Jump to content

ជីវក

ពីវិគីភីឌា
ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

ជីវក កោមារភត្ត​ លោក​គឺ​ជា​កូន​ប្រុស​របស់​ស្រី​ផ្កាមាសម្នាក់ (ធម្មតា​ស្រី​ផ្កាមាស​ ពេល​កើត​បាន​កូន​ប្រុស តែង​យក​កូន​ប្រុស​នោះ​ទៅ​បំបោរបង់​ចោល ទុក​តែ​កូន​ស្រី​ប៉ុណ្ណោះ​ដើម្បី​បន្ត​មុខ​របរ​របស់​ខ្លួន)។ លោក​មាន​បង​ស្រី​ម្នាក់​ឈ្មោះ​នាង​សិរិមា​ដែល​ជា​ស្រី​សោភិនី​លេខ​១​ប្រចាំ​នៅ​ក្រុង​រាជ​គ្រឹះ។ លោក​​ត្រូវ​បាន​ព្រះ​អភ័យ​រាជ​កុមារ ស្តេច​ទៅ​ជួប​ ហើយ​ក៏​អោយ​នាំ​យក​លោកចូល​ក្នុង​នគរ ប្រគល់​អោយ​មេដោះ​ចិញ្ចឹម​រក្សា។ មនុស្ស​ទាំង​ឡាយ​ក៏​ដាក់​ឈ្មោះ​លោក​ថា ជីវក បាន​សេចក្តី​ថា​"នៅ​រស់" ​និង​តាំង​ឈ្មោះ​ថា កោមារភត្ត ព្រោះ​ព្រះ​រាជ​កុមារ​ទ្រង់​ចិញ្ចឹម។ លុះ​លោក​ចម្រើន​វ័យ​ លោក​បាន​រៀន​ផ្នែក​ខាង​វិជ្ជា​ពេទ្យ ក្លាយ​ជា​ពេទ្យ​ប្រចាំ​ក្នុង​រាជ​វាំង។ លោក​មាន​កំលាំង​ស្មើ​នឹង​ដំរី​សារ​៥។

ពុទ្ធសាសនា

[កែប្រែ]

សម័យ​មួយ​ ពេទ្យ​ជីវក បាន​ធ្វើ​អោយ​ព្រះ​វរកាយ​របស់​ព្រះ​មាន​ព្រះ​ភាគ​ដែល​ស្រពាប់​ស្រពោន​ដោយ​រោគ អោយ​សះ​ស្បើយ​ជា​ប្រក្រតី​ហើយ​បាន​ថ្វាយ​សំពត់​មួយ​គូ ដែល​ត្បាញ​អំពី​ដែន​សីវី ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ធ្វើ​អនុមោទនា ពេល​អនុមោទនា​ចប់​ ពេទ្យ​ជីវក​បាន​តាំង​នៅ​ក្នុង​សោតាបត្តិផល ទើប​គិត​ថា យើង​គួរ​នឹង​ថែ​រក្សា​ព្រះ​ពុទ្ធ​មួយ​ថ្ងៃ ២​ទៅ​៣​ដង។ លោក​គិត​ទៀត​ថា ផ្លូវ​ទៅ​ភ្នំ​គិជ្ឈកូដ និង​ព្រះ​វិហារ​វេឡុវ័ន​នៅ​ឆ្ងាយ​ហួស​ប្រមាណ។ លោក​ក៏​បាន​កសាង​ព្រះ​វិហារ​មួយ​ក្នុង​សួន​អម្ពវ័ន​របស់​លោក​ហើយ​វេរ​ប្រគេនព្រះ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន។

អដ្ឋកថា សុមង្គលវិលាសិនី ព.ស.​២៥៥៣