Jump to content

ចក្រភពរុស្ស៊ី

ពីវិគីភីឌា
ចក្រភពរុស្ស៊ី

Россійская Имперія
១៧២១–១៩១៧
Flag of រុស្ស៊ីរាជាធិរាជ
ទង់ជាតិ
លើ៖ (១៧២១–១៨៥៨, ១៨៩៦–១៩១៧)
ក្រោម៖ (១៨៥៨–១៨៩៦)
បាវចនាСъ нами Богъ!
("ព្រះជាម្ចាស់គឺនៅជាមួយយើង!")
ភ្លេងជាតិБоже, Царя храни! (១៨៣៣–១៩១៧)
("ព្រះជាម្ចាស់ជួយស្តេចត្សារ!")
     ទឹកដីរុស្ស៊ីនៅឆ្នាំ១៩១៤      ដែនដីដែលបាត់បង់ (១៨៥៦–១៩១៤)      ដែនដីក្រោមឥទ្ធិពលរុស្ស៊ី      រដ្ឋក្រោមអាណាព្យាបាល[ស ១]
     ទឹកដីរុស្ស៊ីនៅឆ្នាំ១៩១៤      ដែនដីដែលបាត់បង់ (១៨៥៦–១៩១៤)
     ដែនដីក្រោមឥទ្ធិពលរុស្ស៊ី      រដ្ឋក្រោមអាណាព្យាបាល[ស ១]
រាជធានីសង់ពីទ័របួរ
(១៧២១–១៧២៨, ១៧៣០–១៩១៧)
ម៉ូស្គូ
(១៧២៨–១៧៣០)
ទីក្រុងធំបំផុតសង់ពីទ័របួរ
ភាសាផ្លូវការភាសារុស្ស៊ី
ភាសាទទួលស្គាល់ប៉ូឡូញ
អាល្លឺម៉ង់ (តាមបណ្ដាខេត្តបាល់ទិក)
ហ្វាំងឡង់
ស៊ុយអែត
អ៊ុយក្រែន
ចិន (នៅដាលាន)
សាសនា
រដ្ឋាភិបាលឯកត្តរដ្ឋប្រកាន់របបរាជាធិបតេយ្យផ្តាច់ការ
(១៧២១–១៩០៦)
រាជាធិបតេយ្យអាស្រ័យពាក់កណ្ដាលរដ្ឋធម្មនុញ្ញ សភានិយមឯកត្តរដ្ឋ[]
(១៩០៦–១៩១៧)
ព្រះចៅអធិរាជ 
▪ ១៧២១–១៧២៥ (ដំបូង)
ពីទ័រទី១
▪ ១៨៩៤–១៩១៧ (ក្រោយ)
នីកូឡាសទី២
 
▪ ១៨១០–១៨១២ (ដំបូង)
នីកូឡៃ រូមីអានសេហ្វ[ស ២]
▪ ១៩១៧ (ក្រោយ)
នីកូឡៃ ហ្កាលីតស៊ីន[ស ៣]
នីតិបញ្ញត្តិព្រឹទ្ធសភាភិបាល[]
ក្រុមប្រឹក្សារដ្ឋ
សភាឌូម៉ា
ប្រវត្តិសាស្រ្ត 
១០ កញ្ញា ១៧២១
▪ ប្រកាសជាចក្រភព
២ វិច្ឆិកា ១៧២១
៤ កុម្ភៈ ១៧២២
២៦ ធ្នូ ១៨២៥
៣ មីនា ១៨៦១
▪ ការលក់តំបន់អាឡាស្កា
១៨ តុលា ១៨៦៧
មករា ១៩០៥ – កក្កដា ១៩០៧
៣០ តុលា ១៩០៥
▪ ប្រកាសជាសាធារណរដ្ឋ
១៤ កញ្ញា ១៩១៧
ក្រឡាផ្ទៃ
១៨៩៥[][]២២៨០០០០០ គ.ម (៨៨០០០០០ ម៉ាយ ក.)
ប្រជាជន
១២៥,៦៤០,០២១
រូបិយវត្ថុរូប
Preceded by
Succeeded by
អាណាចក្រត្សាររុស្ស៊ី
រដ្ឋាភិបាលបណ្ដោះអាសន្ន
សាធារណរដ្ឋរុស្ស៊ី

