បដិវត្តន៍កុម្មុយនិស្តចិន
បដិវត្តន៍កុម្មុយនិស្តចិន 中国人民解放战争 (សង្គ្រាមរំដោះប្រជាជនចិន) 第二次國共內戰 / 第二次国共内战 (សង្គ្រាមស៊ីវិលគួមីនតាង–ចិនកុម្មុយនិស្តទី២) | |||||||
---|---|---|---|---|---|---|---|
ផ្នែកនៃសង្គ្រាមស៊ីវិលចិន (១៩២៧–១៩៤៩) ផ្នែកនៃសង្គ្រាមត្រជាក់ (១៩៤៧–១៩៥០) | |||||||
កងទ័ពរំដោះប្រជាជនចិននៅលើវិមានប្រធានាធិបតីនៅទីក្រុងណានជីងក្នុងឆ្នាំ១៩៤៩។ | |||||||
| |||||||
ភាគីសង្គ្រាម | |||||||
|
| ||||||
គាំទ្រដោយ៖ |
គាំទ្រដោយ៖ | ||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
កម្លាំង | |||||||
|
| ||||||
សហេតុភាព និង ការខាងបង់ | |||||||
២៥០,០០០ នាក់ក្នុងយុទ្ធនាការចំនួនបី | ១.៥ លាននាក់ក្នុងយុទ្ធនាការចំនួនបី[៣] |
បដិវត្តន៍កុម្មុយនិស្តចិន, ត្រូវបានគេស្គាល់នៅចិនដីគោកថា សង្គ្រាមរំដោះ (ចិនសម័យ: 解放战争; ចិនបុរាណ: 解放戰爭; ភិងអ៊ិង: Jiěfàng Zhànzhēng), គឺជាជម្លោះយោធាដែលដឹកនាំដោយបក្សកុម្មុយនិស្តចិននិងលោកប្រធានម៉ៅសេទុង ហើយជាលទ្ធផល ប្រទេសចិនត្រូវក្លាយជារដ្ឋកុម្មុយនិស្តដោយមានឈ្មោះថា សាធារណរដ្ឋប្រជាមានិតចិនរហូតមកដល់បច្ចុប្បន្ន។ បដិវត្តន៍នេះបានចាប់ផ្តើមនៅឆ្នាំ១៩៤៦ ក្រោយពីសង្គ្រាមចិន–ជប៉ុនលើកទី២ (១៩៣៧–៤៥) បានបញ្ចប់ ហើយវាត្រូវជាព្រឹត្តិការណ៍ផ្នែកទីពីរនៃសង្គ្រាមស៊ីវិលចិន (១៩៤៥–៤៩)។[៤]
សាវតារប្រវត្តិសាស្ត្រ
[កែប្រែ]ប្រវត្តិវិទូមួយចំនួនបាននិយាយថាដើមហេតុនៃបដិវត្តន៍កុម្មុយនិស្តចិនគឺកើតមកពីវិសមភាពនៅក្នុងសង្គមចិនដែលមានអត្ថិភាពចាប់តាំងពីចុងសម័យនៃរាជវង្សឆេងមកម្លេះដោយនៅសម័យនោះ អត្រាថ្លៃឈ្នួលគឺមានកម្រិតខ្ពស់ចំណែកឯពន្ធដែលបានបង់ដោយប្រជាពលរដ្ឋគឺត្រូវបានធ្លាក់ទៅក្នុងដៃមេភូមិ និងម្ចាស់ដីធ្លីទាំងស្រុង។ អ្នកប្រវត្តិវិទូម្នាក់បានបញ្ហាញស្ថិតិមួយថា"ប្រជាកសិករចិនប្រមាណតែដប់ភាគរយប៉ុណ្ណោះដែលបានកាន់កាប់ដី ២/៣ នៃផ្ទៃដីសរុប"។[៥] ប្រវត្តិវិទូទាំងនេះបានបន្ថែមទៀតថា ប្រទេសចិនកាលនុះគឺកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរពីមហាអំណាចអាណានិគមលោកខាងលិច និងប្រទេសជប៉ុន ហើយម៉្យាងទៀតចិនត្រូវប្រឈមនឹងការវាយប្រហារពីគ្រប់ទិសទី (ឧទាហរណ៍៖ សង្គ្រាមអាភៀន) និងត្រូវបង្ខំឱ្យចុះលើសន្ធិសញ្ញាវិសមភាពជាច្រើន។ រួមទាំងបញ្ហាផ្ទៃក្នុងផង ឥទ្ធិពលនិងអំណាចប្រទេសចិនបានធ្លាក់ចុះយ៉ាងដុនដាប។ ទាំងអស់នេះបានបណ្តុះឱ្យប្រជាជនចិនជាច្រើននាក់បានមកប្រកាន់លទ្ធិជាតិនិយម និងឆ្វេងនិយម។[ត្រូវការអំណះអំណាង]
បន្ទាប់ពីភាពចលាចលនៅក្នុងប្រទេសនិងការដាក់សម្ពាធជាច្រើនពីបរទេសដែលបានធ្វើឱ្យរដ្ឋឆេងចុះខ្សោយ មន្ត្រីយោធាចិនថ្មីៗក៏បាននាំគ្នាងើបបះបោរ (បដិវត្តន៍ចិនឆ្នាំ១៩១១) ផ្តួលរំលំរបបរាជានិយមចិនដែលមានអាយុកាលជាង ២,០០០ ឆ្នាំនិងជំនួសមកវិញនូវរបបសាធារណរដ្ឋ។[៦] ពេលសង្គ្រាមលោកលើកទី១ និងបដិវត្តន៍ខែតុលានៅរុស្ស៊ីបានបញ្ចប់ ចលនាតស៊ូពលកម្មនៅចិនក៏ចាប់ផ្តើមរីករាលដាលពេញផ្ទៃប្រទេសដោយពលករកម្មករទាំងអស់បានខិតខំប្រឹងប្រែងតវ៉ាជាមួយនឹងរដ្ឋាភិបាលក្នុងគោលបំណងចង់តម្លើងប្រាក់ឈ្នួលធ្វើការ។ នៅទីក្រុងស៊ាងហៃ អំពើកូដកម្មប្រមាណ ៤៥០ ករណីបានផ្ទុះឡើងរវាងឆ្នាំ១៩១៩ និងឆ្នាំ១៩២៣។[៧]
ប្រវត្តិទូបារាំងម្នាក់ឈ្មោះលូស៊ីអង់ ប៊ីនកូបានសួរសំណួរមួយថា តើបដិវត្តន៍នេះអាចមានអ្វីទាក់ទងជាមួយនឹងចក្រពត្តិនិយមឬ"សក្តិភូមិនិយម"។ លោកបានចង្អុលបង្ហាញថាបក្សកុម្មុយនិស្តចិនមិនសូវជាទទួលបានលាភជោគជ័យអ្វីទេមុនការឈ្លានពានរបស់ជប៉ុននៅក្នុងឆ្នាំ១៩៣៧។ មុនពេលសង្គ្រាម ប្រជាកសិករគឺមិនទាន់បានត្រៀមខ្លួនសម្រាប់បដិវត្តន៍អ្វីនោះទេព្រោះថាបើពួកគេចូលក្នុងចលនាបដិវត្តន៍នោះ សេដ្ឋកិច្ចកសិកម្មចិនអាចនឹងដួលរលំ។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះនុះគឺលទ្ធិជាតិនិយម៖ "វាគឺជាសង្គ្រាម (ជាមួយជប៉ុន) ដែលបានប្រមូលកសិករទាសករនិងប្រទេសចិនទាំងមូលឱ្យធ្វើបដិវត្តន៍ ហើយបក្សកុម្មុយនិស្តចិនក៏ចាប់ផ្តើមមានប្រជាប្រិយភាពឡើងពីពេលនោះដែរ។" ចលនាបដិវត្តន៍កុម្មុយនិស្តចិនគឺមានគោលលទ្ធិនិងគោលបំណងដ៏វែងឆ្ងាយ ហើយនិងយុទ្ធសាស្ត្រនយោបាយច្បាស់លាស់។ ទាំងអស់នេះបានអនុញ្ញាតឱ្យចលនាកុម្មុយនិស្តអាចសម្របខ្លួនទៅតាមគ្រប់ស្ថានភាពនិងកាលៈទេសៈដែលកើតមាននៅប្រទេសចិន។
ការស្ថាបនាបក្សកុម្មុយនិស្តចិន
[កែប្រែ]គណបក្សកុម្មុយនិស្តចិន (គកច) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩២១ ពោលគឺអំឡុងពេលដែលចលនា ៤ ឧសភាកំពុងសកម្ម ហើយម៉ៅសេទុងបានចាត់ទុកវាជាថ្ងៃកំណើតនៃលទ្ធិកុម្មុយនិស្តនៅចិន។[៨]
គកច បានចងសម្ព័ន្ធភាពជាមួយគួមីនតាងដែលជាគណបក្សជាតិនិយមចិនប៉ុន្តែមិនសូវទទួលបានផលអ្វីប៉ុន្មានទេ។ នៅឆ្នាំ១៩២៧ សម្ព័ន្ធភាពនេះក៏បានបែកបាក់ហើយក្រុមកុម្មុយនិស្តក៏ក្លាយជាអ្នករងគ្រោះពីវិសុទ្ធកម្មនយោបាយដែលប្រព្រឹត្តិធ្វើឡើងដោយគណបក្សគួមីនតាងក្រោមការដឹកនាំរបស់លោកចាង កាយចៀក។[៩] ក្រោយឆ្នាំ១៩២៧ ពួកកុម្មុយនិស្តបានរត់ទៅកាន់ទីជនបទហើយបានកសាងមូលដ្ឋានបក្ស/ទ័ពនៅពាសពេញប្រទេសចិន។ អំឡុងពេលចិនត្រូវរងការឈ្លានពានពីប្រទេសជប៉ុន ពួកកុម្មុយនិស្តបានឈ្លាតឱកាសបង្កើតមូលដ្ឋានបន្ថែមនៅក្នុងតំបន់ដែលកាន់កាប់ដោយកងទ័ពជប៉ុនហើយថែមទាំងតាំងទីបញ្ជាការខ្លួននៅទីនោះផងដែរ។[១០]
សង្គ្រាមស៊ីវិលចិន ឆ្នាំ១៩៤៥–១៩៤៩
[កែប្រែ]ពួកជាតិនិយមមានគុណសម្បត្តិទាំងខាងចំនួនកងទ័ពនិងគ្រឿងសព្វាវុធ មានទឹកដីធំទូលាយ មានចំនួនប្រជាជនច្រើន និងទទួលបានការគាំទ្រឥតឈប់ឈរពីអន្តរជាតិ។ ក្រុមបក្សពួកកុម្មុយនិស្តវិញបានចាប់ផ្តើមមានវត្តមាននៅម្តុំភាគខាងជើងនិងភាគពាយព្យនៃប្រទេសចិន។ កងទ័ពជាតិនិយមចិនជាច្រើននាក់ដែលទទួលបានការបណ្តុះបណ្តាលយ៉ាងល្អិតល្អន់ត្រូវបានកម្ចាត់ចោលនៅក្នុងសង្គ្រាមជាមួយនឹងកងទ័ពជប៉ុនដែលបំពាក់ដោយគ្រឿងសស្ត្រាវុធទំនើបៗនិងល្អប្រសើរជាង ចំណែកឯពួកកុម្មុយនិស្តវិញគឺទទួលរងនូវការខាតបង់តិចតួចបំផុត។ ពេលសង្គ្រាមស៊ីវិលលើកទី២ បានផ្ទុះឡើង ក្រុមកុម្មុយនិស្តចិនត្រូវបានគាំទ្រនិងផ្តល់ជំនួយដោយសហភាពសូវៀត ចំណែកឯសហរដ្ឋអាមេរិកវិញបានផ្តល់ជំនួយដល់ក្រុមជាតិនិយមចិនដោយផ្គត់ផ្គង់ពួកគេនូវគ្រឿងអាវុធយោធាដែលមានតម្លៃប្រមាណរាប់រយលានដុល្លារក៏ដូចជាបញ្ជូនទ័ពជាតិនិយមតាមផ្លូវអាកាសពីតំបន់ចិនកណ្តាលទៅម៉ាន់ជូរីក្នុងគោលបំណងដណ្តើមតំបន់នោះពីពួកកុម្មុយនិស្ត។ លោកចាង កាយចៀកបានប្រមូលទ័ពរបស់លោកត្រៀមប្រឈមជាមួយនឹងកងទ័ពរំដោះប្រជាជនចិននៅក្នុងព្រឹត្តិការណ៍ប្រយុទ្ធគ្នាមួយនៅឡៅស៊ីអំឡុងរដូវស្លឹកឈើជ្រុះនៃឆ្នាំ១៩៤៨។ កម្លាំងរបស់កងទ័ពជាតិនិយមនៅខែកក្កដា ឆ្នាំ១៩៤៦ មានចំនួន ៤,៣ លាននាក់ដែលក្នុងនោះមាន ២,៣ លាននាក់ត្រូវបានបណ្តុះបណ្តាលយ៉ាងល្អនិងត្រៀមរួចជាស្រាច់សម្រាប់ការប្រយុទ្ធចល័តនៅទូទាំងប្រទេស។[១១][១២][១៣] ក្រឡេកមកមើលសមរភូមិឡៅស៊ីវិញ ទោះបីជាចិនជាតិនិយមមានគុណសម្បត្តិច្រើនក៏ដោយក៏នូវតែច្បាំងចាញ់ក្រុមកុម្មុយនិស្ដដដែរហើយក្រោយពីពេលនោះមក ក្រុមជាតិនិយមចិនក៏ចាប់ផ្តើមដកថយបន្តិចម្តងៗទៅតំបន់ភាគខាងត្បូង។
លទ្ធផល
