វីគីភីឌាភាសាខ្មែរ

ដោយវិគីភីឌា
Favicon of Wikipedia វិគីភីឌាភាសាខ្មែរ
Wikipedia-logo-v2-km.svg
URL http://km.wikipedia.org/
ពាណិជ្ជកម្ម? ទេ
ប្រភេទវិបសាយ សព្វវចនាធិប្បាយ លើអ៊ីនធឺណិត
ចុះឈ្មោះ ជំរើស
ទីតាំង ក្រុងម៉ៃអាមី រដ្ឋផ្ល័រីដា
ភាសា ខ្មែរ
ម្ចាស់ មូលនិធិវិគីមេឌា
បានបង្កើតដោយ
ពេលបង្កើត ថ្ងៃទី១៥ មករា ឆ្នាំ២០០៥

វីគីភីឌាភាសាខ្មែរអ្នកគ្រប់គ្នាពិតជា បានស្គាល់រួចមកហើយ នូវគេហទំព័រ km.Wikipedia.org។ វាគឺជាគេហទំព័រ ដែលអាចឲ្យ អ្នកប្រើប្រាស់សរសេរអត្ថបទផ្សេងៗ និងកែប្រែបានដោយសេរី។ បច្ចុប្បន្ននេះ វីគីភីឌាមានអត្ថបទជាច្រើនភាសា នៅលើពិភពលោក ហើយអ្វីដែលជាមោទនភាពជាបំផុតសម្រាប់ជនជាតិខ្មែរនោះគឺនៅលើគេហទំព័រមួយនេះក៏មានជាភាសាខ្មែរយើងផងដែរ។ វីគីភីឌាជាភាសាខ្មែរ ជាគេហទំព័រមួយក្នុងចំនោម គេហទំព័រទាំងអស់ដែលមានប្រយោជន៍ និង មានសារៈសំខាន់សម្រាប់ជនជាតិខ្មែរទាំងអស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសម្រាប់មនុស្សទាំងអស់ដែលនិយាយជាភាសាខ្មែរ ។ គេហទំព័រវីគីភីឌាភាសាខ្មែរ គឹជាគេហទំព័ររបស់ ជាអង្គការមូលនិធិវីគីភីឌាដែល មានគោលដៅសរសេរអត្ថបទនានាដែលមានប្រយោជន៍ នៅលើប្រព័ន្ធ អ៊ីនធើណែត ។ គេហទំព័រវីគីភីឌាភាសាខ្មែរ បានដើរតួយ៉ាងសំខាន់ក្នុងវិស័យអប់រំលើប្រព័ន្ធ អ៊ីនធើណែតនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ។ នៅក្នុងគេហទំព័រវីគីភីឌាភាសាខ្មែរ លោកអ្នកអាចសរសេរ និង បង្កើតអត្ថបទជាភាសាខ្មែរ ដែលមានប្រយោជន៍ ដោយសេរីនិង មិនគិតថ្លៃ ។ វិគីភីឌាភាសាខ្មែរគឹជាគំរោងរបស់វិគីមេឌា ត្រូវបានបង្កើតឡើងដោយមូលនិធិវិគីមេឌា ជាអង្គការមិនរកប្រាក់កម្រៃឡើយ ។ វិគីភីឌា និងសព្វវចនាធិប្បាយ នៅលើអ៊ិនធឺណែត អាចអោយ អ្នកប្រើប្រាស់នៅលើ ពិភពលោកចូលរួមចំនែកបាន គ្រប់គ្នា ។ បន្ទាប់ពី លោកអ្នកបានស្គាល់ពីគេហទំព័រវីគីភីឌាភាសាខ្មែរនេះរួចហើយ យើងខ្ញុំជាសមាជិកវីគីភីឌាសង្ឃឹមថា លោកអ្នកក៏ដូចជាសិស្ស និស្សិតទាំងអស់នឹងចូលរួមស្ថាបនាគេហទំព័រនេះ ដោយ ផ្ដល់នូវ អត្ថបទល្អៗ ដើម្បី ទុកជាឯកសារ ដល់ប្រជាពលរដ្ឋ សិស្ស និស្សិតទូទៅបានសិក្សាស្រាវជ្រាវ ហើយឯកសារទាំងនោះ នឹងរក្សាទុកគង់វង្សនៅជាកេរមរតក ដល់កូនខ្មែរជំនាន់ក្រោយ តទៅទៀតផងដែរ ។ របៀបនៃការចូលជាសមាជិក របស់វីគីភីឌាជាភាសាខ្មែរ លោកអ្នកគ្រាន់តែ បង្កើតគណនី (Account) ១ និង ធ្វើតាមអ្វីដែល វីគីភីឌាខ្មែរតម្រូវអោយធ្វើ ជាការស្រេច ។

ប្រវត្តិ[កែប្រែ]