ចក្រភពរុស្ស៊ី (ភាសារុស្ស៊ី​៖ Российская Империя) គឺជា​រដ្ឋចក្រភពមួយដែលគ្របដណ្ដប់លើទ្វីបអឺរ៉ាស៊ីមួយភាគពី​ឆ្នាំ​១៧២១ រហូតដល់ឆ្នាំ១៩១៧​។ ចក្រភព​នេះគឺជា​រដ្ឋស្នងបន្ត​ពី​អាណាចក្រ​ត្សាររុស្ស៊ីបន្ទាប់ពីសន្ធិសញ្ញាទីក្រុងនីស្ដាដត្រូវបានចុះ ហើយវាបានរះឡើងស្របពេលដែលមហាអំណាចជិតខាងកំពុងដាំក្បាលចុះដូចជា៖ ចក្រភពស៊ុយអែត សហធនរដ្ឋប៉ូឡូញ–លីទុយអានី អ៊ីរ៉ង់កាចា ចក្រភពអូតូម៉ង់ និងរដ្ឋអំណាចឈីង។ បន្ទាប់ពីចក្រភពនេះបានដួលរលំ និងបដិវត្តន៍ខែកុម្ភៈ រដ្ឋាភិបាលបណ្ដោះអាសន្នរុស្ស៊ីថ្មីក៏បានប្រកាសការបង្កើតសាធារណរដ្ឋរុស្ស៊ីឡើងជារដ្ឋស្នងតពីចក្រភពរុស្ស៊ី។ ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ២២,៨០០,០០០ គីឡូម៉ែត្រការ៉េ ចក្រភពរុស្ស៊ីគឺជាអាណាចក្រធំបំផុតទីបីនៅក្នុងប្រវត្តិសាស្ត្រ ដែលស្ថិតនៅពីក្រោយតែចក្រភពអង់គ្លេស និងចក្រភពម៉ុងហ្គោលប៉ុណ្ណោះ។ វាមានប្រជាជនរស់នៅចំនួន ១២៥.៦ លាននាក់ បើយោងទៅតាមជំរឿនឆ្នាំ១៨៩៧ ដែលជាជំរឿនតែមួយគត់ក្នុងសម័យចក្រពត្តិរុស្ស៊ី។ ដូចចក្រភពផ្សេងៗដែរ អាណាចក្ររុស្ស៊ីមានជនជាតិ ភាសា សាសនា និងសេដ្ឋកិច្ចចម្រុះជាច្រើនបែប។

កំណើននៃអំណាចរុស្ស៊ីបានចាប់ផ្តើមនៅក្នុងរជ្ជកាលព្រះបាទអ៊ីវ៉ានទី៣ (១៤៦២–១៥០៥) ដែលទ្រង់ជាមហាក្សត្រមួយអង្គដែលបានពង្រីកទឹកដីរុស្ស៊ីឡើងធំទ្វេជាបី រៀបចំកែលម្អវិមានក្រឹមឡាំងម៉ូស្គូ និងបំបាត់ឥទ្ធិពលរបស់មហានគរហ្វូងមាស។ ក្នុងមួយអត្ថិភាពនៃចក្រភពមួយនេះ ប្រទេសរុស្ស៊ីត្រូវស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខរបស់រាជវង្សរ៉ូម៉ាណូហ្វ។ នៅដើមសតវត្សទី១៩ ទឹកដីនៃចក្រភពរុស្ស៊ីបានលាតសន្ធឹងពីមហាសមុទ្រអាកទិកនៅភាគខាងជើងទៅដល់សមុទ្រខ្មៅនៅភាគខាងត្បូង និងពីសមុទ្របាល់ទិកនៅភាគខាងលិចទៅទឹកដីអាឡាស្កា ហាវ៉ៃ និងកាលីហ្វ័រញ៉ានៅភាគខាងកើត។ នៅចុងសតវត្សទី១៩ រុស្ស៊ីបានបន្តពង្រីកទឹកដីរបស់ខ្លួនលើតំបន់អាស៊ីកណ្តាល និងផ្នែកខ្លះនៃអាស៊ីឦសាន

