Jump to content

ខេត្តនៃកម្ពុជា

ពីវិគីភីឌា

ប្រទេសកម្ពុជាត្រូវបានបែងចែកទៅជា ២៥ ខេត្ត-រាជធានី(ខេត្ត ២៤ និង រាជធានី ០១)ដែលជាបំណែងចែករដ្ឋបាលថ្នាក់ទី ០១។រាជធានីភ្នំពេញមិនមែនជាខេត្តនោះទេប៉ុន្តែគឺជាតំបន់រដ្ឋបាលពិសេសហើយត្រូវបានគេចាត់ទុកថាជាខេត្តដោយហេតុថាវាត្រូវបានគ្រប់គ្រងនៅក្នុងកម្រិតដូចគ្នាទៅនឹងខេត្តទាំង ២៤ ទៀតផងដែរ។

ខេត្តដែលមានទំហំផ្ទៃដីធំជាងគេនៅក្នុងប្រទេសកម្ពុជាគឺខេត្តមណ្ឌលគីរីហើយខេត្តដែលមានទំហំផ្ទៃដីតូចជាងគេនៅក្នុងប្រទេសកម្ពុជាគឺខេត្តកែប

ប្រទេសកម្ពុជាត្រូវបានបែងចែកជាបន្តបន្ទាប់ទៀតទៅជាស្រុកដែលជាបំណែងចែករដ្ឋបាលថ្នាក់ទី ០២ ចំណែកឯខណ្ឌមានតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ។ចំនួនស្រុក-ខណ្ឌនៅក្នុងខេត្ត-រាជធានីនីមួយៗមានចំនួនខុសៗគ្នារាប់ចាប់តាំងពីខេត្តតូចៗរហូតដល់ខេត្តធំៗ។ឃុំ-សង្កាត់គឺជាបំណែងចែករដ្ឋបាលថ្នាក់ទី ០៣ និងចុងក្រោយបង្អស់គឺភូមិដែលជាបំណែងចែករដ្ឋបាលថ្នាក់ទី ០៤ ហើយត្រូវបែងចែកជាក្រុមប៉ុន្តែមិនផ្លូវការនោះទេ។

ខេត្ត ឬ ខែត្រ
Province
Khétt
ប្រភេទបំណែងចែករដ្ឋបាលថ្នាក់ទី ០១
ទីតាំង កម្ពុជា
ចំនួនលេខ២៥
តំបន់336 km2 (130 sq mi) (ខេត្តកែប) – 14,288 km2 (5,517 sq mi) (ខេត្តមណ្ឌលគីរី)
រដ្ឋាភិបាល
  • រដ្ឋបាលខេត្ត
ការបែងចែករង

បញ្ជីរាយឈ្មោះខេត្ត-រាជធានី

[កែប្រែ]
លេខរៀង អក្សរឡាតាំង អក្សរខ្មែរ ទីរួមខេត្ត-រាជធានី អក្សរឡាតាំង
០១ Phnom Penh រាជធានីភ្នំពេញ ខណ្ឌដូនពេញ Khan Doun Penh
០២ Banteay Meanchey ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត និង ក្រុងសិរីសោភ័ណ Krong Poipet, Krong Serei Saophoan
០៣ Battambang ខេត្តបាត់ដំបង ក្រុងបាត់ដំបង Krong Battambang
០៤ Kampong Cham ខេត្តកំពង់ចាម ក្រុងកំពង់ចាម Krong Kampong Cham
០៥ Kampong Chhnang ខេត្តកំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង Krong Kampong Chhnang
០៦ Kampong Speu ខេត្តកំពង់ស្ពឺ ក្រុងច្បារមន និង ក្រុងឧដុង្គម៉ែជ័យ Krong Chbar Mon, Krong Oudong Mae Chey
០៧ Kampong Thom ខេត្តកំពង់ធំ ក្រុងស្ទឹងសែន Krong Steung Saen
០៨ Kampot ខេត្តកំពត ក្រុងកំពត និង ក្រុងបូកគោ Krong Kampot, Krong Bokor
០៩ Kandal ខេត្តកណ្ដាល ក្រុងតាខ្មៅ ក្រុងសំពៅពូន និង ក្រុងអរិយក្សត្រ Krong Ta Khmau, Krong Sampov Poun, Krong Arey Ksat
១០ Koh Kong ខេត្តកោះកុង ក្រុងខេមរភូមិន្ទ Krong Khemarak Phoumin
១១ Kep ខេត្តកែប ក្រុងកែប Krong Kep
១២ Kratíe ខេត្តក្រចេះ ក្រុងក្រចេះ Krong Kratíe
១៣ Mondulkiri ខេត្តមណ្ឌលគីរី ក្រុងសែនមនោរម្យ Krong Senmonorom
១៤ Oddar Meanchey ខេត្តឧត្តរមានជ័យ ក្រុងសំរោង Krong Samraong
១៥ Pailin ខេត្តប៉ៃលិន ក្រុងប៉ៃលិន Krong Pailin
១៦ Preah Sihanouk ខេត្តព្រះសីហនុ ក្រុងកំពង់សោម ក្រុងកោះរ៉ុង និង ក្រុងព្រះសីហនុ Krong Kampong Soam, Krong Koh Rong, Sihanoukville (Krong Preah Sihanouk)
១៧ Preah Vihear ខេត្តព្រះវិហារ ក្រុងព្រះវិហារ Krong Preah Vihear
១៨ Pursat ខេត្តពោធិ៍សាត់ ក្រុងពោធិ៍សាត់ Krong Pursat
១៩ Prey Veng ខេត្តព្រៃវែង ក្រុងព្រៃវែង Krong Prey Veng
២០ Ratanakiri ខេត្តរតនគីរី ក្រុងបានលុង Krong Banlung
២១ Siem Reap ខេត្តសៀមរាប ក្រុងរុនតាឯក និង ក្រុងសៀមរាប Krong Run Ta EK, Krong Siem Reap
២២ Stung Treng ខេត្តស្ទឹងត្រែង ក្រុងស្ទឹងត្រែង Krong Stung Treng
២៣ Svay Rieng ខេត្តស្វាយរៀង ក្រុងបាវិត និង ក្រុងស្វាយរៀង Krong Bavet, Krong Svay Rieng
២៤ Takéo ខេត្តតាកែវ ក្រុងដូនកែវ Krong Doun Kaev
២៥ Tbong Khmum ខេត្តត្បូងឃ្មុំ ក្រុងសួង Krong Suong

ឯកសារយោង

[កែប្រែ]