ការបះបោរកម្ពុជា (១៨៤០)
ការបះបោរប្រឆាំងវៀតណាមរបស់កម្ពុជា (១៨៤០) | |||||||
---|---|---|---|---|---|---|---|
ផ្នែកនៃការឈ្លានពានរបស់យួនមកកម្ពុជា | |||||||
| |||||||
ភាគីសង្គ្រាម | |||||||
ជនជាតិខ្មែរ គាំទ្រដោយ៖ អាណាចក្ររតនកោសិន្ទ្រ៍ (សៀម) |
រាជវង្សង្វៀន (វៀតណាម) | ||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
គ្មានមេដឹកនាំបង្រួបបង្រួមទេ អង្គដួង[n ១] គាំទ្រដោយ៖ ចៅ ឃុន បឌិន[n ២] |
ទ្រឿង មិញយ៉ាង លី ដាយក្រឿង លី វ៉ាន់ដុក ផាំម វ៉ាន់ដៀន ង្វៀន ទៀនឡាំ former Cambodian queen, princes and ministers: អង្គមុី[n ៣] អង្គឥម[n ៤] ចៅហ្វាទឡ្ហៈ (ហ្លួង)[n ៥] | ||||||
កម្លាំង | |||||||
ពួកឧទ្ទាមខ្មែរ៖ មិនស្គាល់ សៀម៖ ទាហានស៊ីឈ្នួល ២០.០០០នាក់។ |
មិនស្គាល់ | ||||||
សហេតុភាព និង ការខាងបង់ | |||||||
មិនស្គាល់ | មិនស្គាល់ |
ទំព័រគំរូ:Campaignbox Siamese–Vietnamese warsការបះបោររបស់កម្ពុជាឆ្នាំ១៨៤០ គឺជាការបះបោរប្រឆាំងអាណ្ណាមរយៈពេលខ្លីរបស់កម្ពុជា ដែលបានប្រយុទ្ធយ៉ាងខ្លាំងនៅជុំវិញ ព្រៃវែង និង បាភ្នំ ។ [១]
នៅឆ្នាំ១៨៤០ ព្រះមហាក្សត្រិយានីខ្មែរអង្គម៉ី ត្រូវបានយួនទម្លាក់អំណាច។ ព្រះអង្គត្រូវបានចាប់ខ្លួននិរទេសទៅប្រទេសវៀតណាមរួមជាមួយនឹងសាច់សារលោហិតរបស់ទ្រង់និងគ្រឿងគ្រងរាជសម្បត្តិ ។ ដោយមានការជំរុញដោយឧបទ្ទវហេតុនេះ ពួកមន្ត្រីរាជការកម្ពុជា និងអ្នកដើរតាមជាច្រើននាក់បានបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់វៀតណាម។ [២] ពួកឧទ្ទាមបានអំពាវនាវទៅសៀម ដែលបានគាំទ្រអ្នកទាមទារមួយផ្សេងទៀតដើម្បីបល្ល័ង្កកម្ពុជាព្រះអង្គម្ចាស់អង្គឌួង ។ ព្រះបាទចេស្តាបតិន្ទ្រ(រាមាទី៣) បានឆ្លើយតប ហើយបញ្ជូនអង្គឌួងត្រឡប់ពីនិរទេសនៅក្រុងទេពមហានរគ(បាងកក) វិញជាមួយនឹងទ័ពសៀមដើម្បីលើកព្រះអង្គឲ្យឡើងសោយរាជ្យ។ [៣]
យួនបានរងការវាយប្រហារពីកងទ័ពសៀម និងពួកឧទ្ទាមកម្ពុជា។ អ្វីដែលអាក្រក់ជាងនេះ នៅកម្ពុជាក្រោម មានការបះបោរជាច្រើនបានផ្ទុះឡើង។ កម្លាំងសំខាន់របស់យួនបានដើរទៅកម្ពុជាក្រោមដើម្បីទម្លាក់ការបះបោរទាំងនោះ។ ព្រះចៅអធិរាជវៀតណាមដែលទើបឡើងសោយរាជ្យថ្មី ធៀវទ្រី បានសម្រេចស្វែងរកដំណោះស្រាយដោយសន្តិវិធី។ [៤]ទ្រឿង មិញយ៉ាង អគ្គទេសាភិបាលនៃការគ្រប់គ្រងកម្ពុជា ត្រូវបានហៅត្រឡប់មកវិញ។ លោកយ៉ាង ត្រូវបានចាប់ខ្លួន ហើយក្រោយមកបានធ្វើអត្តឃាតនៅក្នុងគុក។ [៥]
អង្គឌួងបានយល់ព្រមដាក់ប្រទេសកម្ពុជាឱ្យស្ថិតនៅក្រោមការការពាររួមរបស់សៀម-យួននៅឆ្នាំ១៨៤៦។ យួនដោះលែងសួយសារអាករខ្មែរ ហើយយកគ្រឿងរាជសម្បត្តិមកវិញ ។ ក្នុងពេលជាមួយគ្នានោះ កងទ័ពវៀតណាមបានដកទ័ពចេញពីកម្ពុជា។ ទីបំផុតយួនបាត់បង់ការគ្រប់គ្រងប្រទេសនេះ កម្ពុជាទទួលបានឯករាជ្យពីវៀតណាម។ ទោះបីនៅមានទ័ពសៀមតិចតួចនៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏ស្តេចខ្មែរមានស្វ័យភាពខ្លាំងជាងមុនទៅទៀត។ [៦]
កំណត់ចំណាំ
[កែប្រែ]- លេខយោង
- ↑ In Vietnamese records, he was called Nặc Ông Đôn (匿螉𧑒).
- ↑ In Vietnamese records, he was called Phi nhã Chất tri (丕雅質知).
- ↑ In Vietnamese records, he was called Ngọc Vân (玉雲).
- ↑ In Vietnamese records, he was called Nặc Ông Yêm (匿螉俺).
- ↑ Also known as Oknya Chakrey (Lung). In Vietnamese records, he was called Trà Long (茶龍).
- ការដកស្រង់
- ↑ Harris 2005, pp. 45.
- ↑ Chandler 2008, pp. 159.
- ↑ Chandler 2008, pp. 161.
- ↑ Chandler 2008, pp. 160.
- ↑ Chandler 2008, pp. 162.
- ↑ Chandler 2008, pp. 164–165.