឯងស្លាប់បាត់ទៅហើយ។ ផុតពីនោះ ខ្ញុំក៏ចូលទៅនៅសិរីសោភ័ណ។ ខ្ញុំសុខសប្បាយជាទេ ពីនោះមក ខ្ញុំមានប្រពន្ធ . . .។
បុរសឈ្មោះអគ្គី កាលឮមានន្ទថ្លែងថាមានប្រពន្ធ ក៏ប្រែជាសប្បាយសើចយ៉ាងស្រស់វិញ។
- យី ! អីលោកគ្រូមានប្រពន្ធហើយ ?
តែមានន្ទធ្វើទឹកមុខស្មើដដែល។
- អឺ ! កុំអរ . . កុំសើច . . គឺជារឿងកម្សត់ . . ខ្ញុំស្រលាញ់គេ គេស្រលាញ់ខ្ញុំ គ្មានសេចក្ដីស្នេហាឯណា អាចមកប្រៀបធៀប នឹងសេចក្ដីស្នេហា របស់យើងទាំងពីរនោះទេ ។ នាងនោះមានរូបល្អ ។ ឱ! ល្អមែន . . .។
នាយគីទះដៃដោយត្រេកអរ។
- លោកគ្រូមានសំណាងណាស់!
មានន្ទសញ្ជឹងគិត ខាំធ្មេញ ជ្រួញភ្នែក សម្លឹងមើលទៅលើ។
- ទេ ! មិនដូច្នោះទេ ! ក្រោយមកស្រីនេះ......ឱ ! បង អើយ.... ស្រីនេះក្បត់ខ្ញុំ គេលួចមានសហាយ។
- អី....បង បង មានសហាយ . . . ?
នាគីប្រែទឹកមុខ ស្រឡាំងកាំង បើកភ្នែកធំ។
- យី ! ម៉េចក៏ដូច្នោះ ?
មានន្ទ ដោយទឹកមុខស្ងួតដដែល និយាយដោយសម្លេងមូលដដែល ថា៖
- កុំឆ្ងល់ ស្រីខូច ស្រីកាឡកណ្ណី ស្រីអប្បលក្ខណ៍។
នាយគីងាកក្បាលសម្លឹងគិត រួចសួរថា៖
- អ្នកណាជាសហាយ ?
- ខ្ញុំនិយាយទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង គឺ . . . សហាយនោះគ្មានអ្នកឯណាក្រៅពីខ្ញុំទេ គឺសាច់ខ្ញុំ . . . ឈាមខ្ញុំ សរសៃខ្ញុំ . . .
- អ្នកណា ? អ្នកណា ?
មានន្ទនៅស្ងៀម យកដៃម្ខាងកាន់ស្មានាយគី ។ អាកប្បកិរិយានេះ ធ្វើឲ្យនាយគី រឹតតែឆ្ងល់ទៅទៀត ។ ភ្នែក ដែលនាយគីមើល ចំមុខមានន្ទ ភ្នែកទាំងពីរនេះបញ្ចេញនូវរស្មីអង្វរមួយ ដែលធ្វើឲ្យបុរសកើតមានចិត្ដអាណិត ស្រងាកក្នុងចិត្ដ ។ មានន្ទ បន្ថែមទៀតថា៖
- កុំចង់ដឹងអី !
- ទេលោកគ្រូ !
- ជារឿងហួសអស់ទៅហើយ។
- ទេ លោកគ្រូ !
- ជារឿងឥតប្រយោជន៍។
នាយគីដាក់ភ្នែកចុះ តែគំនិតរិះគិតរកចំនុចខ្សោយរបស់មានន្ទ ដែលនិយាយទៅអាច ឲ្យមានន្ទប្រាប់ខ្លួន ដ្បិតអ្នកមានប្រយោជន៍ នឹងដឹងរឿងរបស់មិត្ដ ដ៏ពិសេសថ្លៃថ្លានេះណាស់។ នាយគីស្រលាញ់មានន្ទនេះ គឺស្រលាញ់ពេក ទាល់តែចង់ដឹង នូវអស់រឿងរបស់មានន្ទ ទោះរឿងនោះជារឿងកំទេចកំទី ក៏ដោយ ឲ្យតែមានន្ទព្រមនិយាយរឿងឲ្យស្ដាប់។ ខាងក្រៅខ្យល់បក់រវិចៗ នាយគីនិយាយស្ងួត ហើយដោយ តិចៗថា៖
- លោកគ្រូប្រហែលមិនទុកចិត្ដខ្ញុំហើយ បានជាមិនព្រមនិយាយប្រាប់ខ្ញុំសោះ។
ពាក្យនេះមានសំនួនខ្លាំងមែន ដ្បិតមានន្ទ បែរមកកាន់ដៃនាយគីជាថ្មីម្ដងទៀត រួចប្រាប់ថា៖
- កាមាប្អូនប្រុសខ្ញុំ . . .។
- យី ! កាមាហ៊ានដល់ប៉ុណ្ណឹង?
- អឺ ! វាហ៊ានលូកថ្លើមខ្ញុំ តែឥឡូវខ្ញុំចាក់វាត្រូវមួយដាវយ៉ាងទម្ងន់ ប្រហែលវាស្លាប់ហើយ ឯខ្ញុំក៏ត្រូវរបួសនេះឯង។
- ឱ ! ព្រះម្ចាស់ថ្លៃអើយ !
