Jump to content

រាជវង្សហុងបាង

ពីវិគីភីឌា
ប្រវត្តិសាស្ត្រ នៃ វៀតណាម
រាជវង្សហុងបាង កាលពីមុនរហូតដល់២៥៧ ម.គ.
រាជវង្សថាច់ ២៥៧–២០៧ ម.គ.
រាជវង្សទ្រៀវ ២០៧–១១១ ម.គ.
ការត្រួតត្រារបស់ចិនលើកទីមួយ ១១១ ម.គ.–៣៩ គ.ស.
បងប្អូនស្រីទ្រុង ៤០–៤៣
ការត្រួតត្រារបស់ចិនលើកទីពីរ ៤៣–៥៤៤
រាជវង្សលីដំបូង ៥៤៤–៦០២
ការត្រួតត្រារបស់ចិនលើកទីបី ៦០២–៩០៥
ស្វ័យភាព ៩០៥–៩៣៨
រាជវង្សង៉ោ ៩៣៩–៩៦៧
រាជវង្សឌិញ ៩៦៨–៩៨០
រាជវង្សឡេដំបូង ៩៨០–១០០៩
រាជវង្សលី ១០០៩–១២២៥
រាជវង្សថ្រាន់ ១២២៥–១៤០០
រាជវង្សហូ ១៤០០–១៤០៧
ការត្រួតត្រារបស់ចិនលើកទីបួន ១៤០៧–១៤២៧
រាជវង្សថ្រាន់ចុងក្រោយ ១៤០៧–១៤១៣
រាជវង្សឡេចុងក្រោយ (ឡេដំបូង) ១៤២៨–១៥២៧
រាជវង្សម៉ាក់ ១៥២៧–១៥៩២
រាជវង្សឡេចុងក្រោយ (ស្ដារឡេ) ១៥៣៣–១៧៨៨
ពួកលោកម្ចាស់ទ្រិញ ១៥៤៥–១៧៨៧
ពួកលោកម្ចាស់ង្វៀន ១៥៥៨–១៧៧៧
រាជវង្សតៃសឺន ១៧៧៨–១៨០២
រាជវង្សង្វៀន ១៨០២–១៩៤៥
ចក្រពត្តិនិយមបារាំង ១៨៨៧–១៩៥៤
ការបែងចែក ១៩៥៤–១៩៧៥
សាធារណរដ្ឋប្រជាធិបតេយ្យ (ខាងជើង) ១៩៤៥–១៩៧៦
រដ្ឋវៀតណាម (ខាងត្បូង) ១៩៤៩–១៩៥៥
សាធារណរដ្ឋវៀតណាម (ខាងត្បូង) ១៩៥៥–១៩៧៥
សាធារណរដ្ឋសង្គមនិយម ពីឆ្នាំ ១៩៧៦
ប្រធានបទពាក់ព័ន្ធ
រាជវង្សចាម្ប៉ា ១៩២–១៨៣២
បញ្ជីស្ដេចវៀតណាម
ប្រវត្តិសេដ្ឋកិច្ចវៀតណាម
វប្បធ៌មបុរេប្រវត្តិវៀតណាម

រាជវង្សហុងបាង (ចិន: ; ភិងអ៊ិង: Hóng Páng; យួន: Hồng Bàng) ក៏ត្រូវបានគេស្គាល់ថាជារាជវង្សឡាក់ដែរ គឺជារាជវង្សទីមួយដែលបានប៉ាន់ស្មានថាគ្រប់គ្រងប្រទេសវៀតណាម (ក្រោយមកទៀតបានស្គាល់ថាជាវ៉ាន់ឡាង) អស់រយៈពេលជាង២០០០ឆ្នាំ រហូតដល់សតវត្សទីបី ម.គ. ។ ស្ថាបនិករាជវង្សគឺត្រូវនិយាយថាជាហុង វឿង (Hùng Vương) ។ មានរឿងនិទានជាច្រើនដែលពាក់ព័ន្ធនឹងរាជវង្សនេះ ប៉ុន្តែព៌តមានខាងប្រវត្តិសាស្ត្រអាចបញ្ជាក់បានមានតិចតួច ដែលប្រហែលជារាជវង្សនេះហើយ ។

តើវៀតណាមបង្កើតឡើងយ៉ាងដូចម្ដេចដែរ ?

