គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន Grassroots Democratic Party | |
---|---|
ប្រធាន | លោក យ៉េង វិរៈ |
ស្ថាបនិក | លោកបណ្ឌិត កែម ឡី[១] , លោកបណ្ឌិត យ៉ង សាំងកុមារ[២], លោកបណ្ឌិត សាម អ៊ីន[៣] |
បាវចនា | សាមគ្គីភាព យុត្តិធម៌ អហិង្សា |
បង្កើត | ០២ ខែសីហា ឆ្នាំ២០១៥ |
ទីស្នាក់ការកណ្ដាល | ផ្ទះលេខ A១៦E0, បុរីដើមមាស, ភូមិម័ល, សង្កាត់ដង្កោ, ខណ្ឌដង្កោ, រាជធានីភ្នំពេញ |
សមាជិកភាព | ១០.០០០[៤] |
មនោគមវិជ្ជា | ជាតិនិយមខ្មែរ ប្រជាធិបតេយ្យមូលដ្ឋាន សង្គមសេរីនិយម |
គោលជំហរនយោបាយ | កណ្ដាលឆ្វេងនិយម |
ពណ៌ផ្លូវការ | បៃតង |
ព្រឹទ្ធសភា | ០ / ៦២
|
រដ្ឋសភា | ០ / ១២៥
|
ឃុំ | ០ / ១៦៤៦
|
ក្រុមប្រឹក្សាឃុំសង្កាត់ | ៥ / ១១៥៧២
|
រដ្ឋាភិបាលក្នុងស្រុក | ០ / ៤១១៤
|
គេហទំព័រ | |
http://www.gdpcambodia.org/ | |
នយោបាយនៅកម្ពុជា គណបក្សនយោបាយ ការបោះឆ្នោត |
អំពី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (អង់គ្លេស៖ Grassroots Democratic Party ហៅកាត់: គបម) គឺជាគណបក្សមួយនៅប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥។ គណបក្សនេះគឺត្រូវបានដឹកនាំដោយ លោក យ៉េង វីរៈ ជាប្រធានគណបក្ស លោក សេក សុខា ជាប្រធានគណៈកម្មាធិការនាយក និងលោកបណ្ឌិត វ៉ៃ ឡងឌី ជាអគ្គលេខាធិការ។ គណបក្សនេះក៏បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។
រូបត្រីកោណ
[កែប្រែ]រូបត្រីកោណតំណាងឲ្យប្រជាធិបតេយ្យពីក្រោមមកលើ ដោយយកប្រជាពលរដ្ឋតាមមូលដ្ឋានជាធំ ដែលមានផ្ទៃខាងក្នុងពណ៌បៃតង ជ្រុងបាតពណ៌ក្រហម ជ្រុងទាំងសងខាងពណ៌ខៀវ និងអក្សរ "គបម" ពណ៌សនៅចំកណ្តាលផ្ទៃទាំងមូល។
ពណ៌ទាំង៤នៃរូបត្រីកោណ៖
- បៃតង តំណាងឲ្យ ធម្មជាតិ កសិកម្ម និងប្រជាធិបតេយ្យមូលដ្ឋាន
- ពណ៌ក្រហម តំណាងឲ្យ ការតស៊ូ ព្យាយាម និងយុត្តិធម៌
- ពណ៌ខៀវ តំណាងឲ្យ សិទ្ធិ សេរីភាព និងច្បាប់
- ពណ៌ស តំណាងឲ្យ តម្លាភាព ស្មោះត្រង់ និងសុចរិតភាព។
វេទិកាគណបក្ស
[កែប្រែ]គំនិតដើមនៃការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋានមានដូចខាងក្រោម៖
- ការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងរវាងគណបក្សនយោបាយធំទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលបង្កើតឥទ្ធិពលអវិជ្ជមានដល់បរិយាកាសនយោបាយ និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ មេដឹកនាំនយោបាយដែលមានស្រាប់ មានទំនោរផ្តោតលើការវាយប្រហារ ចោទ លាបពណ៌ ជេរ គំរាម និងលើការស្តីបន្ទោសគ្នាទៅវិញទៅមក ជាជាងលើការបង្កើតគោលនយោបាយសមស្រប ដើម្បីដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ។