- កុំឲ្យខាតពេល ! អឺ កុំឲ្យខាតពេល កុំយំ កុំសើច ខ្ញុំនៅរស់នៅឡើយទេ ។ តែត្រូវដឹងថា ពីពេលនេះទៅ ជីវិតយើងមានគ្រោះរដឹក រហូតតាមផ្លូវហើយ។
- បាទ ៗ ខ្ញុំក៏សុខចិត្ដស្លាប់ រស់ជាមួយលោកគ្រូដែរ។
- ប៉ុន្ដែបើស្លាប់ ឬ រស់ក៏ល្អមើល។
- បាទ ! បាទ !
មានន្ទចាប់បាតដៃនាយគី ច្របាច់យ៉ាងខ្លាំង ជាសញ្ញាយល់ព្រមប្ដូរជីវិតជាមួយគ្នា។ បុរសបន្ដសេចក្ដីទៅទៀត ដូចតទៅ៖
- ទុក្ខយើងជាទុក្ខខ្មែរទាំងអស់គ្នា ។ ខ្ញុំមានគ្រោងការណ៍មួយយ៉ាងធំ។
- គឺអ្វី ?
- គឺ លាងទុក្ខខ្មែរ ធ្វើជនជាតិយើងឲ្យបានរុងរឿងឡើងវិញ។
- ធ្វើយ៉ាងណា ?
- តស៊ូ ! ដូចខ្ញុំតែងនិយាយប្រាប់បងមុនៗ ស្រាប់ហើយ។
- បាទ ! ខ្ញុំក៏តស៊ូដែរ!
- អឺ ! ត្រូវតែយើងតស៊ូ វាយខ្មាំង វាយរបបគ្រប់គ្រង វាយគំនិតខ្ញុំគេ ភ្ជាប់ស្រុកខ្មែរមកខ្មែរវិញ តាមគន្លងអ្នកស្នេហាជាតិ។
- យល់ព្រមពេញទី !
អគ្គីក្រោកឈរលើកដៃសច្ចា ។ មានន្ទញញឹម។
- តែការតស៊ូ មិនមែនជាការងាយទេ។ អ្នកតស៊ូដើម្បីជាតិ គឺជាអ្នកដែលមានចិត្ដស្អាតល្អ ចេះស្រលាញ់គេ អាណិតគេ រួចចង់ជួយគេមែនៗ គឺជាអ្នកដែលរម្យទម មិនចេះខឹង មិនខ្លាចការ មានចិត្ដអំណត់ ក្នុងកិច្ចការ។ អើបង ! អ្នកតស៊ូ គឺមនុស្ស ដែលហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន មានបុណ្យសក្ដិ ទ្រព្យសម្បត្ដិ ប្រពន្ធកូនជាដើម។ អ្នកតស៊ូមានតែទុក្ខ ជួបតែសេចក្ដីក្រ អត់ឃ្លាន គ្មានពេលសប្បាយ ឬ ពេលទំនេរទេ រួចមានពេលខ្លះជាប់គុក រងទុក្ខទោសរហូតដល់ ស្លាប់បង់ជីវិតផង។ ចេញទៅតស៊ូ គឺប្រាសព្រាត់អស់ចំណងស្នេហាទាំងឡាយ ដែលចងយើង ដើម្បីឈោងចាប់យកភពមួយថ្មី ដែលយើងអាចដាក់ឈ្មោះហៅបានថា «ភពឯកា» ឬ «ភពសង្វេគ»។ នៅចុងក្រោយបំផុត ចេញទៅតស៊ូ គឺចេញទៅបួស តែបួសនេះមានន័យធ្ងន់ ជាងបួសធម្មតាទៅទៀត គឺបួសដើម្បីព្រះពុទ្ធសាសនាផង រួចដើម្បីជាតិផង ដើម្បីសេចក្ដីសុខ និង សេចក្ដីចំរើនរបស់មនុស្សទាំងអស់លើទ្វីបលោកផង។
- ទឹកពុះហើយឬ ?
នាយអគ្គីស្ទុះភ្លេតចូលចង្រ្កាន កាន់យកកំសៀវមួយចេញមក អ្នកលាងចានដែកមួយយ៉ាងស្អាត រួចចាក់ទឹកពុះនោះ ក្នុងចានដែក។ អ្នកយកគមកធ្វើសំលី រួចលុបលាងមុខរបួស យ៉ាងថ្នមៗ រុំរបួសនោះយ៉ាងស្រួល។ បុរសធ្វើផងនិយាយផងថា៖
- គឺជាកិត្ដិយសមួយយ៉ាងធំណាស់ ដែលយើងតាំងខ្លួនយើងជាអ្នកតស៊ូនេះ។ ខ្ញុំសប្បាយចិត្ដខ្លាំងណាស់ ដោយយល់ច្បាស់ថា
លោកគ្រូ និង ខ្ញុំបានគិតត្រូវ។ មិនអីទេ យើងតាំងខ្លួនយើងជាអ្នកតស៊ូបានពេញទី ពីព្រោះយើងមិនដែលធ្វើអ្វីអាក្រក់នឹងអ្នកណា យើងមិនដែលប្លន់អ្នកណា យើងមិនដែលសេពសុរា លេងបៀ លួចកូនគេ។ យើងជាអ្នកបួស ស្រេចទៅហើយ ។ ចុះមិត្ដយើងឯទៀតទៅ តាមយើងទេ?
- ទៅ! ប្រាកដជាទៅដាច់ខាត។
- យើងទៅតាំងទីកន្លែងត្រង់ណា ?
- គង់ដឹងទេ តែឥឡូវនេះត្រូវដឹងថា យើងឈប់ចូលស្រុកហើយ។
- ជយោ ! លោកគ្រូ ! ហ៊ី រួចហើយឥឡូវសូមលោកគ្រូសម្រាកចុះ ខ្ញុំយាមមាត់ទ្វារជូន។
មានន្ទសើច ចាប់ដៃនាយអគ្គីជាប់ នៅស្ងៀមមួយស្របក់ រួចនិយាយថា៖
- យាមឯណា ខ្ញុំមិនទាន់បានសួរបងឯងផង។
នាយអគ្គីមុខស្មើ។
- ឱ ! បាទ !
