សង្គ្រាមណាប៉ូលេអូនិក
សង្គ្រាមណាប៉ូលេអូនិក | |||||||
---|---|---|---|---|---|---|---|
![]() រូបរាប់ពីឆ្វេងទៅស្ដាំ និងពីលើចុះក្រោម៖ សមរភូមិប្រយុទ្ធនៅអូស្ទែរលីត្ស៍, ប៊ែរឡាំង, ហ្វ្រៃឡង់, អាស្ពើន-អ៊ែស្លីង, ម៉ូស្គូ, លែបស៊ីគ និងប៉ារីស | |||||||
| |||||||
ភាគីសង្គ្រាម | |||||||
កម្លាំងសម្ព័ន្ធមិត្ត៖![]()
|
សម្ព័ន្ធមិត្តបារាំង៖ | ||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
កម្លាំង | |||||||
កងកម្លាំងសម្ព័ន្ធមិត្តផ្សេងៗទៀត៖ ១០០,០០០ នាក់ រាប់ទាំងកងកម្លាំងទូទៅ និងកងជីវពល សរុប៖ ៣,០០០,០០០ នាក់ (១៨១៣) |
សរុប៖ ២,០០០,០០០ នាក់ (១៨១៣) | ||||||
សហេតុភាព និង ការខាងបង់ | |||||||
|
![]() |
សង្គ្រាមណាប៉ូលេអូនិក (ភាសាអង់គ្លេស៖ Napoleonic Wars និងភាសាបារាំង៖ Guerres napoléoniennes) (១៨០៣–១៨១៥) គឺជាជម្លោះសង្គ្រាមបន្តប្រទាក់ប្រទិនគ្នាដែលបង្កឡើងដោយអាណាចក្របារាំងទីមួយ និងសម្ព័ន្ធមិត្តរបស់ខ្លួនក្រោមការដឹកនាំដោយព្រះចៅអធិរាជណាប៉ូលេអុងទី១ ប្រឆាំងនឹងក្រុមសម្ព័ន្ធមិត្តមហាអំណាចអឺរ៉ុបមួយចំនួនដែលហិរញ្ញប្បទាន និងនាំមុខដោយចក្រភពអង់គ្លេស។ សង្គ្រាមនេះច្រើនបែងចែកចេញជាជម្លោះធំៗចំនួនប្រាំរួមមាន៖ សង្គ្រាមសម្ព័ន្ធភាពទីបី ទីបួន ទីប្រាំ ទីប្រាំមួយ និងទីប្រាំពីរ។
វគ្គដំបូងនៃសង្រ្គាមនេះបានផ្ទុះឡើងនៅពេលដែលចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់ខ្លួនបានរួមគ្នាប្រកាសសង្រ្គាមលើប្រទេសបារាំងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៣។ នៅអំឡុងខែធ្នូ ឆ្នាំ១៨០៥ ព្រះចៅណាប៉ូលេអុងទី១ បានវាយឈ្នះកងទ័ពចម្រុះរុស្ស៊ី-អូទ្រីសនៅអ៊ូស្ទែរលីត្ស៍ ធ្វើឱ្យចក្រភពរ៉ូម៉ាំងពិសិដ្ឋដួលរលំ រួចបានបង្ខំអូទ្រីសឱ្យចរចារកសន្តិភាព។ ដោយព្រួយបារម្ភពីកំណើនអំណាចរបស់បារាំង រាជាណាចក្រព្រុសបានដឹកនាំបង្កើតសម្ព័ន្ធភាពទីបួនបន្តសង្គ្រាមប្រឆាំងនឹងបារាំងនៅអំឡុងខែតុលា ឆ្នាំ១៨០៦។ ជាលទ្ធផល ណាប៉ូលេអុងក៏បានដឹកនាំទ័ពវាយឈ្នះព្រុសនៅយីណា និងលើទ័ពរុស្ស៊ីនៅហ្វ្រៃឡង់ បង្កើតសុខសន្តិភាពមួយរយៈពេលខ្លី។ សន្ធិសញ្ញាសន្តិភាពក្រោយសង្គ្រាមសម្ព័ន្ធភាពទីបួនមិនបានបញ្ចប់ជម្លោះសព្វគ្រប់អស់ទេ ដែលជាហេតុនាំឱ្យសង្គ្រាមផ្ទុះឡើងម្តងទៀតនៅក្នុងឆ្នាំ១៨០៩ ដោយលើកនេះគឺដឹកនាំដោយអូទ្រីស។
បន្ទាប់ពីបានប្រកាសអនុវត្តប្រព័ន្ធទ្វីបក្នុងគោលបំណងផ្តាច់ប្រព័ន្ធសេដ្ឋកិច្ចអង់គ្លេស ណាប៉ូលេអុងក៏បានលើកទ័ពចូលឈ្លានពានប្រទេសព័រទុយហ្កាល់ដែលត្រូវជាសម្ព័ន្ធមិត្តចុងក្រោយរបស់អង់គ្លេសនៅលើទ្វីបអឺរ៉ុប។ បន្ទាប់ពីបានកាន់កាប់រាជធានីលីស្បោនក្នុងខែកញ្ញា ឆ្នាំ១៨០៧ និងដោយសារកងទ័ពបារាំងមួយភាគធំកំពុងមានវត្តមាននៅលើទឹកដីអេស្ប៉ាញស្រាប់ផង ណាប៉ូលេអុងក៏ឈ្លាតឱកាសក្បត់នឹងអតីតសម្ព័ន្ធមិត្តរបស់ខ្លួនដោយដកហូតសិទ្ធិអំណាចពីគ្រួសាររាជវង្សអេស្ប៉ាញ រួចប្រកាសលើកបងប្រុសខ្លួនចូសែហ្វជាព្រះរាជាអេស្ប៉ាញនៅក្នុងឆ្នាំ១៨០៨។ ដោយមានការគាំទ្រពីអង់គ្លេស ព័រទុយហ្កាល់រួមទាំងអេស្ប៉ាញក៏បានធ្វើការរើបម្រះប្រឆាំងនឹងបារាំង ហើយទីបំផុតក៏បានវាយបណ្តេញពួកបារាំងចេញអស់ពីឧបទ្វីបអ៊ីបេរីដោយជោគជ័យនៅក្នុងឆ្នាំ១៨១៤។
ទន្ទឹមគ្នានេះដែរ ប្រទេសរុស្ស៊ីដោយពុំពេញចិត្តនឹងគោលការណ៍ប្រព័ន្ធទ្វីបរបស់បារាំងដែលកំពុងជិះជាន់លើវិស័យពាណិជ្ជកម្មរបស់ប្រទេសខ្លួន ក៏បានលួចធ្វើជំនួញជាមួយរដ្ឋក្រៅប្រព័ន្ធដូចជាអង់គ្លេសជាដើម ដែលជាហេតុជំរុញឱ្យណាប៉ូលេអុងបើកការឈ្លានពានដ៏ធំចូលក្នុងប្រទេសរុស្ស៊ីនៅអំឡុងឆ្នាំ១៨១២។ ជាលទ្ធផល បារាំងបានទទួលបរាជ័យយ៉ាងសង្វេគ ហើយក៏ត្រូវបង្ខំចិត្តដកទ័ពចេញពីទឹកដីប្រទេសរុស្ស៊ីស្ទើរមិនរួច។
ដោយឃើញថាបារាំងកំពុងចាញ់សង្គ្រាមបែបនេះ ព្រុស អូទ្រីស អង់គ្លេស ស៊ុយអែត និងរុស្ស៊ីក៏បាននាំគ្នាបង្កើតក្រុមសម្ព័ន្ធភាពទីប្រាំមួយឡើង រួចផ្ដើមយុទ្ធនាការយោធាថ្មីប្រឆាំងនឹងបារាំង និងមិនយូរប៉ុន្មានក៏បានយកឈ្នះលើទ័ពណាប៉ូលេអុងនៅលែបស៊ីគក្នុងឆ្នាំ១៨១៣។ បន្ទាប់មក ក្រុមសម្ព័ន្ធមិត្តក៏ចាប់ផ្ដើមរុញបារាំងពីទិសខាងកើតចេញពីឧបទ្វិបអ៊ីបេរីរហូតចូលដល់ទឹកដីភាគនិរតីនៃប្រទេសបារាំង។ កម្លាំងក្រុមសម្ព័ន្ធមិត្តក៏បានចូលកាន់កាប់ទីក្រុងប៉ារីសនៅចុងខែមីនា ឆ្នាំ១៨១៤ រួចក៏បង្ខំណាប៉ូលេអុងឱ្យដាក់រាជ្យ និងចាប់ទ្រង់និរទេសទៅលើកោះអែលបា ខណៈដែលរាជវង្សបួរបុងដើមរបស់បារាំងត្រូវបានលើកមកកាន់អំណាចសារជាថ្មី។ មួយឆ្នាំក្រោយមក ណាប៉ូលេអុងបានរត់ចេញពីអែលបារួចចូលមកដឹកនាំប្រទេសបារាំងម្តងទៀតបានរយៈពេលប្រមាណមួយរយថ្ងៃ។ ក្រុមសម្ព័ន្ធមិត្តក៏បានរួមគ្នាបង្កើតសម្ព័ន្ធភាពលើកទីប្រាំពីរឡើង ហើយបានច្បាំងឈ្នះលើទ័ពណាប៉ូលេអុងនៅក្នុងសមរភូមិវ៉ាត់ធឺលូក្នុងអំឡុងខែឧសភា ឆ្នាំ១៨១៥។ ណាប៉ូលេអុងត្រូវបានគេចាប់និរទេសម្តងទៀតដោយលើកនេះគឺទៅកោះសាំងហេលីណាដែលស្ថិតនៅកណ្តាលមហាសមុទ្រអាត្លង់ទិក ហើយជាទីកន្លែងដែលទ្រង់សោយទិវង្គតនៅប្រាំមួយឆ្នាំក្រោយមកក្នុងឆ្នាំ១៨២១។[៣១]
សង្គ្រាមនេះបានផ្តល់ផលជាច្រើនដល់ពិភពលោកមិនថាល្អអាក្រក់ដូចជា៖ ការរីករាលដាលនៃលទ្ធិជាតិនិយម និងសេរីនិយម និងការលើកតម្កើងច្បាប់រដ្ឋប្បវេណី ខណៈចក្រភពអង់គ្លេសវិញបានក្លាយជាកំពូលមហាអំណាចពិភពលោក ការលេចឡើងនូវចលនាដណ្ដើមឯករាជ្យនៅអាមេរិកឡាទីននិងការចុះថយឥទ្ធិពលអំណាចនៃចក្រភពអេស្ប៉ាញនិងព័រទុយហ្កាល់ ការបង្រួបបង្រួមជាតិនិងទឹកដីអាល្លឺម៉ង់និងអ៊ីតាលី និងវិធីសាស្រ្តថ្មីៗក្នុងការធ្វើសឹកសង្គ្រាមជាដើម។ បន្ទាប់ពីសង្គ្រាមណាប៉ូលេអូនិកបានបញ្ចប់ សមាជទីក្រុងវីយែនបានរៀបចំ និងគូសផែនដីព្រំដែនអឺរ៉ុបឡើងវិញ នាំមកនូវសន្តិភាពដល់ទ្វីបអឺរ៉ុបទាំងមូលរហូតដល់ការផ្ទុះឡើងនៃបដិវត្តន៍ឆ្នាំ១៨៤៨ និងសង្គ្រាមគ្រីមៀក្នុងឆ្នាំ១៨៥៣។
ទិដ្ឋភាពទូទៅ
[កែប្រែ]ណាប៉ូលេអុងបានឡើងកាន់អំណាចនៅក្នុងឆ្នាំ១៧៩៩ និងបង្កើតបានជារបបផ្តាច់ការយោធានិយមនៅប្រទេសបារាំង។[៣២] គេច្រើនចាត់ទុកថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៣ ថាជាថ្ងៃចាប់ផ្តើមនៃសង្គ្រាមណាប៉ូលេអូនិកពោលគឺថ្ងៃសង្គ្រាមនៃសម្ព័ន្ធភាពទី៣ ដែលត្រូវជាសង្គ្រាមសម្ព័ន្ធភាពដំបូងប្រឆាំងនឹងសាធារណរដ្ឋបារាំងបន្ទាប់ពីណាប៉ូលេអុងបានប្រកាសខ្លួនជាមេដឹកនាំបារាំងថ្មី។[៣៣]
ក្រង់ប្រឺតាញ (អង់គ្លេស) បានលុបសន្ធិសញ្ញាអាមៀនចោលហើយបានប្រកាសសង្គ្រាមលើបារាំងនៅអំឡុងខែឧសភា ឆ្នាំ១៨០៣។ មូលហេតុចម្បងក្រោយការប្រកាសសង្គ្រាមរបស់អង់គ្លេសគឺ៖ ការផ្លាស់ប្តូរប្រព័ន្ធអន្តរជាតិនៅអឺរ៉ុបខាងលិចដោយណាប៉ូលេអុង ជាពិសេសគឺនៅប្រទេសស្វីស អាល្លឺម៉ង់ អ៊ីតាលី និងហុល្លង់។ ប្រវត្ដិវិទូម្នាក់នាមហ្វ្រេឌឺរិច កាហ្កានបានអះអាងថា ចក្រភពអង់គ្លេសបានកើតការខឹងសម្បារជាពិសេសបន្ទាប់ពីណាប៉ូលេអុងបានចូលត្រួតត្រាប្រទេសស្វីស។ លើសពីនេះទៅទៀត ណាប៉ូលេអុងបានថ្លែងថាប្រទេសអង់គ្លេសមិនគួរមានសម្លេងនៅក្នុងកិច្ចការបរទេសរបស់ទ្វីបអឺរ៉ុបនោះឡើយដែលជាហេតុនាំឱ្យអង់គ្លេសចាត់ទុកមតិមួយនេះថាជាការជេរប្រមាណនឹងប្រជាជាតិខ្លួន។ ប្រទេសរុស្ស៊ីដែលបានមើលព្រឹត្តិការណ៍ទាំងអស់នេះពីចម្ងាយបានសន្មតថា អន្តរាគមន៍របស់បារាំងនៅប្រទេសស្វីសបានបង្ហាញថាណាប៉ូលេអុងគឺមិនសម្លឹងរកដំណោះស្រាយដោយសន្តិវិធីជាមួយមហាអំណាចអឺរ៉ុបផ្សេងៗទៀតនោះឡើយ។[៣៣]
អង់គ្លេសបានចេញប្រតិបត្តិការបិទផ្លូវទឹកជុំវិញប្រទេសបារាំងដើម្បីបង្អត់ធនធាននាំចូល។ ណាប៉ូលេអុងបានឆ្លើយតបទៅនឹងសកម្មភាពរបស់អង់គ្លេសវិញដោយដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអង់គ្លេសហើយបានព្យាយាមវាយបំបែកសម្ព័ន្ធមិត្តអង់គ្លេសទាំងឡាយណាដែលមានវត្តមាននៅក្នុងទ្វីបអឺរ៉ុប។ ប្រព័ន្ធទ្វីបត្រូវបានគេបង្កើតឡើងដើម្បីបង្អាក់យុទ្ធនាការបិទខ្ទប់របស់អង់គ្លេសនិងពង្រឹងជំនួញពាណិជ្ជកម្មសេរីជាមួយបារាំង។ អង់គ្លេសបានឆ្លើយតបទៅវិញដោយបានចូលកាន់កាប់កងនាវារបស់ដាណឺម៉ាក បំបែកសម្ព័ន្ធរបស់បារាំង និងមិនយូរប៉ុន្មានក៏អាចបង្កើតការត្រួតត្រាលើដែនសមុទ្រខាងលិចទាំងមូល។ ងាកមកនៅអឺរ៉ុបដីគោកវិញ ណាប៉ូលេអុងបានទទួលជ័យជម្នះដ៏សំខាន់នៅក្នុងសង្គ្រាមសម្ព័ន្ធភាពទី៣ ដែលជំរុញឱ្យចក្រភពអូទ្រីសដកខ្លួនចេញពីសង្គ្រាមភ្លាមៗនិងក្រោយមកចក្រភពរ៉ូម៉ាំងពិសិដ្ឋក៏ត្រូវបានរំលាយចោល។ ប៉ុន្មានខែក្រោយមក រដ្ឋព្រុសបានប្រកាសសង្គ្រាមមកលើបារាំងដែលជាហេតុនាំឱ្យផ្ទុះសង្គ្រាមសម្ព័ន្ធភាពទី៤។ សង្រ្គាមនេះបានបញ្ចប់ទៅយ៉ាងដំណំសម្រាប់ព្រុសហើយខ្លួនត្រូវធ្លាក់ក្រោមការកាន់កាប់របស់បារាំងក្នុងរយៈពេលតែ ១៩ ថ្ងៃប៉ុណ្ណោះក្រោយយុទ្ធនាការដំបូងបានចាប់ផ្តើម។ បន្ទាប់មក ណាប៉ូលេអុងបានយកឈ្នះលើកងទ័ពរុស្ស៊ីនៅហ្វ្រៃឡង់ហើយជាលទ្ធផល រដ្ឋចំណុះរបស់បារាំងប្រមាណបីបួនត្រូវបាននិម្មិតឡើងនៅតំបន់អឺរ៉ុបខាងកើតរួចសង្គ្រាមសម្ព័ន្ធភាពទីបួនក៏បានបញ្ចប់ជាស្ថាពរ។
ទន្ទឹមនឹងនេះ ការបដិសេធរបស់ព័រទុយហ្កាល់ក្នុងការប្តេជ្ញាយល់ស្របជាមួយប្រព័ន្ធទ្វីបហើយការរំលោភលើប្រព័ន្ធមួយនេះដោយប្រទេសអេស្ប៉ាញបាននាំឱ្យបារាំងសម្រេចចិត្តចូលឈ្លានពានប្រទេសទាំងពីរដោយគេបានសម្តៅលើជម្លោះមួយនេះថាសង្គ្រាមឧបទ្វីប និងមិនយូរប៉ុន្មាន សង្គ្រាមសម្ព័ន្ធភាពទីប្រាំក៏បានផ្ទុះឡើង។ បារាំងបានចូលកាន់កាប់ប្រទេសអេស្ប៉ាញដោយជោគជ័យរួចអេស្ប៉ាញក៏ក្លាយជារដ្ឋចំណុះមួយទៀតរបស់បារាំង។ បន្ទាប់ពីមិនអាចដណ្តើមទីក្រុងអានទ្វើបបាន អង់គ្លេសក៏បានងាកផ្តោតយុទ្ធនាការរបស់ខ្លួននៅក្នុងឧបទ្វីបអ៊ីបេរី។ បន្ទាប់ដឹងឮស្ថានភាពនេះ ណាប៉ូលេអុងក៏បានលើកទ័ពមកវាយអេស្ប៉ាញម្តងទៀតហើយបានបណ្តេញកងទ័ពជំនួយរបស់អង់គ្លេសចេញពីឧបទ្វីបនោះបានដោយសម្រេច។ ដោយចង់ស្តារទឹកដីដែលបានបាត់បង់ទៅនៅអំឡុងសង្គ្រាមសម្ព័ន្ធភាពទីបីវិញ អូទ្រីសក៏សម្រេចចិត្តបើកយុទ្ធនាការចូលលុកលុយរដ្ឋចំណុះរបស់បារាំងនៅឯតំបន់អឺរ៉ុបខាងកើត។ ជាលទ្ធផល ណាប៉ូលេអុងបានយកឈ្នះលើអូទ្រីសសារជាថ្មីនៅឯតំបន់វ៉ាក្រាម។
ដោយខឹងនឹងសកម្មភាពរបស់កងកម្លាំងជើងទឹកអង់គ្លេស សហរដ្ឋអាមេរិកក៏បានប្រកាសសង្គ្រាមប្រឆាំងនឹងអង់គ្លេសនៅក្នុងឆ្នាំ១៨១២ ប៉ុន្តែអាមេរិកមិនបានចុះសម្ព័ន្ធភាពអ្វីជាមួយបារាំងនោះឡើយ។ ការតវ៉ាអំពីការគ្រប់គ្រងរបស់បារាំងនៅប៉ូឡូញនិងការចុះចេញពីប្រព័ន្ធទ្វីបដោយរុស្ស៊ីបាននាំឱ្យណាប៉ូលេអុងផ្តើមការឈ្លានពានលើប្រទេសរុស្ស៊ីនៅអំឡុងខែមិថុនា ឆ្នាំ១៨១២។ យុទ្ធសាស្ត្រដ៏ឈ្លាសវៃរបស់រុស្ស៊ីបានបំបាក់កងមហាយោធារបស់បារាំងនិងបូករួមទាំងសិសររដូវដ៏ត្រជាក់ចង់កកនៅរុស្ស៊ី កងទ័ពបារាំងដែលនៅសេសសល់ទាំងប៉ុន្មានក៏បាននាំគ្នាដកថយចេញពីទឹកដីរុស្ស៊ីវិញ។ ខណៈពេលដកថយចេញពីទឹកដីប្រទេសរុស្ស៊ី អំណាចរបស់បារាំងនៅឯឧបទ្វីបអ៊ីបេរីបានកំពុងតែធ្លាក់ចុះទ្រុតទ្រោមខ្លាំងហើយទីបំផុតបារាំងក៏បាត់បង់អំណាចគ្រប់គ្រងនៅអ៊ីបេរីទាំងស្រុងក្នុងសមរភូមិវីតូរីយ៉ា។ ដោយឃើញបារាំងកំពុងទទួលបរាជ័យជាប់គ្នាៗដូច្នេះ អង់គ្លេសក៏បានឈ្លាតឱកាសបង្កើតដឹកនាំសម្ព័ន្ធភាពទីប្រាំមួយ។
ក្រុមសម្ព័ន្ធមិត្តបានយកឈ្នះលើណាប៉ូលេអុងនៅក្នុងសមរភូមិលែបស៊ីគដែលជាដើមហេតុបណ្តាលឱ្យណាប៉ូលេអុងធ្លាក់ចេញពីអំណាច និងទីបំផុតបានសម្រេចដាក់រាជ្យនៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៨១៤។ ថ្នាក់ដឹកនាំក្រុមសម្ព័ន្ធមិត្តបានបញ្ជាឱ្យគេនិរទេសណាប៉ូលេអុងទៅលើកោះអែលបារួចស្តាររបបរាជវង្សបួរបុងឡើងវិញនៅប្រទេសបារាំង។ ណាប៉ូលេអុងបានរត់ចេញពីអែលបានៅក្នុងឆ្នាំ១៨១៥ ហើយបានធ្វើដំណើរត្រឡប់មកបារាំងវិញដោយទទួលបាននូវការគាំទ្រយ៉ាងច្រើនល្មមអាចផ្តួលរំលំរបបរាជានិយមថ្មីរបស់ស្តេចល្វីទី១៦។ ព្រឹត្តិការណ៍នេះបាននាំឱ្យផ្ទុះជម្លោះសម្ព័ន្ធភាពទីប្រាំពីរប្រឆាំងនឹងណាប៉ូលេអុង។ ណាប៉ូលេអុងត្រូវទទួលបរាជ័យជាចុងក្រោយនៅក្នុងសមរភូមិវ៉ាត់ធឺលូ ហើយព្រះអង្គត្រូវបង្ខំដាក់រាជ្យម្តងទៀតនៅថ្ងៃទី២២ ខែមិថុនា។ នៅថ្ងៃទី១៥ ខែកក្កដា ព្រះអង្គបានសុំទទួលចុះចាញ់ចំពោះមុខកងកម្លាំងអង់គ្លេសនៅឯរ៉ូឆេហ្វត៍ ហើយត្រូវបាននិរទេសជាអចិន្ត្រៃយ៍ទៅលើកោះដ៏ដាច់ស្រយាលមួយឈ្មោះសាំងហេលីណា។ សន្ធិសញ្ញាទីក្រុងប៉ារីសដែលចុះនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៨១៥ បានបិទបញ្ចប់ឆាកសង្គ្រាមមួយនេះជាផ្លូវការ។
