ហាម៉ាស់
ចលនាតស៊ូឥស្លាម حركة المقاومة الإسلامية | |
---|---|
ប្រធានការិយាល័យនយោបាយ | អ៊ីស្មែល ហានីយ៉េ X |
អនុប្រធាន | សាឡេ អាល់-អារូរី X |
មេដឹកនាំដែនជ្រោយហ្កាហ្សា | យ៉ាយ៉ា ស៊ីនវ៉ា |
មេបញ្ជាការយោធា | ម៉ូហាម៉េដ ដេហ្វ |
មេបញ្ជាការរងយោធា | ម៉ាវ៉ាន អ៊ីហ្សា X |
បង្កើត | ១០ ធ្នូ ១៩៨៧ |
ផ្ដាច់ចេញ | ភាតរភាពឥស្លាមសាសនិក |
ទីស្នាក់ការកណ្ដាល | ទីក្រុងហ្កាហ្សា, ដែនជ្រោយហ្កាហ្សា |
សាខាយោធា | កងពលតូចអ៊ីសអាដ-ឌីន អាល់-កាសាំ |
សមាជិកភាព | ២០,០០០–២៥,០០០[១] |
មនោគមវិជ្ជា | |
សាសនា | ឥស្លាមស៊ុននី |
សម្ព័ន្ធភាពនយោបាយ | សម្ព័ន្ធភាពនៃកម្លាំងប៉ាឡេស្ទីន |
ពណ៌ផ្លូវការ | បៃតង |
អាសនៈភាគច្រើននៅក្នុងក្រុមប្រឹក្សានីតិបញ្ញត្តិប៉ាឡេស្ទីន (ឆ្នាំ២០០៦) | ៧៤ / ១៣២
|
គេហទំព័រ | |
hamas.ps | |
ទង់គណបក្ស | |
នយោបាយនៅប៉ាឡេស្ទីន គណបក្សនយោបាយ ការបោះឆ្នោត |
ទីស្នាក់ការកណ្តាល | ទីក្រុងហ្កាហ្សា, ដែនជ្រោយហ្កាហ្សា |
---|---|
សម្ព័ន្ធមិត្ត | សម្ព័ន្ធមិត្តជារដ្ឋ៖
សម្ព័ន្ធមិត្តមិនមែនជារដ្ឋ៖ |
សត្រូវ | សត្រូវជារដ្ឋ៖
សត្រូវមិនមែនជារដ្ឋ៖
|
សមរភូមិនិងសង្គ្រាម | |
ត្រូវបានចោទប្រកាន់ជាក្រុមភេវរករដោយ |
ហាម៉ាស់ (ភាសាអារ៉ាប់៖ حماس) ដោយមានឈ្មោះជាផ្លូវការថា ចលនាតស៊ូឥស្លាម (حركة المقاومة الإسلامية) គឺជាអង្គការនយោបាយ និងយោធានិយមឥស្លាមស៊ុននី ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងដែនជ្រោយហ្កាហ្សានៃទឹកដីប៉ាឡេស្ទីន។[៣៣] ហាម៉ាស់មានទីស្នាក់ការកណ្តាលនៅទីក្រុងហ្កាហ្សា និងវត្តមានតូចនៅតំបន់វ៉េសប៊ែង (ទឹកដីប៉ាឡេស្ទីនធំបន្ទាប់ពីហ្កាហ្សា) ដែលជាតំបន់គ្រប់គ្រងដោយហ្វាតា។ ហាម៉ាស់ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជា "កម្លាំងនយោបាយដែលមានឥទ្ធិពល" នៅលើទឹកដីប៉ាឡេស្ទីន។[៣៤][៣៥][៣៦] សត្រូវនយោបាយចម្បងរបស់ក្រុមនេះគឺ ជីហាដឥស្លាមប៉ាឡេស្ទីន និងហ្វាតា។[៣៧]