- តើកាលពីយើងបែកគ្នានោះ បងឯងមានទុក្ខយ៉ាងណាខ្លះ ម៉េចមិនប្រាប់ខ្ញុំផង ?
នាយអគ្គីឡើងស្រងូតស្រងាត់ ឆ្លើយថា៖
- បាទ ! ខ្ញុំបានវាយប្រលូកជាមួយខ្មាំង ដែលរោមខ្ញុំដូចស្រមោច។ គេចាប់ខ្ញុំបាន។ ខ្ញុំនឹកថា អស់បានជួបមុខលោកគ្រូហើយ។ គេយកខ្ញុំ ទៅសម្លាប់។ ខ្ញុំញញឹម មុខក្ដីមរណភាពនេះ។ បាទ ! ខ្ញុំញញឹម ព្រោះខ្ញុំពេញចិត្ដនឹងស្លាប់ ព្រោះខ្ញុំបានស្លាប់ ដោយបានបំរើបុព្វហេតុមួយ ដ៏ល្អ គឺមាតុប្រទេស និង ជនជាតិយើងពិតៗ។ គាប់ជួនពេលនោះ នៅវេលាយប់ ចង្រិតយំ អំពិលអំពែកហើរ ខ្យល់បក់ ផ្កាយរះព្រោងព្រាត ស្រីម្នាក់ជាបុត្រីមេកង មានចិត្ដអាណិតខ្ញុំ បានលួចចូលមកដោះលែងខ្ញុំ។
បរិយាកាសនៃកិច្ចសន្ទនា ក៏ប្រែរីករាយវិញ។ សម្លេង៖
- អូ ! អូ ! អូ !
- បាទ ! នាងនោះល្អ ចិត្ដក៏ល្អទៀត គេថាឲ្យខ្ញុំរត់ទៅចុះ។ ខ្ញុំឃើញមុខនាងស្រពិលៗ ។ ខ្ញុំក៏ប្រាប់នាងថា៖
- អូនកុំមើលងាយបង ៗមិនមែនជាមនុស្សចិត្ដអន់ រត់ពីកណ្ដាប់ដៃខ្មាំងទេ ។ អូនជាខ្មាំង នឹងបង ឥឡូវត្រូវការ អូនហ៊ានយកកាំបិត មកបុកត្រង់ដង្ហើមបង ឲ្យស្លាប់ទៅ មិនគប្បីមកដោះលែងបង ដោយលួចលាក់ទេ។ នាងយំឱបដៃខ្ញុំ ដែលជាប់ចំនង និយាយខ្សឹកខ្យួលថា៖
- ច៎ាះ ប្អូនសូមទោសបង ប្អូនជាមិត្ដនឹងបង ដែលមកដោះបងនេះ។ ជាកិត្ដិយសមួយ របស់ប្អូន ដោយបានជួយជីវិត អ្នកស្នេហាជាតិម្នាក់។ ប្អូនមិនមែនខ្មាំងរបស់បងទេ ប្អូននិយាយនឹងបង មិនបានវែងឆ្ងាយទេ។ តែប្អូន សូមបងជ្រាបថា សព្វថ្ងៃនេះ ប្អូនជាមនុស្ស។ ពួកនេះ បង្កឲ្យស្រុកយើង បង្ហូរឈាមគ្នា កាប់សម្លាប់គ្នា ព្រាត់ប្រាសគ្នា បែកគូស្នេហា បែកកូនប្រពន្ធ បែកគ្រួសារ ។ ឱបង ! បង ! ពាក្យថាសង្រ្គាមៗ ធ្វើឲ្យប្អូនជាស្រីក្រៀមក្រំជានិច្ច ក្រៀមគ្មានពេលល្ហែ ក្រៀមរាល់វេលា។ យប់ ថ្ងៃ ព្រឹក រសៀល ល្ងាច ប្អូនរាប់ពេល រាប់ម៉ោងនាទី ធ្មេចភ្នែកសួរថា «តើកាលណា ទើបបានសុខ ?» ប្អូនចង្អៀតចិត្ដណាស់ បង។
ខ្ញុំឆ្លើយតបថា៖
- ប្អូនមានចិត្ដដូចបង បងដែលខំច្បាំងនេះ ក៏ដើម្បីសេចក្ដីសុខសាន្ដ ត្រាណដែរ។ ដើម្បីឲ្យបានសុខនេះ លុះត្រាតែស្រុក ត្រូវបានជាស្រុកអ្នកជា។ ស្រុកខ្ញុំគេ ចម្បាំងនៅតែមាន។ ស្រុកមិនយុត្ដិធម៌ សង្គ្រាមនៅតែឆេះ ។ ស្រុកមានគំនិតប្រកាន់ពួកក្រុម ការភាន់ប្រែ នៅតែកើត។ ចម្បាំងនេះ ពុំមែនធ្វើឲ្យប្អូនខ្លាច ប្អូនព្រួយ យំបារម្ភនោះទេ . . . ។
- ទេ ! . . . ទេ . . . ប្អូនដឹងច្បាស់ណាស់ថា «បងធ្វើត្រូវ ប្អូនស្អប់ចម្បាំងរុករានទេតើ គឺប្អូនស្អប់ខាងក្រុមពួកខ្ញុំ សព្វថ្ងៃនេះ»។
- បងមិនទៅណាទេ!
