គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

ពីវិគីភីឌា
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
Beehive Social Democratic Party
អ្នកដឹកនាំម៉ម សូណង់ដូ
បាវចនាស្ម័គ្រចិត្ត ប្តេជ្ញា បូជាដើម្បីជាតិ
បង្កើតថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥
មនោគមវិជ្ជាសង្គមប្រជាធិបតេយ្យ
ពណ៌ផ្លូវការ     លឿង,      បៃតង
រដ្ឋសភា
០ / ១២៥
ព្រឹទ្ធសភា
០ / ៦២
ក្រុមប្រឹក្សាឃុំសង្កាត់
១ / ១១៥៧២
គេហទំព័រ
http://www.bsdp-party.org/
នយោបាយនៅកម្ពុជា
គណបក្សនយោបាយ
ការបោះឆ្នោត

គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (អង់គ្លេស៖ Beehive Social Democratic Party ហៅកាត់ថា BSDP) គឺជាគណបក្សនយោបាយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយអ្នកសារព័ត៌មានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ[១] គណបក្ស​នេះ​បាន​ជាប់​លេខ​ទី​៧​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​២០ក្នុង​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។

គោលនយោបាយ[កែប្រែ]

គោលការណ៍​សំខាន់​ដើម្បី​ផ្ដល់​ជីវភាព និង​ភាព​ថ្លៃថ្នូរ ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ-សង្កាត់​ដូច​ខាង​ក្រោម៖[២]

១. បោស​សំអាត អំពើពុករលួយ គ្រឿងញៀន ល្បែង​ស៊ីសង និង​បម្រើ​សេវា​សាធារណៈ ដោយ​គោរព​តាម​ច្បាប់​កំណត់។

២. ប្រជាពលរដ្ឋ​ត្រូវ​មាន​បាយ​ទទួលទាន មាន​ពេទ្យ​ព្យាបាល មាន​ការ​សិក្សា​ប្រកប​ដោយ​គុណភាព និង​ក្រម​សីលធម៌។

៣. ការពារ​ដីធ្លី លំនៅឋាន និង​ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់។

៤. ជួសជុល និង​កសាង​បន្ថែម​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា៖ លូ​បង្ហូរ​ទឹក ផ្លូវ​លំ ស្ពាន ទំនប់​ទឹក ប្រឡាយ​ទឹក និង​អណ្ដូង​ទឹក។

៥. បង្កើត​ក្លឹប​កីឡា​សម្រាប់​យុវជន បង្កើត​ការងារ និង​តំបន់​ទេសចរណ៍។

ឯកសារយោង[កែប្រែ]