នៅក្នុងឆ្នាំ១៩៨៧ ភ្លាមៗបន្ទាប់ពីការបោះបោរលើកទីមួយប្រឆាំងនឹងអ៊ីស្រាអែលបានផ្ទុះឡើង ក្រុមហាម៉ាស់ក៏ត្រូវបានបង្កើតឡើងដោយអ្នកនយោបាយប៉ាឡេស្ទីនមួយរូបឈ្មោះ អាម៉េដ យ៉ាស៊ីន។ ក្រុមនេះបានផុសចេញពីមូចាម៉ា អាល់-អ៊ីស្លាមីយ៉ា (ស្ថាបនាដោយលោកយ៉ាស៊ីនដូចគ្នា) នៅទីក្រុងហ្កាហ្សាក្នុងឆ្នាំ១៩៧៣ ដែលជាអង្គការសប្បុរសធម៌សាសនាមានទំនាក់ទំនងជាមួយក្រុមភាតរភាពឥស្លាមសាសនិកដែលមានមូលដ្ឋាននៅប្រទេសអេហ្ស៊ីប។[៣៨] ក្រុមហាម៉ាស់បានចូលដៃកាន់តែខ្លាំងឡើងទៅក្នុងជម្លោះអ៊ីស្រាអែល–ប៉ាឡេស្ទីននៅចុងទសវត្សរ៍ឆ្នាំ១៩៩០[៣៩] ហើយបានជំទាស់ប្រឆាំងនឹងលិខិតទទួលស្គាល់អញ្ញមញ្ញរបស់អ៊ីស្រាអែល–អង្គការរំដោះប៉ាឡេស្ទីន និងក៏ដូចជាកិច្ចព្រមព្រៀងទីក្រុងអូស្លូ ដែលបានគូសបញ្ជាក់ពីការបោះបង់នូវ "បម្រើបម្រាស់អំពើភេរវកម្ម និងអំពើហឹង្សាផ្សេងៗ" ដោយក្រុមហ្វាតា និងការចាប់ដៃជាមួយអ៊ីស្រាអែលដើម្បីស្វែងរកដំណោះស្រាយផ្សះផ្សាគ្នា។ ក្រុមហាម៉ាស់បានបន្តជ្រុមជ្រែងឱ្យមានចលនាតស៊ូប្រដាប់អាវុធដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល។ ក្រុមហាម៉ាស់បានយកឈ្នះក្នុងការបោះឆ្នោតនីតិបញ្ញត្តិប៉ាឡេស្ទីននៅក្នុងឆ្នាំ២០០៦[៤០] ដោយទទួលបានសំឡេងភាគច្រើននៅក្នុងក្រុមប្រឹក្សានីតិបញ្ញត្តិប៉ាឡេស្ទីន[៤១] និងក្រោយមកបានឡើងកាន់កាប់តំបន់ដែនជ្រោយហ្កាហ្សាពីក្រុមហ្វាតានៅឆ្នាំ២០០៧។[៤២][៤៣]
ចាប់តាំងពីឆ្នាំ២០០៧ មក ក្រុមហាម៉ាស់បានធ្វើសង្គ្រាមជាច្រើនលើកច្រើនសាជាមួយអ៊ីស្រាអែល។[៤៤] ជាយូរណាស់មកហើយ គោលបំណងចម្បងរបស់ក្រុមនេះគឺចង់បង្កើតរដ្ឋឥស្លាមប៉ាឡេស្ទីននៅលើទឹកដីរួមរបស់អ៊ីស្រាអែលពោលគឺ តំបន់វ៉េសប៊ែង និងដែនជ្រោយហ្កាហ្សា ដោយបដិសេធដំណោះស្រាយផ្សះផ្សារវាងរដ្ឋទាំងពីរ និងការចរចាទាំងឡាយជាមួយអ៊ីស្រាអែល។[៤៥][៤៦] នៅឆ្នាំ២០១៧ ក្រុមហាម៉ាស់បានយល់ព្រមទទួលស្គាល់ព្រំដែនរដ្ឋប៉ាឡេស្ទីនឆ្នាំ១៩៦៧ ប៉ុន្តែនៅបន្តមិនទទួលស្គាល់រដ្ឋអ៊ីស្រាអែល។[៤៧][៤៨][៤៩] នៅក្រោមគោលគំនិតមនោគមវិជ្ជានៃសាសនាឥស្លាម ហាម៉ាស់បានលើកតម្កើនគំនិតជាតិនិយមប៉ាឡេស្ទីននៅក្នុងបរិបទឥស្លាម។ លើសពីនេះ វាបានបន្តគោលនយោបាយជីហាដ (ការតស៊ូប្រដាប់អាវុធ) ប្រឆាំងនឹងអ៊ីស្រាអែល។[ស ៣] រដ្ឋាភិបាលហាម៉ាស់មានសាខាសេវាកម្មសង្គមហៅថា ដាវ៉ា និងសាខាយោធាហៅ កងពលតូចអ៊ីសអាដ-ឌីន អាល់-កាសាំ។
ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ មក[៥១] ក្រុមហាម៉ាស់បានទទួលនូវប្រជាប្រិយភាព និងការគាំទ្រយ៉ាងពេញទំហឹងនៅក្នុងសង្គមប៉ាឡេស្ទីន ក៏ព្រោះតែអំពើពុករលួយក្នុងក្រុមនេះមានកម្រិតទាប និងគោលជំហរយ៉ាងរឹងម៉ាំប្រឆាំងនឹងអ៊ីស្រាអែល។[៥២][៥៣] ប្រទេសលោកខាងលិចជាច្រើន និងសម្ព័ន្ធមិត្តរបស់ពួកគេបានចាត់ទុកក្រុមហាម៉ាស់ជាអង្គការភេរវករ ដោយលើកឡើងពីការប្រើប្រាស់ខែលមនុស្ស[៥៤][៥៥] វិធីចាប់ជនស៊ីវិលធ្វើជាចំណាប់ខ្មាំង និងប្រវត្តិនៃអំពើហឹង្សាលើអ្នកមិនកាន់អាវុធ រួមមានការសម្លាប់រង្គាលលើជនស៊ីវិល ការបំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារដោយគ្រាប់រ៉ុក្កែតមិនរើសមុខទៅលើទីកន្លែងប្រមូលផ្ដុំប្រជាជនអ៊ីស្រាអែល។[៥៦] នៅឆ្នាំ២០១៨ មានគេបានព្យាយាមថ្កោលទោសក្រុមហាម៉ាស់សម្រាប់ "អំពើភេរវកម្ម" នៅឯអង្គការសហប្រជាជាតិ ប៉ុន្តែត្រូវបានបរាជ័យ។[ស ៤] អ្នកវិវេចនាជាច្រើនបានបដិសេធរាល់ការចោទប្រកាន់ទាំងឡាយលើក្រុមហាម៉ាស់ថាជាអង្គការភេរវករ ដោយផ្ទុយទៅវិញបានសម្ដៅលើក្រុមនេះថាជា ក្រុមសកម្មប្រយុទ្ធដើម្បីសេរីភាព ឬគ្រាន់តែជា ក្រុមសកម្មប្រយុទ្ធ។[៥៨][៥៩][៦០]
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហាម៉ាស់បានចាប់ផ្តើមយុទ្ធនាការប្រដាប់អាវុធដ៏ធំមួយដែលមានឈ្មោះថា "ប្រតិបត្តិការរលកអាល់-អាកសា" ប្រឆាំងនឹងអ៊ីស្រាអែល។ ក្នុងយុទ្ធនាការនេះ ហាម៉ាស់បានវាយទម្លុះរបាំងព្រំដែនហ្កាហ្សា–អ៊ីស្រាអែល ហើយបានសម្លាប់ជនស៊ីវិល វាយប្រហារមូលដ្ឋានយោធាអ៊ីស្រាអែល និងព្រមទាំងចាប់ជំរិតជនស៊ីវិល និងទាហានអ៊ីស្រាអែល។[៣៤] សកម្មភាពនេះបានជំរុញឱ្យអ៊ីស្រាអែលធ្វើការប្រកាសសង្គ្រាម ហើយក៏បង្កឱ្យផ្ទុះការប្រយុទ្ធសម្លាប់គ្នានៅទូទាំងរដ្ឋអ៊ីស្រាអែល និងតំបន់ដែនជ្រោយហ្កាហ្សា។[៦១]
កំណត់សម្គាល់ និងឯកសារយោង
[កែប្រែ]កំណត់សម្គាល់
[កែប្រែ]- ↑ "ក្រុមហាម៉ាស់ចាត់ទុកប៉ាឡេស្ទីនជាជួរប្រយុទ្ធនៃ ជីហាដ និងមើលឃើញការបះបោរខ្លួនជាមធ្យោបាយបែបឥស្លាមក្នុងការប្រយុទ្ធប្រឆាំងនឹងជនកាន់កាប់។ មេដឹកនាំនៃអង្គការនេះបានប្រកែកថា សាសនាឥស្លាមបានផ្តល់ឱ្យប្រជាជនប៉ាឡេស្ទីននូវពលានុភាពដើម្បីប្រឈមនឹងអ៊ីស្រាអែល ហើយបានពណ៌នាចលនាបះបោរ (អ៊ីនធីហ្វីដា) ថាជាការបង្វិលមហាជនទៅរកសាសនាឥស្លាម។ តាំងពីស្ថាបនាឡើងមក ក្រុមហាម៉ាស់បានព្យាយាមផ្សះផ្សាជាតិនិយម និងសាសនាឥស្លាម។ [...] ហាម៉ាស់បានចេញនិយាយអះអាងក្នុងនាមជាចលនាជាតិនិយមមួយ ប៉ុន្តែជាអ្នកជាតិនិយមឥស្លាម ជាជាងអ្នកជាតិនិយមមិនប្រកាន់សាសនា។"[៥]
