AirAsia Cambodia
| ||||
បង្កើត | 9 ធ្នូ 2022 | |||
---|---|---|---|---|
ចាប់ផ្ដើមប្រតិបត្តិការ | 2 ឧសភា 2024 | |||
Operating bases | ||||
Frequent-flyer program | BIG Loyalty Programme[១] | |||
Fleet size | 2 | |||
ទីគោលដៅ | 4 | |||
Parent company | AirAsia | |||
ស្នាក់ការកណ្ដាល | ភ្នំពេញ, កម្ពុជា | |||
បុគ្គលសំខាន់ៗ |
| |||
គេហទំព័រ | airasia.com |
អ៊ែរ អេស៊ា ខេមបូឌា (AirAsia Cambodia) ជា ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប របស់កម្ពុជា ដែលមានមូលដ្ឋាននៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ វាគឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន អ៊ែរ អេស៊ី ម៉ាឡេស៊ី និងសហគ្រាសក្នុងស្រុកគឺ Sivilai Asia ។ ក្រុមហ៊ុនអាកាសចរណ៍នេះបានបើកដំណើរការនៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2022 ហើយបានចាប់ផ្តើមប្រតិបត្តិការហោះហើរនៅថ្ងៃទី 2 ខែឧសភា ឆ្នាំ 2024។ [២] កម្ពុជាជាប្រទេសទីប្រាំនៅអាស៊ីអាគ្នេយ៍ដែលក្រុមហ៊ុន Capital A បានបង្កើតឱ្យមានប្រ៊េន AirAsia មួយនេះ។
ប្រវត្តិ
[កែប្រែ]នៅខែឧសភា ឆ្នាំ 2017 ក្រុមហ៊ុន អ៊ែរ អេស៊ី គ្រោងបើកក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរពីប្រទេសម៉ាឡេស៊ី ដែលបានមកទស្សនាទីក្រុងនានាក្នុងប្រទេសកម្ពុជា ដូចជា ភ្នំពេញ សៀមរាប និង ក្រុងព្រះសីហនុ ។ [៣] នៅខែវិច្ឆិកា ឆ្នាំ ២០១៩ បន្ទាប់ពីផ្អាកអស់មួយរយៈ អ៊ែរ អេស៊ី បានបន្តផែនការរបស់ខ្លួនក្នុងការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅកម្ពុជា [៤] ទទួលបានការគាំទ្រពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងខែមករា ឆ្នាំ ២០២០។ [៥]
នៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2022 ក្រុមហ៊ុន អ៊ែរ អេស៊ា និង Sivilai Asia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាដើម្បីបង្កើតក្រុមហ៊ុន អ៊ែរ អេស៊ី ខេមបូឌា (AirAsia Cambodia)។ [៦] Capital A ដែលជា ក្រុមហ៊ុនមេនៃ AirAsia Group [៧] នឹងកាន់កាប់ភាគហ៊ុន ៥១% នៃក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ ខណៈដែលក្រុមហ៊ុន Sivilai Asia នឹងកាន់កាប់ចំណែកដែលនៅសល់។ [៨] ក្រោយទទួលបានការអនុម័តពីរដ្ឋាភិបាលហើយនោះ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍បានចាប់ផ្ដើមឡើង។ [៩] នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ។
ទិសដៅហោះហើរ
[កែប្រែ]ក្រុមហ៊ុនអាកាសចរណ៍នេះ គ្រោងហោះហើរទៅកាន់ទិសដៅដែលស្ថិតក្នុងរង្វង់បួនម៉ោង ពីមូលដ្ឋានរបស់ខ្លួននៅកម្ពុជា។ ក្រុមហ៊ុននេះក៏ផ្តោតលើការតភ្ជាប់រវាងបណ្តាប្រទេសនៅអាស៊ាន ក៏ដូចជា ឥណ្ឌា ចិន និង អាស៊ីខាងជើង ផងដែរ។[៨]
ប្រទេស | ទីក្រុង | អាកាសយានដ្ឋាន | ចំណាំ | ហោះហើរដំបូង |
---|---|---|---|---|
កម្ពុជា | ភ្នំពេញ | អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ | មូលដ្ឋាន | |
សៀមរាប | អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ | មូលដ្ឋាន | ||
ក្រុងព្រះសីហនុ | អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ | |||
ម៉ាឡេស៊ី[១០] | កូឡាឡាំពួរ | អាកាសយានដ្ឋានអន្តរជាតិ កូឡាឡាំពួរ | 01 សីហា 2024 | |
សិង្ហបុរី[១១] | សិង្ហបុរី | អាកាសយានដ្ឋានអន្តរជាតិ ឆាងងី | 09 វិច្ឆិកា 2024 | |
វៀតណាម[១២] | ហូជីមិញ | អាកាសយានដ្ឋានអន្តរជាតិ តឹនសឺនញឹត | 22 ធ្នូ 2024 | |
ហាណូយ | អាកាសយានដ្ឋានអន្តរជាតិ ណុយបៃ | 22 ធ្នូ 2024 | ||
ឥណ្ឌូនេស៊ី | កោះពាលី | អាកាសយានដ្ឋានអន្តរជាតិ I Gusti Ngurah Rai | (នឹងប្រកាសពេលក្រោយ) | |
ភីលីពីន | សេប៊ូ | អាកាសយានដ្ឋានអន្តរជាតិ Mactan-Cebu | (នឹងប្រកាសពេលក្រោយ) |
