Jump to content

ចក្រភពបារាំងទីមួយ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី First French Empire)
សាធារណរដ្ឋបារាំង[]
(១៨០៤–១៨០៩)
République Française

ចក្រភពបារាំង
(១៨០៩–១៨១៥)
Empire Français

១៨០៤–១៨១៤, ១៨១៥
បាវចនាLiberté, Ordre Public[]
("សេរីភាព សណ្ដាប់ធ្នាប់សង្គម")
ភ្លេងជាតិChant du départ
("ចម្រៀងនៃចំណាកចេញ") (ផ្លូវការ)

Veillons au salut de l'Empire
("ចូលរក្សាការពារចក្រភព") (ក្រៅផ្លូវការ)
ទឹកដីចក្រភពបារាំងទីមួយក្នុងឆ្នាំ១៨១២[៣] *   ចក្រភពបារាំង *   រដ្ឋរណប
ទឹកដីចក្រភពបារាំងទីមួយក្នុងឆ្នាំ១៨១២[]
រាជធានីប៉ារីស
ភាសាទូទៅ ភាសាបារាំង
សាសនា
រ៉ូម៉ាំងកាតូលិក (សាសនារដ្ឋ)
រដ្ឋាភិបាល
ព្រះអធិរាជ 
▪ ១៨០៤–១៨១៤/១៨១៥
ណាប៉ូលេអុងទី១
▪ ១៨១៥
ណាប៉ូលេអុងទី២[]
នីតិបញ្ញត្តិសភាជាតិ
ព្រឹទ្ធសភាអភិរក្ស
សភានីតិប្បញ្ញត្តិ
សម័យកាលប្រវត្តិសាស្រ្តសង្គ្រាមបដិវត្តន៍បារាំង
សង្គ្រាមណាប៉ូលេអូនិក
១៨ ឧសភា ១៨០៤
២ ធ្នូ ១៨០៤
៧ កក្កដា ១៨០៧
២៤ មិថុនា ១៨១២
១១ កុម្ភៈ ១៨១៤
២០ មីនា – ៧ កក្កដា ១៨១៥
ក្រឡាផ្ទៃ
១៨១២[]២១០០០០០ គ.ម (៨១០០០០ ម៉ាយ ក.)
ប្រជាជន
▪ ១៨១២
៩៦,៤៧២,០០០[]
រូបិយវត្ថុហ្រ្វង់បារាំង
Preceded by
Succeeded by
សាធារណរដ្ឋបារាំងទីមួយ
អង់ដូរ៉ា
ព្រះរាជាណាចក្រហុល្លង់
សាធារណរដ្ឋលីហ្គួរ
ព្រះរាជាណាចក្របារាំង
ក្សត្របុរីអធិបតេយ្យភាពនៃសហហុល្លង់
សហរាជាណាចក្រហុល្លង់
ម៉ូរ៉េសណិត
លុចសំបួរ
មហាពញារដ្ឋទូស្កានី
អង់ដូរ៉ា
ម៉ូណាកូ
ក្សត្របុរីអ៊ែលបា

ចក្រភពបារាំងទីមួយ ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋបារាំង (មុនឆ្នាំ១៨០៩) និង ចក្រភពបារាំង (ក្រោយឆ្នាំ១៨០៩) ឬអាចហៅបានទៀតថា ណាប៉ូលេអុងនិយមបារាំង គឺជាចក្រភពមួយដែលស្ថិតនៅក្រោមការដឹកនាំរបស់ណាប៉ូលេអុង បូណាប៉ារត៍។ វាជារដ្ឋដែលបានពង្រីកអនុត្តរភាពបារាំងទៅពាសពេញផ្ទៃទ្វីបអឺរ៉ុបស្ទើរទាំងមូលនៅដើមសតវត្សទី១៩។ ចក្រភពនេះបានបង្កើតឡើងដំបូងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៤ និងបានដួលរលំទៅវិញនៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៨១៤ ហើយងើបឡើងសារជាថ្មីពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៨១៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៨១៥។[]

ទោះជាបារាំងបានបង្កើតចក្រភពអាណានិគមនៅឯក្រៅប្រទេសតាំងពីដើមសតវត្សទី១៧ មែន ប៉ុន្តែបារាំងដីគោកគឺនៅតែជារដ្ឋមួយស្ថិតនៅក្រោមរាជាធិបតេយ្យបួរបន និងជាសាធារណរដ្ឋមួយ (ក្រោយបដិវត្តន៍បារាំង)។ ប្រវត្តិវិទូបានសម្ដៅលើរបបណាប៉ូលេអុងថា ចក្រភពបារាំងទីមួយ ដើម្បីកុំឱ្យកើតមានការភាន់ច្រឡំជាមួយចក្រភពបារាំងទីពីរ (១៨៥២-១៨៧០) ដែលស្ថិតនៅក្រោមការដឹកនាំដោយក្មួយរបស់ណាប៉ូលេអុង ព្រះនាមណាប៉ូលេអុងទី៣

នៅថ្ងៃទី១៨ ខែឧសាភា ឆ្នាំ១៨០៤ ណាប៉ូលេអុងត្រូវបានទទួលគោរមងារ្យជា "អធិរាជនៃបារាំង" (Empereur des Français) ដោយព្រឹទ្ធសភាបារាំង និងបានឡើងគ្រងរាជ្យនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨០៤[] ដែលជាសញ្ញាបញ្ជាក់ពីទីបញ្ចប់នៃរបបសាធារណរដ្ឋបារាំងទីមួយ។ ទោះជាណាប៉ូលេអុងបានឡើងអភិសេកជាអធិរាជរួចក្តី តែចក្រភពរបស់ព្រះអង្គនៅតែរក្សាឈ្មោះថា "សាធារណរដ្ឋបារាំង" រហូតដល់ឆ្នាំ១៨០៩។ អាណាចក្របារាំងបានទទួលជ័យជម្នះយោធាជាច្រើនលើកច្រើនសារនៅលើទ្វីបអឺរ៉ុបដូចជ័យជម្នះក្នុងសង្គ្រាមសម្ព័ន្ធភាពទីបីប្រឆាំងនឹងអូទ្រីស ព្រុស រុស្ស៊ី ចក្រភពអង់គ្លេស និងប្រជាជាតិជាច្រើនទៀត ពិសេសក្នុងសមរភូមិអូស្ទ័រលីតស៍នៃឆ្នាំ១៨០៥។[] អំណាចនិងឥទ្ធិពលបារាំងបានបន្តរាលដាលម្តងទៀតនៅក្នុងសង្គ្រាមសម្ព័ន្ធភាពទីបួនក្នុងសមរភូមិជេណា-អោស្តេដត៍ នៃឆ្នាំ១៨០៦ និងសមរភូមិហ្វ្រៃឡង់ក្នុងឆ្នាំ១៨០៧[១០] មុនពេលត្រូវរងនូវបរាជ័យដ៏ធំក្នុងសមរភូមិវ៉ាធឺលូនៃឆ្នាំ១៨១៥។

ជម្លោះតៗគ្នាទាំងនេះត្រូវបានគេស្គាល់ថា សង្គ្រាមណាប៉ូលេអូនិក ជាសង្គ្រាមដែលនាំឱ្យបារាំងអាចពង្រីកឥទ្ធិពលនិងទឹកដីរបស់ខ្លួនពីភាគខាងលិចនៃទ្វីបអឺរ៉ុបចូលទៅក្នុងដែនដីប៉ូឡូញ។ មកដល់ឆ្នាំ១៨១២ ចក្រភពបារាំងមាននាយកដ្ឋានរហូតទៅដល់១៣០ និងបានពង្រីកទីតាំងយោធានៅគ្រប់តំបន់ទូទាំងទ្វីបអឺរ៉ុបរួមមានតំបន់ក្នុងបណ្តាប្រទេសអាល្លឺម៉ង់, អ៊ីតាលី, អេស្ប៉ាញនិងឌុចឈីនៃក្រុហវ៉ាសូរី (ប្រទេសប៉ូឡូញ) ហើយបានចាត់ទុកព្រុសនិងចក្រភពអូទ្រីសជាសម្ព័ន្ធមិត្តតូចតាច។[១១] ជ័យជំនះទាំងអស់នេះបាននាំចេញនូវមនោគមវិជ្ជាជាច្រើននៃបដិវត្តន៍បារាំងនៅទូទាំងទ្វីបអឺរ៉ុប៖ សេចក្តីណែនាំកូដ (Code) ណាប៉ូឡេអុងនៅទ្វីបអឺរ៉ុបបានបង្កើនសមភាពផ្លូវច្បាប់ បង្កើតនូវប្រព័ន្ធចៅក្រមនិងការលែងលះគឺមានភាពស្របច្បាប់មិនដូចមុន កម្រៃជើងសារនិងយុត្តិធម៌seigneurialត្រូវបានលុបបំបាត់ ទាំងអស់នេះធ្វើឱ្យជីវភាពអ្នកនៅអឺរ៉ុបប្រៀបបានទៅនឹងជីវភាពអ្នកអភិជនលើកលែងតែនៅតំបន់ប្រទេសប៉ូឡូញ។[១២] ភាបរាជ័យរបស់បារាំងនៅឆ្នាំ ១៨១៤ (ហើយបរាជ័យម្តងទៀតនៅឆ្នាំ១៨១៥) បានសម្គាល់នូវការដួលរលំនៃចក្រភពបារាំង។

