ប្រាសាទព្រះប៉ាលីឡៃ
ដោយវិគីភីឌា
| ប្រាសាទព្រះប៉ាលីឡៃ | |
|---|---|
| ឈ្មោះ: | ប្រាសាទព្រះប៉ាលីឡៃ |
| អ្នកកសាង: | ព្រះបាទធរិណន្រ្ទវរ្ម័ន |
| កាលបរិច្ឆេទកសាង: | សតវត្សរ៏ទី១២ |
| ឧទ្ទិសថ្វាយ: | ព្រះពុទ្ធសាសនា |
| ស្ថាបត្យកម្ម: | ខ្មែរ |
| ទីតាំង: | ក្រុងអង្គរធំចំងាយ៤០០ម៉ែត្រខាងជើងប្រាសាទភិមានអាកាស |
ប្រាសាទព្រះប៉ាលីឡៃមានទីតាំងស្ថិតនៅខាងជើងប្រាសាទភិមានអាកាស និងនៅខាងក្រោយប្រាសាទទេពប្រណម។ ប្រាសាទនេះត្រូវបានកសាងឡើងនៅសតវត្សទី១២ ដែលជាស្នាដៃរបស់ព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ គឺព្រះបាទធរិណន្រ្ទវរ្ម័ន (១១៥០ - ១១៦០) ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។ ប្រាសាទនេះមានទ្វារបើកបួនទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់ មានជណ្តើរឡើងគ្រប់ទិស។ នៅតាមហោជាង និង ផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។ ចម្លាក់នៅខាងកើតគឺរូបព្រះពុទ្ធចូលនិពា្វន្ត ខាងត្បូងរូបព្រះពុទ្ធតាំងសមាធិ និងខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។