Jump to content

គីមីវិទ្យា

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី គីមី)
Chemicals in flasks (including ammonium hydroxide and nitric acid) lit in different colors

សេចក្តីផ្តើម

[កែប្រែ]

គីមីវិទ្យា​ជាមុខវិជ្ជា​ដែល​ចាត់ចូល​ក្នុង​ប្រភេទវិទ្យាសាស្ត្រពិត​និង​ជាមុខវិជ្ជា​ដែលសិក្សា​អំពី​ លក្ខណៈ ក៏ដូចជា បម្លាស់ប្តូរ នៃរូបធាតុផ្សេងៗ នៅក្នុង​សកលលោកទាំងមូល។ ក៏ព្រោះតែ​ចំណេះដឹង​គីមីវិទ្យា តែងតែត្រូវ​គេប្រើរួមជាមួយ ចំណេះដឹងផ្សេងៗ​ទៀតដើម្បី បង្កើតនូវអ្វីថ្មីៗផ្សេង គេបានឲ្យឈ្មោះមួយ​សម្រាប់ វាថា វិទ្យាសាស្រ្តស្នូល។ គីមីវិទ្យា​​ជា​មុខវិជ្ជាដែលធ្វើការសិក្សា​លម្អិត​ទៅលើ សមាសភាព ទម្រង់ មុខងារ និង សកម្មភាព​ក្នុង ប្រតិកម្មគីមី មួយ របស់រូបធាតុ​ទាំងឡាយនោះ។ ដោយសារ គីមីវិទ្យា មានអាយុកាល យូរមកហើយ មុខវិជ្ជានេះមានភាពទូលំទូលាយយ៉ាងខ្លាំង ហើយ​ភាពទូលំទូលាយ​នេះបាន​ជម្រុញ​ឲ្យ មាន​ការចែកការសិក្សាលម្អិត ទៅតាម អនុផ្នែក សំខាន់ៗ​ជាច្រើន ដូចមានរៀបរាប់ ខាងក្រោម៖

អនុផ្នែកទាំងនេះ ក៏អាចចែកមានជាអនុផ្នែកបន្តបន្ទាប់ទៀតផងដែរដែលមានដូចជា៖

សារៈសំខាន់នៃគីមីវិទ្យា

[កែប្រែ]

ចំណេះដឹង​ផ្នែកគីមីវិទ្យា​មានសារៈសំខាន់​ដូចទៅនឹង​ចំណេះដឹង​នៃមុខវិជ្ជាវិទ្យាសាស្រ្តផ្សេងៗ​ដែរ ព្រោះ​វិទ្យាសាស្រ្ត​ទាំងអស់​មិនថា រូបវិទ្យា គណិតវិទ្យា ជីវវិទ្យា ឬ មុខវិជ្ជាផ្សេងៗទេ គឺសុទ្ធតែមាន​ទំនាក់ទំនងគ្នា​។ ផ្នែកទាំងនោះ​ត្រូវការគ្នាដើម្បី អភិវឌ្ឍទៅមុខ និង ឈាន​ទៅរករបកគំហើញ​នានា។ ទោះជាយ៉ាងនេះក៏ដោយ ចំណេះដឹង​ផ្នែកគីមីវិទ្យា ជាគោល​នៃរបកគំហើញ ក្នុងផ្នែក ឱសថ ចំណីអាហារ និង សម្ភារៈ​ប្រើប្រាស់​រាល់ថ្ងៃ។ ចំណេះដឹង​នេះផង​ដែរ​ក៏អាចឲ្យ​បុគ្គល​ស្គាល់​នូវ​អ្វី ដែលមាន ឬ គ្មាន អត្ថប្រយោជន៍សម្រាប់ សុខភាពខ្លួនព្រោះ​នៅក្នុង សារពាង្គកាយ​របស់មនុស្សរាល់គ្នា​សុទ្ធតែ មានប្រតិ្តកម្មគីមី រាប់ម៉ឺនប្រត្តិកម្មកើតឡើងជា រៀងរាល់នាទី។ ចំណេះដឹង​នេះផងដែរ​ក៏អាចធ្វើ​ឲ្យមនុស្សជាតិ​អាចស្គាល់​នូ​វ​អ្វីៗ​ជុំវិញខ្លួន​ដែលអនុញ្ញាត​ឲ្យមនុស្សអាច​ប្រើប្រាស់​ អ្វីទាំងនោះ​ឲ្យមាន​ប្រយោជន៍ និង ជៀសវាង​ការប្រើប្រាស់​ដែលអាចនាំមកនូវ​ភាពវិនាសហិនហោច ឬ វិនាសកម្មផ្សេងៗ​ដោយអចេតនា។