អំណាចរាជវង្សបួរបុងត្រូវបានស្តារឡើងវិញនៅប្រទេសបារាំងហើយក្រុមអ្នកឈ្នះបាននាំគ្នាផ្តើមកិច្ចប្រជុំសមាជទីក្រុងវីយែនដើម្បីស្តារសន្តិភាពឡើងវិញនៅអឺរ៉ុប។ ជាលទ្ធផលផ្ទាល់នៃសង្រ្គាម រាជាណាចក្រព្រុសបានក្លាយជាមហាអំណាចថ្មីនៅក្នុងទ្វីប[៣៤] ខណៈពេលដែលចក្រភពអង់គ្លេសដែលមានកងទ័ពជើងទឹកដ៏ខ្លាំងពូកែមិនអាចប្រៀបបាននោះក៏បានឡើងជាមហាអំណាចដ៏លេចធ្លោមួយនៅលើពិភពលោក។[៣៥] ចក្រភពរ៉ូម៉ាំងពិសិដ្ឋត្រូវបានរំលាយហើយទស្សនៈជាតិនិយមដែលបានលេចចេញនៅដើមសង្រ្គាមបានរួមចំណែកយ៉ាងធំធេងដល់ដំណើរបង្រួបបង្រួមនៃរដ្ឋអាល្លឺម៉ង់និងឧបទ្វីបអ៊ីតាលី។ សង្រ្គាមនៅអ៊ីបេរីបានធ្វើឱ្យអំណាចឥទ្ធិពលរបស់អេស្ប៉ាញចុះខ្សោយដុនដាប ហើយចក្រភពអេស្ប៉ាញក៏ចាប់ផ្តើមដួលរលំបន្តិចម្តងៗ។ គិតដល់ឆ្នាំ១៨៣៣ អេស្ប៉ាញបានបាត់បង់កម្មសិទ្ធិរបស់ខ្លួននៅក្នុងទ្វីបអាមេរិកស្ទើរតែទាំងអស់។ ចក្រភពព័រទុយហ្កាល់ក៏បានចុះខ្សោយដូចអេស្ប៉ាញផងដែរបន្ទាប់ពីប្រទេសប្រេស៊ីលបានប្រកាសឯករាជ្យនៅឆ្នាំ១៨២២។[៣៦]
សង្គ្រាមមួយនេះបាននាំឱ្យមានបដិវត្តន៍ផ្នែកសង្គ្រាមនៅអឺរ៉ុបដូចជា ការធ្វើសមយុទ្ធទ្រង់ទ្រាយធំនិងយុទ្ធសាស្ត្រសង្គ្រាមសរុបដែលនាំឱ្យកើតមានយុទ្ធនាការដ៏ធំថ្មីដែលមិនធ្លាប់មានពីមុនមកដោយប្រជាជាតិទាំងមូលត្រូវប្តេជ្ញាចិត្តលះបង់នូវធនធានសេដ្ឋកិច្ចនិងឧស្សាហកម្មទាំងអស់របស់ពួកគេចំពោះកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរួម។[៣៧] ដោយសារតែសង្គ្រាមនេះមានរយៈពេលវែងឆ្ងាយ ដូច្នេះទើបវិសាលភាពនៃសញ្ជ័យរបស់ណាប៉ូលេអុងនិងប្រជាប្រិយភាពនៃឧត្តមគតិក្នុងបដិវត្តន៍បារាំងបានជះឥទ្ធិពលយ៉ាងខ្លាំងដល់វប្បធម៌និងសង្គមនៃទ្វីបអឺរ៉ុប។ បដិវត្តន៍បន្តបន្ទាប់ជាច្រើនដូចជានៅក្នុងប្រទេសរុស្ស៊ីជាដើមបានប្រមើលទៅបារាំងថាជាប្រភពនៃការជម្រុញគំនិតបដិវត្តន៍របស់ពួកគេ[៣៨] ខណៈដែលគោលការណ៍គ្រឹះស្នូលរបស់វាបានបានជះនូវឥទ្ធិពលចូលក្នុងសង្វៀនសិទ្ធិមនុស្សនិងព្រមទាំងបង្កើតនូវទស្សនវិជ្ជានយោបាយទំនើបៗដែលកំពុងតែនៅប្រើប្រាស់ដល់សព្វថ្ងៃ។[៣៩]
ផ្ទៃរឿង
[កែប្រែ]
បដិវត្តន៍បារាំងបានទទួលរងនូវការរិះគន់ និងការគំរាមកំហែងយ៉ាងខ្លាំងពីក្រុមមហាអំណាចអឺរ៉ុបដទៃ ជាពិសេសគឺបន្ទាប់ពីការប្រហារជីវិតព្រះមហាក្សត្របារាំងព្រះនាមល្វីទី១៦ បូករួមជាមួយនឹងការផ្តួលរំលំរបបរាជានិយមបារាំង។ នៅក្នុងឆ្នាំ១៧៩៣ ចក្រភពអូទ្រីស ព្រះរាជាណាចក្រសាដេញ៉ា ណាប្លេស ព្រុស ចក្រភពអេស្ប៉ាញ និងចក្រភពអង់គ្លេសបានរួមគ្នាបង្កើតសម្ព័ន្ធភាពទីមួយឡើងក្នុងគោលបំណងបញ្ឈប់ភាពវឹកវរនៅក្នុងប្រទេសបារាំង។ ដោយឃើញដូច្នេះ បារាំងក៏ចាត់វិធានការកេណ្ឌទ័ពក្នុងទ្រង់ទ្រាយធំ ធ្វើកំណែទម្រង់យោធា និងបញ្ជូនធនធានដែលខ្លួនមានទាំងប៉ុន្មានចូលទៅក្នុងសង្គ្រាម។ យុទ្ធសាស្ត្រទាំងអស់នេះបាននាំឱ្យបារាំងអាចយកជ័យជម្នះបានលើក្រុមសម្ព័ន្ធភាព ថ្វីបើកំពុងតែជាប់ប្រយុទ្ធសង្គ្រាមស៊ីវិលនៅក្នុងប្រទេសខ្លួនក្តី។ ណាប៉ូលេអុងដែលពេលនោះជាឧត្តមសេនីយ៍បារាំងម្នាក់នៃកងទ័ពបដិវត្តន៍បារាំង បានបង្ខំអូទ្រីសឱ្យចុះហត្ថលេខាលើសន្ធិសញ្ញាកំប៉ូហ្វ័រមីអូ ដោយបន្សល់ទុកតែចក្រភពអង់គ្លេសតែមួយគត់នៅប្រឆាំងនឹងសាធារណរដ្ឋបារាំង។
ក្រុមសម្ព័ន្ធភាពទីពីរត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៧៩៨ ដោយចក្រភពអង់គ្លេស អូទ្រីស ណាប្លេស ចក្រភពអូតូម៉ង់ រដ្ឋប៉ាប ព័រទុយហ្កាល់ រុស្ស៊ី និងស៊ុយអែត។ ដំណើរគ្នានេះដែរ សាធារណរដ្ឋបារាំងដែលកំពុងស្ថិតក្រោមការដឹកនាំរបស់គណៈឌីរ៉េកទ័រ (ក្រុមប្រឹក្សារដ្ឋបាលនៃសាធារណរដ្ឋបារាំង) បានប្រឈមនឹងអំពើពុករលួយ និងជម្លោះផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។ សាធារណរដ្ឋថ្មីថ្មោងនោះក៏បានកំពុងជួបនូវវិបត្តិថវិកាផងដែរដែលធ្វើឱ្យប្រជាជនមួយភាគធំនៃប្រទេសបារាំងបានចាប់ផ្តើមកើតការស្អប់ខ្ពើមនឹងរដ្ឋាភិបាល។ ណាប៉ូលេអុងដោយលើកនេះជាមេបញ្ជាការនៃកងទ័ពបារាំងឈរជើងនៅអ៊ីតាលី បានបើកយុទ្ធនាការយោធាមួយនៅអេហ្ស៊ីបក្នុងគោលបំណងបិទផ្លូវទឹករារាំងលំហូរសេដ្ឋកិច្ចរបស់អង់គ្លេសនៅឥណ្ឌា។ នៅឯបារាំងវិញ កាលត្រូវសត្រូវឡោមព័ទ្ធពីគ្រប់ទិសតំបន់ដូច្នោះក៏ជួបនូវបរាជ័យម្តងហើយម្តងទៀតមិនអាចងើបមុខរួចយកឈ្នះដូចកាលសង្គ្រាមសម្ព័ន្ធភាពមុន។

ណាប៉ូលេអុងបានវិលត្រឡប់មកប្រទេសបារាំងវិញនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៧៩៩ បន្ទាប់ពីយុទ្ធនាការនៅអេហ្ស៊ីបបានទទួលបរាជ័យយ៉ាងអាម៉ាស់។ ក្រោយមកដល់ប្រទេសបារាំង ណាប៉ូលេអុងបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលឌីរ៉េកទ័រនៅថ្ងៃទី៩ ខែវិច្ឆិកា និងបានបង្កើតគណៈកុងស៊ុលជំនួសជារដ្ឋាភិបាលថ្មី។[៣២] ជាបន្ទាប់ ណាប៉ូលេអុងបានរៀបចាត់ចែងកងកម្លាំងយោធាបារាំងឡើងវិញដោយបានបង្កើតកងទ័ពបម្រុងដ៏ធំត្រៀមទុកដើម្បីគាំទ្រយុទ្ធនាការយោធានៅលើតំបន់រ៉ាំង ឬនៅអ៊ីតាលី។ កងទ័ពរុស្ស៊ីត្រូវបានបារាំងវាយចេញពីសង្រ្គាមរួចទៅហើយ ខណៈក្រោមការដឹកនាំរបស់ណាប៉ូលេអុង បារាំងបានច្បាំងឈ្នះនឹងកងកម្លាំងអូទ្រីសនៅក្នុងខែមិថុនា ឆ្នាំ១៨០០ ដែលធ្វើឱ្យអូទ្រីសបាត់បង់អំណាចឥទ្ធិពលនៅអ៊ីតាលី។ ទីបំផុតនៅខែធ្នូនៃឆ្នាំដដែរនោះ អូទ្រីសក៏ត្រូវដួលបរាជ័យទាំងស្រុងក្រោមថ្វីដៃរបស់ឧត្តមសេនីយ៍បារាំងកំពូលម្នាក់រូបឈ្មោះម៉ូរ៉ូនៅរដ្ឋបាវីយែរ។ បរាជ័យរបស់អូទ្រីសត្រូវបានផ្សាភ្ជាប់ដោយសន្ធិសញ្ញាលូនេវីលនៅដើមឆ្នាំបន្ទាប់ ដាក់បន្ថែមសម្ពាធឱ្យអង់គ្លេសបង្ខំចុះលើសន្ធិសញ្ញាអាមៀនជាមួយបារាំង ស្ដារសន្តិភាពបានមួយរយៈពេលខ្លីនៅអឺរ៉ុប។
កាលបរិច្ឆេទចាប់ផ្តើម និងនាមវលី
[កែប្រែ]បច្ចុប្បន្ន គ្មានការឯកច្ឆន្ទគ្នានោះទេថាពេលណាដែលសង្គ្រាមបដិវត្តន៍បារាំងបានបញ្ចប់ ហើយពេលសង្គ្រាមណាប៉ូលេអូនិកចាប់ផ្តើម។ កាលបរិច្ឆេទដែលអាចទទួលទៅបានរួមមានថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៧៩៩ គឺនៅពេលដែលបូណាប៉ារត៍ដណ្តើមអំណាចនៅថ្ងៃទី១៨ ខែប៊្រូមែរ (បើយោងទៅតាមប្រតិទិនសាធារណរដ្ឋដែលប្រើប្រាស់នៅពេលនោះ),[៤០] ថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៣ នៅពេលដែលអង់គ្លេសនិងបារាំងបានបញ្ចប់សន្តិភាពមួយរយៈពេលខ្លីនៅរវាងឆ្នាំ១៧៩២ និងឆ្នាំ១៨១៤ ឬថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨០៤ នៅពេលដែលបូណាប៉ារត៍បានឡើងគ្រងរាជ្យជាព្រះចៅអធិរាជបារាំង។[៤១]
ជាម្តងម្កាល ប្រវត្តិវិទូអង់គ្លេសជាច្រើនរូបបានសម្ដៅទៅលើសម័យភ្លើងសង្រ្គាមបន្តកន្ទុយគ្នាពីឆ្នាំ១៧៩២ ដល់ឆ្នាំ១៨១៥ ថាជាមហាសង្រ្គាមបារាំង (Great French War) ឬក៏ជាដំណាក់កាលចុងបញ្ចប់នៃសង្រ្គាមរយឆ្នាំលើកទីពីររវាងអង់គ្លេស-បារាំង ដែលចំណាយពេលពីឆ្នាំ១៦៨៩ ដល់ឆ្នាំ១៨១៥។[៤២]
នៅប្រទេសបារាំង សង្រ្គាមណាប៉ូលេអូនិកជាទូទៅត្រូវបានរាប់បញ្ចូលជាមួយសង្គ្រាមបដិវត្តន៍បារាំងក្រោមឈ្មោះថា៖ Les guerres de la Revolution et de l'Empire។[៤៣]
សង្គ្រាមសម្ព័ន្ធភាពទីបី, ១៨០៥
[កែប្រែ]
ចក្រភពអង់គ្លេសបានប្រមូលផ្តុំសម្ព័ន្ធមិត្តរបស់ខ្លួននៅជុំវិញទ្វីបអឺរ៉ុបដើម្បីបង្កើតសម្ព័ន្ធភាពទីបីប្រឆាំងនឹងចក្រភពបារាំងថ្មីថ្មោងក្រោយបន្ទាប់ពីណាប៉ូលេអុងបានប្រកាសសាមីខ្លួនជាអធិរាជនៃប្រទេសបារាំង។[៤៤][៤៥] ណាប៉ូលេអុងបានពិចារណាត្រៀមនឹងឈ្លានពានចក្រភពអង់គ្លេសទៅហើយ[៤៦][៤៧] ដោយបានប្រមូលផ្តុំកម្លាំងទ័ពចំនួន ១៨០,០០០ នាក់នៅប៊ូឡូញ្ញី។ ក៏ប៉ុន្តែមុនពេលព្រះអង្គបញ្ជាទ័ពចូលឈ្លានពាន ទ្រង់ត្រូវការពង្រឹងសមត្ថភាពនៃកងទ័ពជើងទឹកបារាំងជាមុនសិន ឬយ៉ាងណាត្រូវទាញកងនាវាអង់គ្លេសឱ្យចេញឆ្ងាយពីផ្លូវទឹកអង់គ្លេសដែលរត់ពុះកាត់អង់គ្លេស និងបារាំង។ បារាំងបានបង្កើតផែនការដ៏ធំមួយដើម្បីបំបែរកងនាវាអង់គ្លេសឱ្យដកថយពីផ្លូវទឹកនោះតាមរយៈការគំរាមកំហែងកម្មសិទ្ធិអាណានិគមអង់គ្លេសនៅឥណ្ឌីខាងលិច ប៉ុន្តែវាបានបរាជ័យនៅពេលដែលកងនាវារួមបារាំង-អេស្ប៉ាញក្រោមឧត្តមនាវីវីល្លេនឺហ្វត្រូវកម្លាំងអង់គ្លេសវាយរហូតដកថយចេញពីកាប់ហ្វីនីស្តែរ៍នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៨០៥។ កងនាវាអង់គ្លេសបានឡោមព័ទ្ធបិទកម្លាំងវីល្លេនឺហ្វនៅទីក្រុងកាឌីសនៃប្រទេសអេស្ប៉ាញរហូតដល់ពេលលោកវីល្លេនឺហ្វដឹកនាំកម្លាំងបង្វែរទៅទីក្រុងណាប្លេសវិញនៅថ្ងៃទី១៩ ខែតុលា។ កងនាវាអង់គ្លេសបានដេញតាមពីក្រោយ និងទីបំផុតបានវាយឈ្នះកងកម្លាំងរួមរបស់បារាំង-អេស្ប៉ាញក្នុងសមរភូមិត្រាហ្វាលហ្ការនៅថ្ងៃទី២១ ខែតុលា។ ចាប់ពីពេលនោះមក ណាប៉ូលេអុងបានអស់ឱកាសទាំងប៉ុន្មានក្នុងការប្រជែងជាមួយអង់គ្លេសនៅលើផ្ទៃសមុទ្រ ហើយការគំរាមកំហែងឈ្លានពានអង់គ្លេសក៏បាត់សូន្យឈឹងដូចគ្នា។ ដោយដូច្នោះ ព្រះអង្គក៏បានបង្វែរចំណាប់អារម្មណ៍មកសម្លឹងមើលក្រុមសត្រូវទ្រង់នៅទ្វីបអឺរ៉ុបជាថ្មីម្តងទៀត។

នៅខែមេសា ឆ្នាំ១៨០៥ ចក្រភពអង់គ្លេស និងរុស្ស៊ីបានចុះហត្ថលេខាលើសន្ធិសញ្ញាមួយក្នុងគោលបំណងវាយបណ្ដេញទ័ពបារាំងចេញពីសាធារណរដ្ឋបាតាហ្វ (ប្រទេសហុល្លង់បច្ចុប្បន្ន) និងសហព័ន្ធស្វីស។ ប្រទេសអូទ្រីសបានចុះចូលក្នុងសម្ព័ន្ធភាពថ្មីនោះបន្ទាប់ពីបារាំងបានកាត់ក្រុងហ្សឺណែវ និងការប្រកាសរបស់ណាប៉ូលេអុងជាព្រះមហាក្សត្រនៃប្រទេសអ៊ីតាលីនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ១៨០៥។ រីឯប្រទេសស៊ុយអែតវិញ កាលដែលខ្លួនបានយល់ព្រមជួលតំបន់ប៉ូមេរ៉ានីឱ្យអង់គ្លេសប្រើជាមូលដ្ឋានយោធាស្រាប់ទៅហើយ ក៏សម្រេចចិត្តចូលរួមក្នុងសម្ព័ន្ធភាពនៅថ្ងៃទី៩ ខែសីហា។
អូទ្រីសបានចាប់ផ្តើមសង្រ្គាមសម្ព័ន្ធភាពទីបីដោយលើកទ័ពចូលឈ្លានពានបាវីយែរនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៨០៥[៤៨] ជាមួយនឹងកម្លាំងទ័ពប្រមាណ ៧០,០០០ នាក់ក្រោមការដឹកនាំរបស់លោកកាល់ ម៉ាក វន លែបអ៊ែរិច។ បារាំងក៏បានបញ្ជាទ័ពពីប៊ូឡូញ្ញីដើម្បីទៅបង្ក្រាបកម្លាំងអូទ្រីសនៅចុងខែកក្កដា ឆ្នាំ១៨០៥។ មកដល់បរិវេណទីក្រុងអ៊ូម (២៥ កញ្ញា ដល់ ២០ តុលា) ទ័ពណាប៉ូលេអុងក៏បានឡោមព័ទ្ធកម្លាំងរបស់លែបអ៊ែរិច បង្ខំឱ្យអូទ្រីសលើកទង់សសុំចុះចាញ់ដោយមិនមានការបង្ហូរឈាមគ្នាច្រើន។
បន្ទាប់ពីកងកម្លាំងអូទ្រីសចម្បងត្រូវទទួលបរាជ័យនៅឯភាគខាងជើងនៃភ្នំអាល់ប៍ (ក្រោមបញ្ជាការព្រះរជ្ជទាយាទឆាលស៍ ប្រយុទ្ធចាញ់កងទ័ពបារាំងរបស់អង់ដ្រេ ម៉ាស្សេណា) ណាប៉ូលេអុងក៏បានលើកទ័ពទៅកាន់កាប់ទីក្រុងវីយែននៅថ្ងៃទី១៣ ខែវិច្ឆិកា។ ដោយនៅឆ្ងាយពីខ្សែផ្គត់ផ្គង់ភស្តុភារ ណាប៉ូលេអុងត្រូវប្រឈមនឹងកម្លាំងទ័ពអូទ្រីស-រុស្ស៊ីដ៏ធំជាងទ័ពសត្រូវមុនៗច្រើន ក្រោមបញ្ជារការបស់លោកមីខាអ៊ីល គូធូសឺហ្វ ដោយមានព្រះអធិរាជរុស្ស៊ី ព្រះចៅអាឡិចសាន់ដឺទី១ ទ្រង់វត្តមាននៅសមរភូមិផ្ទាល់។ នៅថ្ងៃទី២ ខែធ្នូ ណាប៉ូលេអុងបានវាយបែកកម្លាំងអូទ្រីស-រុស្ស៊ីដ៏ធំមួយនោះនៅឯទីក្រុងម៉ូរ៉ាវីក្នុងសមរភូមិអ៊ូស្ទែរលីត្ស៍ (ដែលប្រវត្តិវិទូជាទូទៅចាត់ទុកវាថាជាជ័យជម្នះដ៏អស្ចារ្យបំផុតមួយរបស់ណាប៉ូលេអុង)។ ក្នុងសមរភូមិនោះ កងទ័ពបារាំងបានសម្លាប់ទ័ពសត្រូវប្រមាណ ២៥,០០០ នាក់ ខណៈដែលកម្លាំងទ័ពសត្រូវនោះមានចំនួនច្រើនជាងកម្លាំងបារាំងផង រីឯទ័ពបារាំងវិញស្លាប់តែប្រមាណក្រោម ៧,០០០ នាក់ប៉ុណ្ណោះ។