បន្ទាប់ពីបានដាក់ឱ្យដំណើរការហោះទៅកាន់ប្រទេសម៉ាឡេស៊ី[១៣] នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏មានផែនការបន្ថែមជើងហោះហើរអន្តរជាតិបន្ថែមទៀតនៅឆ្នាំដដែលនេះ ឆ្ពោះទៅកាន់ទីក្រុងសេប៊ូ ប្រទេសភីលីពីន និង កោះពាលី ប្រទេសឥណ្ឌូនេស៊ី។
យន្តហោះ
[កែប្រែ]ព័ត៌មានគិតត្រឹម កក្កដា 2024[update], អ៊ែរ អេស៊ា ខេមបូឌា មានយន្តហោះកំពុងដំណើរការដូចខាងក្រោម៖[៨]
យន្តហោះ | កំពុងដំណើរការ | បានបញ្ជាទិញ | អ្នកដំណើរ | កំណត់ចំណាំ |
---|---|---|---|---|
Airbus A320-200 | ២ | ១ | ១៨០ | XU-818 និង XU-819 |
សរុប | ២ | ១ |
ឯកសារយោង
[កែប្រែ]- ↑ "AirAsia BIG Loyalty Programme". Airasia.com. Archived from the original on 22 May 2014. Retrieved 31 May 2014.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ "Capital A unit inks deal to establish MRO business in Cambodia". The Edge Malaysia.
- ↑ Willy, Adela Megan (16 May 2017). "AirAsia to set up Cambodian subsidiary — report". The Edge Markets. https://www.theedgemarkets.com/article/airasia-set-cambodian-subsidiary-%E2%80%94-report.
- ↑ "AirAsia Group seeks partners in Cambodia, China, Myanmar". ch-aviation.com. 12 December 2022. https://www.ch-aviation.com/portal/news/83730-airasia-group-seeks-partners-in-cambodia-china-myanmar.
- ↑ Sok, Chan (10 January 2020). "AirAsia flies to new heights?". Khmer Times. https://www.khmertimeskh.com/678868/airasia-flies-to-new-heights/.
- ↑ "AirAsia to Now Launch a Low-Cost Carrier in Cambodia". Skift. 9 December 2022. https://skift.com/blog/airasia-to-now-launch-a-low-cost-carrier-in-cambodia/.
- ↑ Staff (December 9, 2022). "Capital A to launch AirAsia Cambodia as it resumes growth" (ជាen). Bangkok Post. https://www.bangkokpost.com/business/2456805/capital-a-to-launch-airasia-cambodia-as-it-resumes-growth.
- ↑ ៨,០ ៨,១ ៨,២ "AirAsia to launch Cambodian JV in 2023". ch-aviation.com. 12 December 2022. https://www.ch-aviation.com/portal/news/122377-airasia-to-launch-cambodian-jv-in-2023.
- ↑ "AirAsia launches new low cost airline in Cambodia". The Star. 9 December 2022. https://www.thestar.com.my/business/business-news/2022/12/09/airasia-launches-new-low-cost-airline-in-cambodia.
- ↑ "AirAsia Cambodia celebrates first international flight from Phnom Penh to Kuala Lumpur". AirAsia Newsroom (in American English). 2024-08-01. Retrieved 2024-11-13.
- ↑ "AirAsia Cambodia strives to enhance convenience and affordability for international travel as the only LCC that flies from Singapore to Siem Reap". AirAsia Newsroom (in American English). 2024-11-10. Retrieved 2024-11-13.
- ↑ "AirAsia Cambodia បន្តពង្រីកជើងហោះហើរអន្តរជាតិថ្មីចំនួនពីរទៅកាន់ប្រទេសវៀតណាម". AirAsia Newsroom (in American English). 2024-11-13. Retrieved 2024-11-13.
- ↑ "AirAsia Cambodia Plans Cebu, Bali Flights Following KL Kick-Off". kiripost.com (in អង់គ្លេស). Retrieved 2024-08-02.
- CS1 errors: redundant parameter
- Pages containing cite templates with deprecated parameters
- CS1 American English-language sources (en-us)
- CS1 អង់គ្លេស-language sources (en)
- Articles containing potentially dated statements from កក្កដា 2024
- All articles containing potentially dated statements
- អាកាសចរណ៍
- អាកាសចរណ៍កម្ពុជា
- អ៊ែរ អេស៊ា