- ↑ "ជាចម្បង ហាម៉ាស់គឺជាចលនាសាសនាដែលទស្សនៈជាតិនិយមក្នុងពិភពលោករបស់ពួកគេត្រូវបានចារជារូបរាងដោយមនោគមវិជ្ជាសាសនារបស់ខ្លួន។"[៦]
- ↑ "ហាម៉ាស់ គឺជាអង្គការឥស្លាមជ្រុលនិយម ដែលវាបានបញ្ជាក់ផ្ទាល់ថា អាទិភាពចម្បងបង្អស់របស់ខ្លួនគឺ ជីហាដ ដើម្បីរំដោះប៉ាឡេស្ទីន។"[៥០]
- ↑ ដើម្បីអនុម័តញត្តិនេះបាន គេត្រូវការសំឡេងភាគច្រើនពីរភាគបី។ នៅក្នុងនោះមានសំឡេងគាំទ្រចំនួន ៨៧, សំឡេងប្រឆាំង ៥៨, រដ្ឋអនុប្បវាទចំនួន ៣២ និង រដ្ឋមិនចូលរួមចំនួន ១៦។[៥៧]
អាគតដ្ឋាន
[កែប្រែ]- ↑ "National Counterterrorism Center | FTOs". www.dni.gov.
- ↑ ២,០ ២,១ ២,២ Dalacoura 2012, pp. 66–67.
- ↑ Dunning 2016, p. 270.
- ↑ Stepanova 2008, p. 113.
- ↑ Cheema 2008, p. 465.
- ↑ Litvak 2004, pp. 156–57.
- ↑ Honig-Parnass, Tikva; Haddad, Toufic (2007). "10: Expanding Regionally, Resisting Locally". Between the Lines. Haymarket Books. p. 297. ល.ស.ប.អ. 978-1931859-44-8.
- ↑ ៨,០ ៨,១ Ehl, David (May 15, 2021). "What is Hamas and who supports it?". Deutsche Welle. https://amp.dw.com/en/who-is-hamas/a-57537872.
- ↑ ៩,០ ៩,១ "Qatar, Iran, Turkey and beyond: Hamas's network of allies". France 24. October 14, 2023.
- ↑ "Hamas leader to visit Turkey for talks with Erdogan | Reuters". Reuters.
- ↑ "Hamas Chief Meets Turkish President, Considers Move from Qatar to Turkey". 22 April 2024.
- ↑ "Erdogan defends Hamas, says members are being treated in Turkish hospitals | Reuters". Reuters.
- ↑ "Experts Weigh in on Regional Impact of Syria-Hamas Rapprochement". VOA News. October 20, 2022. https://www.voanews.com/a/experts-weigh-in-on-regional-impact-of-syria-hamas-rapprochement-teaser-/6798449.html.
- ↑ ១៤,០ ១៤,១ ១៤,២ Gidda, Mirren (July 25, 2014). "Hamad Still Has Some Friends Left". Time. https://time.com/3033681/hamas-gaza-palestine-israel-egypt/.
