អាល់ហ្សេរី
الجمهورية الجزائرية الديمقراطية الشعبية (ភាសាអារ៉ាប់) République algérienne démocratique et populaire (ភាសាបារាំង) | |
---|---|
ទីតាំងប្រទេសអាល់ហ្សេរី (ពណ៌ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | អាល់ហ្សែរ 36°42′N 3°13′E / 36.700°N 3.217°E |
ភាសាផ្លូវការ | |
ភាសាផ្សេងទៀត | អារ៉ាប់អាល់ហ្សេរី (ដារចា) ភាសាបារាំង[៣][ស ១] |
ក្រុមជនជាតិ | |
សាសនា |
|
រដ្ឋាភិបាល | សាធារណរដ្ឋពាក់កណ្តាលប្រធានាធិបតីនិយមអាស្រ័យសភាឯកភូត |
អាប់ឌែលម៉ាដជីដ ធេបប៊ូន | |
ណាឌា ឡារបោវី | |
សាឡា ហ្គូតជីល | |
អ៊ីប្រាហ៊ីម ប៊ូហ្កាលី | |
នីតិបញ្ញត្តិ | សភាតំណាងរាស្ត្រ |
ក្រុមប្រឹក្សាជាតិ | |
សភាប្រជាជនជាតិ | |
និម្មិតកម្ម | |
២០២ មុន គ.ស. | |
៧៧៦ | |
៩៧២ | |
១០១៥ | |
១២៣៦ | |
១៥១៦ | |
៥ កក្កដា ១៨៣០ | |
៥ កក្កដា ១៩៦២ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ២,៣៨១,៧៤១ គ.ម២ (ទី១០) |
- ផ្ទៃទឹក (%) | ១.១ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២២) | ៤៥,៤០០,០០០[៥] (ទី៣២) |
- ដង់ស៊ីតេ | ១៩ នាក់/គ.ម២ (ទី១៧១) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ៦២៨.៩៩០ ពាន់លានដុល្លារ[៦] (ទី៤៣) |
- ក្នុងម្នាក់ | ១៣,៦៨១ ដុល្លារ[៦] (ទី១១១) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ២២៤.១០៧ ពាន់លានដុល្លារ[៦] (ទី៥៨) |
- ក្នុងម្នាក់ | ៤,៨៧៤ ដុល្លារ[៦] (ទី១៣០) |
ជីនី (២០១១) | ២៧.៦[៧][៨] ទាប |
HDI (២០២១) | ០.៧៤៥[៩] ខ្ពស់ · ទី៩១ |
រូបិយវត្ថុ | ឌីណាអាល់ហ្សេរី (DZD) |
ល្វែងម៉ោង | UTC+១ (CET) |
ទម្រង់កាលបរិច្ឆេទ | dd/mm/yyyy |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +២១៣ |
កូដ ISO 3166 | DZ |
ដែនកម្រិតខ្ពស់ | .dz الجزائر. |
ប្រទេសអាល់ហ្សេរី (ភាសាអារ៉ាប់៖ الجزائر) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាហ្វ្រិកខាងជើង។ អាល់ហ្សេរីមានព្រំប្រទល់ជាប់នឹងប្រទេសទុយនេស៊ីនៅទិសឥសាន្ត ប្រទេសលីប៊ីនៅទិសខាងកើត ប្រទេសម៉ាលី ម៉ូរីតានី និងសាហារ៉ាខាងលិចនៅទិសនិរតី ប្រទេសនីហ្សេនៅភាគអាគ្នេយ៍ ប្រទេសម៉ារ៉ុកនៅទិសខាងលិច និងសមុទ្រមេឌីទែរ៉ាណេនៅទិសខាងជើង។ អាល់ហ្សេរីមានលក្ខណៈភូមិសាស្ត្រស្ងួតពាក់កណ្ដាល ពោលគឺប្រជាជនភាគច្រើននិយមរស់នៅក្នុងតំបន់សម្បូរជីជាតិខាងជើង ខណៈភាគខាងត្បូងគឺគ្របដណ្ដប់ដោយវាលលំហសាហារ៉ា។ អាល់ហ្សេរីមានផ្ទៃដីសរុប ២,៣៨១,៧៤១ គីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានទំហំផ្ទៃដីធំបំផុតទីដប់នៅលើពិភពលោក និងជាប្រទេសធំបំផុតនៅក្នុងទ្វីបអាហ្វ្រិក។[១០] សព្វថ្ងៃ អាល់ហ្សេរីមានចំនួនប្រជាជនសរុប ៤៤ លាននាក់ដែលនាំឱ្យជាប់ឈ្មោះជាប្រទេសមានចំនួនប្រជាជនច្រើនបំផុតទីដប់នៅទ្វីបអាហ្វ្រិក និងទី៣២ នៅលើពិភពលោក។ រដ្ឋធានី និងទីក្រុងធំបំផុតនៃប្រទេសអាល់ហ្សេរីមានឈ្មោះថា អាល់ហ្សែរ។
