សម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
អង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌ ហៅកាត់ថាយូណេស្កូ(UNESCO)គឺជាផ្នែកមួយនៃអង្គការសហប្រជាជាតិ(United Nation)។ អង្គការនេះបង្កើតឡើងក្នុងគោលបំណងបង្រួបបង្រួមឲ្យមានសន្តិភាព ស្ថេរភាព ដោយលើកតម្កើងឲ្យមានកិច្ចសហប្រតិបត្តិការលើវិស័យ អប់រំ វិទ្យាសាស្រ្ត និង វប្បធម៌ ជាពិសេសការគោរពជាសកល ដើម្បីអោយមាន យុត្តិធម៌ មានការគោរពច្បាប់ និងសិទ្ធិមនុស្ស។ អង្គការយូណេស្កូបានបង្កើតឲ្យមានកម្មវិធីនិងគណៈកម្មាធិការមួយចំនួនដើម្បូីលើកកម្ពស់ការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌។ ក្នុងកម្មវិធីទាំងនោះមានដូចជា៖ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក គណៈកម្មាធិការបេតិកភណ្ឌវប្បធម៌អរូបី កម្មវិធីស្មារតីនៃការចងចាំពិភពលោក ឋបនីយជីវមណ្ឌល ជាដើម។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់និងការពារតម្លៃលេចធ្លោជាសកលរបស់តំបន់វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិ។ គណៈកម្មាធិការបេតិកភណ្ឌវប្បធម៌អរូបី បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់និងការពារតម្លៃនៃបេតិកភណ្ឌរស់។ បេតិភណ្ឌអរូបី គឺជាមរតកបង្កើតដោយមនុស្សបានផ្ទេរបន្តពីជំនាន់មួយ ទៅជំនាន់មួយ តាមរយៈការប្រតិបត្តិ ការបង្ហាញ ការសម្តែង ការនិយាយ ឬការត្រាប់តៗគ្នា ដែល មិនអាចមើលឃើញ មិនអាចប៉ះពាល់បាន និងពិបាកយល់ ដូចជាចំណេះដឹង បំណិន ភាសា សិល្បៈ សាសនា ជំនឿ ទំនៀមទម្លាប់ ប្រពៃណី ឧបករណ៍សម្ភារ វត្ថុសិល្បៈជាដើម។
បេតិកភណ្ឌរូបី(World Heritage Site)មានដូចជា៖
[កែប្រែ]ឈ្មោះតំបន់ដែលត្រូវបានចុះក្នុងបញ្ជី | រូបភាព | ទីតាំង | លក្ខណៈវិនិច្ឆ័យ | ផ្ទៃក្រឡា ha (acre) |
ថ្ងៃ ខែ ឆ្នាំ | សម័យប្រជុំ | ឯកសារយោង |
---|---|---|---|---|---|---|---|
ឧទ្យានបុរាណវិទ្យាអង្គរ | ខេត្តសៀមរាប, Cambodia 13°26′N 103°50′E / 13.433°N 103.833°E |
វប្បធម៌ (i), (ii), (iii), (iv) |
40,100 (99,000) | ១៤ ធ្នូ ១៩៩២ | សម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី១៦ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។ | [១][២] [៣] | |
ប្រាសាទព្រះវិហារ | ខេត្តព្រះវិហារ, Cambodia 14°23′26″N 104°40′49″E / 14.39056°N 104.68028°E |
វប្បធម៌ (i) |
155 (380); តំបន់ទ្រនាប់ 2,643 (6,530) | ៧ កក្កដា ២០០៨ | សម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣២ នាទីក្រុងកេបិច ប្រទេសកាណាដា។ | [៤] | |
តំបន់ប្រាសាទសម្បូរព្រៃគុហ៍ បុរាណស្ថាននៃអតីតរាជធានីឦសានបុរី | ខេត្តកំពង់ធំ, Cambodia 12°52′15″N 105°2′35″E / 12.87083°N 105.04306°E |
វប្បធម៌ (ii), (iii), (vi) |
840.03 (2,075.8); តំបន់ទ្រនាប់ 2,523.6 (6,236) | ៨ កក្កដា ២០១៧ | សម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤១ នាទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ | [៥] | |
កោះកេរ៖ បុរាណស្ថាននៃអតីតរាជធានីលិង្គបុរី ឬឆោកគគ៌្យរ | ខេត្តព្រះវិហារ, Cambodia 13°46′59″N 104°32′14″E / 13.78306°N 104.53722°E |
វប្បធម៌ (ii), (iv) |
1,187.61 (2,934.6); តំបន់ទ្រនាប់ 3,523.77 (8,707.4) | ១៧ កញ្ញា ២០២៣ | សម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នាទីក្រុងរីយ៉ាដ រាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។ | [៦] |
បញ្ជីបេតិកភណ្ឌអរូបី(Intangible Cultural Heritage)មានដូចជា៖