[កែប្រែ]

វៀតណាម ជាជាតិមួយតាំងនៅតាមបណ្ដោយឆ្នេរខាងកើតនៃដីដ៏ធំអាស៊ីអាគ្នេយ៍ មានប្រវត្តិសាស្ត្រយូរលង់ និងច្របូកច្របល់ ។ ៥០០០ឆ្នាំកន្លងទៅហើយ វៀតណាមខាងជើងគឺជាកន្លែងមួយដែលសំបូរដោយជួរភ្នំ ព្រៃ និងទន្លេបឹងបួរ ។ ប្រជាជនកាលពីសម័យបុរាណភាគច្រើនបានរស់នៅ ក្បែរៗទន្លេហុង និងទន្លេម៉ា

បឋមវង្សនៃវៀតណាម

[កែប្រែ]

តាមរយៈ ដាយវៀតស៊ុគីធាន់ធូ (Đại Việt Sử Ký Toàn Thư) តាំងពី១០០០ឆ្នាំជាងមក អ្នកស្រុកបុរេប្រវត្តិ (ក្រោយយុគថ្ម) ប្រជាជនកុលសម្ព័ន្ធបានកើនឡើងហើយបានរាយប៉ាយទូទាំងវៀតណាម ។ នៅក្បែរទន្លេហុង ទន្លេកា និងទន្លេម៉ា មានកុលសម្ព័ន្ធវៀតណាម១៥កុលសម្ព័ន្ធ ។ កុលសម្ព័ន្ធវៀតណាមទាំង១៥នេះគឺជាកុលសម្ព័ន្ធដើមដំបូងនៅពេលសម័យនោះ ។ ទឹកដីរបស់ពួកគេរាប់ពីទន្លេហុងរហូតដល់ជើងភ្នំបា ទល់នឹងជើងភ្នំតាមបាវ ។ មេដឹកនាំកុលសម្ព័ន្ធដំបូងគេម្នាក់បានបង្រួបបង្រួមកុលសម្ព័ន្ធដ៏ទៃៗ ដើម្បីក្លាយជាមេដឹកនាំនៃកុលសម្ព័ន្ធទាំង១៥ ។ លោកបានប្រកាសខ្លួន​ឯងថាស្ដេច ហើយមានគោរម្យងារថា ហុង វឿង (Hùng Vương) ដោយបង្កើតបានរាជវង្សវៀតណាមដំបូងគេដែលគេស្គាល់ថាគឺ ហុង បាង ។ ទ្រង់ត្រូវបានចាត់ទុកថាជាមហាបុរសវប្បធម៌វៀតណាម ដែលទ្រង់ត្រូវបានគេលើកសរសើរ ជាមួយការបង្រៀនប្រជារាស្ត្ររបស់ព្រះអង្គពីរបៀបដាំដុះស្រូវ ។ ហុង វឿង គឺជាស្ដេចទីមួយនៅវៀតណាម (ប្រមាណ២៨៩៧ម.គ.) ហើយនិងបិតាស្ថាបនិកនៃប្រទសនេះ ។ ស្ដេចហុងបានដាក់នាមឲព្រះរាជាណាចក្ររបស់ព្រះអង្គថា វ៉ាន់ឡាង (នាមមានន័យថាវៀតណាមនៅសម័យបច្ចុប្បន្ន) ហើយបានបង្កើតរាជធានីនៅ ផុងចៅ (Phong Châu) (វៀតទ្រី, ខេត្តភូថូ) នៅចំនុចប្រសព្វនៃទន្លេបី ដែលជាតំបន់ដីសណ្ដទន្លេមេគង្គចាប់ផ្ដើមឡើងពីជើងភ្នំ ។

