ប្រាសាទភ្នំជីសូរ

ដោយវិគីភីឌា
ប្រាសាទភ្នំជីសូរ
ភ្នំជីសូរ.jpg
ឈ្មោះ: ប្រាសាទភ្នំជីសូរ
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី១
កាលបរិច្ឆេទកសាង: ដើមសតវត្សរ៍ទី១១ (១០០២-១០៥០)
ឧទ្ទិសថ្វាយ: ព្រហ្មមញ្ញសាសនា
ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង: ស្រុកសំរោង ខេត្តតាកែវ

ភ្នំជីសូរ ស្ថិតនៅក្នុង ភូមិស្លា ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ មានចំងាយប្រហែល៦២គីទ្បូមែត្រពីទីក្រុងភ្នំពេញ គេអាចធ្វើដំណើរពី ទីក្រុងភ្នំពេញ​ទៅកាន់ទីនោះបាន តាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ ដោយចំណាយពេល១ម៉ោង បន្ទាប់មក បត់ចូលតាមផ្លូវលំចំងាយ​៥គីទ្បូមែត្រពីផ្លូវជាតិ។ ប្រសិនបើ​គេធ្វើដំណើរពីទីរួម ខេត្តតាកែវវិញ គេចំណាយពេលត្រឹមតែ១៥នាទី ប៉ុណ្ណោះក្នុងចំងាយផ្លួវ១៧គីទ្បូមែត្រ។[១]

ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំតូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដែលសំខាន់ ហោយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ។ ដោយឡែកទៀត គេប្រទះឃើញក្បាច់ចំលាក់យ៉ាងល្អប្រណិតនៅផ្តែរ និងសរសរពេជ្រ[២]

ឯកសារយោង [កែប្រែ]

  1. គេហទំព័រ គ្រប់គ្រងភូមិបាល
  2. សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដោយលោកកែវ ភួង ទំព័រ៦២-៦៣