[កែប្រែ]នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ប្រធានបក្សម៉ៅសេទុងបានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិនឡើងនៅឯទីលានធានអានមិន។ ខណៈពេលដែលចាង កាយចៀកនិងទ័ពប្រមាណ ៦០០,០០០ នាក់ជាមួយនឹងប្រជាជនស្មោះស្ម័គ្រប្រមាណ ២ លាននាក់បាននាំគ្នារត់ភៀសខ្លួនទៅលើកោះតៃវ៉ាន់។ ចាប់ពីពេលនោះមក ការតស៊ូប្រឆាំងនឹងពួកកុម្មុយនិស្តនៅលើទឹកដីចិនដីគោកក៏ចាប់ផ្តើមស្រុតចុះជាលំដាប់។ បន្តិចក្រោយមក ក្រុមកុម្មុយនិស្តចិនបានផ្តើមការប្រយុទ្ធនៅសមរភូមិជីនមិនក្នុងការប៉ុនប៉ងចង់ដណ្តើមកាន់កាប់កោះជីនមិនពីពួកជាតិនិយមប៉ុន្តែលទ្ធផលត្រូវបរាជ័យ។ នៅអំឡុងខែធ្នូ ឆ្នាំ១៩៤៩ ចាង កាយចៀកបានប្រកាសពីអត្ថិភាពនៃរដ្ឋតៃវ៉ាន់និងតាងរដ្ឋធានីបណ្តោះអាសន្ននៅទីក្រុងតៃប៉ិ ហើយបានបន្តអះអាងថារដ្ឋាភិបាលរបស់លោកគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់នៃប្រទេសចិនខណៈដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានខិតខំអំពាវនាវឱ្យមានការបង្រួបបង្រួមជាតិ។ ការប្រយុទ្ធតទល់ជាងចុងក្រោយបង្អស់រវាងកងកម្លាំងជាតិនិយមនិងកុម្មុយនិស្តបានបញ្ចប់ដោយក្រុមកុម្មុយនិស្តបានសម្រេចចូលកាន់កាប់កោះហៃណាននៅខែឧសភាឆ្នាំ ១៩៥០។ នៅខែមិថុនា ឆ្នាំ១៩៥០ ការផ្ទុះឡើងនៃសង្គ្រាមកូរ៉េបាននាំឱ្យរដ្ឋាភិបាលអាមេរិកដាក់កងនាវាទី ៧ របស់ខ្លួននៅច្រកសមុទ្រតៃវ៉ាន់ដើម្បីការពារកុំអោយភាគីទាំងសងខាងបន្តវាយប្រហារគ្នាទៀត។[១៤]
កំណត់សម្គាល់
[កែប្រែ]- ↑ ជម្លោះនេះមិនមានកាលបរិច្ឆេទបញ្ចប់ជាផ្លូវការទេ។ ទោះជាយ៉ាងណា ប្រវត្តិវិទូបានយល់ស្របជាទូទៅថាភ្លើងសង្គ្រាមបានថយចុះបន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិនបានយកកោះកន្ទុយមូសដែលត្រូវជាកោះចុងក្រោយដែលកាន់កាប់ដោយសាធារណរដ្ឋចិននៅប្រជុំកោះវ៉ានសាន។[១]
- ↑ កុបកម្មអ៊ីស្លាមគួមីនតាងប្រឆាំងនឹងការគ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិតចិនបានបន្តនៅខេត្តហ្គានស៊ូ ឆេងហៃ នីងសៀរ ស៊ីនជាំង យូណាន រហូតដល់ឆ្នាំ១៩៥៨។
ឯកសារយោង
[កែប្រែ]អាគតដ្ឋាន
[កែប្រែ]- ↑ Westad, Odd (2003). Decisive Encounters: The Chinese Civil War, 1946–1950. Stanford University Press. p. 305. ល.ស.ប.អ. 978-0-8047-4484-3. https://archive.org/details/decisiveencounte00west។ បានយកមក 2019-03-08. "last major GMD stronghold."
