Jump to content

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣

ពីវិគីភីឌា
ការបោះឆ្នោតសកល ឆ្នាំ២០១៣ នៅកម្ពុជា
កម្ពុជា
២០០៨ ←
២៨ កក្កដា ២០១៣
→ ២០១៨

សរុបចំនួន ១២៣ អាសនៈ នៃរដ្ឋសភាជាតិ
ចំនួនអាសនៈភាគច្រើនដាច់ខាត ៦២
លទ្ធផល ៦៨%
  គណបក្សភាគច្រើន គណបក្សភាគតិច
 
អ្នកដឹកនាំ ហ៊ុន សែនសម រង្ស៊ី
គណបក្ស ប្រ.ជ គ.ស.ជ
តាំងពី ១៤ មករា ១៩៨៥១៧ កក្កដា​ ២០១២
លទ្ធផលលើកមុន ៩០ អាសនៈគណបក្សថ្មី
អាសនៈមុន ៦៨ អាសនៈ៥៥ អាសនៈ
អាសនៈឈ្នះ ៦៨ អាសនៈ៥៥ អាសនៈ
អាសនៈប្តូរ decrease ២២increase ២៦
សំឡេងគាំទ្រ ៣,២៣៥,៩៦៩២ ៩៤១ ១៣៣
ភាគរយ ៤៨.៨៣%៤៤.៤៦%
យោល decrease៩.២៨%increase១៥.៩៣%

នាយករដ្ឋមន្រ្តីមុនការបោះឆ្នោត

ហ៊ុន សែន
គណបក្ស​ប្រជាជន​កម្ពុជា

នាយករដ្ឋមន្រ្តីជាប់ឆ្នោត

ហ៊ុន សែន
គណបក្ស​ប្រជាជន​កម្ពុជា

កម្ពុជា

អត្ថបទនេះគឺជាផ្នែកបន្តៗគ្នាស្ដីពី
នយោបាយ និង រដ្ឋាភិបាល
កម្ពុជា



ប្រទេសដទៃទៀត · សៀវភៅផែនទី
តោរណៈនយោបាយ

ការ​បោះ​ឆ្នោត​សកលជ្រើសតាំងតំណាងរាស្ត្រ អណត្តិទី៥ នឹង​ត្រូវ​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃ​ទី ២៨ ខែ​កក្កដា ​ឆ្នាំ២០១៣ [១]។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប​) បាន​ប្រកាស​ថាប្រជាជន​កម្ពុជា​ចំនួន ៩,៦៧ លាននាក់នឹង​ត្រូវ​បាន​​ទទួល​បាន​សិទ្ធិ​ដើម្បី​បោះ​ឆ្នោតសម្រាប់អសនៈ​រដ្ឋ​សភា​ជាតិ​ចំនួន១២៣អសនៈ[២]។ នាយក​រដ្ឋ​ម​ន្រ្តី​រដ្ឋ​ម​ន្រ្តី​ហ៊ុន ​សែន​ដែលកំពុងកាន់តំណែង​មាន​សិទ្ធិ​ទទួលបានការកាន់អំណាចបួនអណត្តិជាប់ៗគ្នា​។ ការិយាល័យបោះឆ្នោតចាប់បើកពីម៉ោង៧:០០ព្រឹក និងបិទនៅម៉ោង ៣:០០ល្ងាច។ នៅម៉ោង ៧:៤០ល្ងាច លោកខៀវ កាញ្ញារិទ្ធិដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសក្រៅផ្លូវការថា គណបក្សប្រជាជនកម្ពុជា បានឈ្នះ៦៨អាសនៈ​ហើយចំណែកឯ​គណបក្សសង្គ្រោះជាតិ​ដែលជាគូប្រជែងឈ្នះត្រឹម៥៥អាសនៈប៉ុណ្ណោះ[៣]។

ព្រឹត្តិការណ៍មុន

[កែប្រែ]

ការ​បោះ​ឆ្នោត​មុន​នៅ​ក្នុង​ឆ្នាំ ២០០៨ ត្រូវ​បាន​ឈ្នះ​ដោយ​គណបក្សប្រជាជនកម្ពុជា ដោយបានឈ្នះបានចំនួនអសនៈភាគច្រើនដាច់ខាត ចំ​នួន ៩០អាសនៈលើ១២៣អាសនៈ។ បើ​ទោះ​បី​ជា​ឈ្នះចំនួនអសនៈភាគច្រើនដាច់ខាត​​, គណបក្សប្រជាជនកម្ពុជាបានជ្រើសរើស​បង្កើតរដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិចដែល​បាន​ឈ្នះ ២ អាសនៈ​។ ​គណបក្ស​ប្រឆាំង​គឺ គណបក្សសមរង្ស៊ីនិង​គណបក្សសិទ្ធិមនុស្សបាន​ឈ្នះ​សរុប​បញ្ចូល​គ្នា​ចំនួន២៩ អាសនៈ។ នៅឆ្នាំ២០១២ គណៈបក្សប្រឆាំងទាំង២បានច្របាច់​បញ្ចូលគ្នាដើម្បីបង្កើតគណបក្សថ្មីមួយដោយដាក់ឈ្មោះថា គណបក្សសង្គ្រោះជាតិ ដោយមានលោកសម រង្ស៊ីជាប្រធាននិងលោកកឹម សុខាជាអនុប្រធាន។ ប្រធានគណបក្សលោកសម រង្ស៊ីគ្មានឈ្មោះបេក្ខជនតំណាងរាស្ត្រទេ។ នេះដោយសារលោកបាននិរទេសខ្លួនទៅក្រៅប្រទេស​បន្ទាប់ពីមានការចោទប្រកាន់​ដោយតុលាការនៅឆ្នាំ២០១០​។ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១៩ កក្កដា ២០១៣ បន្ទាប់ពីមានការលើកលែងទោស​ពីព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហមុនី[៤] ប៉ុន្តែលោកសម រង្ស៊ីគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយមិនមានបេក្ខភាពដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតនេះឡើយ។[៥]