អូទ្រីសបានចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងប្រែសប៊ួរ (ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៨០៥) ដែលនាំឱ្យអូទ្រីសចុះចេញពីសម្ព័ន្ធភាពប្រឆាំងនឹងបារាំង។ មិនតែប៉ុណ្ណោះ សន្ធិសញ្ញានោះក៏បានតម្រូវឱ្យអូទ្រីសប្រគល់តំបន់វេណេស៊ីទៅឱ្យរាជាណាចក្រអ៊ីតាលីដែលកាលនុះជារដ្ឋចម្រុះរបស់បារាំង និងតំបន់ធីរ៉ូលទៅឱ្យបាវីយែរ។ ក្រោយពីទាត់អូទ្រីសចេញពីសង្រ្គាម ស្ថានការណ៍នៅលើសមរភូមិបានឈានដល់ភាពជាប់គាំង។ ថ្វីបើទ័ពណាប៉ូលេអុងកំពុងបន្តកំណត់ត្រានៃជ័យជំនះមិនដែលចាញ់មែន ប៉ុន្តែកងកម្លាំងពេញលេញរបស់រុស្ស៊ីនៅមិនទាន់បានបញ្ជូនមកទ្វីបអឺរ៉ុបនៅឡើយ។ ក្រោយបិទបញ្ចប់សន្ធិសញ្ញាសន្តិភាពប្រែសប៊ួរ ណាប៉ូលេអុងបានត្រឡប់មកបង្រួបបង្រួមអំណាចរបស់ទ្រង់ក្នុងប្រទេសបារាំងវិញ ខណៈបារាំងបានកាន់កាប់ប្រទេសបែលហ្ស៊ិក ហុល្លង់ ស្វីស និងអាល្លឺម៉ង់ខាងលិចមួយភាគធំ និងប៉ែកខាងជើងនៃប្រទេសអ៊ីតាលី។
សង្គ្រាមសម្ព័ន្ធភាពទីបួន, ១៨០៦–១៨០៧
[កែប្រែ]
ប៉ុន្មានខែក្រោយពីសម្ព័ន្ធភាពទីបីបានដួលរលំ សម្ព័ន្ធភាពទីបួន (១៨០៦–១៨០៧) ក៏ត្រូវបានបង្កើតឡើងដោយចក្រភពអង់គ្លេស ព្រុស រុស្ស៊ី សាចសិន និងស៊ុយអែត។ នៅខែកក្កដា ឆ្នាំ១៨០៦ ណាប៉ូលេអុងបានបញ្ជាឱ្យបង្កើតសហព័ន្ធរ៉ាំងឡើងដោយមានរដ្ឋនគរអាល្លឺម៉ង់តូចៗនៅក្នុង និងជុំវិញតំបន់រ៉ាំងជាសមាជិក។ ព្រះអង្គថែមបានបង្រួបបង្រួមរដ្ឋតូចៗមួយចំនួនបញ្ចូលគ្នាទៀតផង ដើម្បីធ្វើឱ្យរបបគ្រប់គ្រងនៅអាល្លឺម៉ង់មានភាពងាយស្រួលរលូនជាងមុន។ ចំពោះរដ្ឋធំៗនៅក្នុងសហព័ន្ធដូចជា សាចសិន និងបាវីយែរវិញត្រូវបានណាប៉ូលេអុងតម្លើងជាព្រះរាជាណាចក្រ។
មកដល់ខែសីហា ឆ្នាំ១៨០៦ ព្រះមហាក្សត្រព្រុស ព្រះអង្គហ្វ្រីឌ្រិច វិលហែលម៍ទី៣ បានសម្រេចប្រកាសសង្គ្រាមទៅលើបារាំងដោយឯកឯងដោយមិនពិគ្រោះជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនជាមុន ជាពិសេសគឺរុស្ស៊ីដែលកម្លាំងទ័ពស្ថិតនៅឆ្ងាយពីដែនដីអាល្លឺម៉ង់នៅឡើយ។ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៨០៦ ណាប៉ូលេអុងបានបញ្ជូនកងកម្លាំងបារាំងទាំងអស់ឆ្លងទៅភាគខាងកើតនៃទន្លេរ៉ាំងចូលក្នុងទឹកដីនៃព្រុស។ ណាប៉ូលេអុងបានវាយកម្ចាត់កងទ័ពព្រុសនៅយីណា (១៤ តុលា ១៨០៦) ហើយលោកដាវូត៍ (មេបញ្ជាការបារាំងដ៏ឆ្នើមម្នាក់) បានកម្ចាត់ទ័ពព្រុសមួយផ្សេងទៀតនៅអោអើស្តែដត៍ក្នុងថ្ងៃតែមួយ។ ទាហានបារាំងចំនួន ១៦០,០០០ នាក់ (ចំនួនបានបន្តកើនឡើងនៅយុទ្ធនាការបន្តបន្ទាប់) បានវាយឆ្លងកាត់ទឹកដីព្រុស ដោយបោះជំហានក្នុងល្បឿនយ៉ាងលឿន វាយកម្ទេចទ័ពព្រុសដែលធ្លាប់មានឈ្មោះល្បីល្បាញខ្លាំងក្លាបានដ៏ងាយ។ ក្នុងចំណោមកងកម្លាំងព្រុសសរុប ២៥០,០០០ នាក់ មានទាហានព្រុសចំនួន ២៥,០០០ នាក់ត្រូវបាត់បង់ជីវិត ខណៈ ១៥០,០០០ នាក់ផ្សេងទៀតត្រូវបានចាប់ជាឈ្លើយសឹក រីឯកាំភ្លើងធំ ៤,០០០ គ្រឿង និងកាំភ្លើងវែង ១០០,០០០ ដើមត្រូវបានបំផ្លាញ ឬរឹបអូសដោយបារាំង។ ណាប៉ូលេអុងបានយាងដល់ទីក្រុងប៊ែរឡាំងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ១៨០៦។ នៅទីនោះ ព្រះអង្គបានចូលទៅគោរពព្រះសុសានព្រះមហាហ្វ្រីឌ្រិច ហើយបានបង្គាប់មេទ័ពរបស់ព្រះអង្គឱ្យដោះមួករបស់ពួកគេ ដោយមានព្រះបន្ទូលថា "ប្រសិនបើព្រះអង្គ (សម្ដៅទៅហ្វ្រីឌ្រិច) នៅមានជីវិត នោះយើងក៏ពុំអាចឈរជើងនៅទីនេះក្នុងថ្ងៃនេះនោះដែរ"។ ណាប៉ូលេអុងទ្រង់បានប្រើពេលត្រឹមតែ ១៩ ថ្ងៃប៉ុណ្ណោះដើម្បីវាយបែករាជាណាចក្រព្រុសទាំងមូលដោយការកាន់កាប់ទីក្រុងប៊ែរឡាំង និងកម្ទេចកម្លាំងយោធាព្រុសទាំងអស់នៅយីណា និងអោអើស្តែដត៍។ ដោយឃើញដូច្នេះ នគរសាចសិនក៏បានដកខ្លួនពីសម្ព័ន្ធភាពជាមួយព្រុសភ្លាមៗ ហើយរួមគ្នាជាមួយរដ្ឋនគរតូចៗនៅអាល្លឺម៉ង់ខាងជើងបានសម្រេចមកចងសម្ព័ន្ធភាពជាមួយប្រទេសបារាំងវិញ។

នៅវគ្គបន្ទាប់នៃសង្រ្គាម បារាំងបានវាយកងកម្លាំងរុស្ស៊ីចេញពីទឹកដីប៉ូឡូញ ហើយបានប្រើទាហានប៉ូឡូញ និងអាល្លឺម៉ង់ជាច្រើននាក់ទៅធ្វើការឡោមព័ទ្ធនៅក្នុងតំបន់ស៊ីលេស៊ី និងប៉ូមេរ៉ានី ដោយមានជំនួយបន្ថែមពីទាហានហុល្លង់ និងអ៊ីតាលីនៅវគ្គបញ្ចប់។ បន្ទាប់មក ណាប៉ូលេអុងបានបង្វែរទ័ពទៅភាគខាងជើងដើម្បីកម្ចាត់កងទ័ពរុស្ស៊ីដែលនៅសេសសល់ ហើយព្យាយាមដណ្តើមយករាជធានីបណ្ដោះអាសន្នរបស់ព្រុសនៅខូនីស្សប៊ឺក។ ការប្រទាញប្រទង់គ្នាក្នុងសមរភូមិអ៊ីឡូ (៧–៨ កុម្ភៈ ១៨០៧) បូករួមនឹងបរាជ័យនៅក្រុងដង់ហ្ស៊ីក (២៤ ឧសភា ១៨០៧) និងព្រមទាំងសមរភូមិអែលប៊ែក (១០ មិថុនា ១៨០៧) បានបង្ខំរុស្ស៊ីឱ្យបន្តដកថយកាន់តែជ្រៅទៅភាគខាងជើង។ នៅទីបំផុត ណាប៉ូលេអុងបានវាយឈ្នះកងទ័ពរុស្ស៊ីចុងក្រោយនៅហ្វ្រៃឡង់ (១៤ មិថុនា ១៨០៧) មុនពេលព្រះចៅអាឡិចសាន់ដឺបង្ខំព្រះទ័យសុំសន្តិភាពជាមួយណាប៉ូលេអុងនៅក្រុងទីលស៊ីត (៧ កក្កដា ១៨០៧)។ នៅអាល្លឺម៉ង់ និងប៉ូឡូញ រដ្ឋចំណុះរបស់ណាប៉ូលេអុងថ្មីត្រូវបានបង្កើតឡើង មានដូចជា ព្រះរាជាណាចក្រវែស្តហ្វាលី ពញារដ្ឋវ៉ាសូរី និងសាធារណរដ្ឋដង់ហ្ស៊ីកជាដើម។
នៅខែកញ្ញានៃឆ្នាំ១៨០៧ លោកសេនាប្រមុខហ្គីយ៉ូម ប៊្រុយន៍ បានបញ្ចប់បេសកកម្មកាន់កាប់តំបន់ប៉ូមេរ៉ានីរបស់ស៊ុយអែត ដែលនាំឱ្យកងទ័ពស៊ុយអែតទាំងអស់ដកថយ។
ស្កង់ឌីណាវី និងហ្វាំងឡង់
[កែប្រែ]ការឆ្លើយតបដំបូងរបស់ចក្រភពអង់គ្លេសចំពោះប្រព័ន្ធទ្វីបរបស់ណាប៉ូលេអុងគឺបើកការវាយប្រហារផ្លូវទឹកទៅលើប្រទេសដាណឺម៉ាក។ ថ្វីបើដាណឺម៉ាកជាប្រទេសប្រកាន់អព្យាក្រឹតភាពមែនក្ដី តែក្នុងអំឡុងពេលនោះ ដាណឺម៉ាកត្រូវរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីបារាំង និងរុស្ស៊ីឱ្យរៀបចំកងនាវាខ្លួនត្រៀមជាជំនួយដល់ណាប៉ូលេអុង។ ដោយយល់ឃើញដូច្នេះ ទីក្រុងឡុងដ៍មិនអាចឈរស្ងៀមទុកឱ្យដាណឺម៉ាកធ្លាក់ក្រោមឥទ្ធិពលបារាំងងាយៗឡើយ។ នៅខែសីហា ឆ្នាំ១៨០៧ កងនាវាអង់គ្លេសបានឡោមព័ទ្ធ និងវាយប្រហារទីក្រុងកូពែនហាក រួចរឹបអូសយកនាវាចម្បាំងដាណឺម៉ាក–ន័រវែសទាំងមូលក្នុងកំពង់ផែកូពែនហាក។ សកម្មភាពនេះបានធានាឱ្យអង់គ្លេសអាចបន្តចេញចូលផ្លូវសមុទ្រនៅភាគខាងជើង និងសមុទ្របាល់ទិក ពិសេសសម្រាប់នាវាពាណិជ្ជកម្ម។ ទីបំផុត ដាណឺម៉ាកក៏សម្រេចប្រឡូកចូលក្នុងសង្គ្រាមនៅខាងបារាំង ប៉ុន្តែដោយគ្មានកងនាវាដូចមុន ឥទ្ធិពលដាណឺម៉ាកនៅក្នុងសង្គ្រាមគឺមានតិចតួចបំផុត។[៤៩][៥០] យ៉ាងណាក្ដី ដាណឺម៉ាកនៅតែបន្តសង្គ្រាមជើងទឹកដោយប្រើប្រាស់ទូកកាំភ្លើងតូចៗលបវាយប្រហារលើនាវាចម្បាំងអង់គ្លេសដែលមានវត្តមានក្នុងដែនទឹកដាណឺម៉ាក និងន័រវែស។ លើសពីនេះ ដាណឺម៉ាកក៏បានប្តេជ្ញាដែរថានឹងចូលរួមក្នុងសង្រ្គាមប្រឆាំងនឹងស៊ុយអែតរួមគ្នាជាមួយបារាំងនិងរុស្ស៊ី។
កាលក្នុងកិច្ចពិភាក្សាគ្នានៅក្រុងទីលស៊ីត ណាប៉ូលេអុង និងអាឡិចសាន់ដឺបានយល់ស្របថា រុស្ស៊ីគួរតែបង្ខំស៊ុយអែតឱ្យចូលរួមក្នុងប្រព័ន្ធទ្វីបរបស់បារាំង។ នៅខែកុម្ភៈ ឆ្នាំ១៨០៨ រុស្ស៊ីក៏បានបើកការឈ្លានពានលើស៊ុយអែតឆ្លងទឹកដីហ្វាំងឡង់ ហើយមួយខែក្រោយមក ដាណឺម៉ាកក៏ប្រកាសសង្គ្រាមលើស៊ុយអែតតាមរុស្ស៊ី។ ចំណែកបារាំងវិញ ណាប៉ូលេអុងបានបញ្ជូនទ័ពទៅជំនួយនៅឯដាណឺម៉ាកដោយមានទាហានបារាំង អេស្ប៉ាញ និងហុល្លង់ ក្រោមការដឹកនាំរបស់សេនាប្រមុខលោកហ្សង់-បាធីស្ត ប៊ែរណាដុតទ៍។ យ៉ាងណាក៏ដោយ កងទ័ពជើងទឹកអង់គ្លេសបានធ្វើការរារាំងកម្លាំងទាំងនោះមិនឱ្យឆ្លងច្រកសមុទ្រអឿរសុន ហើយសង្រ្គាមឈ្លានពានស៊ុយអែតបានវិវត្តត្រឹមតែជាជម្លោះតាមបណ្តោយព្រំដែនស៊ុយអែត-ន័រវែសប៉ុណ្ណោះ។ នៅក្នុងសមាជអ៊ែហ្វឺត (កញ្ញា–តុលា ១៨០៨) បារាំង និងរុស្ស៊ីបានព្រមព្រៀងគ្នាបន្ថែមទៀតលើការបែងចែកប្រទេសស៊ុយអែតជាពីរផ្នែកដោយពុះកាត់តាមឈូងសមុទ្រប៊ុតនី រីឯផ្នែកខាងកើតបានក្លាយជាមហាពញារដ្ឋហ្វាំងឡង់។ ជំនួយមនុស្សធម៌របស់អង់គ្លេសដើម្បីជួយស៊ុយអែតនៅមានដែនកម្រិតខ្លាំង ហើយមិនបានរារាំងស៊ុយអែតពីការអនុវត្តគោលនយោបាយលម្អៀងទៅណាប៉ូលេអុងឡើយ។[៥១]
សង្រ្គាមរវាងដាណឺម៉ាក និងចក្រភពអង់គ្លេសបានបិទបញ្ចប់នៅក្នុងសមរភូមិលូនហ្គឺរនៃឆ្នាំ១៨១២ ដោយជ័យជម្នះបានទៅខាងអង់គ្លេស។
ប៉ូឡូញ
[កែប្រែ]
នៅក្នុងឆ្នាំ១៨០៧ ណាប៉ូលេអុងបានបង្កើតបន្ទាយការពារដ៏ធំមាំមួយនៅក្នុងតំបន់អឺរ៉ុបកណ្តាល។ ប្រទេសប៉ូឡូញដែលទើបតែត្រូវបានកាត់បែងចែកដោយមហាអំណាចជិតខាងចំនួនបីរបស់ខ្លួន ត្រូវបានណាប៉ូលេអុងបានបង្កើតមកវិញក្រោមឈ្មោះថា ពញារដ្ឋវ៉ាសូរី។ ទឹកដីរដ្ឋប៉ូឡូញថ្មីលើកនេះគឺកើតចេញពីទឹកដីដែលបារាំងវាយដណ្ដើមបានពីអូទ្រីស និងព្រុស រីឯមេដឹកនាំនៃរដ្ឋនេះវិញគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទមួយរបស់ណាប៉ូលេអុងគឺព្រះអង្គហ្វ្រេដេរីក អូហ្គូសត៍ទី១ ហើយក៏ជាព្រះមហាក្សត្រសាចសិនដែរ។ ក៏ប៉ុន្តែជាក់ស្តែង ព្រះអង្គគ្រាន់តែជានិមិត្តរូបក្សត្ររាជវង្សប៉ុណ្ណោះ ខណៈមេដឹកនាំប៉ូឡូញពិតប្រាកដគឺត្រូវណាប៉ូលេអុងជាអ្នកតែងតាំង។ រដ្ឋប៉ូឡូញថ្មីនេះមានប្រជាជនរស់នៅសរុប ៤.៣ លាននាក់ ហើយមកដល់ឆ្នាំ១៨១៤ វាបានបញ្ជូនទាហានប្រមាណ ២០០,០០០ នាក់ចូលក្នុងជួរយោធាណាប៉ូលេអុង។ ក្នុងនោះរួមមានទាហានប៉ូឡូញប្រមាណ ៩០,០០០ នាក់ ដែលត្រូវបានកេណ្ឌទៅច្បាំងនឹងរុស្ស៊ីរៀបធ្វើដំណើររហូតដល់រាជធានីម៉ូស្គូនៅក្នុងឆ្នាំ១៨១២ ប៉ុន្តែពួកគេភាគច្រើនត្រូវបានបាត់បង់ជីវិតនៅក្នុងដំណើរនោះ។[៥២] ក្រោយចប់សង្គ្រាមណាប៉ូលេអូនិក មហាពញារដ្ឋវ៉ាសូរីត្រូវបានកាត់ចូលជាទឹកដីពាក់កណ្ដាលស្វយ័តនៃចក្រភពរុស្ស៊ីនៅក្នុងឆ្នាំ១៨១៥។ ប៉ូឡូញត្រូវស្ថិតនៅក្រោមការត្រួតត្រារបស់បរទេសរហូតដល់ឆ្នាំ១៩១៨ បន្ទាប់ពីចក្រភពរុស្ស៊ី អាល្លឺម៉ង់ និងអូទ្រីស-ហុងគ្រីបានដួលរលំក្នុងវគ្គបញ្ចប់នៃសង្គ្រាមលោកលើកទីមួយ។ ឥទ្ធិពលរបស់ណាប៉ូលេអុងលើប្រទេសប៉ូឡូញគឺមានសារៈសំខាន់មិនអាចកាត់ថ្លៃបានឡើយដោយក្រមច្បាប់របស់ណាប៉ូលេអុងបាននាំឱ្យមានការលុបបំបាត់ទាសភាព និងការនាំចូលការិយាធិបតេយ្យវណ្ណៈកណ្តាលសម័យ។[៥៣][៥៤]
សង្គ្រាមឧបទ្វីប, ១៨០៨–១៨១៤
[កែប្រែ]
ជម្លោះក្នុងឧបទ្វីបអ៊ីបេរីបានចាប់ផ្តើមនៅពេលដែលព័រទុយហ្កាល់នៅតែបន្តធ្វើពាណិជ្ជកម្មជាមួយអង់គ្លេស ទោះបីជាត្រូវបារាំងរឹតបន្តឹងក្ដី។ បន្ទាប់ពីអេស្ប៉ាញមិនអនុវត្តតាមប្រព័ន្ធទ្វីបរបស់បារាំង សម្ព័ន្ធភាពរវាងប្រទេសទាំងពីរក៏ត្រូវដួលរលំទាំងស្រុង។ ជាការឆ្លើយតប បារាំងក៏បានលើកទ័ពចូលត្រួតត្រាទឹកដីអេស្ប៉ាញបន្តិចម្តងៗ រហូតដល់ពួកគេកាន់កាប់បានរាជធានីម៉ាឌ្រីដ ហើយក៏តម្លើងរាជរដ្ឋាភិបាកចំណុះក្រោមបារាំងមួយនៅទីនោះ។ ទង្វើនេះបានធ្វើឱ្យមានការផ្ទុះបះបោរពីសំណាក់ប្រជាជនអេស្ប៉ាញនៅគ្រប់ផ្ទៃប្រទេស ខណៈអង់គ្លេសក៏ឆ្លៀតឱកាសគាំទ្រចលនាបះបោរនៅលើទឹកដីអេស្ប៉ាញ។
បន្ទាប់ពីចលនាបះបោរបានវាយដណ្ដើមយករាជធានីម៉ាឌ្រីដវិញ ណាប៉ូលេអុងក៏បានចេញដឹកនាំទ័ពផ្ទាល់សម្រុកទៅម៉ាឌ្រីដសារជាថ្មី រួចវាយបង្ក្រាបចលនាបះបោរនៅទីនោះ រួមថែមទាំងបានវាយបណ្ដេញកងទ័ពអង់គ្លេសមួយក្រុមតូចចេញពីឧបទ្វីបអ៊ីបេរីទៀតផង (សមរភូមិកូរូញ្ញា, ១៦ មករា ១៨០៩)។ ប៉ុន្តែបន្ទាប់ពីណាប៉ូលេអុងយាងចាកចេញពីទឹកដីអេស្ប៉ាញបាត់ទៅ ចលនាប្រឆាំងនឹងបារាំងក៏បានរើឡើងវិញនាំឱ្យទាហានបារាំងនៅអេស្ប៉ាញជាច្រើនចុះកម្លាំង។ ការផ្ទុះឡើងនៃសង្រ្គាមសម្ព័ន្ធភាពទីប្រាំបានរារាំងណាប៉ូលេអុងពីការវិលចូលមកស្ដារស្ថេរភាពនៅអ៊ីបេរីវិញដោយទ្រង់ត្រូវជាប់ដឹកនាំទ័ពនៅអូទ្រីស។ អង់គ្លេសជាម្តងទៀតក៏បានឆក់យកឱកាសនេះបញ្ជូនកម្លាំងទ័ពថ្មីមកអ៊ីបេរី។[៥៥]
សង្គ្រាមឧបទ្វីបបានក្លាយជាឧបសគ្គយ៉ាងធំសម្រាប់បារាំង។ របបបារាំងនៅអេស្ប៉ាញបានទទួលនូវស្ថេរភាពតែពេលណាប៉ូលេអុងមានវត្តមានផ្ទាល់ប៉ុណ្ណោះ ហើយក្រោយពីទ្រង់យាងចេញទៅបាត់ ចលាចលថ្មីក៏បានផ្ទុះចេញមកវិញភ្លាមៗ។ ម្យ៉ាងទ្រង់មិននឹកស្មាន់ថាការគ្រប់គ្រងប្រទេសអេស្ប៉ាញគឺត្រូវការកម្លាំងច្រើនខ្លាំងសោះ។ កិច្ចខិតខំប្រឹងប្រែងទាំងប៉ុន្មានរបស់បារាំងនៅអេស៉្បាញគឺជាការខាតបង់យ៉ាងធ្ងន់ធ្ងរទាំងថវិកា កម្លាំងពលកម្ម និងកិត្យានុភាព។ ណាប៉ូលេអុងទ្រង់បានដឹងខ្លួនថាវាជាកំហុសដ៏ធំមួយរបស់ទ្រង់ ដោយសរសេរថា "សង្រ្គាមដ៏អកុសលនោះបានបំផ្លាញរូបយើង... គ្រប់កាលៈទេសៈទាំងអស់នៃការបរាជ័យរបស់យើងគឺសុទ្ធតែភ្ជាប់ទៅចំណងដ៏អាក្រក់នោះ"។[៥៦]
