ស៊ីរី
الجمهورية العربية السورية (ភាសាអារ៉ាប់) | |
---|---|
បាវចនា وَحْدَةٌ ، حُرِّيَّةٌ ، اِشْتِرَاكِيَّةٌ "សាមគ្គីភាព សេរីភាព សង្គមនិយម" | |
ទីតាំងប្រទេសស៊ីរី (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ដាម៉ាស់ 33°30′N 36°18′E / 33.500°N 36.300°E |
ភាសាផ្លូវការ | ភាសាអារ៉ាប់ |
ក្រុមជនជាតិ (ឆ្នាំ ២០២១[១]) | ៩០% អារ៉ាប់/ឡេវ៉ាន ១០% ក្រុមជនជាតិផ្សេងៗ |
សាសនា | ៨៧% ឥស្លាមសាសនា ១០% គ្រិស្តសាសនា[២] ៣% លទ្ធិឌ្រូស[៣] |
រដ្ឋាភិបាល | រដ្ឋឯកភូតប្រកាន់លទ្ធិបាស៊ីស សាធារណរដ្ឋពាក់កណ្តាលប្រធានាធិបតីនិយម |
បាសារ អាល់-អាសាដ | |
ហ៊ូសេន អានូស | |
នីតិបញ្ញត្តិ | សភាប្រជាជន |
និម្មិតកម្ម | |
៨ មីនា ១៩២០ | |
- រដ្ឋស៊ីរីក្រោមម៉ាន់ដាតបារាំង | ១ ធ្នូ ១៩២៤ |
១៤ ឧសភា ១៩៣០ | |
- ទទួលឯករាជ្យ (ផ្លូវច្បាប់) | ២៤ តុលា ១៩៤៥ |
- ទទួលឯករាជ្យ (ផ្លូវការ) | ១៧ មេសា ១៩៤៦ |
- ចុះចេញពីសាធារណរដ្ឋអារ៉ាប់រួម | ២៨ កញ្ញា ១៩៦១ |
៨ មីនា ១៩៦៣ | |
១៧ កុម្ភៈ ២០១២ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១៨៥,១៨០ គ.ម២ (ទី៨៧) |
- ផ្ទៃទឹក (%) | ១.១ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ១៧,៥០០,៦៥៧ (ទី៦៦) |
- ជំរឿន (ឆ្នាំ ២០១០) | ២១,០១៨,៨៣៤ |
- ដង់ស៊ីតេ | ១១៨.៣ នាក់/គ.ម២ (ទី៧០) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៥) |
- សរុប | ៥០.២៨ ពាន់លានដុល្លារ[២] |
- ក្នុងម្នាក់ | ២,៩០០ ដុល្លារ[២] |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៤) |
- សរុប | ២៤.៦ ពាន់លានដុល្លារ[២] (ទី១៦៧) |
- ក្នុងម្នាក់ | ២,៨០៧ ដុល្លារ[២] |
ជីនី (២០១៤) | ៥៥.៨[៤] ខ្ពស់ |
HDI (២០១៩) | ០.៥៦៧[៥] មធ្យម · ទី១៥១ |
រូបិយវត្ថុ | ផោនស៊ីរី (SYP) |
ល្វែងម៉ោង | UTC+២ (EET) |
- រដូវក្តៅ (DST) | UTC+៣ (EEST) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៩៦៣ |
ដែនកម្រិតខ្ពស់ | .sy |
ប្រទេសស៊ីរី (ភាសាអារ៉ាប់៖ سُورِيَا ឬ سُورِيَة ប្រកបថា ស៊ូ–រី–យ៉ា) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអារ៉ាប់ស៊ីរី (ភាសាអារ៉ាប់៖ الجمهورية العربية السورية) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ ប្រទេសស៊ីរីមានព្រំដែនខាងលិចជាប់សមុទ្រមេឌីទែរ៉ាណេ ខាងជើងជាប់ប្រទេសតួកគី ខាងកើតជាប់អ៊ីរ៉ាក់ ខាងត្បូងជាប់ហ្សកដានី និងខាងនិរតីជាប់អ៊ីស្រាអែល។ ប្រទេសស៊ីរីមានសណ្ឋានដីច្រើនលក្ខណៈដូចជា តំបន់វាលរាបដែលមានជីជាតិ តំបន់ភ្នំនិងវាលលំហខ្សាច់យ៉ាងធំទូលាយ។ ទីក្រុងដាម៉ាស់គឺជារដ្ឋធានី និងជាទីក្រុងធំបំផុតប្រចាំប្រទេសស៊ីរី។ ប្រទេសនេះមានប្រជាជនភាគច្រើនជាជនជាតិអារ៉ាប់ និងនិយមប្រកាន់ឥស្លាមសាសនានិកាយស៊ុននី។