[កែប្រែ]បេតិកភណ្ឌអរូបីដែលត្រូវបានចុះក្នុងបញ្ជី | រូបភាព | ប្រភេទបញ្ជីដែលត្រូវបានចុះ | ថ្ងៃ ខែ ឆ្នាំ | សម័យប្រជុំ | ឯកសារយោង |
---|---|---|---|---|---|
របាំព្រះរាជទ្រព្យ | បញ្ជីតំណាងនៃមនុស្សជាតិ | ៧ វិច្ឆិកា ២០០៣ | [៧] | ||
ល្ខោនស្រមោលស្បែកធំ | បញ្ជីតំណាងនៃមនុស្សជាតិ | ២៥ វិច្ឆិកា ២០០៥ | [៨] | ||
ល្បែងទាញព្រ័ត្រ | បញ្ជីតំណាងនៃមនុស្សជាតិ | ២ ធ្នូ ២០១៥ | កិច្ចប្រជុំលើកទី១០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងវិនហុក ប្រទេសណាមីប៊ី។ | [៩] | |
ចាប៉ីដងវែង | បញ្ជីត្រូវការការសង្គ្រោះបន្ទាន់ | ៣០ វិច្ឆិកា ២០១៦ | កិច្ចប្រជុំលើកទី១១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងអាឌីសអាបាបា ប្រទេសអេត្យូពី។ | [១០] | |
ល្ខោនខោលវត្តស្វាយអណ្ដែត | បញ្ជីត្រូវការការសង្គ្រោះបន្ទាន់ | ២៨ វិច្ឆិកា ២០១៨ | កិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស។ | [១១] | |
គុនល្បុក្កតោ | បញ្ជីតំណាងនៃមនុស្សជាតិ | ២៩ វិច្ឆិកា ២០២២ | កិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងរ៉ាបាត់ ព្រះរាជាណាចក្រម៉ារ៉ុក ។ | [១២] |
បញ្ជីស្មារតីនៃការចងចាំពិភពលោក(Memory of the World)មានដូចជា៖
[កែប្រែ]- បណ្ណាសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០៩ នៅទីក្រុងប្រ៊ិចថោនប្រទេសបារបារដូស។
- ក្រាំងរឿងអ៊ីណាវបុស្បា ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
បញ្ជីស្មារតីនៃការចងចាំពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក(Memory of the World for Asia and the Pacific)មានដូចជា៖
[កែប្រែ]- ខ្សែអាត់សម្លេងរឿងរាមកេរ្តិ៍តាគ្រុឌ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៤ នៅទីក្រុងក្វាងចូវប្រទេសចិន
ឋបនីយជីវមណ្ឌល(Biosphere Reserves)មានដូចជា៖
[កែប្រែ]- ឋបនីយជីវមណ្ឌលបឹងទន្លេសាប ត្រូវបានដាក់កំណត់ដោយអង្គការយូណេស្កូនៅឆ្នាំ១៩៩៧។
បណ្ដាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ(UNESCO Creative Cities Network)មានដូចជា៖
[កែប្រែ]- ក្រុងបាត់ដំបង ត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបណ្ដាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហារ(Gastronomy)កាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៣ នាទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
ឯកសារយោង
[កែប្រែ]- ↑ "Angkor". UNESCO. Retrieved 19 September 2023.
- ↑ 16th session 1992, ទទ. 37–38, annex VI
- ↑ 28th session 2004, ទទ. 66–67
- ↑ "Temple of Preah Vihear". UNESCO. Retrieved 19 September 2023.
- ↑ Centre, UNESCO World Heritage. "Temple Zone of Sambor Prei Kuk, Archaeological Site of Ancient Ishanapura". whc.unesco.org.
- ↑ "Koh Ker: Archaeological Site of Ancient Lingapura or Chok Gargyar". UNESCO. Retrieved 19 September 2023.
- ↑ "Royal Ballet of Cambodia". UNESCO. Retrieved 20 September 2023.
- ↑ "Sbek Thom, Khmer shadow theatre". UNESCO. Retrieved 20 September 2023.
- ↑ "Tugging rituals and games". UNESCO. Retrieved 20 September 2023.
- ↑ "Chapei Dang Veng". UNESCO. Retrieved 20 September 2023.
- ↑ "Lkhon Khol Wat Svay Andet". UNESCO. Retrieved 20 September 2023.
- ↑ "Kun Lbokator, traditional martial arts in Cambodia". UNESCO. Retrieved 20 September 2023.