សង្គ្រាមឧបទ្វីបបាននាំឱ្យកើតមានសមរភូមិប្រយុទ្ធគ្នាធំៗចំនួន ៦០ និងការឡោមព័ទ្ធយោធាធំៗចំនួន ៣០ ដែលជាចំនួនច្រើនជាងជម្លោះណាទាំងអស់នៅក្នុងសង្គ្រាមណាប៉ូលេអូនិក ហើយប្រើពេលជាង ៦ ឆ្នាំ ដែលយូរជាងជម្លោះណាទាំងអស់ក្នុងសង្គ្រាមណាប៉ូលេអូនិកដូចគ្នា។ បារាំង និងសម្ព័ន្ធមិត្តខ្លួនបានបាត់បង់កម្លាំងទាហានយ៉ាងហោចណាស់ចំនួន ៩១,០០០ នាក់ និងរបួសប្រមាណ ២៣៧,០០០ នាក់ដោយសារសង្គ្រាមនេះ។[៥៧] ចាប់ពីឆ្នាំ១៨១២ ទៅ សង្គ្រាមឧបទ្វីបត្រូវបានបញ្ចូលទៅជាផ្នែកមួយនៃសង្គ្រាមសម្ព័ន្ធភាពទីប្រាំមួយ។
សង្រ្គាមសម្ព័ន្ធភាពទីប្រាំ, ១៨០៩
[កែប្រែ]សម្ព័ន្ធភាពទីប្រាំ (១៨០៩) ត្រូវបានបង្កើតឡើងដោយចក្រភពអង់គ្លេស និងអូទ្រីសនៅពេលដែលបារាំងបានបំផ្ទុះសង្គ្រាមឧបទ្វីបឡើងនៅប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់។ លើកនេះ ដែនសមុទ្របានក្លាយជាទីសមរភូមិដ៏សំខាន់នៃសង្គ្រាម។ អូទ្រីសដែលជាសម្ព័ន្ធមិត្តបារាំងថ្មីៗ បានឆក់យកឱកាសផ្ដាច់សម្ព័ន្ធភាពជាមួយបារាំងដើម្បីស្ដារទឹកដីដែលខ្លួនទើបតែបាត់បង់នៅអាល្លឺម៉ង់កាលប៉ុន្មានឆ្នាំមុន។ ក្នុងពេលដំណើរគ្នានៃសង្គ្រាមសម្ព័ន្ធភាពទីប្រាំ កងនាវាអង់គ្លេសក៏បានវាយឈ្នះសង្គ្រាមជាច្រើនផងដែរនៅតាមទឹកដីអាណានិគមរបស់បារាំង។
នៅឯដីគោក ក្រុមសម្ព័ន្ធភាពទីប្រាំបានព្យាយាមអនុវត្តយុទ្ធនាការយោធាប្រកបដោយបច្ចេកទេស តែទោះយ៉ាងណា បារាំងនៅតែបន្តជាកម្លាំងដ៏ខ្លាំងគ្មានប្រៀប។ ក្នុងពេញមួយសង្គ្រាមនៃសម្ព័ន្ធភាពទីប្រាំ ប្រតិបត្តិការយោធារបស់អង់គ្លេសនៅដីគោកច្រើនតែអនុវត្តដោយកងនាវាអង់គ្លេស ដែលកាលនុះជាកម្លាំងដ៏មានឥទ្ធិពលលើផ្ទៃទឹកអឺរ៉ុប។ ការវាយប្រហារតាមផ្លូវទឹករបស់អង់គ្លេសមានគោលដៅបំផ្លាញកងនាវាចម្បាំង និងបិទផ្លូវដឹកជញ្ជូនពាណិជ្ជកម្មរបស់បារាំងនៅជាយសមុទ្រ ក៏ដូចជាបំផ្លាញប្រព័ន្ធទំនាក់ទំនង និងបន្ទាយបារាំងនានាតាមតំបន់ឆ្នេរ។ ជារឿយៗ នៅពេលដែលសម្ព័ន្ធមិត្តរបស់អង់គ្លេសចេញធ្វើសកម្មភាពយោធាដែលនៅក្បែរដែនសមុទ្រ នោះកងនាវាអង់គ្លេសនឹងឡើកគោក រួចបញ្ជូនកម្លាំងជើងគោក និងការផ្គត់ផ្គង់ភស្តុភារជាជំនួយដល់កម្លាំងសម្ព័ន្ធមិត្តប្រឆាំងនឹងបារាំង។


ចំពោះអូទ្រីសវិញ ពួកគេបានទទួលជ័យជម្នះខ្លះៗលើកងទ័ពបារាំងដែលស្ថិតក្រោមបញ្ជាការរបស់សេនាប្រមុខលោកប៊ែធារ។ ណាប៉ូលេអុងបានបញ្ជូនប៊ែធារនូវកម្លាំងទ័ពតែ ១៧០,០០០ នាក់ប៉ុណ្ណោះដើម្បីការពារព្រំដែនខាងកើតទាំងមូលរបស់បារាំង (កាលពីទសវត្សរ៍ឆ្នាំ១៧៩០ កម្លាំងទ័ពបារាំងចំនួន ៨០០,០០០ នាក់បានបំពេញកិច្ចការដូចគ្នា គ្រាន់តែព្រំដែនកាលនុះមានប្រវែងខ្លីជាង)។
នៅភាគខាងកើត កងទ័ពអូទ្រីសបានវាយចូលទឹកដីពញារដ្ឋវ៉ាសូរី ប៉ុន្តែត្រូវរងបរាជ័យនៅក្នុងសមរភូមិរ៉ាហ្សីននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៨០៩។ បន្ទាប់មក កងទ័ពវ៉ាសូរីក៏បានវាយត្រួតត្រាតំបន់ហ្កាលីស៊ីខាងលិចរបស់អូទ្រីស ខណៈណាប៉ូលេអុងបានចេញដឹកនាំទ័ពផ្ទាល់សម្រាប់ធ្វើការវាយប្រហារលើអូទ្រីស។ បន្ទាប់ពីការប៉ះទង្គិចគ្នាប៉ុន្មានដងមក យុទ្ធនាការរបស់ណាប៉ូលេអុងបានរុញច្រានកម្លាំងអូទ្រីសចេញពីបាវីយែរ រួចបន្តរុលចូលទៅក្នុងទឹកដីអូទ្រីសផ្ទាល់។ ការប្រញាប់ប្រញាល់របស់ទ្រង់ដើម្បីឆ្លងទន្លេដានូបត្រូវបានរំខានដោយកម្លាំងអូទ្រីសរួចក៏វិវត្តជាសមរភូមិអាស្ពើន-អ៊ែស្លីង (២២ ឧសភា ១៨០៩)។ សមរភូមិនេះត្រូវបានគេចាត់ទុកជាបរាជ័យដោយបច្ចេកទេសរបស់ណាប៉ូលេអុងដំបូងបង្អស់តាំងពីសង្គ្រាមបានចាប់ផ្ដើមមក។ ប៉ុន្តែជាសំណាងរបស់បារាំង ដែលកម្លាំងរបស់អូទ្រីសមិនបានបន្តវាយដេញ ដោយទុកឱ្យណាប៉ូលេអុងមានពេលគ្រប់គ្រាន់ក្នុងការរៀបចំពង្រឹងទ័ពឡើងវិញ ដែលលើកនេះ ណាប៉ូលេអុងបានជោគជ័យក្នុងការចូលកាន់កាប់រាជធានីវីយែននៅដើមខែកក្កដា។ បារាំងទីបំផុតបានវាយឈ្នះអូទ្រីសនៅក្នុងសមរភូមិវ៉ាក្រាម (៥–៦ កក្កដា)។
សង្គ្រាមសម្ព័ន្ធភាពទីប្រាំបានបញ្ចប់ជាផ្លូវការដោយសន្ធិសញ្ញាស្ហុនប៊្រុន ថ្ងៃទី១៤ ខែតុលា ឆ្នាំ១៨០៩។ ទោះជាសង្គ្រាមបានចប់មែន តែជម្លោះប្រដាប់អាវុធមួយចំនួននៅតែបន្តកើតមានដូចជា ឧទ្ទាមកម្មនៅតំបន់ធីរ៉ូលប្រឆាំងនឹងបារាំង-បាវីយែរ ( បញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ១៨០៩) និងសង្រ្គាមឧបទ្វីបរវាងអេស្ប៉ាញនឹងបារាំង។ សង្គ្រាមសេដ្ឋកិច្ចរវាងអង់គ្លេសនឹងបារាំងនៅបន្តឆេះកញ្ជ្រោលតាមរយៈការបន្តបិទផ្លូវសមុទ្រហាមឃាត់នាវាគ្រប់ប្រភេទរបស់បារាំង និងសម្ព័ន្ធមិត្តខ្លួន។ ដោយសារកង្វះកម្លាំងយោធា និងការរៀបចំទឹកដីមិនល្អដោយបារាំងបាននាំឱ្យសម្ព័ន្ធមិត្តបារាំងជាច្រើនរួមគ្នារំលោភបំពានប្រព័ន្ធទ្វីប និងបន្តធ្វើពាណិជ្ជកម្មដោយសម្ងាត់ជាមួយអង់គ្លេស។ បន្ទាប់ពីណាប៉ូលេអុងបានដឹងថា ពាណិជ្ជកម្មក្រៅប្រព័ន្ធទ្វីបកំពុងតែសកម្មនៅក្នុងប្រទេសអេស្ប៉ាញ និងរុស្ស៊ី ព្រះអង្គក៏បានបញ្ជាលើកទ័ពចូលឈ្លានពានប្រទេសទាំងពីរនោះ[៥៨] ខណៈដែលអង់គ្លេសបានជាប់រវល់ក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិករវាងឆ្នាំ១៨១២ និងឆ្នាំ១៨១៥។
ដល់ឆ្នាំ១៨១០ វិសាលភាពទឹកដីនៃចក្រភពបារាំងបានឈានដល់ចំណុចដ៏អស្ចារ្យបំផុត។ ណាប៉ូលេអុងបានរៀបអភិសេយជាមួយអ្នកម្នាងម៉ារី-ល្វី ដែលត្រូវជារជ្ជទាយាទមួយអង្គនៃចក្រភពអូទ្រីសក្នុងគោលបំណងធានានូវស្ថេរភាពដល់សម្ព័ន្ធភាពជាមួយអូទ្រីស ហើយណាមួយម៉ារីអាចផ្តល់ណាប៉ូលេអុងនូវព្រះរាជបុត្រទុកស្នងមរតកបន្តពីព្រះអង្គ (អ្វីដែលភរិយាដើមព្រះអង្គគឺចូសេហ្វីនមិនបានផ្ដល់ឱ្យ)។ មកដល់ចំណុចនេះ ក្រៅពីអាណាចក្របារាំង ណាប៉ូលេអុងទ្រង់ក៏ជាមេដឹកនាំនៃសហព័ន្ធស្វីស សហព័ន្ធរ៉ាំង ពញារដ្ឋវ៉ាសូរី និងព្រះរាជាណាចក្រអ៊ីតាលី។
ការឈ្លានពានរុស្ស៊ី, ១៨១២
[កែប្រែ]
សន្ធិសញ្ញាទីលស៊ីតនៃឆ្នាំ១៨០៧ បាននាំឱ្យរុស្ស៊ីបង្វែរខ្លួនទៅប្រឆាំងនឹងអង់គ្លេសវិញ (១៨០៧–១៨១២) ពិសេសបន្ទាប់ពីចក្រភពអង់គ្លេសបានបើកការរវាយប្រហារលើប្រទេសដាណឺម៉ាកនៅក្នុងខែកញ្ញា ឆ្នាំ១៨០៧។ កងកម្លាំងអង់គ្លេសបានជួយគាំទ្រកងនាវាស៊ុយអែតនៅក្នុងសង្រ្គាមហ្វាំងឡង់ ដែលនាំឱ្យស៊ុយអែតក្លាយជាកម្លាំងដ៏អស្ចារ្យមួយនៅក្នុងឈូងសមុទ្រហ្វាំងឡង់។ ក៏ប៉ុន្តែ ជ័យជម្នះម្តងហើយម្តងទៀតរបស់រុស្ស៊ីនៅលើដីគោកបានបង្ខិតបង្ខំស៊ុយអែតឱ្យចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ីនៅក្នុងឆ្នាំ១៨០៩ និងជាមួយប្រទេសបារាំងនៅឆ្នាំ១៨១០ ដើម្បីចូលរួមក្នុងការបិទផ្លូវទឹកពាណិជ្ជកម្មប្រឆាំងនឹងចក្រភពអង់គ្លេស។ ទំនាក់ទំនងបារាំង-រុស្ស៊ីបានចុះខ្សោយបន្តិចម្តងៗនៅក្រោយឆ្នាំ១៨១០ ខណៈសង្គ្រាមរុស្ស៊ីជាមួយអង់គ្លេសបានបញ្ចប់ដំណើលគ្នា។ នៅខែមេសា ឆ្នាំ១៨១២ ចក្រភពអង់គ្លេស រុស្ស៊ី និងស៊ុយអែតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់មួយសម្ដៅប្រឆាំងនឹងណាប៉ូលេអុង។[៥៩]
នៅក្នុងឆ្នាំ១៨១២ កំឡុងពេលដែលអំណាចរបស់បារាំងបានឈានដល់ចំណុចកំពូល ណាប៉ូលេអុងក៏បានបញ្ជាលើកទ័ពចូលឈ្លានពានប្រទេសរុស្ស៊ី ដែលគេនិយមហៅឈ្មោះទ័ពនោះថា មហាកងទ័ព (Grande Armée) ដែលណាប៉ូលេអុងកេណ្ឌពីរដ្ឋប្រទេសអឺរ៉ុបជាសម្ព័ន្ធមិត្តបារាំងជាច្រើន មានកម្លាំងចំនួន ៤៥០,០០០ នាក់ (ក្នុងនោះមានទាហានបារាំងចំនួន ២០០,០០០ នាក់)។ កងទ័ពបារាំងដ៏ធំនោះបានឆ្លងទន្លេនីមេននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៨១២ ខណៈរុស្ស៊ីបានប្រកាសសង្រ្គាមស្នេហាជាតិត្រៀមប្រឈមនឹងបារាំង រីឯណាប៉ូលេអុងបានប្រកាសវាជាសង្រ្គាមប៉ូឡូញលើកទីពីរ។[៦០]
កងទ័ពណាប៉ូលេអុងបានធ្វើដំណើរឆ្លងកាត់ប៉ែកខាងលិចទឹកដីរុស្ស៊ីដោយត្រូវប្រឈមនឹងកម្លាំងរុស្ស៊ីខ្នាតតូចមួយចំនួន លើកលែងតែនៅក្នុងសមរភូមិស្មូលែនស្កិ៍ថ្ងៃទី១៦–១៨ ខែសីហា។ នៅថ្ងៃដដែរនោះ កងកម្លាំងរុស្ស៊ីនៅក្រោមបញ្ជាការលោកឧត្តមសេនីយ៍ពីទ័រ វីតគិនស្តែនបានកាត់ផ្ដាច់ដំណើររបស់កងទ័ពបារាំងមួយក្រុមក្រោមសេនាប្រមុខនីកូឡាស អ៊ូឌីណូត៍ មិនឱ្យបន្តរុញទៅរាជធានីសាំងពីទែស្បួរ។ មិនយូរប៉ុន្មាន កងទ័ពបារាំងចម្បងបានបន្តឆ្លងទឹកដីរុស្ស៊ីរហូតដល់ទីក្រុងម៉ូស្គូ ដែលកាលនុះជាទីក្រុងសំខាន់បន្ទាប់ពីរាជធានីសាំងពីទែស្បួរ។

កងទ័ពរុស្ស៊ីចម្បងត្រូវស្ថិតនៅក្រោមបញ្ជាការរបស់លោកសេនាប្រមុខមីឈែលបាក្លេ ដឺតូល្លី ដោយលោកជាអ្នកដែលមើលធ្លុះយុទ្ធសាស្ត្ររបស់ណាប៉ូលេអុង ពោលគឺការចេញមកសម្ដៅវាយកម្ចាត់កងកម្លាំងរបស់លោកឱ្យបានលឿនបំផុតដែលអាចធ្វើទៅបាន។ ដោយយល់ឃើញដូច្នេះ លោកក៏បានបញ្ជាឱ្យកងទ័ពរុស្ស៊ីប្រើយុទ្ធសាស្ត្រដកថយដោយដុតអ្វីៗទាំងអស់ដែលខ្លួនឆ្លងកាត់ និងព្រមទាំងបញ្ជូនទ័ពសេះខ្នាតតូចខ្លះៗមកវាយកងកម្លាំងបារាំងដើម្បីពន្យាដំណើររបស់ពួកគេ។ ទោះឃើញដូច្នេះក៏ដោយក៏កងទ័ពបារាំងនៅតែបន្តយុទ្ធសាស្ត្រព្យាយាមបំបុកទៅរកកងកម្លាំងរុស្ស៊ីចម្បងដដែរ។[៦១] ចំពោះបារាំង ការបញ្ជាកងទ័ពដ៏ធំសម្បើមបែបនេះដោយត្រូវមានស្បៀងអាហារផ្គត់ផ្គង់គ្រប់គ្រាន់គឺជាកិច្ចការដ៏លំបាកបំផុតមួយ ហើយថែមទាំងបូករួមនឹងសណ្ឋានដីដ៏ធំល្វឹងល្វើយរបស់រុស្ស៊ី និងជំងឺរាតត្បាតផ្សេងៗទៀតបានធ្វើឱ្យប៉ះពាល់ដល់កម្លាំងផ្លូវកាយនិងផ្លូវចិត្តរបស់ទាហានបារាំងជាខ្លាំង។ កត្តាទាំងនេះក៏ធ្វើឱ្យមហាកងទ័ពបារាំងបែកបាក់ ដែលក្នុងករណីមួយមានទាហានប្រមាណចំនួន ៩៥,០០០ នាក់បាននាំគ្នារត់ចោលជួរក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ។[៦២]
បន្ទាប់ពីកងកម្លាំងរុស្ស៊ីចម្បងបានដកថយអស់រយៈពេលជិតបីខែ ពួកមន្ត្រីរុស្ស៊ីក៏ចាប់ផ្ដើមចេញរិះគន់ និងបាត់ជំនឿចិត្តលើលោកបាក្លេ ដឺតូល្លី (ណាមួយលោកជាជនជាតិអាល្លឺម៉ង់បាល់ទិកពីកំណើតផង ដែលនាំឱ្យវរជនរុស្ស៊ីកើតការមិនពេញចិត្តនឹងលោក) ហើយដោយដូច្នេះ អតីតយុទ្ធជនរុស្ស៊ីដ៏ប្រជាប្រិយម្នាក់គឺព្រះអង្គម្ចាស់មីខាអ៊ីល គូទូស៊ូហ្វក៏ត្រូវបានព្រះចៅអធិរាជរុស្ស៊ីតែងតាំងជាអគ្គមេបញ្ជាការថ្មី។ ទីបំផុត កងទ័ពនៃប្រទេសទាំងពីរក៏បានប្រឈមនឹងគ្នាក្នុងសមរភូមិបូរូឌីណូនៅថ្ងៃទី៧ ខែកញ្ញា នៅក្បែរទីក្រុងម៉ូស្គូ។[៦៣] សមរភូមិមួយនេះបានវិវត្តជាសមរភូមិដ៏ធំមួយ និងវិនាសន្តរាយបំផុតមួយនៅក្នុងសង្គ្រាមណាប៉ូលេអូនិក ថ្វីបើត្រូវប្រើពេលតែមួយថ្ងៃមែន ដោយមានការចូលរួមពីទាហានសរុបជាង ២៥០,០០០ នាក់ និងបណ្តាលឱ្យទាហានប្រមាណ ៧០,០០០ នាក់បាត់បង់ជីវិត។
ជាលទ្ធផល គេមិនអាចសន្និដ្ឋានថាភាគីណាជាអ្នកឈ្នះពិតប្រាកដបានឡើយ ទោះជាបារាំងបានវាយដណ្តើមយកទីតាំងសំខាន់ៗនៅលើសមរភូមិក៏ដោយ ប៉ុន្តែពួកគេមិនបានវាយកម្ទេចកងទ័ពរុស្ស៊ីទាំងស្រុងនោះទេ។ គូទូស៊ូហ្វបានចេញទទួលស្គាល់ថាការចេញប្រឈមបែបនេះគឺវាចាំបាច់ដើម្បីបម្រើដល់ផលប្រយោជន៍នយោបាយ ប៉ុន្តែយុទ្ធសាស្ត្រលោកបាក្លេ ដឺតូល្លីគឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតនៅលើសមរភូមិ។ មកដល់ចំណុចនេះ កងទ័ពបារាំងបានកំពុងបាត់បង់ទាហានជាច្រើន និងរួមទាំងខ្សែផ្គត់ផ្គង់ភស្តុភារផង ពោលបើកងទ័ពបារាំងនៅតែបោះជំហានចូលកាន់តែជ្រៅក្នុងទឹកដីរុស្ស៊ីបន្ត នោះពួកគេនឹងកាន់តែវិនាស។ វិបត្តិភស្តុភារបានរារាំងមិនឱ្យបារាំងបញ្ជូនទ័ពជំនួយមកបន្ថែម ខណៈកម្លាំងរុស្ស៊ីការដែលស្ថិតនៅក្នុងទឹកដីខ្លួនស្រាប់បានពង្រឹងកម្លាំងខ្លួនដោយគ្មានបញ្ហា។
ណាប៉ូលេអុងបានដឹកនាំទ័ពចូលទីក្រុងម៉ូស្គូនៅថ្ងៃទី១៤ ខែកញ្ញា បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបន្តដកថយជាថ្មីម្តងទៀត។[៦៤] ប្រជាជនរុស្ស៊ីដែលនៅក្រុងម៉ូស្គូស្ទើរទាំងអស់បានភៀសខ្លួនចេញពីទីក្រុង ខណៈឧក្រិដ្ឋជនដែលជាប់ក្នុងពន្ធនាគារម៉ូស្គូត្រូវបានដោះលែងដើម្បីបង្កភាពអនាធិបតេយ្យនៅពេលកងទ័ពបារាំងចូលមកដល់។ មុននឹងរត់ចេញ អភិបាលក្រុងម៉ូស្គូលោកហ្វីឌ័រ រ៉ូស្តូបឈីនបានបញ្ជាឱ្យអាជ្ញាធរដុតទីក្រុងចោល។[៦៥] ព្រះចៅអាឡិចសាន់ដឺទ្រង់បានបដិសេធមិនព្រមចុះចាញ់ និងចរចារកសន្តិភាពអ្វីជាមួយណាប៉ូលេអុងនោះឡើយ។ ជាជាងបន្តដកថយទៅទិសខាងកើត កងទ័ពរុស្ស៊ីបានបង្វែរទ័ពទៅភាគខាងត្បូង ដោយបានពង្រឹងកម្លាំងឡើងវិញ ហើយត្រៀមរៀបចំចូលវាយប្រហារទ័ពបារាំងកាលណាបើណាប៉ូលេអុងសម្រេចដកថយពីម៉ូស្គូ។ មកដល់ខែតុលា ដោយគ្មានសញ្ញានៃជ័យជំនះច្បាស់លាស់អ្វីសោះ ណាប៉ូកេអុងក៏បានចាប់ផ្តើមដំណើរដកថយកងទ័ពទាំងមូលចេញពីទីក្រុងម៉ូស្គូ។