រដ្ឋស៊ីរីសម័យថ្មីត្រូវបានបង្កើតឡើងក្រោយពីសង្គ្រាមលោកលើកទីមួយដោយជាដែនដីអាណត្តិរបស់បារាំង និងគឺជារដ្ឋអារ៉ាប់ដែលធំជាងគេដែលបង្កើតឡើងពីឡេវ៉ាន់អារ៉ាប់ដែលដើមឡើយគ្រប់គ្រងដោយចក្រភពអូតូម៉ង់។ ប្រទេសស៊ីរីទទួលបានឯករាជ្យនៅខែមេសា ១៩៤៦ ដោយជាសាធារណរដ្ឋរដ្ឋសភា។ ប្រទេសស៊ីរីមានភាពវឹកវរនៅសម័យក្រោយទទួលបានឯករាជ្យ និងក្រុមរដ្ឋប្រហារនិងការប៉ុនប៉ងធ្វើរដ្ឋប្រហារធ្វើឲ្យនយោបាយប្រទេសមិនស្ថិតស្ថេរក្នុងអំឡុងឆ្នាំ ១៩៤៩-១៩៧១។ រវាងឆ្នាំ ១៩៥៨ ដល់ ១៩៦១ ប្រទេសស៊ីរីបានចូលរួមសហភាពជារយៈពេលខ្លីៗជាមួយនឹងអេហ្ស៊ីប ដោយបានបញ្ចប់ជាមួយរដ្ឋប្រហារ។ ប្រទេសស៊ីរីស្ថិតនៅក្រោមច្បាប់គ្រាអាសន្នរវាងឆ្នាំ ១៩៦៣ ដល់ ២០១១ និងបានបង្ក្រាបការការពារប្រជាពលរដ្ឋភាគច្រើននៃរដ្ឋធម្មនុញ្ញ និងប្រព័ន្ធរដ្ឋាភិបាលត្រូវបានចាត់ទុកថាមិនមែនប្រជាធិបតេយ្យ។ បាសា អាល់-អាសាដជាប្រធានាធិបតីតាំងពីឆ្នាំ ២០០០ ដោយទទួលឥទ្ធិពលពីហាហ្វេស អាល់-អាសាដ ឪពុករបស់គាត់ ដែលបានកាន់តំណែងរវាងឆ្នាំ ១៩៧០ ដល់ ២០០០។
ប្រទេសស៊ីរីគឺជាសមាជិកនៃអសបនិងចលនាគ្មានតម្រឹម។ នៅបច្ចុប្បន្ន ប្រទេសស៊ីរីត្រូវបានផ្អាកសមាជិកភាពពីសម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាម និងផ្អាកខ្លួនឯងពីសហភាពដើម្បីមេឌីទែរ៉ាណេ។ ចាប់តាំងពីខែមីនា ២០១១ ប្រទេសស៊ីរីបានកើតសង្គ្រាមស៊ីវិលស៊ីរីនៅក្នុងភាពរំជើបរំជួល (បានចាត់ទុកថាជាផ្នែកបន្ថែមនៃអារ៉ាប់ស្ព្រ៊ិង)។
ឯកសារយោង
[កែប្រែ]- ↑ "People and society". CIA - The World Factbook. CIA.
- ↑ ២,០ ២,១ ២,២ ២,៣ ២,៤ "Syria". The World Factbook. Central Intelligence Agency. Retrieved 19 មីនា ២០២២.
{{cite web}}
: Check date values in:|access-date=
(help) - ↑ "Syria: Ethnic Shift, 2010–mid 2018". gulf2000.columbia.edu. Columbia University Gulf2000. Retrieved 19 មីនា 2022.
- ↑ "World Bank GINI index". ធនាគារពិភពលោក. Retrieved 19 មីនា 2022.
- ↑ Human Development Report 2020 The Next Frontier: Human Development and the Anthropocene. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 December 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 19 មីនា 2022.
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |