ខេត្តអ៊ីបារ៉ាគិ (茨城県, Ibaraki-ken?) គឺជាខេត្តរបស់ប្រទេសជប៉ុន មានទីតាំងនៅតំបន់ខាន់តូរបស់កោះហុងស្ស៊ូ[១] ខេត្តអ៊ីបារ៉ាគិមានប្រជាជនចំនួន 2,871,199 (1 មិថុនា 2019) និងមានទំហំភូមិសាស្ត្រ 6,097,19 គីឡូម៉ែត្រការ៉េ (2,354.14 ម៉ាយការ៉េ) ខេត្តអ៊ីបារ៉ាគិមានព្រំប្រទល់ជាប់ខេត្តហ្វូគូស៊ីម៉ានៅភាគខាងជើង ខេត្តតូឈិហ្គិនៅភាគពាយ័ព្យ ខេត្តសៃតាម៉ានៅភាគនិរតី ខេត្តឈីបានៅភាគខាងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិកទៅខាងកើត
ទីក្រុងមីតុគឺជារាជធានីនិងទីក្រុងធំបំផុតរបស់ខេត្តអ៊ីបារ៉ាគិ ជាមួយទីក្រុងធំៗផ្សេងទៀត រួមទាំងទីក្រុងត្ស៊ឹគឹបា, ហ៊ីតាឈិ, និងហ៊ីតាឈិណាកា[២] ខេត្តអ៊ីបារ៉ាគិមានទីតាំងនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតរបស់ប្រទេសជប៉ុនទៅភាគឦសាននៃទីក្រុងតូក្យូ និងគឺជាផ្នែកមួយនៃតំបន់អភិមហានគរតូក្យូ តំបន់ទីប្រជុំជនដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក ខេត្តអ៊ីបារ៉ាគិមានបឹងកាស៊ឹមិហ្គាអ៊ុរ៉ា បឹងធំទីពីរនៅប្រទេសជប៉ុនគឺទន្លេតូណិ ទន្លេដែលវែងជាងគេទីពីររបស់ប្រទេសជប៉ុន និងអាងបង្ហូរទឹកធំជាងគេ និងភ្នំត្ស៊ឹគឹបា ភ្នំដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេសជប៉ុន ខេត្តអ៊ីបារ៉ាគិក៏ជាកន្លែងរបស់សួនកៃរ៉ាគឹដែលជាសួនឧទ្យានដ៏អស្ចារ្យមួយក្នុងចំណោមសួនច្បារទាំងបីរបស់ប្រទេសជប៉ុនផងដែរ និងជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់សិល្បៈក្បាច់គុនអៃគីដុ
- ↑ Nussbaum, Louis-Frédéric. (2005). "Ibaraki-ken" in Japan Encyclopedia, p. 367, at Google Books; "Kantō" in Japan Encyclopedia, p. 479, at Google Books.
- ↑ Nussbaum, "Mito" at Japan Encyclopedia, p. 642, at Google Books.