កងទ័ពបារាំងបានខំប្រឹងព្យាយាមបោះជំហានទៅកាន់ក្រុងកាលូហ្កា និងឆ្លងតាមតំបន់ភាគខាងត្បូងរុស្ស៊ី ដើម្បីស្វែងរកស្បៀងអាហារ និងធនធានទាំងឡាយដែលអាចផ្គត់ផ្គង់កម្លាំងដែលកំពុងធ្លាក់ចុះទ្រុតទ្រោម។ កងទ័ពរុស្ស៊ីបានបំបិទផ្លូវទៅកាលូហ្កា ដែលនាំឱ្យកើតសមរភូមិម៉ាឡូយ៉ារ៉ូស្លាវេត៍ឡើង។ ទោះជាខំប្រឹងវាយបំបែកយ៉ាងណា កងទ័ពរុស្ស៊ីក៏នៅតែមិនព្រមដកថយដែលបង្ខំឱ្យណាប៉ូលេអុងបង្វែរទ័ពថយតាមផ្លូវទៅស្មូលែនស្កិ៍វិញ ដែលខ្លួនធ្លាប់ឆ្លងកាត់ម្តងរួចមកហើយនៅដើមដំណើរឈ្លានពានចូលរុស្ស៊ី ហើយធនធានទាំងឡាយនៅតាមផ្លូវនោះក៏ត្រូវខ្លួនរឹបអូសនិងប្រើប្រាស់អស់ផងដែរ។
ក្នុងដំណើរកំពុងដកថយចេញពីទឹកដីរុស្ស៊ី ខ្សែផ្គត់ផ្គង់ភស្តុភារទាំងប៉ុន្មានត្រូវបានកាត់ផ្ដាច់ ឬរលំទាំងស្រុង ដែលនាំឱ្យកងទ័ពបារាំងងាយនឹងរងការវាយប្រហារស្រួលៗពីកងទ័ព និងពលទាហានអនិយ័តរបស់រុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ រដូវរងាក៏បានធ្លាក់ចូលមកថែមទៀត ហើយដោយសារតែទីតាំងភូមិសាស្ត្ររបស់រុស្ស៊ី រដូវរងានៅក្នុងប្រទេសនេះគឺមានសភាពត្រជាក់អាក្រក់ជាងតំបន់និងប្រទេសផ្សេងៗជាច្រើនក្នុងទ្វីបអឺរ៉ុប។ កត្តានេះបានធ្វើឱ្យមហាកងទ័ពបារាំងដែលធ្លាប់មានមហិច្ឆតាធំធេង និងបោះដំណើរក្នុងល្បឿនលឿនៗ នៅសល់តែខ្សែដង្ហើមខ្សៀកៗស្ទើរដាច់ និងស្ទើរតែគ្មានកម្លាំងបន្តដកថយ។
ចំពេលដែលកងទ័ពបារាំងកំពុងព្យាយាមតស៊ូឆ្លងទន្លេបេរីហ្ស៊ីណានៅក្នុងខែវិច្ឆិកា កងទ័ពរុស្ស៊ីក៏បានតាមទាន់ពីក្រោយរួចក៏បើកការវាយប្រហារភ្លាមៗ។ ជាលទ្ធផល ទាហានខាងភាគីបារាំងតែ ២៧,០០០ នាក់ប៉ុណ្ណោះដែលអាចឆ្លងទន្លេផុតបន្តរស់រានមានជីវិត ដោយទាហានប្រមាណ ៣៨០,០០០ នាក់ទៀតបានស៊ូស្លាប់យ៉ាងវេទនា ឬបាត់ខ្លួន ហើយ ១០០,០០០ នាក់ឯទៀតត្រូវរុស្ស៊ីចាប់ជាឈ្លើយសឹក។[៦៦] ក្រោយមក ណាប៉ូលេអុងនិងគ្នីគ្នាមួយចំនួនក៏បានរត់ចេញទៅមុនកងទាហានដែលកំពុងដកថយឯទៀត សម្ដៅត្រឡប់ទៅប៉ារីសវិញ ដើម្បីរៀបចំកងកម្លាំងការពារត្រៀមទប់ទល់កងទ័ពរុស្ស៊ីដែលកំពុងច្រានចេញពីទឹកដីរុស្ស៊ី។ យុទ្ធនាការឈ្លានពានរុស្ស៊ីដោយបារាំងនេះបានបញ្ចប់ជាផ្លូវការនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៨១២ នៅពេលដែលកងទ័ពបារាំងមួយក្រុមចុងក្រោយបានថយចេញពីទឹកដីរុស្ស៊ី។ ភាគីរុស្ស៊ីបានបាត់បង់កម្លាំងសរុបប្រមាណ ២១០,០០០ នាក់ ប៉ុន្តែខុសពីបារាំង ដោយសារសមរភូមិប្រយុទ្ធគឺស្ថិតនៅលើទឹកដីរុស្ស៊ីស្រាប់ ដូច្នេះពួកគេងាយនឹងជំនួសកងទ័ពដែលបានបាត់ទៅជាមួយនឹងកងទ័ពជំនួយថ្មីក្នុងពេលដ៏ខ្លី។ បើវិភាគទៅ រាល់ទាហានបារាំងចំនួនប្រាំមួយនាក់ដែលចូលឈ្លានពានរុស្ស៊ី មានតែម្នាក់គត់ប៉ុណ្ណោះដែលអាចចេញពីទឹកដីរុស្ស៊ីបានវិញដោយនៅមានសល់ដង្ហើម។
សង្គ្រាមសម្ព័ន្ធភាពទីប្រាំមួយ, ១៨១២–១៨១៤
[កែប្រែ]ដោយមើលឃើញពីឱកាសយកឈ្នះលើណាប៉ូលេអុង រដ្ឋព្រុស ស៊ុយអែត និងរដ្ឋអាល្លឺម៉ង់មួយចំនួនទៀតក៏បានប្តូរសម្ព័ន្ធភាពមកចូលរួមជាមួយរុស្ស៊ី ចក្រភពអង់គ្លេស និងបណ្ដាប្រទេសផ្សេងៗដែលប្រឆាំងនឹងណាប៉ូលេអុងវិញ។[៦៧] ដោយឮបែបនេះ ណាប៉ូលេអុងក៏ប្តេជ្ញាបង្កើតទ័ពថ្មីដែលមានទំហំធំដូចនឹងកងទ័ពដែលព្រះអង្គបានដឹកនាំចូលឈ្លានពានរុស្ស៊ីពីមុនអញ្ចឹងដែរ ហើយបន្ទាប់មកទ្រង់ក៏បានកសាងពង្រីកកម្លាំងយ៉ាងឆាប់រហ័សពីភាគខាងកើតពី ៣០,០០០ ទៅ ១៣០,០០០ នាក់ ហើយចុងក្រោយឡើងរហូតដល់ ៤០០,០០០ នាក់។ កងទ័ពណាប៉ូលេអុងបានប្រល័យទាហានសត្រូវស្លាប់អស់ ៤០,០០០ នាក់ក្នុងសមរភូមិលូតសិន (២ ឧសភា ១៨១៣) និងបោត៍សិន (២០–២១ ឧសភា ១៨១៣)។ សមរភូមិទាំងពីរមានកម្លាំងប្រយុទ្ធសរុបជាង ២៥០,០០០ នាក់ ដែលនាំឱ្យមានឈ្មោះជាជម្លោះដ៏ធំបំផុតពីរនៅក្នុងសង្រ្គាម។ នៅខែវិច្ឆិកា ឆ្នាំ១៨១៣ ព្រះអង្គម្ចាស់ក្លេមែនស៍ វន មេតទ័រនីចនៃអូទ្រីសបានផ្តល់សំណើមួយទៅឱ្យណាប៉ូលេអុង ដែលគេនិយមហៅថា សំណើហ្វ្រាំងហ្វឺត។ ក្នុងសំណើនោះ ក្រុមអំណាចសម្ព័ន្ធមិត្តនឹងអនុញ្ញាតឱ្យណាប៉ូលេអុងបន្តគង់ជាព្រះអធិរាជដដែរ ប៉ុន្តែទំហំទឹកដីប្រទេសបារាំងនឹងត្រូវកាត់ស្របតាមព្រំដែនកាលមុនសង្គ្រាមចាប់ផ្ដើម ហើយបារាំងត្រូវបោះបង់អំណាចគ្រប់គ្រងនៅអ៊ីតាលី អាល្លឺម៉ង់ និងហុល្លង់។ ដោយមានទំនុកចិត្តថានឹងយកឈ្នះសង្រ្គាម ណាប៉ូលេអុងក៏បានបដិសេធមិនទទួលយល់ស្របនឹងសំណើនោះ។ មកដល់ឆ្នាំ១៨១៤ នៅពេលដែលអំណាចសម្ព័ន្ធមិត្តបានវាយខិតជិតដល់ទីក្រុងប៉ារីស ណាប៉ូលេអុងទីបំផុតក៏បានយល់ព្រមនឹងសំណើនោះ ប៉ុន្តែវាបានហួសពេលទៅហើយ ខណៈសម្ព័ន្ធមិត្តបានបញ្ជូនសំណើថ្មីមួយទៀតដែលមានលក្ខខណ្ឌតឹងរ៉ឹងជាងមុនឆ្ងាយ។[៦៨]

ងាកមកឧបទ្វីបអ៊ីបេរីវិញ កងកម្លាំងចម្រុះអង់គ្លេស-ព័រទុយហ្កាល់ក្រោមបញ្ជាការរបស់លោកអទ័រ វែស្លីបានវាយចូលឈ្លានពានប្រទេសអេស្ប៉ាញនៅដើមឆ្នាំ១៨១២ រហូតដល់ដណ្ដើមបានទីក្រុងម៉ាឌ្រីដ។ មិនយូរប៉ុន្មាន កងទ័ពចម្រុះអង់គ្លេស-ព័រទុយហ្កាល់ក៏ត្រូវដកថយមកព័រទុយហ្កាល់វិញបន្ទាប់ពីបារាំងបានប្រមូលកម្លាំងថ្មីចូលមកគ្រប់គ្រងអេស្ប៉ាញម្តងទៀត។[៦៩] លោកវេស្លីបានប្តូរយុទ្ធសាស្ត្រដោយផ្លាស់ទីមូលដ្ឋានផ្គត់ផ្គង់ពីទីក្រុងលីស្បោនក្នុងប្រទេសព័រទុយហ្កាល់មកទីក្រុងសានតាន់ឌែរនៅភាគខាងជើងប្រទេសអេស្ប៉ាញ។ ជាលទ្ធផល នៅថ្ងៃទី១៦ ខែមិថុនា កងកម្លាំងរួមព័រទុយហ្កាល់ អង់គ្លេស និងអេស្ប៉ាញបានច្បាំងឈ្នះនឹងបារាំងក្នុងសមរភូមិវីតូរីយ៉ា ជាហេតុនាំឱ្យរបបរណបបារាំងនៅអេស្ប៉ាញក្រោមព្រះចៅចូសែហ្វ បូណាប៉ារត៍ដួលរលំភ្លាមៗ ហើយបារាំងក៏បានដកថយឆ្លងជួរភ្នំភីរីនីស៍ចេញពីទឹកដីអេស្ប៉ាញ។[៧០]
ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៨១៣ រហូតដល់ថ្ងៃទី១៣ ខែសីហា ភាគីទាំងសងខាងបានប្រកាសបទឈប់បាញ់ដើម្បីសម្រួលដល់កងកម្លាំងទាហានរៀងៗខ្លួនក្រោយពីច្បាំងគ្នាឥតឈប់ឈរយ៉ាងយូរស្លាប់អស់ទាហានមួយភាគបួននៃកម្លាំងមួយលាននាក់សរុប។ ក្នុងអំឡុងពេលសមរភូមិសង្គ្រាមកំពុងចុះស្ងប់ស្ងាត់ ក្រុមសម្ព័ន្ធមិត្តបានចរចាបញ្ចុះបញ្ចូលឱ្យអូទ្រីសចេញប្រឆាំងនឹងបារាំងជាចំហឡើងវិញ។ កងទ័ពអូទ្រីសចម្បងពីរក្រុមបានចេញច្បាំងដែលមានកម្លាំងសរុបទាំងអស់ចំនួន ៣០០,០០០ នាក់។ ការចូលរួមជាថ្មីរបស់អូទ្រីសបាននាំឱ្យចំនួនទាហានសម្ព័ន្ធមិត្តនៅភាគខាងកើតហក់ឡើងដល់ ៨០០,០០០ នាក់បូករួមទាំងកម្លាំងជំនួយពីក្រោយចំនួន ៣៥០,០០០ បន្ថែមទៀត។[៦៨]

រីឯណាប៉ូលេអុងវិញទ្រង់បានប្រមូលកម្លាំងទ័ពថ្មីសរុប ៦៥០,០០០ នាក់ដោយក្នុងនោះមាន ២៥០,០០០ នាក់ស្ថិតនៅក្រោមព្រះរាជបញ្ជាការរបស់ទ្រង់ផ្ទាល់ ខណៈ ១២០,០០០ នាក់ទៀតស្ថិតនៅក្រោមបញ្ជាការលោកសេនាប្រមុខនីកូឡាស អ៊ូឌីណូត៍ ហើយ ៣០,០០០ នាក់ផ្សេងទៀតនៅក្រោមដាវូត៍។ កងកម្លាំងបារាំងទាំងប៉ុន្មានទៀតភាគច្រើនមានប្រភពចេញពីសហព័ន្ធរ៉ាំង ពិសេសពីសាចសិន និងបាវីយែរ។ ចំពោះសម្ព័ន្ធមិត្តបារាំងនៅអ៊ីតាលីវិញ គេបានបញ្ជូនកម្លាំងទ័ពប្រមាណ ១០០,០០០ នាក់ដើម្បីជាជំនួយដល់ណាប៉ូលេអុង។ នៅឧបទ្វីបអ៊ីបេរី កងទ័ពបារាំងចន្លោះពី ១៥០,០០០ ទៅ ២០០,០០០ នាក់បានកំពុងដកថយមកបារាំងវិញ ខណៈកងកម្លាំងចម្រុះអង់គ្លេស-ព័រទុយហ្កាល់នៅអេស្ប៉ាញកំពុងពង្រឹងចំនួនបន្តិចម្តងៗឡើងដល់ ១០០,០០០ នាក់។ សរុបមក កងកម្លាំងបារាំងសរុបប្រមាណ ៩០០,០០០ នាក់ត្រូវប្រឈមនឹងកម្លាំងទាហានសម្ព័ន្ធមិត្តដែលមានចំនួនសរុបរហូតដល់ទៅ ១,៨០០,០០០ នាក់ (រាប់ទាំងកម្លាំងជំនួយកំពុងប្រមូលផ្ដុំតាមរដ្ឋអាល្លឺម៉ង់មួយចំនួន)។ គួរចំណាំដែរថាតួលេខទាំងនេះមានភាពមិនប្រក្រតីបន្តិចបន្តួច ដោយសារតែកងទ័ពអាល្លឺម៉ង់ដែលប្រយុទ្ធឱ្យបារាំងភាគច្រើនមិនបានចេញប្រយុទ្ធអស់ពីសមត្ថភាពឡើយ ហើយតែងតែប៉ងរត់ចោលជួរទៅខាងភាគីសម្ព័ន្ធមិត្ត។ ដូច្នេះ គេអាចនិយាយបានដែរថា ណាប៉ូលេអុងទ្រង់បានពឹងផ្អែកលើកម្លាំងទាហានមិនលើសពី ៤៥០,០០០ នាក់ទេនៅខាងសមរភូមិអាល្លីម៉ង់ ពោលទាហានទ្រង់មួយនាក់ត្រូវប្រឈមនឹងទាហានសម្ព័ន្ធមិត្តចំនួនបួននាក់។[៦៨]
បន្ទាប់ពីបទឈប់បាញ់បានបញ្ចប់ ណាប៉ូលេអុងក៏បានដឹកនាំទ័ពប្រយុទ្ធនៅឌ្រែសអ៊ែនដោយទទួលបាននូវជ័យជម្នះយ៉ាងឱឡារិកថ្វីបើកម្លាំងទ័ពរបស់ខ្លួនមានចំនួនតិចជាងទ័ពសម្ព័ន្ធមិត្តក្ដី។ តែទោះជាយ៉ាងណា បារាំងត្រូវទទួលបរាជ័យនៅប្រយុទ្ធបន្តបន្ទាប់ដោយសារតែដំណើរដ៏យឺតយ៉ាវរបស់កម្លាំងណាប៉ូលេអុងក្នុងការបោះជំហានបន្តប្រយុទ្ធនឹងសត្រូវ បូករួមទាំងភាពបរាជ័យរបស់ឧត្តមសេនីយ៍យោធាបារាំងនៅក្នុងសមរភូមិផ្សេងៗទៀត។ នៅឯសមរភូមិលែបស៊ីគក្នុងរដ្ឋសាចសិន (១៦–១៩ តុលា ១៨១៣) ទាហានបារាំងប្រមាណ ១៩១,០០០ នាក់បានចាញ់ប្រៀបនឹងកម្លាំងសម្ព័ន្ធមិត្តជាង ៣០០,០០០០ នាក់ ដែលជាហេតុបង្កឱ្យបារាំងដកថយកម្លាំងខ្លួនចូលក្នុងទឹកដីប្រទេសបារាំងវិញ។ ក្រោយពីបារាំងបានដកថយចេញពីអាល្លឺម៉ង់អស់ សម្ព័ន្ធមិត្តបារាំងនៅភាគខាងជើងគឺអាណាចក្រដាណឺម៉ាក–ន័រវែសក៏ត្រូវបានសម្ព័ន្ធមិត្តប្រួតវាយរហូតសុំទទួលចុះចាញ់។[៧១]

ណាប៉ូលេអុងបានប្រឹងដឹកនាំទ័ពការពារប្រទេសជាតិទ្រង់ ប៉ុន្តែដោយសារគ្មានកម្លាំងប្រៀបនឹងសម្ព័ន្ធមិត្តក៏ត្រូវទាហានសត្រូវវាយស្ទើរផ្ទប់។ ទីបំផុត កម្លាំងសម្ព័ន្ធមិត្តក៏បានចូលដល់ទីក្រុងប៉ារីសនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៨១៤។ ក្នុងអំឡុងដំណើរទប់ទល់នឹងសម្ព័ន្ធមិត្តពីទីក្រុងប៉ារីសដែលគេនិយមហៅថាយុទ្ធនាការប្រាំមួយថ្ងៃនោះ ណាប៉ូលេអុងបានច្បាំងឈ្នះសត្រូវជាច្រើនលើកច្រើនសារដោយប្រើប្រាស់កម្លាំងមិនដល់ ៧០,០០០ នាក់នោះទេ (ខណៈទាហានសម្ព័ន្ធមិត្តមានជាងកន្លះលាននាក់) តែទោះយ៉ាងណា វាក៏នូវតែមិនគ្រប់គ្រាន់ក្នុងការបញ្ឈប់ដំណើរសត្រូវដ៏សែនសន្ធឹកសន្ធាប់។ នៅក្នុងសន្ធិសញ្ញាឆាម៉ង់ (ថ្ងៃទី៩ ខែមីនា ឆ្នាំ១៨១៤) ក្រុមសម្ព័ន្ធមិត្តបានព្រមព្រៀងគ្នារក្សាទម្រង់សម្ព័ន្ធភាពខ្លួនរហូតដល់យកឈ្នះលើណាប៉ូលេអុងទាំងស្រុង ពោលគឺពេលណាប៉ូលេអុងសុំចុះចាញ់។[៧២]
ថ្វីបើទីក្រុងប៉ារីសកំពុងត្រូវឡោមព័ទ្ធ និងដួលរលំបណ្ដើរៗ ព្រះចៅណាប៉ូលេអុងទ្រង់នូវតែប្តេជ្ញាបន្តដឹកនាំប្រយុទ្ធនឹងសត្រូវ។ ក្នុងអំឡុងយុទ្ធនាការនោះដូចគ្នា ទ្រង់បានចេញព្រះរាជក្រឹត្យមួយប្រកាសកេណ្ឌកម្លាំងទាហានថ្មីចំនួន ៩០០,០០០ នាក់បន្ថែម ប៉ុន្តែមានដោយសារពេលវេលាមានខ្លី និងភាពវឹកវរក្នុងរាជធានី ទ្រង់ក៏ចាប់ផ្ដើមដឹងខ្លួនបន្តិចម្តងៗថាជ័យជម្នះនឹងមិនអាចកើតមានទៀតឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ។ ព្រះអង្គក៏បានសម្រេចព្រះទ័យដាក់រាជ្យចុះពីរាជបល្ល័ង្កនៅថ្ងៃទី៦ មេសា ខណៈភ្លើងសង្គ្រាមនៅអ៊ីតាលី ផ្នែកខ្លះនៃអេស្ប៉ាញ និងហុល្លង់បានកំពុងរលត់បណ្ដើរៗ។[៧២] បទឈប់បាញ់មួយក៏ត្រូវបានចុះរវាងបារាំង និងក្រុមសម្ព័ន្ធមិត្តនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៨១៤។ ទីបំផុត សន្ធិសញ្ញាសន្តិភាពមួយក៏ត្រូវបានចុះនៅទីក្រុងប៉ារីសក្នុងថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៨១៤ ដោយបញ្ចប់សង្គ្រាមជាស្ថាពរ។
ថ្នាក់ដឹកនាំនៃមហាអំណាចខាងសម្ព័ន្ធមិត្តក៏ព្រមព្រៀងគ្នានិរទេសណាប៉ូលេអុងទៅកោះអែលបាក្បែរប្រទេសអ៊ីតាលី រួចបានស្ដាររាជអំណាចរបស់រាជវង្សបួរបុងនៅបារាំងឡើងវិញដោយមានល្វីទី១៨ ជាព្រះមហាក្សត្រ។ បន្ទាប់មក មហាអំណាចទាំងនោះក៏បានចុះហត្ថលេខាលើសន្ធិសញ្ញាហ្វុងតេណេប្លូ (១១ មេសា ១៨១៤) ហើយបានបើកសម័យប្រជុំសមាជទីក្រុងវីយែនដើម្បីគូរផែនទីព្រំដែនទ្វីបអឺរ៉ុបឡើងវិញ។[៧២]
សង្គ្រាមសម្ព័ន្ធភាពទីប្រាំពីរ, ១៨១៥
[កែប្រែ]