- ↑ ២,០ ២,១ (2007年)"1946~1947年美国对华军火禁运的几个问题". 美國研究 (第3期).
- ↑ Lynch, Michael (2010). The Chinese Civil War 1945–49. Osprey Publishing. p. 91. ល.ស.ប.អ. 978-1-84176-671-3. https://books.google.com/books?id=rkJYue5dCJgC&pg=PA91។ បានយកមក 2015-11-15.[តំណភ្ជាប់ខូច]
- ↑ “Chinese Civil War of 1945–49”, Dictionary of Wars (2007), Third Edition, George Childs Cohn, Ed., pp. 121–122.
- ↑ Roberts, John Peter (2016-01-21). China: From Permanent Revolution to Counter-Revolution. Wellred. ល.ស.ប.អ. 9781900007634. https://books.google.com/books?id=dXt7jwEACAAJ.
- ↑ Li, Xiaobing. [2007] (2007). A History of the Modern Chinese Army. University Press of Kentucky. ISBN 0-8131-2438-7, ISBN 978-0-8131-2438-4. pp. 13, 26–27.
- ↑ Dirlik, Arif (1989). The Origins of Chinese Communism. Oxford University Press. ល.ស.ប.អ. 9780195054545. https://archive.org/details/originsofchinese00dirl. "The Origins of Chinese Communism."
- ↑ "World Policy Journal - Summer 2005". World Policy (in American English). Archived from the original on 2018-07-0. Retrieved 2018-12-10.
{{cite web}}
: Check date values in:|archive-date=
(help); More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ Hunt, Michael H. (2015). The World Transformed 1945 to the present. Oxford University Press. p. 113. ល.ស.ប.អ. 978-0-19-937102-0.
- ↑ Patrick Fuliang Shan, “Local Revolution, Grassroots Mobilization and Wartime Power Shift to the Rise of Communism,” in Xiaobing Li (ed.), Evolution of Power: China’s Struggle, Survival, and Success, Lexington and Rowman & Littlefield, 2013, pp. 3–25.
- ↑ (ជាzh). p. 374.
- ↑ (ជាzh). p. 12.
- ↑ (ជាzh). p. 450.
- ↑ "Army Department Teletype conference, ca. June 1950". Harry S. Truman Library and Museum. US Department of Defense. Archived from the original on 6 វិច្ឆិកា 2018. Retrieved 2015-04-14.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help)
ប្រភព
[កែប្រែ]- Bianco, Lucien (២៦ ខែវិច្ឆិកា ១៩៧១), Origins of the Chinese Revolution, 1915–1949, Palo Alto, CA: Stanford University Press Chapter 1, pages 1-26 Archived 2016-03-07 at the វេយប៊ែខ ម៉ាស៊ីន.(). -- hosted at CÉRIUM (Centre d’études et de recherches internationales) at the Université de Montréal
- Franke, Wolfgang, A Century of Chinese Revolution, 1851–1949 (Basil Blackwell, Oxford, 1970).
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូច
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីមករា 2023
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- CS1 errors: redundant parameter
- CS1 errors: dates
- CS1 American English-language sources (en-us)
- Articles containing Chinese-language text
- អត្ថបទទាំងអស់ជាមួយការថ្លែងគ្មានប្រភព
- អត្ថបទជាមួយការថ្លែងគ្មានប្រភព
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- បដិវត្តន៍ក្នុងសតវត្សទី២០
- សង្គ្រាមស៊ីវិលចិន
- បដិវត្តន៍នៅចិន
- បដិវត្តន៍កុម្មុយនីស្ត
- លទ្ធិម៉ៅនិយមនៅចិន