ប្រាសាទអកយំ
ដោយវិគីភីឌា
ប្រាសាទអកយំស្ថិតនៅចុងបំផុតខាងត្បូងនៃបារាយណ៍ខាងលិច។ ប្រាសាទនេះកសាងឡើងក្នុងសតវត្សទី៧ និង ៩។ សិលាចារិកដែលបានរកឃើញនៅលើសរសរ បញ្ជាក់ប្រាប់ពីកាលបរិច្ឆេទនៃប្រាសាទអកយំ គឺឆ្នាំ៦០៩, ៧០៤ និង ១០០១។ ក្នុងពេលកសាងបារាយណ៍ខាងកើត ផ្នែកខ្លះនៃប្រាសាទនេះត្រូវបានកប់ដោយទំនប់ខាងត្បូង។ ប្រាសាទនេះមានបីជាន់ មានប្រាង្គចំនួន១២ និង ព័ទ្ធដោយកំពែងជញ្ជាំងធ្វើអំពីឥដ្ឋ។