សង្គ្រាមសម្ព័ន្ធភាពទីប្រាំពីរ (១៨១៥) គឺជាជម្លោះចុងក្រោយរវាងបារាំង នឹងមហាអំណាចសម្ព័ន្ធមិត្តមានដូចជា ចក្រភពអង់គ្លេស រុស្ស៊ី ព្រុស ស៊ុយអែត ស្វីស អូទ្រីស ហុល្លង់ និងរដ្ឋនគរអាល្លឺម៉ង់តូចៗមួយចំនួន។ ព្រឹត្តិការណ៍ក្នុងសង្គ្រាមដែលគេនិយមស្គាល់ថាមួយរយថ្ងៃនោះបានចាប់ផ្តើមបន្ទាប់ពីណាប៉ូលេអុងបានរត់គេចព្រះកាយពីអែលបា ហើយបានធ្វើដំណើរចូលមកដល់ទីក្រុងកានណ៍នៃប្រទេសបារាំងនៅថ្ងៃទី១ ខែមីនា ឆ្នាំ១៨១៥។ ព្រះអង្គបានបន្តធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដោយទទួលបានការស្វាគមន៍និងគាំទ្រពីមហាជនទូទៅ ដោយខ្លះបានជូនដំណើរអមព្រះអង្គរហូតដល់រាជធានីទៀតផង។ ណាប៉ូលេអុង និងក្រុមអ្នកគាំទ្រទ្រង់បានផ្តួលទម្លាក់ព្រះចៅល្វីទី១៨ ពីរាជបល្ល័ង្ក។ ដោយឃើញដូច្នេះ ប្រទេសសម្ព័ន្ធមិត្តក៏បានចាប់ផ្ដើមប្រមូលកេណ្ឌទ័ពភ្លាមៗដើម្បីត្រៀមប្រឆាំងនឹងណាប៉ូលេអុងម្តងទៀត។ ណាប៉ូលេអុងទ្រង់បានកេណ្ឌទាហានសរុបចំនួន ២៨០,០០០ នាក់ ដោយព្រះអង្គបានបន្តបែងចែកទៅជាកងពលតូចៗ។ បន្ថែមលើកងទ័ពអាជីពចំនួន ៩០,០០០ នាក់ ព្រះអង្គបានអំពាវនាវដល់អតីតយុទ្ធជនពីសមរភូមិសង្គ្រាមមុនៗជាង ២៥០,០០០ នាក់ ហើយបានចេញក្រឹត្យកំណែនមនុស្សប្រមាណ ២,៥ លាននាក់ចូលទៅក្នុងជួរកងយោធាបារាំង ក៏ប៉ុន្តែចុងក្រោយក្រឹត្យនោះមិនបានចាត់អនុវត្តឡើយ។ កម្លាំងថ្មីរបស់ណាប៉ូលេអុងត្រូវត្រៀមប្រឈមនឹងកម្លាំងសម្ព័ន្ធមិត្តជាង ៧០០,០០០ នាក់ ដោយក្នុងនោះសម្ព័ន្ធមិត្តបានគ្រោងបញ្ជូនទាហានសរុបមួយលាននាក់ទៅជួរមុខ គាំទ្រដោយកងយោធភូមិចំនួន ២០០,០០០ នាក់រួមទាំងកម្លាំងភស្តុភារ និងជំនួយផ្សេងៗទៀត។
ណាប៉ូលេអុងបានដឹកនាំទ័ពភូមិភាគខាងជើងប្រមាណ ១២៤,០០០ នាក់ទៅផ្ដើមការវាយប្រហារលើប្រទេសបែលហ្ស៊ិក។[៧៣] គោលដៅណាប៉ូលេអុងលើកនេះគឺវាយបំបែកកម្លាំងសម្ព័ន្ធមិត្តមុនពេលសត្រូវអាចបង្រួមកម្លាំងគ្នាទាន់ វាយអង់គ្លេសចេញទៅដែនសមុទ្រ និងវាយព្រុសឱ្យធ្លាក់ចេញពីសង្គ្រាម។ ណាប៉ូលេអុងបានវាយបំបែកកងទ័ពអង់គ្លេស-ហុល្លង់ដែលកំពុងត្រៀមប្រជុំគ្នាដូចដែលខ្លួនគិតមែន ខណៈព្រុសវិញបានបង្កើនមានការប្រុងប្រយ័ត្នជាងមុន ដោយបញ្ឈរជើងកម្លាំងខ្លួនតែ ៧៥ ភាគរយប៉ុណ្ណោះនៅក្នុងនិងជុំវិញភូមិលីនីក្នុងប្រទេសបែលហ្ស៊ិកដដែរ។ ព្រុសបានបញ្ជូនកងអង្គទ័ពទីមួយរបស់ខ្លួនទៅប្រយុទ្ធនឹងបារាំងអស់ពេញមួយថ្ងៃនៅខាងក្រៅភូមិលីនីក្នុងបំណងពន្យាដំណើរទ័ពណាប៉ូលេអុង។ មួយថ្ងៃក្រោយមកគឺនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៨១៥ កងទ័ពណាប៉ូលេអុងក៏បានរុលទៅចូលភូមិលីនីដោយបង្ខំឱ្យព្រុសប្រយុទ្ធក្នុងបរិវេណភូមិនោះតែម្តង មុនពេលពួកគេដកថយដោយក្ដីអាម៉ាស់។ នៅថ្ងៃដដែរនោះ កងកម្លាំងភូមិភាគខាងជើងបារាំងមួយក្រុមក្រោមបញ្ជាការលោកសេនាប្រមុខមីឈែល នីយបានបញ្ឈប់ដំណើរកងកម្លាំងជំនួយរបស់អង់គ្លេសក្រោមការដឹកនាំរបស់លោកវែល្លីងតុនបានដោយជោគជ័យនៅកេទរ៍ប្រា។ ដោយកាត់ផ្ដាច់ពីកម្លាំងព្រុស វែល្លីងតុនក៏បានបញ្ជាទ័ពខ្លួនឱ្យដកថយទៅដីខ្ពស់ក្បែរភូមិមូងសាំងហ្សង់ តែប៉ុន្មានគីឡូម៉ែត្រពីភូមិវ៉ាត់ធឺលូប៉ុណ្ណោះ។

ជាបន្ទាប់ ណាប៉ូលេអុងទ្រង់ក៏បានបែរមកដឹកនាំទ័ពបម្រុងវិញដោយទុកឱ្យកម្លាំងទ័ពចម្បងនៅក្រោមបញ្ជាលោកសេនាប្រមុខក្រូឈី។ ណាប៉ូលេអុងបានបញ្ជាទ័ពបម្រុងទៅបញ្ចូលរួមជាមួយកម្លាំងសេនាប្រមុខនីយក្នុងគោលបំណងប្រដេញតាមកងទ័ពលោកវែល្លីងតុន។ ខុសពីការគណនានិងប៉ាន់ស្មានរបស់ក្រូឈីនិងណាប៉ូលេអុង កងកម្លាំងព្រុសបានប្រមូលផ្ដុំតម្រៀបតាមក្បួនឡើងវិញយ៉ាងឆាប់រហ័សនៅក្រុងវ៉ាវរ។ ខណៈពេលដែលកងពលទី៤ ទី១ និងទី២ របស់ព្រុសបានកំពុងសម្រុកទៅកាន់វ៉ាត់ធឺលូ កងពលព្រុសទី៣ បានបិទផ្លូវពីត្រើយម្ខាងនៃទន្លេរារាំងមិនឱ្យកម្លាំងជំនួយបារាំងរបស់ក្រូឈីចូលជួយណាប៉ូលេអុង។ កម្លាំងជំនួយបន្ទាន់ក្រោមបញ្ជាការរបស់ក្រូឈីនោះក៏បានខិតខំវាយបំបែកកងការពារព្រុសដែលស្ថិតក្រោមបញ្ជារបស់ឧត្តមសេនីយ៍ឯកវនធីលម៉ាននៅទីក្រុងវ៉ាវរ (១៨–១៩ មិថុនា) ហើយក៏ទទួលបានជោគជ័យ ប៉ុន្តែវាត្រូវយឺតពេល ១២ ម៉ោងរួចទៅហើយ។ ជាចុងក្រោយ កងកម្លាំងការពារព្រុសប្រមាណ ១៧,០០០ នាក់នោះបានរារាំងកម្លាំងជំនួយបន្ទាន់របស់បារាំងចំនួន ៣៣,០០០ នាក់បានដោយជោគជ័យ។
នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ក្នុងសមរភូមិធំវ៉ាត់ធឺលូ ណាប៉ូលេអុងបានពន្យារពេលផ្តើមប្រយុទ្ធអស់រយៈពេលជាច្រើនម៉ោងដោយត្រូវរង់ចាំឱ្យសំណើមទឹកភ្លៀងពីយប់មុនស្ងួតអស់។ មកដល់ពេលរសៀល កងទ័ពបារាំងមិនបានទទួលផលអ្វីទាំងអស់ក្នុងការប្រដេញកម្លាំងវែល្លីងតុនចេញពីទីខ្ពស់ដែលពួកគេកំពុងឈរជើង។ នៅពេលកម្លាំងព្រុសចូលមកដល់ ពួកគេក៏បានផ្ដើមការវាយប្រហារលើកម្លាំងបារាំងម្តងហើយម្តងទៀត។ យុទ្ធសាស្ត្រដើមរបស់ណាប៉ូលេអុងក្នុងការបំបែកកម្លាំងសម្ព័ន្ធមិត្តបានទទួលបរាជ័យទាំងស្រុង ហើយកំណើនចំនួនទ័ពសម្ព័ន្ធមិត្តបានវាយកន្ទ្រុបបារាំងរហូតដល់ដកថយ។[៧៤]
ក្រោយចាញ់នៅវ៉ាត់ធឺលូ លោកសេនាប្រមុខក្រូឈីក៏បានដឹកនាំទ័ពត្រឡប់ទៅប៉ារីសវិញដោយជោគជ័យ ខណៈលោកដាវូត៍បានរៀបចំកម្លាំងចំនួន ១១៧,០០០ នាក់ត្រៀមការពាររាជធានី។ កម្លាំងលោកឧត្តមសេនីយ៍វ៉ង់ដាមនៅក្រៅទីក្រុងប៉ារីសត្រូវបានក្រុមសម្ព័ន្ធមិត្តវាយបំបែកនាំឱ្យបារាំងផ្ដើមការចរចាសុំចុះចាញ់។

បីថ្ងៃក្រោយបរាជ័យនៅវ៉ាត់ធឺលូ ណាប៉ូលេអុងក៏យាងត្រឡប់ចូលប៉ារីសវិញដោយរំពឹងថាប្រជាជនបារាំងនឹងផ្ដើមចលនាតស៊ូជាតិប្រឆាំងនឹងបរទេស ក៏ប៉ុន្តែផ្ទុយទៅវិញ ណាប៉ូលេអុងត្រូវបានស្ថាប័នសភាទាំងពីរថ្នាក់ និងរួមទាំងសាធារណជនជាទូទៅកើតកំហឹងលែងពេញចិត្តនឹងព្រះអង្គ។ ដោយលែងមានការគាំទ្រតទៅទៀត ណាប៉ូលេអុងទ្រង់ក៏បានដាក់រាជ្យជាលើកទីពីរនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៨១៥ ហើយនៅថ្ងៃទី១៥ ខែកក្កដា ណាប៉ូលេអុងក៏បានប្រគល់ខ្លួនឱ្យកងអស្សនិកអង់គ្លេសនៅទីក្រុងរ៉ូឆេហ្វត៍។ បន្ទាប់មក កម្លាំងសម្ព័ន្ធមិត្តក៏បានចាប់និរទេសណាប៉ូលេអុងទៅកោះសាំងហេលីណានៅមហាសមុទ្រអាត្លង់ទិកខាងត្បូង ជាទីដែលព្រះអង្គសោយទិវង្គតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៨២១។
នៅតំបន់ខាងអ៊ីតាលីវិញ ព្រះរាជាណាប្លេសព្រះនាមចូអាឃីម មូរ៉ាត ថ្វីបើចងសម្ព័ន្ធភាពនឹងណាប៉ូលេអុងនៅយុទ្ធនាការមុនៗក្ដី ត្រូវបានសម្ព័ន្ធមិត្តលើកលែងបន្តឱ្យកាន់អំណាចជាស្តេចណាប្លេស ក៏ប៉ុន្តែក្រោយពេលណាប៉ូលេអុងត្រឡប់ពីនិរទេសនៅអែលបាវិញ មូរ៉ាតក៏បានសម្រេចចងសម្ព័ន្ធភាពជាថ្មីជាមួយណាប៉ូលេអុង បង្កឱ្យផ្ទុះសង្រ្គាមណាប៉ូលីតានឡើង (ខែមីនាដល់ខែឧសភា ឆ្នាំ១៨១៥)។ ដោយសង្ឃឹមថានឹងស្វែងរកអ្នកគាំទ្រក្នុងចំណោមក្រុមជាតិនិយមអ៊ីតាលីដែលកាលនុះកំពុងតែខ្លាចឥទ្ធិពលរាជវង្សហាបស្បួកចូលអ៊ីតាលី មូរ៉ាតក៏បានចេញសេចក្តីប្រកាសរីមីនី អំពាវនាវឱ្យអ្នកជាតិនិយមអ៊ីតាលីចូលធ្វើសង្រ្គាម។ សេចក្ដីប្រកាសនោះបានបរាជ័យ ហើយមិនយូរប៉ុន្មាន កម្លាំងអូទ្រីសក៏បានវាយឈ្នះទ័ពមូរ៉ាតនៅក្នុងសមរភូមិតូលិនធីណូ (២–៣ ឧសភា ១៨១៥) បង្ខំឱ្យមូរ៉ាតរត់លាក់ខ្លួន។ រាជវង្សបួរបុងអ៊ីតាលីក៏ត្រឡប់មកកាន់អំណាចនៅណាប្លេសវិញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៨១៥។ មូរ៉ាតមិនអស់ចិត្តក៏បានព្យាយាមដណ្តើមរាជបល្ល័ង្កមកវិញ ប៉ុន្តែបន្ទាប់ពីត្រូវបរាជ័យ ព្រះអង្គក៏ត្រូវបានគេកាត់ទោសប្រហារជីវិតដោយបាញ់សម្លាប់នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ១៨១៥។
សន្ធិសញ្ញាក្រុងប៉ារីសលើកទីពីរដែលបានចុះហត្ថលេខានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៨១៥ បានបិទបញ្ចប់សង្គ្រាមណាប៉ូលេអូនិកជាផ្លូវការ។[៧៥]
ឥទ្ធិពលនយោបាយ
[កែប្រែ]សង្រ្គាមណាប៉ូលេអូនិកបាននាំមកនូវគំនិត និងបម្លាស់ប្តូរខាងផ្នែកនយោបាយជាច្រើនដល់ប្រជាជាតិអឺរ៉ុប ប៉ុន្តែចំពោះបារាំងខ្លួននៅតែស្ថិតក្រោមរាជវង្សបួរបុងចាស់ដដែរក្រោយស្ដារឡើងវិញ។ ក្នុងសម័យសង្គ្រាម ណាប៉ូលេអុងបានគ្រប់គ្រងទឹកដីមួយភាគធំនៃតំបន់អឺរ៉ុបខាងលិច។ ជាលទ្ធផល ប្រទេសអឺរ៉ុបដែលស្ថិតនៅក្រោមអំណាចបារាំងបានទទួលរងនូវឥទ្ធិពលនយោបាយកើតចេញពីបដិវត្តន៍បារាំងរួមមាន អំណាចប្រជាធិបតេយ្យ ដំណើរការនីតិវិធីក្នុងតុលាការ លុបបំបាត់សេវកជន កាត់បន្ថយអំណាចព្រះវិហារកាតូលិក និងការទាមទារឱ្យមានការកំណត់អំណាចរាជាធិបតេយ្យក្នុងរដ្ឋធម្មនុញ្ញ។ កំណើនសំឡេងរបស់ពួកវណ្ណៈកណ្តាលរួមជាមួយនឹងកំណើនពាណិជ្ជកម្ម និងឧស្សាហកម្មបានធ្វើឱ្យការស្តាររបបចាស់មុនសង្គ្រាមមានការលំបាកខ្លាំងដោយរាជអំណាចអឺរ៉ុបត្រូវបង្ខំរក្សាកំណែទម្រង់មួយចំនួនដែលបានប្រកាសអនុម័តកាលសម័យណាប៉ូលេអុង។

សម្រាប់បារាំង កាលដែលត្រូវជាប់ប្រឡូកក្នុងសង្គ្រាមជាប់ៗគ្នាអស់ជាច្រើនឆ្នាំបែបនេះបានធ្វើឱ្យប្រទេសខ្លួនធ្លាក់ចុះទ្រុតទ្រោមជាលំដាប់ ពិសេសក្រោយពីសមាជទីក្រុងវីយែនបានអនុម័តនូវ "តុល្យភាពអំណាច" ដែលតម្រូវឱ្យមហាអំណាចអឺរ៉ុបមានអំណាចឥទ្ធិពលប្រហាក់ប្រហែលគ្នា មិនមាននរណាឈរលើនរណា។ ទន្ទឹមគ្នានេះដែរ ទឹកដីរាជាណាចក្រព្រុសចាស់នៅមុនសង្គ្រាមត្រូវបានស្ដារឡើងវិញ ហើយមិនតែប៉ុណ្ណោះ ព្រុសថែមទាំងបានទទួលនូវទឹកដីមួយកំណាត់ធំពីប៉ូឡូញ និងសាចសិនទៀតផង។ ការរីកលូតលាស់នៃទឹកដីនេះបានធ្វើឱ្យព្រុសក្លាយខ្លួនជាមហាអំណាចថ្មីមួយទៀតក្នុងទ្វីបអឺរ៉ុប។ ដើម្បីឱ្យតុល្យភាពអំណាចមានប្រសិទ្ធភាព សមាជវីយែនបានកាត់តំបន់រ៉ាំង និងវែស្តហ្វាលីឱ្យព្រុសបន្ថែម។ ទឹកដីថ្មីៗទាំងនេះបានប្រែសេដ្ឋកិច្ចព្រុសពីរដ្ឋពឹងលើវិស័យកសិកម្មទៅរដ្ឋឧស្សាហកម្មដ៏លេចធ្លោមួយនៃសតវត្សរ៍ទី១៩។[៣៤] ចក្រភពអង់គ្លេសវិញបានលេចខ្លួនជាមហាអំណាចសេដ្ឋកិច្ចដ៏ធំបំផុតនៅអឺរ៉ុប ខណៈកងនាវាខ្លួននៅបន្តរក្សាឧត្តមភាព និងកិត្យានុភាពល្បីល្បាញរហូតដល់សតវត្សរ៍ទី២០។[២]
បន្ទាប់ពីសង្គ្រាមបានបញ្ចប់ លទ្ធិជាតិនិយមក៏បានផុសឡើង និងបន្តរីករាលដាលនៅពាសពេញទ្វីបអឺរ៉ុប។ ប្រជាប្រិយភាពនៃជាតិនិយមបានជះឥទ្ធិពលយ៉ាងខ្លាំង និងបាននាំមកនូវបម្លាស់ប្តូរក្នុងទ្រង់ទ្រាយធំមកទ្វីបអឺរ៉ុបដោយក្នុងនោះ រដ្ឋប្រទេសមួយចំនួនត្រូវរលំរលាយទាំងស្រុង ខណៈរដ្ឋប្រទេសថ្មីមួយចំនួនបានផុសឡើងស្នងបន្តពីរដ្ឋរបបចាស់។ មួយវិញទៀត របបអំណាចសក្តិភូមិ និងអភិជនាធិបតេយ្យត្រូវបានជំនួសមកវិញដោយមនោគមវិជ្ជាជាតិដែលផ្អែកលើពូជកំណើតដើម និងវប្បធម៌រួមតែមួយ។ រជ្ជកាលគ្រប់គ្រងរបស់បូណាប៉ារត៍នៅអឺរ៉ុបបានសាបព្រួសគ្រាប់ពូជសម្រាប់រដ្ឋប្រជាជាតិថ្មីធំៗចំនួនពីរគឺ អាល្លឺម៉ង់ និងអ៊ីតាលីតាមរយៈការបង្រួបបង្រួមក្សត្របុរី និងរដ្ឋនគរតូចៗ។ នៅភាគខាងជើងវិញ ដាណឺម៉ាកត្រូវបានបង្ខំកាត់ទឹកដីន័រវែសឱ្យទៅប្រទេសស៊ុយអែតទុកជាសំណងសម្រាប់ការបាត់បង់ហ្វាំងឡង់ទៅរុស្ស៊ី (ដោយមានការយល់ស្របពីសមាជិកសម្ព័ន្ធមិត្តទាំងអស់) ក៏ប៉ុន្តែដោយសារន័រវែសមានរដ្ឋធម្មនុញ្ញផ្ទាល់ខ្លួនស្រាប់ (ក្រោយបានចុះនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៨១៤) ប្រទេសស៊ុយអែតក៏បានប្រកាសសង្គ្រាមវាយយកផ្ទាល់តែម្តង។ សង្រ្គាមនោះមានរយៈពេលខ្លីពីចន្លោះថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ១៨១៤ ហើយជ័យជម្នះក៏បានទៅប្រទេសស៊ុយអែត ដែលនាំឱ្យន័រវែសចូលជាឯកត្តសហភាពជាមួយស៊ុយអែត។ សហរាជាណាចក្រហុល្លង់ត្រូវបានបង្កើតឡើងទុកជារដ្ឋទ្រនាប់នឹងបារាំង ប៉ុន្តែដល់ឆ្នាំ១៨៣០ វាក៏បានរំលាយផ្ដាច់ចេញជាប្រទេសហុល្លង់ និងបែលហ្ស៊ិកពីរផ្សេងគ្នា។[៧៦]