- ↑ Abdelaziz, Khalid; Eltahir, Nafisa; Irish, John (September 23, 2021). "Sudan closes door on support for Hamas". Reuters. Retrieved October 18, 2023.
- ↑ "Adviser to Iran's Khamenei expresses support for Palestinian attacks: Report". AFP. October 7, 2023. https://english.alarabiya.net/News/middle-east/2023/10/07/Adviser-to-Iran-s-Khamenei-expresses-support-for-Palestinian-attacks-Report.
- ↑ Kingsley, Patrick (July 26, 2013). "Egyptian army questions Mohamed Morsi over alleged Hamas terror links". The Guardian. Retrieved 15 January 2023.
- ↑ "Houthis, Hamas merge diplomacy around prisoner releases – Al-Monitor: Independent, trusted coverage of the Middle East". Al-Monitor. 5 January 2021.
- ↑ "Hamas awards 'Shield of Honor' to Houthi representative in Yemen, sparking outrage in Saudi Arabia". JNS.org. 16 June 2021.
- ↑ Fabian, Emanuel. "Officer, 2 soldiers killed in clash with terrorists on Lebanon border; mortars fired". The Times of Israel. Archived from the original on 9 October 2023. Retrieved 15 January 2024.
- ↑ "(ជាភាសាអារ៉ាប់) الجبهة الشعبية: قرار الإدارة الأمريكية بتوفير الدعم للكيان هدفه تطويق النتائج الاستراتيجية لمعركة طوفان الأقصى". https://www.alahednews.com.lb/fastnewsdetails.php?fstid=217239.
- ↑ "How the US became Israel's closest ally". October 13, 2023.
- ↑ "What Effect ISIS' Declaration Of War Against Hamas Could Have In The Middle East". NPR.
- ↑ AFP. "Hamas arrests Salafi sheikh over alleged Islamic State ties - Radical cleric Adnan Khader Mayat detained on Sunday by Gaza security forces". Times of Israel. Retrieved 15 January 2024.
- ↑ "El gobierno argentino incluirá al grupo Hamás en la lista de organizaciones terroristas – frente a Cano".
- ↑ "Entirety of Hamas to be listed as a terrorist organisation". ABC News. February 17, 2022. https://www.abc.net.au/news/2022-02-17/hamas-palestinian-listed-as-terrorist-group-australia-government/100839262.
- ↑ "Currently listed entities". December 21, 2018.
- ↑ "EU court upholds Hamas terror listing". July 26, 2017. https://www.theguardian.com/world/2017/jul/26/eu-court-upholds-hamas-terror-listing.
- ↑ Fighting terrorism.
- ↑ "Paraguay adds Hamas, Hezbollah to terrorism list". August 20, 2019.
- ↑ "Proscribed terrorist groups or organisations". GOV.UK.
- ↑ "Foreign Terrorist Organizations".
- ↑ Kear 2018, p. 22.
- ↑ ៣៤,០ ៣៤,១ Byman, Daniel; Palmer, Alexander (October 7, 2023). "What You Need to Know About the Israel-Hamas Violence". Foreign Policy. Archived from the original on October 7, 2023. Retrieved October 11, 2023.
- ↑ Urquhart, Conal (January 10, 2007). "Hamas leader acknowledges 'reality' of Israel". The Guardian. ល.ត.ម.អ. 0261-3077. https://www.theguardian.com/world/2007/jan/10/israel1.
- ↑ Aviad, G. (2009). "'Hamas' Military Wing in the Gaza Strip: Development, Patterns of Activity, and Forecast'" (PDF). Military and Strategic Affairs. Retrieved October 12, 2023.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs named:1
- ↑ Higgins, Andrew (January 24, 2009). "How Israel Helped to Spawn Hamas". The Wall Street Journal. https://www.wsj.com/articles/SB123275572295011847.
- ↑ Afghanistan in Palestine, by Zvi Bar'el, Haaretz, July 26, 2005
- ↑ Charrett 2020, pp. 129–37.
- ↑ Madelene Axelsson (January 27, 2006). "(ជាភាសាស៊ុយអែត) Islamistisk politik vinner mark". Stockholms Fria Tidning. http://www.stockholmsfria.nu/artikel/6296.