គណបក្ស​នយោបាយ

[កែប្រែ]

ចំនួន​នៃ​គណបក្ស​នយោបាយដែលបាន​ចុះបញ្ជី​ផ្លូវការ​ក្នុងការប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោតជាតិ​បានធ្លាក់ចុះ​ជាលំដាប់។ នៅក្នុងការបោះឆ្នោតឆ្នាំ២០០៣ មាន២៣គណបក្ស ធ្លាក់មកត្រឹម ១១គណបក្សនៅក្នុងការបោះឆ្នោតឆ្នាំ២០០៨ និង មកត្រឹម ៨គណបក្សក្នុងឆ្នាំ២០១៣នេះ។

គណបក្ស មេដឹកនាំ
១គណបក្សសញ្ជាតិកម្ពុជាសេង សុខេង
២គណបក្សហ៊្វុនស៊ិនប៉ិចនរោត្ដម អរុណរស្មី
៣គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យសុខ រ័ត្នសុវណ្ណបញ្ចៈសីលា
៤គណបក្សប្រជាជនកម្ពុជាហ៊ុន សែន
៥គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចហួន រាជចំរើន
៦គណបក្សខ្មែរឈប់ក្រក្រវ៉ាញ ដារ៉ន
៧គណបក្សសង្គ្រោះជាតិសម រង្ស៊ី
៨គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យខឹម វាសនា

បេក្ខភាពនាយករដ្ឋមន្ត្រី

[កែប្រែ]

បេក្ខជនដែលបានប្រកាសប្រណាំងប្រជែងដើម្បីតំណែងនាយករដ្ឋមន្ត្រី៖

កិច្ចពិភាក្សាតទល់

[កែប្រែ]

ប្រទេស​កម្ពុជា​មាន​ការ​ជជែក​ពិភាក្សា​គ្នា​តាម​ទូរទស្សន៍​លើក​ដំបូង​របស់​ខ្លួន​នៅ​លើ​ទី ២០និង២១ ខែ​កក្កដា ។ វិទ្យាស្ថានប្រជាធិបតេយ្យជាតិ (National Democratic Institute ហៅកាត់ថា NDI) ដែលជាស្ថាប័នឧបត្ថម្ភដោយអាមេរិច នឹងរៀបចំ​ការពិភាក្សាតុមូលចំនួន៩ ដោយមានការចូលរួមពីសំណាក់បេក្ខជនតាមខេត្ត​ពីស្ទើរគ្រប់គណបក្ស។

ភាពចំរូងចំរាសនានាមុខការបោះឆ្នោត

[កែប្រែ]

បញ្ហាបញ្ជីចុះឈ្នោះបោះឆ្នោត

[កែប្រែ]

ដោយហេតុថា កម្ពុជាមិនបានរាប់ប្រជាជនជាផ្លូវការអស់រយៈពេល៥ឆ្នាំមកហើយ តួលេខអត្រាប្រជាជនក្នុងផ្ទៃប្រទេសដែលមានចំនួនកំណត់បាននាំទៅដល់ការបង្ហាញភាពមិនត្រឹមត្រូវចំពោះអ្នកមានលទ្ធភាពបោះឆ្នោត ដែលធ្វើឱ្យមានភាពលំបាកដល់គណៈកម្មាការជាតិរៀបចំការបោះឆ្នោតដឹងអោយប្រាកដនូវចំនួនជាក់ស្ដែងនៃអ្នកបោះឆ្នោតដែលគួរតែចុះបញ្ជីក្នុងបញ្ជីបោះឆ្នោតរបស់កម្ពុជា។ កង្វះខាតនៃការរាប់ប្រជាជនជាក់ស្ដែងបាននាំទៅដល់ការបោះឆ្នោតលួចបន្លំ ដូចជាអ្នកបោះឆ្នោតបោះឆ្នោតនៅក្នុងមណ្ឌលជាច្រើនដោយការប្រើប្រាស់ឈ្មោះផ្សេងៗគ្នា។[៦] តាមរយៈគណបក្សប្រឆាំង​ឈ្មោះរវាង១,២ ទៅ ១,៣លាននាក់ត្រូវបានលុបចោលពីបញ្ជីបោះឆ្នោត។[៧]