សង្គ្រាមណាប៉ូលេអូនិកនេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងចលនាដណ្ដើមឯករាជ្យនៃបណ្ដារដ្ឋអាណានិគមនៅអាមេរិកឡាទីនពីប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់។ ភ្លើងសង្គ្រាមនៅប៉ែកអឺរ៉ុបបានធ្វើឱ្យរដ្ឋបាល និងអំណាចយោធារបស់អេស្ប៉ាញធ្លាក់ចុះទន់ខ្សោយជាលំដាប់ ជាពិសេសក្រោយសមរភូមិត្រាហ្វាលហ្ការ។ ចលនាបះបោរប្រឆាំងនឹងរបបអាណានិគមជាច្រើននៅផ្ទុះឡើងនៅទឹកដីអាមេរិកក្រោមអាណានិគមអេស្ប៉ាញ រួចក៏បានបន្តវិវត្តទៅជាមហាសង្គ្រាមដណ្ដើមឯករាជ្យ។ ចំពោះទឹកដីអាណានិគមព័រទុយហ្កាល់វិញដូចជាប្រេស៊ីលជាដើម បានទទួលនូវស្វ័យភាពកាន់តែធំជាងមុន ពិសេសបន្ទាប់ពីព័រទុយហ្កាល់បានប្តូរទីអាសនៈរាជវង្សមកតាងនៅប្រេស៊ីល។ ព្រឹត្តិការណ៍ទាំងនេះក៏ជាមូលហេតុមួយជំរុញឱ្យកើតបដិវត្តន៍សេរីនិយមនៅព័រទុយហ្កាល់នៅក្នុងឆ្នាំ១៨២០ និងឯករាជ្យភាពនៃប្រទេសប្រេស៊ីលនៅឆ្នាំ១៨២២។
សតវត្សរ៍បន្តបន្ទាប់ៗបាននាំមកនូវភាពស្ងប់ស្ងាត់លើមហាសមុទ្រអាត្លង់ទិក[៧៧] ដែលជាកត្តាចម្បងនាំឱ្យកើតមានចលនាចំណាកស្រុកអន្តរទ្វីបដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។[៧៨] លំហូរជនអន្តោប្រវេសន៍ជាច្រើននាក់បាននាំឱ្យចំនួនប្រជាជននៅសហរដ្ឋអាមេរិកហក់ឡើងរាប់ស្ទើរមិនអស់ (កំណត់ត្រាខ្ពស់បំផុតគឺឡើង ១.៦ ភាគរយក្នុងឆ្នាំ១៨៥០–៥១)[៧៩] ដោយនៅចន្លោះឆ្នាំ១៨១៥ និងឆ្នាំ១៩១៤ គេរកឃើញថាប្រជាជនអឺរ៉ុបប្រមាណ ៣០ លាននាក់បានផ្លាស់មករស់នៅក្នុងសហរដ្ឋអាមេរិក។[៨០]
កំណត់សម្គាល់
[កែប្រែ]- ↑ ត្រូវបានរំលាយនៅក្នុងឆ្នាំ១៨០៦។ សមាជិករដ្ឋជាច្រើននៃអតីតចក្រភពមួយនេះត្រូវជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយប្រទេសបារាំងមុនពេលរំលាយដូចជា រដ្ឋនគរបាវីយែរ សាចសិន បាដ៍ និងវួធឹមប៊ឺកជាដើម។
- ↑ ហាណូវើកាលនុះជាប់ក្នុងឯកត្តសហភាពជាមួយអង់គ្លេស។ វាត្រូវបានកាត់បញ្ចូលទៅក្នុងនគរវែស្តហ្វាលីនៅក្នុងឆ្នាំ១៨០៦ ហើយត្រូវបានស្តារមកវិញជាព្រះរាជាណាចក្រហាណូវើនៅក្នុងឆ្នាំ១៨១៤។ នៅក្នុងសង្គ្រាមប្រឆាំងនឹងបារាំង រដ្ឋនគរហាណូវើបានផ្ដល់ទ័ពជំនួយឱ្យអង់គ្លេស និងដល់កម្លាំងលោកវែល្លីងតុននៅក្នុងយុទ្ធនាការវ៉ាតធឺលូ។
- ↑ បច្ចេកពាក្យ ចក្រភពអូទ្រីស ត្រូវបានគេចាប់ផ្ដើមប្រើប្រាស់បន្ទាប់ពីព្រះចៅរ៉ូម៉ាំងពិសិដ្ឋព្រះនាមហ្វ្រង់ស្វ័រទី២បានទទួលគោរមងារជាអធិរាជប្រទេសអូទ្រីសដើម្បីជាការឆ្លើយតបនឹងការឡើងគ្រងរាជ្យរបស់ណាប៉ូលេអុងជាព្រះចៅអធិរាជនៃបារាំងនៅក្នុងឆ្នាំ១៨០៤។ ចក្រភពរ៉ូម៉ាំងពិសិដ្ឋត្រូវបានរំលាយនៅក្នុងឆ្នាំ១៨០៦ ដែលនាំឱ្យ "អធិរាជអូទ្រីស" ក្លាយជាគោរមងារចម្បងរបស់ព្រះចៅហ្វ្រង់។ ដោយហេតុនេះទើបបានជា "ចក្រភពអូទ្រីស" ត្រូវបានគេប្រើប្រាស់ជាទូទៅជំនួសឱ្យ "ចក្រភពរ៉ូម៉ាំងពិសិដ្ឋ" នៅក្នុងបរិបទសង្ខេបនៃសង្គ្រាមណាប៉ូលេអូនិក ទោះជាអង្គភាពទាំងពីរមានលក្ខណៈខុសគ្នាក្ដី។
- ↑ ៤,០ ៤,១ ៤,២ ៤,៣ បន្ទាប់ពីបារាំងបានយកឈ្នះលើសម្ព័ន្ធភាពទីបួន និងទីប្រាំ ប្រទេសអូទ្រីសរួមជាមួយនឹងព្រុសក៏បានក្លាយជាសម្ព័ន្ធមិត្តរបស់បារាំង ហើយបានផ្ដល់កម្លាំងទ័ពជំនួយខ្លះឱ្យទៅបារាំងក្នុងយុទ្ធនាការឈ្លានពានប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ១៨១២។ បន្ទាប់ពីការឈ្លានពានរុស្ស៊ីត្រូវបរាជ័យ រដ្ឋទាំងពីរក៏បានផ្ដាច់ចំណងជាមួយបារាំងរួចបានចុះចូលក្នុងសម្ព័ន្ធភាពទីប្រាំមួយ។
- ↑ អាណាចក្រហុងគ្រីបានចូលរួមចំណែកក្នុងសង្គ្រាមនេះដោយប្រើកងទ័ពរបស់ខ្លួនផ្ទាល់ដាច់ដោយឡែកពីអូទ្រីស[១៣][១៤] ប៉ុន្តែស្ថិតនៅក្នុងជួរកងកម្លាំងរាជាធិរាជអូទ្រីស និងព្រមទាំងដោយកងទ័ពប្រពៃណី ("insurrectio")។[១៥] សភាហុងគ្រីបានបោះឆ្នោតចូលរួមក្នុងសង្គ្រាម និងបានយល់ព្រមសងចំណាយសឹកមួយភាគបីរបស់អូទ្រីស។
- ↑ ៦,០ ៦,១ ប្រទេសរុស្ស៊ីគឺជាសមាជិកនាំមុខមួយនៃសម្ព័ន្ធភាពប្រឆាំងនឹងបារាំង ប៉ុន្តែរុស្ស៊ីបានប្រែជាសម្ព័ន្ធមិត្តរបស់បារាំងវិញបន្ទាប់ពីសន្ធិសញ្ញាទីលស៊ីតត្រូវបានចុះនៅក្នុងឆ្នាំ១៨០៧ រហូតដល់ឆ្នាំ១៨១២ នៅពេលដែលបារាំងបានបើកការឈ្លានពានចូលរុស្ស៊ី។ ក្នុងនាមជាសម្ព័ន្ធមិត្តបារាំង រុស្ស៊ីបានប្រកាសសង្គ្រាមលើប្រទេសស៊ុយអែត អ៊ីរ៉ង់ ចក្រភពអូតូម៉ង់ និងព្រមទាំងចក្រភពអង់គ្លេសផងដែរ។
- ↑ ៧,០ ៧,១ ៧,២ នៅក្នុងរជ្ជកាលព្រះបាទឆាលស៍ទី៤ ប្រទេសអេស្ប៉ាញគឺជាសម្ព័ន្ធមិត្តមួយរបស់បារាំងក្នុងកំឡុងសង្គ្រាមសម្ព័ន្ធភាពទីបី និងយុទ្ធនាការឈ្លានពានប្រទេសព័រទុយហ្កាល់។ ឆាលស៍ទ្រង់ត្រូវបានព្រះរាជបុត្រព្រះអង្គព្រះនាម ហ្វែឌីណង់ផ្តួលទម្លាក់ពីរាជបល្ល័ង្ក ដោយព្រះអង្គហ្វែឌីណង់ទ្រង់ចង់ចងសម្ព័ន្ធភាពជាមួយអង់គ្លេសវិញប្រសើរជាជាងបារាំង។ ណាប៉ូលេអុងបានចូលធ្វើអន្តរាគមន៍ដោយផ្ដួលទម្លាក់ព្រះរាជាអេស្ប៉ាញទាំងពីរអង្គ ហើយបានលើកបងប្រុសសាមីខ្លូនផ្ទាល់នាមចូសែហ្វជាស្តេចថ្មីនៃអេស្ប៉ាញ ដែលនាំឱ្យប្រទេសអេស្ប៉ាញធ្លាក់មកត្រឹមជារដ្ឋរណបរបស់បារាំង។ ទង្វើនេះបាននាំឱ្យផ្ទុះសង្គ្រាមនៅអេស្ប៉ាញ ខណៈរាជអំណាចអេស្ប៉ាញចាស់បានចុះចូលជាមួយក្រុមសម្ព័ន្ធមិត្តប្រឆាំងបារាំង។
- ↑ ៨,០ ៨,១ ក្នុងអំឡុងពេលរុស្ស៊ីជាសម្ព័ន្ធមិត្តនឹងបារាំង រុស្ស៊ីបានវាយត្រួតត្រាហ្វាំងឡង់ដែលកាលនុះជាកម្មសិទ្ធិរបស់ស៊ុយអែត។ បន្ទាប់ពីលោកសេនាប្រមុខប៊ែរណាដុតទ៍ក្លាយជារជ្ជទាយាទរាជបល្ល័ង្កស៊ុយអែត ប្រទេសស៊ុយអែតនេះក៏បានប្រកាសសង្គ្រាមប្រឆាំងនឹងអង់គ្លេស ប៉ុន្តែភាគីទាំងពីរមិនដែលបានប៉ះទង្គិចគ្នានោះទេ។ ស៊ុយអែតបានក្លាយជាសមាជិកនាំមុខមួយនៃសម្ព័ន្ធភាពទីប្រាំមួយ ហើយបានប្រកាសសង្គ្រាមនឹងបារាំងនៅក្នុងឆ្នាំ១៨១២។
- ↑ ត្រឹមឆ្នាំ១៨០៦។
- ↑ ១០,០ ១០,១ រាជវង្សកាដចានៃប្រទេសអ៊ីរ៉ង់បានច្បាំងជាមួយរុស្ស៊ីចាប់ពីឆ្នាំ១៨០៤ រហូតដល់ឆ្នាំ១៨១៣។ នៅដើមសង្គ្រាមនោះ អ៊ីរ៉ង់បានទទួលជំនួយគាំទ្រពីប្រទេសបារាំង។ ពេលដែលរុស្ស៊ីបានក្លាយជាសម្ព័ន្ធមិត្តបារាំងនៅក្នុងឆ្នាំ១៨០៧ ជំនួយពីបារាំងទៅអ៊ីរ៉ង់ក៏ត្រូវកាត់ផ្ដាច់ទាំងស្រុង ខណៈអង់គ្លេសបានមកផ្តល់ការគាំទ្រដល់អ៊ីរ៉ង់ជំនួសបារាំងវិញ។
- ↑ ១១,០ ១១,១ ចក្រភពអូតូម៉ង់បានច្បាំងជាមួយកងទ័ពរបស់ណាប៉ូលេអុងនៅក្នុងយុទ្ធនាការរបស់បារាំងនៅអេហ្ស៊ីប និងស៊ីរី ដែលត្រូវជាផ្នែកមួយនៃសង្គ្រាមបដិវត្តន៍បារាំង។ នៅក្នុងអំឡុងសម័យណាប៉ូលេអូនិករវាងឆ្នាំ១៨០៣ ដល់ឆ្នាំ១៨១៥ ពួកអូតូម៉ង់បានច្បាំងនឹងក្រុមសម្ព័ន្ធមិត្តចំនួនពីរលើក៖ លើកទីមួយគឺប្រឆាំងនឹងអង់គ្លេសក្នុងសង្គ្រាមអង់គ្លេស-តួកគី (១៨០៧–១៨០៩) និងចុងក្រោយគឺរុស្ស៊ីនៅក្នុងសង្គ្រាមតួកគី-រុស្ស៊ី (១៨០៦–១៨១២)។ រុស្ស៊ីធ្លាប់ជាសម្ព័ន្ធមិត្តរបស់ណាប៉ូលេអុងក្នុងចន្លោះឆ្នាំ១៨០៧–១៨១០។
- ↑ ១៨០៦–១៨០៧, ១៨១៣–១៨១៤
- ↑ ១៣,០ ១៣,១ ១៣,២ ១៣,៣ ចាប់ពីឆ្នាំ១៨១៣។
- ↑ ១៤,០ ១៤,១ ១៤,២ ១៤,៣ ១៤,៤ ១៤,៥ ១៤,៦ ១៨១៥។
- ↑ ១៥,០ ១៥,១ បន្ទាប់ពីសមរភូមិទីក្រុងកូពែនហាកឆ្នាំ១៨០៧ បានបញ្ចប់ រដ្ឋដាណឺម៉ាក-ន័វវែសក៏បានក្លាយជាសម្ព័ន្ធមិត្តនឹងបារាំង។ បន្ទាប់ពីបាត់បង់ន័រវែសទៅស៊ុយអែត ដាណឺម៉ាកក៏បានផ្ដាច់សម្ព័ន្ធភាពនឹងបារាំង រួចចូលរួមជាមួយសម្ព័ន្ធភាពនឹងអង់គ្លេសវិញ។
- ↑ ពីឆ្នាំ១៨០៣ ដល់ឆ្នាំ១៨០៦ មុនពេលក្លាយជាព្រះរាជាណាចក្រហុល្លង់
- ↑ ត្រូវបានកាត់ចូលទឹកដីបារាំងនៅក្នុងឆ្នាំ១៨១០។
- ↑ ត្រូវកាត់ចូលក្នុងទឹកដីបារាំងនៅក្នុងឆ្នាំ១៨០៧។
- ↑ រដ្ឋសម្ព័ន្ធមិត្តអាល្លឺម៉ង់ចំនួនដប់ប្រាំមួយដែលជាសម្ព័ន្ធមិត្តរបស់បារាំង (រាប់ទាំងបាវីយែរ និងវួធឹមប៊ឺក) បានរួមគ្នាបង្កើតសហព័ន្ធរ៉ាំងឡើងនៅក្នុងខែកក្កដា ឆ្នាំ១៨០៦ បន្ទាប់ពីបិទបញ្ចប់សមរភូមិអ៊ូស្ទែរលីត្ស៍ (ធ្នូ ១៨០៥)។
- ↑ ២០,០ ២០,១ ២០,២ ២០,៣ ២០,៤ រហូតដល់ឆ្នាំ១៨១៣។
- ↑ រហូតដល់ឆ្នាំ១៨១៤។
- ↑ ពីឆ្នាំ១៨០៦។
- ↑ ១៨១២។
- ↑ សាធារណរដ្ឋបារាំងនៅមុនឆ្នាំ១៨០៤។
- ↑ មានតែឈ្មោះប៉ុណ្ណោះ។ ព្រះអង្គហ្វែឌីណង់បានដាក់រាជ្យនៅក្នុងឆ្នាំ១៨០៨ ប៉ុន្តែត្រូវបានប្រកាសជាស្តេចតំណាងគណៈក្រុមប្រឹក្សាកំពូលដឹកនាំប្រទេសថ្មីនៅក្នុងឆ្នាំដដែរ។ ថ្វីបើត្រូវបានគេទទួលស្គាល់ជាព្រះមហាក្សត្រមែន តែទ្រង់មិនមានរាជអំណាចអ្វីនោះឡើយដោយអំណាចទាំងអស់ត្រូវធ្លាក់ក្នុងដៃក្រុមប្រឹក្សាកំពូលទាំងស្រុង។
- ↑ ជាព្រះមហាក្សត្រណាប្លេសពីឆ្នាំ១៨០៦ ដល់ឆ្នាំ១៨០៨ ហើយជាព្រះមហាក្សត្រអេស្ប៉ាញពីឆ្នាំ១៨០៨ ដល់ឆ្នាំ១៨១៣។
- ↑ ក្នុងចំណោមនោះមាន ៣៨,៥២០ នាក់ជាទ័ពព្រៃភ្នំ និងកងជីវពល[២០]
ឯកសារយោង
[កែប្រែ]- ↑ John Sainsbury (1842). Sketch of the Napoleon Museum. London. p. 15. https://books.google.com/books?id=TwNmAAAAcAAJ&pg=PA15.
- ↑ Schäfer, Anton (2002). Zeittafel der Rechtsgeschichte. Von den Anfängen über Rom bis 1919. Mit Schwerpunkt Österreich und zeitgenössischen Bezügen (ជាភាសាអាល្លឺម៉ង់) (3 ed.). Edition Europa Verlag. ISBN 3-9500616-8-1. p. 137
- ↑ Edward et al., pp. 522–524
- ↑ "(ជាភាសាហុល្លង់) De Grondwet van 1815". Parlement & Politiek. Retrieved 26 មិថុនា 2014.
- ↑ Dwyer, Philip G. (4 February 2014). The Rise of Prussia 1700–1830. ល.ស.ប.អ. 9781317887034. https://books.google.com/books?id=FEDKAgAAQBAJ&pg=PA255.
- ↑ Collier, Martin (2003). Italian unification, 1820–71. Heinemann Advanced History (First រ.រ.). Oxford: Heinemann. p. 2. ល.ស.ប.អ. 0-435-32754-2.
- ↑ Riall, Lucy (1994). The Italian Risorgimento: state, society, and national unification (First រ.រ.). London: Routledge. p. 1. ល.ស.ប.អ. 0-203-41234-6.
- ↑ Jakob Walter, and Marc Raeff. The diary of a Napoleonic foot soldier. Princeton, N.J., 1996.
- ↑ Martyn Lyons p. 234–36
- ↑ Payne 1973, pp. 432–433.
- ↑ Esdaile 2009.
- ↑ James R. Arnold: Napoleon Conquers Austria: The 1809 Campaign for Vienna, ABC-Clio, 2003 [១]
- ↑ The Austrian Imperial-Royal Army (Kaiserliche-Königliche Heer) 1805 – 1809: The Hungarian Royal Army [២]
- ↑ Todd Fisher: The Napoleonic Wars: The Empires Fight Back 1808–1812, Oshray Publishing, 2001 [៣]
- ↑ Riehn 1991, p. 50.
- ↑ Leggiere 2014.
- ↑ Chandler & Beckett, p. 132
- ↑ Elliott, George (1816). The Life of the Most Noble Arthur, Duke of Wellington. London: J. Cundee. p. xiii–xiv. https://books.google.com/books?id=ywM9AAAAYAAJ&q=4+may+1814&pg=PR13។ បានយកមក 27 November 2024.
- ↑ Esdaile, Charles J. (2004). Fighting Napoleon: Guerrillas, Bandits and Adventurers in Spain, 1808–1814, p. 108. Yale University Press. Archived 22 November 2023 at the វេយប៊ែខ ម៉ាស៊ីន. Google Books. Retrieved 27 November 2024.
- ↑ John France (2011). Perilous Glory: The Rise of Western Military Power. Yale UP. p. 351. ល.ស.ប.អ. 978-0300177442. https://archive.org/details/perilousgloryris0000fran.
- ↑ White 2014 យោងតាម Clodfelter និង Danzer
- ↑ ២៣,០ ២៣,១ White 2014, Napoleonic Wars cites Urlanis 1971
- ↑ Canales 2004.
- ↑ White 2014 យោងតាម Danzer
- ↑ ២៦,០ ២៦,១ White 2014 យោងតាម Payne
- ↑ Clodfelter
- ↑ White 2014.
- ↑ ២៩,០ ២៩,១ ២៩,២ Philo 2010.
- ↑ Bodart 1916.
- ↑ Zamoyski, Adam (16 October 2018). Napolean: A Life. London: Basic Books. p. 480. ល.ស.ប.អ. 9780465055937. https://books.google.ca/books?id=NqVKDwAAQBAJ&pg=PT480។ បានយកមក 7 November 2018.
- ↑ ៣២,០ ៣២,១ Jones 1994, pp. 193–194.
- ↑ ៣៣,០ ៣៣,១ Kagan 2007, pp. 42-43.
- ↑ ៣៤,០ ៣៤,១ Dwyer, Philip G. (4 February 2014). The Rise of Prussia 1700–1830. ល.ស.ប.អ. 9781317887034. https://books.google.com/books?id=FEDKAgAAQBAJ&q=napoleonic+wars+rise+of+prussia&pg=PA255។ បានយកមក 20 តុលា 2021.
