Jump to content

រដ្ឋប្រហារ

ពីវិគីភីឌា

រដ្ឋប្រហារ (ភាសាបារាំង៖ coup d'état) គឺជាដំណើរនៃការដកហូតនិងរឹបអូសសិទ្ធិអំណាចពីរដ្ឋាភិបាលនៅក្នុងប្រទេសឬតំបន់ណាមួយ។[] ជាធម្មតា វាគឺជាសកម្មភាពរឹបអូសយកអំណាចដោយខុសច្បាប់និងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញដោយបក្សពួកនយោបាយ យោធា ឬជនផ្តាច់ការណាម្នាក់។[] អ្នកប្រាជ្ញភាគច្រើនបានចាត់ទុកថា រដ្ឋប្រហារដែលទទួលជោគជ័យគឺនៅពេលដែលអ្នក/មេប្រព្រឹត្តិបានឡើងកាន់កាប់អំណាចបានលើសពីប្រាំពីរថ្ងៃ (១ សប្តាហ៍) ឡើង។

លោកឧត្តមសេនីយ៍ណាប៉ូលេអុងបូណាប៉ារត៍នៅក្នុងដំណើរប្រកាសរដ្ឋប្រហារ ១៨ ប៊្រូមែរ, គំនូរគូសដោយលោកហ្រ្វង់ស័រ ប៊ូឆុត

និរុត្តិសាស្ត្រ

[កែប្រែ]

រដ្ឋប្រហារ នាម (រដ្ឋ+ប្រហារ) ៖ ការ​ចាប់​ចង​រំលំ​អ្នក​គ្រប់​គ្រង​រដ្ឋ​ដែល​ខ្លួន​មិន​ពេញ​ចិត្ត ដើម្បី​កាន់​កាប់​អំណាច​ខ្លួន​ឯង, អំពើ​របស់​អ្នក​កាន់​កាប់​អំណាច​ដែល​ទម្លាយ​បង់​ចោល​នូវ​របប​គ្រប់​គ្រង​រដ្ឋ ដើម្បី​ឡើង​កាន់​កាប់​អំណាច​ខ្លួន​ឯង​វិញ ដោយ​ខ្លួន​មិន​ពេញ​ចិត្ត​ចំពោះ​របៀប​គ្រប់​គ្រង​ពី​មុន : ធ្វើ​រដ្ឋ​ប្រហារ ។[]

ប្រវត្តិសាស្ត្រ

[កែប្រែ]

យោងទៅតាមសំណុំទិន្នន័យរបស់លោកក្លេតុន តែននិងចូណាតាន ផូវែលបានឱ្យដឹងថា៖ ចាប់ពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០១០, រដ្ឋប្រហារសរុបមានចំនួន ៤៥៧ ដោយក្នុងនោះមាន ២២៧ (៤៩.៧%) ជារដ្ឋប្រហារបានសម្រេច និង ២៣០ (៥០.៣%) ជារដ្ឋប្រហារបរាជ័យ។[] យោងតាមប្រភពដដែលបានឱ្យដឹងថា រដ្ឋប្រហារតែងកើតមានភាគច្រើននៅទ្វីបអាហ្រ្វិកនិងអាមេរិក (៣៦.៥% និង ៣១.៩%) បន្ទាប់មកគឺទ្វីបអាស៊ីនិងតំបន់បស្ចឹមបូព៌ា (១៣.១% និង ១៥.៨%) ចំណែកឯទ្វីបអឺរ៉ុបវិញបានជួបព្រឹត្តិការណ៍រដ្ឋប្រហារតិចជាងគេគឺ ២.៦%។[] ចំនួនរដ្ឋប្រហារខាងលើច្រើនកើតមាននៅពាក់កណ្តាលទស្សវត្ត ១៩៦០ និងពាក់កណ្តាលទស្សវត្ត ១៩៧០ និង ៨០។[]។ ពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០១០ រដ្ឋប្រហារបរាជ័យច្រើនកើតមាននៅបស្ចឹមបូព៌ានិងអាមេរិកឡាទីនដោយភាគរយនៃការជោគជ័យច្រើនកើតមាននៅទ្វីបអាស៊ីនិងអាហ្រ្វិក។[] រដ្ឋប្រហារដែលកើតមាននៅក្រោយសម័យសង្គ្រាមត្រជាក់ភាគច្រើនជារដ្ឋប្រហារដើម្បីលទ្ធិប្រជាធិបតេយ្យ[][][]ក៏ប៉ុន្តែសម្រាប់រដ្ឋប្រហារខ្លះវិញគឺបានទទួលនូវរដ្ឋាភិបាលផ្តាច់ការទៅវិញ។[] រដ្ឋប្រហារខ្លះបានថែមទាំងបញ្ឈប់សង្គ្រាមស៊ីវិលនៅតាមប្រទេសមួយចំនួនផងដែរ។[]

ការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៦ បានចាត់ថ្នាក់លទ្ធផលនៃរដ្ឋប្រហារជា ៤ គឺ៖[]

  • រដ្ឋប្រហារបរាជ័យ
  • រដ្ឋប្រហារគ្មានការផ្លាស់ប្តូររបបដូចជានៅពេលដែលមេដឹកនាំចាស់ត្រូវបានដកហូតអំណាចចេញហើយប៉ុន្តែអត្តសញ្ញាណនៃប្រព័ន្ធនិងរបៀបដឹកនាំរបស់មេដឹកនាំថ្មីនូវតែមានលក្ខណៈដូចមុនដដែរ (ពោលគ្រាន់តែផ្លាស់មុខមេដឹកនាំ)
  • ទម្លាក់មេផ្តាច់ការមួយនិងជំនួសមកវិញនូវមេផ្តាច់ការមួយទៀត
  • ផ្តួលរលំរបបផ្តាច់ការនិងជំនួសមកវិញនូវប្រព័ន្ធប្រជាធិបតេយ្យ (ដែលគេស្គាល់ជាទូទៅថា"រដ្ឋប្រហារប្រជាធិបតេយ្យ")។[]

យោងតាមការស្រាវជ្រាវបានឱ្យយើងដឹងថារដ្ឋប្រហារប្រមាណពាក់កណ្តាលនៃរដ្ឋប្រហារទាំងអស់នៅលើពិភពលោក (ទាំងអំឡុងនិងក្រោយសង្គ្រាមត្រជាក់) គឺសុទ្ធតែបានអនុញ្ញាតឱ្យរបបអត្ថាធិបតេយ្យលេចឡើង (របបដែលអំណាចស្ទើរទាំងអស់ត្រូវធ្លាក់មកនៅក្រោមបុគ្គលម្នាក់)។[] រដ្ឋប្រហារមួយភាគបីនៅក្នុងសង្គ្រាមត្រជាក់និងរដ្ឋប្រហារ ១២% នៅក្រោយសង្គ្រាមត្រជាក់បានធ្វើឱ្យរបបដឹកនាំក្នុងប្រទេសនីមួយៗត្រឡប់ច្រាស់គ្នា (ឧទាហរណ៍៖ របបកុម្មុយនិស្ត–>ប្រជាធិបតេយ្យ)។[] វត្តមាននៃរដ្ឋប្រហារប្រជាធិបតេយ្យនៅក្នុងសង្គ្រាមត្រជាក់គឺមានប្រមាណ ១២% ហើយបន្ទាប់ពីសម័យសង្គ្រាមត្រជាក់បានបញ្ចប់វាបានកើនឡើងដល់ទៅ ៤០%។[]

បញ្ជីមេដឹកនាំបច្ចុប្បន្នដែលបានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារ

[កែប្រែ]
មុខតំណែង មេដឹកនាំក្រោយរដ្ឋប្រហារ មេដឹកនាំមុនរដ្ឋប្រហារ ប្រទេស ព្រឹត្តិការណ៍ កាលបរិច្ឆេទ
ប្រធានាធិបតីទីអូដូរ៉ូអូបៀង អិនគេម៉ាអិមបាសូកូហ្វ្រង់ស៊ីស្កូ ម៉ាស៊ីអាស អិនគេម៉ា គីនេ អេក្វាទ័ររដ្ឋប្រហារគីនេអេក្វាទ័រឆ្នាំ១៩៧៩៣ សីហា ១៩៧៩
ប្រធានាធិបតីយ៉ូវេរី មូសេវេនីទីតូ អូកេឡូ អ៊ូកង់ដាសង្គ្រាមផ្ទៃក្នុងអ៊ូកង់ដា២៩ មករា ១៩៨៦
ប្រធានាធិបតីអ៊ីឌ្រីស ដេប៊ីហ៊ីសេនេ ហាប្រឺ ឆាដបដិវត្តន៍ឆាដ២ ធ្នូ ១៩៩០
ប្រធានាធិបតីអ៊ីម៉ូម៉ាលី រ៉ាមនរាម៉ន ណាប៊ីយេវ[n ១] តាជីគីស្ថានសង្គ្រាមផ្ទៃក្នុងតាជីគីស្ថាន0កំហុស៖ ពេលវេលាមិនត្រឹមត្រូវ១៩ វិច្ឆិកា ១៩៩២
នាយករដ្ឋមន្ត្រីហ៊ុន សែននរោត្តម រណឫទ្ធិ កម្ពុជារដ្ឋប្រហារកម្ពុជាឆ្នាំ១៩៩៧សីហា ១៩៩៧
ប្រធានាធិបតីដេនិស សាស៊ូរ អ៊ិនគេសូប៉ាស្កាល់ លីស៊ូបា សាធារណរដ្ឋកុងគោសង្គ្រាមស៊ីវិលនៃសាធារណរដ្ឋកុងគោ២៥ តុលា ១៩៩៧
នាយករដ្ឋមន្ត្រីហ្រ្វង់ បៃនីម៉ារ៉ាម៉ាឡៃសេនី ការ៉ាសេ ហ្វីជីរដ្ឋប្រហារហ្វីជីឆ្នាំ២០០៦៥ ធ្នូ ២០០៦
ប្រធានាធិបតីអាបដែលហ្វាតារ អែលស៊ីស៊ីម៉ូហាម៉េដ មរស៊ី អេស៊ីបរដ្ឋប្រហារអេស៊ីបឆ្នាំ២០១៣៣ កក្កដា ២០១៣
នាយករដ្ឋមន្ត្រីប្រាយុទ្ធ ច័ន្ទ្រ៍ឱជាយីងឡាក់ ស៊ីណាវ៉ាតត្រា[n ២] ថៃរដ្ឋប្រហារថៃឆ្នាំ២០១៤២២ ឧសភា ២០១៤
ប្រធាននៃក្រុមប្រឹក្សានយោបាយកំពូលម៉ារឌី អាល់ម៉ាសាត៍អាបត្រាប៊ូ ម៉ានសួរហាឌី[n ៣] យេម៉ែនរដ្ឋប្រហារយេម៉ែនឆ្នាំ២០១៤–១៥៦ កុម្ភៈ ២០១៥
ប្រធានាធិបតីអែមមឺសុន ម៉ាណាងកាក្វារ៉ូបឺត មូកាបេ[n ៤] ស៊ីមបាវេរដ្ឋប្រហារស៊ីមបាវេឆ្នាំ២០១៧២៤ វិច្ឆិកា ២០១៧
ប្រធាននៃក្រុមប្រឹក្សាអធិបតេយ្យភាពអាបដែលហ្វាតារ អាល់បឺរហានអូម៉ា អាល់បាសឺរ ស៊ូដង់រដ្ឋប្រហារស៊ូដង់ឆ្នាំ២០១៩២១ សីហា ២០១៩
ប្រធានាធិបតីបា អិនដោអ៊ីប្រាហ៊ីម ប៊ូបាកា គីតា ម៉ាលីរដ្ឋប្រហារម៉ាលីឆ្នាំ២០២០១៩ សីហា ២០២០
ប្រធាននៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីន អ៊ុងឡាំងអ៊ុងសាន ស៊ូជី មីយ៉ាន់ម៉ារដ្ឋប្រហារមីយ៉ាន់ម៉ាឆ្នាំ២០២១១ កុម្ភៈ ២០២១
  1. លោកណាប៊ីយេវត្រូវបានបង្ខំឱ្យចុះចេញពីតំណែងដោយរដ្ឋាភិបាលយោធានៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩២ ដោយមានលោកអ៊ីម៉ូម៉ាលី រ៉ាមនឡើងកាន់អំណាចជាបន្តោះអាសន្ននៅក្នុងខែកញ្ញា។[១០]
  2. De facto នាយករដ្ឋមន្រ្តីនៅពេលនោះប៉ុន្តែស្ថិតនៅក្រោមបញ្ជារបស់តុលាការក្នុងការលាលែង។
  3. ហាឌីត្រូវបានក្រុមបះបោរហ៊ូទីបង្ខំឱ្យលាលែងពីតំណែងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥, ប៉ុន្តែក្រោយមកលោកបានបដិសេដប្រគល់អំណាចដែលជាហេតុនាំឱ្យផ្ទុះឡើងនូវសង្គ្រាមស៊ីវិល
  4. មូកាបេបានលាលែងពីតំណែងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧

ឯកសារយោង

[កែប្រែ]
  1. 1 2 (2011-03-01)"Global instances of coups from 1950 to 2010 A new dataset". Journal of Peace Research 48 (2): 249–259. ISSN 0022-3433. DOI:10.1177/0022343310397436.
  2. រដ្ឋប្រហារ, វិគីនានុក្រមភាសាខ្មែរ
  3. 1 2 3 "Coup d'état". Oxford Dictionaries. Archived from the original on 6 ខែវិច្ឆិកា 2015. Retrieved 12 ខែមករា 2019. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  4. 1 2 Brooks, Risa A. (2019-05-11). "Integrating the Civil–Military Relations Subfield". Annual Review of Political Science 22 (1): 379–398. ISSN 1094-2939. DOI:10.1146/annurev-polisci-060518-025407. Retrieved on 2021-03-27.
  5. (1 October 2014)"Coups and Democracy". British Journal of Political Science 44 (4): 799–825. ISSN 1469-2112. DOI:10.1017/S0007123413000264.ទំព័រគំរូ:Paywall
  6. 1 2 3 4 5 (1 January 2016)"Are coups good for democracy?". Research & Politics 3 (1). ISSN 2053-1680. DOI:10.1177/2053168016630837.
  7. Miller, Michael K. (1 October 2016). "Reanalysis: Are coups good for democracy?". Research & Politics 3 (4). ISSN 2053-1680. DOI:10.1177/2053168016681908.
  8. Thyne, Clayton (25 March 2015). "The impact of coups d'état on civil war duration". Conflict Management and Peace Science 34 (3). ISSN 0738-8942. DOI:10.1177/0738894215570431.
  9. Varol, Ozan O. (7 November 2017). The Democratic Coup d'État. Oxford University Press. ល.ស.ប.អ. 9780190626020. https://smile.amazon.com/Democratic-Coup-d%C3%89tat-Ozan-Varol/dp/019062602X/ref=mt_paperback?_encoding=UTF8&me=.
  10. "Twenty Years Later: The Tajik Civil War And Its Aftermath". Radio Free Europe/Radio Liberty. 26 June 2017. https://www.rferl.org/a/tajikistan-civil-war-anniversary/28563541.html.