គណបក្សខ្មែររួបរួមជាតិ
គណបក្សរួបរួមជាតិខ្មែរ Khmer National United Party | |
---|---|
អ្នកដឹកនាំ | ញឹក ប៊ុនឆៃ |
អនុប្រធាន | ស៊ឹង គិរី |
បាវចនា | ឯករាជ្យ សន្តិភាព យុត្តិធម៌ |
បង្កើត | ខែកុម្ភៈ ឆ្នាំ២០១៦ |
ផ្ដាច់ចេញ | គណបក្សហ៊្វុនស៊ិនប៉ិច |
មនោគមវិជ្ជា | សេរីអភិរក្សនិយម សង្គមសេរីនិយម រាជានិយម |
ពណ៌ផ្លូវការ | ខៀវចាស់ |
ព្រឹទ្ធសភា | ០ / ៦២
|
រដ្ឋសភា | ០ / ១២៥
|
ឃុំ | ១ / ១៦៤៦
|
ក្រុមប្រឹក្សាឃុំសង្កាត់ | ២៤ / ១១៥៧២
|
រដ្ឋាភិបាលក្នុងស្រុក[១] | ៣៨ / ៤១១៤
|
គេហទំព័រ | |
https://www.knu-party.org | |
នយោបាយនៅកម្ពុជា គណបក្សនយោបាយ ការបោះឆ្នោត |
គណបក្សខ្មែររួបរួមជាតិ (អង់គ្លេស៖ Khmer National United Party ហៅកាត់: ខ.រ.ជ ហៅកាត់អង់គ្លេស: K.N.U Party) គឺជាគណបក្សនយោបាយនៅកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ដោយលោកញឹក ប៊ុនឆៃ និងអតីតសមាជិកនៃគណបក្សហ៊្វុនស៊ិនប៉ិច។
គោលនយោបាយមូលដ្ឋាន
[កែប្រែ]គោលនយោបាយមូលដ្ឋានរបស់គណបក្សខ្មែររួបរួមជាតិមាន៩ចំណុចដូចជា៖[២]
១- ភូមិ ឃុំ សុខក្សេមក្សាន្ដ៖ បង្ក្រាប ទប់ស្កាត់ អំពើ ចោរកម្ម ក្មេងទំនើង អំពើអសិលធម៌សង្គម ហឹង្សាក្នុងគ្រួសារ ការចរាចរ ផលិត និងសេពគ្រឿងញៀន។
២- ភូមិឃុំស្អាតស្អំ៖ គ្មានអំពើពុករលួយ គ្មានការយកកម្រៃក្រៅផ្លូវការលើសេវាសាធារណៈគ្រប់ប្រភេទ ដូចជាអត្តសញ្ញាប័ណ្ណ ប័ណ្ណគ្រួសារ សៀវភៅស្នាក់នៅលិខិតបញ្ជាក់កំណើត លិខិតអាពាហ៍ពិពាហ៍ លិខិតបញ្ជាក់ នានា...។ល។
៣- ភូមិ-ឃុំ យុត្តិធម៌៖ គ្មានការរើសអើង បក្ខពួកនិយម និងគ្រួសារនិយម។
៤- ភូមិ-ឃុំ រុងរឿង៖ ប្រជាពលរដ្ឋមានចំណូល តាមរយៈការជម្រុញផលិតភាពកសិកម្មបែបទំនើប និងបច្ចេកទេសថ្មី ព្រមជាមួយការធានាតម្លៃកសិផល ស្របតាមតម្លៃទីផ្សារអន្ដរជាតិ។
៥- ភូមិ-ឃុំ សុខដុម្យ៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការងារធ្វើគ្រប់គ្នា ទប់ស្កាត់ការធ្វើចំណាកស្រុក និងចំណាកស្រុកទៅក្រៅប្រទេស។
៦- ភូមិ-ឃុំ បៃតង៖ ទប់ស្កាត់ និងបង្ក្រាបអំពើកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិ ការពារ និងលើកកម្ពស់បរិស្ថាន។
៧- ភូមិ-ឃុំ គ្មានការគៀបសង្កត់៖ ការពារ និងទប់ស្កាត់ការរំលោភបំពាន ដណ្ដើមដីធ្លី រឹបអូសទ្រព្យសម្បត្តិ ពីប្រជាពលរដ្ឋ។
៨- ភូមិឃុំ មានគុណភាព៖ លុបបំបាត់អនក្ខរកម្ម ខិតខំសាងសង់សាលារៀន នៅតាមភូមិ-ឃុំ និងជម្រុញកុមារគ្រប់អាយុបានចូលរៀនគ្រប់គ្នា។
៩- ភូមិ-ឃុំ អភិវឌ្ឍន៍៖ ខិតខំប្រមែប្រមូលប្រភពនានា ជួសជុលកសាងហេដ្ឋារចនាសម្ព័ន្ធ ជីកអណ្ដូងទឹក ស្រះទឹក ផ្គត់ផ្គង់ទឹកស្អាតតាមតម្រូវការក្នុងមូលដ្ឋាន។
គោលការណ៍ដឹកនាំគណបក្សខ្មែររួបរួមជាតិ
[កែប្រែ]គោលការណ៍ដឹកនាំនៃគណបក្សខ្មែររួបរួមជាតិគឺ៖[២]
១- សមាជិក សមាជិកា សកម្មជន គណបក្សជាម្ចាស់គណបក្សខ្មែររួបរួមជាតិ។
២- គណបក្សខ្មែររួបរួមជាតិ តម្កល់ផលប្រយោជន៍ប្រទេសជាតិប្រជាពលរដ្ឋធំជាងផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។
៣- ការដឹកនាំ គ្រប់គ្រងគណបក្ស តាមបែបលទ្ធិប្រជាធិបតេយ្យ គ្មានបក្ខពួកនិយមគ្រួសារនិយម និងគ្មានអំពើពុករលួយ។
ឯកសារយោង
[កែប្រែ]- ↑ Khorn, Savi (11 June 2019). "Ministry: Councillors to be appointed by next Monday". The Phnom Penh Post. https://www.phnompenhpost.com/national-politics/ministry-councillors-be-appointed-next-monday។ បានយកមក 17 June 2019.
- ↑ ២,០ ២,១ គោលនយោបាយមូលដ្ឋាន ទាំង៩ចំណុច របស់គណបក្ស ខ្មែររួបរួមជាតិ។ Facebook, 23 January 2017