ការគ្រប់គ្រងត្រូវបានបន្តទៅឲរជ្ជទាយាទហុង វឿងដែលបានបង្កើតរាជវង្សហុង ។ រាជវង្សហុងបានបញ្ឈប់បន្ទាប់ពីព្រះញាតិ១៨វង្សស្នងបន្ត នៅពេលការមកដល់នៃមេដឹកនាំកងទ័ព ដោយសញ្ជ័យរបស់អាន ដ្យឿង វឿង (An Dương Vương) លើវ៉ាន់ឡាង ។ រាជវង្សហុងបាងត្រូវបានគ្រប់គ្រងដោយកូនចៅញាតិវង្ស១៨វង្ស (ទោះបីជានាមនៃស្ដេចទីមួយរបស់ញាតិវង្សនីមួយៗ ត្រូវយកមកប្រើឡើងវិញក៏ដោយ) ។ សង្គ្រាមដ៏ច្រើនត្រូវបានផ្ទុះឡើងនៅសម័យចុងរាជវង្សនេះ ។ សម័យហុងវឿងកំពុងតែចំរើនជឿនលឿនជាមួយនឹងការរីកចំរើនស្រូវឡើងទឹកនៅតំបន់ដីសណ្ដទន្លេក្រហម នៅពាក់កណ្ដាលយុគសំរិទ្ធ

រចនាសម្ព័ន្ធ

[កែប្រែ]

ហុង វឿងទីមួយបានបង្កើតឡើងនូវរដ្ឋនៃប្រជាជាតិវៀតចេញ ពីកុលសម្ព័ន្ធទាំង១៥នៃឡាក់វៀតក្នុងការឆ្លើយតបនឹងតំរូវការ នៃសហប្រតិកម្មក្នុងប្រព័ន្ធធារាសាស្ត្រដែលកំពុងតែសាងសង់ ហើយនិងតស៊ូប្រឆាំងនឹងសត្រូវ ។ នេះគឺពិតជាទំរង់ដំបូងមួយមែននៃរដ្ឋដែលមានស្ដេចហុងនៅកំពូល ខាងក្រោមទ្រង់គឺក្រុមជំនុំដែលប្រកបដោយជំនួយការជាច្រើនឡាក់ហ៊ៅ (Lạc Hầu) ។ ប្រទេសចងសម្ព័ន្ធដោយ១៥បូ (តំបន់) តំបន់នីមួយៗត្រូវបានគ្រប់គ្រងដោយ ឡាក់ទឿង (Lạc Tướng)ម្នាក់ ជាធម្មតាឡាក់ទឿងគឺជាសមាជិកនៃគ្រួសាររាជវង្សស្ដេចហុង ។ ។ បូមានកូនភូមិនិងភូមិកសិកម្មហូរហែរ ដោយទំនាក់ទំនងបក្សមាតានិយមនិងដឹកនាំដោយ ពួកបូឈិញ (Bộ Chính) (ជាធម្មតាជាព្រឹទ្ធាចារ្យកុលសម្ព័ន្ធស្ត្រី) ។

ព្រំដែនប្រទេសភាគខាងកើតគឺសមុទ្រ (ឈូងសមុទ្រតុងកឹងឥឡូវនេះ) ខាងលិចទល់នឹងបាថាច់ (ស៊ីឈ័ន) ខាងជើងទល់នឹងបឹងដុងទីង និងខាងត្បូងទល់នឹងនគរហ៊ូទុន (ចាម្ប៉ា) ។

សេដ្ឋកិច្ច

[កែប្រែ]