ចំណាកស្រុករបស់ជនជាតិអារ៉ាប់ចូលមកកាន់តំបន់ម៉ាហ្គ្រីប ចាប់តាំងពីសតវត្សទី៧ បាននាំឱ្យស្ថានភាពប្រជាសាស្រ្តនៅអាល់ហ្សេរីមានភាពប្រែប្រួលជាខ្លាំង។ ការវាតទីនិយមរបស់អេស្ប៉ាញបាននាំឱ្យកើតចេញរាជានុរដ្ឋអាល់ហ្ស៊ែរឡើងនៅក្នុងឆ្នាំ១៥១៦ ដែលជារដ្ឋមួយមានឥទ្ធិពលទាក់ទាញមនុស្សមកពីគ្រប់ទិសទីជុំវិញសមុទ្រមេឌីទែរ៉ាណេ ហើយជាលទ្ធផល វាក៏បានក្លាយជាទីក្រុងធំជាងគេ ស្ដុកស្ដម្ភបំផុត និងជាទីក្រុង លក្ខណៈសាកលមួយនាសម័យនោះ។ ឥទ្ធិពលអាល់ហ្សែរបានធ្លាក់ចុះជាគំហុកនៅក្នុងសតវត្សទី១៩ បន្ទាប់ពីរងការឈ្លានពានពីប្រទេសបារាំងនៅឆ្នាំ១៨៣០។ រដ្ឋទាំងមូលត្រូវបានបញ្ចូលទៅជាផ្នែករដ្ឋបាលផ្ទាល់នៃប្រទេសបារាំងនៅក្នុងឆ្នាំ១៨៤៨ ខណៈការបះបោររបស់ម្ចាស់ស្រុកប្រឆាំងនឹងការត្រួតត្រារបស់បារាំងបានបន្តរហូតដល់ឆ្នាំ១៩០៣។ អាល់ហ្សេរីពេលនោះបានក្លាយជាទីលំនៅថ្មីរបស់ជនជាតិអឺរ៉ុបប្រមាណមួយលាននាក់ ខណៈចំនួនប្រជាជនដើមបានធ្លាក់ចុះប្រមាណមួយភាគបី ដោយសារតែកត្តាសង្គ្រាម ជំងឺរាតត្បាត និងការអត់ឃ្លានជាដើម[១១] ក៏ប៉ុន្តែទោះជាយ៉ាងណាក្ដី ម្ចាស់ស្រុកអាល់ហ្សេរីនូវតែរក្សាឋានៈជាប្រជាជនភាគច្រើននៅក្នុងប្រទេស។ ការសម្លាប់រង្គាលនៅក្រុងសេធីហ្វ និងហ្គែលម៉ាក្នុងឆ្នាំ១៩៤៥ គឺជាចំណុចរបត់មួយនៅក្នុងទំនាក់ទំនងបារាំង-អាល់ហ្សេរី ហើយជាកត្តាជំរុញឱ្យសង្គ្រាមអាល់ហ្សេរីផ្ទុះឡើង។ វាបានបញ្ចប់ទៅវិញនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៦២ ហើយអាល់ហ្សេរីក៏បានទទួលឯករាជ្យ និងប្រកាសជាសាធារណរដ្ឋនៅថ្ងៃទី២៥ ខែកញ្ញា នៃឆ្នាំដដែរ។
ភាសាផ្លូវការរបស់អាល់ហ្សេរីគឺ ភាសាអារ៉ាប់ និងប៊ែប៊ែរ ខណៈប្រជាជនភាគច្រើនជាជនជាតិអារ៉ាប់ ប្រតិបត្តិសាសនាឥស្លាម។[១២] ភាសាអារ៉ាប់អាល់ហ្សេរីដើមគឺជាភាសាចម្បង និងពេញនិយមបំផុតនៅក្នុងប្រទេស។ ចំណែកឯភាសាបារាំងវិញត្រូវបានគេប្រើប្រាស់ជាទូទៅនៅក្នុងរដ្ឋបាល និងវិស័យអប់រំ ប៉ុន្តែវាមិនមានឋានៈជាភាសាផ្លូវការនោះឡើយ។
ប្រទេសអាល់ហ្សេរីគឺជាសាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីនិយម ដែលបន្តបែងចែកទៅជា ៥៨ ខេត្ត និងឃុំស្រុកចំនួន ១,៥៤១។ អាល់ហ្សេរីជាមហាអំណាចក្នុងតំបន់នៃអាហ្វ្រិកខាងជើង និងជាមហាអំណាចកណ្ដាលនៅលើសកលលោក។ ប្រទេសនេះមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់បំផុតបើប្រៀបនឹងបណ្តាប្រទេសទាំងអស់នៅទ្វីបអាហ្រ្វិក និងជាប្រទេសមួយដែលមានសេដ្ឋកិច្ចធំបំផុតនៅលើទ្វីប ដែលភាគច្រើនអាស្រ័យផ្អែកលើការនាំចេញថាមពល។ អាល់ហ្សេរីមានធនធានប្រេងកាតបម្រុងធំជាងគេទីដប់ប្រាំមួយនៅពិភពលោក និងឧស្ម័នធម្មជាតិបម្រុងច្រើនជាងគេទីប្រាំបួន។ សូណាត្រាចក៍ គឺជាក្រុមហ៊ុនប្រេងកាតរបស់រដ្ឋ និងជាក្រុមហ៊ុនប្រេងកាតធំបំផុតនៅអាហ្វ្រិក និងបានកំពុងផ្គត់ផ្គង់ឧស្ម័នធម្មជាតិក្នុងបរិមាណដ៏ច្រើនទៅដល់ទ្វីបអឺរ៉ុប។ យោធាប្រទេសអាល់ហ្សេរី គឺជាកម្លាំងយោធាដ៏ធំបំផុតមួយនៅក្នុងទ្វីបអាហ្រ្វិក ហើយក៏មានថវិកាការពារច្រើនបំផុតផងដែរនៅលើទ្វីប។ អាល់ហ្សេរីគឺជាសមាជិកនៃសហភាពអាហ្រ្វិក, សម្ព័ន្ធអារ៉ាប់, អង្គការសហប្រតិបត្តិការឥស្លាម, អង្គការប្រទេសនាំចេញប្រេងកាត, អង្គការសហប្រជាជាតិ និងជាសមាជិកស្ថាបនិកនៃសហភាពម៉ាហ្គ្រីបអារ៉ាប់។
ប្រវត្តិសាស្ត្រ
[កែប្រែ]ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ភូមិសាស្រ្ត
[កែប្រែ]ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
កំណត់សម្គាល់
[កែប្រែ]- ↑ ទោះបីជាភាសាបារាំង មិនត្រូវបានគេទទួលស្គាល់ជាភាសាផ្លូវការក្តីក៏វានូវតែជាភាសានិយាយទូទៅដែលប្រើប្រាស់ដោយប្រជាជនភាគច្រើននៅក្នុងប្រទេស។
ឯកសារយោង