- កង្វះវប្បធម៌ និងបរិយាកាសដែលអាចឱ្យប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជន ស្ត្រី និងប្រជាពលរដ្ឋដែលមានការទទួលខុសត្រូវផ្សេងទៀត អាចចូលរួមយ៉ាងសកម្មក្នុងដំណើរការនយោបាយដោយគ្មានការភ័យខ្លាច និងការរើសអើង។
- មិនមានគណបក្សនយោបាយដែលមានយន្តការផ្ទៃក្នុងដែលអនុញ្ញាតឱ្យមានការចូលរួមដោយសេរី និងសកម្មពីសមាជិកទេ។ ជាទូទៅ គណបក្សនយោបាយទាំងអស់មានទំនោរក្នុងការប្រកាន់យកនូវវិធីសាស្ត្រអំណាចពីលើចុះក្រោម។
គោលនយោបាយ
[កែប្រែ]សេដ្ឋកិច្ច និងការងារ
[កែប្រែ]- អ្នកសម្របសម្រួលអភិវឌ្ឍន៍កសិកម្មចំនួន ៥.០០០ នាក់នឹងធ្វើការជាមួយកសិករទូទាំងប្រទេសកម្ពុជាដើម្បីដោះស្រាយបញ្ហារួមមានៈ ការខ្វះខាតទឹក ទុន ទីផ្សារ និងបច្ចេកវិទ្យាសមស្រប។
- សហគ្រាសធុនតូចមធ្យម (SMEs) ដែលបានចុះបញ្ជីនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការលើកលែងពន្ធរយៈពេលប្រាំឆ្នាំ។ ការផ្តល់ប្រាក់កម្ចីឧបត្ថម្ភធនចំនួន ៦ ភាគរយក្នុងមួយឆ្នាំ នឹងមានសម្រាប់សហគ្រិន និងអ្នកនាំចេញកសិផល និងអាហារកែច្នៃក្នុងទីផ្សារកំពុងអភិវឌ្ឍន៍សម្រាប់ផលិតផលកម្ពុជា។
- យុវជនដែលចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួននឹងទទួលបានដើមទុនចំនួន ១.២៥០ ដុល្លារអាមេរិក ព្រមទាំងកម្ចីឧបត្ថម្ភធនរយៈពេលវែង។
សុខាភិបាល
[កែប្រែ]- ផែនការថែទាំសុខភាពជាសាកលនឹងត្រូវបង្កើតឡើងក្នុងតម្លៃ ៥០០ រៀលក្នុងមួយពលរដ្ឋក្នុងមួយខែ (អាយុ ១៨ ដល់ ៦៥ ឆ្នាំ)
- អភិវឌ្ឍមណ្ឌលសុខភាព និងមន្ទីរពេទ្យប្រកបដោយស្តង់ដារវិជ្ជាជីវៈខ្ពស់។ មន្ត្រីសុខាភិបាលទាំងអស់នឹងទទួលបានប្រាក់បៀវត្សរ៍អប្បបរមាចំនួន ៥០០ ដុល្លារអាមេរិកក្នុងមួយខែ។
- ធានាឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃច្បាប់ និងបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារ
ការអប់រំ និងយុវជន
[កែប្រែ]- ភូមិនីមួយៗនឹងទទួលបាននូវសាលាមត្តេយ្យប្រកបដោយគុណភាព និងគ្រូបង្រៀនដែលមានសមត្ថភាព
- សិស្សគ្រប់រូបនឹងមានសិទ្ធិទទួលបានប្រាក់កម្ចីសិក្សារហូតដល់ ១.២៥០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ
- សាលារៀន និងសាកលវិទ្យាល័យនឹងតម្រូវឲ្យមានស្តង់ដារវិជ្ជាជីវៈខ្ពស់ ហើយគ្រូបង្រៀនទាំងអស់នឹងទទួលបានប្រាក់បៀវត្សរ៍អប្បបរមា 500 ដុល្លារអាមេរិកក្នុងមួយខែ។
ការការពារសង្គម និងសុខុមាលភាព
[កែប្រែ]- ស្ត្រីគ្រប់រូបនឹងទទួលបាន ១២៥ ដុល្លារសម្រាប់ការសម្រាលកូននីមួយៗ
- ប្រជាពលរដ្ឋដែលមានអាយុលើសពី ៦៥ ឆ្នាំនឹងទទួលបានប្រាក់សោធននិវត្តន៍ចំនួន ៣៧,៥០ ដុល្លារក្នុងមួយខែ
- កម្មករនិយោជិតគ្រប់រូបនឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍អត់ការងារធ្វើរហូតដល់ ៥០ ភាគរយនៃប្រាក់ខែសម្រាប់រយៈពេលប្រាំខែ