អធិរាជរុស្ស៊ីដំបូងព្រះនាម ពីទ័រទី១ (១៦៨២–១៧២៥) បានដឹកនាំទ័ពប្រយុទ្ធក្នុងសង្រ្គាមជាច្រើន ហើយបានពង្រីកអាណាចក្រដ៏ធំស្រេចទៅជាមហាអំណាចថ្មីមួយនៅភូមិភាគអឺរ៉ុប។ ក្នុងអំឡុងរជ្ជកាលរបស់ព្រះអង្គ ទ្រង់បានផ្លាស់ប្តូររាជធានីរុស្ស៊ីពីទីក្រុងម៉ូស្គូទៅកាន់ទីក្រុងថ្មីមួយហៅថាសាំងពីទ័របួរ ដែលត្រូវបានកសាងឡើងស្របតាមរចនាបថលោកខាងលិច។ មិនតែប៉ុណ្ណោះ ព្រះអង្គក៏បានដឹកនាំបដិវត្តន៍វប្បធម៌ផងដែរ ដោយបានជំនួសទំនៀមទំលាប់ប្រពៃណីនិយម និងនយោបាយសង្គមមជ្ឈិមសម័យជាមួយនឹងប្រព័ន្ធទំនើបបែបវិទ្យាសាស្រ្ត សនិទាននិយម និងបស្ចិមនិយមថ្មីៗ។ ព្រះអធិរាជិនីកាធើរីនទី២ (១៧៦២–១៧៩៦) បានបង្វែរអាណាចក្ររុស្ស៊ីទៅរកយុគសម័យមាសដោយព្រះអង្គបានពង្រីករដ្ឋរុស្ស៊ីដោយការកាន់កាប់ដែនដីថ្មី អាណានិគមកិច្ច និងការងារទូត ខណៈពេលដែលបន្តប្រតិបត្តិគោលនយោបាយទំនើបកម្មរបស់អតីតពីទ័រទី១។ អាឡិចសាន់ដឺទី១ (១៨០១–១៨២៥) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកម្ចាត់មហិច្ឆិតាយោធានិយមរបស់ព្រះចៅណាប៉ូលេអុងនៃបារាំង ហើយបានបង្កើតសម្ព័ន្ធភាពពិសិដ្ឋដែលមានគោលដៅទប់ស្កាត់កំណើនលទ្ធិលោកិយនិយម និងសេរីនិយមនៅទូទាំងទ្វីបអឺរ៉ុប។ បន្ទាប់ពីចាញ់សង្គ្រាមគ្រីមៀ (១៨៥៣-១៨៥៦) រុស្ស៊ីបានធ្វើកំណែទម្រង់ជាច្រើន និងបែរមកពង្រីកអំណាចក្នុងតំបន់អាស៊ីកណ្តាលវិញ។[] ព្រះចៅអាឡិចសាន់ដឺទី២ (១៨៥៥-១៨៨១) បានផ្តួចផ្តើមកំណែទម្រង់ជាច្រើន ជាពិសេសកំណែទម្រង់សេរីភាពឆ្នាំ១៨៦១ ដោយលុបបំបាត់ទាសភាពនៅទូទាំងចក្រភព។ គោលនយោបាយផ្លូវការមួយរបស់ព្រះអង្គគឺទំនួលខុសត្រូវនៃចក្រភពរុស្ស៊ីចំពោះកិច្ចការពារគ្រិស្តបរិស័ទអូស្សូដក់ខាងកើតដែលរស់នៅក្នុងទឹកដីអូតូម៉ង់។ ដោយនេះ​ជា​កត្តា​មួយ​ដែល​​នាំ​ឱ្យ​រុស្ស៊ី​លូកដៃចូល​ក្នុង​សង្គ្រាមលោកលើកទី១ ដោយឈរនៅ​ខាង​មហាអំណាច​សម្ព័ន្ធមិត្ត​ប្រឆាំង​នឹង​មហាអំណាច​កណ្តាល

