Jump to content

អ៊ិន តាំ

ពីវិគីភីឌា
អ៊ិន​ តាំ
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋខ្មែរ
ក្នុងការិយាល័យ
៦ ឧសភា ១៩៧៣  ៩ ធ្នូ ១៩៧៣
ប្រធានាធិបតីលន់ នល់
មុនហង្ស ធុនហាក់
បន្ទាប់ឡុង បូរ៉េត
ប្រធានរដ្ឋសភា
ក្នុងការិយាល័យ
១៨ មីនា ១៩៧០  ១១ មីនា ១៩៧១
នាយករដ្ឋមន្ត្រីលន់ នល់
មុនឯក យីអ៊ុន
បន្ទាប់យ៉ែម សំបូរ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ក្នុងការិយាល័យ
១៩៦៤–១៩៦៦
នាយករដ្ឋមន្ត្រីនរោត្តម កន្តុល
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត២២ កញ្ញា ១៩១៦
ខេត្តកំពង់ចាម កម្ពុជា បារាំងឥណ្ឌូចិន
ស្លាប់១ មេសា ២០០៦ (៨៩ ឆ្នាំ)
ឆានដ៍ឡឺរ, អារីហ្សូណា សហរដ្ឋអាមេរិក
គណបក្ស​នយោបាយគណបក្សប្រជាធិបតេយ្យ

លោកអ៊ិន តាំ (២២ កញ្ញា ១៩១៦ – ១ មេសា ២០០៦) គឺជា​អ្នក​នយោបាយ​ខ្មែរមួយរូបដែល​ធ្លាប់​បានបម្រើការជា​នាយក​រដ្ឋមន្ត្រី​នៃសាធារណរដ្ឋខ្មែរ។ លោក​បាន​កាន់​តំណែង​ជានាយករដ្ឋមន្ត្រីនោះពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​១៩៧៣ រហូតដល់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​១៩៧៣ ហើយ​ជាអ្នកនយោបាយ​ជើងចាស់កម្ពុជាមួយរូបដែលបានប្រកបអាជីពនេះជាយូរឆ្នាំំ។ លោក អ៊ិន តាំ កើតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩១៦ នាភូមិព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ កាលនៅកុមារ គាត់បានសិក្សាភាសាបាលី នៅវត្តស្ទឹងត្រង់ ។ បន្ទាប់មកបានបន្តការសិក្សានៅវិទ្យាល័យស៊ីសុវត្ថិ នាក្រុងភ្នំពេញ។ ក្រោយពីបានធ្វើជាចៅហ្វាយស្រុកជាបន្តបន្ទាប់មក ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦៤ គាត់បានឡើងឋានៈជាអភិបាលខេត្តតាកែវ ។

ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៦៤ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៦៥ គាត់ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងធម្មការ។ ពីថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៦៨ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៦៩ ក្នុងរាជរដ្ឋាភិបាលដែលឱ្យឈ្មោះថា រាជរដ្ឋាភិបាលសំណាងចុងក្រោយ ដោយមានប៉ែន នុត ជានាយករដ្ឋមន្រ្តី គាត់ជារដ្ឋមន្ត្រីក្រសួងកសិកម្ម។


អាជីពនយោបាយ

[កែប្រែ]

លោកអ៊ិន តាំបានកើត​នៅ​​ភូមិ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ភាគ​ខាង​កើត​នៃប្រទេស​កម្ពុជា។ កាល​នៅ​កុមារ លោក​បាន​រៀន​ភាសាបាលី​នៅ​វត្ត​ស្ទឹងត្រង់ មុន​នឹងបន្តការ​សិក្សា​នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ បន្ទាប់​ពី​បាន​បំពេញ​តួនាទី​ជា​អធិការ​នៃ​កង​ជីវពល​ខេត្ត ​ទី​បំផុតលោកក៏​បាន​ឡើង​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍​ ប្រេវិត និងឡើង​កាន់​តំណែង​ជា​អភិបាលខេត្តតាកែវ

ក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៦០ លោកអ៊ិន តាំបានបម្រើការនៅក្នុងជួររដ្ឋាភិបាលសង្គមរាស្រ្តនិយមរបស់សម្ដេចនរោត្ដម សីហនុដោយបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៦៦។

លោកបានជាប់ពាក់ព័ន្ធក្នុងការចាប់ខ្លួនក្មួយប្រុសរបស់លោកឈ្មោះព្រាប អ៊ិន ដែលត្រូវរងការចោទប្រកាន់ថាជាសមាជិកខ្មែរសេរី ដែលត្រូវជាអង្គការស្ដាំនិយមប្រឆាំងសីហនុ ហើយជាលទ្ធផល លោកព្រាប អ៊ិនក៏ត្រូវ​បាន​គេ​ប្រហារ​ជីវិត។ ថ្វីបើលោកមានភក្ដីភាពចំពោះសម្ដេចសីហនុពីដើមមកក្ដី ក៏ប៉ុន្តែលោកអ៊ិន តាំគឺជាបុគ្គលដ៏សំខាន់ម្នាក់នៅពីក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ដោយលោកបានដឹកនាំសភាបោះឆ្នោតដកសម្តេចសីហនុចេញពីអំណាច។ ក្នុងនាមជាប្រធានរដ្ឋសភា លោកអ៊ិន តាំបានប្រកាសបង្កើតសាធារណរដ្ឋខ្មែរឡើងផ្ទាល់នៅក្នុងខែតុលា ឆ្នាំ១៩៧០។[]