- ទេ ! ទេ! សូមបងអាណិតប្អូន អញ្ជើញទៅចុះ ទុកជីវិតបង ដើម្បីបម្រើសន្ដានចិត្ដខ្ពស់មួយ ដែលជាសន្ដានចិត្ដ ខ្មែររាល់គ្នា ឲ្យបានសម្រេចទៅចុះ។
- ប្អូនជាខ្មែរ ឬ ខ្មាំង ?
- ច៎ាះ ! ប្អូនជាខ្មែរ!
- បងទៅណាមិនរួចទេ បងចង់ស្ដាប់សម្ដីអូន ចង់ស្លាប់រស់ជាមួយអូន។
- ទេ ! បងអាណិតខ្មែរទាំងពួងផង ដ្បិតខ្មែរទាំងអស់ត្រូវការបង . . . ទៅៗ អញ្ជើញទៅចុះ។
នារីយំសោក ស្ទើរបោកខ្លួននៅលើដី ដោយខ្ញុំ ពុំព្រមរួចខ្លួនសោះនោះ។ សូមលោកគ្រូគិតមើល តើឲ្យខ្ញុំទៅណារួច បើខ្ញុំទុកស្រីកម្សត់នេះ ជាកំនប់មាសទៅហើយ។ ដល់ក្រោយមក ខ្ញុំក៏បបួលនាងទៅជាមួយខ្ញុំ ។ ឱ ! រាត្រីកម្សត់។ លោកគ្រូ ! ខ្ញុំសូមសម្រក់ទឹកភ្នែក មួយតំណក់ចុះ នៅលើសេចក្ដីស្នេហា ដ៏ស្មោះត្រង់នេះ។ បាទ! នាងព្រមរត់ទៅជាមួយខ្ញុំ ពីព្រោះថ្ងៃជិតរះ ជីវិតខ្ញុំជិតស្លាប់ហើយ។ យើងចេញដំណើរទៅ។ មិនយូរប៉ុន្មាន កងទ័ពខ្មាំង ដេញតាមជាប់ពីក្រោយ។ ឱលោកគ្រូអើយ ! នាងនោះរត់មិនរួច ព្រោះគ្នាពុំធ្លាប់រត់ ដូចពេលនោះសោះ ។ ខ្មាំងក៏កាន់តែជិតមក ជិតមក។ ខ្ញុំដកព្រួញបាញ់វិញ ដោយប្ដេជ្ញាថា ឲ្យស្លាប់ជាមួយគ្នាចុះ។ តស៊ូបានប្រមាណ មួយសន្ទុះធំ ខ្មាំងព័ទ្ធជុំវិញខ្លួនអស់។ បាទ ! ពេលនោះព្រួញអាសិរពិសមួយ យ៉ាងកំណាច ស្ទុះមកត្រូវនាងចំកណ្ដាលខ្នង ប្អូនជាគូជីវិតដួលដេកលើធរណី ។ ខ្ញុំឱបនាង។ នាងយំ ដោយខ្សឹកខ្សួល ប្រាប់ថា៖
- បងសម្លាញ់ប្អូន ?
ខ្ញុំខ្សឹបប្រាប់វិញថា៖
- បងស្រលាញ់អូន !
នារីញញឹមទឹកភ្នែកហូរសស្រាក់ ដាច់ខ្យល់ស្លាប់ភ្លាម មួយរំពេច។ បាទ ឱ ! ស្លាប់ទៅៗ។
នាយគី គ្រវីក្បាល។
មានន្ទអង្អែលខ្នងសួរថា៖
- ចុះយ៉ាងណាទៀត ?
- បាទ !ខ្ញុំប្ដេជ្ញាក្នុងចិត្ដថា តស៊ូលុះត្រាស្លាប់ ខ្ញុំក៏ហូតដាវចូលប្រកាប់ប្រចាក់។ ខ្ញុំងងឹតមុខ គិតតែពីប្រលូកគ្មានថយ រហូតដល់ ខ្មាំងស្លាប់អស់ជាច្រើន ដួលរណោងលើដី ឆ្លៀតឱកាសនោះ ខ្ញុំក៏ចាប់សេះមួយរត់មកទីនេះ ។ តាំងពីនោះមក ខ្ញុំលែងចង់បានប្រពន្ធទៀតហើយ។
សូរជើងសេះមួយ លាន់ឮឡើង ។ នាយគី ផ្ទៀងត្រចៀកស្ដាប់។ មានន្ទក្រោកអង្គុយប្រុងស្មារតី។ នាយគីស្ទុះភ្លែត ទៅខាងក្រៅ។ ក្នុងងងឹត ពាជីមកដល់ នាយគីដកដាវខ្វាច់។ ចុងដាវ នៅលើដើមទ្រូងអ្នកជិះសេះ ជាស្រេច។
- អ្នកណា ?
- អញ!
- អូ អា កោប ! យី ! អាចង្រៃ ម្ដេចមកគ្មានឲ្យដំណឹងអញមុន . . .។
នាយកោប លោតពីលើខ្នងសេះ មកឱបអគ្គី យ៉ាងស្និទ្ធស្នាល។
- អញរវល់ណាស់ មិនបានឲ្យដំណឹងអ្វីទេ។ មកទៅក្នុង។
- អាកោបទៅមិនបានទេ ឈប់ ! អាកោប អាឯងហ៊ានតែចូល អញសម្លាប់ឯងចោលឥឡូវនេះ។
- អាឆ្កួត ! មានការ។
- ការអី ?
- អញមកប្រាប់លោកគ្រូ។
- យី ! ម៉េចអាឯងដឹង ?
- ហ៊ឺ រឿងអីអាកោបមិនដឹងនោះ ? ប្រយ័ត្ន ! ការសំខាន់ណាស់។
- ឈរនៅហ្នឹងហើយ ចាំអញទៅជម្រាបគាត់ជាមុនសិន។
ពេលនោះ សម្លេងមានន្ទលាន់ឮឡើង ពីលើគ្រែក្នុងបន្ទប់៖
- អ្នកណា កោបឬ ?
- បាទ !
- គីឲ្យកោបចូលមក !
នាយគីរុញស្មានាយកោប ឲ្យចូលមក។ នាយកោបធ្វើគារវកិច្ចដោយគោរព៖
- ខ្ញុំបាទមកនេះមានការប្រញាប់ណាស់ ។ លោកតាគិរីសុមេរុ ឲ្យខ្ញុំមកជម្រាបលោកគ្រូថា «គេបានចាត់ទ័ពសេះ មកតាមចាប់លោកគ្រូ ចំនួន១២នាក់»។
- កោបឯងភ័យ ឬ គ្នាប៉ុណ្ណឹង?
- បាទទេ!
- គី ?
- បាទ ទេ !
- កោប ?
- បាទ !
- ត្រៀមខ្លួន!
នាយកោបញាក់មុខឆ្លើយថា៖
- បាទ!
មានន្ទក្រោកអង្គុយ ហាក់ដូចគ្មានឈឺអ្វី។
- បាន ! ខ្ញុំទទួលប្រាំនាក់ កោបទទួលបី គឺទទួលបួននាក់។
- បាទ !
- បាទ !
មានន្ទសួរទៀតថា៖
- អ្នកណានាំមក ?
- និលពេជ្រ!
- អៃយ៉ា ! ទុកនិលពេជ្រឲ្យមកខ្ញុំចុះ កាលណាវាមកដល់។
នាយកោបងក់ក្បាល។
- បាទ ! មិនយូរទេ ប្រហែលបន្ដិចទៀត ព្រោះខ្ញុំឮសូរជើងសេះ តែពីក្រោយខ្ញុំគគ្រឹក។
- អឺ ! មិនជាអីទេ ។ ឥឡូវ ទៅរាំងទ្វាររបងឲ្យជិត។ កោបនៅម្ខាង គីនៅម្ខាងមាត់ទ្វារនេះ។ ឯខ្ញុំ នៅពួនគុម្ពផ្កាកណ្ដាល។
- បាទ !
- មានទ្វារ រត់ទៅតាមក្រោយទេ ?
នាយគឺឆ្លើយថា៖
- បាទ ! មានផ្លូវសម្ងាត់មួយ។
- របងគីឯង ល្មមពួកវាចូលបានទេ ?
- មានតែតាមមាត់ទ្វារប៉ុណ្ណោះ ព្រោះជុំវិញសុទ្ធតែឫស្សី។
- អឺ ! ល្អ ខ្ជិលទៅណា គឺឯងថយមុន កោបថយក្រោយ។
- បាទ !
- បាទ !
- យើងវាយតដៃ ដើម្បីដោះខ្លួន ទៅតាមទ្វារក្រោយណ៎ា !
- បាទ!
- បាទ!
- ដល់ខាងក្រៅតោងបំបែកគ្នា រួចទីជួបគ្នា គឺមាត់ពាមទន្លេសាប ព្រំប្រទល់ខ្មែរ -សៀម។
- ទល់ដែន!
- ទល់ដែន !
- កុំភ្លេចចូលទៅហៅអារុណ មហាកាល ស្រទំ ស្បៃវែងផងណ៎ា !
- បាទ !
- បាទ !
- ឥឡូវ ទៅចាំនៅទីកន្លែងរៀងខ្លួនចុះ ព្រោះឮសូរជើងសេះ មកដល់ហើយ។
និលពេជ្រ នាំទ័ពបំផាយសេះ យ៉ាងលឿន ទាំងកណ្ដាលយប់។ នៅតាមផ្លូវ និលពេជ្របានសាកសួរដល់ពល ដែលមកជាមួយ តើអ្នកណាស្គាល់ផ្ទះនាយគី នៅរហាត់ទឹក ។ មានទាហានម្នាក់ឈ្មោះសាន បានឆ្លើយឡើងថា៖
- បាទស្គាល់។
បានជានិលពេជ្រសួរដូច្នោះ ពីព្រោះដឹងច្បាស់ថា សេនាជំនិតដែលមានន្ទមាន នៅជិតនេះ គ្មានអ្នកណាក្រៅពីអគ្គីទេ។ អ្នកធ្លាប់ស្គាល់អគ្គីនេះ ដែលជាមនុស្សពូកែឆើតឆាយមួយដែរ។ មានន្ទត្រូវរបួសផង ប្រាកដជាទៅជ្រកផ្ទះអគ្គីមិនខាន។ អាស្រ័យហេតុនេះ អ្នកបញ្ជាទាហាន ឲ្យបំបោលសេះ កាត់វាលតម្រង់ទៅភូមិរហាត់ទឹកតែម្ដង ទើបឆាប់ការ។ ក្នុងដំណើរ ដ៏ស្រូតរូតនេះ អ្នកឮសូរជើងសេះមួយ ខាងមុខដែរ តែអ្នកនឹកស្មានថា ជាសេះរបស់អ្នកស្រុកធម្មតាទេ។ កាលបើនាយសានឆ្លើយថា បានស្គាល់ផ្ទះអគ្គីច្បាស់ និលពេជ្រត្រេកអរយ៉ាងក្រៃលែង។ គ្រោងការណ៍មួយវាត់ភ្លែត ក្នុងបញ្ញាអ្នក គឺគ្រោងការណ៍ឡោមចាប់មានន្ទឲ្យបាន។
លុះបានទៅដល់ជិតផ្ទះអគ្គីហើយ អ្នកបញ្ជាឲ្យទាហានទាំងអស់ ចុះពីលើខ្នងសេះរៀងខ្លួន រួចឲ្យសានដើរលបៗ ទៅស្ដាប់មើល។ នាយសាន ថ្វីដ្បិតតែធ្លាប់តយុទ្ធ មកច្រើនគ្រាណាស់មកហើយក៏ដោយ ក្នុងពេលនេះ ក៏នៅមានសេចក្ដីតក់ស្លុត យ៉ាងខ្លាំង។ បេះដូងគាត់ញ័រ រំភើប ដៃគាត់ឡើងត្រជាក់អស់។ គាត់លូនបន្ដិចៗ ទៅមុខ ត្រាតែបានទៅដល់ផ្ទះអគ្គី ដូចប្រាថ្នា។ គាត់លបមើលតាមមាត់ទ្វារ គ្មានឃើញអ្វីសោះ។ ក្នុងផ្ទះស្ងាត់ឈឹង តែឃើញទ្វារពុំទាន់បិទ ចង្កៀងមួយឆេះប្លុងៗ។ អ្នកលូនថយក្រោយដូចក្ដាម ត្រលប់ទៅរាយការណ៍ ប្រាប់និលពេជ្រវិញ។
- ម៉េចមានឃើញអ្វីខ្លះ ?