- ↑ Davis 2016, pp. 67–69.
- ↑ Mukhimer 2012, pp. vii, 58.
- ↑ Sinai 2019, pp. 273–90.
- ↑ May, Tiffany (October 8, 2023). "A Quick Look at Hamas". The New York Times. ល.ត.ម.អ. 0362-4331. https://www.nytimes.com/2023/10/08/world/middleeast/hamas-military-gaza-explained.html.
- ↑ Staff, The (October 9, 2023). "Two-state solution: Israeli-Palestinian history". Encyclopædia Britannica. Retrieved October 12, 2023.
- ↑ "What does Israel’s declaration of war mean for Palestinians in Gaza?". https://www.aljazeera.com/news/2023/10/9/what-does-israels-declaration-of-war-mean-for-palestinians-in-gaza.
- ↑ "What will the Israeli-Palestinian conflict look like in 30 years?". https://www.jpost.com/middle-east/article-760004.
- ↑ "Hamas accepts Palestinian state with 1967 borders". https://www.aljazeera.com/news/2017/5/2/hamas-accepts-palestinian-state-with-1967-borders.
- ↑ Cordesman 2002, p. 243.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs named:0
- ↑ Krauss, Joseph (June 15, 2021). "Poll finds dramatic rise in Palestinian support for Hamas". AP News. Retrieved October 13, 2023.
- ↑ Phillips 2011, p. 75.
- ↑ i24NEWS (October 8, 2023). "Hamas plans to use Israeli civilian hostages as human shields". I24news. Retrieved October 13, 2023.
- ↑ Dupret, Baudouin; Lynch, Michael; Berard, Tim (2015). Law at Work: Studies in Legal Ethnomethods. Oxford University Press. pp. 279. ល.ស.ប.អ. 9780190210243.
- ↑ Erlanger, Steven (2023-10-09). "Attack Ends Israel’s Hope That Hamas Might Come to Embrace Stability" (ជាen-US). The New York Times. ល.ត.ម.អ. 0362-4331. https://www.nytimes.com/2023/10/09/world/middleeast/hamas-gaza-israel.html.
- ↑ DW 2018.
- ↑ "Condemnation and calls for restraint after Hamas attack on Israel". 7 October 2023. https://www.theguardian.com/world/2023/oct/07/condemnation-and-calls-for-restraint-after-hamas-attack-on-israel.
- ↑ "BBC defends policy not to call Hamas 'terrorists' after criticism". 11 October 2023. https://www.bbc.co.uk/news/entertainment-arts-67076341.
- ↑ Simpson, John (11 October 2023). "Why BBC doesn't call Hamas militants 'terrorists' - John Simpson". https://www.bbc.co.uk/news/world-middle-east-67083432.
- ↑ Nakhoul, Samia; Saul, Jonathan (October 8, 2023). "How Israel was duped as Hamas planned devastating assault". Reuters. https://www.reuters.com/world/middle-east/how-israel-was-duped-hamas-planned-devastating-assault-2023-10-08/.
ប្រភព
[កែប្រែ]សៀវភៅ
[កែប្រែ]- Charrett, Catherine (2020). The EU, Hamas and the 2006 Palestinian Elections: A Performance in Politics. Routledge. ល.ស.ប.អ. 978-1351611794. https://books.google.com/books?id=_jOoDwAAQBAJ&pg=PT245.
- Dalacoura, Katerina (2012). "Islamist Terrorism and National Liberation: Hamas and Hizbullah". Islamist Terrorism and Democracy in the Middle East. Cambridge: Cambridge University Press. pp. 66–96. អ.វ.ល.:10.1017/CBO9780511977367.004. ល.ស.ប.អ. 9780511977367. https://books.google.com/books?id=PlTKrMFyawoC&pg=PA66.
- Davis, Richard (2016). Hamas, Popular Support and War in the Middle East: Insurgency in the Holy Land. Routledge. ល.ស.ប.អ. 978-1317402589. https://books.google.com/books?id=bmaFCwAAQBAJ&pg=PT68.
- Dunning, Tristan (2016). Hamas, Jihad and Popular Legitimacy: Reinterpreting Resistance in Palestine. Routledge. ល.ស.ប.អ. 978-1317384946. https://books.google.com/books?id=vTp-CwAAQBAJ&pg=PT270.