ប្រភពដើម

[កែប្រែ]

ក្នុងឆ្នាំ ១៧៩៩, ណាប៉ូឡេអុងបូណាប៉ាតបានជួបជាមួយលោកEmmanuel Joseph Sieyès-ដែលជាមនុស្សម្នាក់ក្នុងចំណោមអភិបាលប្រាំរូបដែលកំពុងចាប់ផ្តើមបង្កើតតំណែងនាយកប្រតិបត្តិនៃរដ្ឋាភិបាលបារាំង-គាត់ជាអ្នកកំពុងស្វែងរកមនុស្សដែលគាំទ្រការធ្វើរដ្ឋប្រហារដើម្បីផ្តួលរលំរដ្ឋធម្មនុញ្ញឆ្នាំទី៣។ ផែនការក្នុងការធ្វើរដ្ឋប្រហារនេះបានចូលរួមដោយប្អូនប្រុសរបស់ណាប៉ូឡេអុងគឺលោកLucien, ក្រោយមកក្លាយប្រធានក្រុមប្រឹក្សាភិបាលកាន់ ៥០០ អាសនៈ, រួមទាំងលោក Roger Ducos, ដែលមានតំណែងជាប្រធានអភិបាលម្នាក់ទៀត, និងលោក Talleyrand។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៧៩៩ (ទី១៧ ខែ Brumaire (VIII under the French Republican Calendar)) និងថ្ងៃបន្ត, កងទ័ពដឹកនាំដោយប៉ូណាបាតបានកាន់កាប់ត្រួតត្រាប្រទេសបារាំង។ ពួកនេះបានបែងចែកជាក្រុមព្រឹក្សានីតិបញ្ញត្តិ, បន្សល់ទុកនូវអង្គនីតិប្បញ្ញត្តិដែលត្រូវបានដាក់ឈ្មោះថាបូណាប៉ាត, ចំណែកលោក Sieyès និង Ducos ត្រូវក្លាយជាកុងស៊ុលជាបណ្តោះអាសន្នក្នុងការគ្រប់គ្រងរដ្ឋាភិបាល។ ទោះបីជា Sieyès រំពឹងថាខ្លួននឹងកាន់អំណាចខ្ពស់នៅក្នុងរបបថ្មីនេះ, ប៉ុន្តែត្រូវព្រះអង្គបូណាបាតបានតែងតាំងលោកជាស្ថានកុងស៊ុលទៅវិញ, ដែលត្រូវធ្វើសេចក្តីព្រាងនៃរដ្ឋធម្មនុញ្ញឆ្នាំទី៨ និងធ្វើយ៉ាងម៉េចដើម្បីឱ្យខ្លួនឈ្នះឆ្នោតក្លាយជាកុងស៊ុលដំបូងក្នុងរបបថ្មីនេះ។ ក្រោយមកលោកក៏ក្លាយជាមនុស្សដែលមានអំណាចខ្លាំងបំផុតនៃប្រទេសបារាំងនាពេលនោះ, ដល់រដ្ឋធម្មនុញ្ញឆ្នាំទី១០ លោកក៏ក្លាយជាកុងស៊ុលបារាំងអស់មួយជីវិត។

ចម្បាំងក្នុងសមរភូមិម៉ារេនហ្កោ (ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៨០០) បានសម្ពោធគំនិតនយោបាយដែលនឹងបន្តការអភិវឌ្ឍរហូតដល់យុទ្ធនាការរបស់ណាប៉ូឡេអុងលើទីក្រុងម៉ូស្គូ។ ណាប៉ូឡេអុងបានគ្រោងទុកគម្រោងមួយក្នុងការកាត់ទឹកដីឌុកឈីនៃក្រុងមីឡានទៅជាទឹកដីខ្លួន, ការកំណត់លែកពីប្រទេសអូទ្រីសត្រូវបានគេគិតថាជាការរៀបចំយុទ្ធនាការថ្មីបុកទៅទិសខាងកើត។ កិច្ចចរចាសន្តិភាពក្រុងអាមៀន (Amiens), បានធ្វើឱ្យព្រះអង្គត្រួតត្រាលើប្រទេសអេហ៊្សីប។ ព្រះអង្គបានពង្រីកសិទ្ធិអំណាចទ្រង់បន្តិចម្តងៗចូលក្នុងប្រទេសអ៊ីតាលីដោយវាយបញ្ចូលរដ្ឋភីតម៉ុន (Piedmont) និងយកហ្សេណាវ (Genoa), ប៉ារម៉ា (Parma), ទូស្កានី (Tuscany) និងណាប៉ូល (Naples) ដាក់បន្ថែមចូលទៅក្នុងដែនដីអាណានិគមរបស់ព្រះអង្គគឺសាធារណរដ្ឋស៊ីសាហ្វែន(Cisalpine Republic)។ បន្ទាប់មកទ័ពព្រះអង្គបានឡោមព័ទ្ធទីក្រុងរ៉ូមហើយបានចាប់ផ្តើមចុះសន្ធិសញ្ញាឆ្នាំ១៨០១ ដើម្បីគ្រប់គ្រងសម្ភារៈសាសនារបស់សម្តេចប៉ាប (Pope)។ ព្រះអង្គបានដឹងកំហុសក្នុងការបង្កើនអំណាចនៅជុំវិញសម្តេចប៉ាប, ណាប៉ូឡេអុងក៏បង្កើតប្រការអូហ្កានីក (ឆ្នាំ១៨០២) ក្នុងគោលបំណងចង់ក្លាយជាអ្នកការពារសម្តេចធម្មតា, ដូចឆាឡឺមែន (Charlemagne) ដែរ។ ដើម្បីលាក់ផែនការព្រះអង្គមុនពេលធ្វើប្រតិបត្តិការមែនទែន, ទ្រង់បានដាស់តឿនអាណានិគមបារាំងឲ្យងើបឡើងដើម្បីប្រឆាំងនឹងចក្រភពអង់គ្លេសដោយនឹកឃើញពីអនុសាវរីយ៍ដ៏ឈឺចាប់នៃសន្ធិសញ្ញាឆ្នាំ១៧៦៣ ដែលអង់គ្លេសបានដណ្តើមទឹកដីអាណានិគមបារាំងពីទ្វីបអាមេរិកខាងជើង, អង់គ្លេសក៏ចាប់ផ្តើមមានចិត្តច្រណែនមកលើបារាំង, នៅពេលដែលព្រំប្រទល់បារាំងបានពង្រីកទៅដល់ទន្លេរ៉ាំង (Rhine) និងហួសពីនេះទៅទៀតដល់ក្រុងហានណូវ័រ (Hanover), ហាមប៊ឺក (Hamburg) និងឃូហ្សាវិន(Cuxhaven)។ ណាប៉ូឡេអុងនឹងត្រូវកាន់កាប់ក្រុមឥស្សរជនជាច្រើនដោយការចូលគ្នារវាងមួយពួកអភិជនថ្មី(បានមកពីការកាន់កាប់ទឹកដីថ្មី)និងមហាជនចាស់ (បារាំង)។[១៣]

នៅថ្ងៃទី១២ ខែឧសាភា ឆ្នាំ១៨០២, ទ្រីប៊ូណាត ជនជាតិបារាំងម្នាក់បានបោះឆ្នោតជាឯកច្ឆន្ទលើកលែងតែCarnot, ដោយពេញចិត្តនឹងឱ្យមេដឹកនាំបារាំងធ្វើជាកុងស៊ុលអស់មួយជីវិត។[១៤][១៥] សកម្មភាពខាងលើនេះត្រូវបានបញ្ជាក់ដោយព្រឹទ្ធសភាអភិរក្ស។ ការទទួលបានសម្លេងឆ្នោតជាទូទៅមានចំនួន ៣,៦៥៣,៦០០ សម្លេង។[១៦] នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៨០២, ណាប៉ូលេអុង បូណាបាតត្រូវបានប្រកាសថាទ្រង់នឹងក្លាយជាកុងស៊ុលអស់មួយជីវិតព្រះអង្គ។


