សាកលវិទ្យាល័យភូមិន្ទកសិកម្ម
Appearance
សាកលវិទ្យាល័យភូមិន្ទកសិកម្មជាគ្រឺះស្ថានឧត្ដមសិក្សាសាធារណៈផ្នែកកសិកម្ម មានទីតាំងនៅប៉ែកខាងលិចឈៀងខាងត្បូងនៃរាជធានីភ្នំពេញ។ សាកលវិទ្យាល័យនេះឋិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម។
សាកលវិទ្យាល័យភូមិន្ទកសិកម្ម | |
---|---|
ឯកសារ:Royal University of Agriculture.png | |
បង្កើត | ១៩៦៤ |
ប្រភេទ | សាធារណៈ |
សាកលវិទ្យាធិការ | ឯកឧត្ដមបណ្ឌិត ង៉ោ ប៊ុនថាន |
ទីតាំង | ខណ្ឌដង្កោ, ភ្នំពេញ, កម្ពុជា |
ឈ្មោះដើម | វិទ្យាស្ថានអប់រំកសិកម្ម |
វិបសាយ | www.rua.edu.kh |
Royal_University_of_Agriculture.png |
ប្រវត្តិ
[កែប្រែ]សាកលវិទ្យាល័យភូមិន្ទកសិកម្ម ត្រូវបានបង្កកើតឡើងនៅឆ្នាំ១៩៦៤ ក្រោមព្រះរាជកិច្ចដឹកនាំនៃ ព្រះបាទនរោត្តម សីហនុ។ ខាងក្រោមគឺជាប្រវត្តិសាលាដោយសង្ខេប៖
- ១៩៦៤-១៩៧៥ ៖ មានឈ្មោះជា សាកលវិទ្យាល័យវិទ្យាសាស្ត្រក្សេត្រសាស្ត្រ (Royal University of Agronomy Science)។ នៅរវាងឆ្នាំ១៩៦៥ និង ១៩៧៥ មាននិស្សិតប្រមាណ២០០នាក់បានបញ្ចប់ការសិក្សានៅទីនោះ។
- ១៩៧៥-១៩៧៨ ៖ សាកលវិទ្យាល័យបានបិទទ្វារក្នុងរបបខ្មែរក្រហម។
- ១៩៨០-១៩៨៣ ៖ បានបើកឡើងវិញ ហើយមានឈ្មោះជា វិទ្យាស្ថានអប់រំកសិកម្ម (Institute of Agricultural Education) ដែលបានផ្ដល់វគ្គសិក្សាខ្លីៗចាប់ពី ២ ទៅ ៦ខែ ក្នុងផ្នែកកសិកម្ម។
- ១៩៨៤ ៖ បានក្លាយជា វិទ្យាស្ថានបច្ចេកទេសកសិកម្ម (Institute of Agricultural Technique)។ ចាប់តាំងពីពេលបានរៀបចំនិងបើកទ្វារឡើងវិញមក វិទ្យាស្ថាននេះបានផ្ដល់វគ្គជំនាញសិក្សាផ្នែកក្សេត្រសាស្ត្រ, ផលិតកម្មសត្វ និងបសុព្យាបាល, គ្រឿងម៉ាស៊ីនកសិកម្ម, រុក្ខាប្រមាញ់និងនេសាទ។ ដោយមានការឧបត្ថម្ភពីសហភាពសូវៀត វគ្គសិក្សាទាំងនោះត្រូវបានបង្ហាត់បង្ហាញដោយគ្រូជនជាតិរុស្ស៊ីផ្ទាល់ ដោយប្រើភាសាពួកគេ។
- ១៩៩០៖ ជំនួយពីប្រទេសរុស្ស៊ីបានចប់ ហើយការបង្រៀននានាត្រូវបានប្រែសម្រួលមកជាភាសាខ្មែរ និងបង្ហាត់បង្ហាញដោយគ្រូជនជាតិខ្មែរវិញ។
- ១៩៩៤៖ វិទ្យស្ថាននេះបានអភិវឌ្ឍទោជាសាកលវិទ្យាល័យមានឈ្មោះថា សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)។
- ១៩៩៩៖ RUA បានក្លាយជាស្ថាប័នរដ្ឋបាលសាធារណៈដំបូងគេនៅក្នុងប្រទេសកម្ពុជា។
- ២០០០៖ RUA គឺជាស្ថាប័នឧត្តមសិក្សាដំបូងគេដែលប្រើប្រាស់ប្រព័ន្ធក្រេឌីតពិន្ទុសម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ។
- ២០០២៖ បានចាប់ផ្ដើមផ្ដល់ថ្នាក់អនុបណ្ឌិតក្នុងជំនាញកសិកម្ម និងមុខវិជ្ជាទាក់ទងដទៃទៀត។
- ២០០៦៖ បានបង្កើតកម្មវិធីសិក្សាកម្រិតខ្ពស់ ហើយបានផ្ដល់ថ្នាក់បណ្ឌិតក្នុងជំនាញកសិកម្ម និងមុខវិជ្ជាទាក់ទងដទៃទៀត។
បរិវេណ / អាគារ
[កែប្រែ]រចនាសម្ព័ន្ធ និង រដ្ឋបាល
[កែប្រែ]កម្មវិធីសិក្សា
[កែប្រែ]មហាវិទ្យាល័យ៖
- វេជ្ជសាស្ត្រសត្វ
- វិទ្យាសាស្ត្រកសិកម្ម
- វិទ្យាសាស្ត្រសត្វ
- ព្រៃឈើ
- នេសាទ
- បច្ចេកទេស និង ការគ្រប់គ្រងកសិកម្ម
- សេដ្ឋកិច្ចកសិកម្ម និង អភិវឌ្ឍជនបទ
- កសិឧស្សាហកម្ម
- រៀបចំដែនដី និងរដ្ឋបាលដីធ្លី