ស្រុកប្រាសាទបាគង
ការរចនា
(ត្រូវបានបញ្ជូនបន្តពី ស្រុកបាគង)
ស្រុកប្រាសាទបាគង គឺជាស្រុកមួយរបស់ខេត្តសៀមរាបដែលស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។
| ស្រុកប្រាសាទបាគង Prasat Bakong District | |
|---|---|
| ស្រុក | |
| ប្រទេស | |
| ខេត្ត | សៀមរាប |
| ល្វែងម៉ោង | +៧ |
| លេខកូដភូមិសាស្ត្រ | ១៧០៩ |
នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០០៩ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើអនុក្រឹត្យលេខ ១៣ អនក្រ.បក ដោយកាត់យកឃុំអំពិលពីស្រុកប្រាសាទបាគងបញ្ចូលទៅក្នុងស្រុកសៀមរាប ខេត្តសៀមរាប។[១]
នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៦ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើអនុក្រឹត្យលេខ ១៨០ អនក្រ.បក ដោយកាត់យកសង្កាត់អំពិលពីក្រុងសៀមរាបទៅឲ្យស្រុកប្រាសាទបាគងវិញ។[២]
នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើអនុក្រឹត្យលេខ ០៧ អនក្រ.បក ស្ដីពីការបង្កើតក្រុងរុនតាឯក ខេត្តសៀមរាបដោយកាត់យកឃុំបល្ល័ង្កពីស្រុកប្រាសាទបាគងបញ្ចូលទៅក្នុងក្រុងរុនតាឯក។[៣]
រដ្ឋបាល
[កែប្រែ]ស្រុកប្រាសាទបាគង ជាស្រុកមួយស្ថិតនៅក្នុងខេត្តសៀមរាបមាន ០៨ ឃុំ[៤] ៖
| លេខកូដឃុំ | ឃុំ | អក្សរឡាតាំង | ភូមិ |
|---|---|---|---|
| ១៧០៩០២ | ឃុំបាគង | Bakong | ថ្នល់ត្រង់, ឪឡោក, លលៃ, ស្ទឹង, គោកត្រាច, តាភោក |
| ១៧០៩០៤ | ឃុំកំពង់ភ្លុក | Kampong Phluk | គោកក្តុល, ត្នោតកំបុត, ដីក្រហម |
| ១៧០៩០៥ | ឃុំកន្ទ្រាំង | Kantreang | អង្រ្គង, កន្រ្ទាំង, ស្រិតខាងលិច, ស្រិតខាងកើត, សូភី, ត្រពាំងថ្នល់, តាត្រាវ, ពង្រ |
| ១៧០៩០៦ | ឃុំកណ្តែក | Kandaek | គោកធ្លក, ត្រពាំងទឹម, ឃុនមោឃ, ច្រេស, អូរ, ស្ពានកែ្អក, ត្រាង, ជ្រៃ, គោកត្នោត, ល្អក់ |
| ១៧០៩០៧ | ឃុំមានជ័យ | Mean Chey | ត្រពាំងធំ, តាប្រាក់, ដូននំ, ជាស្មន់, បន្ទាយឫស្សី, កំពង់ថ្កូវ |
| ១៧០៩០៨ | ឃុំរលួស | Roluos | មមាញ, គោកស្រុក, កញ្ជរ, រលួសខាងកើត, ចំបក់, ដូនទាវ, រលួសខាងលិច |
| ១៧០៩០៩ | ឃុំត្រពាំងធំ | Trapeang Thum | កូនសត្វ, បឹងជុំ, តាអី, រកាកំបុត, សួង, ភ្នំដី, ល្វា, ស្វាយជ័យ, អន្លង់ពីរ |
| ១៧០៩១០ | ឃុំអំពិល | Ampil | គោកចាន់, ថ្នល់បាក់, ត្នោត, ត្រពាំងរុន, តាប៉ាង, ព្រៃគុយ, បង្កោង, គីរីមានន្ទ, បុស្សធំ, ត្រាចជ្រុំ |
ឯកសារយោង
[កែប្រែ]- ↑ https://library.ncdd.gov.kh/detail/2092
- ↑ https://library.ncdd.gov.kh/detail/4339?lang=km
- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2025-05-08. Retrieved 2026-03-12.
- ↑ https://www.cambodiapostalcode.com/siem-reap-provine/prasat-bakong-district