វីគីភីឌាភាសាខ្មែរត្រូវបានបង្កើតឡើងជាលើកដំបូងបង្អស់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៥ វិគីភីឌាភាសាខ្មែរបានកកើតឡើង។ ការបង្កើតឡើងនៅគេហទំព័រវីគីភីឌាភាសាខ្មែរនេះគឺជាគំរោងរបស់អង្គការ មូលនិធិវីគីមេឌា ដោយអង្គការនេះធ្វើឡើងក្នុងគោលបំណង ចែករំលែកនូវ ចំនេះដឹង ប្រវត្តិសាស្ត្រនានា នៅក្នងប្រទេសកម្ពុជាក៏ដូចជា ធ្វើការបញ្ជ្រាបចំនេះដឹងទាំងអស់នេះ ទៅដល់មនុស្សនិង ប្រជាជនទាំងអស់នៅពិភពលោក ។ ហើយនៅក្នុងឆ្នាំ ២០០៥ នោះគឺវីគីភីឌាភាសាខ្មែរមាន ចំនួនតិចតូចបំផុត ។ រហូតមកដល់ ថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ២០០៧ វីគីភីឌាមាន អត្ថបទចំនួន ១០០ អត្ថបទ ។ នៅថៃ្ងទី១៣ ខែធ្នូ ឆ្នាំ២០០៧ វិគីភីឌាភាសាខ្មែរកើនបាន ៥០០អត្ថបទដែលធ្វើអោយគេហទំព័រវីគីភីឌាមានការចាប់អារម្មណ៏ជាងមុន ។ ថៃ្ងទី៣ ខែមិនា ឆ្នាំ២០០៨ វិគីភីឌាភាសាខ្មែរកើនបាន ១០០០អត្ថបទ។ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ វិគីភីឌាភាសាខ្មែរកើនបាន ២០០០អត្ថបទ ។ ហើយសម្រាប់នាពេលបច្ចុប្បន្ននេះ វីគីភីឌាមានកើនឡើងបាន ចំនួន ៣៦៥១អត្ថបទ (ចំណាត់ថ្នាក់លេខរៀងទី១៥៥ ក្នុងចំណោម ២៨៥ភាសា)។ អ្វីទាំងអស់នេះ គឺជាភាពរីកចំរើន យ៉ាងឆាប់រហ័សបំផុត ។ មូលហេតុដែលនាំអោយគេបង្កើត វីគីភីឌាជាភាសាខ្មែរក៏ព្រោះតែ វាមានសារះសំខាន់ចំពោះ សិស្សានុសិស្ស និង មនុស្សទាំងអស់នៅលើពិភពលោក និងដោយថាមកពីស្នាដៃរបស់ជនបរទេសដែលស្រឡាញ់វប្បធម៌ខ្មែរ ឬស្រឡាញ់វិគីភីឌា ទើបនាំអោយមានការបង្កើត គេហទំព័រវីគីភីឌាភាសាខ្មែរនេះឡើង ។ សំរាប់នាពេលបច្ចុប្ប្នន្ននេះវីគីភីឌាភាសាខ្មែររូបភាពចំនួន ១០៣៤ រូបភាពមានសមាជិកចំនួន ១១០២២នាក់ ។

គោលបំណង[កែប្រែ]

Kmwiki sidebar-1st-Sep-2008.png

ទិសដៅក្នុងការបង្កើតវីគីភីឌាភាសាខ្មែរគឺដើម្បីបញ្ជ្រាបចំនេះដឹង ទាំងអស់ដល់សិស្សានុសិស្ស និង ប្រជាពលរដ្ឋគ្រប់គ្រប់គ្នាបានដឹង ។ ផលប្រយោជន៍ ដែលអ្នកបង្កើតនិងចូលជាសមាជិក នៅក្នុងវីគីភីឌាភាសាខ្មែរ មានដូចជា ៖

ចូលរួមចំណែកលើកស្ទួយ ភាសាខ្មែរលើប្រព័ន្ធអ៊ីនធើណែត ដើម្បីបញ្ជ្រៀបចំនេះដឹងទៅទាំងអស់ទៅដល់មនុស្សនៅក្នុងពិភពលោកបានដឹង ពីប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ខ្មែរ ប្រពៃណីខ្មែរ ចែករំលែក អ្វីៗដែលអ្នកមានដល់ ជនជាតិខ្មែរដទៃទៀត ថែរក្សា គំនិត ឬ អត្ថបទដែលអ្នកមាននៅក្នុងប្រព័ន្ធ អ៊ីនធើណែត អាចទទួលបាននូវចំនេះដឹងផ្សេងៗ តាមរយៈគេហទំព័រវីគីភីឌាភាសាខ្មែរ ក្លាយជាសមាជិកនៃ អ្នកដែលមានការរួមចំណែកជួយដល់វីគីភីឌាភាសាខ្មែរនៅក្នុងប្រព័ន្ធអ៊ីនធើណែត អាចធ្វើអោយសមាជិកដទៃទៀតនៅក្នុង វីគីភីឌាភាសាខ្មែរ ស្គាល់អ្នកកាន់តែច្រើ់នឡើងៗ ជាការរួមចំនែកមួយដែលមានភាពល្អប្រសើរបំផុតដែលអ្នកបានចែករំលែកនូវចំនេះ ដឹងទាំងអស់នេះទៅ ជនរួមជាតិខ្មែរយើងអោយបានយល់ដឹងគ្រប់គ្នាជាការរួមចំណែក ដ៏ល្អប្រសើរក្នុងការ បង្កើនការអប់រំ ការសិក្សា ។ បើសិនបើអ្នកចំនាយពេលវេលា ដើម្បីចូលរួមក្នុងវីគីភីឌា ទាំងអស់ លោកអ្នកបានចំនាយពេលវេលាដ៏មានតំលៃ របស់លោកអ្នកយ៉ាងមានប្រយោជន៍ ។