Jump to content

បារាយណ៍ខាងលិច

ពីវិគីភីឌា
បារាយណ៍ខាងលិច
ឯកសារ:បារាយណ៍ខាងលិច.jpg
ឈ្មោះ: បារាយណ៍ខាងលិច
អ្នកកសាង: ព្រះបាទឧទយាទិត្យវរ្ម័នទី២
កាលបរិច្ឆេទកសាង: ពាក់កណ្តាលសតវត្សទី១១
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថបាពួន
ទីតាំង: ខេត្តសៀមរាប

ព័ត៌មានទូទៅ

[កែប្រែ]

បារាយខាងលិចជាអាំងស្តុងទឹកដ៏ធំមួយ ដែលមានបណ្តោយ៨គីឡូម៉ែត្រ និងទទឹង២,២គីឡូម៉ែត្រ ជម្រៅ៤ម៉ែត្រ ដែលអាចផ្ទុកទឹក ៥៣លានម៉ែត្រគូប។ ផ្ទៃទឹកមានភាពថ្លាឆ្វេងប្រៀបដូចកញ្ចក់ដោយសារបែបនេះហើយទើបមានឈ្មោះថា បារាយណ៍ទឹកថ្លា។ នៅចំកណ្តាលបារាយណ៍មានប្រាសាទមេបុណ្យខាងខាងលិច ដែលជាប្រាសាទសាងសង់នៅលើកោះសិប្បនិមិ្មត ដែលមានព្រះបដិមាព្រះវិស្ណុផ្ទំធ្វើអំពីសំរិទ្ធ ដែលបច្ចុប្បន្នបសិមាព្រះវិស្ណុបានដាក់តាំងបង្ហាញនៅសារមន្ទីរជាតិ[]។ ឬបារាយណ៍ទឹកថ្លាត្រូវបានកសាងឡើងនៅក្នុរជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ នៅពាក់កណ្តាលសតវត្សទី១១។ នៅខាងលិចរាជធានីអង្គរ ព្រះបាទឧទ័យទិត្យវរ្ម័នទី២ បានជីកអាងស្តុកទឹកធំមួយ មានបណ្តោយ ៨គីឡូម៉ែត្រ និងទទឹងប្រវែង ២.២០០គីឡូម៉ែត្រ។ គេគិតថាបារាយណ៍ខាងកើតជាសញ្ញាមួយ បញ្ជាក់ឱ្យដឹងថា ប្រទេសមានភាពរាំងស្ងួត ហើយម្យ៉ាងទៀតចង់សង្កត់ធ្ងន់លើការសាងសងបារាយណ៍ថ្មី។ នៅសម័យនោះទឹកបារាយណ៍ខាងកើតស្រកទឹកអស់ ហើយទឹកស្តុកទុកនោះក៏មិនគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ដែរ ជាហេតុតែមួយគត់។ នៅចំកណ្តាលបារាយណ៍ខាងលិច ព្រះអង្គបានកសាងប្រាសាទមួយឈ្មោះថា ប្រាសាទមេបុណ្យខាងលិច[]។ ដើម្បីបំពេញទឹកក្នុងបារាយណ៍ខាងលិច ទឹកស្ទឹងសៀមរាបត្រូវបានគេបង្ហូរទៅនៅត្រង់ជ្រុងខាងជើងឆៀងខាងកើតនៃក្រុងអង្គរធំតាមរយៈប្រឡាយមួយ ដែលគេជីកនៅក្នុងកសិន្ធុទឹកក្រុងអង្គរធំ (កសិន្ធុខាងជើង និងខាងជើងឆៀងខាងលិច) មានបណ្តោយប្រវែង៤៥០០ម៉ែត្រ ភ្ជាប់ទៅបារាយណ៍តាមបណ្តោយផ្លូវចូលខ្លោងទ្វារតាកាវ ដែលជាខ្លោងទ្វារខាងលិចនៃក្រុងអង្គរធំ។ ប្រឡាយទាំងនេះបានធ្វើឲ្យកសិន្ធុទឹក និងផ្នែកខាងកើតនៃបារាយណ៍ខាងលិចគោកគ្មានទឹក ដែលធ្វើឲ្យគេគិតថា ការគោកនេះ គឺបណ្តាលមកពីដីកកនៅក្នុងបាតបារាយណ៍។ នៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា បានរកឃើញប្រព័ន្ធបង្ហូរទឹកនៅក្នុងបារាយណ៍ខាងលិចពីសម័យដើម ដែលក្នុងនោះមានអាងច្រោះទឹកបុរាណមួយ និងអូរលាតសន្ធឹងដល់ជ្រុងខាងជើងឆៀងខាងលិចនៃកសិន្ធុទឹកទីក្រុងអង្គរធំ។ នៅឆ្នាំ២០១១ អាជ្ញាធរជាតិអប្សរាបានបើកអូរសម័យបុរាណ បង្ហូរទឹកបារាយណ៍ខាងលិច ដើម្បីស្រូបយកទឹកជំនន់ និងការពារភូមិអ្នកស្រុក។ នៅឆ្នាំ២០១២ អាជ្ញាធរជាតិអប្សរាបានបើកស្តារប្រព័ន្ធបង្ហូរទឹកបំពេញបារាយណ៍ខាងលិចអាចមានទឹកពេញផ្ទៃក្នុងកម្រិតអតិបរមា និងបានដើរតួនាទីពេញទំហឹងនៅក្នុងការគ្រប់គ្រងទឹកជំនន់[]

ឯកសារយោង

[កែប្រែ]
  1. International Society on Virtual Systems and MultiMedia (2008)
  2. ប្រវត្តិសាស្រ្តសង្ខេបនៃរាជធានីក្នុងតំបន់អង្គរ និងសង្គមខ្មែរក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ រៀបរៀងចងក្រង និងប្រែសម្រួលដោយលោកអួង វន ឆ្នាំ២០០៦ ទំព័រទី២៥
  3. អាជ្ញាអរជាតិអប្សរា ឆ្នាំ២០១៨ សមិទ្ធផលអំពីកិច្ចការអភិរក្ស និងអភិវឌ្ឍនីប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ទំព័រទី១០១