សេដ្ឋកិច្ចត្រូវពឹងផ្អែកសំខាន់លើដំណាំស្រូវឡើងទឹកហើយបន្ថែមលើនោះគឺសិប្បកម្ម ការបរបាញ់និងការបេះផល្លានុផល ការចិញ្ចឹមសត្វនិងនេសាទ ។ ជាពិសេសជំនាញសិតសំរិទ្ធិនៅក្នុងកំរិតខ្ពស់ ។ កេរដំណែលដ៏ល្បីគឺស្គរសំរិទ្ធិដុងសឺនលើស្គរនោះបរិយាយ អំពីរចនាបថផ្ទះ សំលៀកបំពាក់ ប្រពៃណី ទំនៀមទម្លាប់ និងសកម្មភាពវប្បធ៌មនៃសម័យរជ្ជកាលហុង ។ ពួកស្ដេចហុងបានគ្រប់គ្រងវ៉ាន់ឡាង នៅក្នុងបែបសក្ដិភូមិ ដែលមានជំនួយដោយពួកលោកម្ចាស់ឡាក់ ដែលបានគ្រប់គ្រងលំនៅដ្ឋានតាមឃុំនៅក្បែរៗតំបន់បញ្ចូលទឹក ហើយរៀបចំសំណង់និងតំហែទាំភ្លឺស្រែ និងចាត់ចែងការផ្គត់ផ្គង់ទឹក ។ ក្រៅពីការដាំដុះស្រូវ ប្រជាជនវ៉ាន់ឡានបានដាំធញ្ញជាតិដ៏ទៃទៀតនិងសណ្ដែកហើយចិញ្ចឹមសត្វពាហនៈ សំខាន់គឺក្របី មាន់ និងជ្រូក ។ ការបង្កើតគ្រឿងស្មូន និងការធ្វើឫស្សីគឺត្រូវបានអភិវឌ្ឍខ្ពស់ដោយពួកសិប្បករ ក៏ដូចជាកាត្បាញកញ្ជើរល្អី ការធ្វើស្បែក ហើយនិងការត្បាញធ្មៃ ក្រចៅនិងសូត្រ ។ ទាំងដំណឹកជញ្ជូននិងគមនាគមន៍ត្រូវបានផ្ដល់ ដោយទូកចែវលុងជាច្រើនដែលមានប្រមូលផ្ដុំនៅតាមបណ្ដាញទន្លេ និងព្រែក ។

វប្បធ៌មដុងសឺន

[កែប្រែ]
រូបនៅលើផ្ទៃនៃស្គរសំរិទ្ធិង៉ុកលូ ។

នៅប្រហែលឆ្នាំ២០០០ម.គ. ការរីកចំរើននៃដំណាំស្រូវឡើងទឹកនិងការសិតសំរិទ្ធិ នៅតាមទំនាបនៃទន្លេម៉ានិងទន្លេហុងបាននាំឲមានវឌ្ឍនភាពនៃវប្បធ៌មដុងសឺន ដែលគួរឲកត់សំគាល់ចំពោះស្គរសំរិទ្ធិរចិតជាច្រើន នៃវប្បធ៌មនេះ ។ អាវុធ ឧបករណ៍និងស្គរសំរិទ្ធិ នៃស្ថានីយដុងសឺននានបង្ហាញនូវឥទ្ធិពលអាស៊ីអាគ្នេយ៍ ដែលឆ្លុះឲឃើញនូវប្រភពដើមនៃបច្ចេកវិជ្ជាសិតសំរិទ្ធិ ។ ស្ថានីយរ៉ែទង់ដែងបុរាណតូចៗជាច្រើនត្រូវបានរកឃើញនៅវៀតណាមខាងជើង ។ ភាគខ្លះនៃភាពស្រដៀងៗគ្នារវាងស្ថានីយដុងសឺននាន និងស្ថានីយអាស៊ីអាគ្នេយ៍ដ៏ទៃទៀតរួមមានវត្តមាននៃម្ឈូសរាងដូចទូក និងក្រឡកប់ខ្មោច លំនៅដ្ឋានមានជើងសរសរ និងភស្តុតាងនៃប្រពៃណីទំពារស្លាម្លូ និងការធ្វើឲធ្មេញខ្មៅ ។

ដំណាក់កាលចុងក្រោយ

[កែប្រែ]

ហុង វឿង ចុងក្រោយបង្អស់ត្រូវបានផ្ដួលរំលំនៅឆ្នាំ២៥៨ម.គ.ដោយថាច់ ផាន់ (អាន ដ្យឿង វឿង) ព្រះរាជានៃឪវៀត ។ អាន ដ្យឿង វឿង បានសញ្ជ័យបានវ៉ាន់ឡាង (ឡាក់វៀត) ហើយបានបង្រួបបង្រួមកុលសម្ព័ន្ធឡាក់វៀតនិងឪវៀត ដើម្បីបង្កើតនគរឪវៀត កសាងរាជធានី និងបន្ទាយប្រាការនៅកូលៅ សាបសិបប្រាំគីឡូម៉ែត្រខាងជើងហានណូយសម័យបច្ចុប្បន្ន ។

ស្ដេចនៃរាជវង្សហុងបាង

[កែប្រែ]

មានរជ្ជកាលស្ដេចហុង១៨បន្តបន្ទាប់គ្នា ផ្ទេរពីជំនាន់មួយទៅជំនាន់មួយ ងារទាំង១៨នៃស្ដេចទីមួយដែលគេបានស្គាល់៖

ព្រះញាតិវង្ស គោរម្យងារ ព្រះនាមពិត ឆ្នាំព្រះសូត្រ រជ្ជកាល
ឈី កាន់ គិញ ដ្យឿង វឿង ឡុក តាច់ ២៩១៩ម.គ. ២៨៧៩-២៧៩៤ម.គ.
ឈី ខាំ ហុង ហៀន វឿ សុង ឡាម ២៨២៥ម.គ. ស្ដេចច្រើនអង្គគ្រប់គ្រងពី២៧៩៣-២៥២៥ម.គ. ស្ដេចទាំងអស់យកងារថា ហុង ហៀន វឿង
ឈី កាន ហុង ខ្វឿក វឿង ហុង ឡាន ស្ដេចជាច្រើនអង្គសោយរាជ្យពី២៥២៤-២២៥៣ម.គ. ស្ដេចទាំងអស់យកគោរម្យងារថា ហុង ខ្វឿក វឿង
ឈី ឆាន ហុង ហៅ វឿង ហុង ប៊ីវ ឡាង ស្ដេចច្រើនអង្គសោយរាជ្យពី២២៥៤-១៩១២ម.គ. ស្ដេចគ្រប់អង្គយកគោរម្យងារថា ហុង ហៅ វឿង
ឈី តុន ហុង ហ៊ុយ វឿង បាវ ឡាង ២០៣០ម.គ. ស្ដេចច្រើនអង្គសោយរាជ្យពី១៩៧១-១៧៧១ម.គ. ស្ដេចគ្រប់អង្គយកគោរម្យងារថា ហុង ហ៊ុយ វឿង
ឈី លី ហុង ហុន វឿង ឡុង ទៀន ឡាង ១៧៤០ម.គ. ស្ដេច២អង្គសោយរាជ្យពី១៧៧១-១៦៩០ម.គ. ស្ដេចគ្រប់អង្គយកគោរម្យងារថា ហុង ហុន វឿង
ឈី ខុន ហុង ឈាវ វឿង ខ្វឿក ឡាង ១៧០២ម.គ. ស្ដេច៥អង្គសោយរាជ្យពី១៦៩០-១៤៩០ម.គ. ស្ដេចគ្រប់អង្គយកគោរម្យងារថា ហុង ឈាវ វឿង
