ប្រាសាទមេបុណ្យខាងកើត
ដោយវិគីភីឌា
| ប្រាសាទមេបុណ្យខាងកើត | |
|---|---|
| ឈ្មោះ: | ប្រាសាទមេបុណ្យខាងកើត |
| អ្នកកសាង: | ព្រះបាទរាជេន្ទ្រវរ្ម័ន |
| កាលបរិច្ឆេទកសាង: | សតវត្សរ៏ទី១០នៃគ.ស |
| ឧទ្ទិសថ្វាយ: | ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា |
| ស្ថាបត្យកម្ម: | អាណាចក្រខ្មែរ |
| ទីតាំង: | ក្រុងអង្គរ ខេត្តសៀមរាប |
ប្រាសាទមេបុណ្យខាងកើត មានទីតាំងស្ថិតនៅចំកណ្តាលបារាយណ៍ខាងកើត ចំងាយប្រហែល ៥០០ម ពីប្រាសាទប្រែរូប។ ប្រាសាទនេះ ត្រូវបានកសាងឡើង នៅភាគទី២ នៃសតវត្សរ៍ទី១០ ក្នុងឆ្នាំ៩៥២ ដោយព្រះបាទរាជេន្ទ្រវរ្ម័ន ឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងព្រហមញ្ញសាសនា។ ប្រាសាទនេះមានរូបរាងស្រដៀងទៅនឹងប្រាសាទប្រែរូប។ កាលពីដើម ប្រាសាទនេះស្ថិតនៅលើកោះតូចមួយកណ្តាលបារាយណ៍ខាងកើត ដែលអាចធ្វើដំណើរបានដោយជិះទូក តែបច្ចុប្បន្នបារាយណ៍នោះគោកអស់ទៅហើយ។
អំពីឈ្មោះប្រាសាទ [កែប្រែ]
ការហៅឈ្មោះប្រាសាទថាមេបុណ្យខាងកើត គឺហៅសំដៅទៅលើ ប្រាសាទមេបុណ្យមានពីរ មួយគឺមេបុណ្យខាងកើត ស្ថិតនៅបារាយណ៍ខាងកើត និងមួយទៀតមេបុណ្យខាងលិច ស្ថិតនៅកណ្តាលបារាយណ៍ខាងលិច (បារាយណ៍ទឹកថ្លា)។ នៅក្នុងភាសាពាក្យ មេ ស្មើ មី,ម៉ា មានន័យថា ម្តាយ, ស្ត្រី។ ប្រាសាទមេបុណ្យ គឺជាកន្លែងរោងបុណ្យសំរាប់ប្រារព្ធពិធី ដូច្នោះហើយបានជាគេហៅតៗគ្នាថាមេបុណ្យ។ ![]()