គណបក្សសិទ្ធិមនុស្ស
គណបក្សសិទ្ធិមនុស្ស Human Rights Party | |
---|---|
បាវចនា | បំរើ ការពារ កសាង |
អ្នកដឹកនាំ | គឹម សុខា |
បង្កើតឡើង | ២២កក្កដា ២០០៧ |
មនោគមវិជ្ជា | សិទ្ធិមនុស្ស, ប្រជាធិបតេយ្យ |
គេហទំព័រ | |
http://www.hrpcambodia.info/ |
គណបក្សសិទ្ធិមនុស្ស (អង់គ្លេស:Human Rights Party) គឺជាគណបក្សនយោបាយមួយនៅកម្ពុជាបង្កើតឡើងនៅថ្ងៃ ២២កក្កដា ២០០៧ ដឹកនាំដោយ កឹម សុខា ។[១] ពួកអ្នកទិះតៀនពោលអះអាងថាគ្រឹះរបស់គណប្សនេះ គឺមានបំណងធ្វើឲគណបក្សប្រឆាំងចុះខ្សោយ និងជួយជំរុញដោយគណបក្សកាន់អំនាច ។ គំនិតនេះ យ៉ាងណាក៏ដោយប្រហែលជាវាត្រូវបានលើកឡើងដោយគណបក្សកាន់អំនាចខ្លួនឯងទេ ដូចគ្នានេះដែរ កឹម សុខា គឺជាអ្នកទិះតៀនយ៉ាងមិនសំចៃលើគណបក្សCPPកាន់អំនាច ។ ហេតុអ្វីបានជាចោទថាគណបក្សនេះជាអ្នកធ្វើឱ្យចុះខ្សោយបក្សប្រឆាំងទៅវិញ? តាមពិតគឺជាការចោទប្រកាន់ មួលបង្កាច់របស់ បក្សប្រឆាំងដូចគ្នា ដែលការគាំទ្ររបស់ខ្លួនចុះខ្សោយប៉ុណ្ណោះ។ តែយ៉ាងណា បក្សសិទ្ធិមនុស្សទទួលបានការគាំទ្រយ៉ាងឆាប់រហ័ស ផ្អែកលើ លទ្ធផលឆ្នាំ២០១២ ។ ក្រោយមកបក្សនេះ រួមបញ្ចូលគ្នាជាមួយគណបក្សសមរង្ស៊ី ជាគណបក្សសង្រ្គោះជាតិ។
គណបក្សសិទ្ធិមនុស្ស គឺជាគណបក្សទីមួយហើយនៅក្នុងប្រទេសកម្ពុជាដែលរើសយកប្រព័ន្ធត្រួតពិនិត្យនិងមានតុល្យភាព ដោយការផ្លាស់ប្ដូរវប្បធ៌មគណបក្សដឹកនាំដោយមនុស្សតែម្នាក់ ដែលគណបក្សភាគច្រើននៅកម្ពុជាយយល់ស្របតាម ។ វាក៏ជាគណបក្សទីមួយផងដែរ ដែលមេដឹកនាំសំខាន់ៗរបស់បក្សត្រូវបានជ្រើសរើស ក្នុងសន្និបាតបក្ស ។ ប្រជាប្រិយភាពរបស់បក្សកំពុងតែកើនឡើងគួរឲកត់សំគាល់មែនទែនក្នុងប្រទេសកម្ពុជា ជាពិសេសនៅជនបទស្រុកស្រែចម្ការ ។
ក្នុងការបោះឆ្នោតសភាខែកក្កដា ២០០៨ គណបក្សកាន់អំនាចបានឈ្នះសំលេងភាគច្រើនភ្លូកទឹកភ្លូកដី និងគណបក្សសិទ្ធិស្ថិតនៅលំដាប់ទីបី ។
តំនភ្ជាប់ក្រៅ
[កែប្រែ]- HRP website Archived 2008-11-07 at the វេយប៊ែខ ម៉ាស៊ីន. (Khmer, French, English)
- Habeas-Corpus.net, a pro Justice and Democracy web publishes a page in English and Spanish on Cambodia
- Cambodia Human Rights Portal (Sithi)
- Cambodian Center for Human Rights (CCHR) Archived 2021-03-22 at the វេយប៊ែខ ម៉ាស៊ីន.
អត្ថបទនេះអំពីគណបក្សនយោបាយមួយគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |