វត្តបុទម

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី វត្តបទុមវត្តី)
Jump to navigation Jump to search
វត្តបុទម (វត្តបុទមវត្តី)
Wat.Botum.Vattey.Phnom.Penh.1.Cambodge.jpg
The facade of Wat Botum
ពត៌មាន
និកាយ ពុទ្ធសាសនាថេរវាទ
(ធម្មយុទ្ធកនិកាយ)
បង្កើត ១៤៤២1442
ស្ថាបនិក ព្រះបាទពញាយ៉ាត (បរមរាជាទី២)
ប្រទេស កម្ពុជា

Dharma Wheel.svg ក្លោងទ្វារ:ពុទ្ធសាសនា

វត្តបុទមវត្តី ហៅ វត្តបុទម ត្រូវបានកសាងឡើងដោយព្រះបាទពញ្ញាយ៉ាត (១៤០៥ - ១៤៦៧) នៅសតវត្សទី១៥ មានទីតាំងស្ថិតនៅភាគខាងត្បូងព្រះបរមរាជវាំង។ វត្តនេះជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តចាស់ៗចំនួន៥ក្នុងទីក្រុងភ្នំពេញដែលមានដើមកំនើតតាំងសម័យបុរាណ។ វាក៏ត្រូវបានគេស្គាល់ថាជាវត្តបទមផ្កាឈូកផងដែរ ពីព្រោះកាលពីដើម កន្លែងនេះជាកោះតូចមួយព័ទ្ធជុំវិញដោយបឹងផ្កាឈូក។ ឈ្មោះនាពេលបច្ចុប្បន្ននេះត្រូវហៅតាំងពីឆ្នាំ១៨៦៥មកម្ល៉េះ។ ចំពោះសំនង់នាពេលបច្ចុប្បន្ននេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩៣៧[១]។ នៅក្នុងបរិវេនវត្តមានចេតីយ៍ជាច្រើន ដែលក្នុងក៏មានព្រះអធិធាតុព្រះមហាក្សត្រផងដែរ។

រូបចំលាក់បដិមាករដ៏ធំពណ៌លឿង និងពណ៌បែតងនៅខ្លោងទ្វារវត្តនេះ តំណាងអោយនាគរាជ ដែលជាសត្វពស់ក្នុងរឿងព្រេងបុរាណរស់នៅក្រោមដី(subterranean kingdom) និងមានយុទ្ធសិល្ប៍អាចប្រែក្រលាជាមនុស្សលោកបាន។

ព្រះចៅអធិការបច្ចុប្បន្នគឺ ព្រះមហាសុមេធាធិបតី នន្ទ ង៉ែត។

វត្តបុទមមានទីតាំងស្ថិតនៅទិសពាយព្យត្រង់ផ្លូវប្រសព្វនៃវិថីសុធារស់ និងមហាវិថីព្រះសីហនុ


ឯកសារយោង[កែប្រែ]

  1. គេហទំព័រក្រសួងទេសចរណ៍អំពីវត្តបុទម (ភាសាអង់គ្លេស)

តំណភ្ជាប់ខាងក្រៅ[កែប្រែ]