- ឃើញទ្វារបើក ចង្កៀងមួយប្លុងៗ។
- ប្រហែលមានមនុស្សទេ ?
- ប្រហែលដេកលក់អស់ហើយ។
- បើដូច្នោះទៅ !
កងទាហានទៅដល់មាត់ទ្វារ ។ នាយសានលូកដៃទៅច្រានទ្វារ របងទ្វារពុំរបើក ដោយចាក់សោជាប់។ និលពេជ្រសួរខ្សឹបៗ ថា៖
- ម៉េចបើកទ្វាររួចទេ ?
- បាទទេ ! ជាប់សោ ។ ធ្វើយ៉ាងណាទាន ?
- ទៅរក លើកជណ្ដើរផ្ទះខាងមុខនោះ សិនមក តែប្រយ័ត្នម្ចាស់គេដឹងណា ! ម្យ៉ាងទៀត ប្រយ័ត្នឆ្កែព្រុសផង។
- បាទ !
សានក៏ស្ទុះ ទៅលើកជណ្ដើរផ្ទះរបស់អ្នកស្រុកម្នាក់ យកមកផ្អែកលើទ្វារ។ នាយសានឡើងជណ្ដើរភ្លាម ឥតបង្អង់។ លុះមកដល់លើទ្វារហើយ នាយសានក៏បែរគូទ ទម្លាក់ជើងទាំងពីរចុះ ដៃទាំងពីរចាប់ខ្លោងទ្វារ ធ្វើឲ្យនាយសាន ធ្ងន់ខ្លួនរយីងរយោង។
នាយកោប ដែលលិទ្ធអណ្ដាត រង់ចាំចំណី ដល់បានឃើញខ្មាំងមកដូច្នោះ ក៏ស្ទុះវឹងទៅកាប់មួយដាវចំពីក្រោយ ត្រង់គល់ក ។ នាយសានលាន់សម្លេង ឮងឹក រួចធ្លាក់ខ្ពោកដល់ដី។
និលពេជ្រ ដែលនៅខាងក្រៅនឹកថា នាយសានបានដល់ដីហើយ រួចមុខជាមកបើកទ្វារមិនខាន តែចាំបាត់ៗ៖ និលពេជ្រខ្សឹបហៅ៖
- សាន ! សាន ! ទៅណាបាត់អន្ដរធាននេះ អាធីទៅមួយទៀតបន្ដគ្នាទៅ។
នាយធីដឹកមុខឡើងជណ្ដើរ ដល់ចុង ក៏វាត់ជើងស្ទុះចុះមក។ ក្នុងពេលនោះ ដាវអគ្គីលៀនចេញធ្លោ ពីគុម្ពផ្កាមក តែនាយធីវាយរងដាវទាន់ ដាវទាំងពីរក៏ប្រកួតគ្នាឮឆាំងៗ ដូចរន្ទះកណ្ដាលយប់ស្ងាត់។ ពួកខាងនិលពេជ្រស្រែកថា «មានពួកវាវើយ !» ។ លំដាប់នោះ នាយទាហាន ក៏ជ្រុះមកក្នុងរបងផ្ទះនាយគី ខ្ពោកៗ បន្តបន្ទាប់គ្នា ដូចគ្រាប់ភ្លៀង។ នាយកោប និងអគ្គី តយុទ្ធម៉ាំងៗ យ៉ាងអង់អាច។ និលពេជ្រមកដល់ក្រោយគេ បញ្ជាឲ្យឈប់។
- ឈប់ ! អ្នកណាហ្នឹង ?
អគ្គីឆ្លើយថា៖
- អញ!
- អឺ ! គីទេឬ ?
- អឺ ! អញ ម៉េចនិលទេឬ ? ឯងមកលេងនឹងអញឬ ?
- អឺអញៗ មកលេង!
- បើមកលេង មកកុំបង្អង់ !
- ឯងមកមានការអីទាំងយប់ ? (អគ្គីសួរបន្ថែម)
- អញមកជាតំណាងច្បាប់។
នាយកោបចេញពីគុម្ពផ្កាមក សើចក្អាកក្អាយ៖
- ហាសៗ តំណាងច្បាប់ ! មានតែចោរទេ ដែលចូលក្នុងរបងផ្ទះគេ ដោយលបៗ ។ អ្នកតំណាងច្បាប់ មិនធ្វើដូច្នោះទេ។
- យី ! អាកោប អញមកនេះមានសំបុត្រ។
- ចាំភ្លឺស្រួលបួលទៅពូ ! មានអី។
- អាកោប អញមិនខ្ចីនិយាយនឹងឯងទេ។
និលស្ទុះទៅមុខ ភ្នែកមើលទៅក្នុងផ្ទះ ។ អគ្គីលើកដាវកាប់ រាំងដើមទ្រូងនិលពេជ្រ។
- មិនបានទេ ! មិត្ដទៅណាមកណា ទៅមិនបាន។
- អញទៅក្នុងផ្ទះ។
- ប្លន់ឬ ?