ណាប៉ូលេអុងទី១ កំពុងអង្គុយលើរាជបល្ល័ង្ក គំនូរគូដោយលោក ហ្សង់-អូអេស-ដូមីនី អ៊ីងងស៍, ឆ្នាំ១៨០៦។
Imperial Standard របស់ណាប៉ូឡេអុងទី១។

ការធ្វើបដិវត្តន៍មួយចំនួនបានកើតឡើងក្នុងតំបន់ខ្លះនៃប្រទេសអាល្លឺម៉ង់ដែលគាំទ្រដោយ"Recess នៃឆ្នាំ១៨០៣", ដែលបានធ្វើឲ្យរដ្ឋបាវ៉ារៀ(Bavaria), Württemberg, និង បាដិន ចូលខាងភាគីចក្រភពបារាំង។ លោកវីលៀម ភីត, ដែលបានទទួលអំណាចដឹកនាំអង់គ្លេសវិញ, បានមកអំពាវនាវសារជាថ្មីនូវសម្ព័ន្ធភាពអង់គ្លេស-អូទ្រីស-រុស្ស៊ី ប្រឆាំងនឹងណាប៉ូឡេអុងដើម្បីបញ្ឈប់នូវការរីករាលដាលនៃបដិវត្តតូចៗនៅអឺរ៉ុបដែលគាំទ្រដោយបារាំង។

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៤, ណាប៉ូឡេអុងត្រូវបានតែងតាំងជា"អធិរាជបារាំង"ដោយព្រឹទ្ធសភាបារាំង; នៅទីបំផុតព្រះអង្គបានឡើងគ្រងរាជ, បន្ទាប់ពីបានទទួលមកុដិដែកពីស្តេចលុមបាត, និងបានពរជ័យពីPope Pius VIIនៅក្នុងវិហារនូត្រេ-ដាម នៅទីក្រុងប៉ារីស

ក្នុងយុទ្ធនាការចំនួនបួន, ព្រះអធិរាជបានប្លាស់ប្តូរបារាំងពីប្រទេសសាធារណរដ្ឋនិងចក្រភពសហព័ន្ធមួយទៅជាអាណាចក្រដែលអាចប្រៀបបានទៅនឹងចក្រភពរ៉ូមពីសម័យដើម។ ខ្លះបានថារ៉ូមបានលេចធ្លោមកវិញជាលើកទីបីហើយបន្ទាប់ពីអាណាចក្ររបស់ជូលីស៍ សេសារនិងឆាឡឺមែន (ដែលបានធ្លាប់កែប្រែការវិវត្តន៍ប្រវត្តិសាស្រ្តប្រទេសបារាំងពីមុនមក)។ ចំណែកឯផែនការសម្ងាត់ដែលបារាំងបានគ្រោងទុកដើម្បីវាយប្រហារអង់គ្លេសនោះគឺមិនបានឃើញប្រតិបត្តិទេ, បារាំងបានយកឈ្នះក្នុងសមរភូមិអូម និងសមរភូមិអូស្ទ័រលីតស៍ និងសមរភូមិត្រាហ្វាហ្កា។

ជ័យជម្នះដំបូងៗ

[កែប្រែ]

នៅក្នុងសង្គ្រាមនៃសម្ព័ន្ធភាពទីបី, ណាប៉ូឡេអុងបានបំបោសចេញនូវចក្រភពចំណាស់មួយគឺចក្រភពរ៉ូម៉ាំងពិសិដ្ឋ និងទ្រង់បានបង្កើតរដ្ឋមួយនៅអាល្លឺម៉ង់ភាគខាងត្បូងដែលមានរួមបញ្ចូលនូវរដ្ឋចំណុះតូចធំដូចជារដ្ឋបាវ៉ារៀ, បាដិន (Baden), Württemberg, ហេសេ-ដាមស្តាដ (Hesse-Damstadt), និងសាសូនី (Saxony) បូកបញ្ចូលគ្នាហើយក្លាយទៅជាសហព័ន្ធរ៉ាំង។ សន្ធិសញ្ញាប្រេសប៊ឺក (Pressburg), ដែលបានចុះនូវថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៨០៥, បានទាញសម្បទានដែនដីពីអូទ្រីស, ដែលកំពុងស្ថិតនៅលើសំណងហិរញ្ញវត្ថុដ៏ធំមួយ។ ការបង្កើតនៃព្រះរាជាណចក្រអ៊ីតាលីរបស់អធិរាជណាប៉ូឡេអុង, ការកាន់កាប់អានកូណា ( Ancona), និងការបញ្ចូលឧបទ្វីបវេនេស៊ា (Venetia) និងដែនដីអាឌ្រាទិច (Adriatic) ដែលពីមុនធ្លាប់ជាដែនដីខ្លួនបានសម្គាល់នូវជំហ៊ានថ្មីមួយក្នុងការពង្រីកទឹកដីចក្រភពព្រះអង្គ។

The Battle of Austerlitz

ដើម្បីបង្កើតរដ្ឋចំណុះបន្ថែមនិងធ្វើឲ្យងាយស្រួលក្នុងការគ្រប់គ្រង, ណាប៉ូឡេអុងបានចាត់ឲ្យញាតិសន្តានព្រះអង្គគ្រប់គ្រងរដ្ឋចំណុះបារាំងនៅទូទាំងទ្វីបអឺរ៉ុប។ វង្សត្រកូលបូណាប៉ាតខ្លះបានចាប់អារម្មណ៍រៀបអភិសេយជាមួយនឹងរាជវង្សនគរដទៃទៀត, ដែលជាលទ្ធផលបានធ្វើឲ្យរដ្ឋមួយចំនួនមានអធិបតេយ្យភាពខ្ពស់។ ហ្សូសែហ្វ បូណាបាតបានចូលកាន់អំណាចនៅណាប៉ូលជំនួសរាជវង្សបួរបនល្វី ប៉ូណាប៉ាតបានឡើងគ្រោងរាជ្យជាស្តេចនៃរាជាណាចក្រហូឡង់, ហើយបានប្តូរឈ្មោះមកសាធារណរដ្ឋបាត្ថាវៀន(Batavian Republic); ចូជីម មូរ៉ាតបានក្លែយជា Grand-Duke នៃនគរប៊ឹក; ជេរ៉ូម បូណាបាតបានក្លាយជាកូនប្រសាររបស់ស្តេចនៃនគរវើថេនប៊ឺក និងលោក Eugéne de Beauharnais ត្រូវបានតែងតាំងជាស្តេចនៃបាវ៉ារៀខណៈពេលដែលព្រះនាង Stéphanie de Beauharnais បានរៀបអភិសេយជាមួយបុត្ររបស់ Grand Duke នៃនគរបាដិន។ លើសពីការឡើងកាន់អំណាចនៃរដ្ឋចំណុះទាំងអស់នេះទៅទៀតនោះ, គឺញាតិសន្តានដែសជិតស្និទជាមួយអធិរាជណាប៉ូឡេអុងត្រូវបានព្រះអធិរាជប្រគល់ងារជាព្រះអង្គនៃបារាំងនិងបានបង្កើតជាខ្សែអធិរាជនៃចក្រភពបារាំងទីមួយ(ខ្សែរាជវង្សណាប៉ូឡេអុង)។