- Kear, Martin (2018). Hamas and Palestine: The Contested Road to Statehood. Routledge. ល.ស.ប.អ. 978-0429999406. https://books.google.com/books?id=Yfl0DwAAQBAJ&pg=PT22.
- Mukhimer, Tariq (2012). Hamas Rule in Gaza: Human Rights Under Constraint. Palgrave Macmillan. ល.ស.ប.អ. 978-1137310194. https://books.google.com/books?id=ktH7CwAAQBAJ&pg=PA1.
- Sinai, Joshua (2019). "Israel and terrorism: assessing the effectiveness of Netanyahu's "combating terrorism strategy" (CTS)". ជា Freeman, Robert O.. Israel Under Netanyahu: Domestic Politics and Foreign Policy. Routledge. pp. 273–90. ល.ស.ប.អ. 978-1000751765. https://books.google.com/books?id=FR7CDwAAQBAJ&pg=PT257.
- Stepanova, Ekaterina (2008). Terrorism in Asymmetrical Conflict: Ideological and Structural Aspects. SIPRI / Oxford University Press. ល.ស.ប.អ. 978-0199533558. http://books.sipri.org/files/RR/SIPRIRR23.pdf។ បានយកមក October 12, 2023. Archived March 10, 2016[Date mismatch], at the វេយប៊ែខ ម៉ាស៊ីន.
អត្ថបទសារព័ត៌មាន
[កែប្រែ]- Filiu, Jean-Pierre (2012). "The Origins of Hamas: Militant Legacy or Israeli Tool?". Journal of Palestine Studies 41 (3): 54–70. DOI:10.1525/jps.2012.XLI.3.54.
តំណភ្ជាប់ក្រៅ
[កែប្រែ]ស្វែងយល់បន្ថែមអំពីហាម៉ាស់លើ គម្រោងបងប្អូនរបស់វិគីភីឌា: | |
និយមន័យនិងបំណកប្រែពីវិគីនានុក្រម | |
រូបភាពនិងមីឌាពី Wikimedia Commons | |
សម្រង់ពាក្យសម្ដីពីវិគីសម្រង់ពាក្យ |
- គេហទំព័រផ្លូវការ (ជាភាសាអារ៉ាប់)
- គេហទំព័រផ្លូវការ (ជាភាសាអង់គ្លេស)
- មេដឹកនាំហាម៉ាស់ Council on Foreign Relations (CFR)
- ធម្មនុញ្ញហាម៉ាស់
- សន្មតិសញ្ញានៃចលនាតស៊ូឥស្លាម (ហាម៉ាស់) (រួមបញ្ចូលទាំងបំណកស្រាយ)
- Hamas Shifts From Rockets to Public Relations The New York Times, July 23, 2009
- 22 years on the start of Hamas Al-Qassam Brigades' Information Office
- Fatah and Hamas Human Rights Violations in the Palestinian Occupied Territories in 2007 by Elizabeth Freed of Palestinian Human Rights Monitoring Group
- Sherifa Zuhur, Hamas and Israel: Conflicting Strategies of Group-Based Politics (PDF file) December 2008
- "Hamas threatens attacks on US: Terrorist warns 'Middle East is full of American targetsទំព័រគំរូ:'" Ynetnews. December 24, 2006. Accessed July 20, 2014.
- Pages with reference errors
- Pages containing cite templates with deprecated parameters
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- Webarchive template warnings
- ហាម៉ាស់
- ឥស្លាមនិយមនៅអ៊ីស្រាអែល
- ឥស្លាមនិយននៅរដ្ឋប៉ាឡេស្ទីន
- គណបក្សនយោបាយឥស្លាម
- មូលដ្ឋានឥស្លាមនិយម
- ក្រុមជីហាដ
- ភាតរភាពឥស្លាមសាសនិក
- ចលនារំដោះជាតិ
- ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន
- គណបក្សជាតិនិយមប៉ាឡេស្ទីន
- គណបក្សនយោបាយប៉ាឡេស្ទីន
- ចលនាតស៊ូ
- ក្រុមឥស្លាមស៊ុននី