- អញចាប់មនុស្សទោស។
- គ្មានមនុស្សទោសទេ នៅនេះមានតែអ្នកជាទាំងអស់។
- មាន ។
- ទៅមិនបាន ទៅស្លាប់ឯង ឬ ស្លាប់អញ !
- ព្រះកម្ពុតឲ្យអញមកណ៎ា។
- ទេវតាឲ្យមកក៏ត្រូវឈប់ ដ្បិតអគ្គីមិនឲ្យចូលទៅ។
- ឯងរឹងទទឹងនឹងច្បាប់ឬ ?
- ឯងរកចាប់អ្នកណា ?
- មានន្ទ !
- ហ៊ីសៗ អាក្រពើ វង្វេងបឹង!
- មានន្ទនៅឯណា?
- នៅនេះ ?
- សម្លេងមានន្ទលាន់ឮឡើងពីកៅអីមួយ ដែលនៅក្នុងងងឹត។ មានន្ទដើរស្ទុងៗ ចេញមកយ៉ាងខែង ដៃពត់ចុងដាវតូចស្ដើងមួយ ដែលចាំងផ្លេកៗ។
- រកខ្ញុំធ្វើអី ?
- ក្នុងនាមនៃច្បាប់ ខ្ញុំសូមចាប់ សូមអញ្ជើញអានសំបុត្រនេះទៅចុះ ។
មានន្ទកញ្ឆក់សំបុត្រ ពីដៃនិលពេជ្របាន ញីហែកខ្ទេចខ្ទី គ្រវាត់ចោលទៅ។ និលពេជ្រខឹង ខ្មួលឡើង។
- យី ! ម៉េចព្រះតេជគុណ ហ៊ានហែកសំបុត្រព្រះកម្ពុត ?
- ខ្លាចអី សំបុត្រមិនត្រឹមត្រូវតាមច្បាប់។
- មិនមែនទេ ! បោះត្រាលោកផងណា!
- អើ! ត្រាមែន តែសំបុត្ររំលោភ ឲ្យចាប់យើងទាំងយប់ គ្មានច្បាប់ណាឲ្យចាប់ដូចនេះទេ។
- អាកូន ! ចូលចាប់ !
មានន្ទថយក្រោយបីជំហាន គ្រវាសដាវ និយាយយ៉ាងសង្ហាថា៖
- ចាប់មានន្ទបាន លុះត្រាតែធ្លាក់អាវុធពីដៃ។
នាយកោប និង នាយគី ក៏ថ្លែងសកម្មភាពដំនាលគ្នា ដាវលាន់ឮឆាំងៗ ចែសៗ ឡើងពីរោះ ដូចសូររនាតដែក។ បី ទល់នឹងពីរ ជាទីគួរដែរ។ មានន្ទវាយផូងៗ ពីរបីដាវ ស្ទុះទៅកាប់អាម្នាក់នៅចំហៀងខាង ដួលច្រច្រោងជើង បាត់ស្មារតី រួចស្រែកថា៖
- មួយហើយវើយ !
មានន្ទវាយថយ រត់ទៅគេច នឹងគល់ឈើ ដែលធ្វើឲ្យខាងនិលពេជ្រវិលមុខ។ ដោយងងឹតផង អ្នកតជាប់ដៃ ចុងដាវសត្រូវ ខ្វែងខ្វាត់ ច្រវាត់គ្នា ច្រុះនឹងចុងដាវអ្នក។ មានន្ទគេចទៅពួន ឯគល់ឈើមួយទៀត។ ខាងនិលពេជ្រ រកមិនឃើញ រេរា។ មានន្ទស្រែកហៅ ថា៖
- ឯនេះទេវើយ ! មក !
កងនិលពេជ្ររត់ទៅ មានន្ទគេចទៅម្ខាង វាយខ្នងនាយធីផូង មួយដាវអស់ទំហឹង ដែលនាំឲ្យធីភ័យជាអនេក។ ដល់ដឹងថា មានន្ទ ក៏ស្ទុះហក់ដេញ តាមប្រកិត ។ ចំនែកខាងនាយកោប និង អគ្គី ក៏បង្កើតបរិយាកាសកំប្លែងលេង លាយមែនដូចគ្នា។ យូរៗ នាយកោប បែរទៅសើចដាក់អគ្គីម្ដង។ មានន្ទញញឹមយ៉ាងរីករាយ នឹងស្ថានការណ៍រីករាយនេះ។ លុះចេញដល់ក្រៅរបង ជនទាំងបី ចេះតែវាយថយ រហូតទៅដល់នឹងហ្វូងសេះ របស់កងនិលពេជ្រ ដែលចងតម្រៀបគ្នា។ មានន្ទបញ្ជាយ៉ាងខ្លាំង ថា៖
- ឡើងសេះ !