- ↑ Ferguson, Niall (2004). Empire, The rise and demise of the British world order and the lessons for global power. Basic Books. ល.ស.ប.អ. 0-465-02328-2. https://archive.org/details/empire00nial.
- ↑ Keen & Haynes 2012, chpt. 8.
- ↑ Bell 2007, p. 51.
- ↑ Shlapentokh 1997, pp. 220–228; Palmer, Colton & Kramer 2013, pp. 81–83.
- ↑ Desan, Hunt & Nelson 2013, pp. 3, 8, 10.
- ↑ McLynn 1998, p. 215.
- ↑ Spencer C. Tucker (2012). The Encyclopedia of the War Of 1812. ABC-CLIO. p. 499. ល.ស.ប.អ. 9781851099573. https://books.google.com/books?id=VljA5QEI9_wC&pg=PA499។ បានយកមក 22 តុលា 2021.
- ↑ Buffinton, Arthur H. (1929). The Second Hundred Years' War, 1689–1815. មើលផងដែរ៖ Crouzet, Francois (1996). "The Second Hundred Years War: Some Reflections". French History 10 (4): 432–450. ISSN 0269-1191. DOI:10.1093/fh/10.4.432. និង, Scott, H. M. (1992). "Review: The Second 'Hundred Years War' 1689–1815". The Historical Journal 35: 443–469. DOI:10.1017/S0018246X00025887.
- ↑ "France – Les guerres de la Révolution et de l'Empire". Herodote.net. Archived from the original on 23 July 2012. Retrieved 31 December 2024.
- ↑ Schroeder 1994, pp. 231–86.
- ↑ Kagan 2007, pp. 141ff.
- ↑ "Invasion of Britain – National Maritime Museum". Nmm.ac.uk. Archived from the original on 8 June 2011. Retrieved 1 January 2025.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ "O'Meara's account of Napoleon on the invasion of the England". Napoleon.org. Archived from the original on 16 July 2011. Retrieved 1 January 2025.
- ↑ Сизенко, А.Г. (2011). Владис. pp. 192. ល.ស.ប.អ. 978-5-9567-1173-6.
- ↑ Ryan 1953.
- ↑ Munch-Petersen 2007.
- ↑ Götz 2014, pp. 519–539.
- ↑ Otto Pivka (2012). Napoleon's Polish Troops. Osprey Publishing. pp. 8–10. ល.ស.ប.អ. 978-1-78096-549-9. https://books.google.com/books?id=ETYsTuIaKkQC&pg=PA8។ បានយកមក 2 January 2025.
- ↑ Riley 2013, pp. 27–28.
- ↑ Grab 2003, pp. 176–187.
- ↑ Fremont-Barnes 2014.
- ↑ Tone 2010, p. 243.
- ↑ Clodfelter 2017, p. 157.
- ↑ Thompson, J. M. (1951). Napoleon Bonaparte: His rise and fall. pp. 235–240.
- ↑ Palmer 1974.
- ↑ Riehn 1990.
- ↑ Riehn 1990, pp. 138–140.
- ↑ Riehn 1990, p. 185.
- ↑ Haythornthwaite 2012.
- ↑ Riehn 1990, pp. 253–254.
- ↑ With Napoleon in Russia, The Memoirs of General Coulaincourt. William Morrow and Co. 1945. Chapter VI 'The Fire', pp. 109–107.
- ↑ Upshall 1993, p. 17.
- ↑ Dwyer 2013, pp. 431–474.
- ↑ ៦៨,០ ៦៨,១ ៦៨,២ Riley 2013, p. 206.
- ↑ Young & Lawford 2015.
- ↑ Glover 1963.
- ↑ Hofschroer, Peter (1993). Leipzig 1813: The Battle of the Nations.
- ↑ ៧២,០ ៧២,១ ៧២,២ Dwyer 2013, pp. 464–498.
- ↑ Hofschroer, Peter (2006). The Waterloo Campaign: Wellington, His German Allies and the Battles of Ligny and Quatre Bras.
- ↑ "Napoleonic Wars | Summary, Combatants, & Maps | Britannica". www.britannica.com. Archived from the original on 7 February 2022. Retrieved 2025-01-30.
- ↑ "Treaties of Paris | Congress of Vienna, European Balance of Power, Peace of Paris | Britannica". www.britannica.com. Retrieved 2025-01-30.
- ↑ Gingras, Yves; Roy, Lyse (2006). Les Transformations des Universités du Xiiie Au Xxie Siècle. ល.ស.ប.អ. 978-2-7605-1914-5. https://books.google.com/books?id=yqyJ5mYmxSUC&q=The+united+kingdom+of+the+netherlands+buffer+state&pg=PA69។ បានយកមក 31 January 2025.
- ↑ Keeling 1999, p. 39.
- ↑ Scott, Franklin D. (1984). The Peopling of America: Perspectives of Immigration. p. 24. Hansen, Marcus (1940). The Atlantic Migration. pp. 79–106,}}
- ↑ Keeling 2007, pp. 267–268.
- ↑ Jones 1992, pp. 78–79.
ឯកសារដកស្រង់
[កែប្រែ]- Bell, David Avrom (2007). The First Total War: Napoleon's Europe and the Birth of Warfare as We Know it. Houghton Mifflin Harcourt. ល.ស.ប.អ. 978-0-618-34965-4. https://books.google.com/books?id=Pw5jup_LyHAC.
- Canales, Esteban (2004), (ជាភាសាអេស្ប៉ាញ) 1808–1814: demografía y guerra en España, Autonomous University of Barcelona, Archived from the original on 15 មេសា 2010, https://web.archive.org/web/20100415065418/http://www.uclm.es/ab/humanidades/profesores/descarga/manuel_ortiz/crisisregimen.pdf, បានយកមក 8 February 2025
- Clodfelter, Micheal (2017). Warfare and Armed Conflicts: A Statistical Encyclopedia of Casualty and Other Figures, 1492–2015, 4th ed.. McFarland. ល.ស.ប.អ. 978-1-4766-2585-0. https://books.google.com/books?id=kNzCDgAAQBAJ.
- Desan, Suzanne; Hunt, Lynn; Nelson, William Max (2013). The French Revolution in Global Perspective. Cornell University Press. ល.ស.ប.អ. 978-0-8014-6747-9. https://books.google.com/books?id=jAyeDgAAQBAJ.
- Dwyer, Philip (2013). Citizen Emperor: Napoleon in Power.
- Esdaile, Charles (2009). Napoleon's Wars: An International History, 1803–1815. Penguin Books. ល.ស.ប.អ. 978-0-14-311628-8. https://books.google.com/books?id=qOR1NQEACAAJ.
- Fremont-Barnes, Gregory (2014). The Napoleonic Wars (3): The Peninsular War 1807–1814. Bloomsbury Publishing. ល.ស.ប.អ. 978-1-4728-0975-9. https://books.google.com/books?id=NpeHCwAAQBAJ.
- Glover, Michael (1963). Wellington's Peninsular Victories: Busaco, Salamanca, Vitoria, Nivelle. Macmillan. https://books.google.com/books?id=7R68zQEACAAJ.
- Götz, Norbert (2014-06-06). "The Good Plumpuddings' Belief: British Voluntary Aid to Sweden During the Napoleonic Wars". The International History Review 37 (3): 519–539. ISSN 0707-5332. DOI:10.1080/07075332.2014.918559.
- Grab, Alexander (2003). Napoleon and the Transformation of Europe. Macmillan International Higher Education. ល.ស.ប.អ. 978-1-4039-3757-5. https://books.google.com/books?id=d48dBQAAQBAJ.
- Haythornthwaite, Philip (20 September 2012). Cowper, Marcus. រៀ. Borodino 1812: Napoleon's great gamble. Campaign. 246. ឡុងដ៍, អង់គ្លេស, សហរាជាណាចក្រ: Bloomsbury Publishing. ល.ស.ប.អ. 9781849086974. https://books.google.com/books?id=UaW6CwAAQBAJ។ បានយកមក 8 February 2025.
- Jones, Colin (1994). The Cambridge Illustrated History of France. Cambridge University Press. ល.ស.ប.អ. 978-0-521-66992-4. https://books.google.com/books?id=EVNGNIojGgMC.
- Jones, Maldwyn Allen (1992). Boorstin, Daniel J.. រៀ. American Immigration. University of Chicago Press. ល.ស.ប.អ. 978-0-226-40633-6. https://books.google.com/books?id=r2jUy7SJo04C.
- Kagan, Frederick (2007). The End of the Old Order: Napoleon and Europe, 1801–1805. Hachette Books. ល.ស.ប.អ. 978-0-306-81645-1. https://books.google.com/books?id=XZdjTr7DCcgC.
- Keeling, Drew (1999). "The Transportation Revolution and Transatlantic Migration". Research in Economic History 19.
- Keeling, Drew (1 January 2007). "Transport Capacity Management and Transatlantic Migration, 1900–1914". Research in Economic History 25: 225–283. DOI:10.1016/s0363-3268(07)25005-0.
- Keen, Benjamin; Haynes, Keith (2012). A History of Latin America. Cengage Learning. ល.ស.ប.អ. 978-1-133-70932-9. https://books.google.com/books?id=yZIJAAAAQBAJ.
- Leggiere, Michael V. (2014). Blücher: Scourge of Napoleon. University of Oklahoma Press. ល.ស.ប.អ. 978-0-8061-4567-9. https://books.google.com/books?id=twXBAgAAQBAJ.
- McLynn, Frank (1998). Napoleon: A Biography. Pimlico. ល.ស.ប.អ. 978-0-7126-6247-5. https://books.google.com/books?id=FRj1MNP-3xwC.
- Munch-Petersen, Thomas (2007). Defying Napoleon: How Britain Bombarded Copenhagen and Seized the Danish Fleet in 1807. Sutton. ល.ស.ប.អ. 978-0-7509-4280-5. https://books.google.com/books?id=lP70HAAACAAJ.
- Palmer, Alan (1974). Alexander I: Tsar of War and Peace. Weidenfeld & Nicolson. ល.ស.ប.អ. 978-0-297-76700-8. https://books.google.com/books?id=C3FpAAAAMAAJ&q=Alexander%20I:%20Tsar%20of%20War%20and%20Peace..
- Palmer, R. R.; Colton, Joel; Kramer, Lloyd (2013). A History of the Modern World: 11th Edition. McGraw-Hill Higher Education. ល.ស.ប.អ. 978-0-07-759962-1. https://books.google.com/books?id=Vmt6CgAAQBAJ.
- Payne, Stanley G. (1973). A History of Spain and Portugal: Eighteenth Century to Franco. 2. Madison: University of Wisconsin Press. ល.ស.ប.អ. 978-0299062705. https://archive.org/details/historyofspainpo00payn។ បានយកមក 6 February 2025.
- Philo, Tom (2010), Military and Civilian War Related Deaths Through the Ages, Archived from the original on 20 មេសា 2010, https://web.archive.org/web/20100420103253/http://www.taphilo.com/history/war-deaths.shtml, បានយកមក 8 កុម្ភៈ 2025
- Riehn, Richard K. (1990). 1812: Napoleon's Russian Campaign. McGraw-Hill. ល.ស.ប.អ. 978-0-07-052731-7. https://books.google.com/books?id=ZdZnAAAAMAAJ.
- Riehn, Richard K. (1991), 1812: Napoleon's Russian Campaign (Paperback រ.រ.), New York: Wiley, ល.ស.ប.អ. 978-0-471-54302-2
- Ryan, A. N. (1953). "The Causes of the British Attack upon Copenhagen in 1807". The English Historical Review 68 (266): 37–55. ISSN 0013-8266. DOI:10.1093/ehr/lxviii.cclxvi.37.
- Riley, J. P. (2013). Napoleon and the World War of 1813: Lessons in Coalition Warfighting. Routledge. ល.ស.ប.អ. 978-1-136-32135-1. https://books.google.com/books?id=beq3AAAAQBAJ.
- Schroeder, Paul W. (1994). The Transformation of European Politics, 1763–1848. Clarendon Press. ល.ស.ប.អ. 978-0-19-820654-5. https://books.google.com/books?id=BS2z3iGPCigC.
- Shlapentokh, Dmitry (1997). The French Revolution and the Russian Anti-Democratic Tradition: A Case of False Consciousness. Transaction Publishers. ល.ស.ប.អ. 978-1-4128-2397-5. https://books.google.com/books?id=eVKOSX0E2bUC.
- Tone, John Lawrence (2010). "Partisan Warfare in Spain and Total War". ជា Chickering, Roger. War in an Age of Revolution, 1775–1815. Cambridge UP. p. 243. ល.ស.ប.អ. 978-0-521-89996-3. https://books.google.com/books?id=E2WtMq4LF90C&pg=PA243.
- Upshall, Michael, រៀ. (1993). The Wordsworth Pocket Encyclopedia. Wordsworth Editions. ល.ស.ប.អ. 978-1-85326-301-9. https://books.google.com/books?id=IeQ5AAAACAAJ.
- White, Matthew (2014), Statistics of Wars, Oppressions and Atrocities of the Nineteenth Century, http://necrometrics.com/wars19c.htm#Napoleonic, បានយកមក 8 February 2025. ប្រភពនេះបានប្រើឯកសារយោងដូចខាងក្រោម៖
- Bodart, Gaston (1916), Losses of Life in Modern Wars
- Dumas, Samuel (1923), Losses of Life Caused By War
- Urlanis, Boris (1971), Wars and Population
- Payne, Stanley G., A History of Spain and Portugal, 2
- Danzer, (ជាភាសាអាល្លឺម៉ង់) Arme-Zeitun
- Clodfelter, Micheal, Warfare and Armed Conflict: A Statistical Reference to Casualty and Other Figures, 1618–1991
- Young, Peter; Lawford, J. P. (2015). Wellington's Masterpiece: The Battle and Campaign of Salamanca. Routledge. ល.ស.ប.អ. 978-1-317-39728-1. https://books.google.com/books?id=tOOoCgAAQBAJ.
អានបន្ថែម
[កែប្រែ]សៀវភៅទូទៅ និងឯកសារយោង
[កែប្រែ]- Bruun, Geoffrey. Europe and the French Imperium, 1799–1814 (1938) online, political and diplomatic context
- Bruce, Robert B. et al. Fighting Techniques of the Napoleonic Age 1792–1815: Equipment, Combat Skills, and Tactics (2008) excerpt and text search
- Clausewitz, Carl von (2018). Napoleon's 1796 Italian Campaign. Trans and ed. Nicholas Murray and Christopher Pringle. Lawrence: University Press of Kansas. ISBN 978-0-7006-2676-2
- Clausewitz, Carl von (2020). Napoleon Absent, Coalition Ascendant: The 1799 Campaign in Italy and Switzerland, Volume 1. Trans and ed. Nicholas Murray and Christopher Pringle. Lawrence: University Press of Kansas. ISBN 978-0-7006-3025-7
- Clausewitz, Carl von (2021). The Coalition Crumbles, Napoleon Returns: The 1799 Campaign in Italy and Switzerland, Volume 2. Trans and ed. Nicholas Murray and Christopher Pringle. Lawrence: University Press of Kansas. ISBN 978-0-7006-3034-9
- Gates, David. The Napoleonic Wars 1803–1815 (NY: Random House, 2011)
- Gulick, E.V. "The final coalition and the Congress of Vienna, 1813–15," in C.W. Crawley, ed. The New Cambridge Modern History: IX. War and Peace in an age of upheaval 1793–1830 (Cambridge University Press, 1965) pp. 629–668; online.
- Markham, Felix. "The Napoleonic Adventure" in C.W. Crawley, ed. The New Cambridge Modern History: IX. War and Peace in an age of upheaval 1793–1830 (Cambridge University Press, 1965) pp. 307–336; online.
- Palmer, Alan. An Encyclopaedia of Napoleon's Europe (Weidenfeld & Nicolson, 1984) ISBN 978-0-29778-394-7
- Pope, Stephen (1999). The Cassel Dictionary of the Napoleonic Wars. Cassel. ល.ស.ប.អ. 0-304-35229-2.
- Ross, Steven T. European Diplomatic History, 1789–1815: France Against Europe (1969)
- Ross, Steven T. The A to Z of the Wars of the French Revolution (Rowman & Littlefield, 2010); 1st ed. was Historical dictionary of the wars of the French Revolution (Scarecrow Press, 1998)
- Rothenberg, Gunther E. (1988). "The Origins, Causes, and Extension of the Wars of the French Revolution and Napoleon". Journal of Interdisciplinary History 18: 771–793. DOI:10.2307/204824.
- Rothenberg, E. Gunther. The Art of Warfare in the Age of Napoleon (1977)
- Schneid, Frederick C. (2011). The French Revolutionary and Napoleonic Wars. Mainz: Institute of European History. http://nbn-resolving.de/urn:nbn:de:0159-20101025334.
- Schneid, Frederick C. Napoleon's Conquest of Europe: The War of the Third Coalition (2005) excerpt and text search
- Schneid, Frederick C. Napoleonic Wars: The Essential Bibliography (2012) excerpt and text search 121 pp. online review in H-FRANCE
- Smith, Digby George. The Greenhill Napoleonic Wars Data Book: Actions and Losses in Personnel, Colours, Standards, and Artillery (1998)
- Stirk, Peter. "The concept of military occupation in the era of the French Revolutionary and Napoleonic Wars." Comparative Legal History 3#1 (2015): 60–84.
ណាប៉ូលេអុង និងបារាំង
[កែប្រែ]- Chandler, David G., ed. Napoleon's Marshals (1987) short scholarly biographies
- Dwyer, Philip. Napoleon: The Path to Power (2008) excerpt vol 1
- Elting, John R. Swords Around a Throne: Napoleon's Grand Armée (1988).
- Forrest, Alan I. Napoleon's Men: The Soldiers of the Empire Revolution and Empire (2002).
- Forrest, Alan. Conscripts and Deserters: The Army and French Society during Revolution and the Empire (1989) excerpt and text search
- Gallaher, John G. Napoleon's Enfant Terrible: General Dominique Vandamme (2008). excerpt
- Griffith, Paddy. The Art of War of Revolutionary France, 1789–1802 (1998) excerpt and text search
- Haythornthwaite, Philip J. Napoleon's Military Machine (1995) excerpt and text search
- Hazen, Charles Downer. The French Revolution and Napoleon (1917) online free
- Nester, William R. Napoleon and the Art of Diplomacy: How War and Hubris Determined the Rise and Fall of the French Empire (2011). excerpt
- Parker, Harold T. "Why Did Napoleon Invade Russia? A Study in Motivation and the Interrelations of Personality and Social Structure," Journal of Military History (1990) 54#2 pp. 131–146 in JSTOR.
- Riley, Jonathon P. Napoleon as a General (Hambledon Press, 2007)
- Mikaberidze, Alexander. The Napoleonic Wars: A Global History (Oxford University Press) February 2020
- Wilkin Bernard and Wilkin René: Fighting for Napoleon: French Soldiers’ Letters 1799–1815 Pen and Sword Military (2016)
- Wilkin Bernard and Wilkin René: Fighting the British: French Eyewitness Accounts from the Napoleonic Wars Pen and Sword Military (2018)
- Geerts, Gérard A. Samenwerking en Confrontatie: De Frans-Nederlandse militaire betrekkingen, voornamelijk in Franse tijd (Bataafschse Leeuw, 2002)
តួនាទីព្រុស រុស្ស៊ី និងអូទ្រីស
[កែប្រែ]- Esdaile, Charles. "The Napoleonic Period: Some Thoughts on Recent Historiography," European History Quarterly, (1993) 23: 415–432 online
- Forrest, Alan et al. eds. War Memories: The Revolutionary and Napoleonic Wars in Modern European Culture (2013)
- Gill, John H. "From Great Captains to Common Grognards: research opportunities in Napoleonic military history." War & Society 41.1 (2022): 69–84. doi:10.1080/07292473.2022.2021752
- Hyatt, Albert M.J. "The Origins of Napoleonic Warfare: A Survey of Interpretations." Military Affairs (1966) 30#4 pp. 177–185.
- Linch, Kevin. "War Memories: The Revolutionary and Napoleonic Wars in Modern European Culture." Social History 40#2 (2015): 253–254.
- Martin, Jean-Clément. "War Memories. The Revolutionary and Napoleonic Wars in Modern European Culture." Annales Historiques De La Revolution Francaise. (2015) No. 381.
- Messenger, Charles, រៀ. (2001). Reader's Guide to Military History. Routledge. pp. 391–427. ល.ស.ប.អ. 978-1-135-95970-8. https://books.google.com/books?id=VT7fAQAAQBAJ&pg=PA391. evaluation of the major books on Napoleon and his wars published by 2001.
- Mikaberidze, Alexander. "Recent Trends in the Russian Historiography of the Napoleonic Wars," Journal of Military History (2010) 74#1 pp. 189–194.
ប្រភពបឋម
[កែប្រែ]- Dwyer, Philip G. "Public remembering, private reminiscing: French military memoirs and the revolutionary and Napoleonic wars," French Historical Studies (2010) 33#2 pp. 231–258 online
- Kennedy, Catriona. Narratives of the Revolutionary and Napoleonic Wars: Military and Civilian Experience in Britain and Ireland (Palgrave Macmillan, 2013)
- Leighton, James. Witnessing the Revolutionary and Napoleonic Wars in German Central Europe (2013), diaries, letters and accounts by civilians Online review
តំណភ្ជាប់ក្រៅ
[កែប្រែ]![]() |
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: សង្គ្រាមណាប៉ូលេអូនិក |
សង្គ្រាមណាប៉ូលេអូនិកពី វិគីធ្វើដំណើរ
- "A new scholarly journal in 2023: European Review of Studies on the Napoleonic and Restoration Periods
- The Legend of Bonaparte
- The Napoleonic Wars Exhibition held by The European Library
- 15th Kings Light Dragoons (Hussars) Re-enactment Regiment
- 2nd Bt. 95th Rifles Reenactment and Living History Society
- The Napoleonic Wars Collection Website
- Napoleon, His Army and Enemies
- Napoleonic Guide
- War and Peace ដោយ Leo Tolstoy ក្នុង Project Gutenberg
- Napoleonic Wars
- Fondation Napoléon
- The Napoleon Series
- Articles containing German-language text
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- CS1 errors: redundant parameter
- Articles containing English-language text
- Articles containing French-language text
- Articles with hatnote templates targeting a nonexistent page
- Pages using deprecated citation archive parameters
- សង្គ្រាមណាប៉ូលេអូនិក
- សង្គ្រាមបារាំង–អង់គ្លេស
- ជម្លោះពិភពលោក