សេវាសាធារណៈ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ
[កែប្រែ]- សមាជិកសភាទាំងអស់ទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ មិនមែនរដ្ឋាភិបាលទេ។
- មន្ត្រីរដ្ឋាភិបាលទាំងអស់ត្រូវទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ និងសមាជិកសភា (មន្ត្រីរដ្ឋាភិបាលល្អ)
- ការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងសកម្មនឹងត្រូវបានលើកទឹកចិត្ត ដើម្បីធានាបាននូវការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងសភា (ពលរដ្ឋល្អ)។
មនោគមវិជ្ជា
[កែប្រែ]គណបក្សនេះ ផ្តល់អាទិភាពទៅលើប្រជាធិបតេយ្យបែបវិមជ្ឈការ ដោយបណ្តាញសង្គមខ្មែរដើម្បីខ្មែរបានផ្តួចផ្តើម គំនិតបង្កើតគណបក្សនយោបាយមួយតាមរយៈសមាជដំបូង។
គុណតម្លៃនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានមានដូចជា៖
- សាមគ្គីភាព
- យុត្តិធម៌
- អហិង្សា
- សេរីភាព
- សុចរិតភាព
- សាធារណរដ្ឋនិយម
ចក្ខុវិស័យរបស់គណបក្សគឺ “ប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅក្នុងសេចក្តីថ្លៃថ្នូរ ហើយប្រទេសមានអធិបតេយ្យភាពជាតិពេញលេញ”។បេសកកម្មរបស់គណបក្សគឺ “បណ្តុះអ្នកដឹកនាំល្អ និងកសាងមូលដ្ឋានប្រជាធិបតេយ្យសម្រាប់ជាតិទាំងមូល”។
គណបក្សបានអនុម័តគោលការណ៍ផ្ទៃក្នុងដូចខាងក្រោមៈ
- បើកចំហនិងស្ម័គ្រចិត្ត
- ប្រជាធិបតេយ្យសមាជិក
- វិមជ្ឈការ
- ការសម្របសម្រួល និងការកសាងសមត្ថភាពតួនាទីអ្នកដឹកនាំ
- ស្វ័យភាពហិរញ្ញវត្ថុ
- អនុញ្ញាតឱ្យមានការចូលរួមយ៉ាងសកម្មរបស់ស្រ្តី និងយុវជន
រចនាសម្ព័ន្ធជាតិនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានមាន៖
- មហាសន្និបាតដែលមានគណៈប្រតិភូរហូតដល់ ៣០០ នាក់។
- ក្រុមប្រឹក្សាភិបាលដែលមានប្រធានជ្រើសរើសដោយមហាសន្និបាត
- គណៈកម្មាធិការប្រតិបត្តិ ដែលមានប្រធានដែលត្រូវបានជ្រើសរើសដោយមហាសន្និបាត។ ប្រធានគណៈកម្មាធិការប្រតិបត្តិ ក៏ជាប្រធានផ្លូវការនៃគណបក្សផងដែរ។
- គណកម្មាធិការដោះស្រាយវិវាទ និងវិន័យ ជាមួយនឹងប្រធានដែលត្រូវបានជ្រើសរើសដោយមហាសន្និបាត
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
[កែប្រែ]គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានចូលរួមក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាននៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៧ ដោយប្រកួតប្រជែងក្នុងឃុំចំនួន ២៧ ដោយទទួលបានអាសនៈចំនួន ៥ ក្នុងឃុំចំនួន ៣ ។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋានមិនទទួលយកការបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិឡើងវិញទេ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨
[កែប្រែ]គណបក្សប្រជាធិបតេយ្យមូលដ្ឋានគឺត្រូវបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលដែលបានធ្វើឡើងនៅថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០១៨ និងបានប្រកួតប្រជែងនៅក្នុងមណ្ឌលបោះឆ្នោតទាំងអស់ ២៥។ គណបក្សនេះបានបង្ហាញខ្លួនឯងថាជាជម្រើសថ្មី និងក្តីសង្ឃឹមថ្មីសម្រាប់ប្រជាជនកម្ពុជាទាំងអស់។
វេទិកានយោបាយរបស់ គបម ដែលមានគោលនយោបាយសំខាន់ៗចំនួន១២៥ដែលត្រូវបានបង្ហាញនៅក្នុង"សៀវភៅបៃតង" ។ គោលនយោបាយទាំង ១២៥ ត្រូវបានចាត់ថ្នាក់ជាគោលនយោបាយបង្រួបបង្រួមជាតិ និងឯកភាពជាតិ គោលនយោបាយកសាងជាតិ គោលនយោបាយការពារ និងសន្តិសុខជាតិ និងគោលនយោបាយសហប្រតិបត្តិការអន្តរជាតិ។ ជាផ្នែកមួយនៃការផ្សះផ្សាជាតិ និងការឯកភាពជាតិ គបម មានគោលបំណងបង្កើតរដ្ឋាភិបាលសាមគ្គីភាព ដោយអញ្ជើញគណបក្សនយោបាយទាំងអស់ដែលមានអាសនៈរដ្ឋសភាមកបង្កើតក្រុមប្រឹក្សាកសាងជាតិទំនើប ដោយអញ្ជើញអតីតមេដឹកនាំនយោបាយកំពូលៗទាំងអស់ជាសមាជិក។
សម្រាប់យុទ្ធនាការបោះឆ្នោតក្នុងចំណោមប្រជាជនទូទៅ គបម បានសង្ខេបគោលនយោបាយកសាងប្រទេសជាតិសំខាន់ៗជាទម្រង់ក្នុងមួយទំព័រ ដែលត្រូវបានគេស្គាល់ថាជាគោលនយោបាយ ស ៥ ដែលជាអក្សរកាត់ខ្មែរសម្រាប់វិស័យចំនួនប្រាំរួមមានៈ សេដ្ឋកិច្ច និងការងារ សុខាភិបាល អប់រំ និងយុវជន សុខុមាលភាពសង្គម និងសេវាសាធារណៈ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលបានសំឡេងគាំទ្រចំនួន ៧០.២៩១ ឬ ១,១១% នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីឈ្នះអាសនៈមួយក្នុងរដ្ឋសភាកម្ពុជា។
លទ្ធផលបោះឆ្នោត
[កែប្រែ]បោះឆ្នោត | ប្រធានគណបក្ស | សំឡេងគាំទ្រ | អាសនៈ | ទីតាំង | រដ្ឋាភិបាល | |||
---|---|---|---|---|---|---|---|---|
# | % | ± | # | ± | ||||
២០១៨ | លោក យ៉េង វិរៈ | ៧០.៥៦៧ | ១,១១ | ១,១១ | ០ / ១២៥
|
ទី៦ | CPP |
បោះឆ្នោត | ប្រធានគណបក្ស | សំឡេងគាំទ្រ | ឃុំ | ក្រុមប្រឹក្សាឃុំសង្កាត់ | ទីតាំង | ||||
---|---|---|---|---|---|---|---|---|---|
# | % | ± | # | ± | # | ± | |||
២០១៧ | លោក យ៉េង វិរៈ | ៤.៩៨១ | ០,០៧ | ០,០៧ | ០ / ១៦៤៦
|
៥ / ១១៥៧២
|
៥ | ទី៧ |
ឯកសារយោង
[កែប្រែ]- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2018-03-18. Retrieved 2018-03-02.
- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2018-03-10. Retrieved 2018-03-02.
- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2018-03-03. Retrieved 2018-03-02.
- ↑ "Parties struggle to keep up with the ruling CPP". 2018-07-05.