កាលបើបានជួបសង្គ្រាមជាមួយសត្រូវ, ព្រះអធិរាជមិនដែលឲ្យសត្រូវព្រះអង្គមានអំណាចឯករាជ្យឡើយ គឺត្រូវតែនៅក្រោមការកាន់កាប់របស់ព្រះអង្គ។ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៨០៦, រាជវង្សហាបស៍ប៊ឺកបានលាលែងពីតំណែងជាអធិរាជនិងជារាជវង្សនៃចក្រភពរ៉ូម៉ាំងពិសិដ្ឋដើម្បីកុំឲ្យណាប៉ូឡេអុងក្លាយជាអធិរាជថ្មីបន្ទាប់។ ការធ្វើបែបនេះបានបញ្ឈប់នូវអំណាចនយោបាយដ៏ខ្លាំងខ្លាមួយនៅទ្វីបអឺរ៉ុបដែលមានអាយុកាលជាងមួយពាន់ឆ្នាំកន្លងមកហើយ បើនិយាយជារួមគឺដោយសារតែហាបស៍ប៊ឺកខ្លាចណាប៉ូឡេអុងមានអំណាចខ្លាំងខ្លា ទើបបានរំលាយចក្រភពរ៉ូម៉ាំងពិសិដ្ឋចោល។ ព្រុសត្រូវបានបារាំងកាត់ទឹកដីនគរហានណូវ័រយ៉ាងធំទៅឲ្យដើម្បីកុំឲ្យពួកព្រុសមកលូកដៃក្នុងសង្គ្រាមសម្ព័ន្ធភាពទីបីនេះ។ ដោយមានការផ្លាស់ប្តូរស្ថានភាពនយោបាយខ្លះៗ បារាំងបានប្រគល់ទឹកដីដែលនៅសល់ពីហានណូវ័រទៅឲ្យចក្រភពអង់គ្លេសជាសំណើសន្តិភាព។ សកម្មភាពទាំងអស់នេះ, រួមទាំងកំណើននៃភាពតានតឹងក្នុងប្រទេសអាល្លឺម៉ង់ដែលនៅក្រោមអនុត្តរភាពបារាំង, នគរព្រុសដែលចង់បានទឹកដីអាល្លឺម៉ង់បានឆ្លើយតបមកវិញដោយបង្កើតសម្ព័ន្ធមិត្តជាមួយរុស្ស៊ីនឹងបានបញ្ជូនកងទ័ពវាយចូលទៅក្នុងនគរបាវ៉ារៀ(ក្រោមបារាំង)នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៨០៦។ នោះសង្គ្រាមរវាងព្រុសនិងបារាំងក៏បានកើតឡើងដែលគេហៅថាសង្គ្រាមនៃសម្ព័ន្ធភាពទីបួន, ដែលឃើញបារាំងបានយកឆ្នះលើទ័ពរបស់ស្តេចព្រុសក្នុងសមរភូមិ Jena-Auerstedt។ បារាំងក៏យកបានជ័យជំនះជាបន្តបន្ទាប់ទៀតលើទ័ពរុស្ស៊ីនៅក្នុងសមរភូមិ Eylau និង Friedland បំផុតបារាំងក៏បានឈ្នះសង្គ្រាមនេះ, និងជាលទ្ធផលបានធ្វើឲ្យអាណាចក្រនគររបស់ស្តេចហ្រ្វេឌឺរិចទី២ នៃព្រុស (ស្តេចព្រុស) ត្រូវបំផ្លិចបំផ្លាញ, ក្រោយមកបារាំងក៏បានតម្រូវឲ្យប្រទេសរុស្ស៊ី និងព្រុសចុះសន្ធិសញ្ញាសន្តិភាពជាមួយខ្លួននៅតំបន់ធីលស៊ីត

ទំហំនិងអំណាចចក្រភពបារាំង

[កែប្រែ]
Arc de Triomphe, សាងសង់ដោយណាប៉ូលេអុងដែលជាកិត្តិយសដល់កងទ័ពព្រះអង្គ Grande Armée, វាជាកន្លែងដ៏សំខាន់មួយដែលបានកសាងឡើងនៅក្នុងទីក្រុងប៉ារីសនាសម័យចក្រភពបារាំងទីមួយ។

សន្ធិសញ្ញាធីលស៊ីតបានបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងចក្រភពបារាំងហើយជាចំណុចចាប់ផ្តើមនៃសម្ព័ន្ធមិត្តថ្មីរវាងចក្រភពមហាអំណាចទាំងពីរនេះ។ មហាអំណាចទាំងពីរនេះបានយល់ព្រមជួយគ្នាទៅវិញទៅមករាល់បញ្ហានិងជម្លោះដែលបានជួបដោយសម្ងាត់។ បារាំងបានសន្យាជាមួយរុស្ស៊ីថានឹងផ្តល់ជំនួយដើម្បីប្រយុទ្ធនឹងចក្រភពអូតូម៉ង់, ឯរុស្ស៊ីក៏បានយល់ព្រមតបវិញថានឹងចូលជាសមាជិកក្នុង Continential System ដើម្បីប្រឆាំងនឹងចក្រភពអង់គ្លេស។ អធិរាជណាប៉ូឡេអុងក៏បានបង្ខំអាឡិចសាន់ដឺ (ត្សាររុស្ស៊ី) ឲ្យចូលទៅជ្រៀតជ្រែកក្នុងសង្គ្រាមអង់គ្លេស-រុស្ស៊ីហើយបានបញ្ឆេះសង្គ្រាមហ្វាំងឡង់ប្រឆាំងនឹងស៊ុយអែតដើម្បីបង្ខំប្រទេសស៊ុយអែតចូលរួមធ្វើសមាជិកក្នុង Continential System ដែរ។

ជាក់លាក់ជាងនេះទៅទៀត, អធិរាជរុស្ស៊ីបានយល់ស្របនឹងការជម្លៀសប្រជាជនចេញពីតំបន់ Wallachia និង Moldavia, ដែលត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ជាផ្នែកមួយនៃសង្គ្រាមរុស្ស៊ី-តួកគី។ កោះ Ionian និង កាតារ៉ូ, ដែលបានដណ្តើមបានដោយឧត្តមសេនីយ៍រុស្ស៊ីពីររូបគឺលោក Ushakov និងលោក Senyavin នឹងត្រូវប្រគល់ឲ្យទៅបារាំង។ ជារង្វាន់តបស្នងគុណរុស្ស៊ីវិញ, ណាប៉ូឡេអុងបានធានាអធិបតេយ្យភាពឲ្យឌុកឈីនៃអូលដេនប៊ឺកនិងរដ្ឋអាល្លឺម៉ង់តូចៗដទៃទៀតដែលមានអ្នកដឹកនាំជាសាច់ញាតិរាជវង្សរុស្ស៊ី។

សន្ធិសញ្ញាមួយនេះបានកាត់យកទឹកដីនគរព្រុសពាក់កណ្តាលៈ តំបន់ខតបាស (Cottbus) ត្រូវបានក្លាយជាទឹកដីរបស់រដ្ឋសាសូនី, ទន្លេផ្នែកខាងឆ្វេងតំបន់ Elbe ត្រូវបានប្រគល់ទៅឲ្យរាជាណាចក្រទើបតែបង្កើតថ្មីគឺ ព្រះរាជាណាចក្រវេសផាលា, តំបន់ Białystok បានឲ្យទៅរុស្ស៊ីនិងទឹកដីប៉ូឡូញទាំងប៉ុន្មានដែលធ្លាប់ជាកម្មសិទ្ធិរបស់ព្រុសត្រូវក្លាយជារដ្ឋថ្មីគឺឌូឈីនៃក្រុងវ៉ាសូរី។ ព្រុសត្រូវបានបញ្ជាឲ្យដកចំនួនទ័ពឲ្យនៅសល់ត្រឹមតែ ៤០,០០០ នាក់និងត្រូវបង់សំណងអស់ចំនួន ១០០,០០០,០០០ លុយបារាំង (Francs)។ ក្រុមអ្នកប្រតិបត្តិច្បាប់នៅព្រុសបានចាត់ទុកសន្ធិសញ្ញានេះថាមិនមានភាពយុត្តិធម៌និងជាការគាបសង្កត់ជិះជាន់មកលើជាតិព្រុស។

ណាប៉ូឡេអុងកំពុងត្រួតពិនិត្យ ឆ្មាំរាជាធិរាជ មុនពេលសមរភូមិជេណា, ឆ្នាំ១៨០៦

លោក Talleyrand បានណែនាំដល់ណាប៉ូឡេអុងឲ្យបន្តការស្វែងរកលក្ខខណ្ឌដោយកុំបង្ខំប្រញាប់; សន្ធិសញ្ញាទាំងនេះបានសម្គាល់នូវដំណាក់កាលដ៏សំខាន់មួយក្នុងការក្បត់របស់លោកទៅអធិរាជ។ បន្ទាប់ពីការចុះសន្ធិសញ្ញាធីលស៊ីត; ដោយមិនព្យាយាមសម្របសម្រួលស្ថានភាពនៅអឺរ៉ុប; ដូចអ្វីដែលលោក Talleyrand បានណែនាំ; ណាប៉ូឡេអុងបែរជាចង់កំចាត់ពួកអង់គ្លេសហើយពង្រីកអំណាចព្រះអង្គក្នុងអ៊ីតាលីទៅវិញ។ ចំពោះសម្ព័ន្ធមិត្តមហាអំណាចភាគខាងជើង, ព្រះអង្គបានបង្កើតសម្ព័ន្ធនៃបាល់ទិច និងកំពង់ផែមួយចំនួនជុំវិញសមុទ្រមេឌីទែរ៉ាណេ ហើយបម្រុងលុកលុយទីក្រុងកូប៉ិនហាកជាកន្លែងដែលកងទ័ពជើងទឹកអង់គ្លេសនៅយាម, និងបិទផ្លូវទឹកក្នុងតំបន់នោះនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៨០៧។