ក្រោយ​ឆ្នាំ១៩៧០ លោកតាំបាន​ប៉ះទង្គិចគ្នាបង្កជាជម្លោះជាមួយ​មេដឹកនាំ​រដ្ឋ​ប្រហារម្នាក់ទៀតគឺលោកសេនាប្រមុខលន់ នល់។ ក្រោយមកនៅខែតុលា ឆ្នាំ ១៩៧១ លោកលន់ នល់បានព្យាយាមដកសិទ្ធិអំណាចនីតិប្បញ្ញត្តិរបស់រដ្ឋសភា ដោយលើកឡើងពីកំណើនហានិភ័យនៃសង្គ្រាមស៊ីវិលនៅក្នុងប្រទេស ប៉ុន្តែត្រូវជួបនឹងសំឡេងប្រឆាំងតវ៉ាពីលោកអុិន តាំ និងព្រះសង្ឃចំនួន ៤០០ អង្គទៀត។[]

នៅ​ឆ្នាំ​១៩៧២ លោកតាំបាន​ឈរ​ឈ្មោះជាបេក្ខជន​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដោយត្រូវប្រឈមជាមួយបេក្ខជនពីរផ្សេងទៀតគឺលោកលន់ នល់ និង​កែវ អាន។ របាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកបានវិនិច្ឆ័យថា លោកតាំគឺជាអ្នកនយោបាយកម្ពុជាដែលមានបទពិសោធន៍ និងចាស់ទុំបំផុតនាពេលនោះ រួមជាមួយនឹងកេរ្តិ៍ឈ្មោះដែលសក្តិសមសម្រាប់ភាពមិនពុករលួយ និងរបៀបរស់នៅសមរម្យសាមញ្ញៗ។[] ជាលទ្ធផល គាត់បានទទួលសំឡេងគាំទ្រច្រើនបំផុតទីពីរនៅតាមពីក្រោយលោកលន់ នល់ ជាមួយនឹងសំឡេងគាំទ្រ ២៤% ដោយគេបានជឿថា លោកអ៊ិន តាំប្រាកដជាអាចឈ្នះដាច់ប្រសិនបើការបោះឆ្នោតនោះបានប្រព្រឹត្តិទៅដោយតម្លាភាព និងភាពយុត្តិធម៌ ប៉ុន្តែយ៉ាងណា លោកនៅតែអាចឈ្នះមណ្ឌលរដ្ឋធានីភ្នំពេញ[] រួមជាមួយគណបក្សសាធារណរដ្ឋរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ គណបក្សប្រជាធិបតេយ្យរបស់លោកអុិន តាំបានបដិសេធមិនចូលរួមការបោះឆ្នោតសភានៅចុងឆ្នាំដដែរនោះឡើយ ដោយយល់ឃើញថាស្ថានការណ៍ និងនីតិច្បាប់បានអនុគ្រោះច្រើនដល់គណបក្សសាធារណរដ្ឋសង្គមរបស់លោកលន់ នល់ និងប្អូនប្រុសរបស់លោកគឺលន់ ណុន

នៅឆ្នាំបន្ទាប់ លោកអ៊ិន តាំបានឡើងបម្រើការជានាយករដ្ឋមន្ត្រីបានរយៈពេលប្រាំពីរខែក្នុងរដ្ឋាភិបាលលន់ នល់ ហើយក្រោយមកត្រូវបានតែងតាំងឱ្យទទួលបន្ទុកលើកម្មវិធីមួយដែលរៀបចំឡើងដើម្បីជំរុញកម្មាភិបាលកុម្មុយនីស្តឱ្យឆ្លាស់ខ្លួនមកចុះចូលជាមួយនឹងរដ្ឋាភិបាល តែមិនបានប៉ុន្មាន លោកក៏សម្រេចចិត្តសម្រាកពីនយោបាយ និងបានទៅរស់នៅជាមួយក្រុមគ្រួសារនិងអ្នកគាំទ្រលោកមួយចំនួននៅក្រុងបាត់ដំបង។ តំណែងនាយករដ្ឋមន្ត្រីលោក​ត្រូវ​បាន​លោកឡុង បូរ៉េតឡើង​កាន់​ជំនួសបន្ត។