ឈី ដ្វាយ ហុង វី វឿង ថ្វា វ៉ាន់ ឡាង ១៤៦៦ម.គ. ស្ដេច៥អង្គសោយរាជ្យពី១៤៣៥-១៣៣៥ម.គ. ស្ដេចគ្រប់អង្គយកគោរម្យងារថា ហុង វី វឿង
ឈី ហ្គាប ហុង ឌិញ វឿង ឆាន ញ៉ាន ឡាង ១៣៨១ម.គ.1381 BC ស្ដេច៣អង្គសោយរាជ្យពី១៣៣៦-១២៥៦ម.គ. ស្ដេចទាំងអស់យកគោរម្យងារថា ហុង ឌិញ វឿង
ឈី អាត ហុង អ៊ុយ វឿង ហ្វាង ឡុង ឡាង ១២៩៤ម.គ. ស្ដេច៣អង្គសោយរាជ្យពី១២៥៧-១១៦៧ម.គ. ស្ដេចគ្រប់អង្គយកគោរម្យងារថា ហុង អ៊ុយ វឿង
ឈី ប៊ិញ ហុង ទ្រិញ វឿង ហុង ដាច់ ឡាង ១២១៨ម.គ. ស្ដេច៤អង្គគ្រងរាជ្យពី១១៦៨-១០៦១ម.គ. ស្ដេចគ្រប់អង្គយកគោរម្យងារថា ហុង ទ្រិញ វឿង
ឈី ឌិញ ហុង វូ វឿង ដាច់ ហៀន ឡាង ១១១៤ម.គ. ស្ដេច៣អង្គសោយរាជ្យពី១០៦២-៩៦៦ម.គ. ស្ដេចគ្រប់អង្គយកគោរម្យងារថា ហុង វូ វឿង
ឈី មៅ ហុង វៀត វឿង ត្វាន ឡាង ៩៩០ម.គ. ស្ដេច៥អង្គសោយរាជ្យពី៩៦៧-៨៦២ម.គ. គ្រប់អង្គយកគោរម្យងារថា ហុង វៀត វឿង
ឈី គី ហុង អាញ់ វឿង វៀន ឡាង ៩០៥ម.គ. ស្ដេច៤អង្គសោយរាជ្យពី៨៦៣-៧៧៩ម.គ. គ្រប់អង្គយកគោរម្យងារថា ហុង អាញ់ វឿង
ឈី កាញ់ ហុង ទ្រៀវ វឿង ឈាវ ឡាង ៧៤៥ម.គ. ស្ដេច៣អង្គសោយរាជ្យពី៧៨០-៦៨៦ម.គ. គ្រប់អង្គយកគោរម្យងារថា ហុង ទ្រៀវ វឿង
ឈី តាន ហុង តៅ វឿង ដាច់ ខ្វាន ឡាង ៧៤០ម.គ. ស្ដេច៣អង្គសោយរាជ្យពី៦៨៧-៥៩៥ម.គ គ្រប់អង្គយកគោរម្យងារថា ហុង តៅ វឿង
ឈី ញ៉ាម ហុង ងី វឿង បាវ ខ្វាង ឡាង ៦០៥ម.គ. ស្ដេច៤អង្គសោយរាជ្យពី៥៩៦-៣៣៦ម.គ. គ្រប់អង្គយកគោរម្យងារថា ហុង ងី វឿង
ឈី ឃ្វុយ ហុង ដ្វេ វឿង ហ្វេ ឡាង ៣៥០ម.គ. ស្ដេច៣អង្គសោយរាជ្យពី៣៣៧-២៥៨ម.គ គ្រប់អង្គយកគោរម្យងារថា ហុង ដ្វេ វឿង

តំណភ្ជាប់ក្រៅ

[កែប្រែ]
មុនដោយ
ដែលត្រូវបានប៉ាន់ប្រមាណ
រាជវង្សវៀតណាម
២៨៩៧ម.គ.-២៥៨ម.គ.
តដោយ
រាជវង្សថាច់