ការយល់ព្រមឯកភាពគ្នានិងការវាយយករដ្ឋណាប៉ាលបាននាំមកនូវភាពលំបាកជាមួយសម្តេចប៉ាប។ មហិច្ឆតារបស់ព្រះអធិរាជមកលើពួករ៉ូម៉ាំងត្រូវបានលាតត្រដាងដោយការចូលកាន់កាប់ព្រះរាជាណាចក្រណាប៉ាលនិងតំបន់ Marches; និងការត្រលប់មកចូលទីក្រុងរ៉ូមនៃមន្រ្តីយោធាបារាំងមួយរូបគឺលោក Miollis។ ខណៈពេលនោះដែលឧត្តមសេនីយ៍បារាំងម្នាក់គឺលោក Junot កំពុងលុកលុយពួកព័រទុយហ្កាល់, ចូជីម មូរ៉ាត បានកំពុងកាន់កាប់ដែនដីអតីតពួកអេស្ប៉ាញ-រ៉ូម៉ាំង, ក្រោយមកណាប៉ូឡេអុងបានបញ្ជូនបងប្រុសព្រះអង្គឱ្យទៅសោយរាជ្យនៅអេស្ប៉ាញ។

ណាប៉ូឡេអុងបានខំប្រឹងយកជ័យជំនះដើម្បីកាន់កាប់ឧបទ្វីបអាយបេរី (Iberion Peninsula) ដូចដែលទ្រុងធ្លាប់បានកាន់កាប់ប្រទេសអ៊ីតាលី, ហូឡង់ និង ហេសេ (Hesse) ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ, ការធ្វើនិរទេសបញ្ជូនគ្រួសាររាជវង្សអេស្ប៉ាញទៅ Bayonne (ប្រទេសបារាំង), បូករួមបញ្ចូលជាមួយការឡើងសោយរាជ្យរបស់ ហ្សូសែហ្វ បូណាបាត នៅអេស្ប៉ាញ, បានធ្វើឲ្យប្រជាជនអេស្ប៉ាញងើបប្រឆាំងនឹងណាប៉ូឡេអុង។ បន្ទាប់ពីមានកុប្បកម្មដុស ដឺ ម៉ាយ៉ូ និងជម្លោះឥតឈប់ឥតឈរបន្តបន្ទាប់មក, រដ្ឋាភិបាលអេស្ប៉ាញបានចាប់ផ្តើមធ្វើយុទ្ធនាការទ័ពព្រៃដ៏មានប្រសិទ្ធភាពមួយ, ក្រោមការគ្រប់គ្រងរបស់ចុនតាស (Juntas)។ ឧបទ្វីបនេះបានក្លាយទៅជាលំហសង្គ្រាមបង្ហូរឈាមចាប់ពីជួរភ្នំ Pyrenees នៃភាគខាងជើងប្រទេសអេស្ប៉ាញរហូតដល់ច្រកសមុទ្រនៃកោះ Gilbraltar នៃភាគខាងត្បូង, ដែលគេបានឃើញទ័ពអធិរាជ (បារាំង) ប្រឈមមុខប្រយុទ្ធជាមួយទ័ពអេស្ប៉ាញដែលនៅសេសសល, និងព្រមទាំងកងកម្លាំងទ័ពរបស់អង់គ្លេសនិងព័រទុយហ្គាល់ផងដែរ។ ដូផុនបានទទួលជ័យជំនះលើឧត្តមសនីយ៍អេស្ប៉ាញលោក Castaños, ចំណែក Junot វិញបានទទួលបរាជ័យនៅ ស៊ីនត្រា, ប្រទេសព័រទុយហ្គាល់ទៅឧត្តមសនីយ៍ Wellesley

បន្ទាប់ពីសមរភូមិ Eylau, ឆ្នាំ១៨០៧

អេស្ប៉ាញបានប្រើទ័ពចាស់ៗទាំងអស់ដែលត្រូវប្រយុទ្ធក្នុងសមរភូមិផ្សេងៗប្រឆាំងនឹងណាប៉ូឡេអុង, ដោយសារការខ្វះទ័ព ពួកអេស្ប៉ាញត្រូវកេណ្ឌទាហានដែលមានភាពវ័យក្មេងដើម្បីទៅប្រយុទ្ធក្នុងសមរភូមិទាំងអស់នោះ។ ការទប់ទល់តស៊ូរបស់អេស្ប៉ាញបានផ្តល់ឥទ្ធិពលទៅលើប្រទេសអូទ្រីស, ដែលផ្តល់សញ្ញាបង្ហាញនូវសក្តានុពលនៃការងើបតទល់នឹងពួកបារាំង។ ការរករឿងរបស់លោក Talleyrant និងការគាំទ្ររបស់ពួកអង់គ្លេសឲ្យប្រជាជនអូទ្រីសធ្វើត្រាប់តាមប្រជាជនអេស្ប៉ាញ។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៨០៩, អូទ្រីសបានវាយលុកចូលសម្ព័ន្ធមិត្តបារាំងគឺ រដ្ឋបាវ៉ារៀ។ ទោះជាយ៉ាងណា, យុទ្ធនាការនាឆ្នាំ១៨០៩ មិនមានរយៈពេលយូរនិងផ្តល់ផលវិបាកច្រើនឲ្យបារាំងដូចអេស្ប៉ាញទេ។ បន្ទាប់ពីការសម្រេចចិត្តយ៉ាងខ្លីក្នុងរដ្ឋបាវ៉ារៀ, ណាប៉ូឡេអុងបានបើកផ្លូវប្រយុទ្ធទៅកាន់ទីក្រុងវីយែនជាលើកទីពីរ។ នៅក្នុងសមរភូមិ Aspern-Essling, ណាប៉ូឡេអុងបានទទួលរងបរាជ័យជាយុទ្ធសាស្រ្តធ្ងន់ធ្ងរដំបូងបង្អស់របស់ទ្រង់, ជាមួយការបាត់បង់ជីវិតរបស់លោក Jean Lannes, ដែលជាឧត្តមសនីយ៍ដ៏ខ្លាំងខ្លាម្នាក់របស់បារាំងនិងជាមិត្តដ៏ល្អរបស់ណាប៉ូឡេអុង។ ទោះជាយ៉ាងណាក៏ដោយ, ជ័យជម្នះនៅវ៉ាក្រាមបានបង្ខំឲ្យអូទ្រីសសុំសន្តិភាពបញ្ឈប់សង្គ្រាម។ សន្ធិសញ្ញា Schönbrunn នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៨០៩, បានឃើញខេត្ត Illyrian របស់អូទ្រីសត្រូវកាត់ឲ្យបារាំង ហើយបារាំងបានអះអាងទទួលស្គាល់ខេត្តមួយនេះជាអតីតខេត្តរបស់ខ្លួន។

សម្តេចប៉ាបត្រូវបានបារាំងនិរទេសដោយបង្ខំទៅសាវ៉ូណា, ហើយតំបន់ត្រួតត្រារបស់សម្តេចត្រូវដាក់បញ្ចូលជាដែនដីអាណាចក្រខ្លួន។ ការសម្រេចរបស់ព្រឹទ្ធសភាក្នុងការបង្កើតងារថ្មីគឺ"ស្តេចនៃរ៉ូម"នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៨១០ និងលើកទីក្រុងរ៉ូមជារដ្ឋធានីនៃប្រទេសអ៊ីតាលី។ រវាងឆ្នាំ១៨១០ និងឆ្នាំ១៨១២ ការលែងលះគ្នារវាងណាប៉ូឡេអុងនិងចូស្សេហ្វីន, និងការរៀបអភិស័យថ្មីជាមួយនឹងរដ្ឋទាយាទអូទ្រីសគឺម្ចាស់ស្រ្តីម៉ារី ល្វី, ក្រោយៗមកបុត្ររបស់ណាប៉ូឡេអុងក៏បានចាប់កំណើត, ដែលនឹងត្រូវជាអ្នកស្នងតំណែងបន្តពីព្រះអង្គ។ ភ្លាមៗនោះព្រះអធិរាជបានដកហូតសិទ្ធអំណាចចេញពីបងប្អូនបង្កើតខ្លួនហើយផ្តោតទៅលើសេចក្តីស្រលាញ់និងផ្តល់មហិច្ឆតាទៅឲ្យបុត្រទ្រង់, ហើយហ៊ានធានាថាបុត្រទ្រង់នឹងតក្លាយជារាជវង្សនៃអាណាចក្រមួយនេះទៀតផង។ ទាំងអស់នេះគឺជាចំណុចដ៍ខ្ពស់មួយនៃចក្រភពបារាំង។