នាយកោប និង អគ្គីរហ័សដូចសូរ ដល់លើខ្នងសេះជាស្រេច ក៏បំផាយសេះទៅ ដោយមានជនខាងនិលពេជ្រ ដេញជាប់ពីក្រោយ។ រីឯមានន្ទ កាលស្រែកបញ្ជា ស្ទុះវឹងភ្លាមដែរ តែទាក់ជើងនឹងកូនឈើមួយ ដួលព្រូស។ មានន្ទរមៀលខ្លួន បណ្ដោយដូចផ្លែក្រូច រួចក្រោកឈរវឹបវិញ តដៃទៅទៀតយ៉ាងអង់អាច។ និលពេជ្រស្ទុះមករាំងផ្លូវ មិនឲ្យមានន្ទឡើងសេះរួច ។ និលពេជ្របញ្ជា ឲ្យទាហានម្នាក់ លែងខ្សែសេះ ឲ្យរត់ទៅឆ្ងាយពីទីនោះ។ តែមានន្ទទាត់ត្រូវមួយជើង ដួលផ្កាប់មុខ ដោយមិនដឹងខ្លួន។ កងខាងនិលពេជ្រ រោមមានន្ទដូចស្រមោច ថ្វីដ្បិតតែមានខ្លះ ត្រូវរបួសច្រើនអន្លើ ណាស់ទៅហើយ។ មានន្ទគេចខ្លួនបាន ក៏លោតលើខ្នងសេះបំផាយទៅ។ និលពេជ្រក៏បញ្ជា ឲ្យកងពលឡើងសេះតាមទៅដែរ។ មានន្ទ រត់ឆ្លងអូរ ឆ្លងជ្រោះ យ៉ាងលឿន ។ និលពេជ្រព្យាយាមតាមជាប់ពីក្រោយ មិនឈប់ឈរ។
ព្រះអរុណ រះស្វាងឡើង ។ សេះមានន្ទ កាន់តែដាបទៅៗ រីឯខ្មាំង កាន់តែជិតមកៗ។ មានន្ទមើលឃើញទាំងអស់ មានប្រាំមួយនាក់ ។ អ្នកនឹកថា តើគេចខ្លួនយ៉ាងណា ឲ្យរួចទាន់ភ្លឺមិនទាន់ច្បាស់នេះ។ ដល់ដើមអំពិលមួយ អ្នកលោតទៅចាប់មែកអំពិល តោងឡើងទៅពួននៅស្ងៀម។ សេះដោយភ័យចេះរត់ទៅមុខ ។ កងនិលពេជ្រ ចេះតែដេញតាមប្រកៀក។ មានន្ទមើលពីក្រោយ ឃើញហុយធ្លុប អ្នកសើចយោលខ្លួន រួចចុះមកគេចទៅខាងជើង។ ទៅតាមផ្លូវ អ្នកដោះឡេវអាវផ្លុំខ្សល់ ដកដង្ហើមវែងៗ ឲ្យមានកម្លាំង។ មាណពនឹកថា ខ្យល់ព្យុះ មុខជាផុតរលត់មិនខាន។ អ្នកដើរបណ្ដើរ ហួចបណ្ដើរ បីដូចអ្នកគង្វាលគោម្នាក់ ដែលគ្មានដឹងឮ ដល់រឿងអ្វីសំខាន់ឡើយ។ បុរសចេះតែក្រលេកមើលក្រោយ ម្ដងៗ ក្រែងខ្មាំងដេញតាមមកទៀត។ អ្នកសម្លឹងមើលព្រៃឈើរកនឹក «តើជាព្រៃភូមិណា ស្រុកណា ? » ។ ពន្លឺព្រះអាទិត្យ ក៏ឡើងថ្លាត្រចង់ គួរជាទីសប្បាយ។ តាមផ្លូវដើមរុក្ខជាតិធំ តូច ដុះណែនណាន់ តាន់តាប់ ខ្ពស់ទាប។ អ្នកនឹកថា ស្រុកខ្មែរ ជាស្រុកមានភោគទ្រព្យក្រៃពេក ពុំគួរនៅក្រោមអំនាចខ្មាំងសោះ។ អ្នកនឹកទៀតថា «ពួកនិលពេជ្រ ស្លាប់ថ្ងៃនេះ ក៏ក្រែលដែរ គឺខ្មាំងស្លាប់ នឹងដៃអ្នកជាច្រើន អ្នកមិនខាតទេក្នុងម្ភៃមួយម៉ោងចុងក្រោយនេះ។
សត្វកុក ដែលនៅប្របផ្លូវ ពួនសម្ងំចឹកត្រី ក្នុងថ្លុកមួយ ផ្អើលឈូហើរឡើង។ មានន្ទភ្ញាក់ព្រើត ក្រាបពួន តែដល់មិនឃើញអ្វី ក៏ដើរទៅមុខទៀត។ អុញនុ៎ះ ! ឃើញវាលស្រែទេតើ។ មានអ្វី ? មានន្ទញញឹមគិតថា «ឱ ! ភូមិកុយមែងទេតើ » អ្នកបែរសសៀរ យកជើងព្រៃ។ លុះដល់ផ្ទះមួយ ដែលនៅចុងភូមិ អ្នកឡើងភ្លាម ចូលទៅក្នុងបន្ទប់បិទទ្វារបាត់៕
តំណភ្ជាប់[កែប្រែ]
- មជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស បានរកឃើញរង្វិលជុំរបស់ទំព័រគំរូ៖ ទំព័រគំរូ:Webarchive
& scroll to Contents-preview links.
- Snowdon, Brian; , Howard R. Vane (2005), Modern Macroeconomics: Its Origins, Development And Current State, Edward Elgar Publishing, ល.ស.ប.អ. 1-84376-394-X.
- Gärtner, Manfred (2006), Macroeconomics, Pearson Education Limited, ល.ស.ប.អ. 978-0-273-70460-7.
- Warsh, David (2006), Knowledge and the Wealth of Nations, Norton, ល.ស.ប.អ. 978-0-393-05996-0.