មុនឆ្នាំ១៩០៥ ចក្រភពរុស្ស៊ីជារដ្ឋប្រកាន់របបរាជាធិបតេយ្យផ្ដាច់ការ ប៉ុន្តែដោយសារបដិវត្តន៍រុស្ស៊ីឆ្នាំ១៩០៥ ប្រទេសមហាអំណាចមួយនេះក៏បានផ្លាស់ប្ដូរមកប្រកាន់របបរាជាធិបតេយ្យអាស្រ័យពាក់កណ្តាលរដ្ឋធម្មនុញ្ញវិញ។ ទោះជាយ៉ាងណាក្តី ប្រព័ន្ធដឹកនាំថ្មីក៏មិនបានផ្តល់ផ្លែផ្កាអ្វីដល់វឌ្ឍនភាពប្រទេសរុស្ស៊ីដែរដោយខ្លួនបានលួងលុងក្នុងសង្គ្រាមលោកលើកទី១ ដែលបន្តនាំជាតិឆ្លងចូលបដិវត្តន៍ខែកុម្ភៈ។ ក្រោយពីព្រះចៅនីកូឡាសទី២ បានដាក់រាជ្យនៅឆ្នាំ១៩១៧ របបរាជាធិបតេយ្យក៏ត្រូវបានលុបបំបាត់ចោលទាំងស្រុង។ ក្នុងអំឡុងបដិវត្តន៍ខែតុលា ក្រុមបុលសេវិកបានឡើងដណ្តើមអំណាចនៅសាធារណរដ្ឋរុស្ស៊ីថ្មីដែលបង្កឱ្យមានសង្គ្រាមស៊ីវិលរុស្ស៊ីផ្ទុះឡើង។ នៅឆ្នាំ១៩១៨ ពួកបុលសេវិកបានប្រហារជីវិតគ្រួសាររាជវង្សរ៉ូម៉ាណូហ្វទាំងមូល ហើយបន្ទាប់ពីទទួលបានជ័យជំនះពីសង្គ្រាមស៊ីវិលរុស្ស៊ីរវាងឆ្នាំ១៩២២-១៩២៣ ពួកគេក៏បានបង្កើតរដ្ឋថ្មីហៅថា សហភាពសូវៀត នៅលើទឹកដីនៃអតីតចក្រភពរុស្ស៊ី។

ប្រវត្តិសាស្ត្រ

[កែប្រែ]

កំណត់សម្គាល់

[កែប្រែ]
  1. ក្សត្របុរីម៉ុលដាវី និងវ៉ាឡាគីក្នុងឆ្នាំ ១៨២៩–៥៦។
  2. ជាប្រធានគណៈរដ្ឋមន្ត្រី
  3. ជានាយករដ្ឋមន្ត្រី។

ឯកសារយោង

[កែប្រែ]
  1. J. Coleman, Heather. Orthodox Christianity in Imperial Russia: A Source Book on Lived Religion. Indiana University Press. p. 4. ល.ស.ប.អ. 9780253013187. 
  2. (1994-12-01)"The concept of the first Duma: Russia 1905–1906". Parliaments, Estates and Representation 14 (2): 149–158. DOI:10.1080/02606755.1994.9525857.
  3. "The Sovereign Emperor exercises legislative power in conjunction with the State Council and State Duma". Fundamental Laws, "Chapter One On the Essence of Supreme Sovereign Power, Article 7." Archived 8 June 2019 at the វេយប៊ែខ ម៉ាស៊ីន.
  4. Rein Taagepera (September 1997). "Expansion and Contraction Patterns of Large Polities: Context for Russia". International Studies Quarterly 41 (3): 475–504. DOI:10.1111/0020-8833.00053.
  5. (December 2006)"East-West Orientation of Historical Empires". Journal of World-systems Research 12 (2). ISSN 1076-156X. Retrieved on 11 September 2016.
  6. "The Great Game, 1856-1907: Russo-British Relations in Central and East Asia | Reviews in History". reviews.history.ac.uk. Retrieved 14 តុលា 2022.