ការក្បត់និងភាពចលាចល

[កែប្រែ]

ទោះបីជាយ៉ាងណាក៏ដោយ, កងកម្លាំងបង្ក្រាបបានចាប់ផ្តើមទន្ទ្រានទៅលើគុណវិបត្តិទាក់ទងនឹងសមិទ្ធផលរបស់ណាប៉ូឡេអុង។ ប្រទេសអង់គ្លេស, ដែលបានឆានែលអង់គ្លេស (ច្រកផ្លូវសមុទ្រតូចដែលនៅចន្លោះអង់គ្លេសនិងប្រទេសបារាំង) និងកងទ័ពជើងទឹកខ្លួនការពារពីបារាំង, កំពុងមានភាពសកម្មឥតឈប់ឥតឈរ និងការបះបោរទៅលើការដឹកនាំប្រទេសទាំងសងខាងបានផ្ទុះឡើងនៅគ្រប់ទីកន្លែង។ ណាប៉ូឡេអុង, ថ្វិត្បិតតែទ្រង់មើលឃើញបញ្ហាមិនសូវច្បាស់, មិនយូរប៉ុន្មានព្រះអង្គក៏យល់ដឹងថាខ្លួនកំពុងទទួលបរាជ័យក្នុងការដោះស្រាយជាមួយការបះបោរប្រឆាំងរបស់ពួកអេស្ប៉ាញ។ វិរបុរសមួយចំនួនដូចជាលោកប៉ារន វ៉ន ស្តែន, លោកអូហ្កើស វ៉ន ហាដេនប៊ឺរ, និងលោកចូហាន វ៉ន សានហសបានកំពុងតែចាប់ផ្តើមរៀបចំការសងសិករកយុត្តិធម៌ដោយសម្ងាត់ឲ្យនគរព្រុសវិញ។

ការជួបជុំគ្នារវាងណាប៉ូឡេអុង, អាឡេចសានដឺទី១ និងហ្វ្រេឌឹរិច វីលៀមទី៣ នៅធិលស៊ីត ក្នុងខែកក្កដា ឆ្នាំ១៨០៧

ពិធីរៀបចំនៅធីលស៊ីតបានធ្វើឲ្យប្រទេសសម្ព័ន្ធមិត្តមានការព្រួយបារម្ភយ៉ាងខ្លាំងដោយអាពាហ៍ពិពាហ៍ថ្មីរបស់រាជវង្សអូទ្រីស, ការគំរាមកំហែងនៃការប្រគល់ប៉ូឡូញទៅឲ្យរុស្ស៊ីនិងបញ្ហា Continental System។ អ្នកដែលព្រះអង្គបានចាត់ឲ្យកាន់អំណាចបានកំពុងប្រឆាំងនឹងផែនការរបស់ទ្រង់។ ដោយក្រុមគ្រួសារបងប្អូនព្រះអង្គ និងព្រមទាំងសាច់ញាតិទ្រង់មិនសូវទទួលបានជោកជ័យក្នុងងារខ្លួន និងខ្លះបាននឹងក្បត់ជាមួយព្រះអង្គទៀត, ណាប៉ូឡេអុងបានធ្វើតាមកាតព្វកិច្ចខ្លួនគឺដកហូតអំណាចពីពួកគេទាំងអស់នោះ។ ការ៉ូលីន ប៉ូណាបាត បានឃុបឃិតប្រឆាំងនឹងបងប្រុសខ្លួននិងប្រឆាំងនឹងស្វាមីនាងឈ្មោះមូរ៉ាត់; ល្វីដែលជាស្តេចនៃហូឡង់, ត្រូវបានពួកហូឡង់មានចិត្តអាណិតអាសូរ, ដោយពួកគេបានឃើញតំណែងព្រះអង្គត្រូវបានដក, ទោះបីជាល្វីប្រឹងទាមទារបដិសេដយ៉ាងណាក៏ដោយ។ ចេរ៉ូម ប៉ូណាបាត បានបាត់បង់ការគ្រប់គ្រងរបស់ទ្រង់នៅច្រាំងសមុទ្រខាងជើង។ ជាធម្មតាដោយសារកត្តាខាងលើ បានធ្វើឲ្យម្នាក់ៗមានចិត្តប្រឆាំងនឹងរបបណាប៉ូឡេអុង។

បន្ទាប់ពីការបះបោរក្នុងប្រទេសជាតិ និងការចោតប្រកាន់បង្កជម្លោះបងប្អូនឯងមក រដ្ឋមន្រ្តីរបស់ណាប៉ូឡេអុងបានចាត់ទុកទង្វើទាំងនេះជាការក្បត់ជាតិ។ លោក Talleyrand បានក្បត់ទៅនឹងផែនការទៅឱ្យមេទឹរនិច, ហើយជាលិទ្ធផលត្រូវបានគេបណ្តេយចេញពីតំណែង។ ហ្សូសែហ្វ ហ្វុច្ឈី, បានធ្វើទំនាក់ទំនងជាមួយប្រទេសអូទ្រីសក្នុងឆ្នាំ១៨០៩ និង១៨១០, ដែលធ្វើឲ្យលោកដឹងខ្លួនយល់ឃើញដូចអ្វីដែលល្វីនិងពួកអង់គ្លេសយល់ឃើញដែរ, ក្នុងអំឡុងពេលនោះដែលលោក Bourrienne ត្រូវបានផ្តន្ទាទោសពីគំនិតក្បត់ខ្លួនលោក។ ដោយផលវិបាកនៃគំនិតធ្វើសញ្ជ័យទៅលើណាប៉ូឡេអុងត្រូវបានកើនឡើង, មន្រ្តីរបស់អធិរាជជាច្រើន, ដែលធ្លាប់ភ្លក់រសជាតិនៃជ័យជម្នះពីមុន, បាននាំគ្នាសុបិនពីអំណាចព្រះមហាក្សត្រៈ Berndotte, ដែលជាអ្នកធ្លាប់ជួយព្រះអធិរាជឲ្យក្លាយជាស្ថានកុងស៊ុល, បានប្រើវិធីក្លែងកំហុសណាប៉ូឡេអុងឲ្យទៅជាប្រយោជន៍ខ្លួនដើម្បីក្លាយជាស្តេចនៃស៊ុយអែត។ Soult, ក៏ដូចជាមូរ៉ាត់ដែរ, ចង់បានរាជបល្ល័ង្កអេស្ប៉ាញនិងបន្ទាប់មកព័រទុយហ្កាល់។