នៅ​ពេល​ដែលក្រុមខ្មែរក្រហម​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ លោកអ៊ិន តាំបាន​កំពុងស្ថិតនៅ​កសិដ្ឋាន​របស់​គាត់​ក្នុងក្រុងប៉ោយប៉ែត។ តាមគោលការណ៍ខ្មែរក្រហម រូបលោកប្រាកដណាស់នឹងត្រូវពួកខ្មែរក្រហមចាប់ប្រហារជីវិត ប៉ុន្តែលោកបានរត់ភៀសខ្លួនទៅកាន់ប្រទេសថៃទាន់ រួចបានព្យាយាមរៀបចំចលនាបះបោរប្រឆាំងខ្មែរក្រហមនៅតាមតំបន់ព្រំដែន។ យ៉ាង​ណា​មិញ ​មិន​​យូរ​ប៉ុន្មាន​លោកក៏ត្រូវ​អាជ្ញាធរ​ថៃចាប់​​និរទេស​ចេញ។ លោកតាំបានបន្តភៀសខ្លួន​ទៅ​ប្រទេស​បារាំង ហើយ​បន្ទាប់​មក​នៅ​ឆ្នាំ១៩៧៦ ក៏បាន​ផ្លាស់​ទៅនៅ សហរដ្ឋអាមេរិកបន្ទាប់ពីទទួលបាន​​សិទ្ធិ​ជ្រកកោន។

និរទេសភាព

[កែប្រែ]

បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ លោកអ៊ិន តាំបានបែរមកគាំទ្រសម្ដេចនរោត្តម សីហនុ និងអង្គការហ្វ៊ុនស៊ិនប៉ិចរបស់ព្រះអង្គដើម្បីប្រឆាំងនឹងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលគាំទ្រដោយប្រទេសវៀតណាម។ លោកត្រូវបានតែងតាំងជាអគ្គ​មេ​បញ្ជាការ​នៃ​កងកម្លាំងប្រដាប់អាវុធ​ហ្វ៊ុនស៊ិនប៉ិចដែលកាលនុះហៅថា ម៉ូលីណាកា មុនពេលត្រូវជំនួសដោយ​ព្រះអង្គ​ម្ចាស់នរោត្តម រណឫទ្ធិ​នៅ​ក្នុងឆ្នាំ​១៩៨៥។ លោក​ក៏​ជា​រដ្ឋមន្ត្រី​ម្នាក់​ក្នុង​ចំណោម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំង​បី​នៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យផងដែរ។[] លោក​បាន​ស្ដារ​គណបក្ស​ប្រជាធិបតេយ្យ​កម្ពុជាឡើងវិញដើម្បីចូលរួមក្នុងការបោះឆ្នោតឆ្នាំ១៩៩៣ ​ប៉ុន្តែមិនបានឈ្នះអាសនៈ​មួយទេនៅក្នុង​សភា​ ហើយនៅក្នុង​ឆ្នាំ​១៩៩៧ លោក​ក៏បានចង​សម្ព័ន្ធភាព​ជាមួយគណបក្ស​ប្រជាជន​កម្ពុជា

មរណភាព

[កែប្រែ]

លោកអ៊ិន តាំបានទទួលមរណភាពនៅទីក្រុងឆានដ៍ឡឺរ រដ្ឋអារីហ្សូណា ភាគនិរតីនៃសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០០៦ ក្នុងជន្មាយុ ៨៩ ឆ្នាំ។ លោកត្រូវបានស្នងដោយ​កូនៗចំនួន​បី​នាក់​ក្នុង​ចំណោម​កូនចៅ​សរុបប្រាំពីរ​នាក់​។

ឯកសារសម្គាល់

[កែប្រែ]
  1. Corfield J. J., "A History of the Cambodian Non-Communist Resistance, 1975-1983." Clayton, Vic., Australia: Centre of Southeast Asian Studies, Monash University, 1991, p. 6.
  2. Sorpong Peou, Intervention and Change in Cambodia, 2000, p.52
  3. Shawcross, W. Sideshow: Kissinger, Nixon, and the Destruction of Cambodia, New York: Washington Square Books, 1981, p.232
  4. Clymer, K. J. The United States and Cambodia, 1969-2000, Routledge, 2004, p.55
  5. "Chronology of Cambodian History, 1900-1919". Archived from the original on 2009-10-22. Retrieved 2009-10-26.

ឯកសារយោង

[កែប្រែ]
  • Justin Corfield and Laura Summers, Historical Dictionary of Cambodia, Asian/Oceanian Historical Dictionaries No. 43, Scarecrow Press, Inc., Lanham, Maryland, and Oxford 2003. ISBN 0-8108-4524-5
តំណែងនយោបាយ
មុនដោយ
ហង្ស ធុនហាក់
នាយករដ្ឋមន្ត្រីកម្ពុជា
៦ ឧសភា ១៩៧៣ – ៩ ធ្នូ ១៩៧៣
តដោយ
ឡុង បូរ៉េត