បញ្ហាទឹកថ្នាំជ្រលក់ម្រាមដៃ

[កែប្រែ]

លទ្ធផលនៃការបោះឆ្នោត

[កែប្រែ]

លទ្ធផលបឋមពី គជប

[កែប្រែ]

យោងទៅតាមលទ្ធផលបឋមពី គជប គណបក្សកាន់អំណាចបក្សប្រជាជន ទទួល ៤៤,៤៥% នៃសន្លឹកឆ្នោតទាំងអស់ ដែលស្មើនឹង ៦៨អាសនៈ ហើយគណបក្សប្រឆាំងបក្សសង្គ្រោះជាតិវិញ ទទួលបាន ៤៨,៧៩% ស្មើនឹង ៥៥អាសនៈ។ តាមរយៈលទ្ធផលបឋមនេះ គេសង្កេតឃើញថា គណបក្សប្រជាជនបាត់បង់ចំនួន ២៨អសនៈ បើប្រៀបធៀបនឹងលទ្វផលបោះឆ្នោតអណត្តិមុន ដែលជាភាគរយតិចបំផុតនៃអសនៈដែលខ្លួនធ្លាប់ទទួលបាននៅក្នុងរដ្ឋសភាជាតិ ចាប់តាំងពីឆ្នាំ១៩៩៨[៧]។ គណបក្សផ្សេងៗ រួមមាន គណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលរួមបញ្ចូលគ្នាបាន ០ អាសនៈ ៦,៣%ក្នុងចំណោមសំឡេងឆ្នោត។[៨]

គណបក្ស សម្លេង % អាសនៈ +/–
គណបក្សប្រជាជនកម្ពុជា៣.២៣៥.៩៦៩៤៨,៨៣៦៨−២២
គណបក្សសង្គ្រោះជាតិ២.៩៤៦.១៧៦៤៤,៤៥៥៥+២៦
គណបក្សហ៊្វុនស៊ិនប៉ិច២៤២.៤១៣៣,៦៦០−២
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ៦៨.៣៨៩១,០៥០០
គណបក្សខ្មែរឈប់ក្រ៤៣.២២២០,៦៥០០
គណបក្សសញ្ជាតិកម្ពុជា៣៨.១២៣០,៥៧០ថ្មី
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៣៣.៧១៥០,៥២០ថ្មី
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច១៩.១៥២០,៣០០ថ្មី
សរុប៦.៦២៧.១៥៩១០០,០០១២៣០
សំឡេងឆ្នោតសុពលភាព៦.៦២៧.១៥៩៩៨,៤០
អសុពលភាព/សំឡេងឆ្នោតទទេ១០៨.០៨៥១,៦០
សន្លឹកឆ្នោតសរុប៦.៧៣៥.២៤៤១០០,០០
អ្នកបោះឆ្នោតចុះបញ្ជី/អ្នកទៅបោះឆ្នោត៩,៦៧៥,៤៥៣៦៩.៦១
ប្រភព: គណៈកម្មាការជាតិរៀបចំការបោះឆ្នោត

ឯកសារយោង

[កែប្រែ]
  1. ↑ ប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ Archived 2013-08-08 at the វេយប៊ែខ ម៉ាស៊ីន. គ.ជ.ប
  2. ↑ "9.67 million Cambodians eligible to vote in July general election". ភ្នាក់ងារសារព័ត៌មានស៊ីនហួរ (ប៉េកាំង). http://news.xinhuanet.com/english/world/2013-01/04/c_132079567.htm.
  3. ↑ "CPP Claims Election Victory, 68 Seats to 55 CNRP". ខេមបូដា ដេលី (ភ្នំពេញ). 28 July 2013. http://www.cambodiadaily.com/elections/cpp-claims-election-victory-68-seats-to-55-cnrp-37191។ បានយកមក 28 July 2013.
  4. ↑ "ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​ការ​វិល​ត្រឡប់​របស់​មេ​បក្ស​ប្រឆាំង". វិទ្យុអាស៊ីសេរី. http://www.rfa.org/khmer/news/politics/local-media-not-interest-sam-rainsy-return-07202013041609.html។ បានយកមក 19 July 2013.
  5. ↑ Cambodia’s Election Panel Rejects Sam Rainsy Request to Contest Polls Radio Free Asia, 22 July 2013
  6. ↑ "Cambodia: Ruling Party Orchestrated Vote Fraud". Human Rights Watch. 31 July 2013. Retrieved 31 July 2013.
  7. 1 2 Fuller, Thomas (29 July 2013). "Cambodian Opposition Rejects Election Results". The New York Times. http://www.nytimes.com/2013/07/30/world/asia/cambodian-opposition-rejects-election-results.html។ បានយកមក 31 July 2013.
  8. ↑ COMFREL[តំណភ្ជាប់ខូច]

តំណភ្ជាប់ខាងក្រៅ

[កែប្រែ]