ប្រទេសនេះ, ថ្វីបើកំពុងមានភាពលំអៀងដោយសារការដណ្តើមអំណាចនិងទឹកដីគ្នាមែន, គឺមានការធុនទ្រាន់នឹងពលីកម្មខ្លួនឯង អជាប្រិយភាពនៃគោលនយោបាយកេណ្ឌកូនទាហានបានធ្វើឲ្យអ្នករស់នៅក្នុងសហគមន៍នេះចាប់ផ្តើមប្រឆាំងនឹងណាប៉ូឡេអុងបន្តិចម្តងៗ។ ចន្លោះពេលដែលមានភាពស្ងាត់ស្ងៀមពីសារព័ត៌មាននិងក្រុមជំនុំជម្រះ, ការតវ៉ាបាតុកម្មបានកើនឡើងប្រឆាំងនឹងអំណាចអធិរាជដោយឥទ្ធិពលនៃអក្សរសាស្រ្តពិភពលោក, រួមទាំងការប្រឆាំងនឹងអធិប្បតេយ្យភាពនៃនិក្កឌ្ឍនកម្មដោយពួកកាតូលិក, និងព្រមទាំងការប្រឆាំងនឹងអ្នកនិពន្ធអំពីការបិទផ្លូវគមនាគមន៍នៅអឺរ៉ុបដោយភាពទោមនស្សរបស់ពួកគហបតីទៀតផង, ដែលចុងក្រោយត្រូវបានឈប់ដំណើរការដោយវិបត្តិនៃឆ្នាំ១៨១១។ ទោះបីជាព្រះអង្គបានបាត់បង់គោលការណ៍យោធាព្រះអង្គមែន, ណាប៉ូឡេអុងនូវតែរក្សាទុកអំណោចសម្រាប់ជោតិភាពខ្លះឲ្យខ្លួន។ ភាពជោកជ័យនៃយុទ្ធនាការប្រាំមួយថ្ងៃព្រះអង្គ, ដែលបានប្រតិបត្តិឡើងនៅចុងបញ្ចប់នៃសង្គ្រាមនៃសម្ព័ន្ធមិត្តទីប្រាំមួយ, គឺពេលខ្លះបានចាត់ទុកថាជាការបង្ហាញនូវភាពដឹកនាំដ៏អស្ចារ្យបំផុតរួមទាំងភាពក្លាហានឈ្លាសវៃនៃកម្លាំងយោធាព្រះអង្គ។ ប៉ុន្តែនៅពេលនោះដែលវាដល់ដំណាក់កាលចុងក្រោយទៅហើយ (ឫ"ដំណាក់កាលចុងបញ្ចប់"), ហើយក៏ស្ថិតនៅក្នុងពេលដែលប្រទេសនៅបណ្តាលអឺរ៉ុបបានរួមគំនិតគ្នាប្រឆាំងនឹងបារាំងដែរ។ ខណៈពេលនោះដែលព្រះចៅអធិរាជ និងការធ្វើមិនដឹងមិនឮរបស់ទ្រង់កាន់តែមានរាងអាក្រក់ឡើងៗ, ដោយប្រទេសទាំងប៉ុន្មាននៅក្នុងទ្វីបអឺរ៉ុបបានយល់ស្របគ្នាសងសឹកទៅនឹងបារាំងដូចកាលព្រឹត្តិការណ៍នៃការធ្វើបដិវត្តនាឆ្នាំ១៧៩២ អញ្ចឹងដែរ។

ការដួលរលំ

[កែប្រែ]
ណាប៉ូឡេអុងនិងសេនាធិការទ្រង់នៅក្នុងសង្គ្រាមនៃសម្ព័ន្ធមិត្តទីប្រាំមួយ, ឆ្នាំ១៨១២–១៤, គំនូរដោយលោក Jean-Louis-Ernest Meissonier.

ការបញ្ឈប់សកម្មភាពបះបោរនៅក្នុងប្រទេសអាល្លឺម៉ង់មានភាពលំបាកខ្លាំងសម្រាប់ណាប៉ូឡេអុង ជាពិសេសនៅពេលដែលស្តេចនៃចក្រភពរុស្ស៊ីជាអ្នកដឹកនាំជួយពួកអឺរ៉ុបក្នុងការធ្វើកុបកម្មបះបោរប្រឆាំងទាំងនេះ។ ដើម្បីបញ្ចប់បញ្ហាទាំងអស់នេះ និងឱ្យមានច្រកចេញចូលសមុទ្រមេឌីទែរណេ ហើយដកគូប្រជែងសំខាន់ៗខ្លះចោល, ណាប៉ូឡេអុងក៏បានលើកទ័ពវាយចូលរុស្ស៊ី។ ថ្វីបើជ័យជម្នះព្រះអង្គកំពុងដើរទៅមុខមែនដោយការវាយដណ្តើមក្រុងស្មូលេន, ជ័យជម្នះនៅក្នុងសមរភូមិបូរ៉ូឌីណូ, និងការបម្រុងនឹងចូលទីក្រុងម៉ូស្គូ, តែព្រះអង្គនូវតែចាញ់រុស្ស៊ីដោយសារអកាសធាតុក្នុងប្រទេសនេះ ហើយបូករួមនឹងការបដិសេដរបស់អាឡិចសាន់ដឺ (ត្សាររុស្ស៊ី) ក្នុងការធ្វើកិច្ចព្រមព្រៀងសម្រុះសម្រួលគ្នា។ បន្ទាប់ពីជ័យជម្នះខាងលើ ក៏បានចូលមកដល់រដូវរងាដ៏អាក្រក់មួយក្នុងប្រទេសរុស្ស៊ីដែលបង្ខំឱ្យពួកបារាំងដកថយចេញពីរុស្ស៊ីវិញ, អំឡុងពេលដកថយពួកអឺរ៉ុបទាំងមូលបានកំពុងតែចរចាគ្នាដើម្បីប្រឆាំងនឹងណាប៉ូឡេអុង។ ការដកថយចេញរបស់បារាំងពីរុស្ស៊ី ប្រៀបបានដូចជាការដកថយចេញពីទឹកដីអេស្ប៉ាញអញ្ចឹង, គឺពីកំពែងមួយថយទៅកំពែងមួយទៀត, បន្ទាប់ពីឆ្លងហួសទន្លេប៉េរេស៊ីណា(ប្រទេសប៉េឡារុសបច្ចុប្បន្ឋ), ណាប៉ូឡេអុងនិងទ័ពទ្រង់ត្រូវដកថយមកក្រោយទៀតរហូតដល់ទល់ដែនចម្បាំងនាឆ្នាំ១៨០៩, ហើយក្រោយមកទៀត ណាប៉ូឡេអុងបានបដិសេដមិនយល់ព្រមសំណើរសន្តិភាពរបស់អូទ្រីសនៅទីប្រជុំសភាក្នុងទីក្រុងប្រាក(ចាប់ពីថ្ងៃទី៤ ខែមិថុនា ដល់ ទី១០ ខែសីហា ឆ្នាំ១៨១៣), ដោយព្រះអង្គភ័យខ្លាចក្នុងការបាត់បង់ប្រទេសអ៊ីតាលី, ជ័យជម្នះនីមួយៗគឺជាការកំណត់សំគាល់ដំណាក់កាលមួយក្នុងការសម្រេចក្តីសុបិន្តរបស់ព្រះអង្គ— អ្នកដែលជួយព្រះអង្គយកជ័យជម្នះក្នុងសមរភូមិលុចសេននិងបតសិនក្នុងឆ្នាំ១៨០៥, និងការបរាជ័យរបស់ព្រះអង្គក្នុងក្រុងឡែបស៊ីកនាឆ្នាំ១៨០២, ដូចជាប៉ាណាដត—ដែលកំពុងមានងារជាព្រះអង្គម្ចាស់នៃប្រទេសស៊ុយអែត—បានមិនអើរពើលើណាប៉ូឡេអុងសុំបីតែបន្តិច, ចំណែកឧត្តមសេនីយ៍ម៉ូរីអូបានចូលខាងសម្ព័ន្ធមិត្តប្រឆាំងនឹងបារាំង, ឯប្រទេសសម្ព័ន្ធមិត្តបារាំងតាំងពីដំបូងដូចជា សាកសូនី និងបាវ៉ារៀក៏មិនបានអើរពើជួយព្រះអង្គដែរ។

បន្ទាប់ពីដកថយចេញពីរុស្ស៊ីរួចហើយ, ណាប៉ូឡេអុងនូវតែបន្តដកថយទ័ពទៀត, លើកនេះគឺពីអាល្លឺម៉ង់។ បន្ទាប់ពីបាត់បង់ទឹកដីអេស្ប៉ាញទាំងស្រុង ដែលដណ្តើមបានពីបារាំងមកវិញដោយទ័ពសម្ព័ន្ធមិត្តដឹកនាំដោយវេលលីងតុន, ជាមួយនឹងការងើបបះបោរក្នុងប្រទេសហូឡង់ដែលជាការចាប់ផ្តើមនៃព្រឹត្តិការណ៌វាយលុកលើពួកបារាំងវិញ និងសេចក្តីថ្លែងប្រកាសក្នុងទីក្រុងហ្វ្រង់ហ្វឺត[១៧] (ទី១ ធ្នូ ១៨១៣) បានធ្វើឱ្យណាប៉ូឡេអុងដកថយថែមទៀតរហូតដល់ទល់ដែនចម្បាំងនាឆ្នាំ១៧៩៥; បន្ទាប់មកទៀតត្រូវរត់ថយកាន់តែឆ្ងាយជាងនេះទៅទៀតគឺរហូតដល់ទល់ដែនចម្បាំងឆ្នាំ១៧៩២— ទោះបីជាមានយុទ្ធនាការដ៏អស្ចារ្យនៃឆ្នាំ១៨១៤ប្រឆាំងមកវិញនឹងពួកឈ្លានពានក៏ដោយ។ ការទម្លាក់អាវុធចុះចាញ់នៅទីក្រុងប៉ារីសនាថ្ងៃទី៣០ មីនា ឆ្នាំ១៨១៤។ មិនយូរប៉ុន្មានចក្រភពបារាំងបានដួលរលំបន្ទាប់ពីណាប៉ូឡេអុងបានដាក់រាជតាមសន្ធិសញ្ញាហ្វនតេណេព្លាវនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ១៨១៤។