[កែប្រែ]- ↑ "Constitution of Algeria, Art. 11". El-mouradia.dz. language: France and Arabic (government language); people of Algeria speak Arabic and Berber. Archived from the original on 18 July 2012. Retrieved 2 វិច្ឆិកា 2021.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ "Constitution of Algeria; Art. 11". Apn-dz.org. 28 November 1996. Archived from the original on 25 កក្កដា 2013. Retrieved 2 វិច្ឆិកា 2021.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ ៣,០ ៣,១ ៣,២ ៣,៣ "The World Factbook – Africa – Algeria". CIA. Retrieved 2 វិច្ឆិកា 2021.
- ↑ "Algeria reinstates term limit and recognises Berber language". BBC News. 2016-02-07. https://www.bbc.com/news/world-africa-35515769.
- ↑ "(បារាំង) Démographie" (PDF). Office National des Statistiques. 1 January 2022. Archived (PDF) from the original on 4 មេសា 2023. Retrieved 21 កុម្ភៈ 2024.
- ↑ ៦,០ ៦,១ ៦,២ ៦,៣ "World Economic Outlook Database, October 2023 Edition. (Algeria)". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. Retrieved 21 កុម្ភៈ 2024.
- ↑ "(អង់គ្លេស) Distribution of Family Income – Gini Index". The World Factbook. ទីភ្ញាក់ងារស៊ើបការណ៍កណ្តាល. Archived from the original on 13 មិថុនា 2007. Retrieved 2 វិច្ឆិកា 2021.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ "(អង់គ្លេស) GINI index (World Bank estimate)". data.worldbank.org. ធនាគារពិភពលោក. Archived from the original on 18 វិច្ឆិកា 2018. Retrieved 2 វិច្ឆិកា 2021.
- ↑ Human Development Report 2021-22 Uncertain Times, Unsettled Lives: Shaping Our Future in an Uncertain World. កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ. 8 September 2022. pp. 289–292. https://hdr.undp.org/system/files/documents/global-report-document/hdr2021-22pdf_1.pdf។ បានយកមក 21 កុម្ភៈ 2024.
- ↑ "Africa: largest countries by area 2020". Statista. Retrieved 21 កុម្ភៈ 2024.
- ↑ "Algeria – Colonial rule". Britannica.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedAlgeriaFactbook
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages using duplicate arguments in template calls
- Pages with reference errors
- CS1 errors: redundant parameter
- Articles to be expanded
- All articles to be expanded
- Articles with empty sections
- All articles with empty sections
- អត្ថបទខ្លីមិនពេញលេញ
- អាល់ហ្សេរី
- ប្រទេសអាហ្វ្រិកខាងជើង
- ប្រទេសម៉ាហ្គ្រីប
- ប្រទេសសាហារ៉ា
- សាធារណរដ្ឋ
- ប្រជាជាតិក្រុមដប់ប្រាំ
- ប្រទេសនៅអាហ្វ្រិក
- សាធារណរដ្ឋឥស្លាម
- រដ្ឋសមាជិកនៃអង្គការប្រទេសនាំចេញប្រេងកាត
- រដ្ឋសមាជិកនៃសហភាពអាហ្វ្រិក
- រដ្ឋសមាជិកនៃសម្ព័ន្ធអារ៉ាប់
- រដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម
- រដ្ឋសមាជិកនៃអង្គការសម្រាប់មេឌីទែរ៉ាណេ
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