បន្ទាប់ពីនិរទេសទៅនៅកោះអេលបា, មិនយូរប៉ុន្មានណាប៉ូឡេអុងបានរត់គេចតាមសំពៅជាមួយសិនាចំនួនមួយពាន់នាក់ និងព្រមទាំងមានកាំភ្លើងធំចំនួន ៤ តាមទៀត។ លឺដូច្នេះ ស្តេចថ្មីនៃបារាំងបានបញ្ជូនម៉ាសល ណៃទៅចាប់ខ្លួនណាប៉ូឡេអុង។ ពេលបានជួបទ័ពរបស់ម៉ាសល, ណាប៉ូឡេអុងក៏ចុះពីសេះព្រះអង្គហើយដើរទៅកាន់វាលនៅចន្លោះទ័ពទាំងពីរ, ហើយនិយាយថា "បើក្នុងចំណោមពួកឯងទាំងអស់គ្នានេះ បើមាននរណាចង់សម្លាប់អធិរាជពួកឯងនេះ, ចូលមកសម្លាប់មកចុះ!" ប៉ុន្តែគ្មាននរណាបាញ់សម្លាប់ ឫចាប់ខ្លួនណាប៉ូឡេអុងសោះ ផ្ទុយទៅវិញ, ពួកគេបែរបានចូលរួមជាមួយណាប៉ូឡេអុងហើយនាំគ្នាស្រែកបន្លឺថា "Vive l'Empereur!" (បកប្រែៈ សុំឱ្យអធិរាជមានព្រះជន្មាយុយានយូរ) ណាប៉ូឡេអុងបានដណ្តើមរាជបល្លាំងបានមកវិញក្នុងឆ្នាំ១៨១៥, ប្រោះចក្រភពបារាំងឱ្យងើបឡើងមកវិញដែលគេច្រើននិយមស្គាល់ថា មួយរយថ្ងៃ។ ទោះបីជាយ៉ាងណា, ព្រះអង្គត្រូវបានពួកសម្ព័ន្ធមិត្តទីប្រាំពីរយកជ័យជម្នះលើបានក្នុងសមរភូមិវ៉ាត់ធឺលូ។ ព្រះអង្គបានទទួលចុះចាញ់ពួកសម្ព័ន្ធមិត្ត ហើយត្រូវគេនិរទេសម្តងទៀតតែលើកនេះទៅកោះហ្សង់ ហេលីណា, ជាកោះដាច់ស្រយ៉ាលមួយនៅភាគខាងត្បូងមហាសមុទ្រអាត្លង់ទិក, ដែលជាកន្លែងណាប៉ូឡេអុងរស់នៅរហូតទាន់តែព្រះអង្គសង្គតក្នុងឆ្នាំ១៨២១។ បន្ទាប់ពី មួយរយថ្ងៃ, រាជវង្សបួរបនបានឡើងសោយរាជ្យវិញ, ដោយមានព្រះអង្គម្ចាស់ល្វីទី១៨ ក្លាយជាស្តេចនៃប្រទេសបារាំង, ខណៈពេលដែលសញ្ជ័យរបស់ណាប៉ូឡេអុងត្រូវគេបោះបង់ចោលនៅក្នុងសមាជក្រុងវីយែន

ផែនទី

[កែប្រែ]

មើលផងដែរ

[កែប្រែ]

កំណត់ចំណាំ

[កែប្រែ]
  1. ^ Domestically styled as French Republic until 1808: compare the French franc minted in 1808[១៨] and in 1809,[១៩] as well as Article 1 of the Constitution of the Year XII,[២០] which reads in English The Government of the' Republic is vested in an Emperor, who takes the title of Emperor of the French.
  2. ^ According to his father's will only. Between 23 June and 7 July France was held by a Commission of Government of five members, which never summoned Napoleon II as emperor in any official act, and no regent was ever appointed while waiting the return of the king.[២១]
  3. ^ Claims that Napoleon seized the crown out of the hands of Pope Pius VII during the ceremony—to avoid subjecting himself to the authority of the pontiff—are apocryphal; the coronation procedure had been agreed upon in advance. See also: Napoleon Tiara.

ឯកសារយោង

[កែប្រែ]
  1. "Decree upon the Term, French Republic".
  2. https://frenchmoments.eu/national-motto-of-france/
  3. Taagepera1997
  4. According to his father's will only. Between 23 June and 7 July France was held by a Commission of Government of five members, which never summoned Napoleon II as emperor in any official act, and no regent was ever appointed while waiting the return of the king. [១]
  5. Rein Taagepera (September 1997). "Expansion and Contraction Patterns of Large Polities: Context for Russia". International Studies Quarterly 41 (3). DOI:10.1111/0020-8833.00053.
  6. "Western colonialism – European expansion since 1763". Encyclopedia Britannica. Retrieved 30 កញ្ញា 2022.
  7. texte, France Auteur du (23 January 1804). "Bulletin des lois de la République française". Gallica.
  8. Thierry, Lentz. "The Proclamation of Empire by the Sénat Conservateur". napoleon.org. Fondation Napoléon. Retrieved 15 August 2014.
  9. "Battle of Austerlitz". Britannica.com. Encyclopædia Britannica. Retrieved 15 August 2014.
  10. Hickman, Kennedy. "Napoleonic Wars: Battle of Friedland". militaryhistory.about.com. about.com. Archived from the original on 2017-02-14. Retrieved 30 កញ្ញា 2022.
  11. Martyn Lyons, Napoleon Bonaparte and the Legacy of the French Revolution. p. 232
  12. Martyn Lyons pp. 234–36
  13. Haine, Scott (2000). The History of France (1st រ.រ.). Greenwood Press. pp. 92. ល.ស.ប.អ. 978-0-313-30328-9. https://archive.org/details/historyoffrance00hain/page/92. 
  14. Fremont-Barnes, Gregory (2006). The encyclopedia of the French revolutionary and Napoleonic Wars: a political, social, and military history, Volume 1. ABC-CLIO. p. 211. ល.ស.ប.អ. 978-1851096466. "Elected to the Tribunate in 1802, he [Carnot] showed himself increasingly alienated by Napoleon's personal ambition and voted against both the Consul for Life and the proclamation of the Empire. Unlike many former Revolutionaries, Carnot had little (...)" 
  15. Chandler, David G. (2000). Napoleon. Pen and Sword. p. 57. ល.ស.ប.អ. 978-1473816565. https://books.google.com/?id=jO6XAwAAQBAJ&dq=2+August+1802+napoleon+consul+for+life. 
  16. Bulletin des Lois
  17. The Frankfort Declaration, 1 December 1813: http://www.napoleon-series.org/research/government/diplomatic/c_frankfort.html
  18. http://www.lesfrancs.com/francais/1f1808rh.jpg
  19. http://www.lesfrancs.com/francais/1f1809rh.jpg
  20. "Constitution de l'An XII - Empire - 28 floréal An XII". Conseil constitutionnel.
  21. texte, France Auteur du (23 April 1815). "Bulletin des lois de la République française". Gallica.

អានបន្ថែម

[កែប្រែ]

អំពីណាប៉ូឡេអុង

[កែប្រែ]

អំពីយោធា

[កែប្រែ]
  • Bell, David A. The First Total War: Napoleon's Europe and the Birth of Warfare as We Know It (2008) excerpt and text search
  • Broers, Michael, et al. eds. The Napoleonic Empire and the New European Political Culture (2012) excerpt and text search
  • Chandler, David G. The Campaigns of Napoleon. New York: Simon & Schuster, 1995. ISBN 0-02-523660-1
  • Elting, John R. Swords Around a Throne: Napoleon's Grande Armée. New York: Da Capo Press Inc., 1988. ISBN 0-306-80757-2
  • Gates, David. The Napoleonic Wars 1803–1815 (NY: Random House, 2011)
  • Haythornthwaite, Philip J. Napoleon's Military Machine (1995) excerpt and text search
  • Uffindell, Andrew. Great Generals of the Napoleonic Wars. Kent: Spellmount, 2003. ISBN 1-86227-177-1
  • Rothenberg, E. Gunther. The Art of Warfare in the Age of Napoleon (1977)
  • Smith, Digby George. The Greenhill Napoleonic Wars Data Book: Actions and Losses in Personnel, Colours, Standards and Artillery (1998)

ប្រភពដើម

[កែប្រែ]

តំណភ្ជាប់ខាងក្រៅ

[កែប្រែ]